VOA News: ព័ត៌មាន: “បក្ស​ធំ​ហែរ​ក្បួន​ឃោសនា​ខណៈ​ដែល​បក្ស​តូចៗ​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សាយ​គោល​នយោបាយ” plus 1 more

VOA News: ព័ត៌មាន: “បក្ស​ធំ​ហែរ​ក្បួន​ឃោសនា​ខណៈ​ដែល​បក្ស​តូចៗ​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សាយ​គោល​នយោបាយ” plus 1 more


បក្ស​ធំ​ហែរ​ក្បួន​ឃោសនា​ខណៈ​ដែល​បក្ស​តូចៗ​ដើរ​ចែក​ខិត្តប័ណ្ណ​ផ្សាយ​គោល​នយោបាយ

Posted: 29 Jun 2013 01:39 PM PDT

ថ្វី​ត្បិត​តែ​គណបក្ស​នយោបាយ​មាន​រហូតដល់​ចំនួន​ប្រាំបី​ប៉ុន្តែ​គណបក្ស​ដែលមាន​សកម្មភាព​ពិតប្រាកដ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​ដូចជា​មាន​ចំនួន​តិចតួច​បំផុត។

This posting includes an audio/video/photo media file: Download Now

អ្នក​គាំទ្រ​គណបក្ស​មិន​កាន់​អំណាច​គ្មាន​មេ​ប៉ុន្តែ​សន្ទុះ​ទឹកចិត្ត​នៅ​តែ​ខ្លាំងក្លា

Posted: 28 Jun 2013 09:15 PM PDT

លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស។

This posting includes an audio/video/photo media file: Download Now

VOA News: ព័ត៌មាន: “ក្រសួង​ព័ត៌មាន​បញ្ជា​ឱ្យ​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​កុំ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ក្នុង​ពេល​ឃោសនា​បោះឆ្នោត” plus 3 more

VOA News: ព័ត៌មាន: “ក្រសួង​ព័ត៌មាន​បញ្ជា​ឱ្យ​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​កុំ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ក្នុង​ពេល​ឃោសនា​បោះឆ្នោត” plus 3 more


ក្រសួង​ព័ត៌មាន​បញ្ជា​ឱ្យ​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​កុំ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ក្នុង​ពេល​ឃោសនា​បោះឆ្នោត

Posted: 28 Jun 2013 02:42 PM PDT

រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឲ្យ​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស​ផ្នែក​ខេមរ​ភាសា​ដូចជា​វីអូអេ​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត។

This posting includes an audio/video/photo media file: Download Now

គណបក្ស​នយោបាយ​ធំៗ​ លើក​លែង​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

Posted: 28 Jun 2013 12:42 PM PDT

តំណាង​គណបក្ស​នយោបាយ​ធំៗ លើក​លែង​​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សន្យា​ធានា​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​ទទួល​បាន​ព័ត៌មាន​​ដែល​គេ​រង់ចាំ​ជា​យូរមក​ហើយ​នោះ។​

This posting includes an audio/video/photo media file: Download Now

គ្រោះថ្នាក់​ចរាចរណ៍​បង្ក​របួស​ដល់​សកម្មជន​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ឃោសនា​ទី​ពីរ

Posted: 28 Jun 2013 10:13 AM PDT

អ្នក​ធ្វើ​យុទ្ធនាការ​​បោះឆ្នោត​​គណបក្ស​​កាន់អំណាច​និង​គណបក្ស​​ប្រឆាំង​មាន​គ្រោះថ្នាក់​​ចរាចរណ៍​ ​រង​របួសស្រាល។​​​

This posting includes an audio/video/photo media file: Download Now

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង​គ្មាន​អំពើហិង្សា

Posted: 28 Jun 2013 06:43 AM PDT

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង​ប្រព្រឹត្ត​ទៅដោយ​គ្មាន​អំពើហិង្សា​ តែមាន​ភាព​មិន​ប្រក្រតី​ និង​បញ្ហា​បារម្ភ​ខ្លះ ​ដែល​ទាមទារ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោះស្រាយ។

This posting includes an audio/video/photo media file: Download Now

Koh Santipheap Daily

Koh Santipheap Daily


ថ្ងៃ​បុណ្យ​ជាតិ​រាល់​ឆ្នាំ​របស់​អា​មេរិក​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ច្រើន​បំផុត​

Posted: 27 Jun 2013 11:48 PM PDT

​
ក្រុម​ហ៊ុន​ធា​នា​រា៉ប់​រង​ដ៏​ល្បី​ឈ្មោះ​របស់​អា​មេ​រិក​បាន​បង្ហើប​ឱ្យ​ដឹង​ពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ចុង​ក្រោយ​​ថា​ ថ្ងៃ​ទី​៤​ កក្កដា​ ឬ​ទិវា​បុណ្យ​ជាតិ​សហ​រដ្ឋ​អា​មេ​រិក​ គឺ​ជា​ថ្ងៃ​ដែល​មាន​អ្នក​ស្លាប់​ដោយ​ឧប​ទ្ទ​វ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​លើ​ដង​ផ្លូវ​ខ្ពស់​បំផុត​នៅ​សហ​រដ្ឋ​អា​មេ​រិក​ ។ លទ្ធ​ផល​ស្រាវ​របស់​អល​ស្តេត​ (Allstate) ជា​ក្រុម​ហ៊ុន​ធា​នា​រា៉ប់​រង​ដ៏​ធំ​ ស្ថិត​ក្នុង​លំ​ដាប់​ទី​២​ នៅ​សហ​រដ្ឋ​អា​មេរ​ិក​បាន​បង្ហាញ​ទិន្ន​

ប្រធានាធិបតី​​​ចិន​ជួប​​​ពិភាក្សា​​ជាមួយ​សម​ភាគី​កូរ៉េ​ខាង​ត្បូង​​

Posted: 27 Jun 2013 11:46 PM PDT

លោក​ស្រី PARK ​និង​សម​ភាគី​​ចិន​ លោក​ស៊ី​ជីន​ពីង​
ប្រធានាធិបតី​ចិន​​ លោក​ស៊ី​ជីន​ពីង​ថ្លែង​កាល​ពី​​​ថ្ងៃ​​ទី​២៧ មិថុនា​ថា ប្រទេស​ចិន​រក្សា​​ជំហរ​ និង​ឥរិយា​បថ​​ម៉ឺង​ម៉ាត់​​មួយ​ចំពោះ​ការ​រំសាយ​នុយ​ក្លេ​អ៊ែរ​​នៅ​ឧប​ទ្វីប​កូរ៉េ ។ពេល​ជួប​ពិភាក្សា​​ជាមួយ​ប្រធានាធិប​តី​កូរ៉េ​​ខាង​ត្បូង​ លោក​ស្រី PARK GEUN-HYE ដែល​​កំពុង​​បំពេញ​ទស្សន​កិច្ច​​រយៈ​ពេល​៤​ថ្ងៃ​​នៅ​ចិន​ លោក​ស៊ី​មាន​ប្រសាសន៍​ថា ចិន​ថែ​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​​នូវ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​​នៅ​ឧប​ទ្វីប​

បាល់​ទាត់​ពិភព​លោក​យុវជន​អាយុ​ក្រោម​20​ឆ្នាំ2013នៅតួក​គីវគ្គ​បញ្ចប់​ក្នុងពូល E និង​ F សម្រាប់​ចុង​សប្តាហ៍ មាន4​ប្រកួត ក្រុមអង់​គ្លេស, ស៊ី​លី ,អ៊ុយ​រូហ្គាយ និងក្រូ​អាស៊ី ត្រូវ​ការឈ្នះ​ថ្ងៃ​នេះ

Posted: 27 Jun 2013 11:42 PM PDT

ទិដ្ឋភាព​នៃ​ការប្រកួតបាល់ទាត់
ការ​​ប្រកួត​​បាល់​ទាត់​​ពិភព​លោក​​យុវ​ជន​​អាយុ​​ក្រោម​20ឆ្នាំ នៅ​​តួកគី​វគ្គ​បញ្ចប់​ជម្រុះ​ក្នុងពូល​E&F​សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​នេះមាន​ 4 ប្រកួត ។ ក្រុម​អង់​គ្លេស​ , ស៊ីលី , ​អ៊ុយ​រូ​ហ្គាយ និងក្រូ​អាស៊ី​ត្រូវការ​ឈ្នះ​ថ្ងៃ​នេះ ។

បាល់​ទាត់​confederations ​Cup វគ្គ​ផ្តាច់​ព្រ័ត្ត និង​ចំណាត់​ថ្នាក់​លេខ៣​ សម្រា​ប់ចុង​សប្តាហ៍​មាន2​ប្រកួត តើក្រុមម្ចាស់ផ្ទះ របាំ​សំបាប្រេ​ស៊ីលអាច​លើកពាន Confederations Cup បាន​ឬអត់​ពេល​ជួប ម្ចាស់​ជើងឯក​គោ​ជល់​អេស្ប៉ាញ​

Posted: 27 Jun 2013 11:23 PM PDT

ទិដ្ឋភាពនៃ​ការប្រកួតបាល់ទាត់
ការ​​ប្រកួត​​បាល់​​ទាត់​ Confederations Cup វគ្គ​ផ្តាច់​​ព្រ័ត្រ​ និង​​ចំណាត់​​ថ្នាក់​លេខ​​ 3 សម្រាប់​រាត្រី​ថ្ងៃ​អាទិត្យ​នេះ​មាន​ 2 ប្រកួត​ ។ តើ​ក្រុម​​ម្ចាស់​ផ្ទះ​របាំ​សំបា​ Brazil អាច​លើក​ពាន​ Confederations Cup បាន​ដែរ​​ឬ​អត់​?ពេល​ជួប​ក្រុម​ការ​ពារ​ជើង​ឯក​គោ​ជល់​ អេ​ស្បា៉ញ​ ខណៈ​ក្រុម​មេឃ​ខៀវ​អ៊ុយ​រូ​ហ្គាយ​ជួប​អីុតាលី​ដណ្តើម​គ្នា​យក​ចំណាត់​ថ្នាក់​លេខ​ 3 ។

គ្រោះថ្នាក់​​បាក់អគារ​​រោង​ចក្រ​​កាត់ដេរ​នៅ​បង់​ក្លា​ដែស​ អាមេរិក​ដាក់​ទណ្ឌ​​កម្ម​​សេដ្ឋ​កិច្ច​

Posted: 27 Jun 2013 11:20 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​​អគារ​រោង​ចក្រ​​កាត់​ដេរ​ដែល​រលំ​បាក់​
សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​២៧ មិថុនា ​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ប្រឆាំង​ប្រទេស​បង់​​ក្លា​ដែស​ ដោយ​លើ​ក​ឡើង​ពី​បណ្តា​​លក្ខ​ខណ្ឌ​​​ការ​​ងារ​​ប្រកប​ដោយ​គ្រោះថ្នាក់​​នានាដល់​​កម្មករ ​ក្រោយ​ការបាក់​អគារ​រោងចក្រ​កាត់​ដេរ​ស្លាប់​កម្មករ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​មក ​។

វាយ​ប្រហារ​​ភេរវ​កម្ម​​នៅ​ក្រុង​​បូ​ស្តុន​​ជន​ជាប់​ចោទ​ TSARNAEV អាច​​​មាន​ទោស​ប្រហារ​​ជីវិត​​

Posted: 27 Jun 2013 11:14 PM PDT

​យុវ​ជន​ TSARNAEV 
​​រដ្ឋ​អាជ្ញា​​សហ​ព័ន្ធ​នៃ​ទីក្រុង​​បូស្តុន​​រាយ​ការណ៍​​​កាលពី​ថ្ងៃ​ទី​២៧ មិថុនា​ថា សរុប​មាន​បទ​​ចោទ​ប្រកាន់​​ដល់​ទៅ​៣០​​ប្រឆាំង​​យុវ​ជន​ឈ្មោះ​ DJOKHAR TSARNAEV អាយុ​១៩​ឆ្នាំ​​ ដែល​ទទួល​​ការ​ចោទ​ប្រកាន់​​​​លើ​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​​​នៅ​ក្រុង​បូស្តុន​​ កាលពី​ពាក់​​កណ្តាល​​ខែ​មេសា​កន្លង​មក​នេះ ។

ក្រុម​ហ៊ុន Cisco ផ្នែក IT Netwrok ​​ដ៏​ធំរបស់​​អាមេរិក​ធ្វើសិក្ខា​សាលាប្រកាសតំណាង​ចែក​ចាយ​ផលិត​ផល Cisco Small Business នៅអាំងទែខន់ទីណង់​​តាល់

Posted: 27 Jun 2013 10:22 PM PDT

ពិធីសិក្ខា​សាលាប្រកាសតំណាង​ចែក​ចាយ​ផលិត​ផល Cisco Small Business
រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន Cisco ដែល​ជាក្រុម​ហ៊ុន​​យក្ស​ផ្នែក IT Network ​របស់​អាមេរិក​​បាន​បើក​សិក្ខា​សាលា​ប្រកាសតំណាង​ចែកចាយ​ផលិត​​ផល Cisco Small Business នៅ​សណ្ឋា​គារ​អាំងទែខន់ទីណង់តាល់ វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៨ មិថុនា ២០១៣ នេះ ដោយ​មាន​កិច្ចសហការ​ជា​មួយ​ក្រុម​ហ៊ុន AWS Cambodia Ltd ។

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​​បុរស​ម្នាក់​ប្រើ​អំពើ​ហិង្សា​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​

Posted: 27 Jun 2013 09:44 PM PDT

យុវជន​អឿន​ ប្រុស​ ដែលវាយ​ម្ដាយ​ចុង​និង​ប្រើប្រាស់​ថ្នាំ​ញៀន
ខេត្ត​ប៉ៃលិន​៖ សមត្ថកិច្ច​​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​ស្នងការ​​នគរ​បាល​ខេត្ត​​ បាន​សហការ​ជាមួយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​ ដឹក​នាំ​ដោយ​លោក​​ពល​បាល​ទោ​សេង ហឿន និង​លោក​ពល​បាល​ទោ​ស៊ុន ពុទ្ធា​ ចាប់ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​ករ​ណីប្រើ​អំពើ​ហិង្សា​ទៅលើ​ម្ដាយ​ចុង​ និង​ប្រើ​ប្រាស់​ថ្នាំញៀន​។

យុវជន​ម្នាក់​ត្រូវ​​​ជន​មិនស្គាល់​មុខ​ចាក់​សម្លាប់​ ដោយ​មិនដឹ​ង​មូលហេតុ​

Posted: 27 Jun 2013 09:04 PM PDT

ខេត្ត​ព្រះសី​ហនុ​៖​ យុវ​ជន​ម្នាក់​ត្រូ​វ​បាន​ជន​មិនស្គាល់​មុខ​ចាក់​សម្លាប់​នឹង​ដែក​ឆាប​បណ្ដាលឱ្យ​រង​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​បាន​ស្លាប់​​ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ ដែល​ហេតុការណ៍​​ចាក់​សម្លាប់​នេះបាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២រំលង​អធ្រាត្រ​ថ្ងៃទី​២៧ មិថុនា​ ២០១៣ ស្ថិត​ក្នុង​ក្រុម៨ ភូមិ​៣ សង្កាត់​៣ ក្រុង​​​ព្រះសី​ហនុ។

ទុស្សេ​ចរន្តអគ្គិសនី​នៅក្នុង​ការិយាល័យ​ក្រុមហ៊ុនផែស្ងួត សូ ងួន

Posted: 27 Jun 2013 08:50 PM PDT

រាជធានីភ្នំពេញ ៖ តាមព័ត៌​មាន​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​​ទុស្សេ​ចរន្តអគ្គិសនីនៅក្នុង​ការិយាល័យក្រុម​ហ៊ុន​ផែ​ស្ងួត​​សូ ងួន បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១០ និង​៣០នាទីព្រឹក​ថ្ងៃទី​២៨ មិថុនា ២០១៣ ស្ថិត​នៅតាមបណ្តោយផ្លូវវ៉េងស្រេង ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្ត្រី​ជំនាញ​កាំ​កុង​ត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែតចាប់​រទេះ​បង្កប់​សាច់​មាន់​ ប្រហិត​ ជិត​២០០គី​ឡូ​ក្រាម​

Posted: 27 Jun 2013 08:40 PM PDT

មន្ត្រី​ជំនាញ​កាំ​កុង​ត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែតចាប់​រទេះ​បង្កប់​សាច់​មាន់​ ប្រហិត​ ជិត​២០០គី​ឡូ​ក្រាម​
ក្រុង​ប៉ោយ​ប៉ែត៖ មន្ត្រីជំនាញ​​កាំ​កុង​ត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​វេលា​ម៉ោង​១០និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ មិថុនា ២០១៣ បាន​ចាប់​រទេះ​ដឹក​ត្រី​ចំនួន​២រទេះ​ ដែល​មាន​បង្កប់​សាច់​មាន់​ ប្រហិត​​ខូ​ច​គុណភាព​នាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួ​ន​ជិត​២០០​គី​ឡូ​ក្រាម​ និង​ពង​ទា២កេស ។ ក្រោយ​ពី​ចាប់បាន​​មន្ត្រី​ជំនាញ​ បញ្ជូន​រទេះ​ និង​កម្មករ​ទៅ​សាកសួរ​ផងដែរ ។

សិក្ខាសាលាប្រចាំ​ឆ្នាំ​នៃ​គម្រោង​ស្ដី​ពី​«​ការប៉ាន់​ប្រមាណ​តម្លៃ​សេដ្ឋកិច្ច​ និ​ង​សុខុមាល​ភាព​នៃ​ធន​ធាន​ជល​ផល​នៅ​តំបន់​ទន្លេ​មេគង្គក្រោម»

Posted: 27 Jun 2013 08:09 PM PDT

សិ​ក្ខា​សា​លា​ប្រចាំ​​ឆ្នាំ​​នៃ​គម្រោង​ស្ដី​ពី​​«​​ការប៉ាន់​ប្រមាណ​តម្លៃ​សេដ្ឋកិច្ច​ និ​ង​សុខុមាល​ភាព​នៃ​​ធន​​ធាន​​ជល​​ផល​នៅ​តំបន់​ទន្លេ​មេ​គង្គ​ក្រោម​»
រាជធានីភ្នំពេញ​៖ នៅ​សណ្ឋាគារ​ កាំបូឌី​យ៉ាណា នាវេលាម៉ោង​៩​ ព្រឹកថ្ងៃទី​២៨ មិថុនា ២០១៣ មាន​រៀប​ចំ​សិ​ក្ខា​សា​លា​ប្រចាំ​​ឆ្នាំ​​នៃ​គម្រោង​ស្ដី​ពី​​«​​ការប៉ាន់​ប្រមាណ​តម្លៃ​សេដ្ឋកិច្ច​ និ​ង​សុខុមាល​ភាព​នៃ​​ធន​​ធាន​​ជល​​ផល​នៅ​តំបន់​ទន្លេ​មេ​គង្គ​ក្រោម​» ក្រោ​ម​អធិបតី​ភាព​លោក​ ALAN BROOKF ប្រធាន​អង្គ​ការ​ វើលហ្វីស​ ដោយ​មានការអញ្ជើញ​ចូលរួម​ពី​

ក្រុម​ហ៊ុន​រៀល​ហ្គោល​អ៊ីវែន មែនែច​មែន​ រៀប​ចំពិធី​​សម្ពោធ​ពិព័រណ៍​ផលិត​ផល​នៅ​កោះ​ពេជ្រ​

Posted: 27 Jun 2013 07:40 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ សម្ព័ន្ធ​សមា​គម​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​​កម្ពុជា​រួម​សហ​ការ​​ជាមួយ​សមា​គម​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​​ចិន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​​ក្នុង​ក្រុម​ហ៊ុន​​រៀល​ហ្គោល​អ៊ី​វែន​ មែនែច​មែន​ នា​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា​ ២០១៣​នេះ បាន​រៀប​ចំពិធី​សម្ពោធ​​ពិព័រណ៍​​ផលិត​ផល​​ និង​សេវា​កម្ម​កម្ពុជា​-ម៉ា​ឡេ​ស៊ីដែល​នឹង​ធ្វើ​ឡើង​​​រយៈ​ពេល​៣​ថ្ងៃ​នៅមជ្ឈ​មណ្ឌល​​កោះ​ពេជ្រ ចាប់​ពី​​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​​លោក​អ៊ិត ត្រាំង រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម​។

ចោរ​២នាក់​លួច​រថយន្ត​បាន​សម្រេច ជិះជួប​កម្លាំង​ប៉ូលិស​ល្បាត ​ភ័យ​ស្លន់ស្លោ​ព្យាយាមបើកគេចក្រឡាប់ធ្លាក់​ចូលប្រឡាយ ចាប់បានម្នាក់

Posted: 27 Jun 2013 07:35 PM PDT

ជន​សង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ចោរលួច​រថយន្ត​ម្នាក់ ក្នុងចំណោម​គ្នា​២នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​​ប៉ុស្តិ៍​ព្រៃ​ស ​ធ្វើ​ការ​ចាប់​ខ្លួន​​បាន​ភ្លាមៗ បន្ទាប់​​ពីពួកនេះ​ធ្វើ​សកម្ម​ភាព​លួច​រថយន្ត​​​មួយគ្រឿង ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​ខាងមុខ​ផ្ទះ​ពេលយប់​បាន​សម្រេច​ ហើយ​​បើក​ចេញ​ផុតពី​ផ្ទះ​ដល់​ពាក់កណ្តាល​ផ្លូវ បាន​ជួប​នឹង​កម្លាំង​សមត្ថកិច្ច​​ប៉ូលិស​កំពុង​ល្បាត​​ ក៏ព្យាយាម​បើក​គេច​ខ្លួនបណ្តាល​ឱ្យ​

សាលា​ CIAPP រៀប​ចំ​ពិធី​បញ្ចប់​ការ​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​៥

Posted: 27 Jun 2013 07:20 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាលា​ CIAPP ស្ថិត​នៅ​ជិត​ក្រសួង​ផែន​ការ​​នា​វេលា​ម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​២៣ មិថុនា ២០១៣ មាន​រៀប​ចំ​​ពិធី​បញ្ចប់​ការ​សិក្សា​ថ្នាក់​មតេ្តយ្យ​​កម្រិត​៥​ដើម្បី​ឡើង​ទៅ​កាន់​ថ្នាក់​បឋម​ ក្រោម​ការ​ចូល​រួម​ពី​សាស្ត្រាចារ្យ មាតា​ បិតា​ អាណាព្យា​បាល​ សិស្សា​នុសិស្ស​ជា​ច្រើន​នាក់​។

អាជ្ញា​ធរ​ខេត្ត​កែប​រៀបចំ​ពិធី​ដាំ​កូន​​គគីរ​ជាង​400ដើម​​​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខទិវា​9កក្កដា​

Posted: 27 Jun 2013 07:11 PM PDT

ការ​ដាំ​កូន​​គគីរ​ក្នុង​​ថ្ងៃ​បុណ្យ​រុក្ខ​ទិវា​៩​កក្កដា​នៅ​ខេត្ត​កែប
ខេត្ដ​កែប​ ៖​ មន្ដ្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះសង្ឃ​ លោក​គ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ នៅ​ក្នុង​ភូមិ​កែប​ សង្កាត់​កែប​ ក្រុង​កែប​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ បាន​ប្រារព្ធ​បុណ្យ​រុក្ខទិវា​៩​ កក្កដា​ ដាំ​កូន​គគីរ​ចំនួន​៤៥​០​ដើម​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​កូន​គគីរ​ពី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ ។​

ស្រី​ស្អាត​ផឹក​ស៊ី​ស្រវឹង​​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បុក​របាំ​ង​​ចែក​ផ្លូ​វ​សន្លប់​ធំ​

Posted: 27 Jun 2013 07:08 PM PDT

នារី​រងគ្រោះ​នៅគ្លី​និក​សង្គ្រោះ​
ខេត្ត​ព្រះ​សី​ហនុ​៖​ យុវតី​ស្រស់​សោភា​ម្នាក់​ ត្រូវ​បាន​មិត្ត​ភក្ដិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅគ្លី​និក​ឯក​ជន​​ភ្លាម​ៗ បន្ទាប់​ពី​បាន​ជួ​ប​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍ដោយ​ខ្លួន​ឯង​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ បែក​ក្បាល​ដល់​លលាដ៏ ដាច់​ថ្ពាល់​ធ្លាយ​ឃើញ​ធ្មេញ​ និង​ដាច់​ចង្កា​ដល់​ឆ្អឹង​សន្លប់​ស្ដូក​ស្ដឹង​កាល​ពី​វេលាម៉ោង​១០យប់​ថ្ងៃលទី​២៧មិថុនា ២០១៣ នៅ​ចំណុច​ផ្លូវ​

លោក​ឧបនា​យក​រដ្ឋមន្ត្រី​ទៀ បាញ់​ បើក​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​សៀមរាប

Posted: 27 Jun 2013 06:51 PM PDT

លោក​ឧបនា​យក​រដ្ឋមន្ត្រី​ទៀ បាញ់​ បើក​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​សៀមរាប
ខេត្ត​សៀមរាប៖ សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​មួយ​ម៉ឺននាក់​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា ២០១៣ បាន​មក​ជួប​ជុំ​គ្នា​នៅ​អង្គរ​ឃ្យុង​យូ​ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដើម្បីដង្ហែ​ក្បួនឃោសនា​រក​សំ​ឡេង​ឆ្នោត​ជ្រើសរើស​តំ​ណាង​រាស្ត្រ​អាណត្តិ​ទី​៥ខាង​មុខនេះ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ឧប​នាយក​​​​រដ្ឋ​មន្ត្រី​​​ទៀ​ បាញ់​ សមាជិក​អចិន្ត្រៃ​យ៍​គណៈកម្មាធិកា​​រកណ្តាល

សាន សុ​ម៉ា​លី ផ្ទុះ​ជម្លោះ​ជាមួយ​បុរស​ម្នាក់​តាម​ហ្វេស​ប៊ុក​

Posted: 27 Jun 2013 06:39 PM PDT

សាន សុម៉ាលី ផ្ទុះជម្លោះជាមួយបុរសម្នាក់តាមហ្វេសប៊ុក​
រា​ជ​ធានី​ភ្នំ​ពេញ ៖ ​តារា​សម្តែង​ដែល​ចូលចិត្ត​សំញែង​ដើម​ទ្រូង នាង​សាន​ សុម៉ាលី បាន​ឆ្លើយ​ឆ្លង​ជា​ជម្លោះ​បែក​ផ្សែង​ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់​​តាម​​ហ្វេស​ប៊ុក បន្ទាប់​ពី​បុរស​រូប​នោះ​​សរសេរ​រិះ​គន់​​នៅ​ពីក្រោម​រូប​ថត​ដែល​តារា​សម្តែង​រូប​នេះ​បាន​បង្ហោះ​​​មានខ្លឹម​សារ​ថា​ «នាង​ស្អាត​ តែ​អត់​តម្លៃ យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ឈាន​ទៅ​រក​ភាព​ល្បី​ល្បាញ​» ។

ផ្លូវ​សូត្រ​បច្ចុប្បន្ន​ដែល​អ្នក​ខ្លះ​មិន​ទាន់​ដឹង​

Posted: 27 Jun 2013 06:38 PM PDT

​
ផ្លូវ​សូត្រ​គឺ​បណ្តា​ប្រព័ន្ធ​ផ្លូវ​ដ៏​ល្បី​មួយ​ មាន​អត្ថិ​ភាព​តាំង​ពី​២​សត​វត្ស​មុន​គ្រឹស្ត​សក​រាជ​ តភ្ជាប់​ទ្វីប​អាស៊ី​ និង​ទ្វីប​អឺ​រ៉ុប​ សម្រាប់​ធ្វើ​ចរាចរ​សរ​សៃ​សូត្រ​ សំពត់​សូត្រ​ក៏​ដូច​របស់​មាន​តម្លៃ​ផ្សេង​ៗ​ពី​ប្រទេស​ចិន​យក​ទៅ​លក់​ដល់​អឺ​រ៉ុប​ ពិសេស​ប្រទេស​ហុង​គ្រី​ ប៊ុល​ហ្គា​រី​ និង​ប្រទេស​ផ្សេង​ៗ​ទៀត​ម្តុំ​អឺរ៉ុប​ខាង​កើត​ ពេល​ខ្លះ​លក់​ដូរ​ដល់​ប្រទេស​តួក​គី​ខាង​មជ្ឈិម​បូ​ព៌​ា​ក៏​មាន​។​ផ្លូវ​សូត្រ​មាន​ប្រវែង​៨.៤០០​គី​ឡូ​

បុរស​ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​មិន​ដឹង​មូល​ហេតុ​

Posted: 27 Jun 2013 06:07 PM PDT

សព​បុរស​ចង​.ក​ធ្វើ​អត្ត​ឃាត​
ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ចង​.ក​ធ្វើ​អត្ត​ឃាត​ភ្ជាប់​នឹង​ដើម​អំពិល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៨ មិថុនា ២០១៣ ​នៅភូមិ​អូរ​លើ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​។

ប្រហារ​ជីវិត​ស្ត្រី​អ្នក​ទោស​ម្នាក់​នៅ​តិច​សាស់​

Posted: 27 Jun 2013 06:05 PM PDT

អ្នក​ទោស​ស្រី​ត្រូវ​ប្រហារ​ជីវិត​
នារី​អាយុ​៥២​ឆ្នាំ​ម្នាក់​ឈ្មោះ​ KIMBERLY MCCARTHY ត្រូវ​ប្រហារជីវិត​​ដោយ​ចាក់​ថ្នាំ​មរណៈ​នៅ​រដ្ឋ​តិច​សាស់​ កាល​ពី​ថ្ងៃ​ទី​២៦​ មិថុនា​ ដែល​រូប​គេ​មាន​ទោស​ប្រហារ​ជីវិត​ពី​បទ​សម្លាប់​ស្ត្រី​អ្នក​ជិត​ខាង​​ម្នាក់​កាល​ពី​ឆ្នាំ​១៩៩៧ ។នេះ​ជា​កា​រ​ប្រហារ​ជីវិត​ស្ត្រី​អ្នក​ទោ​ស​លើក​ដំបូង​ម្នាក់​នៅ​សហ​រដ្ឋ​អា​មេ​រិក​ចាប់​តាំង​ពី​ជិត​​៣ឆ្នាំ​កន្លង​មក​នេះ​ ។

សហ​ភាព​អឺរ៉ុប​អំពាវ​នាវ​​ដល់​បក្ស​នយោ​បាយ​​ឱ្យ​បញ្ឈប់​​ការ​ប្រើ​វោហា​សាស្ត្រ​គំរាម​ និង​ធ្វើ​ឱ្យ​មាន​កំហឹង​

Posted: 27 Jun 2013 05:20 PM PDT

សហ​ភាព​អឺរ៉ុប​​ក្នុង​សេច​ក្ដី​ថ្លែងការ​​​ណ៍​​របស់​ខ្លួន​​​ចុះ​ថ្ងៃ​​ទី​​​២៦ ​មិថុនា ​​ឆ្នាំ​​​២០១៣ ​បាន​សរសេរ​​ថា កម្ពុជា​នឹង​ចាប់​​ផ្ដើម​​ដំណាក់​កាល​យុទ្ធ​ការ​ឃោស​​នា​បោះ​ឆ្នោត​​​​ជាផ្លូវការ​ស​ម្រាប់ការ​បោះ​ឆ្នោត​​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​​ក្នុង​ពេល​ឆាប់​ៗ​​ខាងមុខ​នេះ​​​ ។ ​ការ​បោះ​ឆ្នោត​មួយ​ដែល​ប្រកប​ដោយ​​តម្លា​ភាព​ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​​បាន​គឺ​ជ​ា​កាលា​នុវត្ត​ភាព​​ដ៏​សំខាន់​​មួយ ដើម្បី​​​ពង្រឹង​​ប្រជា​ធិប​តេយ្យ​ និង​ធានា​​ឱ្យមានការ​អភិវឌ្ឍ​​​ប្រទេស​កម្ពុជា​​​ នាពេល​​អនាគត​​ ។​​

លោក​កឹម ​សុខា ​ស្នើ​ពន្យារ​ពេល​ ចូល​បំភ្លឺ​តាម​ដីកា​តុលា​ការ លើ​បណ្តឹង​របស់​​លោកជុំ ម៉ី

Posted: 27 Jun 2013 05:15 PM PDT

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​​លោក​ជួង ​ជូងឺ ​មេ​ធាវី​របស់​លោក​កឹម សុខា ​​បាន​ឱ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ​​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យា​រ​ពេល​​ចូល​ឆ្លើយ​បំភ្លឺ​របស់​លោក​កឹម សុខា ​តាម​ដីកា​កោះ​របស់​តុលាការ​​ ដែល​​ការ​សុំ​ពន្យារ​​ពេល​នេះ​បាន​លើក​ហេតុ​ផល​ថា លោក​​​កឹម សុខា ​មិន​​ទាន់​មាន​ពេល​ចូល​បំភ្លឺ​បាន​​ ដោយ​សារ​​លោកជាប់​រវល់​ដឹកនាំ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត ។

អំណោយ​សប្បុ​រស​ជន​បាន​ដល់​ក្មេង​ប្រុស​កំបុត​ដៃ​ជើង

Posted: 27 Jun 2013 05:10 PM PDT

ក្មេង​ប្រុស​ពិការ​អត់​ដៃ​អត់​ជើង​បាន​ទទួល​អំណោយ​សប្បុរស​ជន
ខេត្តកំពត​ ៖ សប្បុ​រស​ជន​ជា​ច្រើន​នាក់​បាន​រួម​គ្នា​ជួយ​ឧប​ត្ថម្ភ​ដល់​ក្មេង​ប្រុស​ពិការ​អត់​ដៃ​ជើង​ពី​កំណើត​ម្នាក់​ឈ្មោះ​ មាស​ សំណាង​ ហៅ​ណុត​ រស់​នៅ​ភូមិ​កោះ​ទ្រ​មួង​ ឃុំ​បឹង​សា​លា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​ ។ អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវ​បាន​នាំ​ទៅ​ប្រគល់​នៅ​ថ្ងៃ​ទី​២៦​ មិថុនា​ មាន​១-ថវិកា​ចំនួន​៣៣​ម៉ឺន​រៀល​ បាន​ទទួល​ពី​យុវ​ជន​ឈ្មោះ​ ផល្លា​ ផល​សម្បត្តិ​ និស្សិត​ឆ្នាំ​ទី​៣​ សា​លា​ច្បាប់​រស់​នៅ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​ រាជ​ធានី​ភ្នំ​ពេញ​។

សំណុំ​រឿង​វាយ​អ្នក​​កា​សែត ដេ​វីត ឆា​ណាយ​​វា ជាប់​​គុក​​3​ឆ្នាំ គូ​កន​2​​នាក់​​ជាប់​​គុក​​ម្នាក់​​2​​ឆ្នាំ

Posted: 27 Jun 2013 04:20 PM PDT

ដេវីដ ឆាណាយ​វ៉ា​ និង​គូកន
រាជធានីភ្នំពេញ ​៖ ​សាលាដំបូង​រាជ​ធានី​​​បាន​ប្រកាស​សាលក្រម​​​ជា​សាធារណៈ ​កាល​ពី​វេលា​​ម៉ោង​២​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​២៧ ​មិថុនា ​លើសំណុំ​រឿង​ក្រុម​ដេវីដ​ ឆាណាយ​វា ពី​បទ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើអ្នក​កាសែត​ជិត​១០​នាក់ ​ក្នុង​​ហេត​ុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នា​ពេល​រាត្រី​​ ។ ​សាល​ក្រម​​​បានប្រកាស​ផ្ត​ន្ទា​ទោស​ឈ្មោះ​ដេវីដ​ ឆាណាយ​វា ដាក់​ពន្ធនាគារ​រយៈ​ពេល​​៣​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ចំនួន​៦​លាន​រៀល ។

យុទ្ធ​​នា​​ការ​​ថ្ងៃ​​ដំបូង​ គណ​​បក្ស​​ប្រជា​ជន​​កម្ពុជា​​លេច​​ធ្លោ​​ដាច់​​ឆ្ងាយ​​ពី​​គណ​​បក្ស​​ដទៃ​​ទៀត​

Posted: 27 Jun 2013 04:10 PM PDT

ក្បួន​ដង្ហែ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​
រាជ​ធានី​ភ្នំពេញ ​៖ ​គណបក្ស​ប្រជាជន​ក​ម្ពុជា​បានប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៦២​នៃ​ថ្ងៃ​បង្កើត​គណ​បក្ស​ប្រជា​ជន​ក​ម្ពុជា និងពិធី​បើក​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥ ​កាលពី​​​ថ្ងៃ​ទី​២៧ មិថុនា ​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ ពិព័រណ​៍​កោះ​ពេជ្រ ​។ ពិធី​នេះ​បាន​ប្រ​ព្រឹត្ត​​ទៅ​យ៉ាង​មហោ​ឡា​រិកក្រោម​អធិប​តីភាព ​សម្តេច​អគ្គ​មហា​​ពោធិ​សាល​ ជា ស៊ីម ​ប្រធាន​​ព្រឹទ្ធ​សភា ​និងជាប្រធាន​គណបក្សប្រជា​ជនកម្ពុជា ​​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន

ស្រី​ស្អាត​ប្រើ​សម្រស់​ធ្វើ​ធ្នាក់​នាំ​ម៉ូតូ​ឱ្យ​បក្ស​​ពួក​​ប្លន់

Posted: 27 Jun 2013 04:00 PM PDT

បុរស​ស្រវឹង​ធ្លាក់​ភ្នែក​ចាញ់​បោក​ស្រី​ស្អាត​
រាជធានី​ភ្នំពេញ​៖ ​យុវ​ជន​​ម្នាក់​ដែល​ស្រវឹង​​​ធ្លាក់​ភ្នែក​​បាន​​ចាញ់សម្រស់​​ស្រីស្អាត​​ម្នាក់​​ដែល​មិ​ន​ស្គាល់​​គ្នា​សោះ​​​ពឹង​ឱ្យជូន​​ទៅ​ក្រោយ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ​-សូវៀត​ លុះ​ពេល​ទៅ​ដល់​ក៏​ត្រូវ​បក្ស​ពួក​​​វាយ​ប្លន់​យក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​សេ​១១០ ​​​ស៊េរី​​២០១២ ​​​ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​​ភ្នំពេញ​​​១BL-៧៤៩១​​ ​ទៅ​បាត់​​​​កាល​ពី​​​​វេលា​ម៉ោង​​​១១ និង​​៥០នាទី​​​យប់​ថ្ងៃ​ទី​​​២៥ មិថុនា ​នៅ​ផ្លូវ​លេខ​​​៤១០ ​ខាងក្រោយ​​មន្ទី​រ​ពេទ្យមិត្ត​ភាព​​ខ្មែរ​-សូវៀត ​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​​ចំការ​មន ។​

ឡិច​ស៊ីស​ម្ចាស់​ស្រវឹង​បើក​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​របង​ថ្ម​ផ្ទះ​វីឡា​ខ្ទេច​មួយ​កំណាត់​មុខ​ទាំង​ស្រុង​ សង​ ៥០​ដុល្លារ​ បញ្ចប់​រឿង​

Posted: 27 Jun 2013 01:50 PM PDT

រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​ឡិច​ស៊ីស​RX300 ១គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2L-6396 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​បើក​រេ​ពេញ​ផ្លូវ​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥២៨​ លុះ​មក​ដល់​ចំណុច​ហាង​ភូមិ​បៃតង​ ក៏​បា​នជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​ផ្ទះ​វីឡាមួយ​កន្លែង​​ ដែល​នៅ​ក្បែរ​ហាង​ បណ្តាល​ឱ្យ​រថ​យន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំង​ស្រុង​ ចំណែក​អ្នក​បើក​បរ​របួស​ស្រាល​ ។

កាម​រី​បា​ឡែន​បើក​លឿន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​នៅ​រង្វង់​មូល​វត្ត​ភ្នំ​

Posted: 27 Jun 2013 01:10 PM PDT


រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ស្រ្តី ២នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈដែល​ជិះ​រថ​យន្ត​កា​មរី​បាឡែន​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2B-2333 ធ្វើ​ដំណើរ​មក​ពីត្បូង​វាង​រង្វង់​មូល​វត្ត​ភ្នំទៅ​កើត​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ថ្មចំ​ពី​មុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ទ្រេត​ ឯ​​រថ​យន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ ចំណែកបុរស​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ និង​ស្ត្រី​អ្នក​រួម​ដំណើរ​របួស​​ស្រាល​ ។