VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ០៣ ធ្នូ

Posted: 02 Dec 2011 08:40 PM PST

ព័ត៌មាន​​​​​​ចុង​​​ក្រោយ​​​បំផុត៖

ស៊ីរី៖ ការ​ប៉ះ​ទង្គិច​គ្នា​មួយ​រវាង​ពួក​ទាហាន​របស់​រដ្ឋាភិបាល​និង​ពួក​ទាហាន​រត់​ចោល​ជួរ​នា​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី (Syria) បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​​១៥នាក់​ស្លាប់។ អង្គការ​អង្កេតការ​​​ស៊ីរី​​​ដើម្បី​​​សិទ្ធិ​មនុស្ស​​​ (Syrian Observatory for ​Human Rights) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ ការ​ប្រយុទ្ធ​គ្នា​នៅ​​មុន​ពេល​ថ្ងៃ​រះ​នា​​​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ក្រុងIdlib នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​​តួកគី​បាន​បណ្តាល​ឱ្យ​ទាហាន​រដ្ឋាភិបាល​៧​នាក់​​​ ទាហាន​រត់​ចោល​ជួរ​៥​នាក់​​​ និង​ជន​ស៊ីវិល​៣​នាក់​បាន​ស្លាប់។

វ៉េណេស៊ុយអេឡា៖ លោក​ប្រធានាធិបតី​ ហ៊ុយហ្គោ ឆាវេស (Hugo Chavez) នៃ​ប្រទេស​​​ វ៉េណេស៊ុយអេឡា (Venezuela) បាន​បើក​សន្និសីទ​កំពូល​នៃ​ក្រុម​មេដឹកនាំ​អាមេរិក​ទ្បាទីន​​ចំនួន​២​ថ្ងៃ​​​ ដើម្បី​សម្ពោធ​ប្លុក​តំបន់​ថ្មី​មួយ​​ដែល​គ្មាន​វត្តមាន ​ស.រ.អ.​​​ និង​ប្រទេស​កាណាដា។

បាគីស្ថាន៖ អគ្គ​មេបញ្ជាការ​នៃ​ក្រុម​យោធា​​​បាគីស្ថាន​ (Pakistan) បាន​បញ្ជា​ដល់​កង​យោធា​របស់​ប្រទេស​លោក​ឱ្យ​ឆ្លើយ​តប​ជា​បន្ទាន់​ដល់​ការ​ឈ្លានពាន​ណា​មួយក្នុង​ពេល​អនាគត​នៅ​តាម​ព្រំដែន​​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មិន​ចាំបាច់​រង់ចាំ​បទ​បញ្ជា​ពី​ទី​បញ្ជាការ​ជាន់​ខ្ពស់​របស់​ប្រទេស​ខ្លួន​ឡើយ។

អេហ្ស៊ីប៖ គណៈកម្មការ​រៀបចំ​ការ​​​បោះឆ្នោត​នៅ​ក្នុង​​​ប្រទេស​អេហ្ស៊ីប (Egypt) បាន​និយាយ​ថា​​មាន​មនុស្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​​​មិន​ធ្លាប់​មាន​​​ បាន​ទៅ​បោះឆ្នោត​នៅ​ក្នុង​សប្ដាហ៍​នេះ​ ក្នុង​ការ​បោះឆ្នោត​បឋម​ ដើម្បី​ជ្រើសរើស​តំណាងរាស្រ្ដ​របស់​ខ្លួន​​​ ក្រោយ​ពី​មាន​បដិវត្ដន៍​​​ក្នុង​ប្រទេស​នោះ​មក។​

អាមេរិក-អ៊ីស្រាអែល៖ លោក​​​រដ្ឋមន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​​​របស់​ស.រ.អ.​​​ លោក ឡេអូន ផានេតា (Neon Panetta) បាន​ព្រមាន​ប្រទេស​អ៊ីស្រាអែល​​​ (Israel) ថា​ខ្លួន (អ៊ីស្រាអែល) មិន​អាច​នៅ​ដាច់​ឯកោ​ពី​បណ្តាល​ប្រទេស​អារ៉ាប់​ដែល​នៅ​ជិត​ខាង​ខ្លួន​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​​ថែម​ទៀត​បាន​ទេ។

អាមេរិក-ចិន៖ ក្រុម​អ្នកជំនាញ​ខាង​ត្រួតពិនិត្យ​អាវុធ​មាន​ចម្ងល់​មក​លើ​ការ​រក​ឃើញ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាស្រ្ដាចារ្យ​និង​និស្សិត​នៅ​ក្នុង​ស.រ.អ.​ដែល​បាន​និយាយ​ថា​ចំនួន​ឃ្លាំង​អាវុធ​បរមាណូ​របស់​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​លើស​ពី​ការ​ប៉ាន់ស្មាន​របស់​មន្ដ្រី​ផ្លូវការ​អាមេរិកំាង។

អាមេរិក៖​ ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា​ បាន​អំពាវនាវ​ទៅ​កាន់​សាធារណជន​ឲ្យ​ជួយ​និយាយ​ពន្យល់​ពួក​អ្នក​តំណាងរាស្រ្ដ​ក្នុង​រដ្ឋសភា​ សុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ដល់​ការ​កាត់​ពន្ធ​លើ​​​ប្រាក់ខែ​ ដើម្បី​​​ឲ្យ​ពលរដ្ឋ​អាមេរិកំាង​ថ្នាក់​មធ្យម​ម្នាក់ៗ​អាច​សន្សំ​បាន​ប្រាក់​ប្រមាណ ​១.០០០ ​ដុល្លារ​ ក្នុង​មូយ​ឆ្នាំ។ ការ​កាត់​បន្ថយ​ប្រាក់​ពន្្ធដារ​ត្រូវ​បាន​កំណត់​ថា​នឹង​អស់​សុពលភាព​នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​នេះ​ហើយ។

វិទ្យាសាស្ត្រ៖ ភព​មួយ​ដែល​នៅ​ដ៏​សែន​ឆ្ងាយ​ពី​ផែនដី ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​កញ្ចុំផ្កាយ​ របស់​យើង​ តែ​វា​អាច​នឹង​មើល​មិន​ឃើញ ​បើ​គ្មាន​កិច្ចប្រឹងប្រែង​រួម​មួយ​រវាង​ទី​កន្លែង​សង្កេត​មើល​ផ្កាយ​ផ្សេងៗ​ពី​លើ​ដី​​​និង​លំហ​អាកាស​ជុំ​វិញ​ពិភពលោក។

<!--AV-->

ព័ត៌មាន​​​នៅ​​​ពេល​​​មុន​​​នេះ៖

<!--IMAGE-RIGHT-->

​អឺរ៉ុប​៖ អធិការបតី​អាល្លឺម៉ង់​​អេងជេឡា មើកែល​កំពុង​អំពាវនាវ​ឲ្យ​បង្កើត​សហភាព​សារពើ​ពន្ធ​អឺរ៉ុប​មួយ ​​ដោយ​​រឹតបន្តឹង​ការ​ចំណាយ​ដ៏​​ច្រើន​ដើម្បី​ដោះ​ស្រាយ​​វិបត្តិ​បំណុល​​របស់​ទ្វីប​នោះ និង​ជួយ​សង្គ្រោះ​​រូបី​យប័ណ្ណ​យូរ៉ូ​​រួម​។

សហរដ្ឋ​អាមេរិក​៖ ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ហ៊ីលឡារី គ្លីនតុន បាន​បញ្ចប់​ដំណើ​រ​បំពេញ​ទស្សនៈ​កិច្ច​រយៈពេល​៣​ថ្ងៃ​​​នៅភូមា ​​បន្ទាប់​ពី​ពិភាក្សា​​ជា​មួយ​មេដឹកនាំ​ប្រជាធិបតេយ្យ លោក​ស្រី​អូងសាន ស៊ូជី ហើយ​បាន​សន្យា​​ថា​​សហរដ្ឋអាមេរិក​នឹង​ប្រុង​ប្រៀប​ដើម្បី​គាំទ្រ​បន្ថែម​​ទៀត​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​ប្រជា​ធិបតេយ្យ។

អេហ្ស៊ីប​៖ មន្រ្តី​អេហ្ស៊ីប​និយាយ​ថា​លទ្ធផល​បោះឆ្នោត​សភា​​​ជុំ​ទី​មួយ​​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ពេល​ល្ងាច​​ម៉ោង​នៅ​ក្នុង​ស្រុក​ បន្ទាប់ពី​​ការ​ពន្យារ​ពេល​នៃ​ការ​​ប្រកាស​ចំនួន​២​ដង​​នៅ​សប្តាហ៍​នេះ។

ស៊ីរី​៖ អង្គការ​សិទ្ធិ​មនុស្ស​កំពូល​របស់​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ថ្កោល​ទោស​​ស៊ីរីចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​​​របស់​​ខ្លួន​លើ​​ការ​ប្រ​ឆាំង​តវ៉ា។

តួកគី​៖ អនុ​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ ចូ បៃឌិន ​កំពុង​​ដាក់​សម្ពាធ​​ប្រទេស​តួកគី​ឲ្យ​ដាក់​ទ័ណ្ឌ​កម្ម​ថ្មី​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់​ នៅ​ខណៈ​​នោះ​ដែរ​ លោក​បាន​ថ្លែង​សរសើរ​​រដ្ឋាភិបាល​​តួកគី​​ចំពោះ​ការ​ដាក់​សម្ពាធ​លើ​ស៊ីរីឲ្យ​បញ្ឈប់​​ការ​បង្ក្រាប់​ដ៏​សាហាវ​​លើ​ពួក​បាតុករ។

ប៉ាគីស្ថាន​៖ មេដឹកនាំ​យោធា​ប៉ាគីស្ថាន​បាន​បញ្ជា​ឲ្យ​កងទ័ព​ប្រទេស​របស់​លោក​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាមៗ​​ដល់​ការ​ឈ្លាន​ពាន​ណាមួយ​នា​ពេល​អនាគត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន​​ដោយ​មិន​ចាំ​បាច់​រង់​ចាំ​បញ្ជារ​​ពី​ទី​បញ្ជាការ​ជាន់​ខ្ពស់​ទេ។

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Golden memories . . .” plus 12 more

Khmerization ខែ្មរូបនីយកម្ម: “Golden memories . . .” plus 12 more


Golden memories . . .

Posted: 03 Dec 2011 02:04 PM PST

Fewer domesticated elephants in Cambodia

Posted: 03 Dec 2011 04:39 AM PST

Itinerary of Vietnamese leader's visit to Cambodia

Posted: 03 Dec 2011 04:35 AM PST

Israel must 'mend fences' to end isolation: US

Posted: 03 Dec 2011 02:07 AM PST

Sin Sisamouth-Snae borng keu snae borisoth (My love is a pure love)

Posted: 02 Dec 2011 05:30 PM PST

Averaging Wrong Answers: Noam Chomsky and the Cambodia Controversy

Posted: 02 Dec 2011 05:04 PM PST

The International Court of Justice will consider Thai-Cambodian border row in June

Posted: 02 Dec 2011 04:59 PM PST

Former Cambodian PM [Pen Sovan] seeks human rights support in Australia

Posted: 02 Dec 2011 04:50 PM PST

Cambodia Turns Increasingly to China: Analysts

Posted: 02 Dec 2011 04:44 PM PST

Joel Edgerton in Sundance Drama 'Wish You Were Here' First Trailer (An Australian movie about Cambodia]

Posted: 02 Dec 2011 04:40 PM PST

In Focus: Night Scavengers of Cambodia

Posted: 02 Dec 2011 04:36 PM PST

Californian coffee and tea franchise hits Penh

Posted: 02 Dec 2011 04:34 PM PST

New Play Highlights Struggles of Deportees

Posted: 02 Dec 2011 04:31 PM PST

Koh Santipheap Daily

Koh Santipheap Daily


ព្រឹត្តិការណ៍​សំ​ខាន់​ៗពិ​ភពលោក​កើត​ក្នុង​ថ្ងៃទី​៣​ខែ​ធ្នូ​

Posted: 02 Dec 2011 04:00 PM PST

មនុស្ស​ជាង​៣៨០០​នាក់​ហើយ​១៥០០០០ទៅ៦០០០០០នាក់​ទៀត​រង​របួស​នៅ​ឥណ្ឌា​បាន​ស្លាប់​ដោយ​សារ​ពុល​ថ្នាំ​គី​មីMethyl isocyanate
*ឆ្នាំ​១៨១៨ -អ៊ី​លី​ណយ​ក្លាយ​​ជា​រដ្ឋ​ទី​២១​របស់​សហ​រដ្ឋ​អាមេរិក​​។ *ឆ្នាំ​១៩១២ -ប្រ​ទេស​ប៊ុល​ហ្គា​រី ក្រិច ​ ម៉ុង​តេណេ​ហ្គ្រោ​និង​ប្រទេស​ស៊ែរ​ប៊ី​បាន​ព្រម​ព្រៀង​គ្នា​ចុះ​ហត្ថ​លេ​ខា​ង​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​មួយ​ជា​មួយ​ប្រទេស​​តួកគី​បញ្ចប់​សង្គ្រាម​រយៈ​ពេល​២​ខែ​ First Balkan War​​។

គូស្នេហ៍អ្នកចម្រៀង​ដើរ​ដល់​ផ្លូវ​​បំបែក នាង​ដុតសាំង​​​​២ដបគប់​ឆេះប្តី​

Posted: 02 Dec 2011 03:01 AM PST

​បុរស​រងគ្រោះ​​ជាប្តី និង​រូបតូច​​ស្ត្រី​​ដៃ​ដល់​ជា​ប្រពន្ធ​
ខេត្ត​ព្រះសីហនុ​​ ៖ ភ្លើង​​សាំង​បាន​ឆាប​ឆេះ​​​រោល​រាល​​​​​លើ​​បុរស​ម្នាក់​​​ស្ទើរ​​ខ្លោច​​​ខ្នង​​ ដោយ សារត្រូវ​​​ស្ត្រី​​ម្នាក់​​​គប់សាំង​​​ដែល​​ដាក់​​ក្នុង​​​​ដបទឹក​​បរិសុទ្ធ​​ ។ នេះ​ជា​​​​ហេតុការណ៍​​​​ដែល​បាន​កើត​ឡើង​​​លើ​​​គូស្នេហ៍​​​អ្នក​​ចម្រៀង​​​​​ប្រុសស្រី​តាម​​​​​ពិធី​មង្គល​ការហើយ​​ឈានដល់​​ផ្លូវ​បំបែក​ ។​ ​ជាការ​​ពិត​ណាស់​ ​​​​ពេល​​​ដែល​​​ស្រឡាញ់​​​អ្វី​ក៏​​​​​ស្រស់​​ស្រាយ​អ្វី​ក៏​​​ផូរ​ផង់​ និង​​​ផ្អែម​​​ល្ហែម​ដែរ​ ​តែ​បើ​​​​​​ការស្អប់​​​ចូល​​​មក​ជំនួស​​​ហើយ​​មាន​តែ​​ភាព​ប្រៃ​ល្វីង​​​​​ជូរ​ចត់​​ប៉ុណ្ណោះ

ប៊ីយ៉ង់សេ​ជាប់​ជា​ស្ត្រី​ដែល​ស្លៀក​​សម្លៀក​បំពាក់​​មាន​ផ្ទៃ​ពោះ​​សម​ជាង​គេ​បំផុត​

Posted: 02 Dec 2011 02:51 AM PST

ប៊ីយ៉ង់សេ​ជាប់​ជា​ស្ត្រី​ដែល​ស្លៀក​​សម្លៀក​បំពាក់​​មាន​ផ្ទៃ​ពោះ​​សម​ជាង​គេ​បំផុត​
យោងទៅតាម​​ប្រភពព័ត៌​មាន​ឆាយណា​ ដេលី ចេញផ្សាយ​​កាលពីថ្ងៃ​សុក្រ ទី​២ ធ្នូ ឆ្នាំ​២០១១ ​​បាន​ឱ្យ​ដឹងថា តារា​ចម្រៀង​​អាមេរិក​​ប៊ីយ៉ង់​សេ ​ទទួល​បាន​​សំឡេង​គាំទ្រ​​​ច្រើន​ជាង​គេ​បំផុត​ចំពោះ​​ការ​ស្លៀក​ឈុត​ក​សម្លៀក​បំពាក់​​មាន​ផ្ទៃ​ពោះ​​សម​ជាងគេបំផុត​​ក្នុងពិភព​លោក ។ ការ​ស្ទង់​មតិ​​​ដែល​​រៀបចំ​ឡើង​ដោយគេហ​ទំព័រ​ Josbolu.Co-uk បាន​បង្ហាញ​ថា ៖ តារា​ចម្រៀង​ដែល​​រំពឹង​ថា​នឹង​ឆ្លង​ទន្លេ​កូន​ដំបូងនៅពេល​ខាង​មុខ​នេះ ទទួល​បាន​សំឡេង​​គាំទ្រ​៣៥​ភាគរយ ​លើស​ពីស្ត្រីមានផ្ទៃពោះក្នុង​បញ្ជី​​សម្រាំង​១០​នាក់​ផ្សេង​ទៀត ។​

បុរសជន​ជាតិ​ន័រវែស​ចាក់​សាក់​រូប​ក្បាល​ត្រី​ដូហ្វាំង​​​លើ​ដៃ​ពិការ

Posted: 02 Dec 2011 02:48 AM PST

បុរសដែល​​ចាក់​សាក់​រូប​ក្បាល​ត្រី​ដូហ្វាំង​​​លើ​ដៃ​ពិការ
យោង​​ទៅតាម​ប្រភពព័ត៌​មាន​​ដេលី​ម៉េល ចេញ​ផ្សាយ​កាលពីថ្ងៃ​សុក្រ ទី២ ធ្នូ ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា លោក​ Heine Braeck វ័យ​៣៣​ឆ្នាំជន​ជាតិ​​ន័រ​វែស ​ដែល​ធុន​ទ្រាន់​​នឹង​ភាព​ពិការ​របស់​គាត់​ បានសម្រេចចិត្ត​ជួល​​គ្រូ​ចាក់​​រូប​សាក់​​​រូប​ក្បាល​ត្រី​ដូហ្វាំង នៅលើ​ដៃ​ស្តាំពិការ​​របស់​គាត់ ដើម្បី​កុំ​ឱ្យ​មនុស្ស​ម្នា​ទូទៅ​ចាប់​អារម្មណ៍​ ។ ​លោក Valio Ska គ្រូ​ចាក់​សាក់​សញ្ចាតិ​ប៊ុល​ហ្គារី​

ការ​ប្រកួត​បាល់​​ទាត់​អង់​គ្លេស​​ប្រឺ​មីញេ​លីក​​ជុំ​ទី14​សម្រាប់​ចុង​​សប្តាហ៍​មានទាំង​អស់9​ប្រកួត

Posted: 02 Dec 2011 02:43 AM PST

ការប្រកួត​បាល់ទាត់​​​អង់គ្លេស​​​ប្រឺមីញេ​លីក​ជុំ​ទី 14 ​ស​ម្រាប់ចុងសបា្តហ៍​​នេះ​មាន 9 ប្រកួត ។ ​​ក្រុម Chelsea អាចប្រឈម​មុខ​ជាមួយ​ម្ចាស់​ផ្ទះ​ Newcastle ខណៈ​ Tottenham និង Man City ​និង​ឈ្នះគូប្រកួត​​ក្នុងទឹកដី ។ បញ្ជាក់​​ក្រុម Chelsea , Arsenal, Man Utd, ​និង Man City ជាប់លេង​​​យូហ្វា​​ឆេមពានលីក ។ Newcastle (4) V Chelsea (5) Newcastle 6 ប្រកួតក្នុងផ្ទះ 4-2-0 ស៊ុត​​​​​​​បាល់បាន​ 10 គ្រាប់ និងរបូតវិញ 5 គ្រាប់​។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​​​ឈ្នះ Everton 2-1 ក្នុង​ផ្ទះ, ​​​​ចាញ់ Man City 3-1 បន្ទាប់មក​លេង​ស្មើ Man Utd 1-1 ​ក្រៅ​ផ្ទះ​ ។

ព្យាករណ៍​បាល់ទាត់អ៊ី​តា​លី​ស៊េរីAជុំ​ទី​13​ចុង​​សប្តាហ៍8​ប្រកួត Udinese មិន​ធ្លាប់​​ឈ្នះ​នៅ​​ផ្ទះ Inter ឯ Napoli, Juventus ប៉ះ​​ភ្ញៀវ​ខ្សោយ

Posted: 02 Dec 2011 02:36 AM PST

​ក្រុម​​ Inter ថតរូបអនុស្សាវរីយ៍​​មុនការ​ប្រកួត​នាពេលកន្លងមក​
ការ​ប្រកួត​បាល់​ទាត់​អ៊ី​តាលី​ស៊េរី​Aជុំ​ទី​13សម្រាប់​​ចុង​សប្តាហ៍​នេះ​មាន​8ប្រកួត​។ ក្រុម​ Udinese មិន​ធ្លាប់​ឈ្នះ​នៅ​ផ្ទះ​ Inter ខណៈ​ពេល​ដែល Napoli និង​ Juventus ប៉ះ​ក្រុម​ភ្ញៀ​វ​ខ្សោយ​។ ថ្ងៃ​សៅរ៍ Inter (12)V Udinese(3) Inter 5ប្រកួត​ក្នុង​ផ្ទះ​គឺ 2-1-2 ស៊ុត​បាល់​បាន​4គ្រាប់​ និង​របូត​វិញ​6គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេងឈ្នះ Cagliari 2-1 ក្នុង​ផ្ទះ​ ស្មើ Trabzonspor 1-1 បន្ទាប់មកឈ្នះ​ Siena 1-0 ក្រៅ​ផ្ទះ​។

បាល់​ទាត់​​អាល្លឺម៉ង់​លីក​ជុំ​ទី​15 ក្រុម​ Gladbach ជួប Dortmund ប្រជែង​​គ្នា​​យក​​លេខ​1​លើ​តារាង​ Schalke នឹង​ឈ្នះ​​ក្រុម​បាត​តារាង​

Posted: 02 Dec 2011 02:30 AM PST

ការប្រកួត​រវាង​ក្រុម Dortmund (ហក់តែត) ជាមួយក្រុម Schalke នាពេលកន្លង​មក​
ការប្រកួត​​បាល់ទាត់អាល្លឺម៉ង់​​ប៊ុនដេស្លីហ្គា ​ជុំ​ទី 15 ​​សម្រាប់​ចុង​សបា្តហ៍​នេះមាន 8 ប្រកួត​​​​។ ក្រុម Gladbach ជួប Dortmund ប្រជែងគ្នា​យក​លេខ 1 ក្នុងតារាង​​​ ចំណែក​ឯ​ Schalke ​នឹងឈ្នះក្រុមបាតតារាង Augsburg ក្នុង​ទឹកដី ។ សូមបញ្ជាក់​ថាក្រុម Bayern និង Dortmund ​ជាប់​​លេង​​ឆេម​ពានលីក ។ ថ្ងៃសៅរ៍ Bayern (3) V Bremen (4) Bayern 7 ប្រកួត​ក្នុងផ្ទះ​គឺ 5-0-2 ស៊ុតបាល់​បាន 23 គ្រាប់​ និងរបូត​​វិញ​ 2 គ្រាប់​ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​ចាញ់ Dortmund 1-0,ឈ្នះ Villarreal 3-1 ក្នុងផ្ទះ​ តែចាញ់ Mainz 3-2 ក្រៅផ្ទះ ។

បាល់ទាត់​​អេស្ប៉ាញ​​ព្រី​មេរ៉ា​លី​ហ្គា ចុងសប្តាហ៍​ Barcelona, Valencia Atletico, Real M ជាក្រុម​ល្អ

Posted: 02 Dec 2011 02:22 AM PST

​ការប្រកួតរវាងក្រុម Barcelona  (អាវ​ខ្មៅ) ជាមួយក្រុម​ Vallecanoនាពេល​កន្លង​មក​
ការ​ប្រកួត​បាល់​ទាត់​អេស្ប៉ាញ​ព្រី​មេរ៉ា​លី​ហ្គា​ជុំ​ទី​14សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​9ប្រកួត​។ ក្រុម​ Barcelona, Valencia, Atletico និង​ Real M ជាក្រុម​ជម្រើស​ល្អ​។ បញ្ជាក់​ ក្រុម Barcelona, Real M, Villarreal ជាប់​លេង​ឆេម​ពាន​លីក។ ថ្ងៃ​សៅរ៍ Gijon(18) V Real M(1)Gijon 7ប្រកួត​ក្នុង​ផ្ទះគឺ 2-2-3 ស៊ុត​បាល់​បាន​6គ្រាប់​ និង​របូត​វិញ​6គ្រាប់​ដែរ​។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Zaragoza 2-2 ក្រៅ​ផ្ទះ​ ឈ្នះ Getafe 2-1 ក្នុង​ផ្ទះ​ តែ​ចាញ់ Levante 4-0 ក្រៅ​ផ្ទះ​។

និ​យោជិក​គណៈ​កម្មា​ធិកា​រ​អូ​ឡាំ​ពិក​អន្តរជាតិ​៣​នាក់​ត្រូវ​បណ្តេញ​ចេញ​ពី​បទ​លួច​បន្លំ​ប្រាក់​សារ​មន្ទី​រ​អូ​ឡាំ​ពិក​​

Posted: 02 Dec 2011 02:21 AM PST

នា​យក​ដ្ឋាន​ហិ​រញ្ញ​វត្ថុ​របស់​គណៈ​កម្មាធិការ​អូ​ឡាំ​ពិក​អន្តរជាតិ​កំពុង​តែ​រុះ​រើ​បន្ទាប់​ពី​មាន​រឿង​អា​ស្រូវ​លួច​បន្លំ​ប្រាក់​សារ​​មន្ទីរ​អូ​ឡាំ​ពិក​​ប្រមាណ​១,៨៥​លាន​ដុល្លារ​អាមេរិក​។ សមាជិក​របស់​នា​យកដ្ឋាន​នេះ​ចំ​នួន​៣នាក់​ត្រូវ​​បណ្តេញ​ចេញ​ពី​ការ​ងារ​នៅ​ក្នុង​បទ​ប្រព្រឹត្ត​កំហុស​ដោយ​លួច​បន្លំ​យក​លុយ​សារ​មន្ទី​រ​​អូឡាំ​ពិក ប៉ុន្តែ​ឈ្មោះ​អ្នក​ប្រព្រឹត្តិ​កំ​ហុស​មិន​ត្រូវ​គេ​ប្រាប់​ឲ្យ​ដឹង​ឡើយ​។

ចេញ​ដីកា​ចាប់​ខ្លួន​ងួន សឿ​ ៖ បទ​ឧក្រិដ្ឋ​ចាប់​ជំរិត​ទារ​ប្រាក់​កូន​ប្រុស​លោក​សូ ផន ត្រូវ​បាន​លាត​ត្រដាង

Posted: 02 Dec 2011 02:15 AM PST

លោក ងួន សឿ
រាជធានីភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំ​ពេញ​​ បាន​ចេញដីកា​ចាប់​ខ្លួន​ ងួន សឿ ជាផ្លូវ​ការ​ហើយ​កាលពី​ថ្ងៃ​ទី​២​ ធ្នូ បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​យ៉ាង​ល្អិតល្អន់​​លើសំណុំរឿង​ចាប់​ជំរិត​កូន​ ប្រុស​លោក​ សូ ផន ​ជារឿង​រ៉ាវ​ចាប់​ជំរិតគួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​កាលពី​ខែតុលាកន្លង​មក​ ដែល​តាម​ព័ត៌​មាន​ថា ក្រុមជនចាប់​ជំរិត​ទារ​ប្រាក់​បាន​ក្នុង​ចន្លោះ​​ពី​៤០ទៅ​៥០​ម៉ឺន​ដុល្លារ​ ។ ទាក់ទង​នឹង​រឿង​រ៉ាវ​​មេ​ខ្លោង​

សម្តេច​​ក្រុម​ព្រះ​​មានគម្រោង​ដោះ​ស្រាយ​បញ្ហា​​អំពើ​ពុក​រលួយ​​ និង​ចម្លោះ​​ដីធ្លី

Posted: 02 Dec 2011 02:14 AM PST

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១ ធ្នូ ២០១១ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធានគណបក្សនរោត្តម រណឫទ្ធិ បាន​អនុ​ញ្ញាត​ឲ្យ​លោក​រ៉ូឌី វេស្រ្តាធិន ឯកអគ្គរាជទូតប៊ែល​ហ្ស៊ិក ប្រចាំព្រះរាជាណាចក្រថៃ​ចូល​ក្រាប​បង្គំ​គាល់ និងពិភាក្សាការងារនៅទីស្នាក់ការកណ្តាល គណបក្សនរោត្តម រណឫទ្ធិ ស្ថិតក្នុងខណ្ឌទួល​គោក រាជធានីភ្នំពេញ។

លើរេញCTN ជឹម ដារ៉ា ជួបឃឹម ពេជ្រចិន្តា ខណៈពេជ អារុណ ជួប ម៉ន គឹមឡុង

Posted: 02 Dec 2011 02:14 AM PST

កីឡាករ​ពេជ្រ អារុណ (រូបឆ្វេង) និង​កីឡាករម៉ន គឹមឡុង​ (រូបស្តាំ​)
រាជធានី​ភ្នំពេញ​ ៖ ជឹម ដារ៉ា មកពីក្លឹប​សិង្ហ​កីឡា ​ជួប​ប្រកួត​ជាមួយ​ឃឹម ពេជ្រចិន្តា មកពី​ក្លឹប​​​​​បុរី​នាគរាជ នៅលើសង្វៀន ​CTN ថ្ងៃ​សៅរ៍​ទី​៣​ ​​ធ្នូ​ ខណៈ​ទឹម សាន​ មកពី​ក្លឹប​អាស៊ី​កីឡា​ ជួប​សេក​ គឹមស៊ុយ មកពី​ក្លឹប​សឹករង​ខេត្ត​សៀមរាប ។ ដារ៉ា និង​ពេជ្រ​ចិន្តា សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​​ រីឯ​ក្បាច់​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ក៏សម្បូរ​​បែប​ដូចគ្នា​ទៀត​​ ប៉ុន្តែ​មិន​ធ្លាប់​​​ជួប​គ្នាពី​មុន​មក​ឡើយ​ ។

ចូលដេក​​ក្នុង​មុង​ជា​មួយ​ក្មេង​ស្រី​អាយុ​១៥ឆ្នាំ ​ត្រូវ​ឪពុក​ចោទថា ប៉ុន​ប៉ង​រំលោភ​

Posted: 02 Dec 2011 02:13 AM PST

ខេត្តកំពង់​ធំ ៖ ​យុវជន​ម្នាក់​បាន​ក្លាយ​ជា​ជន​សង្ស័យក្នុងករណីប៉ុនប៉ងរំលោភក្មេងស្រីអាយុ​ ១៥ឆ្នាំ និងត្រូវបាន​នគរបាល​ស្រុក​បារាយណ៍​ឃាត់ខ្លួននៅព្រឹកថ្ងៃទី១ធ្នូ ២០១១ បន្ទាប់ពី​មាន​ពាក្យបណ្ដឹងពីឪពុកកុមារីរងគ្រោះម្នាក់ ចោទ​ប្រកាន់ពីបទប៉ុនប៉ងចាប់រំលោភកាលពីវេលា​ម៉ោង២​រំលង​​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី១ ធ្នូ ២០១១ នៅចំណុចលើផ្ទះ​កុមារី​​រង​គ្រោះ​ក្នុង​ភូមិ​តាំង​គោក

រថយន្តធំៗដឹកទំនិញលើស​ចំណុះ​បើក​ឆ្លង​កាត់កន្លែងជញ្ជីងថ្លឹងរថយន្ត

Posted: 02 Dec 2011 02:12 AM PST

រថយន្តដែលដឹកលើសចំណុះ
ខេត្តកំពង់ចាម ៖ ទោះបីជាមាន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្តដាក់ប្រចាំការនៅត្រង់ចំណុចឃុំជប់ ស្រុកត្បូងឃ្មុំលើផ្លូវជាតិលេខ៧ និង​មួយ​កន្លែង​ទៀត ស្ថិតនៅខាងថ្នល់កែងស្រុកបាធាយ លើ​ផ្លូវជាតិលេខ៦ ដើម្បីត្រួត​ពិនិត្យ​យាន​យន្ត​ដែល​ផ្ទុកលើសចំណុះ និង​ការ​ពារ​កុំឱ្យខូច​ផ្លូវ​ថ្នល់។ ទោះ​ជាបែបណាក្តី ផ្លូវថ្នល់នូវ​តែ​ស្រុត​ដដែល ជាក់ស្តែងនៅព្រលប់​ថ្ងៃទី១ ធ្នូ ២០១១ មាន​រថយន្ត​

ស្រវឹងស្រាជិះម៉ូតូបុកម៉ូតូកង់បីដឹក​ផ្លែឈើលក់ របួស២នាក់ ក្នុង​នោះ​ម្នាក់មាន​ផ្ទៃ​​ពោះ

Posted: 02 Dec 2011 02:09 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ ម៉ូតូ C125 ស៊េរី​២០០៨ បានបោះពួយយ៉ាងលឿនទៅបុកម៉ូតូកង់បីដឹកផ្លែឈើលក់ដែលកំពុងឈប់នៅអែបនឹងចញ្ចើម​ ថ្នល់​មុខស្ថានីយប្រេង​ឥន្ធនៈតេលា ក្នុងភូមិទី៤ សង្កាត់​វាលវង់​ក្រុងកំពង់ចាម យ៉ាង​ពេញ​ទំហឹង​ខណៈ​ម៉ូតូ​​កង់​បី​ឈប់ ដើម្បី​​លក់​ផ្លែឈើ​​ជា​ហេតុ បណ្តាលឲ្យអ្នក​ទិញ​២​នាក់​រង​របួស​។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​

ឡិចស៊ីស៥៧០ បុកគូទឡិចសុីស៤៧០​កកស្ទះចរាចរណ៍​ជិត​១​ម៉ោង​

Posted: 02 Dec 2011 02:06 AM PST

រថយន្តខូចខាត
រាជធានីភ្នំពេញ ៖ មានការកកស្ទះ​ចរា​ចរណ៍​ជិតមួយម៉ោងកាលពីវេលាម៉ោង១និង​៣០​នាទី លើកំណាត់មហាវិថីព្រះមុនីវង្សខាងត្បូង សាលារាជធានីភ្នំពេញ ស្ថិត​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសាររថយន្ត​ឡិច​ស៊ីស​ស៊េរី​៥៧០ ពណ៌ខ្មៅ បានបុក​គូទ​រថយន្តឡិច​ស៊ីស​ស៊េរី​៤៧០ ពេញ​ទំហឹង បណ្តាលឱ្យក្រពិត​​​ផ្នែក​ខាងមុខ​រថយន្ត​​យ៉ាង​ខ្លាំង។

ការជួបគ្នាមួយ​​លើកថ្មី​ទៀត​រវាង​​លោកស្រីគ្លីនតុន​​ និង​លោក​ស្រី​ស៊ូជី

Posted: 02 Dec 2011 02:05 AM PST

លោកស្រី​​​គ្លីនតុន​​និងលោកស្រីស៊ូជី
លោកស្រី​ហ៊ីលឡារី ​គ្លីន​តុន រដ្ឋ​មន្ត្រី​​​​ការ​បរ​ទេស​​អាមេ​រិក​​បានជួប​គ្នា​ជាថ្មីម្តង​ទៀត​​​កាល​ពី​ថ្ងៃទី​២ ធ្នូ ជាមួយ​​លោកស្រី​​អ៊ួងសាន់ ស៊ូជី ក្នុង​​ថ្ងៃទី៣ និង​​ជាថ្ងៃ​​​ចុង​ក្រោយ​នៃ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្ត្រ​​របស់​លោកស្រី​​នៅ​ប្រទេស​ភូមា។ ​បន្ទាប់​​ពីជួបគ្នា​ក្នុង​​ពេលអាហារពេល​​ល្ងាច​មួយ​ជាមួយ​​មេដឹកនាំ​ប្រឆាំងភូមា​​​លោកស្រី​ហ៊ីល​ឡារី ​គ្លីនតុន​​បានទៅ​កាន់​គេហដ្ឋាន​របស់​លោកស្រី​​ស៊ូជី​ស្ថិតនៅ​​​មាត់បឹង​មួយនៅទីក្រុង​​រ៉ង់ ហ្គូន ​ជា​កន្លែង​​​ដែល​​មេដឹកនាំ​​ប្រឆាំង​​​​រូបនេះ ​​

ក្រពេកឪពុកម្តាយបានចាកចេញពីផ្ទះ​ដោយបន្សល់់កូនប្រុសស្រី២នាក់នៅ​កណ្តោច​កណ្តែង​

Posted: 02 Dec 2011 02:04 AM PST

កុមារទាំង២នាក់ដែលឪពុកម្តាយទៅចោល
ខេត្តឧត្តរមានជ័យ ៖ គ្រួសារក្រីក្រ​ម្នាក់់​រស់នៅក្នុងភូមិរុំចេក ឃុំអន្លង់វែង ស្រុក​អន្លង់​វែង បាន​ចាក​ចេញ​ពីផ្ទះ ដោយ​បន្សល់់ទុកកូនប្រុស​ស្រីចំនួន២​នាក់់​ពុំ​មាន​អ្នក​ចិញ្ចឹមបីបាច់​ ថែរក្សា។ ក្មេងប្រុស​ស្រីនោះទី១-ឈ្មោះឡុំ ស្រីគីម ភេទ​ស្រី អាយុ៩​ឆ្នាំ ទី២-ឈ្មោះឡុំ មឿត ហៅក្លុយ ភេទប្រុស អាយុ​៧ឆ្នាំ។

ក្មេងស្រី​២​នាក់​ត្រូវបាន​ស្ត្រី​២​នាក់​ដោះ​យក​ក្រវិល​ ​ចិញ្ចៀន​​ទុក​ចោល​នៅ​មុខ​អង្គ​ភាព​​លូ​ទឹក​ បូម​ទឹក​រាជធានីភ្នំពេញ

Posted: 02 Dec 2011 02:01 AM PST

កុមារីរងគ្រោះទាំង២នាក់
រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​​២​នាក់ត្រូវ​បាន​ស្ត្រី​មិន​ស្គាល់​​មុខ​២​នាក់​លួង​លោម​​ដោះ​ យក​ក្រវិល​ ចិញ្ចៀន ​ហើយ​យក​មក​ទុក​​ចោល​នៅ​មុខ​អង្គ​ភាព​លូ​ទឹក ​បូម​ទឹក​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់​​ថ្ងៃទី​ ២ ធ្នូ ២០១១ តាម​បណ្តោ​យ​ផ្លូវ​​១០៨៦ ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ មុខ​អង្គ​ភាព​លូ​ទឹក​ បូមទឹក​។

កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិអាស៊ាន

Posted: 02 Dec 2011 02:00 AM PST

លោក​ឧត្តមសេនីយ៍​ណឹម ​សុ​វត្ថិ ក្នុង​​​សន្និ​សីទ​​កា​សែត
រាជធានីភ្នំពេញ ៖ ​ទន្ទឹម​​នឹង​ការ​​ត្រៀម​រៀប​ចំកិច្ចប្រជុំ​​កំពូលអាស៊ាន​​ដែល​កម្ពុជា​ធ្វើជា​​ប្រធាន​​នោះ ​កម្ពុជា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​​​​ដ៏មាន​សារសំខាន់​ជាច្រើនទៀត​​​ ក្នុងនោះ​កិច្ច​ប្រជុំ​​ថ្នាក់រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​​​ជាតិអាស៊ាន ​​ (AD-MM) ​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះផង​ដែរ។ ​​លោក​​​​ឧត្តម​សេនីយ៍​​ណឹម សុវត្ថិ អគ្គ​នាយក​​ នៃ​អគ្គនាយកដ្ឋាន​​​​​នយោបាយ​​​ និងកិច្ច​​ការ​បរ​ទេស​​ក្រសួង​ការពារជាតិ​​​បានថ្លែង​​​​​នៅក្នុង​​​សន្និ​សីទ​​កា​សែត​​កាលពី​​ព្រឹក​ថ្ងៃទី២ ​ធ្នូ ឆ្នាំ​២០១១

អាមេ​រិក​ ជប៉ុន និងកូរ៉េ​ខាងត្បូង​​​បង្កើត​សម្ព័នភាព​យោធា​​មួយប្រឆាំង​​កូរ៉េ​ខាងជើង

Posted: 02 Dec 2011 01:49 AM PST

​កាសែត​​ RODONG SINMUN ជា​កាសែត​​សំខាន់របស់​កូរ៉េ​ខាងជើង​​​​អះអាង​កាលពីថ្ងៃ​ទី១​ ធ្នូ ថា សហរដ្ឋ​អាមេ​រិក​ជប៉ុន ​និងកូរ៉េ​​​ខាង​ត្បូង​​បាន​បង្កើត​​​សម្ព័ន្ធភាព​​យោធា​​​ត្រីកោណ​​ដ៏​គ្រោះ​​​ថ្នាក់មួយ​ប្រឆាំង​កូរ៉េខាងជើង ។ ​​យោងតាម​​​​អត្ថបទ​មួយ​ចេញ​ផ្សាយ​ក្នុងកា​សែត​​នេះថា ​សម​យុទ្ធ​​យោធា​​រួមរវាង​​សហរដ្ឋ​អាមេរិក​​​ និងជប៉ុន​​ និងរវាង​​​សហរដ្ឋអាមេ​រិក​​ និង​កូរ៉េ​​ខាងត្បូង​​ដែលរៀបចំ​ធ្វើ​​នៅ​ឧបទ្វីប​​​​កូរ៉េ

កូរ៉េ​ខាងត្បូង​ទិញ​មាស​ស្តុកទុក​15​តោន​​ទៀត

Posted: 02 Dec 2011 01:47 AM PST

​យោង​តាម​​ទីភ្នាក់ងារ​​​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​ YONAHAP ​ថា ធនាគារ​កណ្តាលប្រទេស​​នេះ​បានទិញ​មាសដុំ​​​​១៥​តោន​​​ទៀត​កាលពី​ខែ​វិច្ឆិកា​កន្លងមក​នេះ ក្នុងក្របខណ្ឌ​​នៃយុទ្ធសាស្ត្រ​​វិនិ​យោគ​របស់ខ្លួន​។ ​យោងតាម​​​ស្ថិតិ​​ចេញផ្សាយ​​កាលពីថ្ងៃទី២ ធ្នូ ​ដោយ​ធនាគារ​កណ្តាល​កូរ៉េ​​​​ខាងត្បូង​ថា ប្រាក់​​​​​បំរុង​​ទុកបានឡើង​ដល់៣៨,​៦៣​ពាន់​លាន​ដុល្លារ ​​​​​​កាលពីខែមុន​ដោយសារ​ការ​ទិញ​មាស​​បន្ថែម​នេះ ​ដែល​ធ្វើ​ឱ្យចំនួនមាស​ដែល​​ស្តុកទុក​ឡើង​​ដល់​សរុប​៥៤,៤តោន​​​​ ។

ចាប់​ខ្លួន​​​​ជន​​​ប៉ុនប៉ង​រំលោភ​​​ក្មេងស្រី​​អាយុ​11ឆ្នាំ​

Posted: 02 Dec 2011 01:39 AM PST

សមត្ថកិច្ច​ចាប់​ខ្លួន​​​​ជន​​​ប៉ុនប៉ង​រំលោភ​​​ក្មេងស្រី​​
ខេត្ត​ព្រៃវែង ៖ ​កម្លាំង​នគរ​បាល​ស្រុក​បាភ្នំ​​បាន​ចាប់​ឃាត់ខ្លួន​បុរសម្នាក់​បញ្ជូន​មក​កាន់​ស្នងការ​ដា្ឋ​ន​នគរបាល​ខេត្ដដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ដោយ​ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​១១ឆាំ្ន​។ បុរស​មា្ន​ក់​នេះ​ឈ្មោះជួន សុ​ឃួ​ន អាយុ​២៨​ឆាំ្ន មាន​ទីលំនៅ​ក្នុងភូមិ​ក្ដី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា នៅនឹង​ផ្ទះ​ជននោះ​​​តែម្តង។

ប្រទះ​ឃើញ​សាកសព​ទារិកា​នៅ​ច្រាំង​ទន្លេ​ទើប​ស្លាប់​ថ្មីៗ

Posted: 02 Dec 2011 01:34 AM PST

សពទារិកា​
ខេត្តស្ទឹងត្រែង ៖ សពទារិកា​ម្នាក់​ត្រូវ​បាន​ក្មេងស្រីជំទង់ម្នាក់​ប្រទះ​ឃើញ​នៅ​ច្រាំង​ទន្លេ​ដោយ​រុំ​កន្សែង​ដា​ក់​ក្នុង​ស្បោង​ខ្មៅ​ កាលពី​វេលា​ម៉ោង​៧ និង​៥នាទី​​ ព្រឹកថ្ងៃ​ទី​២ ធ្នូ​ ឆ្នាំ២០១១ ខណៈ​ចុះ​ទៅ​បោក​គក់​សម្លៀក​បំពាក់​នៅ​ច្រាំង​ទន្លេសេកុង ​ស្ថិត​ក្នុងភូមិ​ស្រែពោធិ៍ សង្កាត់​ស្រះ​ឫស្សី​ ក្រុងស្ទឹង​ត្រែង ។ តាម​ប្រភពព័ត៌មាន​​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​​ថា នៅ​វេលា​ខាង​លើ​ក្មេង​ស្រី​ជំទង់​ម្នាក់​​​បាន​​ចុះ​​​ច្រាំង​ទន្លេ​ក្នុង​បំណង​យក​សម្លៀក​បំពាក់​​ទៅ​បោក

បិទ​វគ្គ​បណ្តុះបណ្តាល​ក្រោម​មូលនិធិ​ពិសេសសម្តេចតេជោ

Posted: 02 Dec 2011 01:29 AM PST

​​លោក​ពេជ ​​សោភ័ន និងលោក ស្រី បេន ជាអធិបតី​ភាព​ក្នុង​​ពិធីបិទវគ្គ​បណ្តុះ​បណ្តាល
ខេត្តតាកែវ​​ ៖ កាលពីព្រឹក​ថ្ងៃទី​១ ធ្នូ ​​​នៅ​មជ្ឈ​មណ្ឌល​​បណ្តុះបណ្តាល​​​វិជ្ជា​ជីវៈ​​​ខេត្ត មាន​​រៀប​ចំ​ពិធីបិទវគ្គ​បណ្តុះ​បណ្តាល​​​​ក្រោមការ​ឧបត្ថម្ភ​​​ដោយ​មូលនិធិ​​​​ពិសេស​របស់​​សម្តេច​តេជោហ៊ុន សែន ​​​ប្រមុខ​​​រាជ​រដ្ឋាភិបាល​​កម្ពុជា និង​​លោក​ជំទាវ ​ក្រោមអធិបតីភាព​​លោក​ពេជ ​​សោភ័ន ​​រដ្ឋ​លេខាធិការ​ក្រសួងការ​ងារ​​ និង​បណ្តុះ​​​បណ្តាល​​វិជ្ជាជីវៈ និង​​​មានការ​ចូលរួមពី​​​​​​​លោក ស្រី បេន ​​​អភិបាល​​ខេត្តព្រម​ទាំង​​មានការ​​​​អញ្ជើញ​ចូល​រួមពី​​​មន្ទីរជុំវិញ​​​ខេត្ត

សំ​បុត្រ​ប្រកួត​រវាងកីឡាករ​​កូកតូ​និង​ម៉ា​ហ្គា​រី​តូ​នៅ​រាត្រី​ថ្ងៃ​សៅ​រ៍​ទី​៣​​ចុង​សប្តា​ហ៍​នេះ​ត្រូវ​បាន​លក់​ដាច់​អស់​

Posted: 02 Dec 2011 01:14 AM PST

លោកបប់ អារ៉ាំ(កណ្តាល)ថតរូបជាមួយកូតតូនិងម៉ាហ្គារីតូ-ស្តាំ
សំ​បុត្រ​ចូល​ទស្ស​នា​ការ​ប្រកួត​ជា​លើក​ទី​២​រវាង​កីឡាករ​ម៉ិច​ស៊ិក​អង់​តូ​នី​ញ៉ូ ម៉ា​ហ្គា​រី​តូ​និង​កីឡាករ​ព័រតូ​រី​កូ​មីហ្គែល កូតតូ​នា​រាត្រី​ថ្ងៃ​សៅ​រ៍​ទី​៣​ចុង​សប្តា​ហ៍​នេះ​ត្រូវ​បានប្រកាស​ជា​ផ្លូវ​ការ​ថា​លក់​ដាច់​អស់​ហើយ​។ បើ​យោង​តាម​មន្ត្រី​រៀប​ចំ​ការ​ប្រកួត​ថា សំ​បុត្រ​១៧​.៩៤៣ច្បាប់​ត្រូវ​បាន​លក់​ដាច់​អស់​។ សម្រាប់​អ្នក​ដែល​មិន​មាន​សំ​បុត្រ​អាច​ទិញ​ការ​ប្រកួត​តាម​រយៈ​ទូរទស្សន៍​ HBOក្នុង​តម្លៃ​៥៤,៩៥​ដុល្លារ​អាមេរិក​។

នាង​ក្រមុំ​​​វ័យ​​ប្រហែល​​23ឆ្នាំ​​​វិកល​​ចរិត​​​លង់​ទឹក​​ស្ទឹងស្លាប់​

Posted: 02 Dec 2011 01:08 AM PST

​សពនារីរងគ្រោះ​
ខេត្ត​បន្ទាយ​មានជ័យ ៖ នាងក្រមុំម្នាក់​ដែលភ្លាមៗនោះគ្មាន​នរណាស្គាល់អត្តសញ្ញាណ​ ត្រូវបានគេ​ប្រទះឃើញលង់ទឹកស្លាប់ កាលពី​វេលា​ម៉ោង១និង​៣០​នាទីរសៀលថ្ងៃទី១ ខែធ្នូ នៅស្ទឹងព្រះ​ពន្លា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ។ តាមប្រជាពលរដ្ឋដែលចុះជួយស្រង់​សព​និយាយថា មុនពេលប្រទះឃើញសពគឺមានក្មេង​ប្រុស​ម្នាក់បានឃើញនារិរូបនេះអង្គុយហូបបាយ​លើខឿនធ្វើពីស៊ីម៉ង់ត៍នៅមាត់​ស្ទឹង លុះពេល​ហូប​រួច​នាងចុះទៅលាងដៃ

បារាំង​ចង់​ពង្រឹង​​ទំនាក់ទំនង​ជា​មួយ​បណ្តា​រដ្ឋ​​​​​ជា​សមាជិក​​អាស៊ាន​

Posted: 02 Dec 2011 01:06 AM PST

​រដ្ឋមន្ត្រី​​ការបរទេស​​​​បារាំង លោក ALAIN JUPPE អះអាង​​​​ក្នុង​ឱកាស​​នៃ​ពិធី​ហូប​បាយ​​​ការ​ងារ​មួយ​កាលពីថ្ងៃទី​​១ ធ្នូ ​ជាមួយ​​ឯកអគ្គ​រដ្ឋ​ទូត​ និង​ឯកអគ្គ​រាជទូត​របស់​ប្រទេស​​​ទាំង​​​១០ ​​ជា​សមា​ជិក​អាស៊ាន​ថា​បារាំង​ចង់​​ពង្រឹង​ថែមទៀត​​​នូវ​ទំនាក់ទំនង​របស់ខ្លួន​​​ជាមួយ​​​បណ្តា​ប្រទេស​​​ជា​សមាជិក​​​​អាស៊ាន​។​ យោងតាម​អ្នកនាំពាក្យ​​​​​របស់​ក្រសួង​ការ​បរទេស​​​បារាំង​​ថា លោក ALAIN JUPPE

ក្រុម​ហ៊ុន​Sabay ​ពាក់​​ផ្កាយ​​ឱ្យសុខ​ ពិសី និង​យក់​ ឋិតរដ្ឋា​​4កន្លះ​ស្មើ​គ្នា​

Posted: 02 Dec 2011 01:02 AM PST

[Enter Caption]
រាជធានីភ្នំពេញ ៖​ ​នៅ​លើ​ផ្ទាំង​កម្ម​វិធី «​អាណា​​​ចក្រ​តារា​» របស់​គេ​ហ​ទំ​ព័រ​សារ​ព័ត៌​មាន​ Sabay.com.kh ​គេ​សង្កេត​​​ឃើញ​​កញ្ញា​សុខ ពិសី ​និង​អ្នក​នាង​យក់ ឋិត​រដ្ឋា ​ពាក់​​ផ្កាយ​​​៤​កន្លះដូច​គ្នា។ អ្នក​គ្រប់​គ្រង​កម្មវិធី​​ «​អាណា​​ចក្រ​​តារា​​» ​ឱ្យ​ដឹង​ថា ​ការ​​ប៉ះ​គ្នា​​របស់​តារា​ចម្រៀង​ជំនាន់​ក្រោយ​និង​តារា​​​ចម្រៀង​​ជំនាន់​មុននេះ​ អ្នក​វិភាគ​​​ក្នុង​វិស័យ​សិល្បៈ ចម្រៀង​ និង​បណ្តា​ម​​ហា​ជន​​អ្នក​គាំ​ទ្រ​​​បាន​​វាយ​តម្លៃ​ពួក​គេ​ថា ទាំង​២​សុទ្ធ​តែ​មាន​ចំណុច​ពិសេស​ រៀង​ៗ​ខ្លួន​។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បញ្ជាក់​ថា ​ទឹក​ជំនន់​នៅ​ប្រ​ទេស​ថៃ​​ជា​សញ្ញា​ប្រ​កាស​អាសន្ន​ដល់​អាស៊ី​ត្រៀម​ទប់ទល់​នឹង​កំ​ដៅ​ផែនដី​

Posted: 02 Dec 2011 12:54 AM PST

គ្រោះទឹកជំនន់​នៅ​ថៃ​
ប្រភព​​ពី​ទីភ្នាក់​ងារ​ AFP​បង្ហើប​ឱ្យ​ដឹង​ថា គ្រោះ​ម​ហន្ត​រាយ​​ទឹក​ជំនន់​នៅ​ក្នុង​ប្រ​ទេស​ថៃ និង​តំបន់​​ផ្សេង​​ទៀត​នៅ​អាស៊ី​​ជា​​និ​ម្មិត​​រូប​​ក្រើន​រំលឹក​ដល់​រដ្ឋា​ភិបាល​ត្រូវ​ប្រ​ញាប់​​ប្រញាល់​រិះ​រក​វិធី​​សាស្ត្រ​​ទប់​ទល់​ពី​ផល​ប៉ះ​ពាល់​​លើ​ស្ថាន​ភាព​អា​កាស​ធាតុ ដែល​ប្រែ​ប្រួល​​តាម​​ការ​គូស​បញ្ជា​ក់​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB)។ ទ្វី​ប​អាស៊ី​​មាន​ទី​ក្រុង​សំខាន់​ៗ​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ​យ៉ាង​ច្រើន ដូច​ជា​ក្រុង​សៀង​ហៃ