The Phnom Penh Post - KHMER: “Microsoft ចេញ​បង្ហាញ Windows 8 បំពាក់​លើ​កុំព្យូទ័រ​​របស់ Samsung” plus 9 more

The Phnom Penh Post - KHMER: “Microsoft ចេញ​បង្ហាញ Windows 8 បំពាក់​លើ​កុំព្យូទ័រ​​របស់ Samsung” plus 9 more


Microsoft ចេញ​បង្ហាញ Windows 8 បំពាក់​លើ​កុំព្យូទ័រ​​របស់ Samsung

Posted: 14 Sep 2011 03:20 AM PDT

110914_b02

កាលីហ្វរញ៉ាៈ ក្រុមហ៊ុន​ Microsoft Corp បាន​បញ្ចេញ​បង្ហាញ​សាក​ល្បង​នូវ​សូវែរ Windows 8 របស់​ខ្លួន ដែល​ត្រូវ​បាន​បំពាក់​លើ​កុំព្យូទ័រ​បន្ទះ​ស្ដើង​របស់​ក្រុម​ហ៊ុន Samsung​ ចំនួន ៥០០០​គ្រឿង នៅ​ឯ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ មិញ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​។

ភឿថៃ​ទាម​ទារ​ឲ្យ​អាភីស៊ីត និង​ស៊ូថេប បក​ស្រាយ​រឿង​«ចរចា​សម្ងាត់»​ជាមួយ​កម្ពុជា

Posted: 14 Sep 2011 02:34 AM PDT

បាងកកៈ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ អាភីស៊ីត វេចាជីវ៉ា និង​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី ស៊ូថេប ថងស៊ូបាន ត្រូវ​បាន​គណ​បក្ស​ភឿ​ថៃ​ទាម​ទារ​ឲ្យ​បក​ស្រាយ​នូវ​«កិច្ច​ពិភាក្សា​ សម្ងាត់»​ជុំ​វិញ​ការ​​ចរចា​អំពី​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុងឈូង​សមុទ្រ ដែល​ត្រូវ​បាន​លាត​ត្រដាង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន។

ចាប់​ខ្លួន​បុរស​ម្នាក់​ជាប់​ចោទ​រំលោភ​សេព​សន្ថវៈ​ក្នុង​ផ្ទះ​សំណាក់

Posted: 14 Sep 2011 02:16 AM PDT

កោះកុងៈ កម្លាំង​នគរបាល​ខេត្ត​កោះកុង បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​កាល​ពី​យប់​ថ្ងៃ​ចន្ទ នៅ​ផ្ទះ​សំណាក់​មួយ​ក្នុង​ក្រុង​ខេមរ​ភូមិន្ទ បន្ទាប់​ពី​នារី​ម្នាក់​ដែល​ជា​សង្សា​ជន​សង្ស័យ ចោទ​ប្រកាន់​ថា បុរស​រូប​នោះ ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ។

ចិន និង​អាមេរិក​​កាន់​តែ​បារម្ភ​អំពី​វិបត្តិ​បំណុល​អឺរ៉ុប

Posted: 14 Sep 2011 01:35 AM PDT

ប៉េកាំង/ប៊ែរឡាំងៈ ចិន និង​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​មេដឹកនាំ​អឺរ៉ុប ទប់​ស្កាត់​វិបត្តិ​បំណុល​​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ កុំ​ឲ្យ​រីក​រាល​ដាល ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ប្រកាស​អាសន្ន​ជា​អន្តរជាតិ ដោយ​សារ​តែ​វិបត្តិ​នេះ​ពេល​នេះ​កំពុង​តែ​គំរាម​កំហែង​ប្រទេស​អ៊ីតាលី ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​បី​នៅ​ក្នុង​តំបន់​នេះ។

គ្រាប់​បេ​៦-៧​គ្រាប់​ធ្លាក់​ចូល​ស្ថានទូត​អាមេរិក​នៅ​កាប៊ុល

Posted: 14 Sep 2011 01:05 AM PDT

កាប៊ុលៈ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អាហ្វហ្កានីស្ថាន បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា គ្រាប់​បេ​ប្រហែល ៦-៧​គ្រាប់ បាន​ធ្លាក់​នៅ​ក្នុង​បរិវេណ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​រដ្ឋ​ធានី​កាប៊ុល នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​បះ​បោរ​ តាលីបង់​នៅ​ព្រឹក​ថ្ងៃ​នេះ។

រដ្ឋ​ធានី​កាប៊ុល​រង​ការ​វាយ​ប្រហារ​ពី​ពួក​បះ​បោរ​រយៈ​ពេល​២០​ម៉ោង

Posted: 14 Sep 2011 12:35 AM PDT

កាប៊ុលៈ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​និយាយ​ថា ការ​វាយ​ប្រហារ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​បះ​បោរ​តាលីបង់​ មក​លើ​ស្ថាប័ន​យោធា និង​ការទូត​នៅ​កណ្ដាល​រដ្ឋ​ធានី​កាប៊ុល បាន​បញ្ចប់​ទៅ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី ២០​ម៉ោង​ក្រោយ នៅ​ពេល​ដែល​កម្លាំង​សន្តិសុខ​បាន​សម្លាប់​ជន​វាយ​ប្រហារ ៦​នាក់​ចុង​ក្រោយ។

បំផ្ទុះ​គ្រាប់​បែក​​ផ្តាច់​ជីវិត​ទាហាន​១៥​នាក់ ២០​នាក់​របួស

Posted: 14 Sep 2011 12:22 AM PDT

ហ្វាលូចាៈ ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ទៅ​លើ​រថយន្ត​ក្រុង​ដឹក​យោធា​មួយ​គ្រឿង បាន​សម្លាប់​ទាហាន​អ៊ីរ៉ាក់​ចំនួន ១៥​នាក់ និង ២០​នាក់​ទៀត​រង​របួស នៅ​ពេល​គ្រាប់​បែក​នោះ​ផ្ទុះ​ឡើង​នៅ​មូលដ្ឋាន​យោធា​មួយ​នៅ​ភាគ​ខាង​លិច​ ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​ដោយ​យោង​តាម​ប្រភព​ពី​មន្ត្រី​យោធា។

ណូដា៖ គ្មាន​ការ​ដំឡើង​ពន្ធ​ទំនិញ​ទេ បើ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​បោះ​ឆ្នោត

Posted: 14 Sep 2011 12:13 AM PDT

តូក្យូៈ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក យ៉ូហ្ស៊ីហ៊ីកូ ណូដា បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​នឹង​ស្វែង​រក​​ការ​យល់​ព្រម​ពី​អ្នក​បោះ​ឆ្នោត មុន​នឹង​លោក​ដំឡើង​ការ​យក​ពន្ធ​លើ​ផលិតផល​របស់​ប្រទេស​នេះ ពី​កម្រិត ៥​ភាគរយ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នេះ​គឺ​ជា​ការ​បន្ត​ដើរ​តាម​​ជំហរ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី ណាអូតូ កាន់។

ADB ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ជិត​៧​ភាគ​រយ

Posted: 13 Sep 2011 11:54 PM PDT

ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ថ្ងៃ​នេះ បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​កើន​ឡើង​​ត្រឹម ៦,៨​ភាគ​រយ​ ដែល​ការ​ព្យាករ​នេះ វា​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​ព្យាករ​របស់​កម្ពុជា ដែល​ត្រូវ​បាន​លាត​ត្រដាង​ឲ្យ​ដឹង​នៅ​សប្តាហ៍​នេះ​ដោយ​លោក​នាយក​រដ្ឋ​ មន្ត្រី ហ៊ុន សែន។

បំផ្ទុះ​គ្រាប់​បែក​មួយ​ទៀត​នៅ​អ៊ីរ៉ាក់​ យ៉ាង​តិច​២៥​នាក់​របួស

Posted: 13 Sep 2011 11:44 PM PDT

ហ៊ីលឡាៈ ប៉ូលិស​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ២៥​នាក់ បាន​រង​របួស​នៅ​ពេល​គ្រាប់​បែក​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​តូច​មួយ ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ពុធ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!