The Phnom Penh Post - KHMER: “ជាង​១០០០​គ្រួសារ​នៅ​កំពង់ធំ​ត្រូវ​ការ​ជំនួយ​បន្ទាន់” plus 3 more

The Phnom Penh Post - KHMER: “ជាង​១០០០​គ្រួសារ​នៅ​កំពង់ធំ​ត្រូវ​ការ​ជំនួយ​បន្ទាន់” plus 3 more


ជាង​១០០០​គ្រួសារ​នៅ​កំពង់ធំ​ត្រូវ​ការ​ជំនួយ​បន្ទាន់

Posted: 15 Sep 2011 04:20 AM PDT

កំពង់ធំៈ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រជា​ពលរដ្ឋ​ជាង ១០០០​គ្រួសារ ក្នុង​ចំណោម ៤០០០​គ្រួសារ កំពុង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ក្នុង​នោះ​មាន​ទាំង​ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់ ដែល​បាន​បំផ្លិច​បំផ្លាញ​ស្រូវ​ដំណាំ​របស់​គាត់ និង​បាន​សម្លាប់​​កុមារ​តូចៗ​ចំនួន ៦​នាក់។

ជំនន់​ទឹក​ភ្លៀង​នៅ​សៀមរាប​ថម​ថយ​ទៅ​វិញ

Posted: 15 Sep 2011 04:03 AM PDT

110915_b02

សៀមរាបៈ ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​សៀមរាប ប៉ូល​ទេសចរណ៍​វប្បធម៌​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា​នោះ បាន​ថម​ថយ​យ៉ាង​លឿន បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ជីក​ច្រាំង​ស្ទឹង​សៀមរាប ដើម្បី​ធ្វើ​ឲ្យ​ច្រាំង​មាន​ទំហំ​ជាង​មុន និង​អាច​ឲ្យ​ទឹក​ហូរ​ចូល​បឹង​ទន្លេ​សាប​កាន់​តែ​លឿន។

ព្រះ​សង្ឃ និង​ពលរដ្ឋ​ពុល​អាហារ​នៅ​វត្ត​ខេត្ត​កំពង់ឆ្នាំង

Posted: 15 Sep 2011 03:39 AM PDT

កំពង់ឆ្នាំងៈ ក្រុម​មន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ ១៤​នាក់​ និង ព្រះ​សង្ឃ ២​អង្គ បាន​ក្អួត​ចង្អោរ និង​រាក​រុស ដោយសារ​ការ​ពុល​ចំណី​អា​ហារ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​ថ្ងៃ​នេះ ស្ថិត​នៅ​ក្នុង​វត្ត​ដូនវៀត ភូមិ​ដូនវៀត ​ឃុំ​កំពង់ហៅ ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង។

ឧតុនិយម​ព្រមាន​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នឹង​ទឹក​ជំនន់

Posted: 15 Sep 2011 03:25 AM PDT

ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក និង​​ឧតុនិយម​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេង​មេគង្គ​លើ ទន្លេ​មេគង្គ​ក្រោម ទន្លេ​បាសាក់ និង​ទន្លេ​សាប ព្រម​ទាំង​តំបន់​នានា មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ចំពោះ​កម្រិត​ទឹក​ជំនន់​ចាប់​ពី​ថ្ងៃ​ នេះ​ទៅ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!