VOA News: ព័ត៌មាន: “​ចិន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​​​” plus 1 more

VOA News: ព័ត៌មាន: “​ចិន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​​​” plus 1 more


​ចិន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​​​

Posted: 31 Mar 2012 10:05 AM PDT

ប្រទេស​​កម្ពុជា​និង​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​មួយ​ចំនួន​នៅ​ថ្ងៃ​សៅរ៍​​នេះ​នៅ​មុន​សន្និសីទ​កំពូល​មួយ​នៃ​ពួក​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ពួក​មន្ត្រី​ខ្មែរ​បាន​និយាយ​ថា​លោក​ប្រធានាធិបតី​ចិន ហ៊ូ ជីនតាវ (Hu Jintao) និង​នាយក​រដ្ឋមន្ត្រី

ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​១០​ទាក់​ទិន​ទៅ​នឹង​កសិកម្ម​និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ។

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បួន​ថ្ងៃ​របស់​លោក ហ៊ូ ត្រូវ​ចំ​ពេល​ដំណាល​គ្នា​ជាមួយ​សន្និសីទ​កំពូល​មួយ​នៃ​ពួក​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា។

ប្រទេស​ចិន​បាន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ជំនួយ​នឹង​ប្រាក់​កម្ចី​គ្មាន​យក​ការ​ប្រាក់​ចំនួន​៧១​លាន​ដុល្លារ។

ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ច្រើន​គួរ​សម​ឱ្យ​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ទសវត្សរ៍​មុន​បាន​យល់​ព្រម​លប់​ចោល​ប្រាក់​បំណុល​និង​ផ្តល់​លក្ខណៈ​មិន​យក​ពន្ធដារ​លើ​ទំនិញ​៤រយ​មុខ។

ក្រុម​ហ៊ុន​ចិន​ជាង​៣រយ​បាន​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​​ភាគ​ច្រើន​ក្នុង​គម្រោង​កសិកម្ម ការ​សាងសង់ និង​ការ​ស្ថាបនា​ទំនប់​ទឹក។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

<!--IMAGE-RIGHT-->ភូមា៖ នៅ​ថ្ងៃ​សៅរ៍​នេះ ប្រទេស​ភូមា​បាន​បញ្ចប់​ការ​ប្រុងប្រៀប​សម្រាប់​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​លោកស្រី​អង់ សាន ស៊ូ ជី អ្នក​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​នេះ​ទំនង​ជា​នឹង​ជាប់​ឆ្នោត​ជា​សមាជិកា​សភា​នៅ​ក្នុង​ប្រទេស​នេះ​ដែល​គ្រប​សង្កត់​ដោយ​ពួក​យោធា។

ថៃ៖ ពួក​មន្ត្រី​ក្នុង​ប្រទេស​ថៃ​បាន​និយាយ​ថា​មនុស្ស​៨​នាក់​បាន​ស្លាប់​ហើយ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៧០​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះគ្រាប់​បែក​បី​តែ​ប៉ុន្មាន​នាទី​ពី​គ្នា​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ដែល​មាន​ការ​បះបោរ។

ស.រ.អា/អារ៉ាប៊ីសាអូឌីត៖ នៅ​ថ្ងៃ​សៅរ៍​នេះ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អ. ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បន្ត​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត (Arabie Saoudite) ជាមួយ​ជំនួប​មួយ​ជាមួយ​ពួក​អ្នក​ការទូត​ក្នុង​តំបន់​ឈូង​សមុទ្រ​អារ៉ាប់​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បញ្ឈប់​ការ​បង្ក្រាប​មួយ​ឆ្នាំ​មក​ហើយ​របស់​រដ្ឋាភិបាល​ស៊ីរី​ទៅ​លើ​ក្រុម​ប្រឆាំង។

ស.រ.អា/អ៊ីរ៉ង់៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់ អូបាម៉ា កំពុង​ចាត់​វិធានការ​ទៅ​មុខ​ជាមួយ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​ដោយ​លោក​បាន​សម្រេច​ថា​មាន​ប្រេង​ឆៅ​គ្រប់​គ្រាន់​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ដែល​ពួក​សម្ព័ន្ធមិត្ត​របស់​ស.រ.អ.​នឹង​មិន​មាន​ផល​ប៉ះពាល់​មិន​ល្អ​ទេ​ប្រសិន​បើ​ពួក​គេ​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ពី​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់ (Teheran)។

ស.រ.អា៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ដល់​ពេល​វេលា​ហើយ​ដែល​ជនជាតិ​អាមេរិកាំង​មាន​ធនធាន​ច្រើន​បំផុត​ត្រូវ​បង់​អ្វី​ដែល​លោក​ហៅ​ថា​ចំណែក​ដ៍​យុត្តិធម៌​របស់​ពួកគេ​ក្នុង​ពន្ធដារ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អង្គការ​សង្គម​ស៊ីវិល​ព្យាយាម​ឱ្យ​អាស៊ាន​ចាប់​អារម្មណ៍​លើ​ការរំលោភ​ដីធ្លី

Posted: 31 Mar 2012 07:44 AM PDT

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ​ក្រុម​បាន​បើក​វេទិកា​ដោយ​ឡែកៗ​ពី​គ្នា​ដើម្បី​យក​គោល​គំនិត​ប្រគល់​ជូន​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​សប្តាហ៍​ក្រោយ​នេះ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ទី​៣ ​ខែ​មេសា​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​និង​ជា​ប្រធាន​ប្ដូរវេន​នៃ​សមាគម​អាស៊ាន​ទទួល​ស្គាល់​នោះ​ទេ។

លោកស្រី ​ធីតា ​ឃឹះ ​នាយិកា​អង្គការ​សីលកា ​និង​ ជា​គណៈកម្មការ​ដឹកនាំ​ការ​រៀបចំ​វេទិកា ​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «វេទិកា​ប្រជា​ពលរដ្ឋ​អាស៊ាន​ ២០១២» ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​គាំទ្រ​វេទិកា​នេះ​ទេ។ ​វេទិកា​របស់​លោកស្រី​បាន​ផ្តោត​លើ​បញ្ហា​ទំនាស់​ដីធ្លី ​និង​ពលករ​ចំណាក​ស្រុក​និង​លទ្ធិ​ ប្រជា​ធិបតេយ្យ​​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក៏ប៉ុន្ដែ​លោកស្រី​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ម្ចាស់​សណ្ឋាគារ​ចំនួន​ពីរ​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ពួក​បាន​បដិសេធ​ជួល​បន្ទប់​សណ្ឋាគារ​ ខណៈ​ដែល​ក្រុម​អង្គការ​របស់​លោក​ស្រី​ផ្តោត​ការ​ពិភាក្សា​លើ​បញ្ហា​ទំនាស់​ដីធ្លី។

យ៉ាង​ណា​ក៏​ដោយ​លោកស្រី ​ធីតា​ ឃឹះ ​នៅ​តែ​រក្សា​ការ​ពិភាក្សា​លើ​បញ្ហា​ដ៏​សំខាន់​នេះ។​នៅ​ក្នុង​«វេទិកា​ប្រជា​ពលរដ្ឋ​អាស៊ាន​ ២០១២»​ ដែល​លោកស្រី​បាន​រៀបចំ​នេះ​ មាន​អង្គការ​ក្នុង​ស្រុក​ចំនួន​ជាង​ ៤០០​និង​អង្គការ​មក​ពី​ក្រៅ​ប្រទេស​ចំនួន​ជាង​១០០ ​និង​មាន​អ្នក​ចូលរួម​សរុប​ ប្រមាណ​ជា​ ១.០០០​ នាក់។

លោក​ស្រី​ ធីតា ​ឃឹះ ​រំពឹង​ថា ​លទ្ធផល​នៃ​ការ​ជជែក​ក្នុង​វេទិកា​របស់​លោក​ស្រី​ នឹង​ត្រូវ​បាន​ដឹង​ ឮ​ដោយ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន។

«យើង​សង្ឃឹម​ថា​ត្រូវ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​អាស៊ាន​ តាម​រយៈ​រដ្ឋាភិបាល​ផង​ គាត់​មិន​ព្រម​យក​យើង​ធ្វើ​តាម​របៀប​ផ្សេង​ទៀត។ យើង​ចុះ​នៅ​លើ​សារព័ត៌មាន​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​ទាំង​៩​ ទៀត​ នឹង​យក​សេចក្តី​ថ្លែងការណ៍​នេះ​ទៅ​ឱ្យ​ថ្នាក់​ដឹកនាំ​របស់​គេ​នៅ​ក្នុង​ប្រទេស​គេ។ យើង​នឹង​ផ្ញើ​ទៅ​តាម​ស្ថានទូត​ផង»។

លោកស្រី​នាយិកា​អង្គការ ​សីលកា ​មាន​ប្រសាសន៍​ថា ​តាម​រយៈ​ការ​រឹតត្បិត​លើ​វេទិកា​នេះ​បង្ហាញ​ថា​ លំហ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​មាន​លក្ខណៈ​ចង្អៀត​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​បាន​ជ្រើសរើស​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​ល្បី​ឈ្មោះ​ចំនួន​ពីរ​រូប​ដែល​ខ្លួន​បាន​ដៅ​ទុក​រួច​ជា​ស្រេច​ទៅ​ហើយ​នោះ​សម្រាប់​ឲ្យ​ចូលរួម​ផ្ដល់​សំឡេង​ក្នុង​កិច្ច ​ប្រជុំ​កំពូល​អាស៊ាន។

ក្នុង​នោះ​គឺ​លោកស្រី ​ហូយ ​សុជីវណ្ណី ​នាយិកា​អង្គការ​បម្លាស់ប្ដូរ​ជា​វិជ្ជមាន​សម្រាប់ ​កម្ពុជា ​និង​ លោក ​សុខ ​ធីវុធ ​ប្រធាន​សមាគម​យុវជន​កម្ពុជា​អាស៊ាន។

តំណាង​អង្គការ​ទាំង​ពីរ​រូប​នោះ​ ស្ថិត​ក្នុង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រុម​ទៀត​ដែល​រៀបចំ​វេទិកា​ ដែល​មាន​ឈ្មោះ​ថា ​«សន្និសីទ​សង្គម​ស៊ីវិល​និង​វេទិកា​ប្រជាជន​អាស៊ាន​ ២០១២»។

វេទិកា​នេះ​មាន​អង្គការ​ក្នុង​ស្រុក​ប្រមាណ​ជា​៣០០​ និង​អង្គការ​មក​ពី​ក្រៅ​ប្រទេស​ចំនួន​ជាង​ ៩០​ចូលរួម ​និង​អ្នក​ចូលរួម​ប្រមាណ​ជិត​ ១.០០០​នាក់ ​ក្នុង​នោះ​រាប់​ទាំង​មន្ដ្រី​រដ្ឋាភិបាល​ផងដែរ។

វេទិកា​នេះ​ បាន​ផ្តោត​កិច្ច​ពិភាក្សា​លើ​បញ្ហា​យេនឌ័រ ​ពលករ​ចំណាក​ស្រុក ​និង​ សិទ្ធិ​របស់​ជនពិការ​ក្នុង​ការ​ទទួល​បាន​ការអប់រំ​ និង​ការ​ស្វែងរក​ការងារ​ធ្វើ។ ​ប៉ុន្ដែ​មិន​មាន​ការ​ពិនិត្យ​លើ​បញ្ហា ​ទំនាស់​ដី​ធ្លី​ដែល​រីក​រាល​ដាល​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ ​ហើយ​វេទិកា​រយៈពេល​បី​ថ្ងៃ​នេះ​បាន ​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ ​គឺ​មួយ​ថ្ងៃ​មុន​ការ​បញ្ចប់​នៃ​វេទិកា​ដែល​រៀបចំ​ដោយ​លោកស្រី​ ធីតា ​ឃឹះ។

លោក ​អៀង ​អូននី ​ប្រធាន​គណៈកម្មការ​រៀបចំ​វេទិកា​នេះ​បាន​លើក​ឡើង​ថា ​ការ​ខកខាន ​ក្នុង​ការ​លើក​យក​បញ្ហា​ទំនាស់​ដីធ្លី​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​ពីព្រោះ​មិន​មាន ​អង្គការ​ណា ​ឬ ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ ក្នុង​ចំណោម​អ្នក​ចូលរួម​បាន​ស្នើសុំ​ឲ្យ​ដាក់​ប្រធាន​បទ​នោះ​ឡើយ។

«ប៉ុន្តែ​ប្រធាន​បទ​មួយ​ដ៏​សំខាន់ ​ដែល​យើង​គិត​ថា​ មាន​ការ​ចាប់​អារម្មណ៍​ច្រើន ​គឺ​ទាក់ទង​ ជាមួយ​នឹង​យេនឌ័រ ​និង​ការ​អភិវឌ្ឍ។ ​យើង​ឃើញ​ថា ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​នេះ​ច្រើន​ជាមួយ​គ្នា​នេះ​ ក៏មាន​ការ​លើកឡើង​ពី​បញ្ហា​សិទ្ធិ​របស់​ជនពិការ។ បាទ! ​គាត់​មិន​បាន​ត្អូញ​ខ្លាំង​ទេ​។ ​គាត់​គ្រាន់​តែ​ថា​ ឲ្យ​យើង​បំពេញ​យន្តការ ​ដើម្បី​ឲ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​ បាន​ស្រួល ​និង ​ល្អ​ជាង​មុន។​ ខ្ញុំ​សូម​ជម្រាប​ជូន​ផង​ដែរ​នៅ​ក្នុង​ហ្នឹង​មាន​ការ​លើក​ឡើង​ពី​ពលកម្ម​ចំណាក​ស្រុក។​ នេះ​ក៏​ជា​បញ្ហា​កង្វល់​មួយ​ដែរ»។

លោក ​អៀង ​អូននី ​បញ្ជាក់​ថា ​មតិ​យោបល់​នៃ​កិច្ច​ពិភាក្សា​ក្នុង​ពេល​នេះ ​នឹង​ត្រូវ ​ដាក់​ជូន​រដ្ឋាភិបាល​ និង​ដាក់​ជូន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​នៅ​ថ្ងៃ​ទី៣ ​ខែ​មេសា។​

ក៏ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ ​លោក ​ហ៊ីម ​បូរី ​និស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​បច្ចកវិទ្យា​ព័ត៌មាន​ នៅ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្រ្ត​ដែល​បាន​ចូលរួម​នៅ​ក្នុង ​«សន្និសីទ​សង្គម​ស៊ីវិល​និង​វេទិកា​ប្រជាជន​អាស៊ាន ​២០១២» ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​ថា​បញ្ហា​ទំនាស់​ដីធ្លី​ មិន​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​នោះ។

«ខ្ញុំ​សោកស្តាយ​មែនទែន។ ​បើ​សិន​ជា​លើក​យក​មក​និយាយ​កាន់​តែ​ល្អ ​ប៉ុន្តែ ​ប្រធាន​បទ​គេ​ ឥត​បាន​លើក​យក​មក​និយាយ។ ​ហើយ​ការ​និយាយ​ហ្នឹង​មាន​កម្រិត​ទៀត។ ​គេ​ដាក់​ប្រធាន​បទ​មក​យើង​ត្រូវ​និយាយ​ត្រូវ​តែ​សួរ​នៅ​ក្នុង​ប្រធាន​បទ​ហ្នឹង។ ​ហើយ​ដូច​ជា​ការ​ស្នើ​សុំ​អញ្ចឹង​ គឺ​យើង​ ត្រូវតែ​ស្នើ​សុំ​នៅ​ខាង​ក្រៅ​ប៉ុន្តែ​ការ​ស្នើ​សុំ​ហ្នឹង ​ក៏​មាន​កំណត់​ដែរ»។

ទោះបីជា​អង្គការ​ពីរ​ក្រុម​បាន​ធ្វើ​វេទិកា​ដាច់​ដោយឡែក​ពី​គ្នា​ឆ្ពោះ​ទៅ​រក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ក៏​ដោយ ​លោក​ អៀង ​អូននី ​បាន​មាន​ប្រសាសន៍​ថា ​លោក​អាច​នឹង​ជួយ​ពាំនាំ ​នូវ​មតិ ​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​នៃ​ក្រុម​ម្ខាងទៀត​សម្រាប់​ជូន​ដល់​រដ្ឋាភិបាល​និង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ៕

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Kou Snae Pheak-kdey - Touch Sunnix” plus 14 more

Khmerization ខែ្មរូបនីយកម្ម: “Kou Snae Pheak-kdey - Touch Sunnix” plus 14 more


Kou Snae Pheak-kdey - Touch Sunnix

Posted: 31 Mar 2012 04:52 AM PDT

Cambodia's opposition leader Sam Rainsy welcomes Chinese President Hu Jintao's visit to Cambodia

Posted: 31 Mar 2012 03:13 AM PDT

Sam Rainsy Party commemorates 1997 grenade attack

Posted: 31 Mar 2012 03:10 AM PDT

ASEAN foreign ministers to discuss South China Sea

Posted: 31 Mar 2012 03:07 AM PDT

Civil society supports Cambodia-China relations

Posted: 31 Mar 2012 03:04 AM PDT

Boeng Kok residents to petition Hu

Posted: 31 Mar 2012 03:03 AM PDT

Chinese President Starts Visit to Cambodia

Posted: 31 Mar 2012 02:56 AM PDT

Hu wants Cambodia help on China Sea dispute, pledges aid

Posted: 31 Mar 2012 02:48 AM PDT

Funeral Set for Long Beach Hit-Run Witness

Posted: 31 Mar 2012 02:42 AM PDT

U.N.'s Ban Ki-moon to appoint new judges for Cambodia tribunal

Posted: 31 Mar 2012 02:36 AM PDT

Cambodian dad reportedly chains son to tree as punishment for skipping school

Posted: 31 Mar 2012 02:30 AM PDT

[Washington State's] Redmond high school kids help fellow students in Cambodia

Posted: 31 Mar 2012 02:26 AM PDT

Event highlights Cambodian culture

Posted: 31 Mar 2012 02:23 AM PDT

Female Cambodian Garment Workers Beaten During Protests

Posted: 31 Mar 2012 02:20 AM PDT

Civil society groups mull boycotting dialogue with ASEAN leaders

Posted: 31 Mar 2012 02:13 AM PDT

Koh Santipheap Daily

Koh Santipheap Daily


បង្ក្រាប​គ្រឿងចក្រ​១០គ្រឿង​រឹបអូស​ឈើ​ធ្នង់​២០​ម៉ែត្រគូប

Posted: 30 Mar 2012 10:05 PM PDT

ខេត្ត​​មណ្ឌល​គិ​រី​​​ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៨០ដុំ​ធំ ស្មើ​នឹង​​២០ម៉ែត្រ​គូប ដែល​គេ​អារ​ឡាំ​ង​​ជ្រុង​​​ និង​មធ្យោ​បាយ​សម្រាប់​​ដឹកជញ្ជូន​​ដូច​ជា ​ត្រាក់​ទ័រ​​ប្រភេទ​កង់​ធំ​​ៗ​ចំនួន​៦គ្រឿង​ ត្រាក់​ទ័រ​​ធុន​តូច​ចំនួន​​២គ្រឿង​​ រួម​ទាំង​​រ៉ឺម៉ក​ និង​គោ​យន្ត​កន្ត្រៃ​ចំនួន​​២​គ្រឿង​ ដែល​ឈ្មួញ​វៀត​ណាម​បម្រុង​​ដឹក​ឆ្លង​​ដែន​​ទៅ​ប្រទេស​​ខ្លួន​​ ត្រូវ​​បាន​​កម្លាំង​​​ចម្រុះ​​មាន

អេ ​អឹម ​ខេ​ ទទួល​បាន​​ប័ណ្ណ​សរសើរ​ប្រភេទ​ Platinum ស្តី​ពី​​​របាយ​ការ​ណ៍​មាន​​តម្លា​ភា​ពខាង​ផ្នែក​​ការ​ងារ​សង្គម​ និង​​ការ​គ្រប់​គ្រង​​ពី​ MIX សម្រាប់​​ឆ្នាំ​2011

Posted: 30 Mar 2012 08:30 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ អេ​​ អឹម​ ខេ គឺ​ជា​គ្រឹះ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​​​មួយ​ដែល​​ឈាន​មុខ​គេ​​​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃទី​​២៣ មីនា ​បាន​ទទួល​​ប័ណ្ណ​សរសើរ​​​​ជា​លើក​ទី​​៣​បន្ត​បន្ទាប់​គ្នា ​​ស្តី​ពី​​របាយ​ការណ៍​​ដែល​មាន​តម្លា​ភាព​​​ខាង​ផ្នែក​​​សកម្ម​ភាព​សង្គម​​ និង​ការ​​គ្រប់​​គ្រង​ (Social performance Management and monitoring)ពី MIX ។

រដ្ឋា​ភិបាល​​ត្រៀម​រៀប​ចំ​​​​ទិវា​​សុវត្ថិ​ភាព​​​ចរាចរណ៍​​នៅ​ខេត្តកំពង់​ឆ្នាំង​​

Posted: 30 Mar 2012 08:15 PM PDT

ទិដ្ឋភាពក្នុង​ពិធីប្រជុំ
រាជធានី​​ភ្នំពេញ ៖ លោក​ ពៅ​ ម៉ាលី​​​ អគ្គ​​នាយក​រង​ដឹក​ជញ្ជូន​​​ និង​​​ជាអគ្គ​លេខាធិកា​រ​​រងគណៈ​​កម្មាធិ​​ការ​​​ជាតិ​សុវត្ថ​ិភាព​​​ចរាចរណ៍​​ផ្លូវ គោក​​​​​បាន​ថ្លែង​​​ថា ដើម្បី​​​ដាស់​​អារម្មណ៍​​​ប្រជាពល​រដ្ឋ​​​កម្ពុជា​​ឱ្យ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​​​ខ្ពស់​​ក្នុងការ​​បើកបរ​​យាន​យន្ត​​​គ្រប់​ប្រភេទ​​​ រាជ​​រដ្ឋ​ាភិបាល​​​កំពុង​​​ត្រៀម​រៀប​ចំ​​​​ទិវា​​សប្តាហ៍​​​ជាតិ​​សុវត្ថិភាព​​​ចរាចរណ៍​​​ផ្លូវគោក​​​លើក​ទី​​​

​​នាង ច័ន្ទ សុម៉ាលី ទៅ​អូស្រ្តា​លី​រក​លុយ​មក​ចិញ្ចឹម​កូន

Posted: 30 Mar 2012 08:05 PM PDT

​​នាង ច័ន្ទ សុម៉ាលី  និងកូនប្រុស
រាជធានី​ភ្នំពេញ ៖​ នាង​ច័ន្ទ សុម៉ាលី ក្នុង​វ័យ​៣០​ឆ្នាំ ឆ្លង​កាត់​ជីវិត​​​ជា​អ្នក​​ចម្រៀង​​នៅ​តាម​ភោជនីយដ្ឋាន​ជាង​១០​ឆ្នាំ​ ។ ​ក្រៅ​ពី​ច្រៀង​លក់​សំ​ឡេង​រក​ប្រាក់​ក្នុង​ភោជនីយដ្ឋា​ន​យក​មក​ចិញ្ចឹម​កូនក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​ នាង​តែង​តែ​មាន​ឱ​កាស​បាន​ឡើង​ច្រៀង​​ជា​កិត្តិ​យស​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​បណ្តា​ស្ថា​នីយ​ទូរទស្សន៍​នានា​គ្រប់​

ប្រទេស​អេហ្ស៊ីប​​​៖ បដិមា​Sphinx និង​ពាក្យ​​​ពិសិដ្ឋ«ម៉ែ​អើយ»

Posted: 30 Mar 2012 07:30 PM PDT

និយាយ​ដល់​​​ប្រទេស​អេហ្ស៊ីប​​​​ មនុស្ស​គ្រប់​​​រូប​តែង​តែ​​រំលឹក​​ពីអច្ឆ​រិយ​​​​វត្ថុ​​​ពី​​​រក្នុង​​ចំណោម​​​អច្ឆរិយ​​​វត្ថុ​ទាំង​​៧​​​​​របស់​ពិភពលោក​​​ គឺ​ពីរ៉ាមីត Cheops​ នៅជិត​​​ទី​​ក្រុង​​គែរ​ និង​​សសរ​បង្គោល​​​ភ្លើង​​សមុទ្រPharos ​​​នៅក្រុង​​​កំពង់​​​ផែ​​អាឡិច​សាន​ឌ្រា​​ ។ ប៉ុន្តែ​​នៅ​មាន​ទីតាំង​​​មួយ​ទៀត​​​ ថ្វី​បើ​​មិន​រាប់​បញ្ចូល​​​ជា​អច្ឆរិយ​​​វត្ថុ​​ពិភព​លោក​​​ តែ​​ភ្ញៀវ​​​ទេសចរ​​តែង​ចូល​ចិត្ត​​

អំណោយ10ម៉ឺនរៀលតាមរយៈកោះសន្តិភាពជួយដល់​កុមារកំព្រាឪពុកគេសម្លាប់

Posted: 30 Mar 2012 07:05 PM PDT

ខេត្តព្រះសីហនុ ៖ កាលពី​ថ្ងៃទី​២៨ មីនា លោក​​ ហ៊ុយ​ ចាន់​ធួន ភ្នាក់ងារ​​ព័ត៌មាន​កោះសន្តិ​ភាព​ប្រចាំ​ស្រុក​ព្រៃនប់ បាន​យក​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​​ដែល​បាន​មក​ពី​សប្បុរសជន​​ គឺ​ លោក មាស​ ​ណូនី ​ព្រមទាំង​​ភរិយា​ម្ចាស់ក្រុមហ៊ុន​ Linko Herbalcos Ltd យកទៅប្រគល់​ដល់​ដៃ​​ក្មេង​កំព្រា​ ដែល​ម្តាយបាន​ស្លាប់ចោល​​​កាលពី​ជាង​​

អិន​​ធី​ស៊ី​គ្រុប​បិទការប្រកួត​កីឡា​សិស្ស​ប្រចាំ​ឆ្នាំសិក្សា​2011-2012

Posted: 30 Mar 2012 06:30 PM PDT

រាជធានី​ភ្នំពេញ ៖អិន​ធីស៊ី(NTC) គ្រុប​ ប្រារព្ធ​ពិធីបិទ​ការប្រកួត​កីឡា​​ប្រចាំ​ឆ្នាំ​សិក្សា​២០១១-២០១២​ ​​កាលពី​ថ្ងៃ​ទី​២៥​ មីនា​ ​នៅ​មជ្ឈ​មណ្ឌល​កីឡា​ជ្រោ​យ​ចង្វា​ ក្រោម​អធិប​តី​ភាព​លោក​ ឃឹម​ ផុន​​ នាយក​ប្រតិ​បត្តិអិន​​ធីសីុ​គ្រុប​ និង​មាន​ការ​ចូល​រួម​ពី​លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សា​នុ​សិស្ស​ជាច្រើន​រូប​​។

នីស្សាន់ស្ទូច​ដឹកសំបកធុង​ពន្លះហ៊្វុយហ្សូដឹកគ្រឿងចក្រលាន់ដូចរន្ទះ

Posted: 30 Mar 2012 06:05 PM PDT

រថយន្តត្រូវបានខូចខាត
ខេត្តពោធិ៍សាត់ ៖ រថយន្តស្ទូច​ដឹក​សំបក​ធុង​សាំង​មួយគ្រឿងបានជ្រុលទៅបុកជាមួយ​រថយន្ត​ដឹក​គ្រឿង​​ចក្រ ​បណ្តាល​ឱ្យ​ខ្ទេច​មុខនិង​របើក​​ដំបូល​ខ្លួនឯង តែ​សំណាងល្អ អ្នក​បើក​បរ​មិន​មានរង​របួស​​។ គ្រោះថ្នាក់​​នេះ​កើត​ឡើង​នៅ​ផ្លូវ​ជាតិ​លេខ៥ ​លើ​ស្ពានខាងមុខ​សាខា​ពន្ធ​ដា​រ​ខេត្ត​​​ ស្ថិត​ក្នុង​ភូមិ​មាន់​ចែ​ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ កាល​​ពី​វេលា

អតីតទណ្ឌិតចែកចាយគ្រឿងញៀននៅតែបន្តចែកចាយគ្រឿង​ញៀន

Posted: 30 Mar 2012 05:45 PM PDT

អតីត​​ទណ្ឌិត​ឈ្មោះ​ឡុង​ វ៉ាន់នី 
អតីត​​ទណ្ឌិត​ឈ្មោះ​ឡុង​ វ៉ាន់នី ​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ជា​មុខ​សញ្ញា​ចែក​ចាយ​គ្រឿង​ញៀន ទើប​តែចេញ​ពី​ពន្ធ​នាគា​បាន​៤​ខែប៉ុណ្ណោះ​ ក៏​ប្រព្រឹត្ត​​បទ​ល្មើស​​ដដែល ហើយ​​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​បឹង​កុក បង្ក្រាប​​​កាល​ពី​វេលា​ម៉ោង​៤​និង​៥០​នាទី​​រសៀល​​ថ្ងៃ​ទី​២៨ មីនា ២០១២ ​នៅ​ក្នុង​លំនៅ​ឋាន​មួយ​​​ក្នុង​ភូ​មិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​

សម្តេច​ពញាចក្រីហេង សំរិន កាត់​ឫសសីមាវត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជិន​វ័នសីមារាម

Posted: 30 Mar 2012 05:35 PM PDT

សម្តេច​​​អគ្គមហា​ពញាចក្រី​​កិត្តិព្រឹទ្ធ​បណ្ឌិត​ហេង សំរិន យាង​​ជា​អធិបតី​ក្នុង​ពិធី​​​កាត់​​​​​​​ឫស​សី​មា​
ក្រុង​ប៉ោយប៉ែត ៖​ កាល​ពីព្រឹក​ថ្ងៃ​ទី​២៩ មីនា​ សម្តេច​​​អគ្គមហា​ពញាចក្រី​​កិត្តិព្រឹទ្ធ​បណ្ឌិត​ហេង សំរិន ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​ព្រះ​សង្ឃ​រាជា​ធិបតី​ប៊ួរ​ គ្រី នៃ​គណៈ​ធម្ម​យុត្តិក​និកាយ​នៃ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា​ បាន​​អញ្ជើញ​ និង​យាង​​ជា​អធិបតី​ក្នុង​ពិធី​​​កាត់​​​​​​​ឫស​សី​មា​នៅ​វត្ត​ជិន​វ័ន​​សីមា​រាមហៅ​វត្ត​ម៉ុង​ចិន ស្ថិត​ក្នុង​ភូមិ​

ប្រជាពលរដ្ឋ​7នាក់ចូលកាប់ឈើគ្រញូងក្នុង​ទឹកដី​ថៃត្រូវ​ចាប់ខ្លួ​នម្នាក់

Posted: 30 Mar 2012 05:25 PM PDT

ខេត្តបន្ទាយមានជ័យ​​​​​​​​​​​​​​​ ៖​ តាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​ពី​នគរបាល​ការ​ពារ​ព្រំដែន​លេខ​៨០៧​ ឈរជើង​នៅ​បឹង​ត្រកួន ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ឱ្យ​ដឹងថា ​កាល​ពី​វេលាម៉ោង​១​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​២៨ មីនា មាន​ស្នូរ​​កាំ​ភ្លើង​ទាហាន​សៀម​បាញ់​រះ​ប្រមាណ​​២៥​គ្រាប់​​​ នៅ​លើ​ភ្នំដង​រែកក្នុង​ទឹក​ដី​ថៃ​ទល់​មុខ​ភូមិ​សាស្ត្រ​ឈរ​ជើង​របស់​នគរ​

ជប៉ុន​ផ្តល់​99.382​ដុល្លារ​សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​ជីវភាព​ក្នុង​ខេត្ត​កំពង់​ធំ​

Posted: 30 Mar 2012 05:15 PM PDT

ក្រោម​គ្រោង​ការណ៍​នៃ​កិច្ច​សហប្រត​ិ​បត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន​ ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គ​ម្រោង​ទ្រង់ទ្រាយ​តូច​សន្តិ​សុខ​មនុស្ស​ជាតិ​(​ជំនួយ​គូ​សាណូណិ​)​ រដ្ឋា​ភិ​បាល​ជប៉ុន​​បា​នផ្តល់​ទឹក​ប្រាក់សរុប​ចំនួន​៩៩.៣៨២​ដុល្លារ​អាមេរិក​ ដល់​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧ​តុ​និយម​ខេត្ត​កំពង់​ធំ​សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​ជី​វភាព​ខេត្ត​កំពង់​

កម្មការិនី​កាត់ដេរធ្លាក់​ពីលើ​រថយន្ត​​​​របួស​​ធ្ងន់

Posted: 30 Mar 2012 05:05 PM PDT

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​​ម្នាក់​បាន​​​រង​​របួស​ធ្ងន់​ធ្ងរ ដោយស​ារ​ធ្លាក់​​ពីលើ​រថយន្ត​​ដឹកកម្មការិនី​ចេញ​ពី​រោង​ចក្រ​​កាត់ដេរ​​​ពីភ្នំពេញ​​វិលត្រឡប់​មក​​ផ្ទះវិញ ។ ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​​វេលា​ម៉ោង​៧ និង​៣០នាទីយប់​​​​ថ្ងៃ​ទី​២៩ ​មីនា ​២០១២ ​​នៅចំណុច​ផ្លូវ​​បត់ភូមិ​ព្រៃ​​​រងៀង ​​ក្នុងឃុំ​​​ព្រៃញាតិ ស្រុកគងពិសី ។​​​​​

អាជ្ញា​ធរ​ខេត្ត​គ្រោង​ចំណាយ​ទឹក​​ប្រាក់​ជាង​៤០​លាន​ដុល្លារ​ អភិវឌ្ឍន៍​សៀម​រាប ជា​បេះដូង​ក្រុង​ទេស​ចរណ៍​ប្រវត្តិ​សាស្ត្រ​

Posted: 30 Mar 2012 04:41 AM PDT

​លោក​ស៊ូ ភិរិន្ទ ថ្លែង​សុន្ទរកថា
ខេត្ត​សៀម​រាប ៖ ​ផ្ទាំង​ពពក​ខ្មៅ​ដែល​​គ្រប​ដណ្ដប់​យ៉ាង​ក្រាស់ឃ្មឹក​មក​លើ​ដងស្ទឹង​ប្រវត្ដិ​សាស្ដ្រ​សៀមរាប​អស់​រយៈកាល​រាប់​សិប​ឆ្នាំ​មក​ហើយ បាន​ចាប់ផ្ដើម​រសាត់​បាត់​ម្ដង​បន្ដិច​ៗ​ហើយ ខណៈ​អាជ្ញាធរ​ខេត្ដនេះ​​ចាប់ផ្ដើម​អនុ​វត្ដន៍​​ផែន​ការ​ឱ្យប្រជាពលរដ្ឋរុះ​រើ​លំនៅ​ឋាន​​ចេញពី​ដី​ចំណី​ស្ទឹង​​ ដើម្បី​ធ្វើការ​ស្ដា​រ​ និង​អភិ​វ​ឌ្ឍ​​​ន៍​​ស្ទឹង​នេះ​ឡើង​វិញ​ ។

ប្រជុំ​​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាស៊ាន សម្តេចតេជោ ៖ កម្ពុជា​ធ្វើ​ប្រធាន​អស៊ាន​ ឈរ​លើ​គោក​ការណ៍​សហគមន៍​តែ​១ វាសនាតែ​១

Posted: 30 Mar 2012 04:31 AM PDT

ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ
រាជធានី​​ភ្នំពេញ ៖ សម្តេច​​​​អគ្គ​មហា​សេនា​បតី​តេជោ​​ ហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​​នៃព្រះ​រាជាណាចក្រកម្ពុជា​​​​​ នា​​ព្រឹក​ថ្ងៃទី​​​៣០ មីនា ឆ្នាំ​​២០១២ ​បានអញ្ជើញ​​​ជាអធិបតី​ភាព​​​ក្នុង​ពិធី​​បើក​​​កិច្ច​ប្រជុំ​​​រដ្ឋ​មន្ត្រី​​​ហិរញ្ញ​វត្ថុ​​​អាស៊ាន​​​លើក​ទី​​១៦ ​​​នៅ​សណ្ឋាគារ​​​សូ​ហ្វី​តែល​​​ភ្នំពេញ​​ភូគីត្រា រាជធានី ភ្នំពេញ ។

ទប់​ស្កាត់​ត្រាក់​ទ័រ​ថៃ​ភ្ជួរ​ដី​បំពាន​មក​លើ​ទឹក​ដី​កម្ពុជា

Posted: 30 Mar 2012 04:24 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ យោធា​កម្ពុជា​ប្រចាំ​នៅ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ចំណុច​ភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បីជាន់ ស្រុក​អូរ​ជ្រៅ ​បាន​ធ្វើ​ការ​ហាម​ឃាត់​​ត្រាក់​ទ័រ​ថៃ​មួយ​គ្រឿង​ ដែល​ចូល​មក​ភ្ជួរ​លើ​ដី​ខ្មែរ​ កាល​ពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ មីនា នៅ​បន្ទាត់​ព្រំ​ដែន​ ដែល​នៅ​ទល់​មុខ​ភូមិ​គោក​ធ្យូង ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

បង្ក្រាប​គ្រឿងចក្រ​១០គ្រឿង​រឹបអូស​ឈើ​ធ្នង់​២០​ម៉ែត្រគូប

Posted: 30 Mar 2012 03:23 AM PDT

ត្រាក់​ទ័រ​ដែល​រឹប​អូសបាន
ខេត្ត​​មណ្ឌល​គិ​រី​​​ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៨០ដុំ​ធំ ស្មើ​នឹង​​២០ម៉ែត្រ​គូប ដែល​គេ​អារ​ឡាំ​ង​​ជ្រុង​​​ និង​មធ្យោ​បាយ​សម្រាប់​​ដឹកជញ្ជូន​​ដូច​ជា ​ត្រាក់​ទ័រ​​ប្រភេទ​កង់​ធំ​​ៗ​ចំនួន​៦គ្រឿង​ ត្រាក់​ទ័រ​​ធុន​តូច​ចំនួន​​២គ្រឿង​​ រួម​ទាំង​​រ៉ឺម៉ក​ និង​គោ​យន្ត​កន្ត្រៃ​ចំនួន​​២​គ្រឿង​ ដែល​ឈ្មួញ​វៀត​ណាម​បម្រុង​​ដឹក​ឆ្លង​​ដែន​​ទៅ​ប្រទេស​​ខ្លួន​​ ត្រូវ​​បាន​​កម្លាំង​​​ចម្រុះ​​មាន

ការ​បាត់​​​​​តុល្យភាព​​​​​​រវាង​​​​កូន​​ប្រុសនិង​កូន​ស្រី​​​​នៅចិន​​​​ចុះថយ​​​តែនៅ​​បារម្ភ

Posted: 30 Mar 2012 03:09 AM PDT

កូនប្រុស​និង​កូន​ស្រី​​ទើបកើត​
កាសែតប្រជាជន​​ចិន​​​រាយការណ៍​​កាលពី​ថ្ងៃទី​​​​២៩ មីនា​ថា បញ្ហា​​​​​គម្លាត​​​គ្នា​រវាង​​ចំនួន​ក្មេង​​ប្រុស​និងក្មេង​ស្រី​​​​​ដែល​​ទើប​​នឹង​​​កើត​​នៅ​ចិន​មាន​ការ​​​​ចុះ​ថយ​​​​៣ឆ្នាំ​​ជាប់ៗគ្នា​​ ក៏ប៉ុន្តែ​នៅ​មាន​​​​ការ​ព្រួយ​បារម្ភ​​ ។​

ការ​ទស្សន៍​ទាយ​បាល់​ទាត់​អេ​ស្ប៉ាញ​ព្រី​មេ​រ៉ា​លី​ហ្គា​ជុំ​ទី​30​ចុង​សប្តាហ៍​Real M,Barcelona,Valencia,Atletico​ មាន​ប្រវត្តិ​ល្អ​ក្នុង​ផ្ទះ

Posted: 30 Mar 2012 03:02 AM PDT

កីឡាករក្រុម Real Mថតរូបជាអនុស្សាវរីយ៍មុនពេលប្រកួតកន្លងមក
ការ​ប្រកួត​បាល់​ទាត់​​​​អេ​ស្ប៉ាញ​ព្រី​មេ​រ៉ា​​លីហ្គា​ជុំ​ទី​30 សម្រាប់​​ចុង​សប្តាហ៍​​នេះ​មាន​9ប្រកួត​ ។ ក្រុម Real M, Barcelona, Valencia,និង Atletico មានប្រវត្តិ​ល្អ​​នៅ​ក្នុង​ផ្ទះ ។

អាល្លឺម៉ង់ប៊ុនដេស្លីហ្គាក្រុម Leverkusen,Bremen និង Bayern មានប្រវត្តិល្អជាងគូប្រកួត

Posted: 30 Mar 2012 02:56 AM PDT

ការប្រកួតរវាងកីឡាករក្រុម  Marseilleនិងកីឡាករក្រុម Bayern
ការ​ប្រកួត​បាល់​ទាត់​អាល្លឺម៉ង់​​ប៊ុនដេស្លីហ្គា​​សម្រាប់​ចុង​សប្តាហ៍​នេះ​មាន 8 ប្រកួត​។ ក្រុម​Leverkusen, Bremen និង​ Bayern មាន​ប្រវត្តិ​ល្អ​ជាង​គូ​ប្រកួត​ ។​

ព្យា​ករណ៍​បាល់​ទាត់​អ៊ី​តា​លី​ស៊េរី​A​ជុំ​ទី​30​សម្រាប់​ចុង​សប្តាហ៍​នេះ​ក្រុម Napoli មិន​សូវ​មាន​សំណាង​ពេល​លេង​នៅផ្ទះ​ Juventus​ចំណែកឯ Roma,Inter នឹងឈ្នះគូប្រកួតរបស់ខ្លួននៅ​ក្នុង​ទឹក​ដី

Posted: 30 Mar 2012 02:48 AM PDT

ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរី​ A ជុំ​ទី​​ 30 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 10 ប្រកួត​ ។ ក្រុម Napoli មិន​សូវ​មាន​សំណាង​ល្អ​នៅ​ផ្ទះ ​Juventus ខណៈ​ពេល​ដែល​​​​ Roma, Inter នឹង​ឈ្នះគូ​ប្រកួត​ក្នុង​ទឹក​ដី​ ។

អង់គ្លេសប្រឺមីញេលីកជុំទី31សម្រាប់​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

Posted: 30 Mar 2012 02:38 AM PDT

ការប្រកួតរវាងក្រុម Man Cityនិងក្រុម Stoke City
ការ​ប្រកួត​​​បាល់​ទាត់​​​​​អង់​គ្លេស​ប្រឺមីញេ​លីក​ ជុំទី31​សម្រាប់​ចុង​សប្តាហ៍​​នេះ​មាន​​9ប្រកួត ។ ក្រុម​ Man City, Fulham និង​​ Tottenham ប៉ះ​ភ្ញៀវ​ខ្សោយ​ ខណៈដែល Liverpool អាច​​ប្រឈមជា​មួយ​ក្រុម​​ម្ចាស់់​ផ្ទះ​Newcastle ។

តារ​ចម្រៀង​អាមេរិក​ ចេសុីកា សីុម​ស៊ុន ​គ្រោង​ចំណាយ​លុយ​2​លាន​ដុល្លារ​សម្រាប់​ឆ្លង​ទន្លេ​កូន​ដំបូង​

Posted: 30 Mar 2012 02:31 AM PDT

នាងចេស៊ីកា ស៊ីមស៊ុន
យោងទៅ​តាម​ប្រភពព័ត៌​មាន​ដេលី​ ឈីលី​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បត៍​ទី​២៩​ មីនា​ ២០១២​ បាន​ឱ្យ​ដឹងថា​ តារា​ចម្រៀង​និង​សម្តែង​ ចេស៊ីកា​ ស៊ីមស៊ុន គ្រោង​នឹង​ចំណាយ​ប្រាក់​២​លាន​ដុល្លារ​ ដើម្បី​ជួល​សន្តិ​សុខ​ការពារ​សុវត្ថិ​​​​ភាពនៅ​ពេល​នាង​ឆ្លង​ទន្លេ​កូន​ដំ​បូង​ដែល​នឹង​​ចូ​ល​មក​​ដល់​ពីរ​បី​សប្តាហ៍​ខាង​មុខ​នេះ​ ។

បុរស​អាមេរិក​ត្រូវបាន​​ក្រុម​គ្រូ​ពេទ្យ​វះកាត់​ប្តូរ​មុខ​​​ទទួល​បាន​ជោ​គជ័យ​

Posted: 30 Mar 2012 02:27 AM PDT

ការវះកាត់​បានជោគជ័យ
យោង​ទៅ​តាម​ប្រភពព័ត​៌​មាន​រ៉យ​ទ័រ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ ទី​២៨​ មីនា​ ២០១២​ បាន​ឱ្យ​ដឹងថា លោក​ រី​ឆាដ​ ន័រ​វីស​ រស់​នៅក្នុង​រដ្ឋ​Virginia សហរដ្ឋ​អាមេរិក​ដែ​លមាន​មុខ​មាត់​អាក្រក់​បន្ទាប់​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ចំ​ផ្ទៃ​មុខ​​ កាលពី​ឆ្នាំ​១៩៩៧​ ត្រូវ​បាន​ក្រុ​ម​គ្រូ​ពេទ្យ​មក​ពី​សាកល​វិទ្យាល័យ​ Marylandធ្វើ​ការវះកាត់​ប្តូរ​មុខ​ថ្មី​​ទទួល​បាន​

អ្នក​កាសែត​​​2នាក់​​​ស្លាប់​​​​នៅព្រំដែន​​​ស៊ីរី​​-តួកគី

Posted: 30 Mar 2012 02:26 AM PDT

អង្គការ​​​ការពារ​​​​សេរីភាព​​​​​សារព័ត៌​មាន​​​​​អ្នក​​យកព័ត៌​មាន​​​​គ្មាន​ព្រំដែន​​ RSF គូសបញ្ជាក់​​កាល​ពី​​​ថ្ងៃទី​​២៩ ​មីនាថា ​​អ្នក​កាសែត​២នាក់​​​​ដែល​​រក​​​ស៊ី​​​​លក់​​​ព័ត៌​មាន​​ក្នុង​​នោះ​​​ម្នាក់​​ជាជន​ជាតិ​​​អង់​គ្លេស​​ ដើម​កំណើត​​​អាល់​​​ហ្សេរី​​​ ត្រូវបាន​​​​សម្លាប់​​កាលពី​​​ថ្ងៃទី​​២៦ មីនា​កន្លង​មក​​​នេះ​នៅ​​​តាម​ព្រំដែន​​​ស៊ីរី-​​តួកគី​​ដោយ​​កងទ័ព​​​​ស៊ីរី ។​

ឌី​​រេក ស៊ី​​សូ​​រ៉ា​​​​ប្តឹង​​ឧទ្ធរណ៍​​ប្រ​ឆាំង​​បម្រាម​​ប្រ​កួត​​ឥត​​កំណត់​​ពេល​​​​លើ​​ខ្លួន​

Posted: 30 Mar 2012 02:22 AM PDT

កីឡាករ​អង់​គ្លេស​ឌី​រេក ស៊ី​សូ​រ៉ា​
មួយ​ខែ​ក្រោយ​ពី​ឈ្លោះ​​ប្រ​កែក​ដាល់​គ្នា​ជា​មួយ​ដេវីដ ហេ​ក្នុង​សន្និ​សីទ​សារ​ព័ត​៌​មាន​​បន្ទាប់​ពី​​ការ​ប្រ​កួតរួច​ ឌី​រេក ស៊ី​សូ​រ៉ា​កាល​ពី​ថ្ងៃ​ទី​២៩​ មីនា​​​បាន​ប្តឹង​ឧទ្ធរណ៍​ប្រ​ឆាំង​នឹង​សេចក្តី​​​សម្រេច​ចិត្ត​ដក​ហូត​អាជ្ញា​ប័ណ្ណ​ប្រ​កួត​នៅ​អង់​គ្លេស​របស់​គេ​។

ជំនួប​​រវាង​អនុ​​​ប្រធាន​រដ្ឋសភា​​​​កម្ពុជា​-​វៀត​ណាម​​​​ពិភាក្សា​​​ពង្រឹង​​ការបោះបង្គោល​​ព្រំ​ដែន និង​ទំនាក់​ទំនង​​​សេដ្ឋកិច្ច

Posted: 30 Mar 2012 02:15 AM PDT

លោកងួន​​ ញ៉ិល ទទួលការ​ស្វាគមន៍​​ចំពោះ​លោកហួញ ​​ង៉ុកសឺន​​​
រាជធានីភ្នំពេញ ៖ ​មន្ត្រី​​​ជាន់ខ្ពស់​​នៃ​ស្ថាប័ន​​​នីតិប្បញ្ញតិ្តរបស់រដ្ឋ​សភា​​កម្ពុជា ​និងវៀត​ណាម ​​បាន​បញ្ជាក់​​សាជាថ្មីឡើង​វិញ​កាលពី​រសៀល​​ថ្ងៃ​ទី​២៩ មីនា ២០១២ ​នៅ​វិមាន​រដ្ឋ​សភា​ជាតិពីកិច្ច​​​​សហប្រតិបត្តិ​​​ការ​លើ​កិច្ច​​ការបោះបង្គោល​​​ព្រំ​ដែន​​ និង​ទំនាក់​ទំនង​​​​សេដ្ឋកិច្ច​នៃ​​ប្រទេស​​​ទាំងពីរ​កម្ពុជា​-​វៀត​ណាម​ដែល​មាន​​ទំនាក់​ទំនង​ល្អ​នឹង​គ្នាប្រមាណ​៤៥​

ស្លាប់​​​20នាក់​​​​ដោយសារ​​​ការ​បះបោរ​​​និង​​​ភ្លើង​​​​​ឆេះ​ក្នុង​​​​គុក​​ហុងឌូរ៉ាស់មួយ​

Posted: 30 Mar 2012 02:13 AM PDT

ទិដ្ឋភាព​គុក​​ដែល​មាន​ការ​បះបោរ​​និងភ្លើង​ឆេះ​
អ្នក​​​សម្រប​សម្រួល​​​​នៃ​​ការិយាល័យ​​​​រដ្ឋអាជ្ញា​​​​​មូល​ដ្ឋាន​​​​​​លោក​​ស្រី​​ម៉ារីលី​បាណឺហ្គាស និយាយ​ថា​​ ​អ្នក​ទោស​​​យ៉ាង​​តិច​​​​២០​នាក់​​ស្លាប់​​​​កាលពី​​ថ្ងៃទី​​​​២៩ មីនា ​​ក្នុង​ការ​​​​បះបោរ​​មួយ​​បន្ទាប់​មក​មាន​​ភ្លើង​​​​ឆេះ​ក្នុង​​​ពន្ធ​នាគារ​ ក្រុង​​​សាន់​​ប៉េដ្រូ ស៊ូឡា ភាគ​​​ខាងជើង​​​ហុងឌូរ៉ាស់ ។

អ្នក​កាសែត​​​2នាក់​​​ស្លាប់​​​​នៅព្រំដែន​​​ស៊ីរី​​-តួកគី

Posted: 30 Mar 2012 02:11 AM PDT

អង្គការ​​​ការពារ​​​​សេរីភាព​​​​​សារព័ត៌​មាន​​​​​អ្នក​​យកព័ត៌​មាន​​​​គ្មាន​ព្រំដែន​​ RSF គូសបញ្ជាក់​​កាល​ពី​​​ថ្ងៃទី​​២៩ ​មីនាថា ​​អ្នក​កាសែត​២នាក់​​​​ដែល​​រក​​​ស៊ី​​​​លក់​​​ព័ត៌​មាន​​ក្នុង​​នោះ​​​ម្នាក់​​ជាជន​ជាតិ​​​អង់​គ្លេស​​ ដើម​កំណើត​​​អាល់​​​ហ្សេរី​​​ ត្រូវបាន​​​​សម្លាប់​​កាលពី​​​ថ្ងៃទី​​២៦ មីនា​កន្លង​មក​​​នេះ​នៅ​​​តាម​ព្រំដែន​​​ស៊ីរី-​​តួកគី​​ដោយ​​កងទ័ព​​​​ស៊ីរី ។​

ទីភ្នាក់​ងារ​​​​ថាម​​ពល​​​អន្តរជាតិ​​​​ត្រៀម​​​​ធ្វើ​​សកម្មភាព​​​បញ្ចុះ​​តម្លៃ​ប្រេង​

Posted: 30 Mar 2012 01:51 AM PDT

នាយិកា​​ប្រតិបត្តិ​​របស់​​​​​ទីភ្នាក់​ងារ​​​ថា​មពល​​ ​អន្តរជាតិ​​ AIE លោក​​ស្រី​ MARIAVAN DER HOEVEN ​ថ្លែង​​​​កាលពី​​ថ្ងៃទី​​២៩ មីនា​​​​ថា​ អង្គការ​​​របស់​​លោក​ស្រី​​​ត្រៀម​ធ្វើ​​​​សកម្មភាព​​​​ដើម្បី​​​ធានា​​ការផ្គត់​ផ្គង់​​​​ប្រេង​​​ដល់​​ទី​ផ្សារ​ប្រសិន​​​​បើ​​​តម្លៃ​ប្រេង​​​​បន្ត​​ឡើងខ្ពស់ ។​