VOA News: ព័ត៌មាន: “កូរ៉េខាងជើងនឹងបើកសម័យប្រជុំសភាជាលើកដំបូងក្រោមអ្នកដឹកនាំថ្មី” plus 1 more |
កូរ៉េខាងជើងនឹងបើកសម័យប្រជុំសភាជាលើកដំបូងក្រោមអ្នកដឹកនាំថ្មី Posted: 24 Mar 2012 09:54 AM PDT ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃសៅរិ៍នេះថាខ្លួន នឹងបើកសម័យប្រជុំសភាប្រចាំឆ្នាំនៅខែក្រោយប្រហាក់ប្រហែលពេលវេលានៃផែនការបាញ់បង្ហោះកាំជ្រួចរ៉ុកកែតដែលបានបណ្តាលឲ្យមានការថ្កោលទោសយ៉ាងខ្លាំង។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងរាយការណ៍ថាសភាកំពូលប្រជាជននឹងបើកសម័យប្រជុំនៅថ្ងៃទី១៣ ខែមេសា។ អ្នកវិភាគ និយាយថាសភាទំនងនឹងដំឡើង លោក គីម ជុង អ៊ុន (Kim Jong Un) ដែលជាមេដឹកនាំប្រទេសនេះឲ្យធ្វើជាប្រធានគណៈកម្មការការពារប្រទេស ជាតំណែងមួយដែលបានកាន់កាប់ដោយ លោក គីម ជុង អ៊ីល (Kim Jong Il) ជាឪពុកដែលបានស្លាប់នៅខែធ្នូឆ្នាំទៅ។ ទីភ្នាក់ងារព័តមានក៏បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលបាននិយាយថាការបាញ់បង្ហោះផ្កាយរណបជាការអនុវត្តនូវសិទ្ធិឯករាជ្យនិងច្បាប់ដែលស្របនឹងច្បាប់អន្តរជាតិ។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងៗទៀត៖ <!--IMAGE-RIGHT-->ស.រ.អា៖ សន្និសីទកំពូលនុយក្លេអ៊ែរចុងក្រោយបានធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅឆ្នាំ២០១០។ សន្និសិទនេះបាននាំប្រទេស៤៧និងអង្គការ៣មកជួបជុំគ្នា។ នៅសន្និសីទកំពូលនេះ មេដឹកនាំដែលចូលរួមបានព្រមព្រៀងធ្វើការជាមួយគ្នាឆ្ពោះទៅកាន់គោលដៅការពារឧបករណ៍នុយក្លេអ៊ែរប្រកបដោយគ្រោះថ្នាក់ទាំងអស។ អាមេរិកឡាទីន៖ សម្តេចប៉ាប បេនេឌីក (Pope Benedict) បានជួបជាមួយប្រធានាធិបតី ហ្វឺលីផេ ខាលដឺរុន (Felipe Calderon) នៃប្រទេសម៉ិកស៊ិកនៅថ្ងៃសៅរិ៍នេះ នៅពេលដែលមេដឹកនាំបព្វជិតរ៉ូម៉ាំងកាតូលិក (Roman Catholic) អង្គនេះ បំពេញដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់តំបន់អាមេរិកឡាទីនដែលគាត់ក៏នឹងបំពេញទស្សនកិច្ចក្នុងប្រទេសគុយបាផងដែរ។ ឥណ្ឌូណេស៊ី/ចិន៖ លោក ស៊ូស៊ីឡូ យូដូយូណូ (Susilo Yudhoyono) ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់រដ្ឋធានីប៉េកាំង ដែលជាទីកន្លែងលោកបានជួបជាមួយប្រធានាធិបតីចិន ហ៊ូ ជីនតាវ (Hu Jintao)។ ឥណ្ឌា៖ ពួកមន្រ្តីឥណ្ឌា និយាយថាពួកឧទ្ទាមម៉ៅនិយមបានចាប់ជំរិតតំណាងរាស្រ្តម្នាក់នៅក្នុងរដ្ឋ អូរីសា (Orrisa) នាភាគខាងកើតដែលជាទីកន្លែងដែលជនជាតិអ៊ីតាលី២នាក់បានត្រូវពង្រត់ដោយពួកឧទ្ទាមកាលពីសប្តាហ៍មុន។ ស.រ.អា/អេហ្ស៊ីប៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានចុះហត្ថលេខាអនុញ្ញាតិឲ្យមានការផ្តល់ជំនួយយោធាប្រចាំឆ្នាំដែលមានទឹកប្រាក់ 1,3 ពាន់លានដុល្លារដល់ប្រទេសអេហ្ស៊ីប ទោះបីជាមានការព្រួយកង្វល់ថាប្រទេសនេះមិនបានធ្វើឲ្យមានកំណែទម្រង់តាមបែបប្រជាធិបតេយ្យក៏ដោយ។ ម៉ាលី៖ មេដឹកនាំរដ្ឋប្រហារនៃប្រទេសម៉ាលី លោក អាម៉ាឌូ សានូហ្គូ (Amadou Sanogo) បានប្រកាសប្រឆាំងការប្លន់របស់ទាហាននិងប៉ូលីស ប៉ុន្តែបានច្រានចោលពីការទទួលខុសត្រូវរបស់កូនទាហានលោក។ អវកាស៖ អាកាសយានិក៦នាក់នៅស្ថានីយអវកាសអន្តរជាតិ បានជ្រកនៅក្នុងបន្ទប់គេចខ្លួននៅថ្ងៃសៅរិ៍នេះនៅពេលដែលដុំកំទិចអវកាសប្រកបដោយគ្រោះថ្នាក់បានហោះមកកាន់តែជិត។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ប្រតិកម្មចំពោះសេចក្តីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ Posted: 23 Mar 2012 08:35 PM PDT នៅថ្ងៃព្រហស្បតិ៍នេះ មន្ដ្រីសាលាក្ដីខ្មែរក្រហម មន្ដ្រីសង្គមស៊ីវិល និងមន្ដ្រីរដ្ឋាភិបាល បានបកស្រាយដោយឡែកៗពីគ្នាលើសេចក្ដីថ្លែងការណ៍របស់សហចៅក្រមស៊ើបអង្កេតបម្រុងលោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ។ សហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស្វ៊ីស កាលពីថ្ងៃពុធនេះ បានបង្ហាញថា លោកបានបំពេញការងារប្រកបដោយការបាក់ទឹកចិត្ត ការរារាំងលោកពីការបំពេញកិច្ចស៊ើបអង្កេតលើសំណុំរឿងបន្ថែម០០៣ និង០០៤ ដ៏ចម្រូងចម្រាស់ ដែលសំណុំរឿងទាំងពីរនេះត្រូវបានលោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ប្រឆាំងជំទាស់ជាចំហ។ <iframe width='480' height='305' src='http://www.voanews.com/templates/widgetDisplay.html?id=143672676&player=article' frameborder='0' allow លោកស្រី គ្លែ ដាហ្វី អ្នកឃ្លាំមើលដំណើរការកាត់ទោសខ្មែរក្រហមរបស់អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី (OSJI) ដែលមានមូលដ្ឋានក្នុងក្រុងញូវយ៉កមានប្រសាសន៍ថា ការលើកឡើងរបស់លោក កាស្ពែ អង់ស៊ែម៉េ បង្ហាញពីឧបសគ្គជាច្រើនចំពោះការងាររបស់គាត់ដែលចាប់ផ្ដើមចាប់តាំងពីសហចៅក្រមស៊ើបអង្កេតកម្ពុជារហូតដល់បុគ្គលិកកម្ពុជាដែលទទួលការណែនាំ ហើយលោកស្រីគិតថា នេះបង្ហាញពីអនាគតមិនល្អសម្រាប់សំណុំរឿងបន្ថែមខាងលើ ហើយវាក៏ជាបញ្ហាយ៉ាងធំសម្រាប់សុចរិតភាពនៃសាលាក្ដីខ្មែរក្រហមផងដែរ។ កាលពីថ្ងៃច័ន្ទ លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ បានប្រកាសថា លោកនឹងលាលែងពីការងារជាសហចៅក្រមស៊ើបអង្កេតបម្រុងនៅខែឧសភា ឆ្នាំនេះ។ ក្នុងសេចក្ដីថ្លែងការណ៍ក្នុងកំណត់ហេតុរបស់ខ្លួនសហចៅក្រមស៊ើបអង្កេតបម្រុងសញ្ជាតិស៊្វីស បានអធិប្បាយថា សមភាគីកម្ពុជា លោកចៅក្រមស៊ើបអង្កេត យូ ប៊ុនឡេង មិនសហការក្នុងកិច្ចការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤។ លោក កាស្ពែ អង់ស៊ែម៉េក៏បានលើកពីភាពមិនប្រក្រតីជាច្រើនទៀតដូចជាបុគ្គលិកខ្មែរត្រូវស្ដាប់បង្គាប់លោក យូ ប៊ុនឡេង ការរំលោភនីតិវិធី ដែលប៉ះពាល់ដល់ការស៊ើបអង្កេត ការរារាំងក្នុងការប្រើត្រា និងមិនបង្កឱកាសងាយស្រួលបំពេញក្នុងការងារ។ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជាបានបញ្ជាក់ថា លោកមិនធ្វើអត្ថាធិប្បាយលើចំណុចទាំងនេះទេ។ ក៏ប៉ុន្ដែលោកបកស្រាយថា មិនមានការរើសអើងក្នុងការបំពេញកិច្ចការក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតទេ។ «សូមបញ្ជាក់ថា ការិយាល័យនានារបស់ការិយាល័យរដ្ឋបាលហ្នឹងគឺមិនបានរើសអើងជាមួយនឹងបុគ្គលិកជាតិ និងបុគ្គលិកអន្តរជាតិនោះទេ។ ហើយទាក់ទងជាមួយនឹងបញ្ហានេះដែរ ភាគីនានា ដែលត្រូវបានលើកឡើងនៅក្នុងកំណត់បង្ហាញរបស់លោកចៅក្រម ឡូរ៉ង់កាស្ពែរ នោះ រួមទាំងលោក យូ ប៊ុនឡេង ផងដែរគឺគាត់នឹងធ្វើការឆ្លើយតបមួយចំនុចម្តងៗទាក់ទងជាមួយនឹងអ្វីដែលចៅក្រម ឡូរ៉ង់កាស្ពែរ បានលើកឡើង»។ លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ គឺជាសហចៅក្រមអន្ដរជាតិទី២ ក្នុងការរិយាល័យសហចៅក្រមស៊ើបអង្កេត ដែលបានលាលែងពីការងារដោយសារការជ្រៀតជ្រែកនិងការរារាំងពីភាគីរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញកិច្ចស៊ើបអង្កេតលើជនជាប់សង្ស័យចំនួនប្រាំនាក់ផ្សេងទៀត ក្នុងសំណុំរឿង០០៣ និង ០០៤ ដែលត្រូវបានគេជឿថា ប្រជាពលរដ្ឋកម្ពុជាច្រើនម៉ឺននាក់ស្លាប់ និងត្រូវសម្លាប់ក្រោមការគ្រប់គ្រងរបស់ជនសង្ស័យទាំងនោះ។ លោក ឡាស អលសិន អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ មានប្រសាសន៍ថា លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានគីម៉ូន មានសិទ្ធិក្នុងការតែងតាំងចៅក្រមថ្មីមកជំនួសលោក កាស្ពែ អង់ស៊ែម៉េ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ម៉ាទីន ណេស៊ើគី (Martin Nesirky) បានឆ្លើយតាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា លោកកំពុងអមដំណើរលោកបាន គីមូន។ ហើយសហការីរបស់លោកនឹងឆ្លើយតបនឹងសំណួររបស់វីអូអេទាក់ទងនឹងបញ្ហានេះ។ ក៏ប៉ុន្ដែរហូតដល់នាទីចុងក្រោយនៅមានទាន់មានចម្លើយពីអង្គការសហប្រជាជាតិទាក់ទង នឹងបញ្ហានៅជុំវិញសេចក្ដីថ្លែងការ និងការតែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិថ្មីនោះទេ។ លោកស្រី គ្លែ ដាហ្វី មានប្រសាសន៍ថា អង្គការសហប្រជាជាតិ មិនត្រូវប្រញ៉ាប់ប្រញ៉ាល់តែងតាំងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិថ្មីទេ នោះវានឹងក្លាយជារឿងអត់បានការ ដដែល ជាដដែល។ ប៉ុន្ដែអង្គការសហប្រជាជាតិត្រូវតែដាក់លក្ខខណ្ឌលើរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យកម្ពុជាដកខ្លួនចេញពីការជ្រៀតជ្រែកនយោបាយលើដំណើរការកាត់ទោសខ្មែរក្រហម។ «អង្គការសហប្រជាជាតិមិនគួរធ្វើអ្វីទេ នៅពេលនេះ ទាក់ទងទៅនឹងការតែងតាំងសហចៅក្រមស៊ើបអង្កេតថ្មីនោះ រហូតដល់រដ្ឋាភិបាលដោះស្រាយចំណោទ ដែលបានលើកឡើងដូចជាការជ្រៀតជ្រែករបស់រដ្ឋាភិបាល និងត្រួតត្រាលើការតាមស៊ើបអង្កេត លើជនជាប់សង្ស័យ។ ប្រសិនបើអង្គការសហប្រជាជាតិគ្រាន់តែតែងតាំងចៅក្រមមួយទៀត ចៅក្រមនោះនឹងក្លាយជាសហចៅក្រមស៊ើបអង្កេតអន្ដរជាតិទី៤ ហើយប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយចំណោទបញ្ហាខាងលើ គឺដូចដែលយើងនិយាយរួចទៅហើយចាប់តាំងពីលោកចៅក្រម ប៊្លុង លាលែងពីការងារនោះថា អ្នកណាក៏ដោយដែលមកកាន់ការក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត គាត់នឹងនិយាយដូចៗគ្នា បេះបិទទាក់ទងទៅនឹងការជ្រៀតជ្រែកផ្នែកនយោបាយ»។ ប៉ុន្ដែលោក ឯក ថា អ្នកនាំពាក្យអង្គភាពពត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្តី បានប្រកែកថា រដ្ឋាភិបាលកម្ពុជាមិនបានជ្រៀតជ្រែកកិច្ចការកាត់ទោសខ្មែរក្រហមណាមួយនោះទេ។ «រដ្ឋាភិបាលកម្ពុជា យើងមិនដែលជ្រែជ្រែកលូកដៃ នៅក្នុងកិច្ចការអង្គជំណុំជម្រះ វិសមញ្ញនៅក្នុងតុលាការកម្ពុជា។ អញ្ចឹងរាល់កិច្ចការទាំងអស់ធ្វើឲ្យឯកឧត្តមអស់លោកជាចៅក្រម ព្រះរាជអាជ្ញា អ្នកស៊ើបអង្គេត គេធ្វើការរបស់គេ។ អីញ្ចឹងយើងឥតលូកដៃ»។ លោក ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ទើបតែចូលបំពេញការងារជំនួសសហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ លោកស៊ិកហ្រ្វ៊ិត ប្លុង កាលពីដើមឆ្នាំនេះ។ លោកត្រូវបានរដ្ឋាភិបាលកម្ពុជាទាត់ចោលមិនតែងតាំងជាសហចៅក្រមស៊ើបអង្កេតពេញមុខមាត់ ដោយសារអ្វីមួយដែលរដ្ឋាភិបាលពន្យល់ទៅកាន់អង្គការសហប្រជាជាតិថា រូបលោកបង្កឲ្យមានបញ្ហាផ្នែកក្រមវិជ្ជាជីវៈ បន្ទាប់ពីលោកបានជំរុញឲ្យមានការបើកចំហរព័ត៌មានជាសាធារណៈពីការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ហើយលោកក៏បានជំរុញការទទូចរបស់ខ្លួនក្នុងការស៊ើបអង្កេតឡើងវិញសំណុំរឿងស្មុគ្រស្មាញទាំងពីរនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |