Cambodia Home Heart & Soul

Cambodia Home Heart & Soul


Politiktoons no 179 : " Freedom from Fear "

Posted: 17 Dec 2011 01:23 AM PST

VOA News: ព័ត៌មាន: “ក្រុមហ៊ុន ​Chevron ​រង់ចាំ​លក្ខខណ្ឌ​សារពើពន្ធ​មុន​ការ​បូម​ប្រេង​នៅ​កម្ពុជា” plus 1 more

VOA News: ព័ត៌មាន: “ក្រុមហ៊ុន ​Chevron ​រង់ចាំ​លក្ខខណ្ឌ​សារពើពន្ធ​មុន​ការ​បូម​ប្រេង​នៅ​កម្ពុជា” plus 1 more


ក្រុមហ៊ុន ​Chevron ​រង់ចាំ​លក្ខខណ្ឌ​សារពើពន្ធ​មុន​ការ​បូម​ប្រេង​នៅ​កម្ពុជា

Posted: 17 Dec 2011 07:08 AM PST

កាល​ពី​ដើម​សប្តាហ៍​នេះ​លោក​ Gareth Johnstone ​ទីប្រឹក្សា​ព័ត៌មាន​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​នៃ​ក្រុមហ៊ុន ​Chevron ​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការ​ខួង​រុករក​ប្រេង​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ បាន​និយាយ​តាមរយៈ​សារអេឡិចត្រូនិច ​ឬ​អ៊ីម៉ែល​មក​ថា ​ក្រុមហ៊ុន​កំពុង​តែ​ទន្ទឹង​តែ​រង់ចាំ​នូវ​លក្ខខណ្ឌ​សារពើពន្ធ​សម្រាប់​គម្រោង​ដែល​ចាំបាច់ ​ត្រូវតែ​អនុម័ត​ពី​រដ្ឋាភិបាល​ជា​មុន​សិន។

ប្រទេស​កម្ពុជា​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ទទួល​បាន​ដំណក់​ប្រេង​ជា​លើក​ដំបូង ​នៅ​វេលា​ម៉ោង​១២​ ថ្ងៃ​ទី​១២ ​ខែ​១២​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

លោក​ Gareth Jonhstone ​បាន​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន ​Chevron ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ក្នុង​ការ​បន្ត​ការ​សាងសង់​របស់​ខ្លួន​ ក៏ប៉ន្តែ​គន្លឹះ​សំខាន់​មួយ​ទៀត​ ដែល​ត្រូវ​បំពេញ​ឈាន​ទៅ​ដល់​ដំណាក់កាល​បន្ត​បន្ទាប់។ ​ដំបូង​គឺ​លក្ខខណ្ឌ​សារពើពន្ធ ​នឹង​ការ​ដាក់​ពាក្យ​ស្នើរសុំ​ការ​អនុញ្ញាត​ផលិត​ប្រេង ​ពី​រដ្ឋាភិបាល​ជា​មុន​សិន។

លោក Gareth Jonhston ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ពេល​ដែល​លក្ខខណ្ឌ​ទាំង​នោះ​ត្រូវ​បាន​សម្រេច​ហើយ ​សេចក្តី​សម្រេច​សម្រាប់​ការវិនិយោគ​ចុង​ក្រោយ ​នឹង​អាច​ធ្វើ​ទៅ​បាន​បើ​ទោះ​បី​ជា​មាន​ការ​សន្យា​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ខួង​យក​ប្រេង​តាម​ការ​កំណត់ ​ក៏​មន្ត្រី ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​ដែល​តាម​ឃ្លាំមើល​ចំនូល​ធនធាន​មិន​រំពឹង​ថា ​ការ​ខួង​យក​ប្រេង​នេះ​ នឹង​អាច​ប្រព្រឹត្ត​បាន​តាម​ការ​កំណត់។

លោក ​ហាយ ​សារ៉ាត់ ​អ្នក​សម្របសម្រួល​សម្ព័ន្ធភាព​កម្ពុជា​ ដើម្បី​ចំនូន​ធនធាន​បាន​មាន​ប្រសាសន៍​ថា ​វិស័យ​ប្រេងកាត ​និង​ឧស្ម័ន​នៅ​កម្ពុជា ​គឺ​ជា​វិស័យ​ថ្មី​មួយ​ដែល​ទាមទារ​បច្ចេកទេស ​និង​សមត្ថភាព​ខ្ពស់។ ​ដូច្នេះ​លោក​រំពឹង​ថា​ បើ​ទោះ​បី​ជា​មាន​ការ​យឺតយ៉ាវ ​បន្តិចបន្តួច ក៏​លោក​សុំ​ស្វាគមន៍។

«យើង​ដឹង​ហើយ​ថា​ ទី​មួយ​គឺ​ទាក់ទង​នឹង​រឿង​ប្រទេស​យើង។ បើ​និយាយ​ពី​រឿង​ការ​រីកចម្រើន​ នៅ​ក្នុង​វិស័យ​នេះ ​យើង​ទើប​តែ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ទេ។ ​ដូច្នេះ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​ គឺ​យើង​មិន​ទាន់​ផ្តោត​អារម្មណ៍​ជា​ខ្លាំង​នៅ​ឡើយ​ទេ។ អ្វី​ដែល​សំខាន់​គឺ​យើង​ខ្វះ​ធនធាន​ថវិកា​ហ្នឹង​ ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​យើង​ឈាន​ទៅ​រក​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​របស់​យើង»។

ក្រុមហ៊ុន ​Chevron ​បាន​ទទួល​សិទ្ធិ​រុករក​ប្រេង​នៅ​ក្នុង​ប្លុក​ A ​ដែល​គ្រប់​ដណ្តប់​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង​បួន​ពាន់​គីឡូម៉ែត​ពី​ឈូង​សមុទ្រ​កម្ពុជា ​នៃ​ភូមិភាគ​នីរតី​នៃ​ប្រទេស។

លោក ​ដៀប ​សេរីវិសិត ​ជំនួយការ​ផ្ទាល់​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ ​អាន​ នៃ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំនួរ​របស់​វីអូអេ​សម្លេង​សហរដ្ឋអាមេរិច ​តាមរយៈ​សារ​អេឡិចត្រូនិច ឬ​អ៊ីម៉ែល​នោះ​ទេ​ ក៏ប៉ុន្តែ​លោក​បាន​ផ្ញើសំនូរ​នេះ​ទៅ​មន្ត្រី​ដែល​ជា​អ្នក​ទទួល​បន្ទុក​ ជា​អ្នក​ឆ្លើយ​ទៅ​នឹង​សំនួរ​ទាំង​នេះ។ រហូត​មក​ដល់​ថ្ងៃ​សៅរ៍​នេះ​ មិនមាន​ចម្លើយ​ឆ្លើយ​តប​ពី​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ​ក្រុមហ៊ុន​ប្រេង ​និង​ឧស្ម័ន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន​ ដែល​មាន​ឈ្មោះ​ថា ​CNOOC ​បាន​ជួប​ពិភាក្សា​គ្នា​មួយ ​ជាមួយ​នឹង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ​ អាន ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​អះអាង​ថា​ក្រុមហ៊ុន​នេះ ​នឹង​ធ្វើ​ការ​ជី​អណ្តូង​ទី​មួយ​ នៅ​ក្នុង​ប្លុក​F ​ក្នុង​ខែ​ធ្នូ​ ខាង​មុខ​នេះ។ ក្រុមហ៊ុន​ CNOOC ​បាន​ចាប់​ផ្តើម​វិនិយោគ​លើ​ទឹក​ប្រាក់​ប្រមាណ​ជាង​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការ​ជីក​រុករក​ប្រេង ​នៅ​ក្នុង​ប្លុក​F​នេះ។

ប្រទេស​កម្ពុជា​មាន​ប្លុក​ប្រេង​ចំនូន​ប្រាំមួយ ​នៅ​ក្នុង​ឈូង​សមុទ្រ ​ចាប់​ពី​ប្លុក​A ​រហូត​ដល់​ប្លុក​F។ ​ប្លុក​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ដល់​ក្រុមហ៊ុន ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន​ក្រុមហ៊ុន​មក​ពី​សហរដ្ឋអាមេរិក​ ប្រទេស​ចិន​ រុស្សី ​បារាំង​ និង​ប្រទេស​ជប៉ុន​។ ​ដើម្បី​គ្រប់គ្រង​ចំណូល​ប្រេងកាត ​និង​ឧស្ម័ន​ឲ្យ​មាន​ប្រសិទ្ធិភាព ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាងច្បាប់​ពី​ការ​គ្រប់គ្រង​វិស័យ​ប្រេងកាត​ និង​សេចក្តី​ព្រាង​ច្បាប់​លើ​ការ​យកពន្ធ​លើ​វិស័យ​ប្រេងកាត ​ដែល​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នេះ ​កំពុង​តែ​ស្ថិត​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៧ ធ្នូ

Posted: 16 Dec 2011 11:14 PM PST

សហរដ្ឋអាមេរិក៖ មេធាវី​ការពារក្តី​​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឲ្យ​ចៅក្រម​ដក​ពាក្យ​​ប្តឹង​ចោទ​ប្រកាន់​ទាហាន​​សហរដ្ឋ​អាមេរិក​ម្នាក់​ពី​ការ​ទម្លាយ​​ឯកសារ​សម្ងាត់។

ក្នុង​សវនាការ​មុនការ​ជុំនុំ​ជម្រះ​លើ​លោក​ពលបាល​ប្រ៊េដលី មេននីង Bradley Manning ​មេធាវី​ដេវិឌ ឃូមប៍ David Coombs ​លើកឡើងថា​មន្រ្តី​សវនាការ​នោះ​ ​ត្រូវ​តែ​ចុះចេញ​ពី​តំណែង ព្រោះ​​លោក​ធ្វើ​ការងារ​ជា​រដ្ឋអាជ្ញា​របស់​ក្រសួង​យុត្តិធម៌​ក្នុង​កិច្ចការ​ស៊ីវិល។ ក្រសួង​យុត្តិធ៌មកំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​​ពីគ្នា​ពី​លោក​ជូលៀន អាសាង Julian Assange ​អ្នក​បង្កើត​វីគីលីក Wikileaks ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បាន​ទទួល​ឯកសារ​សម្ងាត់​​មកពី​លោក​មេននីង ។

ជប៉ុន៖ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​យ៉ូស្ហ៊ីហ៊ីកូ ណូដា​ Yoshihiko Noda ​បាន​និយាយ​ថា​​រោង​ចក្រ​នុយក្លេអ៊ែរ​ដែល​ខូច​ខាត​ដោយ​សា​​​រលក​យក្ស​ស៊ូណាមី កាលពី​ថ្ងៃ​ទី​១១ មិនា ​បាន​ឈាន​ដល់​ការ​បិទ​ទ្វារ​​ដែល​ជាជំហាន​ ដ៏​សំខាន់​មួយ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​ធ្វើ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​នុយក្លេអ៊ែរ​ដ៏​អាក្រក់​របស់​ជប៉ុន​។

រុស្ស៊ី៖ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​បាន​សុខ​ចិត្ត​ទទួល​យករុស្ស៊ី​ជាផ្លូវការ​ជា​សមាជិក​​ បន្ទាប់ពី​ការ​ចរចា​អស់​រយៈពេល​១៨​ឆ្នាំ។​

សហរដ្ឋអាមេរិក៖ មេ​ដឹកនាំ​ព្រឹទ្ធសភា​និង​សភាតំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ និយាយ​ថា​ពួក​ លោក​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​លើ​ការ​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​សហព័ន្ធ​​ដែល​អាច​បញ្ចៀស​ការ​អាច​កើត​មាន​នូវ​ភាព​គាំង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ស្ទើរ​តែទាំង​អស់។

ស៊ីរី៖ ពួក​សកម្ម​ជន​ថា​កង​កម្លាំង​សន្តិសុខ​ស៊ីរីបាន​សម្លាប់​មនុស្ស​៤​នាក់​កាល​ពី​ថ្ងៃ​សុក្រ​​នៅពេល​ដែល​បាតុករ​ជាង​២​សែន​នាក់​បាន​ធ្វើ​​ការជួបជុំ​មហាជន​​ប្រឆាំង​រដ្ឋាភិបាល​ប្រធានាធិបតី​បាសា អាល់ អាសាដ​ Bashar al- Assad។

អេហ្ស៊ីប៖ កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីប​ បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​ដែល​កំពុង​ទាមទារ​ឲ្យ​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ពួក​យោធា។ បាតុករ​រាប់​ពាន់​នាក់​នៅ​ក្នុង​រដ្ឋធានី​ឡឺគែរ​​បាន​ចោល​ដុំថ្ម​និង​គ្រាប់​បែក​សាំង​​ទៅ​លើ​កង​អាវុធ​ហត្ថ​កាល​ពី​ថ្ងៃ​សុក្រ ​ខណៈ​ដែល​ក្រុម​កង​កម្លាំង​តប​វិញ​ដោយ​ប្រើ​ប្រាស់​កាណុង​បាញ់​ទឹក​ និង​បាញ់​គ្រាប់​កាំភ្លើង​បង្ហើរ​ទៅ​លើ​អាកាស​។

កាហ្សាក់ស្ថាន៖ ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យនៅកាហ្សាក់ស្ថាន​បាន​ជួប​ប្រទះ​​ការ​សៅហ្មង​ដោយ​មានអំពើ​ហិង្សា​ប៉ះ​ទង្គិច​គ្នា​ដែល​បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ។

រុស្ស៊ី៖ អាជ្ញាធរ​រុស្ស៊ី​ ប្រាប់​ឲ្យ​ដឹង​ថា​ពួកគេ​ បាន​រឹប​អូសយក​ឧបករណ៍​សម្រាប់​ផលិត​វិទ្យុសកម្ម​នៅ​ចំណត​អាកាស​យាន​ទីក្រុង​ម៉ូស្គូ​ពី​វ៉ាលី​របស់​អ្នក​ដំណើរ​ម្នាក់​​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់។

ឥណ្ឌា៖ រុស្ស៊ី​និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដើម្បី​អនុញ្ញាតិ​ឲ្យ​ឥណ្ឌា​ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន​៤២​គ្រឿង​ដែល​ត្រូវ​ដំឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

សូម៉ាលី៖ ចោរ​សមុទ្រ​សូម៉ាលី​២​នាក់​ ត្រូវ​គេរំពឹង​ថា​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​​កាល​ពី​ថ្ងៃ​សុក្រ​​ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុង​ការ​ប្លន់​ដែល​បាន​នាំ​ឲ្យ​ស្លាប់​ជន​ជាតិ​អាមេរិកាំង​អស់​៤​នាក់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Will Sihanouk Appear at Khmer Rouge Trials?” plus 19 more

Khmerization ខែ្មរូបនីយកម្ម: “Will Sihanouk Appear at Khmer Rouge Trials?” plus 19 more


Will Sihanouk Appear at Khmer Rouge Trials?

Posted: 17 Dec 2011 05:43 AM PST

Australian Story: Tara Winkler and the Cambodian Children's Trust

Posted: 16 Dec 2011 11:02 PM PST

Sin Sisamouth- Soriya Heap Lich- (The sunset)

Posted: 16 Dec 2011 05:27 PM PST

The reasons for the shooting of a Thai helicopter in Koh Kong

Posted: 16 Dec 2011 04:23 PM PST

Cambodia fully supports Palestine’s bid for UN membership: PM

Posted: 16 Dec 2011 03:58 PM PST

Facts sought after Cambodian soldiers shot down a Thai helicopter

Posted: 16 Dec 2011 03:50 PM PST

Former King Won’t React To Allegations at Tribunal: Prince

Posted: 16 Dec 2011 03:40 PM PST

Mining in Cambodia: Community contradictions

Posted: 16 Dec 2011 03:12 PM PST

Sin Sisamouth & Ros Serey Sothea- Chett Ett La-Eang (True Faithfullness)

Posted: 16 Dec 2011 07:16 AM PST

Japanese Business Association of Cambodia seen having 70-80 members by end of year

Posted: 16 Dec 2011 07:05 AM PST

Japan's Mineaba to inaugurate new Phnom Penh factory on Saturday

Posted: 16 Dec 2011 06:58 AM PST

Japanese firms eye Kingdom’s potential

Posted: 16 Dec 2011 06:51 AM PST

Cambrew dish out dosh to SEA Games heroes

Posted: 16 Dec 2011 06:44 AM PST

‘Boarding’ school teaches Khmer kids the art of skating [from Afghanistan to Cambodia]

Posted: 16 Dec 2011 06:33 AM PST

Concerns over illegal mining

Posted: 16 Dec 2011 06:28 AM PST

Trial set for Chea Sim advisers

Posted: 16 Dec 2011 06:25 AM PST

Pushing a practical education [at the Battambang Institute of Technology]

Posted: 16 Dec 2011 06:21 AM PST

Gunfire hits Thai chopper

Posted: 16 Dec 2011 06:13 AM PST

Thai chopper shooting caused by misunderstanding: Thai navy

Posted: 16 Dec 2011 06:05 AM PST

Bond meets Buddha in Cambo spy thriller

Posted: 16 Dec 2011 06:02 AM PST

Koh Santipheap Daily

Koh Santipheap Daily


ព្រឹត្តិ​ការណ៍​ពិភពលោក​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​១៧​​ធ្នូ​

Posted: 16 Dec 2011 04:00 PM PST

កុប្បកម្ម​ក្រុម​អ្នក​តវ៉ា​ប្រ​ឆាំង​នឹង​អង្គការ​ WTOបាន​ផ្ទុះ​ឡើង​នៅ​សង្កាត់​ Wan Chaiក្រុង​ហុង​កុង​កាល​ពី​ឆ្នាំ​២០០៥​
*ឆ្នាំ​១៥៨៦ -ស្តេច​ Go-Yozeiបាន​ក្លាយ​ជា​អធិ​រាជ​របស់​ជប៉ុន ។ *ឆ្នាំ​១៧១៨ -អង់​គ្លេស​ប្រកាស​សង្គ្រាម​ជា​មួយ​អេស្ប៉ាញ។ *ឆ្នាំ​១៧៧៧ -ប្រទេស​បារាំង​ប្រកាស​ផ្លូវ​ការ​ទទួល​ស្គាល់​សហរដ្ឋ​អា​មេរិក​ក្នុង​នាម​ជា​ប្រទេស​មួយ។ *ឆ្នាំ​១៩០៧ -ព្រះ​អង្គ​ម្ចាស់​ Gongsa Ugyen Wangchuck​​​​បាន​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​ជា​មហាក្សត្រ​ដំបូង​របស់​ប្រទេស​ប៊ូ​តាន​ ។​

សម្តេចតេជោ​​ប្រកាសលុប​ឡូត៍​នេសាទទៅ​ហើយបែ​រជា​ថៅ​កែ​ឡូត៍​​​ចាប់​មង​ប្រជា​ជន​ហែក​ចោល

Posted: 16 Dec 2011 03:12 AM PST

កន្លែងនេសាទជាលក្ខណៈគ្រួសារ
ខេត្ត​កំពង់​ចាម ៖​ ឡូត៍នេសាទចំនួន ៣ក្នុងនោះមានឡូត៍លេខ០២,០៣និងលេខ​០៩ ​ របស់​ខេត្ត​កំពង់ចាម ត្រូវបានសម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា សម្រេច​​លុបចោល​ទៅហើយ​ទុកឱ្យនៅទំនេរ​សម្រា​ប់​ដេញ​ថ្លៃនៅឆ្នាំក្រោយ​​។​​

ក្មេង​ដែល​ឪពុកជក់​បា​រី​​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​​ការ​កើត​ជំ​ងឺ​ឈាម​សស៊ី​ឈា​ម​ក្រហម​១៥​%

Posted: 16 Dec 2011 02:49 AM PST


​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា ក្មេង​ដែល​មាន​ឪពុក​ជក់​បា​រី​នៅ​ចំ​ពេលចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ប្រ​ឈម​នឹង​ការ​កើតជំ​​ងឺ​មហារី​ក​នៅ​វ័យ​កុ​មារ​​ដែលស្ថិត​ក្នុង​ប្រភេទ​ជំ​ងឺ​ឈាម​សស៊ី​ឈាម​ក្រហម​ដល់​ទៅ​១៥​%​។ Acute lymphoblastic leukemia (ALL)​គឺ​ជា​ជំ​ងឺ​មហារីក​វ័យ​កុ​មា​រដ៏​សាមញ្ញ​បំ​ផុត​ហើយ​វាស្ថិត​ក្នុង​ករណី​កម្រ​ដោយ​ក្នុង​ក្មេង​១ម៉ឺននាក់​មាន​តែ​៣​ទៅ​៥​នាក់​ប៉ុណ្ណោះ​ដែល​រង​គ្រោះ​ដោយ​ជំ​ងឺ​នេះ​។ ​សាស្ត្រា​ចារ្យ​ Elizabeth Milneរបស់​វិទ្យា​ស្ថាន ​Telethon Instituteទទួល​បន្ទុក​ស្រាវ​ជ្រាវ​សុខ​ភាព​កុ​មារ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី​បាន​និយាយ​ថា​៖«លទ្ធផល​នៃ​ការ​សិក្សា​នេះ​បង្ហាញ​ថា ឪពុក​ជា​អ្នក​ជក់​បា​រី​បន្ត​កន្ទុយ​អំ​ឡុង​ពេល​ការ​ចាប់​​កំណើត

លួចម៉ូតូ​​ពីក្រុង​ព្រះ​សីហនុ​ទៅ​​លាក់​ខ្លួន​នៅ​ស្រុក​ព្រៃ​នប់​ អស់​លក្ខណ៍

Posted: 16 Dec 2011 02:45 AM PST

ជនសង្ស័យទាំង៣នាក់
ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន៣​នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការ​ជាមួយ​ កម្លាំងនគរបាលស្រុកព្រៃនប់ធ្វើការឃាត់ខ្លួន។ បន្ទាប់​ពីជនសង្ស័យទាំងបីនាក់នេះបានធ្វើ​សកម្ម​ ភាពលួចកាច់កម៉ូតូពីខេត្តព្រះសីហនុ ​ហើយ​រត់​គេច​ខ្លួនបាត់​មួយ​រយៈ។ ​ការ​ចាប់​ខ្លួន​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៦ ធ្នូ ២០១១ នៅតាមផ្លូវលំមួយកន្លែង​

Lee Da hae ទទួល​ពាន​រង្វាន់​តួ​សម្តែងឆ្នើម​​ប្រចាំ​ឆ្នាំ​2011

Posted: 16 Dec 2011 02:45 AM PST

តារា​សម្តែង​កូរ៉េ​ នាង Lee Da hae
​យោង​ទៅ​តាម​ប្រភពព័ត៌​មាន​​ពី​តារា​កូរ៉េ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​សុក្រ ទី​១៦ ធ្នូ ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ នាង Lee Da hae ត្រូវបាន​ជ្រើស​រើស​​ជាប់​​ជាតារា​​​សម្តែង​​ឆ្នើម​​ប្រចាំ​ឆ្នាំ​២០១១ ដែល​បាន​ប្រារព្ធ​​ធ្វើឡើង​​ក្នុង​ទី​ក្រុង​សេអ៊ូល ​កាលពីថ្ងៃ​​ព្រហស្បតិ៍ ​ទី​១៥ ធ្នូ កន្លង​ទៅ​នេះ ។ ​នៅ​​ក្នុងពិធី​ប្រគល់​ពាន​រង្វាន់​លើកទី១៩ នេះ គេ​បាន​ផ្តល់​ពាន​រង្វាន់​​​កិត្តិ​យស​ទៅ​ឱ្យ​សិល្ប​ករ សិល្ប​ការិនី​​ ផ្នែក​តន្ត្រី​​-ចម្រៀង ខ្សែភាពយន្ត និង​ល្ខោន​ភាគ​។ ផ្នែក​ចម្រៀង​បាន​ទៅលើ​អ្នក​ចម្រៀង​ជើង​ចាស់ Song Dae Kwan និង​លោក Park Sang Chul ។ ផ្នែក​​ខ្សែ​ភាព​យន្ត​​បាន​ទៅលើ​តារា​​សម្តែង​​ So Ji Sub ​និង​នាង​ Lee Da hae ។

ឪ​ពុក​ម្តាយ​ទៅ​ច្រូត​ស្រូវ​កូន​ប្រុស​អាយុ​៦ឆ្នាំ​នៅ​ចាំ​ផ្ទះ​លង់​ទឹក​ស្លាប់

Posted: 16 Dec 2011 02:43 AM PST

រៀបចំធ្វើបុណ្យសពក្មេងប្រុស
ខេត្ត​ពោធិ៍សាត់ ៖ ក្មេង​ប្រុស​អា​យុ​៦​ឆ្នាំ​ ម្នាក់​ក្នុង​ចំ​ណោម​២នាក់​ ពូ​ហើយ​និង​ក្មួយ​បាន​លង់​ទឹក​ស្លាប់​ ខណៈ​ពេល​លេង​បង់​សំ​ណាញ់​លើ​ទ្វា​រ​ទឹក​ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​នៅ​ភូមិ​អូរ​រការ សង្កាត់​ចំរើន​ផល​ ក្រុង​ពោធិ៍​សាត់​ កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ វេលា​ម៉ោ​ង​២​និង​៣០​នាទី​រសៀល​ ។ លោក​អនុសេ​នីយ៍​ទោ​ នៅ​ ហៀម​ នាយក​ប៉ុស្តិ៍​ចំ​ន​រើន​ផល​ឱ្យដឹង​ថា

ជុំ​វិញ​ការ​បាញ់​ឧទ្ធ​ម្ភាគចក្រ​ ចំណុច​អូរ​ត្រាវ​ដែល​ឧទ្ធ​ម្ភាគចក្រ​ថៃ​ប៉ុន​ប៉ង​ចុះ​ចត តែ​កង​ទ័ព​កម្ពុជា​បាន​ហាមឃាត់

Posted: 16 Dec 2011 02:42 AM PST

ខេត្ត​កោះ​កុង ៖​ ការ​បាញ់​​​​​អស់​ជាច្រើន​គ្រាប់​​​ដោយ​​​​កង​ទ័ព​​​កម្ពុជា​ដែល​​ឈរ​ជើង​​​ ​ការពារ​​​ខ្សែ​​បន្ទាត់​​​ព្រំដែន​​ខេត្ត​កោះ​កុង​ ​ជា​ការ​​​រារាំង​​ឧទ្ធម្ភាគ​​ចក្រ​​​​ទាហាន​​​ឈុត​​ខ្មៅ​ថៃ​ដែល​​​​​​ហោះ​​ ​​ហើរ​​​រំលោភ​​​មក​លើ​​បូរណភាពទឹកដី​​កម្ពុជា​​ កាលពី​​រសៀល​ថ្ងៃទី​​​​​១៥ ធ្នូ ​​។ មន្ត្រី​​យោធា​​​ជាន់​ខ្ពស់​​​ ប្រចាំ​​​​​ទិស​​យោធភូមិភាគ​៣ ​បញ្ជាក់​ថា កងទ័ព​​កម្ពុជា​​​​​បាន​ប្រកាន់​​​​​ជំហរ​ថា ការ​បាញ់​​​​ទៅ​លើ​​ឧទ្ធម្ភាគចក្រ​​​​​ទាហាន​ឈុត

លោកសុខ សម្បត្តិ សំណេះសំណាលជា​មួយ​​សមា​ជិកបក្សសង្កាត់ចតុមុខ

Posted: 16 Dec 2011 02:38 AM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ធ្នូ ២០១១ លោកសុខ សម្បត្តិ ជំនួយការ​សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន និងជា​ប្រធាន​គណបក្សខណ្ឌដូនពេញ ជាអភិបាល​ខណ្ឌ​ ព្រមទាំងក្រុមការងារចុះជួយ​សង្កាត់ចតុមុខបាន​ធ្វើការសំណេះសំណាលជា​ មួយសមាជិកបក្ស​ភូមិចំនួន៨ភូមិក្នុងសង្កាត់ចតុមុខ។

ខេត្តបន្ទាយមានជ័យនៅតាមដងផ្លូវជាតិ​លេខ៥មានភូមិក្រឡានឆ្ងាញ់

Posted: 16 Dec 2011 02:37 AM PST

ខេត្តបន្ទាយមានជ័យ ៖ នៅតាមដងផ្លូវ​ជាតិ​លេខ៥ មានភូមិលក់ក្រឡានដ៏ឈ្ងុយឆ្ងាញ់​ដែល​អ្នក​ដំណើរដែល​ឆ្លងកាត់​តែងតែ​នាំគ្នា​ ឈប់​មិន​អាច​ខានបាន គឺ​ស្ថិតក្នុងភូមិគោក​ទំលាប់ ឃុំ​បន្ទាយ​នាង ស្រុកមង្គលបូរី ។

គ្រោះអគ្គិភ័យ3បានកើតឡើងនៅរាជធានី2កន្លែង​ ក្រុងតាខ្មៅ1កន្លែង

Posted: 16 Dec 2011 02:33 AM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​លំនៅ​ឋាន​ប្រជាពល​រដ្ឋ​​​​៤ខ្នង​​​ដែលធ្វើអំពី​​ឈើប្រក់​​ក្បឿង​​​​​​ថ្ម​​ ​ពី​ក្រោម​ និង​ឃ្លាំង​​​ស្តុក​​​​ខោអាវ​​​ជជុះ​មួយ​កន្លែង​​​បាន​ក្លាយ​ជា​ចំណី​​ ព្រះអគ្គី​​ឆាប​ឆេះ​​​ស្ទើរអស់ទាំងស្រុង​​​ ។ ចំណែក​​​ផ្ទះធ្វើពី​​បេតុង៣កន្លែង​​ផ្សេង​ទៀត​ដែល​​នៅ​ជាប់​គ្នា ក៏​ត្រូវ​អណ្តាតភ្លើង​​ឆេះរោល​​​​ខ្មៅ​​អស់​​​ដែរ ។

ការទស្សន៍​ទាយ​បាល់​ទាត់​ក្រប​ខណ្ឌ​អ៊ី​តា​លី​ស៊េរី​Aជុំ​ទី15 ក្រុម Juventus, Milan, Inter នឹងឈ្នះ​គូប្រកួត​របស់​ខ្លួន

Posted: 16 Dec 2011 02:13 AM PST

កីឡា​ករ​ក្រុម Interថត​រូបជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត
ការប្រកួត​បាល់ទាត់​អ៊ី​តាលី​ស៊េរី A ជុំទី 15 សម្រាប់ចុង​សបា្តហ៍នេះមាន 10 ប្រកួត ។ ក្រុម​ម្ចាស់​ផ្ទះ​ Juventus, Milan និងភ្ញៀវ​ Inter មាន​សង្ឃឹម​ឈ្នះគូ​ប្រកួត ។ ថ្ងៃសៅរ៍ Chievo (15) V Cagliari (9) Chievo 7 ប្រកួត​ក្នុងផ្ទះ​ គឺ 3-3-1 ​ស៊ុត​បាល់​បាន​ 6 គ្រាប់ និងរបូតវិញ​ 4 គ្រាប់ ។ 3 ប្រកួត​​​ចុង​​ក្រោយ​គឺ​លេង​​ចាញ់ Milan 4-0 ក្រៅផ្ទះ ​ស្មើ Atalanta 0-0 ក្នុងផ្ទះ ​​បន្ទាប់មក​លេង​ចាញ់ Udinese 2-1 ក្រៅផ្ទះ​។Cagliari 7 ប្រកួតក្រៅផ្ទះ គឺ 3-1-3 ស៊ុត​បាល់បាន 9 គ្រាប់ និងរបូតវិញ​8 គ្រាប់ ។

ព្យា​ករណ៍​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី17 Leverkusen, Dortmund, Gladbach ជា​ក្រុម​ល្អ

Posted: 16 Dec 2011 02:08 AM PST

ការ​ប្រកួត​រវាង​កីឡា​ករ​ក្រុម Genk​និង​កីឡា​ករ​ក្រុម Leverkusen
​ការប្រកួត​​បាល់ទាត់អាល្លឺម៉ង់​ប៊ុន​ដេស្លី​ហ្គា​​សម្រាប់​​ចុង​សបា្តហ៍​នេះ មាន 8 ប្រកួត​។ ក្រុម Dortmund, Leverkusen និង​ Gladbach ជា​​​ក្រុមជម្រើស​ល្អ​។ ​ថ្ងៃសៅរ៍ Leverkusen (6) V Nurnberg (16) Leverkusen 7ប្រកួត​​ក្នុងផ្ទះ ​គឺ 3-2-2 ​​ស៊ុត​បាល់បាន 9 គ្រាប់ និងរបូតវិញ 8 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយ​ គឺ​លេង​ឈ្នះ​ Hoffenheim 2-0 ក្នុងផ្ទះ ស្មើ Genk 1-1 និង​​ស្មើ Hannover 0-0 ក្រៅផ្ទះ ។ Nurnberg 8 ប្រកួត​​​ក្រៅផ្ទះ​​គឺ 2-0-6 ​​ស៊ុត​បាល់​បាន 4 គ្រាប់ និងរបូតវិញ​16 គ្រាប់ ។

Fulham,Chelsea,Man Utd ប៉ះ​គូប្រកួត​ខ្សោយ ឯកាំ​ភ្លើង​ធំ Arsenal​ អាច​ប្រឈម​មុខ​ជា​មួយ Man City

Posted: 16 Dec 2011 02:03 AM PST

កីឡាករ​ក្រុម Chelseaសប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ​កន្លង​មក
​ការប្រកួត​​បាល់​ទាត់​​​អង់គ្លេស​ប្រឺមីញេលីក​​ជុំ​ទី 16 ​នៅចុង​សបា្តហ៍នេះមាន 10 ប្រកួត ។ ក្រុម Arsenal ​អាច​ប្រឈមមុខ​​​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ Man City ខណៈ​ពេល​ដែល​ Tottenham, Chelsea, Man Utd, និង Fulham មាន​ប្រៀប​​​​​ជា​ង​គូប្រកួត ។ ថ្ងៃសៅរ៍ Wigan (18) V Chelsea (3) Wigan 7 ប្រកួត​​ក្នុងផ្ទះ​គឺ 1-2-4 ​​ស៊ុត​បាល់​បាន 8 គ្រាប់ និងរបូតវិញ 15 គ្រាប់ ។

Real M នឹង​ឈ្នះ Sevilla ​ដើម្បី​កាន់​តំណែង​លេខ 1 ឯ Atletico,Valencia សង្ឃឹម​រកបាន​3ពិន្ទុ​ថ្ងៃនេះ

Posted: 16 Dec 2011 01:58 AM PST

ការ​ប្រកួត​​បាល់​ទាត់​​អេស្ប៉ា​ញ​​ព្រីមេរ៉ា​លី​​ហ្គា សម្រាប់​ចុង​សប្តាហ៍​​នេះ​មាន​9ប្រកួត ។ ក្រុម Real M ត្រូវការ​ឈ្នះ​​ Sevilla ដើម្បី​ឡើង​​មក​កាន់​កាប់​តំណែង​លេខ​1​ក្នុង​តារាង ។ ចំណែក​​ឯ Atletico និង Valencia សង្ឃឹម​​រក​​បាន​3ពិន្ទុ។ ថ្ងៃសៅរ៍ Mallorca (11) V Getafe (13) Mallorca 8 ប្រកួត​ក្នុង​​ផ្ទះ គឺ 3-3-2 ​ស៊ុត​បាល់​​បាន​ 8គ្រាប់​ និង​របូត​វិញ​ 7គ្រាប់។

​អ្នកកាសែត​​ម្នាក់ត្រូវ​បាញ់​​សម្លាប់​​នៅរុស្ស៊ី​

Posted: 16 Dec 2011 01:50 AM PST

​លោក​ខាដជីមូរ៉ាដ ​​​កាម៉ា​ឡូវ ដែល​​ល្បី​​ដោយសារ​​​សេរីភាព​​​ខាង​ការ​និយាយ​បាន​ត្រូវ​​​ជន​មិនស្គាល់​​មុខ​បាញ់​សម្លាប់​​​ កាលពី​​យប់ថ្ងៃទី​​​​១៥ មក​​​១៦ ធ្នូ ​​នៅដា​ហ្គេស្ថាន ​ជា​សាធារណ​រដ្ឋ​​​​មាន​អស្ថេរ​ភាព​​​មួយនៅ​​តំបន់​​កូកាស់​​​រុស្ស៊ី​។​ អ្នកកាសែត​​​​រូបនេះ​​​ដែលមានឈ្មោះ​ល្បី​ល្បាញ​​​​នៅ​​ដាហ្គេ​ស្ថាន​​​ ជាស្ថាប​និក​​នៃ​កាសែត​​ដាហ្គេ​ស្ថាន ​TCHERNONOVIK និងជា​​អគ្គ​នាយក​​នៃ​ក្រុមហ៊ុន​បោះពុម្ព​​​​ផ្សាយ SVOBODA SLOVA (សេរីភាព​នៃការ​​និយាយ​ស្តី) ​

ជិះម៉ូតូធ្លាក់ពីលើស្ពានឈើសន្លប់បាត់​ស្មារតី និងរយះកំភួនដៃខាងឆ្វេង

Posted: 16 Dec 2011 01:47 AM PST

ជនរងគ្រោះ
ខេត្តប៉ៃលិន ៖ បុរសម្នាក់​​បាន​រង​របួស​​ ខណៈ​ដែល​ជិះម៉ូតូធ្លាក់ពីលើ​ស្ពានឈើមួយកន្លែង បណ្តាល​ឲ្យសន្លប់ និងរយះ​កំភួនដៃ​ខាង​ឆ្វេង​ដេរ​អស់ជាច្រើនថ្នេរ។ ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១២និង៣០នាទី​​​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី១៥ ធ្នូ ២០១១ ។

​តារា​បង្ហាញ​ម៉ូដ Nathalia គ្រង​មកុដ​​ប្រតិ​ទិន្ន​ Kingfisher ឆ្នាំ2012

Posted: 16 Dec 2011 01:44 AM PST

តារា​បង្ហាញ​ម៉ូដ​​កូន​កាត់​ឥណ្ឌា-ប្រេស៊ី​ល ​នាង​ Nathalia Pinheiro
​យោង​តាម​ប្រភពព័ត៌​មាន​ពី​គេហ​ទំព័រ​​បូលី​វូដ ចេញផ្សាយ​កាលពីថ្ងៃ​សុក្រ ទី​១៦ ធ្នូ ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ តារា​បង្ហាញ​ម៉ូដ​​កូន​កាត់​ឥណ្ឌា ប្រេស៊ី​ល Nathalia Pinheiro ​បាន​គ្រង​មកុដ​​ប្រតិ​ទិន្ន​ Kingfisher Calendar Girl ឆ្នាំ​២០១២ ។ ​តារា​ម៉ូដែល​​រាង​សិច​ស៊ី​វ័យ​២១​ឆ្នាំ បាន​យក​ឈ្នះ​​លើ​តារា​ម៉ូដែល​១៥​រូប​ផ្សេង​ទៀតដែល​​បាន​ចូល​រួម​ប្រឡង​ ។​ បន្ទាប់​ពី​​​ទទួល​បាន​ជ័យ​ជម្នះ​​ Nathalia បាន​​និយាយថា ៖ ខ្ញុំ​​​មាន​ការ​​រំភើប​ចិត្ត​​ខ្លាំង​ណាស់​​នៅពេល​ដែល​គណៈ​មេ​ប្រយោគ​​​ប្រកាស​លទ្ធ​ផល​​ជ័យ​លាភី​ ។

កម្ម​ករ​រោង​ចក្រ​​កាត់​ដេរ​​ហុង​វ៉ាជាង​៥​រយ​នាក់​ធ្វើ​កូដ​កម្ម​តវ៉ា​សុំ​លក្ខ​ខណ្ឌ​​ការ​ងារ​១៥​ចំណុច​

Posted: 16 Dec 2011 01:44 AM PST

ការធ្វើបាតុកម្ម
រាជធានីភ្នំពេញ ៖ ​កម្មករ កម្មការិនី​​រោងចក្រកាត់​ដេរ​​​​​​យីហោ​​ហុងវ៉ា ​​​ជាង​​​​៥០០​នាក់​ ក្នុង​ចំណោម​កម្មករសរុប​​​​​៣.២០០​នាក់ ​​បានប្រមូលផ្តុំ​​គ្នាធ្វើ​កូដ​កម្ម​តវ៉ា​​​​ប្រឆាំងនឹង​​​​ថៅកែ​​​ របស់ខ្លួន​ដើម្បី​​​ទាមទារ​​​សុំ​​ឱ្យ​ដោះ​​ស្រាយ​នូវ​​លក្ខ​ខណ្ឌការងារ​​​​ ចំនួន​​១៥​ចំណុច ​ដែល​ការតវ៉ា​នេះ​មានរយៈ​ពេល​​​៣ថ្ងៃ​មក​​ហើយ ដោយ​​ពួក​គេ​ប្រមូល​ផ្តុំគ្នា​​​​នៅក្នុង​បរិវេណ​​​រោង​ចក្រ​​មិន​​ចេញ​ក្រៅ ​​​នោះទេ ​​ប៉ុន្តែ​ដោយ​​សារ​​​​តែ​

ដំណាំ​​ម្រេច​​មាន​អាយុ​កាល​វែង​ដល់​ទៅជាង​ម្ភៃ​ឆ្នាំ

Posted: 16 Dec 2011 01:43 AM PST

ចំការម្រេច

បើកការដ្ឋាន​​​​ស្ថាបនា​​ផ្លូវ​​​​ចាក់បេតុង​​3ខ្សែ​​និង​​កៅស៊ូ​​ DBSTមួយខ្សែ​នៅព្រំប្រទល់ខណ្ឌ​សែនសុខ-ដង្កោ

Posted: 16 Dec 2011 01:41 AM PST

ទិដ្ឋភាពក្នុងពិធីបើកការដ្ឋាន
​រាជធានីភ្នំពេញ ៖​ ព្រឹក​ថ្ងៃទី​​​១៦ ធ្នូ ២០១១​ សាលា​រាជធានីភ្នំពេញ​​​​​បាន​ប្រារព្ធ​ពិធី​​បើក​​​ការដ្ឋាន​​ស្ថាបនា​ផ្លូវ ​​ចំនួន​​៤​ខ្សែ​​​ ក្នុង​នោះ​​មាន​ផ្លូវ​​​​ចាក់​បេតុង​៣ខ្សែ​​និងស្រោច​​កៅស៊ូ​​​ប្រភេទ​​ DBST មួយ​ខ្សែ​​​ ស្ថិត​នៅ​ព្រំប្រទល់​​​​​រវាង​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​​សែន​សុខ ។ ពិធី​នេះ​​ធ្វើ​ឡើង ក្រោម​​អធិបតីភាព​លោក​កែប ជុតិមា ​អភិបាល​​រាជ​ធានី​ភ្នំពេញ​​ ដោយ​មាន​ការ​​ចូលរួម​ពី​​មន្ត្រី​​​​រាជការ​​​ក្រោម​ឱវាទ​​​​សាលា​

អាមេរិក​និង​អង់​គ្លេសក្នុង​ចំ​ណោម​ប្រ​ទេស​៥​ ​រួម​ដៃ​គ្នា​ប្រ​ឆាំង​​ការ​ប្រើ​សារ​ធាតុ​ហាម​​ឃាត់​ក្នុង​វិ​ស័យ​កីឡា​

Posted: 16 Dec 2011 01:41 AM PST

សហ​រដ្ឋ​អា​មេរិក​និង​ប្រទេស​៤​ផ្សេង​ទៀត​បាន​រួម​ដៃ​គ្នា​ដើម្បី​កែលំ​អ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​រឡើង​​ស្តង់​ដា​តេស្តិ៍រក​សារ​ធាតុ​ញៀន​ជុំ​វិញ​ពិ​ភព​លោក។ ​វិទ្យា​ស្ថាន​នៃ​អង្គការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ជាតិ​បាន​​បង្កើត​ឡើង​ដោយ​សហ​រដ្ឋ​អាមេរិក អូ​ស្ត្រា​លី អង់​គ្លេស កា​ណា​ដា ​និងន័រ​វេស​ ។​ កាល​ពី​ខែ​កន្លង​ទៅ​មាន​ប្រទេស​ចំនួន​២៤​បាន​ទៅ​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ និង​ជ្រើ​សរើស​ប្រធាន​ម្នាក់​សម្រាប់​ចាត់​ចែង​ការ​ងារ​ដែល​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ។

អបអរសាទរ​អ្នក​ឈ្នះ​​រង្វាន់ធំ​​​1.000$ទាំង​8នាក់ និង​​ច្រើន​ជាង​8ម៉ឺន​​នាក់ទៀត​​ ឈ្នះរង្វាន់​​​1$​​ដល់​​500$​ពីសែលកាត!!

Posted: 16 Dec 2011 01:39 AM PST

​រាជធានីភ្នំពេញ​ ៖​ ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​​ចល័ត​​​​សែល​កាត​​ បាន​ផ្តល់​​​រង្វាន់​ធំ​​ទឹកប្រាក់​​សុទ្ធ​​ដល់​​អតិថិ​ជន​​​សែល​កាត​​ចំនួន ​​៨​នាក់ ដោយម្នាក់​​ៗឈ្នះ​​រង្វាន់​​ទឹក​ប្រាក់​​​ ១.០០០​​ដុល្លារ​​ និងអ្នក​​​ឈ្នះ​​​រង្វាន់​​ពី​១​ដុល្លារ​ដល់​៥០០ដុល្លារ​​ ច្រើន​ជាង​​​៨​ម៉ឺន​​នាក់ ពីកម្ម​វិធី​​បញ្ចូល​​ទឹក​​ប្រាក់​​សែល​កាត​​​​ក្នុង​​​រយៈពេល​​៨​​ថ្ងៃ​ ដំបូង ​។​ កម្មវិធី​​​បញ្ចូលទឹកប្រាក់​​​ Cellcard ​មាន​​​រយៈពេល​​៣០​​ថ្ងៃ​ ដែល​​ចាប់​​​ផ្តើម​​​​​ពី​ថ្ងៃ​ទី​៦

​យុវជន​ពីរ​នាក់​​ត្រូវ​​​ក្រុម​ជន​ពាល​ស្រវឹង​​ព្រួត​វាយ​បែក​​​ក្បាល​​

Posted: 16 Dec 2011 01:30 AM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​យុវជន​​ពីរ​នាក់​បាន​រង​របួស​​​បែក​ក្បាល​​យ៉ាង​ដំណំ​ដោយ​សារ​ជន​ប្រ​មឹក​១ ​ក្រុម​ធ្វើ​សកម្ម​ភាព​ព្រួត​គ្នា​វាយនឹង​​ដុំ​​ឥដ្ឋ​​ដែល​ក្នុង​នោះ​យុវជន​ ​ម្នាក់​កំពុង​​អង្គុយនិយាយ​ទូរ​ស័ព្ទ​នៅ​លើ​ម៉ូតូ​​ហើយ​ត្រូវ​​​ក្រុម​អន្ធ ​ពាល​លប​វាយ​ពី​ក្រោយ​ ស្រប​ពេល​ដែលយុវជន​​ម្នាក់​ទៀត ​ដើរ​ទៅ​ដល់​ក្រុម​ជន​​ពាល​ច្រ​ឡំ​​ថា បក្ស​ពួក​​​ក៏​បាន​​ស្ទុះ​​ទៅ​វាយ​​ក្បាល​បណ្តាល​ឱ្យ​របួស​ម្នាក់​ទៀត បន្ទាប់​មក​ពួក​

ម៉ូងតេ​រ៉ូ ពន្លះគ្នា​​ជា​មួយ​តាកូ​ម៉ា​ត្រង់​ផ្លូវ​​ទួល​​ របួស​ធ្ងន់​ស្រាល​៣​នាក់​

Posted: 16 Dec 2011 01:25 AM PST

រថយន្តរងការខូចខាត
ខេត្តរតនៈគីរី ៖ ​រថយន្ត​​ម៉ុង​តេ​រ៉ូ​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹងជា​មួយ​រថ​យន្ត​តា​កូ​ម៉ាមួយ ​គ្រឿង​​​ខូច​ខាត​ទាំងស្រុង​​ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថ​យន្ត​របួស​ធ្ងន់​ និង​ស្រាល​ចំនួន​៣​នាក់​។ ហេតុ​ការ​គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​ បាន​កើត​​ឡើង​លើកំ​ណាត់ផ្លូវ​ជាតិ​លេខ​៧៨A ចំណុច​ផ្លូវ​ឡើង​ទួល​ ក្នុង​ភូមិ​ឡា​ប៉ូ​ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង​ នា​វេលា​ម៉ោង​២០ និង​៨​នាទី​ ថ្ងៃ​ទី​១៥​ ធ្នូ​ ។

អបអរសាទរ​​ទិវា​​ជន​ពិការ​​​កម្ពុជា​និង​​ជន​ពិការ​​​​អន្តរជាតិ​​​3 ធ្នូ

Posted: 16 Dec 2011 01:24 AM PST

ខេត្ត​​ស្វាយ​រៀង ៖​ កាលពី​​​ថ្ងៃទី​​១៣ ធ្នូ ​២០១១ នៅភូមិ​ព្រៃត្រុំ​​ ឃុំ​ញរ ស្រុក​​​​កំពង់​រោទ៍​​ សហព័ន្ធ​​អភិវឌ្ឍ​ន៍​​​​ជន​ពិការ​​ស្រុក​​កំពង់​រោទ៍ បាន​រៀបចំ​​ពិធី​រំលឹក​ខួបទិវា​​ជន​ពិការ​​​កម្ពុជា​លើក​ទី​​១៣ ​និងទិវា​​​​ជនពិការ​​អន្តរជាតិ​លើក​ទី​​២៩ ក្រោម​ប្រធានបទ​ «រួម​គ្នា​​អនុវត្ត​​​អនុសញ្ញា​​ទីក្រុង​​​​អូតាវ៉ា​ ដើម្បី​​ទប់​​​ស្កាត់​​​ពិការ​ភាព និង​លើក​​​កម្ពស់​​​សិទ្ធិ​​ជន​ពិការ​​» ក្រោម​​អធិបតី​ភាព​​​​លោក​ស្រី​ សោម សេដ្ឋា ​

ភេ​ឌី ម៉ឺន​សុភា មិន​​ស្កប់​​ស្កល់​​​នឹង​​ជ័យ​​ជម្នះ​​បបួល​ ជ័យ​ កុសល​​​ សាក​កម្លាំង​នៅ​លើ​សង្វៀន​​ស៊ីធី​អិន

Posted: 16 Dec 2011 01:23 AM PST

កីឡា​ករ​ប្រដាល់ ភេឌី ម៉ឺន​សុភា (រូប​ឆ្វេង) កីឡាករ​ប្រដាល់ ជ័យ កុសល (រូប​ស្តាំ​)
រាជធានីភ្នំពេញ ៖​ ​ក្រោយពី​​បានផ្តួលជើង​ខ្លាំង​​​​ឱ្យចាញ់​​នៅ​លើ​សង្វៀន​​​ជា​បន្តបន្ទាប់​​រួច​មក ​​នៅថ្ងៃអាទិត្យ ទី​​១៨ ធ្នូ ខាង​មុខ​នេះ កីឡាករ​​ជើង​​​ថ្មី​ភេឌី ​ម៉ឺនសុភា មក​ពីក្លឹប​យុវជន​អង្គរ បាន​បបួល​​ជ័យ ​​កុសល ​អ្នកប្រដាល់​​​ចាស់វ​ស្សា​​មក​ពីក្លឹប​​​សិង្ហ​កីឡា​ ឡើង​ប្រកួត​សាកកម្លាំង​​​​គ្នា​នៅ​លើ​​សង្វៀន​​​ CTN ម្តង​។​ ប្រវត្តិ​​​​ឡើង​សង្វៀន​​ប្រកួត​របស់​​សុភា ​មាន​ត្រឹម​តែ​​​​​១៥ដង​ប៉ុណ្ណោះ ​ប៉ុន្តែ​​​មិនធ្លាប់​​​​ចាញ់​​ម្តង​​ណា​ឡើយ ​​មិនតែប៉ុណ្ណោះ ​កាលពី​ជាង​​​១ខែ​​​មុន​កន្លង​មក​​នេះ ​គេថែម​ទាំង​បាន​វាយផ្តួល​​​កំពូល​អ្នកប្រដាល់​​​ជើង​ខ្លាំង​​​​អូត ភូថង ​​

មេការ​សំណង់​នៅ​ខេត្តកំពត​ត្រូវ​កម្ម​ករ​​ព្រួ​ត​វាយ​​ និង​កាប់​សុស​ក្បាល​ស្លាប់​

Posted: 16 Dec 2011 01:20 AM PST

សពមេការសំណង់
ខេត្តកំពត ៖ ​យោង​តាម​ប្រភព​ព័ត៌​​មាន​ពី​កម្ម​ករ​សំណង់​នៅ​ក្នុង​ការ​​ដ្ឋាន​មួយ​​ឱ្យ​ ដឹងថា ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១០​យប់​ ថ្ងៃទី​១៥ ធ្នូ ២០១១ ​មាន​កម្ម​ករ​​សំណង់​មួយ​ក្រុម​មាន​គ្នា​​បួន​ប្រាំ​នាក់​បាន​ផឹក​ស្រា​ ថ្នាំ​នៅ​ក្រោយ​​វត្ត​សំពៅ​ប្រាំ ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​​​ ក្រោយ​មក​​ក៏​ឈាន​ដល់​ការ​វាយតប់​គ្នា​តែ​ម្តង ​​ដោយ​ពួក​​កម្ម​ករ​បួន​នាក់​បាន​​ព្រួត​គ្នា​​វាយ​ទៅលើ​​មេ​ការ​សំណង់​ជន​ ជាតិ​

ស្ត្រី​២​នាក់ និង​យុវ​​​សិស្ស​ម្នាក់​ប៉ង​ធ្វើ​​អត្ត​ឃាត​សម្លាប់​ខ្លួន​ តែ​មិន​បាន​សម្រេច​

Posted: 16 Dec 2011 01:18 AM PST

នារីប៉ងធ្វើអត្តឃាត
ខេត្តស្ទឹងត្រែង ៖ ស្រ្តី២នាក់ និងយុវ​សិស្ស​ម្នាក់បានលេបថ្នាំសម្លាប់ខ្លួនក្នុងថ្ងៃតែមួយនៅ​ កន្លែងផ្សេងៗគ្នាត្រូវក្រុមគ្រួសារយក​ទៅ​ សង្គ្រោះនៅមន្ទីរពេទ្យបន្តបន្ទាប់កាលពីវេលា​ម៉ោង៧និង៣០​នាទី​យប់ថ្ងៃទី១៥ ធ្នូ ២០១១។

ជួបជាមួយ​​អាជីវករ​​​ខ្មែរ​​កំពុង​លក់​​ដូរ​ក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេសថៃ

Posted: 16 Dec 2011 01:16 AM PST

ស្រះកែវ-ថៃ ៖ ក្រោយពេលបញ្ចប់វគ្គ​បណ្តុះ​បណ្តាលអ្នកសារព័ត៌​មានអន្តរ​ជាតិ​នៅ​ ប្រទេសថៃរួចមក សិក្ខាកាមកម្ពុជាបានធ្វើកម្ម​សិក្សានៅផ្សាររុងក្លឿក្នុងទឹកដីប្រទេសថៃ​នា​ វេលា​ល្ងាចថ្ងៃទី១៤ ធ្នូ​ ឆ្នាំ២០១១​ដោយមាន​អ្នក​សារ​ព័ត៌​មានអាមេរិក ​និងន័រវ៉េសចូលរួម​ផង​ដែរ ។​ អ្នកសារព័ត៌មានបានជួបអ្នកស្រីអ៊ិត អាត អាយុ​៥៥​ឆ្នាំ ម្ចាស់តូបលេខក៧លក់កាបូប ​និងរបស់​ក្មេងលេង

ចាប់ខ្លួនជនសង្ស័យលួចគោដកហូតបានតែកន្ទុយ

Posted: 16 Dec 2011 01:15 AM PST

ខេត្ត​បន្ទាយ​មានជ័យ ៖​ ​សមត្ថកិច្ចនគរ​បាល​​​ក្រុងសិរីសោភ័ណ បាន​ស្រាវជ្រាវ និង​​ឃាត់​ខ្លួនជនសង្ស័យចំនួន២នាក់ ​ដែល​ម្នាក់ជា​ជាង​កាត់​សក់​មិន​កាក់​កប​បែរ​ជា​ធ្វើចោរលួចគោ​ក៏​ត្រូវ​ចាប់ ​ខ្លួន​នៅ​ក្រុង​សិរីសោ​ភ័ណ និងម្នាក់​ទៀត​ជា​អ្នក​រក​ចាប់​ចង្រឹត​លក់​មិន​សូវ​ចំណេញ ដើរតួជាអ្នក​កាប់​គោ​ជាប់​ចោទ​ពីបទទទួល​ផល​ចោរ​កម្ម ចាប់ខ្លួន​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ។