VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៦ កញ្ញា

Posted: 16 Sep 2011 08:33 AM PDT

ព័ត៌មាន​ចុងក្រោយ​បំផុត៖

ម៉ាឡេស៊ី៖ លោក​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ លោក Najib​ Razak​ បាន​ថ្លែង​ថា​ប្រទេស​របស់​លោក​នឹង​លុប​ចោល​ច្បាប់​សន្តិសុខ​មួយ​​​ដែល​មាន​អាយុ​កន្លះ​សតវត្ស​មក​ហើយ​​​ ដែល​បាន​អនុញ្ញាត​ឲ្យ​គេ​ឃុំ​មនុស្ស​ដោយ​គ្មាន​ការ​កាត់​សេចក្តី។

កូរ៉េ​ខាងត្បូង៖ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ខ្លួន​អ្នក​រត់​ចោល​ស្រុក​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​ អំពី​បទ​សង្ស័យ​ថា​គាត់​បាន​គ្រោង​ធ្វើ​ឃាត​អ្នក​រត់​ចោល​ស្រុក​ដូច​គ្នា​ម្នាក់​ទៀត​ និង​សកម្មជន​រិះគន់​ក្រុង​ព្យុងយ៉ាងដោយ​ឥត​សំចៃ។

លីប៊ី៖ កង​កម្លាំង​របស់​រដ្ឋាភិបាល​ស្តីទី​របស់​ប្រទេស​លីប៊ី​ បាន​សម្រុក​ចូល​ទៅ​ក្នុង​ទី​ក្រុង​រហោឋាន​មួយ​ឈ្មោះ​ Bani​ Walid​ ដើម្បី​ពង្រីក​ការ​វាយ​ប្រហារ​ច្រើន​មុខ​ព្រួញ​របស់​ខ្លួន​ទៅលើ​ទីតាំង​រឹងមាំ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​របស់​លោក​ ហ្កាដាហ្វី។

សហរដ្ឋ​អាមេរិក/អឺរ៉ុប៖ រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ លោក​ Timothy​ Geithner​ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ សម្រាប់​កិច្ច​ពិភាក្សា​អំពី​វិបត្តិ​ប្រាក់​បំណុល​នៅ​ក្នុង​តំបន់​អឺរ៉ុប ជាមួយ​បណ្តា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ទ្វីប​អឺរ៉ុប។

ស៊ីរី៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ បានគីមូន​ បាន​អំពាវនាវ​ឲ្យមាន​ការ​ឆ្លើយតប​ជា​អន្តរជាតិ​«ដោយ​មូល​មតិ​គ្នា»​មួយ​ ទៅ​នឹង​ការ​បង្ក្រាប​ដ៏​សាហាវ​របស់​ប្រទេស​ស៊ីរី​ទៅ​លើ​​ក្រុម​អ្នក​ប្រឆាំង។

ប៉ាគីស្ថាន៖ លោក​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ ប៉ាគីស្ថាន​ បាន​លប់​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ នៅ​សប្តាហ៍​ក្រោយ​ ដោយ​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ជួយ​សម្របសម្រួល​កិច្ច​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ​ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​វិញ។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-LEFT-->

កម្ពុជានិង​ថៃ​៖ នាយក​រដ្ឋមន្ដ្រី​ថ្មី​ថៃ​ យីងឡាក់​ ស៊ីណាវ៉ាត់​ និង​សមភាគី​កម្ពុជា​លោក ​ហ៊ុន សែន​បាន​យល់​ព្រម​មក​លើ​ការ​ដក​កងទ័ព​រៀង​ខ្លួន​ចេញ​ពី​ទី​កន្លែង​ជម្លោះ​នៅ​តាម​ព្រុំដែន​ ដែល​យោធា​ប្រទេស​ទាំង​ពីរ​ធ្លាប់​ប៉ះទង្គិច​គ្នា​ដ៏​ប្រល័យ​កាល​ពី​ដើម​ឆ្នាំ។

ភូមា៖ រដ្ឋាភិបាល​​យោធា​ភូមា​បាន​រំដោះ​ការ​ហាមប្រាម​យូរអង្វែង​មក​លើ​បណ្ដាញ​អ៊ិនធើណិត​សារព័ត៌មាន​សំខាន់​ៗ​ រាប់​ទាំង​ វីអូអេ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ និង BBC។

អង់គ្លេស​៖ នាយក​រដ្ឋ​មន្ដ្រី​អង់គ្លេស​ លោក​ ដេវីឌ​ ខាមេរិននិង​ សមភាគី​បារាំង​របស់​លោក​ នីកូឡាស ​សារកូស្សី ​បាន​ត្រូវ​ស្វាគមន៍​ដោយ​ហ្វូង​មនុស្ស​ដែល​អបអរ​សាទរ​នៅ​ទី​ក្រុង ​ទ្រីប៉ូលី ​និង​តំបន់ ​ហ្គាស៊ី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​កងកម្លាំង​អាជ្ញាធរ​បណ្ដោះអាសន្ន​ធ្វើ​ចលនា​ទៅ​តម្រង់​ទៅ​រក​ទី​ក្រុង​សើរតេ ក្រុង​របស់​មូមារ​ ហ្គាដាហ្វី។

សេដ្ឋកិច្ច​៖ នាយិកា​របស់ ​អង្គការ ​មូលនិធិ​រូបយ​វត្ថុ​អន្ដរជាតិ​ ថ្លែង​ថា​ សេដ្ឋកិច្ច​សកល​បាន​ធ្លាក់​ចូល​មក​ក្នុង​ វគ្គ​ដ៏​គ្រោះថ្នាក់ ​ដែល​ សេដ្ឋកិច្ច​ អាច​ផុង​ចូល​ទៅ​ក្នុង​ដំណើរ​យឺតយ៉ាវ​ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

អឺរ៉ុប​៖ ធនាគារ​កណ្ដាល​ដឹក​មុខ​គេ​ក្នុង​ពិភព​លោក ​បាន​យល់​ព្រម​នឹង​ឲ្យខ្ចី​ប្រាក់​បន្ថែម​ដល់​ធនាគារ​ពាណិជ្ជកម្ម​អឺរុប ​ដែល​បាន​ជួប​ប្រទះ​នឹង​ភាព​លំបាក​ដោយសារ​តែ​មាន​ការ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​អឺរុប​ដែល​មាន​បញ្ហា។

អ៊ីរ៉ង់​៖ ប្រធានាធិបតី​អ៊ីរ៉ង់​ លោក ​ចាលាល​ តាលាបានី​ បាន​ចូល​ខ្លួន​ដើម្បី​ជួយ​ក្នុង​ការ​ដោះលែង​ជនជាតិ​ អាមេរិកាំង​ពីររូប​ដែល​កំពុង​ជាប់​គុក​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ប៉ាឡេស្ទីន​៖ ជនជាតិ​ប៉ាឡេស្ទីន​បាន​សច្ចា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​ស្វែង​រក​ធ្វើ​ជា​សមាជិក​ពេញលេញ​ នៅ​ក្នុងអង្គការ​សហប្រជាជាតិ ​នៅ​សប្ដាហ៍​ក្រោយ ​ទោះជា​មាន​ការ​ជំទាស់​ពី​អ៊ីស្រាអែល​ និង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ​តែ​បាន​បើក​ចំហនូវ​លទ្ធភាព​នៃ​ការ​ចាប់ផ្ដើម​ការ​ចចារគ្នា​ឡើង​វិញអំពី​សន្ដិភាព​នៅ​មជ្ឈឹមបូព៌ា។

សហរដ្ឋ​អាមេរិក​៖ ពាក្យ​បណ្ដឹង​អំពី​ការ​ខកខាន​មិន​បាន​សង​ប្រាក់​ជំពាក់​ទិញ​ផ្ទះ​ ធ្វើ​ឡើង​ដោយ​ធនាគារ​របស់សហរដ្ឋ​អាមេរិក​ប្រឆាំង ​ម្ចាស់​ផ្ទះ​ កើន​ដល់​៣៣​ភាគរយ ​កាល​ពី​ខែមុន​ ជា​កំណើន​ខ្ពស់​បំផុត​ក្នុង​មួយ​ខែ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧មក។

ប៉ាគីស្ថាន​៖ និយាយ​ថា ​រិះគន់​របស់សហរដ្ឋ​អាមេរិក​មក​លើ​កិច្ច​ប្រឹង​ប្រែង​ប្រយុទ្ធ​តទល់​នឹង​ក្រុម​ជនសកម្មប្រយុទ្ធ​ ជា​ការ​ប្រឆាំង​នឹង​ កិច្ចសហប្រតិបត្ដិការ​ប្រឆាំង​ភេរវកម្ម​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ។

សូម៉ាលី​​៖ សេចក្ដី​រាយការណ៍​ថ្មី​មូយ​និយាយ​ថា​ ជនជាតី​សូមាលី​ម្នាក់​ក្នុង​ បី​ នាក់​បាន​ត្រូវ​ជន្លៀស​ចេញ​ពី​ផ្ទះ​របស់​ខ្លន​ ដោយសារ​ ការ​រាំងស្ងួត​ ទុរ្ភិក្ស​និង​សង្រ្គាមរ៉ាំរ៉ៃ ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!