Koh Santipheap Daily

Koh Santipheap Daily


ផ្តល់​អំណោយ​កុំព្យូ​ទ័រ​និង​ព្រី​ន​ធើរ​ដល់​អនុ​សា​ខា​កាក​បាទ​ក្រ​ហម​ស្រុក​រលា​ប្អៀរ

Posted: 11 Sep 2011 01:13 AM PDT

ការប្រគល់កុំព្យូទ័រ
ខេត្ត​កំពង់​ឆ្នាំង ៖ ​លោកសឹង សំណាង មេ​បញ្ជាការ​កងទព័អាកាស នៃព្រះរាជា​ណាចក្រ​កម្ពុជា និងជាអនុប្រធានក្រុមការ​ងារថ្នាក់​កណ្តាល​​ចុះជួយស្រុករលាប្អៀរ កាលពីព្រឹក​ថ្ងៃ​ទី ១០ កញ្ញា បាននាំយកកុំព្យូទ័រមួយគ្រឿងនិង​ម៉ាស៊ីន​ព្រីនធើរមួយគ្រឿងទៅផ្តល់ជូនអនុ​សាខា ​កាកបាទក្រហមស្រុករលាប្អៀរដែលកំពុងខ្វះ

រថ​ភ្លើង​ធ្លាក់​​ផ្លូវ​ដែក​នៅ​​ប៉ា​គី​ស្ថាន​​របួស​29នាក់​

Posted: 11 Sep 2011 01:00 AM PDT

នៅ​កន្លែង​​រថ​ភ្លើង​​ធ្លាក់​ពី​ផ្លូវ​ដែក​
ទូរ​ទស្សន៍​ក្នុង​ស្រុក DUNIYA រាយ​ការណ៍​ថា មនុស្ស​២៩​នាក់​ត្រូវ​របួស​ក្រោយ​រថ​ភ្លើង​មួយ​ខ្សែ​ដែល​រត់​រវាង​ក្រុង​ឡា​ហ័រ និង​ក្រុង​រ៉ា​វ៉ា​ល់​ពីន​ឌី ធ្លាក់​ពី​ផ្លូវ​ដែកកា​ល​ពី​ថ្ងៃទី​១០ កញ្ញា នៅ​ប៉ា​គី​ស្ថាន​។

ការ​នាំ​ចេញ​របស់​​ចិន​មាន​ការ​​កើន​ឡើង​​24,5%​ក្នុង​ខែ​សីហា​

Posted: 11 Sep 2011 12:58 AM PDT

អគ្គ​រដ្ឋ​បាល​គយ​ចិន AGD រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ថា ការ​នាំ​ចេញ​របស់​ចិន​មាន​ការ​កើន​ឡើង​ក្នុង​ខែ​សីហា​ដល់​ទៅ​២៤,៥%​គឺ​មាន​ដល់​១៧៣​,៣១​ពាន់​លាន​ដុល្លារ​។ យោង​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ AGD ថា

ភ្លៀង​ធ្លាក់​​​ខ្លាំង​ជា​បន្តបន្ទាប់​លិច​​សង្កាត់​​​​​​២ ក្រុងស្ទឹង​ត្រែង​

Posted: 11 Sep 2011 12:54 AM PDT

ទិដ្ឋភាពទឹកជំនន់
​ខេត្តស្ទឹង​ត្រែង​​​​​ ៖ ​បន្ទាប់ពី​មានភ្លៀង​ធ្លាក់​​​ជា​បន្តបន្ទាប់​​​​​​ជំនន់​ទឹក​ភ្លៀង​ បានវាយប្រហារ​​​សង្កាត់​​​២ ក្នុង​​​​ក្រុង​ស្ទឹង​ត្រែង ​​បណ្តាល​​ឱ្យលំនៅ​ឋាន​​​ វាលស្រែ​​ចំការ ដំណាំ និង​ផ្លូវ​​​មួយ​ចំនួន​​​​ត្រូវ​ទឹក​​​ច្រោះ​ដាច់​​​ ធ្វើ​ដំណើរ​​​​មិន​កើត ​ចាប់តាំង​ពី​យប់​ថ្ងៃទី​១០ កញ្ញា ​មក​ដល់​ព្រឹក​ថ្ងៃទី​​​​១១ កញ្ញា ​​​២០១១ ​​ទឹកកំពុង​​​លិច​លង់​​​នៅឡើយ​​ ហើយ​អាជ្ញាធរ​​​កំពុងតែ​​​​ចាត់វិធានការ​ជួយសង្គ្រោះ​។​

យ៉ូកូវិច​បំបាក់ហ្វេដឺរ័រចូល​ដល់វគ្គ​ផ្តាច់ព្រ័ត្រប្រកួត​តឺន្នីសក្រប​ខណ្ឌធំ ​US Open

Posted: 11 Sep 2011 12:54 AM PDT

កី​ឡាករ​ស៊ែរប៊ី​យ៉ូ​កូ​វិច
ក្តី​សង្ឃឹម​ក្នុង​ការ​យក​ឈ្នះ​ពាន​ជើងឯក​តឺន្នីស​ក្រប​ខណ្ឌធំ ​US Openរបស់​កីឡាករ​ស៊ែរ​ប៊ីណូ​​វ៉ាក់ យ៉ូ​កូ​វិច​កំពុង​តែ​មើលឃើញ​លឹម​ៗ​ហើយ​ខណៈ​កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​រូបនេះ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​​ខណ្ឌនេះ​កាល​ពី​ថ្ងៃ​សៅ​រ៍​ទី​១០​កញ្ញា​នៅ​ទី​លានប្រកួត​ក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក​។

​ពួកឧទ្ទាម​​លីប៊ី​​វាយ​លុក​​ចូល​ទីក្រុង​​បានី​វ៉ាលីដ​

Posted: 11 Sep 2011 12:45 AM PDT

កង​យុទ្ធ​ជន​​​ ​CNT ​ដែល​វាយ​​​ប្រហារ​​លើ​​​​ក្រុង​​​បានី​​​វ៉ាលីដ
​ទូរទស្សន៍​​​អាល់​ហ្សាហ្ស៊ីរ៉ា​រាយការណ៍​​​​ថា កង​កម្លាំង​​​​ឧទ្ទាម​​លីប៊ី​​​កាលពីថ្ងៃទី​​៩ កញ្ញា ​​​បាន​ជួប​ប្រទះ​នឹង​​​​ការ​តស៊ូ​ទប់​ទល់​របស់កង​កម្លាំង​​​​​ស្មោះត្រង់​​​​នឹង​លោកកាដាហ្វី ​ដែលបដិសេធ​​​​ពុំ​ព្រម​​ដាក់​​អាវុធ​​ចុះ​​​ ទោះបីជា​​ផុត​​ឱសាន​វាទ​​របស់​រដ្ឋ​​​អំណាច​ថ្មី​​ក៏ដោយ​។​

សមត្ថកិច្ច​​ថៃ​ចាប់​ក្រុម​អាជីវករ​​​លក់​ទំនិញ​​ក្លែង​បន្លំ​​​​ស្លាក​យីហោ​​​ និងអ្នក​ដើរ​សុំ​ទាន​​ខ្មែរ​​​​ជាង​​​៤០នាក់ ​

Posted: 11 Sep 2011 12:34 AM PDT

ក្រុង​ប៉ោយ​ប៉ែត្រ ៖ កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ កញ្ញា ២០១១​ អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ក្នុង​ផ្សារុង​ក្លឿ​​នៃ​​ប្រទេស​ថៃ​​​បាន​ចាប់ក្រុម​អាជីវករ​​លក់​ទំនិញ​ក្លែង​បន្លំ​​ស្លាក​យី​ហោ​ រួម​ទាំង​អ្នក​ដើ​រ​សុំទាន​​ផង​​នោះ​សរុប​​មាន​ចំនួន​​៤០​នាក់​។​

អ្នក​វិនិយោគ​​​​បរទេស​​លើ​​វិស័យ​​សំណង់​​បាន​វិល​ត្រឡប់​​​មក​កម្ពុជា​​​វិញ

Posted: 11 Sep 2011 12:33 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖​ នៅ​​​ក្រសួង​​​រៀបចំ​​​ដែនដី​​​នគរូបនីយកម្ម​និងសំណង់​​កាលពី​ថ្ងៃទី​​៨ ​កញ្ញា​ បាន​​រៀបចំ​​ពិធី​​ចែក​​វិញ្ញាបនបត្រ​​​​​​វគ្គ​បំប៉ន​​​​ស្តីពី​​​ការ​​ងារ ​​រៀបចំ​​​ដែនដី​ រៀបចំ​ទីក្រុង​​ សំណង់​ និង​​រដ្ឋបាល​​​​ដីធ្លី​​ ។ ពិធីនេះ​​​បាន​ប្រារព្ធ​​​ធ្វើ​ឡើង​​​ក្រោម​​អធិបតីភាព​​​​លោក​អ៊ឹម ​ឈុនលឹម​ រដ្ឋមន្ត្រី​​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​​​និង​សំណង់។​

ស្រវឹង​​ធ្លាក់​​ភ្នែក​​បើក​រថយន្ត​បុកទ្រូង​​​ចែក​ផ្លូវ ​ទៅ​មុខ​លែង​រួច យក​ឈ្មោះ​​​ស្នង​ការ​​មក​​​គំរាម​មន្ត្រី​សមត្ថកិច្ច​

Posted: 11 Sep 2011 12:20 AM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ​​​​​ ៖ ​បុរស​​​​ស្រវឹង​​ស្រា​ធ្លាក់​ភ្នែក​ម្នាក់​បានបើក​​​​រថយន្ត​​​ម៉ាក​ កាមរីឆ្លាម ​​ពណ៌​ខ្មៅ ​​១គ្រឿង ​​ទៅបុក​ទ្រូង​​ចែក​ផ្លូវ​​ បណ្តាល​​ឱ្យ​បាក់​​​​១កង​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​​​​នេះ​ កើត​ឡើង​​កាលពីវេលាម៉ោង​​​​៨​និង​​១៥នាទីយប់​​ថ្ងៃទី​​​៩ កញ្ញា ​​​២០១១ នៅ​ចំណុចស្តុប​​​១៧ ហៅស្តុប​​​ផ្សារ​​​​ដីហុយ ​​ផ្លូវ​ណតប្រ៊ីដ ​សង្កាត់ទឹកថ្លា ​​ខណ្ឌ​សែន​សុខ ​។​

អ៊ីស៊ុយហ្ស៊ុយ​1​គ្រឿង​​ម្ចាស់​ដាក់​ទណ្ឌ​កម្ម​

Posted: 11 Sep 2011 12:20 AM PDT

រថយន្តដែលប៉ូលិសឃាត់ទុក
ខេត្តបន្ទាយមានជ័យ ៖ ​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​​ហ្ស៊ុយ ពណ៌​ផ្ទៃ​មេឃ ១​គ្រឿង​ ដែល​ម្ចាស់​វា​​ធ្វើ​ទណ្ឌ​កម្ម​​តាំង​ពីរាជធានីភ្នំពេញ រហូតមក​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ត្រូវ​​ប៉ូលិស​​ចរា​ចរ​ខេត្ត​ល្បាត​​ពេល​យប់​ប្រទះឃើញ​​ក៏ចាប់​ឃាត់​​ នាំ​មក​​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ដើម្បីជួយ​សម្រាល​​ទម្ងន់​ ។

ក្រុមហ៊ុន Zumexរៀបចំ​ពិធីជប់លៀង​ពណ៌ទឹកក្រូច

Posted: 11 Sep 2011 12:20 AM PDT

ទិដ្ឋភាពក្នុងកម្មវិធីជប់លៀង
រាជធានីភ្នំពេញ ៖ ​កាលពី​រាត្រី​ថ្ងៃ​ទី១០ ​​កញ្ញា ​ឆ្នាំ២០១១ ក្រុមហ៊ុន Zumex បាន​រៀប​ចំ​ពិធីជប់លៀង​​ពណ៌​ទឹកក្រូច​​នៅ​​សណ្ឋា​គារ​​សូហ្វី​ថែល ភ្នំពេញ ​​ដោយមានការ​ចូលរួម​​ជា​កិត្តិ​យស​ពីលោក​សូ ម៉ារ៉ា ​រដ្ឋលេខាធិការ​ក្រសួង​​ទេស​ចរណ៍​ និង​​ភ្ញៀវ​​ជាតិ​ អន្តរ​ជាតិ​ជា​ច្រើន។

វីតាលី ​ឃ្លីតស្កូបញ្ឈប់​អាដាមេក​ក្នុងទឹកទី​​10ការពារបាន​ខ្សែ​​ក្រវាត់​ទម្ងន់ធ្ងន់​

Posted: 10 Sep 2011 11:58 PM PDT


ម្ចាស់​ជើង​ឯ​ក​ទម្ងន់​ធ្ងន់​ពិភពលោក​ដ៏​រម​ទម​បំ​ផុត​របស់​ស្ថា​ប័ន​WBCវីតាលី ឃ្លីតស្កូ​(ធ្លាប់​ប្រកួត​ឈ្នះ​៤៣លើក​ ចាញ់​២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៤០​លើក)​បាន​បញ្ឈប់​កីឡាករ​ប៉ូឡូញ​​​តូ​ម៉ាស់ អា​ដាមេក​(ធ្លាប់​ប្រកួត​ឈ្នះ​៤៤លើក ចាញ់២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៨លើក)​​ក្នុង​ទឹក​ទី​១០​ ការ​ពារ​បាន​ខ្សែ​ក្រវាត់​ស្ថាប័ន​ WBCរបស់​ខ្លួន​។

លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន អញ្ជើញ​​​​ចែកអំណោយ​​​​កាក​បាទ​ក្រហម​​​ក្នុង​​​​ខេត្តកំពង់​​ឆ្នាំង​

Posted: 10 Sep 2011 11:44 PM PDT

សកម្មភាពចែកអំណោយរបស់កាកបាទក្រហមដឹកនាំដោយ​លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន
​ខេត្តកំពង់ឆ្នាំង​​​​​ ៖ ​លោកជំទាវ​កិត្តិព្រឹទ្ធ បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធានកាកបាទ​ក្រហម​​​កម្ពុជា កាលពីព្រឹកថ្ងៃទី​​​​​​១០ កញ្ញា ២០១១ បាន​​អញ្ជើញ​​ជាអធិបតី​ភាពក្នុង​​ពិធី​ចែកអំណោយ​កាកបាទក្រហម​​​ ដល់ប្រជាពលរដ្ឋ​​​​ទីទ័ល​ក្រ​​​ ចាស់ជរា ​​បង​ប្អូន​ពិការ ​កុមារ​កំព្រា ​​និង​​បងប្អូន​ផ្ទុក​មេរោគ​អេដស៍​នៅ​ខេត្ត​កំពង់ឆ្នាំង ​​ដែលពិធីនេះ​​​បានប្រព្រឹត្ត​ទៅ​​​​ក្នុងបរិវេណ​​​​សាលា​បឋមសិក្សា​​ជ្រៃ

លោកសម រង្ស៊ី ​ត្រូវ​បានសមាជ​​បោះ ឆ្នោត​​​ជា​ប្រធាន​គណបក្ស​​​សម រង្ស៊ី ​ជា​ថ្មី​ទៀត​

Posted: 10 Sep 2011 11:44 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​៨​និង​​៣០នាទីព្រឹកថ្ងៃទី​១១ កញ្ញា ​២០១១ ​​សមាជ​គណបក្ស​​​សម រង្ស៊ី បានបោះឆ្នោត​​​ជ្រើ​ស​រើស​​លោកសម រង្ស៊ី ដែលកំពុង​រស់​នៅ​និរទេស​​​នៅ​​ឯបរទេស​ឱ្យធ្វើ​​​ជា​ប្រធាន​​​ដឹកនាំ​គណបក្ស​ ​​ជា​បន្ត​ទៀត ប៉ុន្តែ​​​​ទោះជា​​​យ៉ាង​នេះក្តី ​លោកសម រង្សី ត្រូវ​​បានគេ​​រំពឹង​ថា

អាមេរិក​​រំលឹក​ខួបឈឺ​ចាប់​​​១០​ឆ្នាំ ​នៃ ការ​វាយ​ប្រហារ​​ដោយ​​​យន្តហោះ​​​បំផ្លាញ​​​អគារ​ភ្លោះ​​​​ល្បី​​ល្បាញ​​ និងសម្លាប់​មនុស្ស​

Posted: 10 Sep 2011 11:38 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​វេលាម៉ោង​៨​ព្រឹក​ថ្ងៃ​ទី១១ កញ្ញា ២០១១ នេះ​ នៅស្ថានទូតសហរដ្ឋ​អា​មេ​រិកប្រចាំកម្ពុជាបាន​ប្រារព្ធ​ពិធីរំលឹក​ខួប​ ឆ្នាំទី១០ នៃសោកនាដកម្មដ៏សែនឈឺចាប់​​ពី​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​របស់បណ្តាញ​ភេរវ​ កម្ម​អាល់កៃដា មកលើអគារ​​ភ្លោះ​ពាណិជ្ជ​កម្ម​ដ៏ល្បាញល្បីរបស់អាមេរិក ដែល​មាន​​កម្ពស់​​​​​១១០​ជាន់​។

ភ្លៀង​​​​ជញ្ជ្រុំ​ប៉ុន្មានថ្ងៃ​​​​នេះ ទឹកស្ទឹង​​​សៀម​រាប​​​ហៀរ​ចូល​​​លិចក្រុង​

Posted: 10 Sep 2011 11:38 PM PDT

​ខេត្ត​សៀមរាប​​​​​ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌​មានកោះសន្តិភាពប្រចាំខេត្តសៀមរាប​បាន​អោយ​ដឹងថា នៅជុំវិញផ្សារចាស់ និង​នៅ​តំបន់​មួយ​ចំនួនទៀតក្នុងក្រុងសៀមរាប ត្រូវ​ទឹកស្ទឹង​សៀមរាប​​​ហៀរ​​ជន់​លិច​ចាប់តាំង​ពី​​​យប់ថ្ងៃ​ទី​​​១០ កញ្ញា ២០១១ រហូត​ដល់​​​ព្រឹកថ្ងៃទី១១

​សមត្ថកិច្ច​​​បើក​ការ​​ស៊ើប​អង្កេត​មាន​ពន្លឺ​ខ្លះ​ហើយ ចំពោះ​​​ឃាតក​សម្លាប់​​​​​កាត់​ក្បាល​​​​បុរសម្នាក់​យកទៅបោះ​​ចោល​នៅ​ចំការ​ ​​ចេក​​

Posted: 10 Sep 2011 11:38 PM PDT

ប៉ូលិសពិនិត្យសព
​ខេត្តបាត់ដំបង​​​​ ៖ សមត្ថ​កិច្ច​​ប៉ូលិស​​ខេត្ត​បាត់ដំបង​កំពុង​ធ្វើការ​ស្រាវជ្រាវ​​​យ៉ាង​ ប្រកៀក​ប្រកិត និង​មាន​ពន្លឺ​​​មុខសញ្ញាឃាតក​ខ្លះៗ​​ហើយ​បន្ទាប់​ពី​​បុរសម្នាក់​​​ត្រូវ​ អ្នក​ភូមិ​ប្រទះឃើញ​​​​ដេក​ស្លាប់នៅ​លើ​ផ្ទះ​​ដោយ​កំបុត​ក្បាល​ត្រឹម​​ស្មា​ និង​​មានឈាម​ហូរ​ស្រោច​​​ពាស​ពេញ​​ដីក្រោ​មផ្ទះ រីឯ​ក្បាល​​នៃសាកសព​​​ត្រូវ​​ជន​ដៃ​ដល់​យក​​​បោះ​ចោល​ក្នុង​​ចំការ​ចេក​ខាង​ ក្រោយ​​ផ្ទះប្រហែល​​​ជាង​​​២០​ម៉ែត្រ​។​

iOne បើក​​សម្ពោធ​សាខា​ថ្មី iOne Sovana នៅ​​ផ្សារ​ទំនើប​​សុវណ្ណា​

Posted: 10 Sep 2011 11:37 PM PDT

រាជធានីភ្នំពេញ ៖ ថ្ងៃទី​៩ កញ្ញា ​ឆ្នាំ​២០១១ ក្រុម​ហ៊ុន iOne ​ដែល​ជា​ក្រុម​ហ៊ុន​ធំ​មាន​សិទ្ធិ​នាំចូល​ផលិត​ផល Apple ​មក​កាន់​ទី​ផ្សារ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​បើក​សម្ពោធ​​សាខា​ថ្មី​មួយ​បន្ថែម​ទៀត​នៅរាជធានី​ភ្នំពេញ ។ សាខា​ថ្មី​នេះ មាន​ឈ្មោះ​ថា iOne Sovana ​មាន​​ទីតាំងស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​សុវណ្ណា​ ជាន់​ផ្ទាល់​​ដី​ ហើយ​ពិធី​សម្ពោធ​ប្រារព្ធ

កម្មករ​​សំណង់​​​​នៅ​​ការដ្ឋាន​បុរីមួយ​​រអិល​​ធ្លាក់​​​​ក្នុង​កម្ពស់​​​4ម៉ែត្រ​បាក់​ឆ្អឹង​​កង.ក

Posted: 10 Sep 2011 11:31 PM PDT

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់ម្នាក់​​​បាន​ជួបគ្រោះ​អកុសល​​ធ្លាក់​ពីលើ​រន្ទា​កម្ពស់​៤​ ម៉ែត្រ ខណៈ​ពេល​ឡើង​ទៅ​ដល់​លើ​ហើយ​​​ដើរ​ទៅ​យក​ញញួរ​ ស្រាប់តែ​ឈើ​ដែល​គង​ទទឹង​លើ​រន្ទា​​ញែក​ចេញពី​គ្នា​បណ្ដាល​ឱ្យ​រអិល​ជើង​ ធ្លាក់​ផ្ងារ​​ក្រោយ។ ហេតុ​ការណ៍​​នេះ​បាន​​កើតឡើង​តាំង​ពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃ​ទី២០ សីហា​ម៉្លេះ​ នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ពិភព​ថ្មី ផ្លូវ​២០១១

ក្រុម​ហ៊ុន​​កូវ៉ែត ​និង​ឥណ្ឌា​​សហ​ការ​វិនិ​យោគ​​រ៉ែ និង​ម៉ាស៊ីន​​កិន​ស្រូវ​

Posted: 10 Sep 2011 11:31 PM PDT

រាជធានីភ្នំពេញ ៖ ក្រុម​​ហ៊ុន​​ដ៏ធំបំផុត​​របស់​ប្រទេស​​កូវ៉ែត គឺ​ក្រុម​ហ៊ុន Pima International Ltd និង​ក្រុម​ហ៊ុន​ឥណ្ឌា D&D Pattnaik Group Ltd បាន​សហ​ការ​គ្នា​បង្កើត​​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​​ថា Pima D&D International Ltd នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​វិនិ​យោគ​​លើ​វិស័យ​​​រុក​រក​រ៉ែ​មាស ​រ៉ែ​ដែក និង​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​​នាំ​​ចូល​ពី​ប្រទេស​ជប៉ុន ។

ក្រុម​ជន​សង្ស័យ​កាត់​ខ្សែ​ភ្លើង​4​នាក់​ក្នុង​ចំណោម5​នាក់​ត្រូវ​បាន​ចាប់​ខ្លួន

Posted: 10 Sep 2011 11:31 PM PDT

ជនជាប់ចោទទាំង៤នាក់
ខេត្ត​កំពង់​ស្ពឺ ៖ ជន​សង្ស័យ​​៤​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា កន្លង​មកពី​បទចោទ​​​ប្រ​កាន់​​ថា បានលួច​កាត់​ខ្សែ​ភ្លើង​​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​​មួយ​ឈ្មោះ​​​ហ្គោល​ដេន​ រ៉ាយ (Golden Rice) ​ក្នុង​​ភូមិ​ព្រៃ​ក្រ​សាំង ឃុំ​ក្សេម​ក្សាន្ត​ ស្រុក​ឧដុង្គ​

ចិន ៖ លិច​​សាឡាង​​​​​នៅ​ហ៊ូណាន់​ស្លាប់​​យ៉ាង​​​តិច​​11នាក់​

Posted: 10 Sep 2011 11:12 PM PDT

មនុស្ស​​​ម្នា​​ប្រមូល​​ផ្តុំ​​​គ្នា​រង់ចាំ​​​ព័ត៌​មាន​​​ពី​សាច់​ញាតិ​ដែលរ​ង​គ្រោះ
​មនុស្សយ៉ាង​តិច​​១១នាក់​​​ភាគច្រើន​​​ជា​សិស្ស​​​​សាលា​បាន​​​ត្រូវស្លាប់​​ ហើយ​មនុស្ស​​​១៦​នាក់​ទៀត​​​​ត្រូវរបួស​​ក្រោយ​ការលិច​​សាឡាង​មួយ​គ្រឿង​​កាលពីថ្ងៃទី​​៩ កញ្ញា ​កន្លង​មកនេះ ក្នុង​​​​ព្រែកមួយនៃ​ខេត្តហ៊ូណាន់ ​​ភាគកណ្តាលចិន​។​

អាំងទែរ​​ប៉ូល​​ចេញដីកា​​ចាប់ខ្លួន​​អន្តរ​ជាតិ​​​ប្រឆាំង​​លោកកា​ដាហ្វី

Posted: 10 Sep 2011 08:54 PM PDT

ដីកា​ចាប់​ខ្លួន​​របស់​​អាំង​ទែរប៉ូល​​ប្រឆាំង​លោក​កាដាហ្វី​ កូន​ប្រុស​ម្នាក់​ ​និង​ប្រមុខ​ភ្នាក់​ងារ​​ស៊ើប​ការណ៍
អង្គ​ការ​​ប៉ូលិស​​​អន្តរ​ជាតិ​​​​អាំង​ទែរ​​​ប៉ូល កាលពី​​ថ្ងៃទី៩ ​​កញ្ញា ​កន្លងមក​នេះ បានចេញ​​ដីកា ​ចាប់ខ្លួន​ពណ៌ក្រហម​​ដែលស្នើ​ឱ្យ​ចាប់ខ្លួនអតីត​​ប្រមុខ​​រដ្ឋ​លីប៊ី​​ លោក​មូអាម៉ា កាដាហ្វី និងកូន​ប្រុសលោក​​​ឈ្មោះសៃ​អ៊ីហ្វ ​​អាល់អ៊ីស្លាម ព្រម​​​ទាំង​ប្រមុខ​​ភ្នាក់ងារ​​ស៊ើ​ប​ការណ៍​​លីប៊ី​​លោកអាប់​​ដាល់ឡាហ៍ អាល់សឺនូស៊ី ។

ជាប់គុក3សប្តាហ៍ដោយសារចូលបន្ទប់ទឹកនារី

Posted: 10 Sep 2011 08:53 PM PDT


បុរស​អត់​ការងារ​ធ្វើ​ម្នាក់​នៅ​សិង្ហបុរី​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ ពន្ធនាគារ​ចំនួន​៣​សប្តាហ៍​ពី​​​រំលោភសិទ្ធិ​ចូលទៅ​ក្នុង​បន្ទប់​ទឹក​នារី​ និង​ករណី​ប្រមាថនូវ​សេចក្តី​ថ្លៃថ្នូរលើ​ស្ត្រី​ភេទ ។ លោក Foo Sai Teck​ ត្រូវ​បាន​ចោទ​ប្រកាន់​នូវ​បទល្មើស​ចំនួន​២ករណី​គឺ​ ករណីទី១ ការ​រំលោភ​សិទ្ធិ​ចូល​ក្នុង​បន្ទប់​ទឹក​របស់​នារី​នៅ​អគារ CPC House ​ស្ថិតនៅ​តាម​បណ្តោយផ្លូវ Aljunied ​និង​ករណីទី​២ ការលប​មើល​សិស្ស​សាលា​ម្នាក់​អាយុ​១៧​ឆ្នាំ​ តាម​ចន្លោះ​ទ្វារនៃ​បន្ទប់​តូច​មួយ​កាល​ពី​ខែមុន ។

សេបាស្ទៀន ​វេតទែល នាំមុខ​បណ្តោះអាសន្ន​ប្រណាំង​ រថយន្ត​ហ្វមមូឡាវ័ន

Posted: 10 Sep 2011 08:49 PM PDT

កីឡាករ​​អាល្លឺម៉ង់​​សេបាស្ទៀន វេតទែល
កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ការ​ប្រណាំង​បណ្តោះ​អាសន្ន​កម្ម​វិធី​ Italian F1 Grand Prixនៅទីលាន​ប្រណាំង​​​ស្ថិត​ក្នុង​ទី​ក្រុងម៉ុង​ហ្សា​​ប្រទេសអ៊ីតាលី​​​​​កាល​ពី​ថ្ងៃ​សៅរ៍​ទី១០​​​​ខែកញ្ញា​​កន្លង​ម​ក​នេះ​ ។​

ស្រវឹង​ស្រា​​​ជិះម៉ូតូ​​​៣នាក់​​​ទៅបុក​គ្រែ​​​​នៅលើ​ចិញ្ចើម​​ផ្លូវ​បាក់​.ក​​ស្លាប់​​ម្នាក់ របួស​​​២នាក់​

Posted: 10 Sep 2011 08:43 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​យុវជន​​​ជា​កម្មករ​​សំណង់​​​៣នាក់​ ខណៈ​ជិះ​​ម៉ូតូឌុបគ្នា​ត្រឡប់​​មក​​ពីដើរ​​​លេង​នៅមាត់ទន្លេ​​វិញ ក៏​ជ្រុល​​ចង្កូត​​ទៅ បុក​គ្រែ​​​ ដែលគេទុក​​នៅលើចិញ្ចើម​​​ផ្លូវ ​បណ្តាល​​ឱ្យ​​អ្នកបើកបរ​​​ដួល​បោក​ក្បាល​ទៅលើ​​​​គំរប​លូ​បាក់​.​ក​ស្លាប់​ ​​​ភ្លាម​ៗ​​នៅ​​កន្លែង​​កើត​​​ហេតុ ​​​យ៉ាង​អាណោចអាធ័ម​បំផុត ។ ​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​កើត​​ឡើង​​នៅ​តាម​បណ្តោយ​​​​​ផ្លូវ​ចំការដូង ​ស្ថិត​ក្នុង​​ភូមិ​ឫស្សី ​​​

រដ្ឋ​មន្ត្រី​​ឧស្សាហ​កម្ម​​ជប៉ុន​​សុំ​​លា​លែង​​ចេញ​ពី​​តំណែង

Posted: 10 Sep 2011 08:40 PM PDT

រដ្ឋ​មន្ត្រី​​ឧស្សាហ​កម្ម​​ជប៉ុន​ដែល​​សុំ​លា​លែង
ទីភ្នាក់​ងារ​ព័ត៌​មាន​ជប៉ុន KYODO NEWS រាយ​ការណ៍​ថា រដ្ឋ​មន្ត្រី​ឧស្សាហ​កម្ម​ជប៉ុន លោក​យូ​ស៊ីយ៉ូ ហា​ជី​រ៉ូ បាន​ដាក់​ពាក្យ​សុំ​លា​លែង​កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ដោយ​សារពាក្យ​សំដី​របស់​លោក​ដែល​បង្ក​កំហឹង​របស់​ប្រជា​ជន​ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​វិបត្តិ​នុយ​ក្លេ​អ៊ែរ​នៅ​ជុំវិញ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​។

ម្រះជា​បន្លែ​​ជួយ​បង្កើន​​​ប្រព័ន្ធ​​ការ​ពារ​​មេរោគ​ក្នុង​ខ្លួន​​ ​និង​ជាតិ​ល្វីង​​អាច​ជួយ​​ដល់​ប្រព័ន្ធ​​រំលាយ​អាហារ​

Posted: 10 Sep 2011 08:37 PM PDT

 ម្រះ
ម្រះ​ជា​បន្លែ​ម្យ៉ាង​មាន​ដើម​វល្លិ៍ឡើង​ទ្រើង​​មាន​ស្លឹក​ឆែកៗ​​ផ្លែ​មាន​ពក​រម៉ិង​រម៉ង់​​ ស្លឹក​​ ត្រួយ និង​ផ្លែ​មាន​រស​ជាតិ​ល្វីង ប្រើ​ការ​ជា​បន្លែ ឬ​ផ្លែ​​ប្រើ​ជា​អន្លក់​ក៏​បាន ។ ​ម្រះ​មាន​ឈ្មោះ​ផ្សេង​ៗ​មាន​ម្រះ​ទេស ​ម្រះភ្លុកជាដើម ។ ​ផ្លែ​ម្រះ​ខ្លី​ចាស់​​មាន​ពណ៌​បៃតង នៅពេល​​ស្រគាល​​មាន​ពណ៌​លឿង​លាយ​ក្រហម ។

កីឡាករអ៊ីតាលីបង់​ណាទីឈ្នះ​ដំណាក់ទី២០​ប្រណាំងកង់​ក្របខណ្ឌធួនៅ​​អេស្ប៉ាញ

Posted: 10 Sep 2011 08:31 PM PDT

 កីឡាករ​អ៊ីតាលី​បង់​ណា​ទី
កីឡាករអ៊ីតាលី​ដានី​ញែល បង់​ណា​ទី​​បាន​សម្តែង​នូវ​​​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ការ​ប្រណាំង​ក្នុង​ដំណា​ក់​ទី២០​ប្រណាំង​កង់​កម្ម​វិធី​​​​​ Tour of Spain​​​​ នៅ​ប្រទេស​​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី​១០​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។

បុរសជនជាតិកូរ៉េ​​​​ស្រវឹងស្រា​​​​​បោះពួយ​មីត​ស៊ុយ​ប៊ីស៊ី ពន្លះ​រថយន្ត​​ចតស្ងៀម​​​​៣​គ្រឿង​​តគ្នា ​កៀប​​​នារី​ម្នាក់​របួស​ធ្ងន់​

Posted: 10 Sep 2011 08:22 PM PDT

ទិដ្ឋភាពនៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសជនជាតិកូរ៉េ​​​ម្នាក់ ​​ស្រវឹង​ជោក​​ជាំ​បាន​​បើកបោះពួយ​​រថយន្ត​​រប​ស់​ខ្លួន​ទៅបុក​រថយន្ត​​ ដែលឈប់​ចត​តគ្នា​ចំនួន​៣គ្រឿង ​បណ្តាល​​ឱ្យ​នារី​ម្នាក់​ដើរ​​តាម​ចិញ្ចើម​ផ្លូវ​​​​រង​​របួស​ធ្ងន់ ​​ខណៈពេល​នាង​​ព្យា​យាម​​គេច​​អែប​​ចូល​ក្នុង​​ប្រលោះ​​រថយន្ត​ឈប់​ចត​ ​ហើយ​បុរស​​​នោះ​បុក​រថយន្ត​​រុញ​ផ្ទប់​​​បន្តគ្នា​តែម្តង​។ ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!