Khmerization ខែ្មរូបនីយកម្ម: “Obituary: Ieng Sary” plus 8 more

Khmerization ខែ្មរូបនីយកម្ម: “Obituary: Ieng Sary” plus 8 more


Obituary: Ieng Sary

Posted: 06 Apr 2013 02:05 AM PDT

Actor Nhem Sokun starred in "Red Khmer" a movie about the life of two American journalists during the Khmer Rouge takeover of Phnom Penh in 1975 ញ៉ែម សុគន្ធ ថត​រឿង​របប​ប៉ុលពត​

Posted: 05 Apr 2013 11:17 PM PDT

Opposition MP Son Chhay said the government discriminates against civil servants and workers when it rejected the opposition's proposed pay increase ក្រុម​អ្នកកាន់អំណាច​រើសអើង​និង​ មិន​គិត​ផលប្រយោជន៍​សង្គម​នៅពេល​គណបក្សប្រឆាំង​ព្យាយាម​លើកកម្ពស់​ជីវភាព​ មន្ត្រី​រាជការ​និង​កម្មករ​ខ្មែរ​

Posted: 05 Apr 2013 11:04 PM PDT

Sam Rainsy met American and Canadian politicians during a visit to the two countries លោក​ប្រធាន សម រង្ស៊ី ទៅ​បំពេញបេសកកម្ម​នៅ​សហរដ្ឋអាមេរិក និង​​កា​ណា​ដា​​ជួ​ប​សមាជិកសភា​និង​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​ទាក់ទិន​បញ្ហា​បោះឆ្នោត​

Posted: 05 Apr 2013 10:56 PM PDT

Cambodian officials graduate from [Vietnames] language course [The Vietnamisation of Khmer officials]

Posted: 05 Apr 2013 10:43 PM PDT

23 Cambodians rescued in Mauritius [They have been enslaved on Thai fishing boats]

Posted: 05 Apr 2013 10:41 PM PDT

Cambodian Art Rises From the Ashes

Posted: 05 Apr 2013 10:39 PM PDT

Philippines, Cambodia ink pact on rice trade

Posted: 05 Apr 2013 05:13 PM PDT

Damco increases presence in Cambodia

Posted: 05 Apr 2013 05:10 PM PDT

Koh Santipheap Daily

Koh Santipheap Daily


សិក្ខា​សាលា​ពិគ្រោះ​យោបល់​​​ថ្នាក់​ជាតិ​លើក​ទី​2 ស្តី​ពីវិទ្យា​សាស្ត្រ​បច្ចេក​ទេស

Posted: 06 Apr 2013 01:00 AM PDT

សិក្ខា​សាលា​ពិគ្រោះ​យោបល់​​​ថ្នាក់​ជាតិ​លើក​ទី​2 ស្តី​ពីវិទ្យា​សាស្ត្រ​បច្ចេក​ទេស
រាជធានីភ្នំពេញ ៖ សិក្ខា​សាលា​ពិគ្រោះ​​យោបល់​ថ្នាក់​​​ជាតិ​ស្តីពី​​ការ​ធ្វើ​​សេចក្តី​​ព្រាង​​​គោល​នយោ​បាយ​​ជាតិ​ ស្តីពី​​វិទ្យា​​​សាស្រ្ត​​​ បច្ចេក​វិទ្យា​ និង​នវានុ​វត្តន៍​លើកទី​២ ត្រូវ​បាន​​​រៀប​ចំ​ធ្វើ​ឡើង​​នៅ​សណ្ឋា​គារ​សាន់​វេ រាជ​ធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​៥ មេសា ​ក្រោម​អធិបតី​ភាព​​​​លោក ជា ស៊ាងហុង ​រដ្ឋ​លេខា​ធិការ​​​​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាម​ពល ​​និង​ជា​ប្រធាន​​គណៈ​​កម្មាធិការ​​ជាតិ​​វិទ្យា

ប្រកាស​តែង​តាំង​​​ប្រធាន​មន្ទីរ​​សេដ្ឋ​កិច្ច​​និង​ហិរញ្ញ​វត្ថុ​​រាជ​ធានី​ភ្នំពេញ​ថ្មី

Posted: 06 Apr 2013 12:45 AM PDT

ប្រកាស​តែង​តាំង​​​ប្រធាន​មន្ទីរ​​សេដ្ឋ​កិច្ច​​និង​ហិរញ្ញ​វត្ថុ​​រាជ​ធានី​ភ្នំពេញ​ថ្មី
រាជធានីភ្នំពេញ ៖ លោក​​​ វ៉ា សុធា ​អនុ​ប្រធាន​​មន្ទីរ​​​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវ​ត្ថុ​​រាជធានី​ភ្នំពេញ​​​​​ពេលនេះ​​ត្រូវ​បាន​​ប្រកាស​​​តែង​តាំង​ជា​ប្រធាន​​​មន្ទីរ​សេដ្ឋ​កិច្ច​ និង​​​ហិរញ្ញ​​​វត្ថុ​​​​រាជ​​ធានី​ភ្នំពេញ​ ​​ជំនួស​លោក ង៉ែត ​ចដ្តា​វី ​ដែល​​ត្រូវ​​ចូល​និវត្តន៍​​ ក្រោយ​ពី​​​​លោក​​បាន​​កាន់​​កាប់​​​​​មុខ​តំណែង​​ជា​នាយក​​មន្ទីរ​​អស់​រយៈ​ពេល​២២​ឆ្នាំ កន្លង​មក​នេះ ។ ​

សា​លា​រាជ​ធានី​ភ្នំ​ពេញ​ណែ​នាំ​មិន​ឱ្យ​រថយន្ដ​ឈ្នួល​និង​រថយន្ដ​ក្រុង​ដំ​ឡើង​ថ្លៃ​

Posted: 06 Apr 2013 12:30 AM PDT

រាជ​ធានី​ភ្នំពេញ ៖ សា​លា​រាជ​ធា​នីភ្នំ​ពេញ​បាន​ចេញ​សេចក្ដី​ជូន​ដំ​ណឹង​ ដោយ​ធ្វើ​ការ​ណែ​នាំ​ដល់​ម្ចាស់​រថយន្ដ​ឈ្នួល​ និង​រថយន្ដ​ក្រុង​​ ដែល​ធ្វើ​អាជីវ​កម្ម​ដឹក​អ្នក​ដំ​ណើរ​ទៅ​មក​ពី​រាជ​ធានី​ភ្នំ​ពេញ​ ទៅ​កាន់​ខេត្ដ​ក្រុង​នា​នា​ទូ​ទាំង​ប្រ​ទេស​ មិន​ឱ្យ​ឆ្លៀត​ឱ​កាស​ដំ​ឡើង​ថ្លៃ​ឈ្នួល​នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ទេ។​

ម៉ូតូ​ធុន​សេ​125​ពន្លះ​ជាមួយ​​វ៉េវ​ពេញ​ទំហឹង​របួស​3​នាក់​

Posted: 06 Apr 2013 12:15 AM PDT

ម៉ូតូ​ធុន​សេ​125​ពន្លះ​ជាមួយ​​វ៉េវ​ពេញ​ទំហឹង​របួស​3​នាក់​
ខេត្ត​ស្ទឹងត្រែង​ ៖ ​យុវជន​៣​នាក់​បាន​រង​របួស​ខណៈ​បើក​ម៉ូតូ​ជ្រុល​បុក​ពេញ​ទំហឹង​នៅ​វេលា​ម៉ោង​៦និង​១៦​នាទី​ល្ងាច​ថ្ងៃទី​៤ មេសា​ ស្ថិត​ក្នុង​ភូមិ​លើ​ សង្កាត់​ស្រះ​ឫស្សី ក្រុងស្ទឹងត្រែង​ ទល់​មុខ​ហាងល​ក់​គោ​ដុត​រស្មី​ពេជ្រ ។​សាក្សី​និយាយ​ថា ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ ជិះ​គ្នា​២​នាក់​មក​ទិញសាច់​គោដុត​ បន្ទាប់​ពី​ទិញ​រួច​បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ក្នុង​ល្បឿន​លឿន

​​​សហ​ភាព​សហព័ន្ធ​​យុវជន​កម្ពុជា​​​រៀប​ចំកម្មវិធី​អង្គរ​សង្ក្រាន្តនៅ​សៀមរាប

Posted: 06 Apr 2013 12:00 AM PDT

រាជធានី​ភ្នំពេញ​ ៖ ​សហ​​​ភាព​សហ​ព័ន្ធ​​​​​យុវ​ជន​កម្ពុជា​​(ស.ស.យ.ក) ​បាន​ឱ្យ​ដឹង​ថា ​​សហភាព​​សហព័ន្ធ​យុវជនកម្ពុជា​​​សហការ​ជាមួយ​​​អាជ្ញាធរ​​ពាក់​ព័ន្ធ​ ​បាន​រៀប​ចំ​​ពិធីអប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​​​ថ្មីប្រពៃណី​​ជាតិខ្មែរ​​​ដែល​នឹង​ប្រព្រឹ​ត្ត​ទៅ​​​​ចាប់​ពី​ថ្ងៃ​ទី​​​១៤ ដល​់​​១​៦​ មេសា​ ​នៅក្រុង​​​សៀម​រាប ខេត្ត​សៀមរាប ។

ប៉ូលិស​ប៉ុស្ដិ៍ និង​ខណ្ឌ​បំបែក​សម្បុក​​ក្រុម​ចោរ​នាំ​អ្នកម៉ូតូ​ឌុប​​ទៅ​វាយ​ប្លន់

Posted: 05 Apr 2013 11:45 PM PDT

ប៉ូលិស​ប៉ុស្ដិ៍ និង​ខណ្ឌ​បំបែក​សម្បុក​​ក្រុម​ចោរ​នាំ​អ្នកម៉ូតូ​ឌុប​​ទៅ​វាយ​ប្លន់
រាជធានី​ភ្នំពេញ​ ៖​ កម្លាំ​ងប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ និង​ខណ្ឌ​ពោធិ៍​សែនជ័យ ​​​ដឹក​​​នាំ​ដោយ​លោក​អធិការប៊ន សំអាត ​​បាន​​ឃាត់​ខ្លួន​ក្រុម​ជន​សង្ស័យ​​​មួយ​សម្បុក​មាន​ប្រុស​ មានស្រី ​​ដែល​កន្លង​​​មក​​តែ​ង​តែ​ធ្វើសកម្មភាព​​ហៅ​ម៉ូតូ​ឌ​ុប​ជិះ​​នាំ​យក​​​ទៅវាយ​ប្លន់​​​បាន​សម្រេច​ជាបន្ត​បន្ទាប់​ហើយ​​​​គេច​ខ្លួន​បាត់ស្រមោល​រាល់​លើក​ ។​​ ​ការ​ចាប់​ខ្លួន​នេះ​​ធ្វើ​ឡើង​កាល​​ពី​វេលាម៉ោង​​​​​១១ និង​​២៥នាទី​យប់ថ្ងៃទី​​៣

ស្រវឹ​ង​បោះ​ពួយ​រថយន្ត​បត់ផ្លូវ​កោង​មិន​ទាន់​ក្រឡាប់​ជាច្រើន​ត្រឡប់​

Posted: 05 Apr 2013 11:30 PM PDT

ស្រវឹ​ង​បោះ​ពួយ​រថយន្ត​បត់ផ្លូវ​កោង​មិន​ទាន់​ក្រឡាប់​ជាច្រើន​ត្រឡប់​
ខេត្ត​ព្រះវិហារ ​៖ ឧប្ប​ត្តិ​ហេតុ​រថយន្ត​កាម​រី​គូទ​ហើម​​​មួយ​គ្រឿង ​ពណ៌​ស្លែ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A-៩៧២១ បើក​បរដោយ​ឈ្មោះ​តារា ​ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ ​មាន​អ្នក​រួម​ដំណើរ​៣​នាក់ បើក​​ចេញ​ដំណើរ​ពី​​​ស្រុក​រវៀង ឆ្ពោះ​ទៅ​​ក្រុង​ព្រះ​វិហារ​លឿន​​ពេក​ លុះ​ដល់​ចំណុច​ផ្លូវ​កោង​​​ជិត​ក្បាល​ស្ពាន​ថ្ម ស្ថិត​​​​ក្នុង​​​ភូមិ​ក្រាំង​ដូង ​ឃុំ​ព្រះ​ឃ្លាំង ​អ្នក​បើក​​រថយន្ត​បួង​ចង្កូត​មិន​ទាន់​ជ្រុល​​​បុក​រះ​បង្គោល​​​សុវត្ថិភាព​

ស្ត្រី​រុស្ស៊ី​បើក​រថយន្ត​ហោះ​ឡើង​ពោប​លើ​ទ្រូង​ផ្លូវ​បុកសសរ​ផ្សាយ​ពាណិជ្ជកម្ម

Posted: 05 Apr 2013 11:15 PM PDT

ស្ត្រី​រុស្ស៊ី​បើក​រថយន្ត​ហោះ​ឡើង​ពោប​លើ​ទ្រូង​ផ្លូវ​បុកសសរ​ផ្សាយ​ពាណិជ្ជកម្ម
ខេត្ត​ព្រះសីហនុ ៖ កាលពី​វេលាម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៤ មេសា នៅ​ចំណុច​មុខ​ហាង​ថត​រូបរ​ស្មី​សូរិយា ស្ថិត​ក្នុង​សង្កាត់​​​លេខ​៤ ក្រុង​ព្រះសីហនុ មាន​ករណី​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​​ដោយ​រថយន្ត​​ម៉ាករ៉េវហ្វ័រ​បើក​បរ​ដោយ​ស្ត្រី​ជនជាតិ​រុស្ស៊ី​​បណ្តាល​ឱ្យ​​​រថយន្ត​ស្រុញ​មួយ​កំណាត់​មុខ ។​

រថ​យន្ត​កុង​តឺ​ន័រ​កិន​ស្ត្រី​ម្នាក់​ធ្លាយ​ពោះ​វៀន​ស្លាប់​​យ៉ាង​វេទ​នា​បំផុត​

Posted: 05 Apr 2013 11:00 PM PDT

រថ​យន្ត​កុង​តឺ​ន័រ​កិន​ស្ត្រី​ម្នាក់​ធ្លាយ​ពោះ​វៀន​ស្លាប់​​យ៉ាង​វេទ​នា​បំផុត​
​រាជ​ធានី​ភ្នំ​ពេញ ៖ ​ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់ ​រថយន្ត​កុងតឺន័រ​​កិន​ស្រ្តី​ម្នាក់​​ធ្លាយ​​ពោះ​វៀន​ស្លាប់​​​យ៉ាង​វេទនា​បំផុត ​កាល​ពី​វេលា​ម៉ោង​៥​និង​៥​នាទី​ល្ងាច​ថ្ងៃទី៤ ​មេសា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ស្រ្តី​​ឈ្មោះ​ឯម ស្រីនាថ អាយុ​៣០​ឆ្នាំ​ ជាកម្មការិនី​​​កាត់​ដរ ស្នាក់​នៅ​ភូមិ​ព្រែក​ពង្រាច ឃុំព្រៃវែង ស្រុកល្វាឯម ខេត្ដ​កណ្ដាល ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៊ិក ពាក់ស្លាកលេខ​

រថយន្ដ​ក្រុង​បើក​កៀរ​កាមរី​ឆ្លាម​នៅ​ចំ​ណុច​ស្ដុប​ផ្សារ​អូរ​ឫស្សី

Posted: 05 Apr 2013 10:45 PM PDT

រថយន្ដ​ក្រុង​បើក​កៀរ​កាមរី​ឆ្លាម​នៅ​ចំ​ណុច​ស្ដុប​ផ្សារ​អូរ​ឫស្សី
រាជ​ធានី​ភ្នំពេញ ៖ រថយន្ដ​ពី​រគ្រឿង​ឈប់​​ចាំ​ភ្លើង​ស្ដុប​ដូច​គ្នា​ ដោយ​​រថយន្ដ​កាមរី​ឆ្លាម​ឈប់​ខាង​មុខ​ រថយន្ដ​ក្រុង​នៅ​ខាង​ឆ្វេង​ដៃ​ ដល់​ភ្លើង​អា​ទិ​ភាព​រថយន្ដ​ទាំង​ពីរ​បើក​ចេញ​ទៅ​ ស្រាប់​តែ​រថយន្ដ​កាមរី​ងាក​ចង្កូត​មក​ខាង​ស្ដាំ​បន្ដិច​ ក៏​ត្រូវ​រថយន្ដ​ក្រុង​កៀរ​ជាប់​ទៅ​មុខ​លែង​រួច​ ។​ ករណី​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​១​០​នាទី​យប់​ថ្ងៃ​ទី​៤​ មេ​សា​ នៅ​ចំ​ណុច​ស្ដុប​អូរ​ឫស្សី តាម​ផ្លូវ​លេខ​១​៦​១​

យុទ្ធ​នា​​ការ​ផ្តល់​រង្វាន់​ដល់​​អតិ​ថិ​​ជន​ប្រកប​ដោយ​ជោគ​ជ័យ​ទាំង​5​សប្តាហ៍​

Posted: 05 Apr 2013 10:30 PM PDT

យុទ្ធ​នា​​ការ​ផ្តល់​រង្វាន់​ដល់​​អតិ​ថិ​​ជន​ប្រកប​ដោយ​ជោគ​ជ័យ​ទាំង​5​សប្តាហ៍​
រាជ​ធានី​ភ្នំ​ពេញ ៖ ​តារា​តំណាង​ស្រា​បៀរ ABC Extra Stout បាន​ធ្វើ​យុទ្ធនាការ​នៅ​ចុង​សប្ដាហ៍​ទាំង​៥ ក្នុង​ខែមីនា ឆ្នាំ​២០១៣ យ៉ា​ង​ជោគ​ជ័យ​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ស្រា​បៀរ ABC Extra Stout និង​ផ្ដល់​រង្វាន់​ដល់​អតិថិជន ដោយនៅ​ពេល​ថ្ងៃ​បាន​ធ្វើ​កម្មវិធី​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ដ និង​ផ្សារ​ទំនើប​នានា ដែល​មាន​បញ្ជរ​តាំង​បង្ហាញ​ផលិតផល​ស្រា​បៀរ ABC Extra Stout

អំណោយ​លោក​នាយ​ឧត្តម​សេនីយ៍​មាស​ សុភា​ និង​លោក​ជំទាវ​ផ្តល់​ដល់​មណ្ឌល​សុខ​ភាព​

Posted: 05 Apr 2013 10:15 PM PDT

ខេត្ត​កំពត​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣​ មេ​សា​ លោក​វរ​សេនីយ៍​ឯក​ មាស​ សុភា​រិទ្ធ​ នា​យ​រង​ការិយា​ល័យ​ទី​២​ កង​ទ័ព​ជើង​គោក​ តំណាង​លោក​នាយ​ឧត្តម​សេនីយ៍​ មាស​ សុភា​ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​លោក​ជំទាវ​ អម​ដំណើរ​ដោយ​លោក​ឧ​ត្តម​សេនីយ៍​ទោ​ អ៊ុង​ ណា​រិទ្ធ​ នាយ​សេនា​ធិការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​ជំនួយ​ការ​លោក​នាយ​

បិទ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​យុវជន​ និង​មហាជន​សង្កាត់​ទឹក​ថ្លា​ក្រុង​សិរី​សោ​ភ័ណ​

Posted: 05 Apr 2013 10:00 PM PDT

បិទ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​យុវជន​ និង​មហាជន​សង្កាត់​ទឹក​ថ្លា​ក្រុង​សិរី​សោ​ភ័ណ​ត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​យុវជន​ និង​មហាជន​សង្កាត់​ទឹក​ថ្លា​ក្រុង​សិរី​សោ​ភ័ណ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​យុវជន​ និង​មហាជន​​សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរី​សោភ័ណ​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១​ មេសា​កន្លង​មក​ មក​ដល់​ថ្ងៃ​ទី​៤​ មេសា​ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ ។​ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅទី​លាន​បាល់​ទាត់​អក្សរ​អ៊ុយ​ ស្ថិត​នៅ​ទី​រួមខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ទោ​ រ័ត្ន ស្រ៊ាង​ មេ​បញ្ជា

សមត្ថកិច្ច​ខណ្ឌសែនសុខ​ចុះ​បង្កា្រប​រថយន្តដឹក​ថ្ម ក្រួស ធុន​ធ្ងន់នៅតាមផ្លូវលេខ​១៥១

Posted: 05 Apr 2013 09:24 PM PDT

រាជ​ធានី​ភ្នំពេញ៖​កម្លាំងសមត្ថកិច្ច​​ចម្រុះសណ្តាប់​ធ្នាប់​ខណ្ឌ​ដឹកនាំ​ដោយ​លោក​ម៉ូវ​ ម៉ានិត​ អភិបាល​រង​ខណ្ឌសែន​សុខបាន​ចុះបង្រ្កាប​រថយន្ត​​​ដឹក​ថ្ម ក្រួស​ដែល​មាន​ទម្ងន់​ធ្ងន់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ១៥១ ចូលភ្នំ​ប្រសិទ្ឋិ ក្នុង​សង្កាត់​ពញាពន់ កាល​ពីវេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី៦ មេសា បន្ទាប់​ពីសាលា​ខណ្ឌបាន​ជូន​ដំណឹង​​ដល់​ម្ចាស់រថយន្តម្តង​រួចមកហើយ កាលពីថ្ងៃទី១៤ មីនា​ ហាម​មិន​ឲ្យ​ដឹក​ធ្ងន់

នាយ​ករដ្ឋមន្តី្រកម្ពុជា​​បានអញ្ជើញ​ដឹក​នាំ​គណៈប្រតិភូទៅ​ប្រទេសចិន

Posted: 05 Apr 2013 08:53 PM PDT

រាជធានី​ភ្នំពេញ​៖សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បានអញ្ជើញដឹក​នាំ​គណៈប្រតិភូ​រាជ​រដ្ឋា​ភិបាល​​ មួយ​​ក្រុមទៅ​​ប្រទេសសាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​វេលាព្រឹកថ្ងៃទី៦​ មេសា ២០១៣ នេះ ដើ​ម្បីពិភាក្សាការងារមួយ​ចំនួន​និង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ផ្សេងៗ​​ជាមួយនាយក​រដ្ឋមន្រ្តី និង​ប្រធានាធិប​តីចិន។

ស្ថាន​ភាព​អាកាស​ធាតុ​លើប​ណ្តា​ខេត្ត​ចំនួន​10 ថ្ងៃទី5​ដល់​7​​មេសា​​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​បោក​បក់​ខ្លាំង

Posted: 05 Apr 2013 06:00 PM PDT

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម
រាជធានី​ភ្នំពេញ ៖ ចាប់​ពី​ថ្ងៃ​ទី​៥ មេសា ​ដល់​ថ្ងៃ​៧ មេសា ខេត្ត​ចំនួន​១០​នឹងប្រឈម​បាតុភូត​ធម្មជាតិ​មាន​ភ្លៀង​ ផ្គរ​ រន្ទះ​លាយឡំ​ជា​មួយ​នឹង​ខ្យល់​កន្ត្រាក់​កួច​បោក​បក់​ខ្លាំង​ ។ ក្នុង​ស្ថាន​ភាព​អាកាស​ធាតុ​បែប​នេះ​ ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​ បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​ និង​ប្រជា​ពល​រដ្ឋ​ ឱ្យ​បង្កើន​ការ​យក​ចិត្តទុក​ដាក់ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀស​វាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ។​

​ស្តាប់​ឮ​ប្រពន្ធ​និយាយ​ទូរស័ព្ទ ជាមួយ​បុរស​ម្នាក់​បង​អូនៗ ប្តី​តូច​ចិត្តលេប​ថ្នាំ​សម្លាប់​ខ្លួន

Posted: 05 Apr 2013 05:50 PM PDT

ជនរងគ្រោះ
ខេត្ដ​តា​កែវ​ ៖ បុរស​ម្នាក់​ ដែល​លេប​ថ្នាំ​សម្លាប់​ខ្លួន​បាន​ត្រូវ​ក្រុម​គ្រួ​សារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ តែ​ជា​អកុ​សល​​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ជន​រងគ្រោះ​បាន​ស្លាប់​ទៅ​ហើយ​ ។​ ការ​លេប​ថ្នាំ​សម្លាប់​ខ្លួន​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​០​និង​៣​០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ មេសា​ នៅ​ក្នុង​ភូមិ​ខ្នុរ​ ឃុំ​បាន​កាម​​ ស្រុក​ព្រៃ​កប្បាស​ ហើយ​បើ​តាម​ការ​អះ​អាង​ថា​​ ព្រោះ​តែ​ប្រ​ចណ្ឌ​នឹង​ប្រ​ពន្ធ​ ដែល​

ភាគី​ជន​រង​គ្រោះ​គ្រោង​សុំ​សម្តេច​តេជោ​ហ៊ុន សែន ជួយ

Posted: 05 Apr 2013 05:20 PM PDT

ភាគី​ជន​រង​គ្រោះ​គ្រោង​សុំ​សម្តេច​តេជោ​ហ៊ុន សែន ជួយ
រាជ​ធានី​ភ្នំពេញ​ ៖ ភាគី​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​រថ​យន្ត​ ​តារា​ចម្រៀង​លោក​ខេម​រៈ​ សិ​រី​មន្ត​ គ្រោង​ស្នើ​សុំ​អន្ត​រា​គមន៍​ពី​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ឱ្យ​ជួយ​ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ណា​មួយ​ពី​ភាគី​ក្រុម​ហ៊ុន​ SK ។ ក្នុង​សន្និ​សីទ​សា​រ​ព័ត៌​មាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ មីនា​ នៅ​ស្នាក់​ការ​សមា​គម​សិល្ប​ករ​ខ្មែរ​ ភា​គី​ជន​រង​គ្រោះ​ទាំង​អស់​បាន​សម្តែង​

កូន​ប្រុស​អភិ​បាល​ក្រុង​ស្វាយ​រៀង ចោរ​ប្លន់​យក​ខ្សែ.ក លុយ​កាក់ និង​ទូរស័ព្ទ​បាន​ដោយ​​សុវត្ថិ​ភាព

Posted: 05 Apr 2013 05:10 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តស្វាយ​រៀង ៖ ​ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​​បន្ទាប់​ពី​បានដឹងថា ​ចោរ​១​ក្រុម​បាន​ស្ទាក់​ប្លន់កូន​ប្រុស​លោក​អភិបាល​ក្រុងស្វាយ​រៀង ​យកអស់​ខ្សែ.ក លុយ​កាក់ និង​ទូរស័ព្ទដៃ​ រួច​​នាំ​គ្នា​គេច​ខ្លួន​ដោយសុវត្ថិ​ភាព​កាលពីថ្ងៃ​ទី​៣ មេសា ​វេលាម៉ោង​៩​យប់​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាងកើត​ស្ពាន​ហាយវ៉េ ចម្ងាយ​​ប្រមាណ​​២០​ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ​​​បាក់​​រនាស់ សង្កាត់​សង្ឃ័រ​​ ក្រុង​ស្វាយ​រៀង ។

ផ្លែ​រុក្ខ​ជាតិ​ចម្លែក​មាន​រាង​ដូច​មនុស្ស​ប្រុស-ស្រី

Posted: 05 Apr 2013 05:00 PM PDT

ផ្លែ​រុក្ខ​ជាតិ​ចម្លែក​មាន​រាង​ដូច​មនុស្ស​ប្រុស-ស្រី
ខេត្តប៉ៃលិន ៖​ ​ផ្លែរុក្ខ​ជាតិ​ដ៏ចម្លែក​​ខុសគេ​​​​ពីរ​​ផ្លែ​​​មិន​ធ្លាប់​ប្រទះ​ឃើញ​​​​​មាន​លក្ខណៈ​ស្រដៀង​ទៅ​ន​ឹងមនុស្ស​​ប្រុស ស្រី​ឈរ​ដាក់​ដៃ​ស្រប​នឹង​ដង​ខ្លួន​​​​​​បេះបិទ ។ បើ​យើង​ពិនិត្យ​​មើល​ដោយ​ភ្នែក​ទទេ​​​​​​យ៉ាង​ពិនិត្យ​ពិច័យ​​​បន្ដិច​នឹង​ឃើញ​ថា តាំងពី​​លើ​ទង​(ក្បាល ) ​រហូត​​​ដល់ក្រោម​(ជើង)​ ​មាន​មុខ​មាត់​ ភ្នែក​ ច្រមុះ​​ ​សុដន់ និង​មាន​ប្រដាប់​ភេទ​ដូច​​នឹង​មនុស្សប្រុស​ ស្រី​ ហើយ​ផ្នែក​​ខាង​ក្រោម​នៃ​ផ្លែរុក្ខ​ជាតិ​​​នេះក៏​ដូច​​​ជា​

ឃាត់រ​ថយន្ត​ហ្វរ៉េនន័រ​មួយ​គ្រឿង និង​មនុស្ស​៣​​នាក់ រក​ឃើញ​ម្សៅ​ថ្នាំ​ញៀន​​ជិត​១​គីឡូ​

Posted: 05 Apr 2013 03:48 AM PDT

ឃាត់រ​ថយន្ត​ហ្វរ៉េនន័រ​មួយ​គ្រឿង និង​មនុស្ស​៣​​នាក់ រក​ឃើញ​ម្សៅ​ថ្នាំ​ញៀន​​ជិត​១​គីឡូ​
ខេត្ត​​កំពង់ធំ ៖ មនុស្សប្រុស​​ស្រី​៣នាក់ និងរថយន្តទំនើប​១គ្រឿង ត្រូវបានកម្លាំងសមត្ថ​កិច្ច មន្ទីរប្រឆាំងគ្រឿង​ញៀនសហការ​ជាមួយ​​ការិយាល័យប្រឆាំង​គ្រឿងញៀន​នៃស្នងការដ្ឋាននគរ​បាលខេត្ត ឃាត់ចាប់ខ្លួនកាល​ពីវេលាម៉ោង១០ និង៤៥​នាទី​ព្រឹកថ្ងៃទី៥ មេសា ២០១៣ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិរូង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ​។

ចោរ​ប្លន់​​កក្រើក​​ស្រុក​ស្វាយ​ជ្រំ គួរ​ឱ្យ​ព្រួយ​បារម្ភ

Posted: 05 Apr 2013 03:37 AM PDT

ខេត្ត​ស្វាយរៀង ៖ ​ក្រុម​ចោរ​ប្រដាប់​ដោយអាវុធ​បាន​ចូល​ប្លន់​ផ្ទះ​ប្រជា​ពលរដ្ឋ​​យក​បាន​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​ ម៉ាក​ណូគា​១​គ្រឿង ​កុំព្យូទ័រ​ឡេប​ថប​១​គ្រឿង មាស​ចំនួន​៣​ជី ប្លាទីន​៥​ហ៊ុន ​និង​ប្រាក់​​ចំនួន​១៥០.០០០​រៀល រួចគេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។ ​ករណី​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើត​ឡើង​កាលពីថ្ងៃទី​​៤ មេសា ២០១៣ ​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​នៅភូមិ​ពពា ឃុំ​ស្វាយធំ ស្រុក​ស្វា​យ​ជ្រំ ។ ​

មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង បរិច្ចាគ​ឈាម​ជូន​​មន្ទីរ​​ពេទ្យ​​

Posted: 05 Apr 2013 03:34 AM PDT

ការបរិច្ចាគឈាមជូន​មន្ទីរ​ពេទ្យ​
ខេត្ត​ស្វាយរៀង ៖ ​មន្ត្រី​នគរបាល​​ខេត្ត​ស្វាយ​រៀង បាន​បរិច្ចាគ​ឈាម​ជូន​មន្ទីរ​ពេទ្យ​​ខេត្ត ដើម្បី​​ទុក​ផ្គត់​ផ្គង់​​ក្នុង​មន្ទីរ​​ពេទ្យ​​​ផ្តល់​​ឈាមជូន​ជន​រងគ្រោះ​ដែល​​ត្រូវការ​ឈាម នា​ថ្ងៃទី​៥ មេសា ២០១៣ ​វេលា​ម៉ោង​៨​ព្រឹក ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​។ អញ្ជើញ​ជាអធិបតី​​នា​​ឱកាស​​នោះ​លោក​ឧត្តម​សេនីយ៍​ត្រី កឹង ឈន ស្នងការ​នគរបាល​ខេត្ត និង​លោក​ចាន់ ដារ៉ា ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត ។

នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​បី​នាក់​

Posted: 05 Apr 2013 03:10 AM PDT

ជនសង្ស័យដែលឃាត់ខ្លួនបាន
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែក​ព្រហ្មទណ្ឌនៃអធិការ​ដ្ឋាននគរបាល​ខណ្ឌដូនពេញ​សហការជាមួយ​នគរបាលប៉ុស្តិ៍រដ្ឋបាល​ផ្សារ​ថ្មីទី​២ បាន​ធ្វើការ​បង្រ្កាប និងឃាត់ខ្លួន​ជនសង្ស័យជួញ​ដូរគ្រឿងញៀន​បានបីនាក់ជាបន្ត​បន្ទាប់នៅកាំជណ្តើរ​ផ្ទះលេខ១២​អឺ៤ ផ្លូវលេខ​៦៧ ភូមិទី៩ សង្កាត់​ផ្សារ​​ថ្មីទី២ និង​នៅ​ផ្ទះលេខ​២០អឺ៤ ផ្លូវលេខ១៧ ភូមិទី៨ សង្កាត់ផ្សារ​ចាស់ ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង៣និង​

បាល់​ទាត់ហូ​ឡង់D12​និង D2 សម្រាប់​រាត្រីថ្ងៃសុក្រ​នេះមាន 8​ប្រកួត ក្រុម Feyenoord​, Cambuur, Go Ahead ជា​ជម្រើសល្អ​ក្នុងទឹក​ដី

Posted: 05 Apr 2013 03:03 AM PDT

ទិដ្ឋភាព​នៃ​ការប្រកួត​បាល់ទាត់
ការ​​ប្រកួត​បាល់​​ទាត់​អាល្លឺម៉ង់​​ប៊ុន​ដេស្លី​​ហ្គា​ជុំ​ទី​ 28 សម្រាប់​​ចុង​សប្តាហ៍​​នេះ​មាន​ 8 ប្រកួត​ ។ តើ​ Bayern អាច​រក្សា​ប្រវត្តិ​មិន​ចាញ់​នៅ​ក្រៅ​ផ្ទះ​បាន​ឬ​អត់ ?​ ខណៈ​ពេល​ក្រុម​ Dortmund មិន​ពិបាក​យក​ឈ្នះ​ Augsburg ។​ ទស្សនៈ​ Asianbookie យក​ Dortmund, Bayern, Wolfsburg, Greuther, Schalke, Freiburg, Mainz និង​ Stuttgart ។​

បាល់​ទាត់បារាំង​ឡឺសំផ្ចូ​ណា និង D2 សម្រាប់រាត្រី​ថ្ងៃសុក្រនេះ​មាន 9ប្រកួត ក្រុម​Bordeauxមិន​សូវមាន​សំណងល្អ នៅ​ផ្ទះ Marseille​ខណៈ Monacoនិង​Dijon ត្រូវការ​ឈ្នះថ្ងៃ​នេះ

Posted: 05 Apr 2013 03:00 AM PDT

ទិដ្ឋភាព​នៃ​ការ​ប្រកួតបាល់ទាត់
ការ​​ប្រកួត​បាល់​​ទាត់​បា​រាំង​​ឡឺ​សំ​ផ្ចូ​​​ណា​ ជុំ​ទី​31​​សម្រាប់​ចុង​សប្តាហ៍​​នេះ​មាន​ ​9 ប្រ​កួត​ ។​ ​ក្រុម​Montpellier,St Etienne និង​ Lille ជា​ជម្រើស​ល្អ ។​ ទស្ស​នៈ​Asianbookie យក​ Rennes, Bastia, Montpellier, Troyes, Ajaccio, Nice, St Etienne, Reims, និង​ Lorient ។

បាល់​ទាត់​ចម្រុះ​តំបន់​អឺរុប​សម្រាប់​​រាត្រីថ្ងៃ​សុក្រ​នេះមាន10​ប្រកួត ក្រុម Slavia​, Port Vale ​និង Betis ជា​ជម្រើស​ល្អ

Posted: 05 Apr 2013 02:55 AM PDT

ទិដ្ឋភាព​នៃ​ការប្រកួតបាល់ទាត់
​ការ​​ប្រកួត​បាល់​ទាត់​​អេស្ប៉ាញ​ព្រី​មេរ៉ា​​លីហ្គា​ ជុំ​​ទី 30 សម្រាប់​​ចុងសប្ដាហ៍នេះ​មាន​​ 8 ប្រកួត​​​ ។ ក្រុម​ Real M និង​ Atletico ត្រូវ​ការ​ឈ្នះ​​ប្រជែង​គ្នា​យក​​​លេខ2​ ក្នុង​តារាង​​ ​ខណៈ​Barcelona, ប៉ះ​កូនចៀម​ Mallorca ​។ ​ ទស្សនៈ​​ Asianbookieយក ​Sociedad,Real M, Zaragoza​ ,Barcelona,Vallecano ,Espanyol,Getafe, និង​ Valencia ។

ចិន​ក្លាយ​ជា​ប្រទេស​ចំណាយ​ច្រើ​នជាង​គេ​លើ​ការ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​

Posted: 05 Apr 2013 02:53 AM PDT

អ្នក​ធ្វើ​ដំណើរ​ចិន​ជាអ្នក​ចំណាយ​លើ​ទេស​ចរណ៍​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​ ដោយ​បានចំណាយ​រហូត​ដល់​១០២​ពាន់​លាន​ដុល្លារ​លើ​ការ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​២០១២ ។​ នេះ​បើ​យោ​ង​តាម​អង្គការ​ទេសចរណ៍​ពិភព​លោក​របស់​អង្គការ​សហ​ប្រជា​ជាតិ​ (UNWTO) ប្រាប់​ឱ្យ​ដឹង​ ។​

Dellរៀប​​ចំ​កម្ម​វិធី​អប​អរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

Posted: 05 Apr 2013 02:50 AM PDT

ការរៀប​​ចំ​កម្ម​វិធី​អប​អរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​
រាជធានីភ្នំពេញ ៖ Dell គឺជាម៉ាកនាំមុខគេ​លើផលិតផល​បច្ចេកវិទ្យាក្នុង​ទីផ្សារកម្ពុជា និងសកល​លោក ក្នុងការផ្គត់​ផ្គង់ផលិត​ផលបច្ចេក​វិទ្យា​​ដូចជា កុំព្យូទ័រលើតុ Laptop Monitor ម៉ាស៊ីន​ព្រីនធ័រ ទូរស័ព្ទដៃ និងគ្រឿង​បន្លាស់កុំព្យូទ័រ​ផ្សេងៗ​ទៀត។ សំណាងធំ​ជាងគេដែល Dell បាន​ផ្ដល់​​ជូនអតិថិជន រួមមាន​​គុណភាព និងការឈ្នះ​រង្វាន់ទាំង​២​លើក ដែលធ្វើឲ្យ​អតិថិ​ជនឈ្នះរង្វាន់​ជាច្រើនដូចជា Dell Venue

ម៉ន សាម៉េត ណាត់​ជួប​សងសឹក​ អឹុង បូរ៉ា ​ជា​លើក​ទី​2​នៅថ្ងៃ​ស្អែក​លើ​សង្វៀន​​បា​យ័ន​កោះ​ពេជ្រ​

Posted: 05 Apr 2013 02:45 AM PDT

រាជ​ធានី​ភ្នំពេញ ​៖ កីឡា​ករជើង​ខ្លាំង​ពីរ​រូប​គឺ​ម៉ន សាម៉េត ​មក​ពី​ក្លិប​ព្រែក​ឯ​ង​កីឡា​ និង​អឹុង បូរ៉ា ​មកពី​ក្លិប​ព្រះខ័ន​រាជ​ដែល​ធ្លាប់​ធ្វើ​ឱ្យ​មហា​ជន​ជក់​ចិត្ត​នោះ​ត្រូវគេ​រៀប​ចំ​ឱ្យ​ប៉ះ​គ្នាជា​ថ្មី​ម្តង​ទៀត​​នៅ​ថ្ងៃ​អាទិត្យ​ទី​៧ មេសា ​ស្អែក​នេះ​នៅ​លើ​សង្វៀន​បាយ័ន​កោះពេជ្រ ។ កាល​ពី​ជួបគ្នា​លើក​ទី​១ កន្លង​ទៅ​ម៉ន សាម៉េត បាន​ខិត​ខំ​តស៊ូខ្លាំង​ណាស់​ដែរ ​តែ​លទ្ធ​ផល​ចុង​ក្រោយ​នៅតែចាញ់​ពិន្ទុ អឹុង បូរ៉ា ​ដដែល ទើបគេ​