The Phnom Penh Post - KHMER: “ស្នាដៃ​អ្នក​ថត​រូប​កម្ពុជា​ពីរ​រូប​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ប៉ារីស” plus 9 more

The Phnom Penh Post - KHMER: “ស្នាដៃ​អ្នក​ថត​រូប​កម្ពុជា​ពីរ​រូប​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ប៉ារីស” plus 9 more


ស្នាដៃ​អ្នក​ថត​រូប​កម្ពុជា​ពីរ​រូប​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ប៉ារីស

Posted: 13 Sep 2011 03:15 AM PDT

110913_b04

ភ្នំពេញៈ ស្នាដៃ​ជា​ច្រើន​របស់​សិល្បករ​ថត​រូប​កម្ពុជា​ពីរ​រូប​ មាន​​លោក គីម ហាក់ និង​លោក សុវណ្ណ ភីឡុង ត្រូវ​បាន​តាំង​បង្ហាញ​ចាប់​ពី​ថ្ងៃ​ទី​១៣ កញ្ញា ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ នៅ​ក្នុង​ពិព័រណ៍​រូបថត​អន្តរជាតិ​ PHOTOQUAL លើក​ទី​៣ នា​ទី​ក្រុង​ប៉ារីស ដែល​មាន​ស្នាដៃ​រូបថត​ជាង ​៤០០ របស់​អ្នក​ថត​រូប​សហ​សម័យ​ចំនួន​ ៤៦​នាក់ មក​ពី​ទូ​ទាំង​ពិភពលោក​។

តំណាង​​រោងចក្រ Mirea Apparel សន្យា​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ

Posted: 13 Sep 2011 02:44 AM PDT

ភ្នំពេញៈ តំណាង​រោង​ចក្រ Mirea  Apparel សន្យា​ថា​នឹង​បើក​ប្រាក់​ខែ​ដល់​កម្មករ​ជាង ៥០០​នាក់ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​នេះ បន្ទាប់​ពី​កម្មករ​ដាក់​ពាក្យ​បណ្តឹង​ទៅ​សហជីព​ឲ្យ​ជួយ​អន្ត​រាគមន៍​បន្ទាន់ ក្រោយ​ពី​ថៅ​កែ​រោង​ចក្រ​ជា​ជន​ជាតិ​កូរ៉េ បាន​រត់​គេច​ខ្លួន និង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​មិន​បាន​ផ្តល់​ប្រាក់​ខែ​ដល់​កម្មករ​សម្រាប់​ខែ​សីហា។

​ថៃ​បើក​បង្ហូរ​ទឹក​ចូល​កម្ពុជា​ ខណៈ​ទឹក​ជំនន់​កំពុង​អុក​ឡុក​ភាគ​ឦសាន​ថៃ

Posted: 13 Sep 2011 02:27 AM PDT

បន្ទាយមានជ័យៈ ប្រជា​ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​បើក​ទំនប់​ទឹក​នៅ​ស្រុក​អារញ្ញប្រថេត បង្ហួរ​ចូល​មក​ក្រុង​មួយ​នេះ ដើម្បី​បន្ធូរ​បន្ថយ​ទឹក​កំពុង​ជន់​លិច​ភាគ​ឦសាន​ប្រទេស​ថៃ​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

មេ​ឃុំ​ស្រយ៉ង​ខាង​ត្បូង​គំរាម​ចាប់​អ្នក​ស្រុក​គូលែន​ដាក់​គុក

Posted: 13 Sep 2011 02:13 AM PDT

ព្រះ​វិហារៈ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ស្រយ៉ង​ខាងត្បូង ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មេ​ឃុំ​ស្រយ៉ង​ខាង​ត្បូង បាន​គំរាម​ចាប់​ខ្លួន​ដាក់​គុក​នូវ​ប្រជា​ពលរដ្ឋ​ចំនួន ១៦០​នាក់ ដែល​ទៅ​រារាំង​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​សិលា​ ដាម៉ិច។

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពី​ទឹក​ជំនន់​ធ្លាក់​ពី​ថៃ និង​ឡាវ

Posted: 13 Sep 2011 01:58 AM PDT

ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​ព្រមាន​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ទន្លេ​សាប ទន្លេ​បាសាក់ និង​ទន្លេ​មេគង្គ​ក្រោម ឲ្យ​ប្រុង​ប្រយ័ត្ន និង​ផ្អាក​ការ​ដាំ​ដុះ​មួយ​រយៈ​ពេល ខណៈ​ពេល​ទឹក​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ។

ធនាគារ​ពិភព​លោក​ប្តេជ្ញា​ជួយ​កសាង​ប្រទេស​លីប៊ី​ឡើង​វិញ

Posted: 13 Sep 2011 01:41 AM PDT

វ៉ាស៊ីនតោនៈ ធនាគារ​ពិភព​លោក នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ក្រុម​ប្រឹក្សា​បណ្តោះ​អាសន្ន​ជាតិ (NTC) ជា​រដ្ឋាភិបាល​របស់​ប្រទេស​លីប៊ី និង​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ជួយ​ដឹកនាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ ស្ដារ​ឡើង​វិញ​នូវ​សេវាកម្ម​ដ៏​មាន​តម្លៃ និង​អភិវឌ្ឍ​កម្មវិធី​ការងារ ខណៈ​ប្រទេស​នេះ​ព្យាយាម​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ធម្មតា​វិញ​ក្រោយ​ពី​មាន ​សង្គ្រាម​អស់​រយៈ​ពេល ៦​ខែ។

យុវ​និស្សិត​ម្នាក់​បាត់​ខ្លួន​នៅ​ពេល​លេង​ទឹក​សមុទ្រ​ឆ្នេរ​អូរឈើទាល

Posted: 13 Sep 2011 01:27 AM PDT

ព្រះសីហនុៈ អាជ្ញាធរ​ក្រុង​ព្រះសីហនុ និង​កង​ល្បាត​ឆ្នេរ​សមុទ្រ​ កំពុង​តែ​ស្វែង​រក​សាក​សព​យុវ​និស្សិត​ម្នាក់​មក​ ដែល​បាន​បាត់​ខ្លួន​នៅ​ពេល​​កំពុង​លេង​ទឹក​ជា​មួយ​មិត្ត​ភក្តិ​ដទៃ​ទៀត ក្នុង​អំឡុង​ពេល​មាន​រលក​សមុទ្រ​ធំៗ​បោក​បក់។

ចិន​ព្រមាន​ធនាគារ​នានា​អំពី​ហានិភ័យ​នៅ​ក្នុង​អចលន​ទ្រព្យ

Posted: 13 Sep 2011 01:16 AM PDT

ប៉េកាំងៈ តាម​រយៈ​ព័ត៌មាន​ដែល​មិន​បញ្ជាក់​ពី​ប្រភព សារ​ព័ត៌មាន China Securities Journal បាន​រាយការណ៍​នៅ​ថ្ងៃអង្គារ​នេះ​ថា​ និយ័ត​ករ​ធនាគារ​ចិន បានជំរុញ​ឲ្យ​ធនាគារ​នានាមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​របស់​គម្រោង ​អចលនទ្រព្យ​ពាណិជ្ជកម្ម ដែល​ត្រូវ​បាន​កំណត់​គោល​ដៅ​តាម​រយៈ​ការ​វិនិយោគ​ដោយ​គ្មាន​សុវត្ថិភាព។

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ប្តេជ្ញា​កែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ

Posted: 13 Sep 2011 12:50 AM PDT

110913_b02

តូក្យូៈ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក យ៉ូហ្ស៊ីហ៊ីកូ ណូដា នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ ដើម្បី​កាត់​បន្ថយ​បំណុល​សាធារណៈ​ និង​ព្រមាន​ថា ពន្ធដា​នឹង​ត្រូវ​តែ​ដំឡើង ខណៈ​ពេល​​កំពុង​ស្វះ​ស្វែង​រក​ការ​គាំ​ទ្រ​ពី​គណ​បក្ស​ប្រឆាំង​ នៅ​ក្នុង​ការ​ដោះ​ស្រាយ​កន្សោម​បញ្ហា​ដែល​ប្រទេស​នេះ​ជួប​ប្រទះ។

សាលាក្ដី​ខ្មែរ​ក្រហម​នឹង​រៀប​ចំ​វេទិកា​ជួប​ជុំ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​នៅ​កំពង់ចាម

Posted: 13 Sep 2011 12:31 AM PDT

ភ្នំពេញៈ សាលា​ក្តី​ខ្មែរ​ក្រហម នឹង​រៀប​ចំ​វេទិការ​ថ្នាក់​តំបន់​លើក​ទី៨ នៅ​ខេត្ត​កំពង់ចាម សម្រាប់​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី ដែល​ទើប​ទទួល​ស្គាល់​ថ្មីៗ​នេះ នៅ​ក្នុង​សំណុំ​រឿង​ ០០២ ចំនួន ៤៥០​នាក់ មក​ពី​ខេត្ត​ចំនួន ៧ នៅ​ភាគ​ខាង​កើត និង​ភាគ​ឦសាន​ប្រទេស​កម្ពុជា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!