Cambodia Home Heart & Soul

Cambodia Home Heart & Soul


Sacravatoons no 2198 :" The Bullets "

Posted: 28 Apr 2012 01:54 AM PDT





VOA News: ព័ត៌មាន: “ប៉ូលីស​ម៉ាឡេស៊ី​បំបែក​ហ្វូង​បាតុករ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់​ទឹក” plus 5 more

VOA News: ព័ត៌មាន: “ប៉ូលីស​ម៉ាឡេស៊ី​បំបែក​ហ្វូង​បាតុករ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់​ទឹក” plus 5 more


ប៉ូលីស​ម៉ាឡេស៊ី​បំបែក​ហ្វូង​បាតុករ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់​ទឹក

Posted: 28 Apr 2012 08:52 AM PDT

ប៉ូលីស​ម៉ា​ឡេស៊ី​បាន​​បាញ់​គ្រាប់​បែក​ផ្សែង​​និង​កាណុង​ទឹក​ទៅ​លើ​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​បាន​សម្រុក​ចូល​ក្នុង​កណ្តាល​រដ្ឋធានី គូឡាឡាំពួ (Kuala Lumpur) នៅ​ថ្ងៃ​សៅរ៍​នេះ​​ដើម្បី​​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត។

បាតុករ​យ៉ាង​ហោច​ណាស់​ក៏​២​ម៉ឺន​៥​ពាន់​នាក់​ដែរ ដែល​បាន​ដើរ​​កាត់​របាំង​​​លួស​នៅ​ពេល​ដែល​ពួកគេ​សម្រុក​ចូល​ក្នុង​ទីលាន​ឯករាជ្យ​ដែល​មាន​​ការ​យាម​កាម​ដ៏​តឹង​រ៉ឹង​ដោយ​បំពាន​​ការ​ហាម​ឃាត់​ការ​ប្រជុំ​មហាជន ​នៅ​កណ្តាល​រដ្ឋធានី​នេះ។

ប៉ូលីស​បាន​រារាំងទី​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រដ្ឋធានី ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​និយាយ​កាល​ពី​ដំបូង​ថា​បាតុករ មាន​គោល​បំណង​ដើរ​ជា​ក្បួន​ទៅ​កាន់​ទៅ​កាន់​ទីលាន។

ពួក​សកម្ម​ជន​បាន​អះអាង​ថា​​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មាន​ភាព​លម្អៀង ហើយ​នោះ​គឺ​ជា​អ្វី​ដែល គណបក្ស​ចម្រុះ​របស់​នាយករដ្ឋមន្រ្តី​លោក ណាជីប រ៉ាហ្សាក (Najib Razak) ដែល​បាន​កាន់​អំណាច​ជាង​៥០​ឆ្នាំ​មក​ហើយ ដែល​នឹង​កេង​យក​ប្រយោជន៍​​ពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ដែល​អាច​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​ពេល​កំណត់​នៅ​ខែ​មិថុនា។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

<!--IMAGE-RIGHT-->ភូមា៖ លោកស្រី ខាធឺរីន អាស្តុន(Catherine Ashton) ប្រធាន​ផ្នែក​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​លោកស្រី អ៊ុង សាន ស៊ូ ជី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា​នៅ​ក្នុង​ទីក្រុង​រង់ហ្គូន (Rangoon) កាល​ពី​ថ្ងៃ​សៅរ៍។

អាហ្វហ្គានីស្ថាន៖ ពួក​មន្រ្តី​ក្នុង​តំបន់​ខាងត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន បាន​សម្លាប់​ពួក​អ្នក​វាយ​ប្រហារ​អត្តឃាត​២​នាក់។

ប៉ាគីស្ថាន៖ កាសែត​ដ៏​ល្បី​ល្បាញ​មួយ​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ការ​ចរចា​កម្រិត​ខ្ពស់​​ដែល​រៀបចំ​ឡើង​ដើម្បី​បញ្ចប់​ភាព​ទាល់​ច្រក​ខាង​ការទូត​​រវាង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន​បាន​បញ្ចប់​ដោយ​ភាព​បរាជ័យ​ពីព្រោះ​ប៉ាគីស្ថាន​ទាមទារ​ឲ្យ​មាន​ការ​សុំ​អភ័យទោស​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន (Washington) ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស។

ស៊ីរី៖ អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី បាន​ប្រាប់​ឲ្យ​ដឹង​ថា​កងទ័ព​ស៊ីរី​បាន​សម្លាប់​ពួក​ឧទ្ទាម​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ក្នុង​ទីក្រុង​ដាម៉ាស។

លីប៊ី៖ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ប្រទេស​លីប៊ី​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ច្បាប់​អ្វី​ដែល​ខ្លួន​មិន​​អនុញ្ញាតិ​ឲ្យ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​របប​របស់​មេដឹកនាំ លោក ម៉ូអាមែរ កាដាហ្វី (Moamer Kadhafi) ធ្វើ​ការងារ​នោះ។

អ៊ុយក្រែន៖ តុលាការ​អ៊ុយក្រែន​បាន​ផ្អាក​ការ​កាត់​ទោស​អតីត​នាយក​រដ្ឋមន្រ្តី​លោកស្រី យូលា ទីម៉ូសេនកូ (Yulia Tymoshenko) ដែល​ជាប់​ពន្ធនាគារ​ពី​បទ​លួច​បន្លំ​ពន្ធដារ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា​ដោយ​សារ​លោកស្រី​ធ្វើ​កូដកម្ម​បង្អត់​អាហារ​និង​បញ្ហា​សុខភាព​របស់​លោក​ស្រី។

រ៉ូម៉ានី៖ លោក វីកទ័រ ផនតា (Victor Ponta) នាយក​រដ្ឋមន្រ្តី​តែង​តាំង​​ឆ្វេង​និយម​នៃ​ប្រទេស រ៉ូម៉ានី បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​​លោក​នឹង​បញ្ជាក់​ប្រាប់​អង្គការ​មូល​និធិ​រូបីយវត្ថុ​អន្តរជាតិ (IMF) ពី​ការ​បន្ត​ធ្វើ​កំណែ​ទម្រង់​​របស់​លោក​ដែល​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​អង្គការ​នោះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

លោក​ ឈិន កុងឈិន ​បាន​រត់​គេច​ខ្លួន​ចេញ​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​

Posted: 28 Apr 2012 07:37 AM PDT

លោក​ ឈិន កុងឈិន (Chen Guangchen) ​មេធាវី​ប្រឆាំង​ពិការ​ភ្នែក​បាន​រត់​គេច​ខ្លួន​ចេញ​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ដែល​មាន​គេ​យាម​ដោយ​ប្រុង​ប្រយ័ត្ន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ភូមិ​ តុងស៊ីហ្គូ ​ក្នុង​ខែត្រ​ សានតុង​នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ចិន​ ពួក​ប៉ូលីស​តាម​រក​លោក​,គ្រួសារ​លោក​និង​ពួក​ជន​ដែល​បាន​ជួយ​លោក។​

សាច់ញាតិ​ម្នាក់​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ពួក​ប៉ូលីស​ច្រើន​នាក់​ដោយ​ខ្លះ​មាន​អាវុធ​ផង​បាន​ទៅ​ផ្ទះ​លោក​ ឈិន​ក្នុង​ភូមិ​ តុង​ស៊ី​ហ្គូ ប៉ុន្តែ​គេ​មិន​ដឹង​ថា​លោក​នៅ​ទីណា​ទេ។មាន​ការ​និយាយ​ស្មានៗ​ថា​លោក​ប្រហែល​សុំសិទ្ធិ​ជ្រក​កោន​ក្នុង​ស្ថានទូត​ស.រ.អ.​ក្នុង​ក្រុង​ប៉េកាំង​ ក៏​ប៉ុន្តែ​ពួក​មន្ត្រី​នៅ​ទី​នោះ​បាន​ប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ឬ​ផ្តល់​ព័ត៌មាន​បន្ថែម​ទេ។លោក​ បប ហ្វូ (Bob Fu) នាយក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ជំនួយ​ចិន​មាន​មូលដ្ឋាន​ក្នុង​ស.រ.អ.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក​​ Chen ​មាន​សុវត្ថិភាព​ហើយ​លោក​ឋិត​ក្នុង​កន្លែង​មួយ​ឆ្ងាយ​ពីភូមិ​របស់​លោក។

អេស្ប៉ាញ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​នេះ​និយាយ​ថា​ប្រទេស​លោក​កំពុង​ប្រឈម​ មុខ​នឹង​«វិបត្តិ​មួយ​ដែល​មាន​ទំហំ​ធំធេង» ដោយ​ពួក​អ្នក​ធ្វើការ​របស់​ខ្លួន​ជិត​មួយ​ភាគ​បួន​គ្មាន​ការងារ​ធ្វើ​ទេ គឺ​ជា​​អត្រា​គ្មាន​ការងារ​ធ្វើ​ដ៏​អាក្រក់​បំផុតនៅ​ក្នុង​ក្រុម​ប្រទេស​ ជាតិ​១៧​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។

ប៉ាគីស្ថាន៖ លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន យូស្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បាន​ប្រកែក​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង។ មួយ​ថ្ងៃ​ក្រោយ​ពី​តុលាការ​កំពូល​បាន​រក​ឃើញ​ថា​លោក​មាន​ទោស​ក្នុង​ការ​ប្រមាថ​មើលងាយ​តុលាការ​ដោយ​មិន​បាន​បើក​ជា​ថ្មី​ករណីយ​ពុក​រលួយ​ប្រឆាំង​នឹងប្រធានាធិបតី​របស់​ប្រទេស។លោកបាន​មាន​ប្រសាសន៍​ថា​ឧក្រិដ្ឋកម្មតែ​មួយ​របស់​លោក​គឺ​«ការពារ​រដ្ឋធម្មនុញ្ញ»។

ប៉ាគីស្ថាន៖ បាន​បញ្ជូន​គ្រួសារ​ អូសាម៉ា ប៊ីឡាដិន (Osama bin Laden) ទៅ​កាន់​ប្រទេស ​អារ៉ាប៊ីសាអូឌីត ជិត​មួយ​ឆ្នាំ​ក្រោយ​ពី​មេដឹកនាំ​រូប​នេះ​នៃ​អង្គការ​ អាល កៃដា បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​ដោយ​ពួក​ទាហានអាមេរិក។

ស៊ីរី៖ កាល​ពី​ថ្ងៃសុក្រ​មានការ​ផ្ទុះ​ពីរ​នៅ​ក្នុង​ក្រុង​ដាម៉ាស់​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​ស្លាប់​នៅ​ពេល​ដែល​មាន​កង្វល់​អន្តរជាតិ​ខ្លាំង​ទ្បើង​ៗ​អំពី​កិច្ច​ឈប់​បាញ់​គ្នា​ដែល​មាន​ភាព​យ៉ាប់​យ៉ឺន​ក្នុង​ប្រទេស​ស៊ីរី។រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ផ្ទុះ​នេះ​ថា​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ដែល​បាន​ត្រូវរៀប​ចំ​ដោយ«ពួក​ភេរវជន»។

សហរដ្ឋអាមេរិក៖ ការ​លូតលាស់​សេដ្ឋកិច្ច​ស.រ.អ.​មាន​ដំណើរ​យឺត​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ដោយ​ចុះ​មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ​ចំនួន​២,២​ភាគរយ។ការ​លូតលាស់​បាន​ត្រូវ​កាត់​បន្ថយ​ចំនួន​​៨​ភាគ​១០​នៃ​១​ភាគរយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កាត់​បន្ថយ​ចំណាយ​ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​ក្នុង​ប្រទេស​មាន​ច្រើន​ជាង​ការ​ដឹកជញ្ជូន​ទំនិញ​ចេញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ។

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​ចុះហត្ថលេខា​លើ​បទ​បញ្ញ័ត្តិ​នីតិ​ប្រតិបត្តិ​មួយ​ដែល​ជួយ​ការពារ​ពួក​ទាហាន​ដែល​កំពុង​កាន់​តំណែង​និង​ពួក​ទាហាន​ជើង​ចាស់​ពី​ការ​ជ្រើស​រើសឱ្យ​ទៅ​រៀន​ក្នុង​មហាវិទ្យាល័យ​ដែល​មិន​សុចរិត​និង​នាំ​ឱ្យ​យល់​ខុស​ហើយ​ដែល​យក​ប្រាក់​បំណាច់​សហព័ន្ធ​សម្រាប់​ការ​សិក្សា​អប់រំ​របស់​ពួក​គេ​ជា​ទី​ដៅ។

អ៊ុយក្រែន៖ មនុស្ស​២៧​នាក់​បាន​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​នៅ​ក្នុង​ក្រុង ​Dnipropetrovsk ​នៅ​ក្នុង​អ្វី​ដែល​អាជ្ញាធរ​ហៅ​​ថា​ជាការ​វាយ​ប្រហារ​ភេរវកម្ម។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន, ​ប៉ាគីស្ថាន​និង​ស.រ.អ.​ជំរុញ​ឱ្យ​មាន​កិច្ច​ចរចា​ជាថ្មី​ជាមួយ​ពួក​តាលីបាន់​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ​ដល់​សង្គ្រាម​អាហ្វហ្គានីស្ថាន ​ដែល​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។​​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ជប៉ុន​ផ្តល់​ការគាំទ្រ​ខ្លាំង​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ

Posted: 28 Apr 2012 07:49 AM PDT

ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​នេះ​ប្រកាស​សន្យា​ផ្តល់​ថវិកា​ដល់​ប្រទេស​ស្ថិត​ក្នុង តំបន់​ទន្លេ​មេគង្គ​៥​ប្រទេស​គឺ​កម្ពុជា​ ឡាវ ​ថៃ ​ភូមា ​វៀតណាម​នូវ​ចំនួន​ទឹកប្រាក់​៧,៤ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍន​សេដ្ឋកិច្ច​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ដែល​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​លាន​នាក់។ ​តែ​ក្រុម​អ្នកវិភាគ​នៅ​កម្ពុជា​និង ​សរអា​បាន​អះអាង​ថា​ការពង្រីក​ឥទ្ធិពល​ជប៉ុន​នៅ​តំបន់​ដែល​មាន​កំណើន​ឥទ្ធិពល​ចិន​នោះ​ក៏​ជា​រឿង​មួយ​ផ្នែក​ដែរ។

លោក​ ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​កិច្ច​សហ​ប្រតិ បត្តិការ​និង​សន្តិភាព​​បាន​ថ្លែង​ថា​តួនាទី​របស់​ជប៉ុន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ការ​កើនឡើង​ជា​ពិសេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែល​ជា​តំបន់​ក្រីក្រ​ជាង​ គេ​ក្នុង​ប្លុក​អាស៊ាន។​ដូច្នេះ​ជំនួយ​ជប៉ុន​គឺ​ភ្ជាប់​បណ្តាញ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ធ្វើ​ឲ្យ​ មាន​តុល្យភាព​នៃ​ឥទ្ធិពល​ជាមួយ​ចិន​ផង។

«នេះ​ក៏ជា​សញ្ញា​មួយ​ដែល​យើង​យល់​ថា​ជប៉ុន​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ទាក់ទង ទៅ​ហ្នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ​ជា​ពិសេស ក្នុង​តំបន់​ទន្លេ​មេគង្គ។​ ដូច្នេះ​ការ​ចូល​មក​ដល់​នៃ​ជប៉ុន​គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​ តុល្យភាព​ផ្នែក​យុទ្ធសាស្ត្រ​ក៏​ដូច​ជា​សេដ្ឋកិច្ច​ក្នុង​តំបន់​ហ្នឹង​ដែរ​ព្រោះ​ជប៉ុន​ឲ្យ តម្លៃ​ក្នុង​តំបន់​មេគង្គ​ហ្នឹង​មាន​កម្រិត​ខ្ពស់​ជាង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិក​យើង​នេះ»។

លោក​ឈាង វណ្ណារិទ្ធិ​ថ្លែង​ថា​គម្រោង​របស់​ជប៉ុន​មើល​ទៅ​គឺ​ដើម្បី​ធ្វើ​សមា ហរណកម្ម​សេដ្ឋកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​អាច​ដើរ​ទាន់​គេ​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ភ្ជាប់​បណ្តាញ​ផ្លូវថ្នល់​នៅ​ក្នុង​តំបន់​មេគង្គ​ជាដើម។ ​ជប៉ុន​ក៏​ជួយ​ផ្នែក​ ធនធាន​មនុស្ស​ហើយ​នឹង​ផ្នែក​បរិដ្ឋាន​ជាដើម។

«និយាយ​ឲ្យ​ចំ​ទៅ​នយោបាយ​របស់​ជប៉ុន​គឺ​នយោបាយ​សេដ្ឋកិច្ច។​ ជប៉ុន​ដាក់​ ផល​ប្រយោជន៍​សេដ្ឋកិច្ច​ជា​ចម្បង។​ ហើយ​តំបន់​ទន្លេ​មេគង្គ​៥​ប្រទេស​ហ្នឹង​គឺ​ជា Production​ Network ឬ ​Production base ​មួយ​ដែរ​ គឺ​ជា​ទីតាំង​នៃការផលិត»។

លោក​វណ្ណារិទ្ធ​បាន​បន្ថែម​ទៀត​ថា​ជប៉ុនអាច​ពង្រីកចង្វាក់​ផលិតកម្ម​ទៅ​បណ្តា​ប្រទេស​ផ្សេងៗទៀត​ដូចជា​ភូមា​ដែល​មាន​សក្តានុពល​ខ្ពស់​និង​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​តំបន់​ផង​ដែរ​ដោយសារ​ជប៉ុន​ត្រូវការ​ទីផ្សារ​ដែរ​ដើម្បី​នាំ​នូវ​ផលិតផល ​បច្ចេកវិទ្យា​ក៏​ដូចជា​គ្រឿង​ម៉ាស៊ីន​រថយន្ត​ជាដើម​ក្រៅពី​សម្លឹង​ឃើញ​ធនធាន​ដ៏​សម្បូរណ៍​បែប​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែល​អាច​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ដល់​រោងចក្រ​ជប៉ុន​នោះ។

លោក​ Richard Cronin ​នាយក​កម្មវិធី​កិច្ចការ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ហៅថា​ Stimson Center ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ ប្រទេស​ជប៉ុន​ព្យាយាម​ផ្សារ​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​និង​អាស៊ាន​ឡើង​វិញ​ទាំង​សេដ្ឋកិច្ច​នយោបាយ​និង​ជា​ការប្រជែង​ឥទ្ធិពល​ចិន​ផង​ដែរ​ក្រោយ​ពី​ជប៉ុន​បាន​ឃើញ​កំណើន​ឥទ្ធិពល​ចិន​ខ្លាំង​នោះ។

«មួយ​ផ្នែក​ការ​ភ្ជាប់​ដៃ​គូ​ជាមួយ​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​របស់​ប្រទេស​ជប៉ុន​គឺ​ដើម្បី​រួបរួម​ គាំទ្រ​និង​ពង្រីក​ទំនាក់​ទំនង​ជប៉ុន​ទាំង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង ​នយោបាយ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ។​ជាមួយ​គ្នា​ដែរ ​ជប៉ុន​កំពុង​សំឡឹង​មើល​ប្រទេស​ចិន​ដែល​កំពុង​រីក​ចម្រើន​ឥទ្ធិពល​ក្នុង​តំបន់​ដែរ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ទន្លេ​មេគង្គ​លើក​ទី​៤ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​Yoshihiko Noda ​បាន​ប្រកាស​សន្យា​ផ្តល់​ជំនួយ​៧,៤​ពាន់​លាន​នេះ​គឺ​ផ្តោត​លើ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ការដឹក​ជញ្ជូន​ក្នុង​ប្រទេស​៥​នៃ​តំបន់​ទន្លេ​មេគង្គ​រួម​ទាំង​កម្ពុជា​ផង។

លោក​ថ្លែង​ថា​ស្ថិរភាព​និង​ការអភិវឌ្ឍ​តំបន់​អាស៊ី​ខាង​កើត​មិន​អាច​ដំណើរការ ​បាន​ដោយ​គ្មាន​ស្ថិរភាព​និង​ការអភិវឌ្ឍ​តំបន់​ទន្លេ​មេគង្គ​ទេ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ​លោក​ ឈាង វណ្ណារិទ្ធ​បាន​អះអាង​ថា៖

ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ទន្លេ​មេគង្គ​កំពុង​គិត​ពី​ផល​ប្រយោជន៍​ជាតិ​លាយ​ឡំ​នឹង​ផល​ប្រយោជន៍​តំបន់​ផង​ដែរ​ ដំណាល​គ្នា​ដែល​មាន​ការ​អះអាងពី​ការជំរុញ​ឲ្យ​បាន​សហ​ប្រតិបត្តិការ​ល្អ។

«តែ​បច្ចុប្បន្ន​នេះ​ផល​ប្រយោជន៍​ជាតិ​នៅតែ​ជា​ផលប្រយោជន៍​ធំ​នៅ​ឡើយ​ទេ។ តែ​យើង​មើល​និន្នាការ​ទៅ​ប្រហែល​ជា​យើង​អាច​នឹង​យ៉ាង​ហោច​ណាស់​ក៏គិត​គូ​រួម​បញ្ចូល​ផល​ប្រយោជន៍​តំបន់​ចូល​ក្នុង​ផលប្រយោជន៍​ជាតិ​ដែរ។​ បើ​មាន​វប្បធម៌ ​ការគិតគូរ​នយោបាយ​ការបរទេស​អញ្ចឹង​ ជម្លោះ​នៅ​ក្នុង​តំបន់​ក៏​វា​អាច​កាត់​បន្ថយ ​បាន​ច្រើន​មែន​ទែន»។

លោកវណ្ណារិទ្ធិ​មើល​ឃើញ​ថា​តួនាទី​ជប៉ុន​អាចភ្ជាប់​នូវ​បណ្តា​ប្រទេស​ទាំងអស់​ ក្នុង​តំបន់​ទន្លេ​មេគង្គ​ជាមួយ​គ្នា​ ហើយ​បង្ក​នូវ​ការយល់​យោគគ្នា​បន្ថែម​ទៀត។

ប្រទេស​ឡាវ​ត្រូវគេ​រាយ​ការណ៍​មក​ថា​បន្ត​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយាបូរី​ ដ៏ ​ចម្រូង​ចម្រាស​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ថៃ​និង​ប្រទេស ​កម្ពុជា​ផង​មិន​សប្បាយ​ចិត្ត៕


This posting includes an audio/video/photo media file: Download Now

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​បញ្ចប់​កិច្ចប្រជុំ​ស្តីពី​សន្តិសុខ​តំបន់​លើក​ទី៦

Posted: 27 Apr 2012 06:03 PM PDT

មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន​និង​ដៃគូ​សន្ទនា​មកពី​៨​ប្រទេស​ទៀត​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ចប់​ហើយ​នូវ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រយៈ​ពេល​បួន​ថ្ងៃ​ស្តីពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​របស់​ខ្លួន។

កិច្ច​ប្រជុំ​លើក​ទី៦​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤​ខែ​មេសា​នៅ​ក្នុង​ ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ ជាតិ​អាស៊ាន​ទាំង​ដប់​និង​មន្ត្រី​ការពារ​ជាតិ​ពី​ប្រទេស​៨​ទៀត​ដូច​ជា​ ចិន​ រុស្ស៊ី ​កូរ៉េ​ខាង​ត្បូង​ ជប៉ុន ​ឥណ្ឌា​ អូស្ត្រាលី ណូវែល​ហ្ស៊េឡង់​និង​សហរដ្ឋ​អាមេរិក​ចំនួន​ជិត​២០០​នាក់។

លោកឧត្តម​សេនីយ៍​ឯក​ណឹម សុវត្ថិ ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​នយោបាយ និង​ការបរទេស​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​កិច្ច​ប្រជុំ​នោះ​បាន​បញ្ចប់​ទៅ​ដោយ​មាន​ការជជែក​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ រក្សា​សន្តិសុខ​ក្នុង​តំបន់​អាស៊ាន​និង​អន្តរជាតិ​ផង​ដែរ។

លោក​ឧត្តមសេនីយ៍​ឯក​បាន​មាន​ប្រសាសន៍​ថា​កិច្ចប្រជុំ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ និង​យោបល់​ផង​ដែរ​ជុំវិញ​សភាព​ការណ៍​នយោបាយ​តំបន់​និង​អន្តរ​ជាតិ​ព្រម​ទាំង​ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​ការងារ​នៅក្នុង​អាស៊ាន​និង​ប្រទេស​បូក​ទាំង​៨។

"នៅក្នុង​កិច្ចការ​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់​អំពី​ការផ្លាស់​ប្តូរ​សភាព​ការណ៍​នេះ​ បាន​លើក​ឡើង​នូវ​បញ្ហា​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ទិដ្ឋភាព​នៃ​សភាពការណ៍​សន្តិសុខ​សមុទ្រ​ សភាព​ការណ៍​រក្សា​សន្តិភាព​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​សភាពការណ៍​វិវឌ្ឍន៍​នៅ​ប្រទេស​ភូមា​ សភាពការណ៍​កើន​ឡើង​នូវ​ទិដ្ឋភាព​គ្រោះមហន្តរាយ​ដោយ​ព្យុះ​ទឹកជនន់​នឹង​ដោយ​រញ្ជួយ​ដី សន្តិសុខ​មិន​មែន​ប្រពៃណី​បញ្ហា​ទឹក​និង​បញ្ហា​មេគង្គ​ដទៃ​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​រួម​ទាំង​បញ្ច័យ​នៃ​ការវិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ»។

លោក​ឧត្តមសេនីយ៍​ឯក​ណឹម​សុវត្ថិ​បាន​ថ្លែង​ទៀត​ថា​ក្រៅពី​នេះ​អង្គ​ប្រ​ជុំ​ក៏​បាន​បញ្ជាក់​បង្ហាញ​នូវ​ទិដ្ឋភាព​បច្ចុប្បន្នភាព​នៃ​ការវិវឌ្ឍន៍​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​អាស៊ាន​ រួម​ទាំង​ទិដ្ឋភាព​នយោបាយ​សេដ្ឋកិច្ច​សង្គម​និង​ផែនការ​នានា​ដែល​អាស៊ាន​បានធ្វើ​កំពុង​ធ្វើ​និង​បន្ត​ធ្វើ។

ក្រៅ​ពីនេះ​ក៏​នៅ​មាន​បញ្ហា​ស្រដៀង​គ្ន​ានេះ​ផ្សេង​ច្រើន​ទៀត​ដែល​ត្រូវ​បាន​សម្រេច​ក្នុងអង្គ​ប្រជុំ​ដើម្បី​ដាក់​ជូន​ទៅ​អង្គ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ខែ​ក្រោយ​នេះ​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍​ឯក៕

This posting includes an audio/video/photo media file: Download Now

ក្រុមសិទ្ធិ​មនុស្ស​សុំ​ឱ្យ​មាន​ការស៊ើប​អង្កេត​ការសម្លាប់​លោក​ឈុត វុទ្ធី

Posted: 27 Apr 2012 05:53 PM PDT

មន្ត្រី​ការពារ​សិទ្ធ​មនុស្ស​និង​មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​សង្ស័យ​ការ​បាញ់​សម្លាប់​អ្នកការពារ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ដ៏ឆ្នើម​គឺ​លោក ឈុត វុទ្ធី​មាន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋជន​ព្រៃឈើ​ដោយ​បាន​ទទូច​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​ក្នុង​ការនាំខ្លួន​ជន​ប្រព្រឹត្ត​ល្មើស​មក​កាត់ទោស​តាម​ច្បាប់។

មន្ត្រី​ការពារ​ធនធាន​ធម្មជាតិ​និង​សិទ្ធិ​មនុស្ស​ថ្លែង​ថា​លោក ​ឈុត វុទ្ធី​អាយុ​៤៣​ឆ្នាំ​ មាន​ជម្លោះ​ជាមួយ​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​បាញ់​សម្លាប់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​រយៈពេល​៣ថ្ងៃ​ដែល​លោក​វុទ្ធី​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកោះកុង​ដើម្បី​ស៊ើប​អង្កេត​រឿង​កាប់ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​សោម​ខេត្ត​កោះ កុង។ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​អាជ្ញាធរ​និង​ មន្ត្រី​សិទ្ធិ​មនុស្ស។

លោក​ សុខ ហេង​ នៃ​អង្គការ​បណ្តាញ​សហគមន៍​កម្ពុជា​ជា​ដៃគូ​ជាមួយ​ លោក ឈុត វុទ្ធី​បានថ្លែង​ថា​ការស៊ើប​អង្កេត​មួយ​ដ៏​មាន​តម្លាភាព​និង​ចាប់​ខ្លួន​អ្នក​នៅ​ពី​ក្រោយ​នៃ​ការបាញ់​ប្រហារ​ដើម្បី​បំបាត់​វប្បធម៌​គ្មានទោសពៃរ៍​គឺ​ជា​រឿង​សំខាន់​សម្រាប់​ក្រុម​អ្នកសេ្នហា​ជាតិ​ អ្នកតស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ។​ លោក សុខ ហេង​បាន​ផ្តល់តម្រុយ​ថា​លោក ​ឈុត វុទ្ធី​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ការយាយី​អាយុ ​ជីវិត​ពី​ឧក្រិដ្ឋជន​ព្រៃឈើ​តាំងពី​គាត់​ប្រឡូកចូល​ក្នុង​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ​នេះ។

«តាម​ពិត​ខ្ញុំ​ដឹង​គាត់​ធ្លាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រុមល្មើស​ ក្រុមឧក្រិដ្ឋកម្ម​ព្រៃឈើ​យូរ ​ហើយ​តាម​ខ្ញុំ​ដឹង។​ យើង​ដើរ​ជាមួយ​គាត់​ច្រើន​ទៅ​យើង​ដឹង»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​បញ្ហា​បង្ក​ទៅជា​ជម្លោះ​នោះ​គ្រាន់តែ​ជា​មូលហេតុ​ដើម្បី​បង្ក​ហេតុ​ដើម្បី​ឲ្យ​មាន​ការបាញ់​សម្លាប់​ប៉ុណ្ណោះ​នៅ​ពេល ​លោក​ ឈុត វុទ្ធី​ជា​គោលដៅ​យូរ​ហើយ​នោះ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​កោះកុង​បាន​រាយការណ៍​ថា​លោក​ ឈុត វុទ្ធី ​ត្រូវ​មន្ត្រី ​ប៉េអឹម​ម្នាក់​ឈ្មោះ​ អ៊ិន រតនា​បាញ់​សម្លាប់​ពេល​លោក​វុទ្ធី​បដិសេធ​មិនព្រម​ឲ្យ​កាត​មែមម៉ូរី​ក្នុង​ម៉ាស៊ីន​ថតរូប​របស់​លោក​ដែល​លោក​បាន​ថតរូប​នានា​ទាក់ទង​នឹង​សកម្មភាព​បទល្មើស​ព្រៃឈើ​នោះ។​ ហើយ​មន្ត្រី​ប៉េអឹម​នោះ​ត្រូវ​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ដែរ។ អ្នកសារព័ត៌មាន​ The Cambodia Daily​ ២​នាក់​មាន​បរទេស​ម្នាក់​ដែល​រួម​ដំណើរ​នោះ​មាន​សុវត្ថិភាព​ក្រោយ​ពី​ត្រូវ​ឃាត់​ខ្លួន​មួយ​រយៈពេល​ខ្លី។ ការបាញ់​សម្លាប់​នោះ​គឺ​កើត​ឡើង​នៅ​តំបន់​វាលបី​ ភូមិ​កោះ​ប៉ោ ​ឃុំបាក់ខ្លង ​ស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះកុង​នៅ​តាមផ្លូវ​មក​ពី​កន្លែង​កាប់​បំផ្លាញ​ព្រៃឈើ។

លោក ​អ៊ិន គង់ជិត ​មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​លីកាដូ​ក្នុង​ខេត្ត​កោះកុង ​បាន​រៀបរាប់​ពី​សកម្មភាព​របស់​លោក​ ឈុត វុទ្ធី​ថា៖

«គាត់​បាន​ចុះ​មក​ខេត្ត​កោះកុង​នេះ​បី​ថ្ងៃ​ហើយៗ​តាំងពី​ថ្ងៃច័ន្ទ​មក។​ ហើយ​ពី​ម្ស៉ិលម៉ិញ​ព្រឹក​គាត់​ទៅ​ចំណុច​អូសោម ​គឺជា​តំបន់​ដែល​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ច្រើន​ បាន​នាំ​អ្នក​សារព័ត៌មាន​យើង​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​នោះ​បាទ​ហើយ​ជា​អកុសល​នៅពេល​ព្រឹកម៉ិញ​ម៉ោង៩​ ចេញពី​អូសោម​ហ្នឹង​ មក​ដល់​ចំណុច​ហ្នឹង​ក៏​មាន​រឿង​ហ្នឹង​កើត​ហេតុ​តែ​ម្តង»។

លោក អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដែល​ធ្លាប់​បាន​ធ្វើការ​ជាមួយ​លោក​ឈុត វុទ្ធី​បាន​អះអាង​ថា​ឃាតកម្ម​នេះ​មាន​ការសង្ស័យ​ច្រើន​ ហើយ​ជា​ការបាត់បង់​សម្រាប់​ធនធាន​ធម្មជាតិ​ប្រទេស​កម្ពុជា។

«ជារឿង​មួយ​ដែល​ខ្ញុំ​មើល​ទៅ​យើង​បាត់​បង់​មនុស្ស​ដ៏​ក្លាហាន​ម្នាក់​ដែល​មាន​ឆន្ទៈ​ចង់​ការពារ​ព្រៃឈើ​ប្រទេស​កម្ពុជា​យើង។​ គាត់​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ថា​គាត់​ប្រហែល​ជា​បើ​មិន​ជាប់​គុក​ទេ​ប្រហែល​ជា​គេ​សម្លាប់»។​

ក្រៅពី​បន្ថែម​ថា​អ្នកសារព័ត៌មាន​ពីរ​នាក់​គឺ​នាង​ ភន បុប្ផា ​និង​ ស្រី​ជន​បរទេស​ម្នាក់​ជា​សាក្សី​ដ៏​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​ការពារ​ពួកគាត់ ​លោក អ៊ូ វីរៈ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ក្នុង​រឿង​ឃាតកម្ម​នេះ​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​ថ្នាក់​ជាតិ។

«ព្រោះអី​បើសិន​យើង​ពឹង​ផ្នែក​ទៅលើ​អាជ្ញាធរ​នៅ​ខេត្ត​កោះកុង​ ខ្ញុំថា​ពួក​គាត់​មិន​អាច​ធ្វើ​ដោយ​ឯករាជ្យ​បាន​ទេ​បាទ។​ ដោយសារ​ប៉េអឹម​ជា​ភាគី​មួយ​ក្នុង​បញ្ហា​នេះ​ផង​ដែរ។​ដូច្នេះ​បើ​មាន​អាជ្ញាធរ​មូលដ្ឋាន​ ទោះជា​គាត់​អត់មាន​ការ​ពាក់ព័ន្ធ​ក៏​គាត់​មិន​ហ៊ាន​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ»។

លោក​ Partric Alley​ នាយក​នៃ​អង្គការ​ការពារ​បរិដ្ឋាន​ពិភពលោក​ ហៅថា ​Global Witness ​បាន​ហៅ​ការបាញ់​សម្លាប់​លោក​ ឈុត វុទ្ធី​ជា​ព្រឹត្តិការណ៍​រន្ធត់​និង​សោកនាដកម្ម ​ដោយ​ចាត់​ទុក​ថា​លោក ឈុត វុទ្ធី​ជា​សកម្មជន​ដ៏​កម្រ​ផ្នែក​ការពារ​បរិដ្ឋាន​ធនធាន​ធម្មជាតិ​ ក្នុង​ប្រទេស​កម្ពុជា។​ លោក​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​មិនត្រូវឈរ​ឱប​ដៃ​មើល​ទេ​ តែ​ត្រូវ​មាន​សកម្មភាព​ជា​បន្ទាន់​ចំពោះ​អ្នកមាន​អំណាច​ជនកាប់ឈើ​ខុស​ច្បាប់​និង​អ្នករឹបអូស​ដីធ្លី​ប្រជា​ពលរដ្ឋ។

«រដ្ឋាភិបាល​ថ្នាក់​ជាតិ​និង​ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ត្រូវតែថ្កោលទោស​ជា​សាធារណៈ ​ចំពោះ​ការសម្លាប់​លោក​ ឈុត វុទ្ធី​ ហើយ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​នាំខ្លួន​ជនល្មើស​មក​កាត់ទោស»។

លោក ​វរៈសេនីយ៍​ឯក​ខេង ទីតូ​ មន្រ្តី​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស ​ឬ​ប៉េអឹម​ផ្ទៃ​ប្រទេស​អះអាង​ថា​មន្ត្រី​អាវុធហត្ថ​កំពុង​ស៊ើបអង្កេត​ដើម្បី​ឈាន​ដល់​ចំណុច​សន្និដ្ឋាន​ជូន​អ្នកដឹកនាំ​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស។ លោក​អះអាង​ថា​លោក​ពុំទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​ជា​លាយល័ក្ខអក្សរ​ដែរ​មក​ដល់​ពេល​នេះ។

«តាម​ព័ត៌មាន​ជំហាន​ដំបូង​ដែល​ខ្ញុំបាន​ទទួល​នៅ​កន្លែង​កើតហេតុ​នោះ​គេ​បាន​ឲ្យដឹង​ថា​មាន​ជម្លោះ​រវាង​មន្ត្រី​អាវុធហត្ថ​ដែល​ចុះ​អនុវត្ត​ច្បាប់​ចុះ​អនុវត្ត​ភារកិច្ច​ហ្នឹង​ គាត់​ក៏​ប៉ះពាក្យ​សំដី​ជាមួយ​ខាង​មន្ត្រី​ការពារ​ ធនធាន​ធម្មជាតិ​រហូត​ដល់ ​ជម្លោះ​ហ្នឹង​មាន​ការ​ផ្ទុះ​អាវុធ»។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ បណ្ឌិ ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​សង្កេត​ឃើញ​មាន​កំណើន​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​ការ​បាញ់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​រឿង​ដីធ្លី​ បាញ់​កម្មករ​នៅ​ខេត្តស្វាយរៀង​ និង ​បាញ់ ​សម្លាប់​អ្នកការពារ​បរិដ្ឋាន​នៅ​កោះកុង​ក្រៅពី​អំពើ​ហិង្សា​ដទៃ​ទៀត។ លោក​ទទូច​ឲ្យ​មាន​ ការបញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ប្រទេស​ដែល​នាំ​ឲ្យ ​មាន​កង្វល់​ ពី​ប្រជា​ពលរដ្ឋ​ទាក់ទង​នឹង​សន្តិសុខ។

លោក ឈុត វុទ្ធី​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​ចូលរួម​ដឹកនាំ​ប្រជា​ពលរដ្ឋ​ក្នុង​ការតវ៉ា​ការកាប់​បំផ្លាញ​ព្រៃឈើ​និង​ការរឹបអូស​ដីធ្លី​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ ជាច្រើន​ខេត្ត​ជាពិសេស​នៅ​តំបន់​ព្រៃឡង់ ​ខេត្ត​កំពង់ធំ ​កាលពី​ខែថ្មីៗ​នេះ៕

This posting includes an audio/video/photo media file: Download Now

វិស័យ​កសិកម្ម​របស់ហ្ស៊ីមបា​វេ​កំពុង​ត្រដាប​ត្រដួស​​ដើម្បី​ឆ្លើយ​​តប​​តាម​សេចក្តី​​ត្រូវ​ការ​

Posted: 28 Apr 2012 07:56 AM PDT

ប្រទេស​ហ្ស៊ីមបាវេ (Zimbabwe)​ ធ្លាប់​ជា​ប្រទេស​ផលិត​អាហារ​ធំ​បំផុត​​មួយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​ត្បូង។ ប៉ុន្តែ ​សព្វ​ថ្ងៃ​នេះ វា​​ជា​ប្រទេស​មាន​វិបត្តិ​សេដ្ឋកិច្ច​ ដែល​ប្រជាពលរដ្ឋ​​​ត្រូវ​​ពឹង​ផ្អែក​​លើ​ការ​ឧបត្ថម្ភ​ស្បៀង​អាហារ​ទៅ​វិញ។

អស់​រយៈពេល​ជាង​១០​ឆ្នាំ​បន្ត​បន្ទាប់​គ្នា ចាប់​តាំង​ពី​រដ្ឋាភិបាល​របស់​​​លោក​ប្រធានា​ធិបតី រ៉ូប៊ឺត មូហ្គាប៊ី(Robert Mugabe)អនុវត្ត​​កម្មវិធី​កំណែ​ទម្រង់​ដី​ធ្លី ដែល​ផ្តោត​សំខាន់​​ទៅ​លើ​កសិករ​ស្បែក​ស ហ្ស៊ីមបាវេ​​ ត្រូវ​​នាំចូល​ស្បៀង​​​អាហារ​ដើម្បីបញ្ចៀស​​គ្រោះ​​អត់ឃ្លាន​ ​ខណៈ​ពេល​ដែល​កសិករ​​ថ្មី​​របស់​​ប្រទេស​​នេះ មិន​អាច​ផលិតអង្ករ​ឲ្យ​​បាន​​គ្រប់​គ្រាន់។

កាលពី​​ថ្ងៃ​អង្គារ លោក ថេនដាយ ប៊ីទី (TendaiBiti) រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​មាន​ប្រសាសន៍​ថា រតនគារជាតិ​ ​បាន​បញ្ចេញ​ទឹក​​ប្រាក់​ចំនួន​​២០​លាន​ដុល្លារ ទៅដល់​​ប្រជាជន ដើម្បី​​​ទិញ​វត្ថុ​ធាតុ​ដើម​ មាន​ដូចជា គ្រាប់​ពូជ ជី​និង​សម្ភារៈ​​កសិកម្ម​​ដទៃទៀត។ នៅ​ក្នុង​សន្និសីទ​សារ​​ព័ត៌មាន​ដដែល​នេះ​ដែរ លោក​ ចូសិប មែដ (Joseph Made) រដ្ឋមន្រ្តី​កសិកម្ម បាន​​ថ្លែង​​ថា ១​ភាគ​៣​នៃ​ដំណាំ​​ដែល​​បាន​​ដាំដុះ​​របស់ប្រទេសនេះ ​​ក្នុង​រដូវ​ធ្វើកសិកម្ម​ឆ្នាំ​២០១២ ត្រូវ​បាន​​បំផ្លាញ​​​ ដោយសារ​​​តែ​​​កសិករ​គ្មានប្រព័ន្ធ​ធារាសាស្រ្ត និង​​ក្រីក្រខ្លាំង​ពេក​រហូតដល់​​គ្មាន​លទ្ធភាព​​ទិញ​វត្ថុ​ធាតុ​ដើម​ឲ្យ​បាន​ទាន់​ពេល​វេលា។

«វាជា​ការ​​​ច្បាស់​​ណាស់​ថា​ ប្រសិន​បើ​អ្នក​​នាំ​យក​​វត្ថុ​ធាតុ​ដើម​​​យឺតយ៉ាវ ​នៅ​ក្នុង​រដូវ​ធ្វើ​កសិកម្ម អ្នក​​ពិត​ជា​មិន​អាចទាញ​យកគុណ​​ប្រយោជន៍​​​បាន​ទេ។ ការ​ដាំ​ដុះ ​គឺ​ពឹង​ផ្អែក​​លើ​ពេល​វេលា។ រដូវធ្វើ​កសិកម្ម ​មិនអាចរង់​ចាំ​​បាន​ទេ។ ខ្ញុំ​សង្ឃឹម​លើ​អ្វី​ដែល​យើងអនុវត្ត គឺការ​​កែ​​តម្រូវ​​ស្ថានភាព។ ដូច្នេះ​ ការ​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​ នឹង​មិន​​ត្រូវ​​ពន្យាពេលទៀតទេ។ ចំណុច​ទី​២ ​គឺ​ថានៅ​ពេល​យើង​និយាយ​អំពី​​វិស័យ​កសិកម្ម កសិករ​តែងតែ​ទទួល​​រង​គ្រោះ​ពី​ការ​​ប្រែប្រួល​​អាកាសធាតុ។ ការ​ប្រែប្រួលនេះ ​គ្មាន​នរណា​អាច​គ្រប់​គ្រង​បានឡើយ។ មធ្យោបាយ​​ដ៏​​ប្រសើរ​បំផុត គឺត្រូវ​​ជួយកសិករ តាមរយៈ​​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្រ្ត។»

ហ្ស៊ីមបាវេ ​ធ្លាប់​មាន​ស្បៀង​​អាហារយ៉ាង​ច្រើន ​រហូត​ដល់​ឆ្នាំ​២០០០។ ប៉ុន្តែ ចាប់​តាំង​ពី​ពេល​នោះ​មក ស្ថានភាព​ មាន​ភាព​​ខុស​ប្លែក​ទំាង​ស្រុង ដោយសារ​​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី មូហ្គាបេ អនុវត្ត​​​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី។ ​​កសិករ​ស្បែកស​ដែល​​ធ្វើ​ជំនួញ​អង្ករ​ស្ទើរតែ​ទាំងអស់ ​ត្រូវ​បាន​​ជំនួស​ដោយ​កសិករ​ដែល​គ្មានបទពិសោធន៍ ពោលគឺ​ក្រុម​អ្នក​គំាទ្រ​គណបក្សរណសិរ្សអ្នក​​សេ្នហាជាតិនៃ​សហភាព​ប្រជាជាតិ​អាហ្រ្វិក​ហ្ស៊ីមបាវេ ឬ​ហៅ​កាត់​ថាZANU-PF របស់​​លោក​ មូហ្គាបេ។ ហើយ ​នេះ​​ជា​ក្រុម​កសិករ ​ដែល ​លោក ​មែដ ត្រូវ​​​​​ជួយ​​​​​កសាង​​ប្រព័ន្ធ​ធារាសាស្រ្ត​ដើម្បី​​ស្រោចស្រប់​ដំណាំ​របស់​ពួក​គេ។​

កសិករ​ដាំ​ស្រូវ​ដែល​ត្រូវ​​បាន​​បណ្តេញចេញ ​ធ្លាប់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ ប៉ុន្តែ​កសិករ​​ថ្មីទាំងនេះ បាន​បំផ្លាញ​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងនោះ​ស្ទើរ​គ្មាន​សល់ នៅ​ពេល​ពួក​គេ​ដណ្តើម​​​​​កាន់កាប់​​​ដីកសិកម្ម​​​ដោយ​​ប្រើ​កម្លាំង។ ​នេះ​គឺលោក ​ប៊ីធី រដ្ឋមន្ត្រី​ហរិញ្ញវត្ថុ ដែល​​ធ្វើ​អត្ថាធិប្បាយ​​ស្តីពី​ការ​អំពាវនាវ​ឲ្យ​​បន្ត​ជួយ​​ប្រជាកសិករ​ថែម​ទៀត។

«​មាន​វិធានការ​​ឆ្ពោះ​ទៅ​រកដំណោះស្រាយ​​​ដែល​ទាក់​ទង​នឹង​​ទីផ្សា​សម្រាប់​វិស័យ​កសិកម្ម ដោយ​មាន​នៅ​​ក្នុង​ចិត្ត​​​របស់​​យើង​នូវ​​ភាពអសមត្ថភាព​​​ក្នុង​នាមជា​ប្រទេស​មួយ ដើម្បី​​​ថែរក្សា​​ប្រជាពលរដ្ឋ​របស់​យើ​ង​យ៉ាង​​ពេញ​លេញ។ នេះ​ជាវិធានការ​​មួយ​ដែល​​​យើង​កំពុង​អនុវត្ត​ ដែល​​ឆ្លុះបញ្ចាំង​​នៅ​ក្នុង​កម្មវិធី​ដែល​យើង​កំពុង​ដំណើរការ​​ជា​រៀងរាល់​​ថ្ងៃ​។»​

មាន​ការ​​​រង់​ចាំ​មើលថាតើ​កសិករ​គ្មាន​​ការ​បណ្តុះ​បណ្តាលទាំង​នេះ​​​មាន​លទ្ធភាព​​រស់​ដោយ​ខ្លួន​ឯង​ដោយ​មិន​​ចាំបាច់​​មាន​​ជំនួយ​ពី​រដ្ឋាភិបាល ដូច​ធ្លាប់កើត​​មានចាប់​​​តាំង​ពី​កំណែ​ទម្រង់​​ដី​ធ្លី​បាន​ចាប់​ផ្តើម។​

ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ​រដ្ឋាភិបាលហ្ស៊ីមបាវេ​ គួរ​តែ​​​បាន​បណ្តុះបណ្តាល​កសិករ ​មុនពេល​​ចែក​ដី​ធ្លី​ទៅ​ឲ្យ​ពួក​គេ។ កាល​ពី​ថ្ងៃអង្គារ ​នៅ​​ពេល​ស្នើ​សុំ​ឲ្យ​​លាត​ត្រដាងស្តី​ពីថាតើ​​​កសិករ​បំពេញការ​ងារ​យ៉ាង​ដូច​ម្តេច​ និង​​ថា​តើ​ប្រទេស​ហ្ស៊ីមបាវេ ត្រូវ​តែ​​​នាំចួល​ស្បៀង​អាហារ​នៅ​ឆ្នាំ​២០១២​​ដែរ​ឬ​​ទេ លោក ​មែដ រដ្ឋ​មន្រ្តី​កសិកម្ម ​បានថ្លែង​​ថា តួ​លេខ​ពិត​ប្រាកដ ​មិន​ទាន់​​អាច​​រក​បាន​​នៅ​ឡើយ​ទេ ប៉ុន្តែ​​ផលិតកម្ម នឹង​​​មិន​ដូច​​អ្វី​ដែល​យើង​ត្រូវ​បាន​រំពឹង​ទុក​នោះ​ទេ។

«ខ្ញុំ​ដឹង​ថា​ អ្នក​ប្រហែលជា​​កំពុង​​ស្វែង​រក​​​តួលេខ​ពិត​ប្រាកដ។ អ្នក​ត្រូវរង់​​ចាំ​បន្តិចសិន។ ​តួលេខទាំង​នោះ​ ត្រូវ​​​​បាន​សង្ខេប​ដើម្បី​​ផ្ញើ​​ជូន​​ទៅ​គណៈរដ្ឋ​មន្រ្តី​ជាមុន​សិន។ ប៉ុន្តែ​ ក្នុង​​ចំណោម​​ផ្ទៃ​ដី​ចំនួន​១.៧​លាន​ហិកតា​ដែល​ត្រូវ​បាន​​ដំា​ដុះ ផ្ទៃដីចំនួន​​ប្រាំសែន​ហិកតា​ នឹង​ត្រូវ​បាន​ខូច​ខាត»។

ជំនួយ​ថវិកា​ចំនួន​២០​លាន​ដុល្លារ​សម្រាប់​​កសិករ ដែល​ត្រូវ​បានប្រកាស​កាល​ពី​ថ្ងៃ​អង្គារ សំដៅ​បង្កើន​បរិមាណ​ផល​​​​ដំណាំក្នុង​​រដូវ​រងារ ជាពិសេស​ស្រូវ​សាលី។ ប្រទេស​​អាហ្រ្វិក​ភាគ​ខាង​ត្បូងមួយ​នេះ ​ត្រូវ​ការស្រូវ​សាលី​ចំនួន​ ៤សែន ៦​ពាន់​តោនម៉ែត្រ​​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​​បំពេញ​​សេចក្តី​ត្រូវ​ការនៅតាម​​មូលដ្ឋាន។ លោក​ មែដ បាន​ឲ្យ​​ដឹង​ទៀត​ថា មូលនិធិ​​នេះ នាំឲ្យ​​ផលិតផល​ស្រូវ​សាលី​ កើន​ឡើង​​ដល់ចំនួន​៧ម៉ឺន​៦​ពាន់តោនម៉ែត្រ។»

អង្គការ​សហប្រជាជាតិ ​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោចណាស់​ក៏​មាន​​ប្រជាពលរដ្ឋចំនួន​១.​៥​លាន​នាក់​​ត្រូវ​ការ​ជំនួយ​ស្បៀង​​អាហារ នៅ​ហ្ស៊ីមបាវេ​។ ដោយ​​មាន​​ការ​លាត​​ត្រដាង​​ឲ្យ​ដឹងថ្មី​បំផុត ចំនួន​ប្រជាពលរដ្ឋ​​ដែល​ត្រូវ​ការ​ជំនួយស្បៀង​​អាហារ ស្ទើរតែ​ប្រាកដ​ថានឹង​​កើន​ឡើង​​ជា​ក់ជា​ពុំ​ខាន។

ប្រែ​សម្រួល​ដោយ សៀក ​អេង

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Eyewitness account of Chut Wutty's murder: "Don't talk too much, just kill both of them"” plus 7 more

Khmerization ខែ្មរូបនីយកម្ម: “Eyewitness account of Chut Wutty's murder: "Don't talk too much, just kill both of them"” plus 7 more


Eyewitness account of Chut Wutty's murder: "Don't talk too much, just kill both of them"

Posted: 29 Apr 2012 06:59 AM PDT

Two Cambodia Daily reporters did not see who killed Chut Wutty

Posted: 29 Apr 2012 01:54 AM PDT

Chut Wutty's real murderers are Hun Sen and Sok An

Posted: 28 Apr 2012 06:34 AM PDT

Under-age call girl scandal shakes Singapore elite

Posted: 28 Apr 2012 01:36 AM PDT

Cambodia, Thailand to expand pilot immigration project

Posted: 28 Apr 2012 01:28 AM PDT

Postcard from a dark place [Cambodia]

Posted: 28 Apr 2012 01:22 AM PDT

Invitation for a rally for Chut Wutty in Geneva, Switzerland

Posted: 28 Apr 2012 01:09 AM PDT

ILO and Labour Ministry call for Improved Health and Safety at Work

Posted: 28 Apr 2012 01:09 AM PDT

Koh Santipheap Daily

Koh Santipheap Daily


ពិធី​ប្រកាស​តែង​តាំង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ព្រះ​វិហារ

Posted: 27 Apr 2012 11:50 PM PDT

ទិដ្ឋភាព​ក្នុងពិធី​
ខេត្ត​ព្រះ​វិហារ ៖​​ ​នាព្រឹក​ថ្ងៃទី​២៧ មេសា នៅ​អគាររ​ដ្ឋ​បាល​សាលាខេត្ត​ព្រះ​វិហារ បាន​រៀប​ចំពិធី​ប្រកាស​តែង​តាំង​មុខ​តំណែង​​លោក​អិត ភូម្រា ​​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ព្រះ​វិហារ​​បច្ចុប្បន្ន​ទៅ​ទទួល​តំណែង​ជា​នាយ​​ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​ព្រះ​វិហារ​ទទួល​បន្ទុក​ក្តាប់​រួម​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​

អាជ្ញាធរ​ដោះ​លែង​​ការចោទ​ប្រកាន់​ និង​ប្រគល់​សម្ភារ​នេសាទ​ឱ្យជន​ដែល​ធ្លាប់​ប្រព្រឹត្ត​5នាក់​

Posted: 27 Apr 2012 11:20 PM PDT

​សមត្ថ​កិច្ច​ដោះ​លែង​​ជន​ដែល​​ត្រូវ​គេ​ចោទ​ប្រកាន់​
ខេត្ត​ក្រចេះ ​៖ តប​ទៅ​តាម​អនុសាសន៍​​របស់​​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ ហ៊ុន​ សែន ​ប្រមុខ​​​រាជ​រដ្ឋា​ភិបាល​កម្ពុជាទាក់​ទិន​​ការ​លើក​លែង​ទោស​ដល់​ជន​ដែល​បានប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ និង​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​រួម​ទាំង​វត្ថុ​តា​ង​កន្លង​មក​នោះ ​កាលពី​រសៀល​ថ្ងៃទី​២៦ មេសា​ ស្ថាប័ន​តុលាការ​

ខ្លាត្រី​3ក្បាល​គេ​ដាក់​តាំង​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​យ៉ាង​សង្ហា​

Posted: 27 Apr 2012 11:00 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ដាក់តាំង​លក់​សត្វ​ព្រៃ​
ខេត្ត​កំពង់​ឆ្នាំង​ ៖​​ ​សត្វ​ខ្លា​ត្រី​ចំនួន​៣​ក្បាល​ដែល​គេ​សម្លាប់​រួច​វះ​ពោះ​ និង​កោស​រោម​យ៉ាង​ស្អាត​ ត្រូវ​បាន​គេ​​យក​មក​ដាក់​តាំង​លក់​យ៉ាង​សង្ហា​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរសណ្តាន់​ ឃុំ​ទឹក​ហូត​ ស្រុក​រលា​ប្អៀរ កាល​ពី​ព្រឹក​ថ្ងៃទី​២៧ មេសា ដោយ​គ្មាន​ក្រែង​រអែង​ឈឺ​ក្បាល​វិលមុខ​​

ក្រុមហ៊ុន Khmer Brewery Limited ទទួលប័ណ្ណ​សរសើរ​មាន​ស្នាដៃ​ល្អពី​ក្រសួង​បរិស្ថាន​

Posted: 27 Apr 2012 10:50 PM PDT

ទិដ្ឋភាពក្នុងពិធីទទួលប័ណ្ណ​សរសើរ​
រាជធានីភ្នំពេញ​ ៖ លោក​ជំទាវឧកញ៉ា ភាព ហៀក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ Khmer Brewery Limited ទទួល​បាន​ប័ណ្ណ​សរសើរ​ពី​ក្រសួង​បរិស្ថាន​ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ឆ្នាំ​២០១១ ។ ប័ណ្ណ​សរសើរ​នេះ​ក្រុមហ៊ុន​​ទទួល​បាន​

សហគមន៍មូលនិធិនគរកាយវត្តព្រះ​ពុទ្ធ​សាសនា​កម្ពុជា និងអនុសាខា​កាកបាទក្រហមខណ្ឌឫស្សីកែវ​នាំអំណោយ​ចែក​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ

Posted: 27 Apr 2012 09:25 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីរាប់​បាត្រ​
រាជធានីភ្នំពេញ​​​​ ៖ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា និង​គណៈកម្មា​ធិការ​អនុសាខា​​កាកបាទក្រហម​​កម្ពុជា​ខណ្ឌឫស្សី​កែវ កាល​ពីព្រឹកថ្ងៃទី២៧​​ មេសា​ បាននាំ​អំណោយ​​​ជាគ្រឿង​​ឧបភោគ​​បរិភោគ​​ សម្ភារ ប្រើប្រាស់​ និងថវិកា​​មួយចំនួនទៅឧបត្ថម្ភដល់ គ្រួសាររង​គ្រោះ​ដោយ​ខ្យល់​

ផ្លូវ​លំ​ប្រវែង​​550​ម៉ែត្រ​​​នៅ​ឃុំ​​តា​ឡំ​​​ ស្រុក​មង្គល​បុរី​​ត្រូវ​បាន​​ជួស​​ជុល​ឡើង​​វិញ

Posted: 27 Apr 2012 09:10 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ជួស​ជុល​ផ្លូវ​
ខេត្ត​បន្ទាយ​មានជ័យ​ ៖ កាល​ពី​ថ្ងៃ​​ទី​២៥​ មេសា ​មាន​​ពិធី​​​ប្រារព្ធ​​បើក​ការ​ដ្ឋាន​​​ផ្លូវ​លំ​មួយ​ខ្សែ​​មាន​ប្រវែង​​​៥៥០​ម៉ែត្រ​​​នៅ​ឃុំ​តាឡំ​ ​ដោយ​​ការ​ជួស​ជុល​​ និង​ក្រាល​ក្រួស​ក្រហម​​​ ជា​អំណោយ​​​ដ៏​ថ្លៃ​ថ្លា​​របស់​​លោក​ឧប​នាយក​​រដ្ឋ​មន្ត្រី​ កែ គឹម​​យ៉ាន ​ប្រធាន​​​អាជ្ញា​ធរ​​​ជាតិ​ប្រយុទ្ធប្រ​ឆាំង​​​​គ្រឿង​ញៀន​ និង​ជា​​ប្រធា​ន​​

ពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ព្រៃ​សហគមន៍នៅ​ស្រុក​ទឹក​ឈូ

Posted: 27 Apr 2012 08:45 PM PDT

ក្នុងពិធី​ថ្លែង​សុន្ទរកថា​
ខេត្តកំពត ៖ នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​សហគមន៍មួយ​​​ ស្ថិត​ក្នុងភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​កំពត បាន​ធ្វើ​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​​សហគមន៍​ព្រៃ​ឈើ​ នៅ​ថ្ងៃ​ទី​២៦ មេសា ក្រោម​អធិបតី​ភាព​លោក​ហេង វន្ថា អភិបាល​រង​ខេត្ត និង​លោក​ស្រី​បណ្ឌិត​​អ៊ូ ស៊ី​រីតា អនុប្រធាន​

ប្រពន្ធ​​​ទៅ​ធ្វើការ​រោង​ចក្រ​​កាត់​ដេរប្តី​​​ប្រកាច់​​ឈ្លក់​​ទឹក​ស្លាប់

Posted: 27 Apr 2012 08:20 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ស្ពឺ ៖ បុរស​​ម្នាក់​​ត្រូវ​​​​​​គេ​អះ​អាង​​ថា ដួល​​ប្រកាច់​​ឈ្លក់​​ស្លាប់​​ក្នុងទឹក​​​​ត្រពាំង​​ក្បែរ​​ផ្ទះ​​របស់​ខ្លួន​​​ដែ​លមាន​​ជម្រៅ​​​ប្រមាណ​​​ត្រឹម​ក្បាល​​ជង្គង់​​​​ ខណៈ​ដែល​​បុរស​​​​នោះបាន​ចុះទៅ​​​បេះ​​​កញ្ឆែត​​​​​ ។​ ហេតុ​ការណ៍​​​នេះ​​​​បាន​​កើ​ត​ឡើង​​​​​​​នៅ​វេលា​​ម៉ោង​​​៨​​និង​​​​៣០​​នាទីរសៀល​​​ថ្ងៃទី​​​២៦ មេសា នៅ​ផ្ទះ​ជួល​​​ភូមិ​​កាប់​

ឡិចស៊ីស​​​​RX330ចេញពី​​​ហូប​ការ​​បងប្អូន​​បើក​ឡើង​​​លើ​សួន​ច្បារ​មុខ​ផ្សារ​ស៊ិនជូរី

Posted: 27 Apr 2012 08:07 PM PDT

ទិដ្ឋ​ភាព​​នៅកន្ឡែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស​RX330ពណ៌ស មួយគ្រឿងដែល​គេ​​ដឹង​ថា​ ត្រឡប់មកពី​​ហូប​ការបងប្អូននៅសល់ប្រមាណ​៣០​ម៉ែត្រទៀតដល់ផ្ទះ​​បានជ្រុលចង្កូតទៅបុក​ស្លាក​សញ្ញា​មហាវិថីសហព័ន្ធ​រុស្ស៊ី រួចជ្រុល​ឡើងលើសួនច្បារទៅបុករនាំងដែក​បាក់​អស់​​

បើករ៉ឺម៉ក​​ទៅផ្ទះ​មិត្ត​ភក្តិ​​ត្រូវ​រថយន្ត​ឡិចស៊ីស​បុក​បាក់​ជើង​​ស្តាំនិង​​របួស​ដៃឆ្វេង

Posted: 27 Apr 2012 07:40 PM PDT

ជន​រងគ្រោះ​ត្រូវ​បានជួយ​សង្គ្រោះ
ខេត្តព្រះវិហារ ៖ បុរសម្នាក់បានរង​​​របួស​បាក់ជើងស្តាំ និងរបួសកដៃឆ្វេង ខណៈពេល​បើករ៉ឺម៉កទៅផ្ទះមិត្តភក្តិដើម្បីដឹកឈើ តែមិន​ទាន់ទៅដល់ផងក៏ត្រូវរថយន្តឡិចស៊ីសមួយ​គ្រឿង​បុកឱ្យ​រងរបួសតែម្តងកាលពីវេលា​ម៉ោង​២​រសៀលថៃ្ងទី២៦ មេសា នៅភូមិ​

80នាក់​ទទួល​ការ​រៀន​សូត្រ​បំប៉ន​ជំនាញ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍

Posted: 27 Apr 2012 07:40 PM PDT

លោកចុង ផែត ក្នុងពិធីប្រជុំ
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ យោង​តាម​របាយ​​ការណ៍​ប្រចាំត្រីមាស​ទី១ឆ្នាំ​២០១២ ​របស់​​​​ការិយា​​ល័យនគរ​បាលចរាច​​ខេត្តប​ន្ទាយ​​​​មាន​ជ័យ​បាន​បង្ហាញឲ្យដឹង​ថា​​ អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំង​ខេត្តកើត​​ឡើង​ចំនួន​​​៥៤​លើក​បើប្រៀប​ធៀបនឹង​ត្រីមាសទី​​១ឆ្នាំ​

ជិះម៉ូតូ​លឿន​ដូច​ហោះ​បុក​ម៉ូតូ​បញ្ច្រាស​ទិស​ដួល​សន្លប់​ខ្លួន​ឯង​ស្តូក

Posted: 27 Apr 2012 07:20 PM PDT

ខេត្ត​បាត់​ដំបង​៖ យុវជន​ម្នាក់​បាន​សន្លប់​ស្កូក​ជាមួយ​និងឈាម​ជោក​ខ្លួន​ ដោយ​សារ​ជិះ​ម៉ូតូ​លឿន​ហួស​កម្រិត​ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បញ្ច្រាស​ទិស​គ្នា​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ មេសា​ នៅចំណុច​ផ្លូវ​លេខ​២​ ក្បែរ​សាលា​២​ធ្នូ ក្នុងភូមិ​២០​ឧសភា​ សង្កាត់

នាង​ក្រមុំ​អាយុ​19​ឆ្នាំ​ម្នាក់​ចុះ​ដង​ទឹក​ឱ្យ​គោ​ផឹក​រអិលជើង​លង់ទឹក​ស្រះ​ស្លាប់​

Posted: 27 Apr 2012 07:10 PM PDT

សាកសពនារីរងគ្រោះ
ខេត្ត​បន្ទាយ​មានជ័យ​ ៖ នាង​ក្រមុំ​ម្នាក់​ត្រូវបាន​គេប្រទះ​ឃើញ​​ស្លាប់​នៅ​ក្នុង​ទឹក​ស្រះ​ ចម្ងាយ​ពីភូមិ​ប្រមាណ​២០០​ម៉ែត្រ​ ​កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦ មេសា​ ​នៅភូមិ​កំពីង​ពួយ​​ ឃុំ​ភ្នំដី​ ស្រុក​ភ្នំ​ស្រុក​ ​ ។

ចេញពីផឹក​ស៊ី​ជិះម៉ូតូ​បុកគូទ​ម៉ូតូឆាលី​ដួល​ច្រងាប់​ច្រងិល​ម្នាក់​ឯង​បាក់​ដង​កាំ​បិត​ខាង​ឆ្វេង​និងបាត់​សម្ភារ​

Posted: 27 Apr 2012 07:00 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ​​​ ៖ បុរសម្នាក់​ជិះម៉ូតូ​ទៅ​​ដល់​ស្តុប​អំ​បាសាឌ័រ​ចុះ​ពីលើ​ម៉ូតូ​ទៅ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​ជិត​ប៉ូលិស ព្រោះ​ទៅ​មុខ​លែង​រួច​ និងប្រាប់​ថា​ គាត់​ត្រូវក្មេង​ស្ទាវ​ជិះជ្រែ​​​​ធ្វើ​ឱ្យ​ម៉ូតូ​គាត់​ជ្រុល​ទៅ​​​​​ប៉ះ​បណ្តាល​ឱ្យ​ដួល​ច្រងាប់​​ច្រងិល​ម្នាក់​ឯង​រហូត​បាក់​ដង​កាំបិត​ខាង​

បាំងរថយន្ត​​ពេល​បត់​មើល​អត់​ឃើញ​បុក​ទល់​មុខ​គ្នា

Posted: 27 Apr 2012 06:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​បុក​​ទល់​មុខគ្នា​ ដោយ​សារ​តែ​បាំង​​រថយន្ត​ហាយលែន​ឌ័រ បត់​ស្តាំ​​​មើល​គ្នា​អត់ឃើញ​ ។ ទោះ​បី​ជា​បែប​ណា​ក្តី​​មិន​មាន​​អ្នក​រង​​របួស​ទេ ។ ហេតុ​​ការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ មេសា នៅ​ផ្លូវ​លេខ​

ការ​​បង់​​ប្រាក់​​​ពិន័យ​​នៅ​អង្គ​​ភាព​​​ចំពោះ​​​ករណី​​​ល្មើស​​បទ​​​លហុ​​​នៃ​​ច្បាប់​ចរាចរណ៍​ផ្លូវគោក​​

Posted: 27 Apr 2012 06:25 PM PDT

រាជ​ធានី​ភ្នំពេញ​​ ៖ នាយក​​​ដ្ឋាន​នគ​​របាល​​​សណ្តាប់​ធ្នាប់​​ក្រសួង​មហា​ផ្ទៃ​​បាន​ធ្វើ​​ការ​ណែ​នាំ​ដល់​​ប្រធាន​​ការិយាល័យ​​នគរបាល​​ចរាចរ​​​ផ្លូវ​គោក​​ទាំង​​២៤​​ខេត្ត​​-រាជ​​ធានី​​​ កាល​ពី​​រសៀល​​​ថ្ងៃទី​​​​២៦ មេសា ស្តីពី​​ការបង់​ប្រាក់​ពិន័យ​​នៅអង្គ​ភាព​​ចំពោះ​​ករណី​ល្មើស​​បទលហុ​នៃ​ច្បាប់​​ចរាចរណ៍​ផ្លូវ​គោក​​ ក្រោម​

ចូល​ដៃ​ក្នុង​ម៉ាស៊ីន​ផលិត​ដែកគោល​សើយ​ស្បែក​ពីម្រាម​រហូត​ដល់កែង​​ដៃ​និង​បោក​ក្បាល

Posted: 27 Apr 2012 06:15 PM PDT

បុរស​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
រាជធានីភ្នំពេញ​​​​ ៖ បុរសម្នាក់​​​បានរង​គ្រោះ​​​​​ដោយសើយ​ស្បែក​តាំងពីម្រាម​រហូត​ដល់​កែង​ដៃ​ខាង​​ឆ្វេង​ ​និង​ដួល​បោក​​ក្បាលបែក​យ៉ាង​ដំណំ​​ទៀត ​ខណៈ​ពេល​កំពុង​ឈរ​ដាក់​ដែក​សម្រាប់​​​​ផលិត​ជា​ដែក​គោល ​ហើយម៉ា​ស៊ីន​​ស្រូប​ដៃ​ចូល​ក្នុង​​ម៉ាស៊ីន​បណ្តាល​​ឱ្យ​ដួល​ ​។

ស្រវឹង​​ធ្លាក់​​​ភ្នែក​​​បើក​រថយន្ត​​បុក​​របាំង​ចែក​ទ្រូង​​​​ផ្លូវ​​បាក់​​12​ផ្ទាំង​បើក​​រថយន្ត​​​រត់​​មិនរួច

Posted: 27 Apr 2012 06:00 PM PDT

រថយន្ត​ដែលបុករបាំង​ចែកផ្លូវ
រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​ស្រវឹង​ធ្លាក់​​​ភ្នែក​បាន​​​​បើក​រថយន្ត​មួយគ្រឿង​ម៉ាក​ស៊ើប​​ពណ៌​ខ្មៅ ទៅបុក​របាំងចែក​ទ្រូង​ផ្លូវ​បណ្តាល​ឱ្យ​​បាក់​អស់​១២​ផ្ទាំង ហើយ​ព្យាយាម​​បើក​រថយន្ត​​​រត់​គេច​តែត្រូវ​សមត្ថកិច្ច​ដេញ​តាម​ចាប់​បាន​​ ។​ ​​ហេតុការណ៍​​គ្រោះ​​ថ្នាក់​ចរាចរណ៍​​​ខាង​

អាហ្វ្រិក​​ខាង​លិច​ប្រកាស​បញ្ជូន​​ទ័ពទៅ​ម៉ាលី​និង​​ហ្គី​ណេប៊ី​សាវ​

Posted: 27 Apr 2012 02:34 AM PDT

មេដឹកនាំ​​អាហ្វ្រិក​​​ខាងលិចដែល​​រួម​ប្រជុំ​គ្នា​
បណ្តា​ប្រមុខ​​រដ្ឋរបស់​​​អាហ្វ្រិក​​​ខាងលិច​ដែល​រួម​​ប្រជុំ​​កំពូល​នៅ​​ទីក្រុង​អាប៊ីដ​ហ្សាន់​ បាន​ប្រកាស​​​កាលពីទី២៦ មេសា​ពីការ​បញ្ជូន​​កង​កម្លាំង​​តំបន់​មួយ​ទៅ​កាន់​​​ប្រទេស​​ម៉ាលី​និង​បញ្ជូន​​​ទាហាន​ពី​៥០០​ទៅ​៦០០​នាក់​​ទៅកាន់​ហ្គីណេប៊ី​សាវ ដើម្បី​​ថែរក្សា​សន្តិសុខ​ក្នុង​

ចិន​​សម្រេច​​បង្កើត​មូលនិធិ​​ឥណទាន​​ពិសេស​​10ពាន់​លាន​​​ដុល្លារ​​ដោយ​​​​រួម​សហការ​ជាមួយ​អឺរ៉ុប

Posted: 27 Apr 2012 02:32 AM PDT

លោក​​វេន​ជា​​បាវ​ថ្លែង​ក្នុង​វេទិកា​​​ពាណិជ្ជ​កម្ម​មួយ​នៅ​ប៉ូឡូញ​
ប្រទេស​ចិន​បាន​សម្រេច​បង្កើត​​​​មូល​និធិ​​​ឥណ​ទាន​​ពិសេស​មួយ​​មាន​ទឹក​ប្រាក់​១០ពាន់​លាន​​ដុល្លារ​ ជាពិសេស​ក្រោម​​រូបភាព​នៃ​ប្រាក់​កម្ចី​​ដែល​មាន​ការ​​​ប្រាក់​​​ទាប​​ដើម្បី​​ជួយ​​ទ្រទ្រង់​​ដល់​​​​បណ្តា​គម្រោងកិច្ច​​សហប្រតិបត្តិការ​​​ជាមួយ​អឺរ៉ុប​កណ្តាល​និង​អឺរ៉ុបខាង​​កើត ក្នុង​

អតីត​​ប្រធានាធិបតី​​​លីបេរី​​​យ៉ា​មាន​ទោស​​ឧក្រិដ្ឋកម្ម​សង្គ្រាម​​និង​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្ស​ជាតិ​

Posted: 27 Apr 2012 02:30 AM PDT

អតីត​​ប្រធានាធិបតី​​លី​បេរីយ៉ា​
លោក​ឆាលតៃល័រ ប្រធានាធិបតី​លីបេរីយ៉ា​ ​ពីឆ្នាំ​១៩៩៧​ដល់​២០០៣ ​កាលពី​​ថ្ងៃទី​២៦មេសា​ត្រូវ​​ប្រកាស​ថាមាន​​ទោសពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ប្រទេស​ស៊ីរ៉ាឡេអូន​ដោយ​​តុលាការ​​ពិសេស​ទទួល​បន្ទុក កាត់​ទោស​ពួកអ្នក​​ទទួល​

ក្រុម Schalke និង Gladbach ប្រជែង​គ្នា​យក​លេខ​3​នៅ​ក្នុង​តា​រាង រីឯ​ក្រុម​កំពូល​តា​រាង Dortmund ប្រកួត​កំដរ​ភ្ញៀវ​បាត​តារាង K Slautern

Posted: 27 Apr 2012 02:17 AM PDT

ការដេញដណ្តើមបាល់គ្នារវាងកីឡាករក្រុម  Real Mនិងកីឡាករក្រុម Augsburg
​រហូត​មក​ដល់​ពេល​នេះ​ការ​ប្រកួត​បាល​់ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​នៅ​សល់​តែ​1​ប្រកួត​ទៀត​ចប់​រដូវ​កាល​ហើយ ។​ សម្រាប់​ជុំ​ទី​33 ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​មាន 9 ប្រកួត​ ។ ក្រុម​ Schalke និង​Gladbach​ ប្រជែង​គ្នាយក​តំណែង​លេខ​​3 ក្នុង​តារាង​ ចំណែកឯ​

ប្រតិ​​ភូ​សាលា​រាជ​​​ធានី​​ ធ្វើ​​ទស្ស​នកិច្ច​​​សិក្សា​​​​ស្វែង​​យល់​​អគារកម្ពស់​​​​​68ជាន់​​នៅ​វៀត​ណាម​

Posted: 27 Apr 2012 02:10 AM PDT

ទិដ្ឋ​ភាព​ក្នុង​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម
ក្រុ​ង​ហូ​ជីមិញ​​ វៀតណាម​​ ៖ គណៈ​ប្រតិ​ភូ​​សាលា​រាជ​​ធានី​​ភ្នំពេញ​​ដឹក​នាំ​ដោយ​​​លោក​​កែប ជុតិមា ជា​អភិបាល​​​ និង​លោក​ជំទាវ​ជា​ភរិយា​​ ​​​បាន​អញ្ជើញ​​​ទៅ​ធ្វើ​​ទស្សនកិច្ច​​​សិក្សា​ស្វែង​យល់​​នៅ​តំបន់​​សេដ្ឋ​កិច្ច​​​ពិសេស​​អគារ​​​​ពាណិជ្ជ​កម្ម​​​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​ នៅ​ទីក្រុង​​ហូ​ជី​

ការ​ទស្សន៍​ទាយ​បាល់​ទាត់​អេ​ស្ប៉ាញ​ព្រី​មេ​រ៉ា​លី​ហ្គា​ជុំ​ទី​35​សម្រាប់​ចុង​សប្តាហ៍​មាន​10​ប្រកួត​Real M នឹង​បន្ត​រក​ជ័យ​​ជម្នះ​ដើម្បី​ការ​​ពារ​​តំណែង ឯ Barcelona,Levante​ ជួប​ភ្ញៀវ​ខ្សោយ

Posted: 27 Apr 2012 02:10 AM PDT

កីឡាករក្រុម  Real M         
ការប្រកួតបាល់ទាត់អេស្ប៉ាញព្រី​មេរ៉ាលី​ហ្គា​ជុំទី​៣៥ សម្រាប់ចុងសប្រាហ៍នេះ​មាន​១០ប្រកួត​​ ។ ក្រុម​ Read M នឹង​បន្ត​រក​ជ័យជម្នះ​ដើម្បី​គ្រប់​គ្រង​​​តំណែងកំពូល​តារាង ខណៈ​ពេល​ Barcedona និង Levante ជួបគូ​ប្រកួត​ខ្សោយ​ ។

ការ​ផ្តល់​អំណោយ​ជូ​នដល់​អនុវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ កោះ​ចូរ៉ាម​

Posted: 27 Apr 2012 02:05 AM PDT

ការ​ផ្តល់​អំណោយ​ជូ​នដល់​អនុវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ កោះ​ចូរ៉ាម​
ខេត្ត​កណ្តាល​ ៖ ជា​ផ្នែក​មួយ​នៃ​ការ​ទទួលខុសត្រូវ​របស់​សាជីវកម្ម​នៅ​ក្នុង​សង្គម និង​សកម្មភាព​ដំណើរការយូរ​ឆ្នាំ​របស់​ធនាគារ ដើម្បី​អបអរសាទរ​គម្រប់​​ខួប​លើក​ទី​២០​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ធនាគារ​កម្ពុជា​សាធារណៈ​បាន​ចូលរួម​ផ្ដល់​

បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ជុំ​ទី​36​សម្រាប់​ចុង​សប្តាហ៍​នេះ

Posted: 27 Apr 2012 02:02 AM PDT

ការដណ្តើមបាល់គ្នារវាងកីឡាករក្រុម QPRនិងកីឡាករក្រុម Tottenham 
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេ​លីក​ជុំ​ទី 36 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន 9 ប្រកួត ។ ក្រុម​ Chelsea, Tottenham និង Arsenal មាន​ប្រវត្តិ​ល្អ​ជាង​គូ​ប្រកួត ។

ក្រុម Inter កំពុង​ត្រូវ​ការ​យក​ឈ្នះ​ក្រុម Cesena​ ដើម្បី​រក​កៅ​អី​1​នៅ​ឆេម​ពាន​លីក ចំណែក​ឯ Napoli,Lazio​ប្រឈម​ជា​មួយ​​ម្ចាស់​​ផ្ទះ

Posted: 27 Apr 2012 01:57 AM PDT

កីឡាករក្រុម Napoli អបអរពេលប្រកួតឈ្នះកន្លងមក
ការ​ប្រកួត​បាល់​ទាត់​​អ៊ីតា​លី​ស៊េរី​A ជុំ​ទី​33​​សម្រាប់​​​ចុង​សប្តាស៍​​​​នេះ​មាន​10ប្រកួត​​​ ។ ​ក្រុ​ម​ Inter ត្រូវ​ការ​​ឈ្នះ​​ Cesena ​ដើម្បី​​​​រក​កៅ​អី​​​​​​​មួយ​លេង​​នៅ​ឆេម​ពាន​​​ ចំណែក​ឯ​​ Napoli, Lazio អាច​ប្រឈម​​មុខ​​ជា​មួយ​​ក្រុមម្ចាស់ផ្ទះ​ ។

យុវជន​​ម្នាក់​ជិះ​ម៉ូតូ​​លឿន​ដូចហោះបុក​ម៉ូតូ​គេ​ជិះ​បញ្ច្រាស​ទិស​ដួល​សន្លប់​​ខ្លួន​ឯង​ស្តូក​​​​​

Posted: 27 Apr 2012 01:54 AM PDT

ខេត្តបាត់ដំបង ៖ យុវជនម្នាក់សន្លប់​ស្ដូក​ជាមួយនឹងឈាមជោកខ្លួន ដោយសារជិះ​ម៉ូតូ​លឿន​ពេកជ្រុលទៅបុកអ្នក​ជិះ​ម៉ូតូ១​គ្រឿង​ទៀត​បញ្រ្ចាសទិសគ្នាកាលពីល្ងាច​ថ្ងៃទី២៦ មេសា នៅចំណុចផ្លូវលេខ២ ក្បែរ​សាលា​២ធ្នូ ស្ថិតក្នុង​ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ

កសិករ​ជាង​​300​នាក់​លើក​គ្នា​មក​តវ៉ា​ជា​ថ្មី​ជំរុញ​ឱ្យ​មាន​​ការ​ជំទាស់​ដី​ការក្សា​ការ​ពាររបស់​តុលាការ

Posted: 27 Apr 2012 01:45 AM PDT

ក្រុម​កសិករ​ដែលមកតវ៉ា
​ខេត្ត​បាត់ដំបង ៖​​ ​ក្រុមប្រជាពលរដ្ឋជិត​៣០០​នាក់មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយ​មាន​ជ័យ​ និងស្រុកបវេល​ ខេត្តបាត់ដំបង បានលើក​គ្នា​មកកាន់សាលាខេត្តជាថ្មីម្ដងទៀត​ កាល​ពី​វេលា​ម៉ោង១រសៀលថ្ងៃទី២៦ មេសា​ ដើម្បី​ជំរុញ​ឲ្យលោកអភិបាលខេត្តអន្តរាគមន៍​

កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​-ថៃ​ សម្រាប់អភិបា​ល​ខេត្ត​ជាប់​ព្រំដែន​​លើ​កទី​4

Posted: 27 Apr 2012 01:45 AM PDT

ទិដ្ឋ​ភាព​ក្នុង​កិច្ច​ប្រជុំ
រាជធានី​ភ្នំពេញ​​​ ៖ កិច្ច​ប្រជុំ​មន្ត្រីជាន់​ខ្ពស់​កម្ពុជា​-ថៃ​សម្រាប់​អភិបាល​ខេត្ត​ជាប់​ព្រំ​ដែ​ន​កម្ពុជា​​-ថៃ​លើ​ក​ទី​៤​ បា​ន​ប្រព្រឹត​្ត​ទៅ​​កាលពី​ព្រឹក​ថ្ងៃទី​២៦​ មេសា​ នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុងទី​ណង​់​​តាល់​ រា​ជធានី​ភ្នំពេញ​ ដោយ​មាន​ការចូល​​រួម​​ពី​លោក​សក់ សេដ្ឋា​ រដ្ឋលេខា​