Koh Santipheap Daily

Koh Santipheap Daily


សាលារាជ​ធានីភ្នំពេញ​នាំ​អំណោយ​​សម្តេច​តេជោ​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​​ចែកជូន​ប្រជាពលរដ្ឋ​​រងគ្រោះ​​ដោយ​សិប្ប​កម្ម​ទឹក​កក​​ជាង​១០០គ្រួសារ

Posted: 11 May 2013 12:00 AM PDT

រាជធានីភ្នំពេញ ៖ ​សាលា​រាជធានីភ្នំពេញ​ ដឹកនាំដោយ​លោក​ឡុង ឌីម៉ង់ តំណាង​អភិបាល​រាជ​ធានីភ្នំពេញ លោក​ប៉ា សុជាតិវង្ស ​បាន​អញ្ជើញ​​សំណេះ​សំណាល​ និង​នាំ​យក​អំណោយ​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​​ចែក​ជូន​ប្រជាពលរដ្ឋ​​១៥០​គ្រួសារ​ដែល​​រងគ្រោះ​ដោយ​ការ​ជះ​ក្លិន​អាម៉ូញាក់​​ចេញពីសិប្បកម្ម​ទឹកកក​អម្រិត បណ្តាល​​ឱ្យ​ដួល​​សន្លប់​​ជា​បន្ត​បន្ទាប់ កាលពី​ថ្ងៃ​កន្លង​

អាជ្ញាធរ​រាជ​ធានីភ្នំ​ពេញ​ និង​ម្ចាស់​សិប្បកម្ម​ទឹកកកនាំ​អំណោយ​ចែកជូន​ប្រជាពល​រដ្ឋរង​គ្រោះ​ជាង១០០នាក់ (មានវីដេអូឃ្លីប)

Posted: 10 May 2013 09:50 PM PDT

លោក​ជួន សុវណ្ណ និង​លោក​ឃ្លាំង​ ហួត ចែក​អំណោយ​ដល់ប្រជាពលរដ្ឋ​រងគ្រោះ
រាជធានីភ្នំ​ពេញ​៖ បន្ទាប់ពី​បិទ​ដំណើរការ​សិប្បកម្ម​ទឹកកក​ ក្រោម​បញ្ជា​ផ្ទាល់ពីសម្តេច​នា​យក​​រដ្ឋ​មន្ត្រីទាំងយប់​រួច​មក លោក​ជួន សុវណ្ណ ស្នង​ការ​នគរបាល​​រាជធានីភ្នំពេញ និង​ជា​អគ្គស្នងការរង​នគរបាលជាតិ លោក​ឃ្លាំង​ ហួត អភិបាលខណ្ឌ​ប្ញស្សីកែវ​​ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជ​អាជ្ញារង​អមសាលាដំបួង​រាជ​ធានី​ភ្នំ​ពេញ និង​ម្ចាស់សិប្ប​កម្ម​ បាន​នាំយក​អំណោយនិង​ថវិកា​មួ​យចំ​នួន​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋជាង១០០នាក់ ដែលរង​

ខឹង​កូន​និយាយ​មិនស្តាប់​ លេបថ្នាំប៉ង​សម្លាប់ខ្លួន

Posted: 10 May 2013 09:46 PM PDT

រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់​ម្នាក់​បានលេប​ថ្នាំ​ព្យា​បាល​សួតជាច្រើនគ្រាប់​ប៉ុនប៉ង​សម្លាប់​​ខ្លួន​​ ​បង្ក​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៧ និង​៥០​នាទីព្រឹក​ថ្ងៃទី​១១ ឧសភា ២០១៣ ស្ថិតនៅភូមិ​ថ្មី​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

រថយន្ត​២គ្រឿង​បើក​បុក​​បន្តកន្ទុយគ្នា

Posted: 10 May 2013 09:10 PM PDT

រថយន្ត​បង្ក​ត្រូវបាន​ខូចខាត
រាជធានីភ្នំពេញ ៖ ​រថយន្ត​ពីរគ្រឿងបាន​​បើក​បុកបន្ត​កន្ទុយ​គ្នា​ ដែលបង្កឡើង​ដោយ​រថយន្ត​ឡង់គ្រីស្ស័រ​បុកពីក្រោយ​​រថយន្ត​ទំនិញ​របស់​សហគ្រាស​​មួយ នាវេលាម៉ោង​១០ និង​៤០នាទីព្រឹក​ថ្ងៃទី​១១ ឧសភា ២០១៣ ស្ថិត​នៅ​លើ​ផ្លូវ​​លេខ៥៩៨ កែងផ្លូវ​លេខ៦២ ឃុំ​ទួលគោក សង្កាត់​ទួលសង្កែ​ ខណ្ឌ​ប្ញស្សីកែវ ។​

ស្ត្រីចំណាស់​ស្លាប់ក្នុង​មន្ទីរពេទ្យ​គ្មាន​សាច់ញាតិ

Posted: 10 May 2013 08:47 PM PDT

ស្ត្រីចំណាស់​ស្លាប់ក្នុង​មន្ទីរពេទ្យ​គ្មាន​សាច់ញាតិ
រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​បានស្លាប់​ក្នុង​​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ​ កាលពីវេលាម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី​១១ ឧសភា ២០១៣ ដោយ​គ្មាន​សាច់​ញាតិមកមើល ។

សម្តេច​តេជោ​ ហ៊ុន សែន បញ្ជា​ឱ្យ​បិទសិប្ប​កម្ម​​ផលិត​ទឹកកក​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដួល​សន្លប់​ជា​បន្តបន្ទាប់

Posted: 10 May 2013 07:37 PM PDT

លោកប៉ា សុជាតិ និង​លោកឃ្លាំង ហួត​ រួម​ជាមួយ​ក្រុម​មន្ត្រី​ចុះពិនិត្យ​មើល​កន្លែង​ជាតិពុល
​រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោ​​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​ជា​ណាចក្រកម្ពុជា​បានបញ្ជា​​ឱ្យ​បិទសិប្បកម្ម​ផលិត​ទឹកកក​​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ដួល​សន្លប់ជាបន្តបន្ទាប់​ និងក្រោយ​ពី​មាន​ការ​ផ្ទុះ​កូដកម្ម​បិទផ្លូវ​ជាតិលេខ៥អស់រយៈ​ពេល​ជាង​១ម៉ោង​ ដោយ​សារ​​ការ​សាយ​ភាយ​ជាតិ​អាម៉ូញ៉ាក់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដួល​​សន្លប់​ជិត​១០០នាក់ ។

បុរស​ដែលជិះ​ម៉ូ​​តូ​ទៅលោត​ទឹក​សម្លាប់ខ្លួននៅលើ​ស្ពាន​​ជ្រោយ​ចង្វា សពរកឃើញហើយ

Posted: 10 May 2013 07:04 PM PDT

សព​បុរ​សដែល​លោត​ទឹក​សម្លាប់ខ្លួន
រាជធានី​ភ្នំពេញ​៖ បុរស​ដែលជិះ​ម៉ូ​​តូ​ទៅលោត​ទឹក​សម្លាប់ខ្លួននៅលើ​ស្ពាន​​ជ្រោយ​ចង្វា​លេច​បាត់​ទៅក្នុង​ទន្លេកាលពី​យប់​ថ្ងៃទី​១០ ឧសភា​ ត្រូវបានក្រុម​គ្រួសារ​ជួលទូក​​នេសាទរាវ​រក​ឃើញហើយ​ នៅវេលា​ព្រឹក​​ថ្ងៃទី១១​ ឧសភា នេះ។ បុរស​រង​គ្រោះឈ្មោះ​ សុង​ កៅ អាយុ​២៣​ឆ្នាំ មានទី​លំនៅ​សង្កាត់ទំនប់​ទឹក​ ​​ខណ្ឌចំការ​មន ។ សូម​បញ្ជាក់ថា​ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​សលាយ​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-7306 ទៅ​

គណបក្ស​ប្រជាជនកម្ពុជា​សង្កាត់ទួលសង្កែ​ប្រកាស​​បញ្ចូល​សមាជិក​ថ្មីចំនួន​៥១៥នាក់ (មានវីដេអូឃ្លីប)

Posted: 10 May 2013 07:00 PM PDT

លោកឃ្លាំង​ ហួត ក្នុងពិធី​ប្រកាស​បញ្ចូល​សមាជិកថ្មីរបស់​គណបក្ស​ប្រជាជនកម្ពុជា
រាជធានីភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​​សង្កាត់​ទួល​សង្កែ​​ប្រកាស​បញ្ចូល​សមាជិកថ្មីរបស់​គណ​បក្ស​​ប្រជាជនកម្ពុជាចំនួន​៥១៥​នាក់ ដោយមានការអញ្ជើញ​ចូលរួម​​ពីលោក​ឃ្លាំង ហូត ជា​ប្រធាន​​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​​ខណ្ឌ​ប្ញស្សីកែវ និង​សមា​ជិក​ សមាជិកាបក្ស​សង្កាត់​ទួលសង្កែជាច្រើន​រូបទៀត ។ ​ពិធីនេះរៀបចំនៅព្រឹក​ថ្ងៃទី​១១ ឧសភា ២០១៣នៅភូមិផ្សា​រតូច សង្កាត់​ទួល​សង្កែ

សហ​ព័ន្ធខ្មែរអត្ត​ពលកម្ម​ស្ម័គ្រចិត្ត​បើក​ការ​ប្រកួត​កីឡា​ អបអរទិ​វាអ​ត្ត​ពល​កម្មពិ​ភព​លោក​លើកទី​១៨

Posted: 10 May 2013 06:30 PM PDT

ទិដ្ឋភាពក្នងពិធី
រាជធានី​ភ្នំពេញ​​៖ សហព័ន្ធខ្មែរ​​អត្តពលកម្ម​ស្ម័គ្រចិត្តនៅព្រឹក​ថ្ងៃទី​១១ ឧសភា ២០១៣ បានរៀបចំការ​ប្រកួត​កីឡា​ដើម្បី​អបអរ​ទិវា​អត្ត​ពល​កម្ម​ពិភព​លោក​លើ​ក​ទី​១៨ ដែលពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅទីលាន​ស្តាត​អូរឡាំពិក ។ វិញ្ញាសា​ដែល​ប្រកួត​នៅថ្ងៃ​នេះ​មាន រត់ប្រណាំង ចោលដុំដែក រត់ចម្ងាយ ។ល។

ចាប់​ខ្លួន​គ្រូ​ខ្មែរ​កំហូច ស្ទាប​អង្អែល​និង​រំលោភ ស្ត្រី​អ្នក​ជំងឺ​ពេល​ព្យា​បាល

Posted: 10 May 2013 06:10 PM PDT

ជនជាប់ចោទ
ខេ​ត្ត​បាត់​ដំបង​ ៖ គ្រូ​ខ្មែ​រវ័យ៦​៨​ឆ្នាំម្នាក់​ ដែល​ល្បី​​ខាង​ព្យា​បាល​អ្នក​ជំងឺទ​ូទៅ ​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួ​នកាល​ពី​រសៀល​ថ្ងៃទី៩​ ឧសភា​ ​ក្រោ​យ​​​ពី​ស្រ្តី​៣​នាក់​ប្ដឹង​ចោទ​ថា​ គ្រូ​ខ្មែ​ររូប​នេះ​បាន​បង្ខំ​​រួម​ភេទ​ និង​បន្លំ​ស្ទាប​អង្អែល​ប្រដាប់​ភេទ​អ្នក​​ជំងឺ​ជា​ច្រើន​នាក់​​ពេល​កំពុង​ព្យា​បាល​​នៅ​​ក្នុ​ង​បន្ទប់​លើ​ផ្ទះ​របស់​ខ្លួន​​​ស្ថិត​ក្នុង​ភូមិ​ចុង​សំណា​យ​​ ឃុំ​ជ្រៃ​ ស្រុក​មោង​ឫ​ស្សី ។

សម្ដេច​តេជោ​ហ៊ុន​ សែន​អញ្ជើញ​ជាអធិបតី​​ពិធីកាត់​ឫសសីមា​នៅវត្ត​​ទួលខ្សាច់​ខេត្តកំពង់​ឆ្នាំង​

Posted: 10 May 2013 06:09 PM PDT

ខេត្ត​កំពង់ឆ្នាំង ៖ សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្ដី​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ បានកំពុងអញ្ជើញ​ជាអធិបតី​​ក្នុងពិធីកាត់​ឫសសីមា​នៅវត្ត​វាលុក​ហុល្លារាម ហៅវត្ត​ទួលខ្សាច់​ ដែលពិធីនេះ​បាន​រៀបចំឡើង​នៅព្រឹកថ្ងៃទី១១ ឧសភា ​ស្ថិតក្នុងភូមិ​ទួលខ្សាច់ ​ ឃុំជ្រៃបាក់​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់​ឆ្នាំង​ ដោយមានការ​អញ្ជើញចូលរួម​ពីសំណាក់​ មន្ត្រីរាជ​ រដ្ឋាភិបាល​ សមាជិកព្រឹទ្ធសភា​​

រថយន្ត​ដឹកស៊ីម៉តង៍​បត់​ឆ្លង​ផ្លូវ​អត់មើល​មុខ​ក្រោយត្រូវ​រថយន្ត​ដឹកកម្មករបុកយ៉ាងពេញទំហឹង​

Posted: 10 May 2013 06:07 PM PDT

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​កាលពីវេលាម៉ោង​៧ និង​១០​នាទីព្រឹក​ថ្ងៃទី​១១ ឧសភា ២០១៣ បង្ក​​ឡើង​ដោយ​រថយន្តកាម៉ាស់ដឹកស៊ីម៉ងត៍ ពណ៌ទឹកប្រាក់ ពាក់ស្លា​កលេខ​ភ្នំពេញ​3A 3092 ​​​បត់​ឆ្លងផ្លូវអត់មើល​មុខ​ក្រោយ​ ក៏​ត្រូវ​រថយន្ត​ដឹក​កម្មករ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ​2E 7943 ដែលធ្វើ​ដំណើរ​បញ្ច្រាសទិគ្នាបុក​ពេញទំហឹងនៅ​តាមបណ្តោយ​ផ្លូវជាតិ​

ការ​​សាយ​​ភាយ​​ជាតិ​​​អាម៉ូ​​ញ៉ាក់ ពី​​សប្ប​​កម្ម​​​ទឹក​កក​​អម្រឹត​ ពុល​​ស្ត្រី​​មាន​​ផ្ទៃ​​ពោះ​​​និង​​កុមារ​​24​​នាក់​

Posted: 10 May 2013 06:00 PM PDT

ប្រជា​ពលរដ្ឋ​ដែល​មក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​
​រាជ​ធានី​ភ្នំពេញ ​៖ ស្ត្រីមាន​​ផ្ទៃ​ពោះ​ ស្ត្រីកូន​ខ្ចី និង​​ក្មេង​តូច​ៗ​​សរុប​​ចំនួន​២៤​នាក់​ បាន​ពុល​​​ជាតិ​អាម៉ូ​ញ៉ាក់​ដែល​​សាយ​ភាយ​ចេញ​ពី​សិប្ប​កម្ម​​ផលិត​​ទឹក​កក​អម្រឹត​​ ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​​សម្តេច​ឪ​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ជា​​បន្ត​បន្ទាប់​ កាល​ពី​វេលាម៉ោង​១១​ព្រឹក​ថ្ងៃទី​១០ ឧសភា ​ក្រោម​ការ​យក​ចិត្តទុក​ដាក់​និង​ចេញ​ថ្លៃ​ព្យាបាល​ពី​លោក​ឃ្លាំង ​ហួត ​អភិបាល​​ខណ្ឌ​ឫស្សី​​កែវ ​និងលោក​ស្រី​អ៊ួង ​សុ​ផល្លា ​ប្រធាន​សមា​គម​នារីខណ្ឌ ​។​​

កូន​កំលោះ​63​ឆ្នាំ កូន​ក្រមុំ​72​ឆ្នាំ​រៀប​មង្គល​ការ

Posted: 10 May 2013 05:50 PM PDT

កូន​​កំលោះ​កូន​ក្រមុំ​វ័យ​ចំណាស់​រៀប​មង្គល​ការ
ខេត្តកំពង់​ឆ្នាំង​ ៖ ស្នូរ​មាន់​រងាវ​បាន​បន្លឺ​ឡើង​​សាទរ​​ជាមួយនឹង​ភ្លេង​បាយ​ខុន​ចង​ដៃ​ នា​ព្រឹក​ព្រលឹម​​ថ្ងៃទី​​១០ ឧសភា ​​ដែល​ជាសញ្ញា​នៃ​ការ​ប្រកាស​ដល់​ញាតិ​មិត្ត​​ក្នុង​ភូមិ​​ឱ្យ​បាន​ដឹង​ថា ពិធី​មង្គ​ល​ការ​​​មួយ​បាន​ចាប់​ផ្ដើម​ហើយ ​និង​ជា​ថ្ងៃ​ជ័យ​​មង្គល​​របស់កូន​កំលោះ​កូន​​ក្រមុំ​​ដែល​រៀប​ចំ​ទៅ​តាម​ប្រពៃ​ណី​ទំនៀម​ទម្លាប់​​​​ខ្មែរ ។​ ​ពិត​​ណាស់​ថា ពិធី​​​រៀប​មង្គ​លការ​​មិន​មាន​អ្វី​ប្លែក​​​​​​មែន​​​ ព្រោះ​​​​ជា​ទំនៀម​ទម្លាប់របស់​ខ្មែរ​​ក្នុង​ការ​រៀប​ចំ​​​​កូន​ចៅ​ឱ្យ​មានគូ​ស្រករ​​​ស្រប​ទៅ​​

តារា​ចម្រៀង​រូប​ស្រស់​ឈ្លោះ​គ្នា​រឿង​ចូល​បន្ទប់​ទឹក​ផ្អើល​ស្ថានីយ​ប្រេង

Posted: 10 May 2013 05:40 PM PDT

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ឈិន សុធារី​ ដែល​ពាក់​ម៉ាស់​បិទ​មុខ​ជិត​ បាន​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ស្ត្រី​ម្នាក់​ពី​រឿង​ចូល​បន្ទប់​ទឹក​យូរពេក​ ហើយ​ជាប់​ចោទ​ពី​បទ​ហៅ​មិត្ត​ភក្តិ​យក​កាំ​ភ្លើង​មក​ភ្ជង់​គំរាម​ ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ។​ ហេតុ​ការណ៍​នេះ​មាន​មនុស្ស​ប្រមាណ​ជាង​២០០​នាក់​ទៅ​ចោម​រោម​មើល​ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរណ៍​ទាំង​យប់​ នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​អតីត​មន្ទីរ​ពេទ្យ​ចិន​ កែង​មហា​វិថី​ព្រះ​មុនី​វង្ស​និង​មហា​វិថី​ព្រះ​សីហនុ​

ប្រជុំ​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ដ្រី អនុ​​ម័​ត​​ពិធី​សារ​​ស្ដី​​ពី​​ការ​​ការ​ពារ​​សម្បត្ដិ​វប្ប​ធម៌​​គ្រា​​មាន​​ជ​ម្លោះ​​ប្រដាប់​អាវុធ

Posted: 10 May 2013 05:30 PM PDT

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១០ ខែ​ឧសភា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ នៅ​វិមាន​សន្តិ​ភាព​មាន​បើក​សម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុង​អាណត្តិ​ទី​៤​ ដើម្បី​ឆ្លង ៖​

តូចចិត្តប្តី​ស្លាប់ចោល​ និង​គេ​ជំពាក់​លុយ​ទារ​មិនបាន​ចង.ក​សម្លាប់ខ្លួន

Posted: 10 May 2013 05:24 PM PDT

ស្រ្តីដែលតូចចិត្តចងកសម្លាប់ខ្លួនឯង
​រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ដាច់ចិត្ត​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​បន្ទប់​ផ្ទះជួល​លេខ ១៧ ក្រុម​១៤ ឃុំ​២ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ហើយ​ត្រូវបាន​ញាតិមិត្ត​ប្រទះឃើញ នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​១១ ឧសភា ២០១៣ ដោយសារ​តូចចិត្ត ប្តី​ស្លាប់ចោល​និង​ខឹង​គេ​ជំពាក់​លុយ​ទារ​មិនបាន​។ ​ ​ស្ត្រី​ដែល​គិត​ខ្លី​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ខាងលើនេះ ឈ្មោះ ឆេង យ៉ែម អាយុ​៤៩​ឆ្នាំ

វត្ថុ​បុរាណ​លួច​ពី​ប្រាសាទ​កោះ​កេរ​វិល​មក​កម្ពុជា​វិ​ញ

Posted: 10 May 2013 05:20 PM PDT

រូប​បដិមា​ថ្ម​ពីរ​នៃ​សតវត្សរ៍​ទី១០ ដែល​លួច​ចេញពី​​ប្រាសាទកោះ​កេរបាន​មក​កម្ពុជា​វិញ​
រាជធានីភ្នំពេញ​ ៖​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​ទី​៩ ឧសភា​ បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ការ​ពិភាក្សា​ជា​ច្រើន​លើក​ជាមួយ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មក​ សារមន្ទីរ​ មេត្រូ​ប៉ូលី​តែន​ នៅ​ទីក្រុង​ញូវ​យ៉ក​ នៅ​ពេល​ថ្មីៗ​នេះ​ បាន​សម្រេច​ចិត្ត​ប្រគល់​មក​ឱ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​ នូវ​រូប​បដិមា​ថ្ម​ពីរ​នៃ​សតវត្សរ៍​ទី១០​ ដែល​មាន​ឈ្មោះ​ថា​ «បនទវៈ លុត​ជង្គង់» (Kneeling Pandawas)

ចាប់​ខ្លួន​អតីត​ប្រធាន​មន្ទីរ រៀប​ចំដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​ខេត្ត​ស្វាយ​រៀង

Posted: 10 May 2013 05:10 PM PDT

​លោក​ប៊ឿយ​ យ៉ា ​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូប​នីយ​កម្ម​​ សំណង់​និងសុរិយា​ដី​ខេត្ត​​
ខេត្ត​ស្វាយ​រៀង ៖ ​លោក​ប៊ឿយ​ យ៉ា ​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូប​នីយ​កម្ម​​ សំណង់​និងសុរិយា​ដី​ខេត្ត​​បាន​​​ត្រូវ​​តុលាការ​​​ចេញ​ដី​កា​​ឃុំ​ខ្លួន​​ជា​​បណ្តោះ​អាសន្ន​នៅពន្ធ​នាគារ​ខេត្ត​ស្វាយ​រៀង​កាលពី​​ល្ងាច​​​ថ្ងៃទី​៩ ឧសភា ​​​ដោយ​​ចោទ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សុរិយាដី ។ ​ បើ​តាម​មន្ត្រី​តុលាការ​​​បង្ហើប​ឱ្យ​​ដឹងថា លោក​ប៊ឿយ យ៉ា ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ធ្វើ​​ការ​ឃាត់​​ខ្លួន​​​​បន្ទាប់​ពី​​​កោះ​ហៅ​​មកសា​កសួរ​ពាក់​ព័ន្ធ​នឹង​បណ្តឹង​

សង្ស័យ​យល់​​សប្តិ​​​អាក្រក់ យក​កាំបិត​ចុង​ស្រួច​ចាក់.ក ស្លាប់​ពេល​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ

Posted: 10 May 2013 05:00 PM PDT

សពបុរសរងគ្រោះ
ខេត្តកណ្តាល​ ៖​ បុរស​ចំណាស់​ម្នាក់​ដែល​គេ​សង្ស័យ​ថា​​មមើ​មមាយ​ពេល​លង់​លក់​ក្នុង​ដំណេក​ បាន​យក​កូន​កាំបិត​ចុង​ស្រួច​ចាក់​បំពង់ក​ខ្លួន​ឯង​រង​របួស​ធ្ងន់​ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជ​ធានី​ភ្នំពេញ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​៩ ឧសភា​ នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ស្ថិត​ក្នុង​ភូមិ​ឫស្សី​ស្រុក​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ។

សមត្ថកិច្ច​ចាប់​ក្រុម​សេព​គ្រឿង​ញឿ​ន​បាន​ចំនួន​៣​នាក់ នៅ​សង្កាត់​ទឹកថ្លា

Posted: 10 May 2013 02:58 PM PDT

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន
រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​សេញ​គ្រឿងញៀន កាលពី​វេលា​ម៉ោង ១២​នឹង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១១ ឧសភា ២០១៣ នៅ​ចំណុច​ក្បែរ​ផ្ទះសំណាក់​ហេង លាប ស្ថិតក្នុង​ភូមិ​សេ​បេ​សេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ​ ​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន ទី​១​ឈ្មោះ ភូមិ សារ៉ាន់ អាយុ​២៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ

ផលិត​ខ្សែ​ភាពយន្ដ​កំប្លែង​បែប​អប់​រំ​ពីជំងឺ​របេង​

Posted: 10 May 2013 12:00 PM PDT

ពិធី​ក្រុង​ពលី​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​
រាជធានីភ្នំពេញ ៖ ​ផលិត​កម្ម​RGB​​ និង​អង្គការ​FHI 360​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​យូសេត​ តាម​រយៈគម្រោង​ TB Care1បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ខ្សែ​ភាពយន្ដ​បែប​កំប្លែង​អប់​រំ​ប្រជា​ពល​រដ្ឋ​ឱ្យ​យល់​ដឹង​ពី​ជំងឺ​របេង​ ។​ ពិធី​ក្រុង​ពលី​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩​​ ឧសភា​ ស្ថិត​នៅ​ភូមិ​ព្រៃ​គោល​ ស្រុក​ពញាឮ​ ខេត្ដ​កណ្ដាល​ ដោយ​មាន​ការ​​ចូល​រួម​ពី​ម្ចាស់​ផលិត​កម្ម​ និង​

សប្បុរស​ជន​នាំ​យក​ថវិកា​ជូន​លោក​កើត ចំរើន​ ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

Posted: 10 May 2013 11:45 AM PDT

សប្បុរស​ជន​នាំ​យក​ថវិកា​ជូន​លោក​កើត ចំរើន​ ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​
ខេត្តស្វាយរៀង ៖​ លោក​ កើត​ ចំរើន​ អធិការ​រង​នគរ​បាល​ក្រុង​បាវិត​ ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ គ្មាន​ប្រាក់​ព្យាបាល​ ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត​-ក្រុង​ និង​សប្បុរស​ជន​ ផ្តល់​អំណោយ​ជា​ថវិកា​ចំនួន​៤៩០​ដុល្លារ​, ៥លាន​១សែន​ដុង​ និង​១លាន​២សែន​រៀល​។ការ​ផ្តល់​អំណោយ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ទី​១០ ឧសភា​ នៅ​ភូមិ​តាបិប​ សង្កាត់​បាវិត​ ក្រុង​បាវិត​ ។

អ្នក​ឈ្នះ​រថ​យន្ត​ ស៊ូ​ភើ​ រង្វាន់​ ពី​ក្រុម​ហ៊ុន​ Cellcard

Posted: 10 May 2013 11:30 AM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ នេះ​ជា​សប្តាហ៍​ទី​១​ដែល​កម្ម​វិធី​«ស៊ូ​ភើ​ រង្វាន់​»​ទទួល​បាន​ម្ចាស់​រង្វាន់​ប្រចាំ​សប្តាហ៍​គឺ​រថ​យន្ត​ ISUZU D-Max ស៊េ​រី​ថ្មី​ឆ្នាំ​ ២០១៣​ ។ កម្ម​វិធី​ស៊ូ​ភើ​រង្វាន់​​ ជា​កម្ម​វិធី​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ Cellcard ដែល​ជា​ក្រុម​ហ៊ុន​ប្រព័ន្ធ​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១​នៅ​កម្ពុជា​ កម្ម​វិធី​នេះ​មាន​រយៈ​ពេល​៣០​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ ។ លោក​អ្នក​អាច​

រឿង​ម្ចាស់​សណ្ឋាគារ​ស​ លួច​សង់​ផ្ទះ​បាន​2​ជាន់​លើ​ផ្ទះ​8​ល្វែង​ អាជ្ញា​ធរ​ខណ្ឌ​7​មករា​ទុក​ពេល​ឱ្យ​មួយ​សប្តាហ៍​ដោះ​ស្រាយ​បញ្ហា​មុន​វ៉ៃ​ចោល​

Posted: 10 May 2013 11:15 AM PDT

រាជ​ធានី​ភ្នំ​ពេញ​ ៖ កោះ​សន្តិ​ភាព​បាន​ចេញ​ផ្សាយ​មួយ​ឈុត​រួច​ហើយ​ កាល​ពី​ថ្ងៃ​ពុធ​ទី​៨​ ឧសភា​ ស្តី​អំពី​​ម្ចាស់​សណ្ឋា​គារ​ស​លួច​សង​់​ផ្ទះ​បាន​២​ជាន់​លើ​ផ្ទះ​៨​ល្វែង​ ដែល​កា​រ​លួច​សាង​សង់​នោះ​អាជ្ញា​ធរ​គ្រប់​ជាន់​ថ្នាក់​មិន​បាន​ដឹង​ឮ​ទេ​គឺ​​គេយក​ច្បាប់​សេះ​ហោះ​ ទើប​មាន​ប្រតិ​កម្ម​ពី​សំណាក់​លោក​អភិ​បាល​ខណ្ឌ​ បាន​បង្កើត​គណៈ​កម្ម​ការ​រួម​មួយ​ចុះ​ទៅ​ត្រួត​ពិនិត្យ​សំណង​់​អត់​ច្បាប់​នោះ​ តាម

កម្មករ​រោង​ចក្រ​កាត់​ដេរ​ផាញ​ហ្គ្រេគជិត​1.000​នាក់​​ធ្វើ​បាតុក​ម្ម​​ទា​រ​បើ​កប្រាក់​ខែ​

Posted: 10 May 2013 11:00 AM PDT

កម្មករ​រោង​ចក្រ​កាត់​ដេរ​ផាញ​ហ្គ្រេគជិត​1.000​នាក់​​ធ្វើ​បាតុក​ម្ម​​ទា​រ​បើ​កប្រាក់​ខែ​
រាជ​​ធានី​ភ្នំពេញ ​៖ ​កម្មក​រ​-កម្មការិនី​រោង​ចក្រ​ផាញ ​ហ្គ្រេត ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ត្នោត​​​ជ្រំ​៤ សង្កាត់​​បឹ​ង​ទំពន់​​ ខណ្ឌមាន​ជ័យ​ប្រមាណ​ជិត​១.០០០​នាក់ ​បាន​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​លេខ​៣៧១​មុខ​រោង​ចក្រ​នៅ​ព្រឹក​ថ្ងៃ​ទី​​១០ ​ឧសភា ​​ទាម​ទារ​សុំ​ឱ្យ​​​ខាង​​រោង​ចក្រ​បើក​ប្រាក់​សម្រាប់​ខែ​មេសា​ ។

លោក លី ឆេង និង​លោក ជុំ​ កុសល ចុះ​ពិនិត្យ​​សមិទ្ធ​ផល​​​ និង​​ប្រគល់​​ជូន​ប្រជា​ពលរដ្ឋ​

Posted: 10 May 2013 10:45 AM PDT

លោក លី ឆេង និង​លោក ជុំ​ កុសល ចុះ​ពិនិត្យ​​សមិទ្ធ​ផល​​​ និង​​ប្រគល់​​ជូន​ប្រជា​ពលរដ្ឋ​
ខេត្ត​កណ្តាល​ ៖ ព្រឹក​​​ថ្ងៃទី​៩ ឧសភា នៅ​វត្ត​​ទឹក​វិល ​ស្ថិត​ក្នុង​ស្រុង​ស្អាង ​​បាន​រៀប​ចំពិធី​សំណេះ​​​សំណាល​​ និង​ពិនិត្យ​​​សមិទ្ធ​ផល​​ផ្សេង​​​ៗ​​​នៅ​ក្នុង​​ភូមិ​​​ស្វាយ​ជួរ ​និង​ភូមិ​​ទេព​អរ​ជូន​ក្រោម​អធិ​បតីភាព​ លោក​​លី​ ឆេង ​និង​លោក ជុំ កុសល ​​​ដែលជា​តំណាង​​របស់​​​​ លោក​ស៊ាន ​បូរ៉ាត​​អនុ​ប្រធាន​​​គណៈ​​​ពង្រឹង​​​ស្រុក​​ស្អាង ​និង​ជា​ប្រធាន​​គណៈ​ពង្រឹង​​​​ឃុំ​កោះ​​ខែល​ ​រួម​ដំណើរ​​​ដោយ​​អស់​លោក​ ​ជា​

ហ៊ីណូ​ក្បាល​លឿង​ខ្លួន​វែង​ពេក​បត់​អត់​រួច​ជាប់​ច្រងាង​ទទឹង​ផ្លូវ​

Posted: 10 May 2013 10:15 AM PDT

រាជធានី​ភ្នំពេញ ៖ ក្រោម​កម្តៅ​ថ្ងៃ​ហែង​រថយន្ត​ហ៊ីណូ​មួយ​គ្រឿង​ដែល​មាន​ដង​ខ្លួន​វែង​ប្រមាណ​ជាង​១០​ម៉ែត្រ​ បើកចេញ​ពី​កំណាត់​ផ្លូវ​លេខ​៤១៦​ បត់​មក​ផ្លូវ​លេខ​១៧៣​ តែ​ដង​ខ្លួនវែង​ពេក​ បត់​ក្បាល​ឆ្ពោះ​មក​ជើង​អត់​កើត​បណ្តាល​ឱ្យ​ជាប់​ច្រងាង​ទទឹង​ផ្លូវ​ ធ្វើ​ឱ្យ​អ្នក​ដំណើរ​ជាប់​គាំង​គ្រប់​គ្នា។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១០​ ឧសភា​ ។ រថយន្ត​ដែល​បង្ក​

ក្បួន​ប្រណាំង​ម៉ូតូ​ធំអាស៊ាន​ឆ្នាំ​2013​ ចូល​មក​កម្ពុជា​តាមច្រក​ប៉ោយ​ប៉ែត​

Posted: 10 May 2013 10:15 AM PDT

ក្បួន​ប្រណាំង​ម៉ូតូ​ធំអាស៊ាន​ឆ្នាំ​2013​ ចូល​មក​កម្ពុជា​តាមច្រក​ប៉ោយ​ប៉ែត​
ក្រុងប៉ោយ​ប៉ែត​ ៖ ក្បួនប្រណាំង​ម៉ូតូ​ធំ​អាស៊ាន​លើក​ទី២​ មាន​ចំនួន​២៦​គ្រឿង​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ នៅ​វេលា​ព្រឹក​ថ្ងៃទី​១០​ ឧសភា​ ដោយ​មាន​មន្ត្រី​រាជការ​ តំណាង​អាជ្ញាធរខេត្ត​ ក្រុង សង្កាត់​ សមត្ថ​កិច្ច​គ្រប់​អង្គ​ភាព​ពាក់​ព័ន្ធ​ សិស្សានុសិស្ស​ និង​បុគ្គលិក​កាស៊ីណូ​ជាច្រើន​នាក់​ឈរ​ត្រៀប​ត្រាចាំ​ទទួល​បដិសណ្ឋារ​កិច្ច​ ខណៈ​ក្រុម​ម៉ូតូ​ធំ​បាន​ឆ្លង​ចូល​ពីប្រទេស​ថៃ​ មក​ដល់​ប្រទេស​

លោក​​សាយ សំអាល់​ ប្រធាន​ក្រុម​​ការ​ងារ​ចុះ​ពង្រឹង​​ស្រុក​​​អូរ​រាំង​ឪ​​បញ្ចុះ​​បឋម​​សិលា​​​អគារ​សិក្សា​

Posted: 10 May 2013 10:00 AM PDT

ទិដ្ឋភាពក្នុងពិធី​បញ្ចុះបឋម​សិលាវិទ្យាល័យ​ហ៊ុន សែន អូររាំងឪ
ខេត្តកំពង់ចាម ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​បាន​ផ្តល់​នូវ​សំណង់​អគារ​កាត់​ដេរ អគារ​សិក្សា និង​ខ្លោង​ទ្វារ​ដល់​វិទ្យា​ល័យ​ហ៊ុន សែន​​ អូររាំងឪ ស្ថិតនៅភូមិទី២ ឃុំគង់ជ័យ និង​សំណង់​អគារ​សិក្សា​២​ល្វែងទៀត នៅ​សាលា​បឋម​​​សិក្សាទួល​​​សុភី និង​អនុវិទ្យាល័យទួលសុភី ស្រុក​អូរ​រាំងឪ ។ សំណង់​ត្រូវ​បាន​រៀបចំ​ពិធី​បញ្ចុះ​បឋម​សិលា​នៅ​ព្រឹក​ថ្ងៃទី​