Koh Santipheap Daily

Koh Santipheap Daily


លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ​​​​នឹង​មក​ទទួលមេដាយ​​​នៅ​កម្ពុជា ថ្ងៃទី​​១៦ កញ្ញា​​

Posted: 12 Sep 2011 12:36 AM PDT

លោកថាក់ស៊ីន
រាជធានីភ្នំពេញ​​​​ ៖ ​ សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏បាន​បង្ហើប​អោយដឹង​ផង​ដែរថា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត់ត្រា នឹងអញ្ជើញ​​​មក​កាន់​​ប្រទេសកម្ពុជា​ដើម្បីទទួល​មេដាយ និង​ចូល​រួមសិក្ខា​សាលា​នៅរាជ​បណ្ឌិត្យ​សភា​កម្ពុជានា​ថ្ងៃទី១៦ កញ្ញា ២០១១ ខាង​មុខ​នេះ គឺមួយថ្ងៃ​ក្រោយ​ពេល​ដែល​នាយករដ្ឋ​មន្រ្តី​ថៃ លោកស្រី​យីង​​ឡាក់ ស៊ី​ណា​វ៉ាត់ត្រា

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ៖ ​​បញ្ហា​ប៉ះពាល់​​​ការលូតលាសា់​​​សេដ្ឋកិច្ច គឺ​​​​បណ្តាល​មក​ពី​​ផ្នែក​ខាង​​ក្រៅ​

Posted: 12 Sep 2011 12:35 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ ​​ពាក់ព័ន្ធ​នឹងបញ្ហា​សេដ្ឋ​កិច្ច​សម្តេច​បាន​បញ្ជាក់អោយដឹងថា នៅឆ្នាំ​២០១១​​នេះ សេដ្ឋ​កិច្ច​របស់កម្ពុជា​ដែលរំពឹងទុក​ថា ​មាន​ការ​កើន​ឡើង​៦ភាគរយនោះ​ឥឡូវនេះ​ត្រូវ​បាន​វិទ្យា​ស្ថាន​ជាតិ សិ្ថតិ កាល​ពីខែមុន ​បញ្ជាក់​ថា សេដ្ឋ​កិច្ច​​កម្ពុជា អាច​កើន​ឡើង​ដល់​​៨,២​ភាគរយ​ឯណោះ​។ សម្តេច​បាន​បញ្ជាក់​ទៀត​ថា កត្តាដែលនាំអោយមាន​ការ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ចកម្ពុជា

នាង​ស្តូ​សួ​បំ​បាក់​​នាង​ស៊េរីណា​​យក​ឈ្នះ​​ពាន​ជើង​​ឯក​តឺន្នីស​​ក្រប​ខណ្ឌធំ ​​​US Open ​

Posted: 12 Sep 2011 12:28 AM PDT

កីឡាការិនី​​អូ​ស្ត្រា​លី​​សា​ម៉ាន់​ថា ស្តូ​សួ​
នៅ​ក្រោម​ក្រ​សែ​ភ្នែក​ទស្ស​និក​ជន​ដែល​ជាជន​ជាតិ​អាមេរិក​រាប់​ម៉ឺននាក់ នាង​ស្តូ​សួ​ជាតិ​អូ​ស្ត្រា​លី​វាយ​សម្រុក​លើ​នាង​ស៊េរីណា​ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​នេះ​៣ជំ​នាន់​ដោយ​ឥត​បង្អង់​និង​ស្ទាក់​ស្ទើរ​ដៃ​ឡើយរហូត​ទទួល​បាន​ជ័យ​ជម្នះ​

លោក​​ហាស់ វ៉ារី ​ដឹកនាំ​ក្រុម​ការងារ​ពង្រឹង​​មូល​​​ដ្ឋាន​ចុះ​ជួយ​ស្រុក​​​ព្រៃឈរ​ពិនិត្យ​ ​​និងពង្រឹង​​​យុវជន​​ទើប​​​គ្រប់​អាយុ​​​ឱ្យ​បាន​​​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត​ ​​គ្រប់ៗគ្នា​

Posted: 12 Sep 2011 12:27 AM PDT

ខេត្ត​​​កំពង់​​ចាម ៖ ​​​លោក​​​ហាស់ វ៉ារី ​​ទីប្រឹក្សា​​​​និង​ជាតំណាង​​​ដ៏​ខ្ពង់​ខ្ពស់​​​​​សម្តេច​​​អគ្គ​មហា​​ សេនាបតីតេជោ​​ហ៊ុន សែន ​​​និង​ជា​អនុប្រធាន​​​​​​គណៈពង្រឹង​​​​មូល​ដ្ឋាន​​​​ស្រុក​ព្រៃឈរ​​ ​ខេត្ត​​កំពង់​ចាម​ ​​រួម​និង​​ក្រុម​​ការងារ​​​ច្រើន​រូប​​ទៀត​ ​នាថ្ងៃទី​១០ កញ្ញា​ បាន​ចុះ​​ជួប​សំណេះសំណាល​​​​​​ជាមួយ​​ប្រធាន​​​​​​​​​-​អនុប្រធាន​​​​ភូមិ​​ ក្រុម​ប្រឹក្សា​ឃុំ​ និង​​​​សមា​ជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា

សម្តេច​តេជោហ៊ុន សែន ​​អំពាវ​នាវ​​​​​ឱ្យ​ប្រជាពលរដ្ឋ​​ទៅពិនិត្យ​ចុះ-ឈ្មោះ​បោះឆ្នោត​​ឱ្យ​បាន​គ្រប់​ៗគ្នា​

Posted: 12 Sep 2011 12:26 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ​អោយ​ប្រជាពលរដ្ឋទាំងអស់​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​អោយបានគ្រប់ៗគ្នា ​ដើម្បី​​​សម្រេច​គោល​ដៅ​​ដែលខ្លួន​​​ចង់​បាន និង​ជ្រើ​សរើស​​អ្នក​ណា​ដែល​មាន​គុណ​សម្បត្តិ​​អភិវឌ្ឍ​​​មូល​ដ្ឋាន​​ អភិ​វឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​ដឹកនាំ​ ។​

កង​កម្លាំង​ CNT ​ផ្អាក​ការ​​វាយ​ប្រហារ​លើទី​ក្រុង​បានីវ៉ាលីដ

Posted: 12 Sep 2011 12:17 AM PDT

កង​កម្លាំង​​ឧទ្ទាម​​​​ធ្វើ​​ចលនា​កាត់​វាលខ្សាច
ក្រោយការប្រយុទ្ធគ្នា​យ៉ាងសាហាវ​​​ពី​ថ្ងៃទី៩ កញ្ញា មក បណ្តា​យុទ្ធជន​របស់ក្រុម​​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លីប៊ី CNT កាល​ពី​យប់ថ្ងៃទី១១ ​កញ្ញា បានផ្អាក​ការ​​រុល​ទៅមុខ​របស់ពួកគេ​​ចូល​ទីក្រុង​បានីវ៉ាលីដ ជា​ទីតាំង​​​​ចុង​ក្រោយមួយ​​ក្នុង​ចំណោម​ទីតាំង​ចុង​ក្រោយទាំង​ឡាយ​​របស់​លោក​​មូអាម៉ា កា​ដាហ្វី

ប្រតិភូ​​​សាខា​កាកបាទក្រហម​​​​កម្ពុជា ស្រុកអង្គស្នួល​​​ចែក​អំណោយ​​សង្គ្រោះ​ជូនប្រជាពលរដ្ឋ​​រងគ្រោះ​​​​ដោយ​ គ្រោះ​អគ្គិភ័យ​និង​​រន្ទះ​បាញ់​​ស្លាប់​​​​នៅស្រុក​​អង្គស្នួល​

Posted: 12 Sep 2011 12:09 AM PDT

សកម្មភាពចែកអំណោយ
​ខេត្តកណ្តាល​​​​​ ៖ នៅថ្ងៃទី​៩ ​កញ្ញា ឆ្នាំ ២០១១ វេលាម៉ោង​៩​ព្រឹក ប្រតិភូអនុសាខា​កាក​បាទក្រហមកម្ពុជាស្រុកអង្គស្នួល ដឹកនាំដោយ​លោក​សាមុត ធឿន អភិបាលស្រុក និងជា​ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយ​លោក​វេជ្ជ​បណ្ឌិត​ស្រុង លីម ប្រធានការិយាល័យស្រុកប្រតិ បតិ្តអង្គស្នួល

ក្បួន​រថយន្ត​​​ដឹកគ្រញូង​ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​ជាតិលេខ7ក្លាយជា​ផ្លូវ​​ផ្តាច់ព្រលឹង

Posted: 12 Sep 2011 12:09 AM PDT

សកម្មភាពរថយន្តដឹកឈើពេលយប់
ខេត្ត​ស្ទឹងត្រែង ៖ រថយន្តកាមរីច្នៃ និង​រថ​យន្តឡង់គ្រីស្ស័រច្នៃដឹកឈើ​គ្រញូង​ចេញពី​ស្រុក​សៀមប៉ាង និងក្រុង​ស្ទឹង​ត្រែងជារៀង​រាល់​យប់ ​ដែលតែងធ្វើចរាចរណ៍តាមផ្លូវជាតិលេខ​៧ ឆ្ពោះ​ទៅកាន់ប្រទេសវៀតណាម​ បានកំពុងក្លាយ​ជា​ក្បួន​រថយន្តផ្តាច់ព្រលឹងដោយ​សារ​តែ​ការ​បើក​លឿន​ យ៉ាងអនាធិបតេយ្យពេញផ្លូវ​បង្ក​ការ​​ភ័យ​ខ្លាច​​ដល់ប្រជាពល​រដ្ឋ​​ធ្វើដំណើរ​ ​តាម​ផ្លូវ​នោះ​​យ៉ាងខ្លាំង​ ។

ព្រះ​សង្ឃ អាចារ្យ​ មេឃុំ​​ និង​ប្រជា​ពលរដ្ឋអង្គាស​​ប្រាក់​ជួសជុល​ផ្លូវ​

Posted: 12 Sep 2011 12:06 AM PDT

ទិដ្ឋភាពនៃការរៃអង្គាសថវិកាជួសជុលផ្លូវ
ខេត្តតាកែវ ៖ ​កំណាត់​ផ្លូវ​​​លំ​ក្នុង​ភូមិ​១ខ្សែ​​​ប្រវែង​​១.៥០០​​​ម៉ែត្រ ដែល​​​​មាន​ការខូចខាត​​ស្ទើរ​តែប្រជា​ពលរដ្ឋធ្វើ​ដំណើរ​​​លែងកើត​​​ ពេល​នេះ​​ក្រោម​គំនិត​​ផ្តួចផ្តើម​​របស់​លោក​មេឃុំ​​ អាចារ្យ​​​ គណៈកម្មការ​​វត្ត​​​​ និង​​ប្រជាពលរដ្ឋ​​​បាន​​​​រៃអង្គាស​​ថវិកា​​​ដើម្បី​​ជួសជុល​​ផ្លូវ​លំ​​​​ មួយ​ខ្សែ​​​នេះ​ឱ្យ​ល្អ​​ឡើង​វិញ​ ។

ជនជាតិ​បារាំង​​មួយគូ​ប្តី​​ត្រូវ​​​ពួក​ចោរ​​សមុទ្រ​​​សម្លាប់​​​​ប្រពន្ធ​​នៅរស់​

Posted: 12 Sep 2011 12:01 AM PDT

​នារី​ជនជាតិ​បារាំង​ម្នាក់​ ដែលបាត់ខ្លួន​កាល​ពី​​ថ្ងៃទី​​​៨ កញ្ញា ​​កន្លង​មក​នេះ ក្នុងដែនទឹក​​​យេម៉ែន​​ត្រូវ​បាន​​រកឃើញ​នៅរស់​​​ តែប្តីរបស់​គេ​ត្រូវ​ស្លាប់​​ក្នុងពេល​​​​ពួកចោរ​សមុទ្រ​​វាយប្រហារ​​លើ​នាវា​​​ប្រើ​​​​ក្តោង​របស់​ពួកគេ​។ ​នេះជា​សេចក្តី​​​​រាយ​​ការណ៍​​កាលពីថ្ងៃទី​​​១១ កញ្ញា ​របស់​​​ប្រភពព័ត៌​មាន​​បារាំង​មួយ​។​

កីឡាករហ្វាំង​ឡង់​​មីកកូ ហ៊ី​​វ៉ូ​ណឹន ​ឈ្នះជើងឯក​ប្រណាំង​រថយន្តប្រភេទ​​រែលលី ​(Rally Australia) ​នៅ​អូស្ត្រា​លី​

Posted: 11 Sep 2011 11:51 PM PDT


កីឡាករ​ហ្វាំង​ឡង់​មីកកូ ហ៊ី​វ៉ូ​ណឹន​​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី ​Rally Australia ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​កាល​ថៃ្ង​អាទិត្យ​​​ ទី​១១ ​​ខែកញ្ញា​​ កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុង ​Coffs Harbour ​ប្រទេស​អូស្ត្រា​លី​។

សិក្ខា​សា​​លា​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ប​ឋម​ស្តី​ពី​ការ​សិក្សា​ផែន​ទី​មុខ​ងារ​របស់​ក្រ​សួង​សង្គម​កិច្ច

Posted: 11 Sep 2011 11:34 PM PDT

រាជធានីភ្នំពេញ​​ ៖ ​នៅ​ទី​ស្តី​ការក្រ​សួង​សង្គម​​កិច្ច​អ​តី​ត​យុទ្ធ​ជន និង​យុវ​នី​តិ​សម្ប​ទា កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១១​ មាន​ប្រា​រព្ធបើក​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ប​ឋម​ស្តី​ពី​ការ​ សិក្សា​ផែន​ទី​មុខ​ងារ​របស់​ក្រ​សួង​សង្គម​កិច្ច អតី​ត​យុទ្ធ​ជន និង​យុវ​នី​តិ​​សម្ប​ទា​ដល់​អង្គ​ការ​ដៃ​គូ​អភិវឌ្ឍន៍ និង​មន្ទីរ​សង្គម​​កិច្ច​រាជ​ធានី​-ខេត្ត​ក្រោម​​អធិប​តី​ភាព លោក​រដ្ឋ​មន្ត្រី​អ៊ិត សំ​ហេង។ ​

និវត្តន៍​ជន​16​នាក់​​ និងគ្រួសារ​​សព​3​នាក់​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​​គោល​នយោ​បាយ​

Posted: 11 Sep 2011 11:34 PM PDT

ការប្រគល់អំណោយ
ខេត្តបន្ទាយមានជ័យ ៖ ​មន្ត្រីនគរបាល​​ជា​និវត្តន៍​ជន​ចំនួន​១៦​នាក់ និង​ក្រុម​គ្រួសារ​​មន្ត្រី​នគរ​បាល​​ដែល​ទទួល​មរណភាព​​ចំនួន​៣​នាក់​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​គោល​នយោ​បាយ​​ផ្តាច់​ចេញ​ពី​អង្គ​​ភាព​ដើម ។ ពិធី​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​​នៅ​ស្នងការ​ដ្ឋាន​ ខេត្តកាលពី​ព្រឹក​ថ្ងៃទី​៩ កញ្ញា ​ក្រោម​ការ​ចូលរួមពី​លោក​វរ​សេនីយ៍​​ទោ សេង ​ជា

​សម្តេចតេជោ​អំពាវ​នាវ​​​ឱ្យអាជ្ញាធរ​​​ត្រៀមសង្គ្រោះ​​​​អាយុជីវិត​​ ខណៈ​មាន​ទឹក​ជំនន់​​​​នៅសៀមរាប, ស្ទឹង​ត្រែង, ឧត្តរ​មាន​ជ័យ​, ព្រះវិហារ​

Posted: 11 Sep 2011 11:34 PM PDT

រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវអោយអាជ្ញាធរពាក់​ព័ទ្ធ​ទាំងអស់ តាមដាននិងយកចិត្តទុកដាក់ពីកំរិតទឹក​ជំនន់ ហើយត្រូវត្រៀមគ្រូពេទ្យជាបន្ទាន់ ដើម្បី​ ជួយ​សង្គ្រោះ​អាយុជីវិត​។ សម្តេចតេជោ​ថ្លែង​យ៉ាងដូច្នេះ ធ្វើឡើង​បន្ទាប់ពីមានទឹកភ្លៀង​បាន​ជន់លិចនៅក្រុង​សៀមរាប និង​ក្រុង​ស្ទឹង​ត្រែង​​ចាប់តាំងពីថ្ងៃទី​១០ កញ្ញា

និស្សិត​​​ស្រាត​ធ្វើ​​បាតុ​កម្ម​​ប្រឆាំង​​​រដ្ឋា​ភិបាល​​​កូឡុំ​ប៊ី

Posted: 11 Sep 2011 11:31 PM PDT


​​និស្សិតប្រុសម្នាក់​​បាន​​ស្រាត​ននលគក​​ឈរ​​គ្រវី​​ទង់​ជាតិ​ធ្វើបាតុ​កម្ម​​ប្រឆាំង​នៅ​បរិ​វេណ​​ខាង​មុខ​ក្រុម​ប៉ូលិស​​បង្ក្រាប​ចលា​ចល​ ក្នុងអំឡុង​ពេល​​ធ្វើ​បាតុ​កម្ម​​​របស់ក្រុម​និស្សិត​ និង​សាស្ត្រា​ចារ្យ នៅ​ទី​ក្រុង​បូហ្គោ​តា ប្រទេស​កូឡុំ​ប៊ី​ ដើម្បី​​ប្រឆាំង​​នឹង​នយោ​បាយ​​សិក្សា​​អប់រំ​​រ​បស់​រដ្ឋ

ពេជ្រ​​មាន​តម្លៃខ្ពស់​​​1​គ្រាប់​​ថ្លៃ9​​សែន​ដុល្លារ​

Posted: 11 Sep 2011 11:28 PM PDT


​បច្ចុ​ប្បន្ន​ តម្លៃ​មាស​និង​ពេជ្រ​​កំពុង​កើន​ឡើង​ខ្ពស់​​នៅ​លើពិភព​លោក​ ខណៈ​ពេល​អ្នក​វិនិ​យោគ​​នានា​កំពុង​មានចំណាប់​អារម្មណ៍​ និង​ទិញ​ទុក​សម្រាប់​​តម្កល់​​ទប់​ទល់​នឹង​វិបត្តិ​ផ្សេងៗ​ក្នុង​ពេល​អនាគត ។ ​សម្រាប់រូប​ភាព​ដែល​បង្ហាញ​នេះ គឺ​ជាពេជ្រ​​ដ៏ស្រស់​ស្អាត​ពណ៌​​លឿង​

ក្រុម​បច្ចេក​​ទេស​​​គ្រឿង​​ផ្ទុះ​​នៅ​លើ​​អគារ​​កាពី​តូល

Posted: 11 Sep 2011 11:25 PM PDT


​បុគ្គ​លិក​បច្ចេក​ទេសផ្នែក​គ្រឿង​ផ្ទុះ ​កំពុង​បញ្ជាក់​​ព័ត៌​មាន​លំអិត​ដល់​មន្ត្រី​ផ្សេង​ទៀត ឱ្យ​បាន​ដឹង​ពី​​ការ​ថែរក្សា​​សុវត្ថិ​ភាព​នៅ​ពី​លើ​ដំបូល​អគារ​របស់​​សភា​ជាន់​ទាប ខណៈ​ពេល​លោក​ប្រធានា​ធិបតី​​ ​អូប៉ា​ម៉ា ថ្លែង​បញ្ជាក់​​​ពី​ផែន​ការ​បង្កើន​ការ​ជួល​បុគ្គ​លិក​បន្ថែម​ក្នុងស្ថាន​ភាព

ជញ្ជាំង​ផ្ទះ​​ធ្លុះ​ធ្លាយ​​ដោយ​​គ្រាប់​កាំភ្លើង​

Posted: 11 Sep 2011 11:22 PM PDT


បុរសម្នាក់​ត្រូវ​ថត​រូប​បាន​ ខណៈ​ពេល​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​នៅ​ទី​ក្រុង​អម អេល ​ខាន​ហ្វូ​សា ​ប្រទេស​លីប៊ី ។ ផ្ទះ​ខាង​លើ​ត្រូវ​បាញ់​​ប្រហារ​ដោយ​កង​កម្លាំង​​ស្មោះត្រង់នឹង​លោក​មូ​អាម៉ា ​កាដា​ហ្វី កាលពី​ថ្ងៃទី​៧ ​កញ្ញា កន្លង​មក ហើយ​បច្ចុ​ប្បន្ន​តំ​បន់​នេះ ​​ត្រូវ​បាន​កាន់​កាប់​​ដោយ​ពួក​ឧទ្ទាមលីប៊ី ។

ជប៉ុន​​ត្រៀម​​បញ្ជូន​​យាន​អវកាស​​​ទៅភព​ព្រះ​សុក្រ

Posted: 11 Sep 2011 11:20 PM PDT


ជប៉ុន​បាន​​ទទួល​ជោគ​ជ័យ​​ក្នុង​ការ​​សាក​ល្បង​​យាន​ត្រួតពិនិត្យ​​លំហ​អវកាស​ «អាខាត់​ស៊ូគី» ​ឬ «អរុណ​រះ» ​សម្រាប់​ត្រៀម​​ប្រើ​ប្រាស់​​ក្នុងការ​ស្រាវជ្រាវ​ភព​ផ្កាយ​ព្រះ​សុក្រ (VENUS) ក្នុងឆ្នាំ​២០១៥ ​ក្រោយពី​ការ​​សាក​ល្បង​​យាន​ខាង​លើ​ជា​លើក​ដំបូង កាលពី​ខែធ្នូ​ ឆ្នាំ​២០១០ ទទួល​បរា​ជ័យ ។

ពេទ្យ​សត្វ​កំពុង​ព្យាបាល​​ធ្មេញ​​សត្វ​ឆ្មា​​ព្រៃ

Posted: 11 Sep 2011 11:17 PM PDT


​ឆ្មាព្រៃ​​កំពុងទទួល​ការ​ព្យា​បាល​​ធ្មេញ​នៅ​គ្លី​និក​ព្យា​​បាល​សត្វ​​មួយ​កន្លែង ​ក្នុងទីក្រុង​មេ​ដល​លីន ប្រទេស​កូឡុំ​ប៊ី ។ ​បច្ចុ​ប្បន្ន​​សត្វ​ព្រៃ​កំពុង​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​សុខ​ភាព​

អ្នកគាំទ្រ​​កីឡា​​តឺន្នីស​​​​ទស្សនា​​ពេញ​​ទីលាន​ប្រកួត​

Posted: 11 Sep 2011 11:15 PM PDT


​ក្នុងទិដ្ឋ​ភាព​ដែល​លោក​អ្នក​បាន​ឃើញ​មាន​រាង​ជារង្វង់​មូល​នេះ គឺ​ជារូប​ភាព​អ្នក​គាំទ្រ​កីឡា​តឺន្នីស​​កំពុង​ទស្សនា​ការ​ប្រកួត​រវាង​លោក​រ៉ាហ្វា​​អេល ណា​ដាល់ ​​កីឡា​ករ​តឺន្នីស​​លំដាប់​ទី​២ នៅ​លើពិភព​លោក​ ជនជាតិ​អេស្ប៉ាញ ជា​មួយ​នឹង​លោក​អេន​ឌី មូរ៉េ ​កីឡា​ករ​តឺន្នីស​​លំដាប់​ទី​៤

​ប៉ាគីស្ថាន ​៖ ភ្លៀង ​និងទឹកជំនន់បណ្តាល​​ឱ្យ​​មនុស្ស​ ស្លាប់​ឡើង​​ដល់​141នាក់ ​ហើយ4​លាននាក់​​​គ្មានទីជម្រក​

Posted: 11 Sep 2011 10:57 PM PDT

​ទូរទស្សន៍​ប៉ាគីស្ថាន EXPRESS រាយ​ការណ៍​​កាលពីថ្ងៃទី​​​​​១១ កញ្ញា ថា មនុស្ស​​​យ៉ាង​តិច​​​១៤១​នាក់ បានត្រូវស្លាប់ ហើយ​​​​មនុស្ស​​​​​​៤​លាន​​នាក់ ពេលនេះ គ្មានទី​ជម្រក​​នៅភាគខា​ង​ត្បូង​ប៉ាគីស្ថាន ​ដោយសារ​​ភ្លៀង​​ធ្លាក់​ខ្លាំង និង​​ទឹកជំនន់ ​ដែលកើត​មានក្នុង​តំបន់​​​នេះ​ចាប់ពីខែ​​​សីហាមក ។​

ឡិចស៊ីស​​​ពន្លះ​ម៉ូតូ​​​២គ្រឿង ​រួច​ហោះ​ទៅ​​​បុកដើមគគីរ​ដាច់​ជា​​ពីរ​ ​ក្អួតចេញ​​សុទ្ធ​តែ​ឈើ​​​គ្រញូង​

Posted: 11 Sep 2011 09:06 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តកំពង់​ធំ​​​​​ ៖ ​​ឧប្បត្តិហេតុ​​​គ្រោះថ្នាក់​​ចរា​ចរណ៍​​មួយបានកើតឡើង​​​​មិនខុសពី​​អ្នក​​ បង្ហោះ​​រថយន្ត​​​​ក្នុងរឿង​​​​កុន​ហូលីវូដ​​​ឡើយ ​ដែល​កើត​ឡើង​​​​ ​​កាលពីវេលាម៉ោង៣​​​និង​​​​៣នាទី​រសៀល​ ថ្ងៃទី​​​​​​​១១ ​​កញ្ញា ​​​២០១១ នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​​៦ ​ចំណុច​​​មុខ​វត្ត​​ធម្មនាថ ​​ឃុំ​តាំង​ក្រសាំង ​​​ស្រុកសន្ទុក​ ដោយ​រថ​យន្ត​​​​ម៉ាកឡិចស៊ីស​​​​​​៤៧០

កីឡាករអេស្ប៉ាញ​កូ​បូ​ ​អា​សេបូ​ឈ្នះ​ជើងឯក​ប្រណាំងកង់​Tour of Spain ​នៅអេស្ប៉ាញ​

Posted: 11 Sep 2011 09:04 PM PDT

កីឡាករ​អេស្ប៉ាញ​​ចូ​អាន ចូ​សេ ​កូ​បូ​អាសេបូ
កីឡាករអេស្ប៉ាញ​ចូ​អាន ចូ​សេ កូ​បូ​អាសេបូ​​​​​បាន​សម្តែងក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​​​ប្រណាំង​កង់​កម្ម​វិធី​ Tour of Spain​​​​ នៅ​ប្រទេស​​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​អា​ទិត្យ​​​​​ទី​១១​​​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។​

ជនសង្ស័យ​​​ជួញដូរ​គ្រឿង​ញៀនប្រុស​ស្រី​​​​​២នាក់​ត្រូវប៉េអឹម​​ខណ្ឌដូន​ពេញ​ឃាត់ខ្លួន​

Posted: 11 Sep 2011 09:00 PM PDT

បុរស​និងស្រ្តីជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​កម្លាំង​​ប៉េអឹម​​​ខណ្ឌ​ដូន​ពេញ ​បានចុះបង្ក្រាប​​​​ជនសង្ស័យជួញដូរ​គ្រឿង​ញៀន​​បាន​ចំនួន​​២នាក់​ នៅ​​ចំណុចផ្លូវ​កែង​​វិថី​​​ព្រះសុធា​​រស​ និង​វិថី​​​ព្រះ​សុរាម្រឹត ​ស្ថិតក្នុង​​​​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ ​កាលពី​វេលាម៉ោង​​​​២​និង​​​៥០​នាទី​​ទៀប​ភ្លឺ​ថ្ងៃទី​​​​១២ ​កញ្ញា ​​​​២០១១ ​បន្ទាប់​ពី​ឆែក​ឆេរ​​​​រកឃើញ​​​ម្សៅ​​​ក្រាម​ពណ៌ស​ចំនួន​​​​​​៣​កញ្ចប់​តូច ​។

កីឡាករអាល្លឺម៉ង់​វេតទែលឈ្នះ​ជើងឯក​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន ​នៅអ៊ីតាលី​

Posted: 11 Sep 2011 08:50 PM PDT

កីឡាករ​អាល្លឺ​ម៉ង់​សេបាស្ទៀន វេតទែល
កីឡាករ​អាល្លឺ​ម៉ង់​ សេបាស្ទៀន វេតទែល​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ ​​​រក្សា​បាន​ជើង​ឯក​ប្រណាំង​រថយន្ត​ហ្វម​មូឡាវ័ន​ពិភពលោក​របស់​ខ្លួន​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​បាន​​យក​ឈ្នះ​ពាន​ជើង​ឯក​​កម្ម​វិធី​Italian F1 Grand Prix នៅទីលាន​ប្រណាំង​​​ស្ថិត​ក្នុង​ទី​ក្រុងម៉ុង​ហ្សា​ ​ប្រទេសអ៊ីតាលី​​​​​

ម៉ារ៉ូ​ហាន់​ ធនា​គារ​ជប៉ុន​ និង​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ក្រេ​ឌីត​ប្រកាស​សម្ព័ន្ធ​ភាព​

Posted: 11 Sep 2011 08:45 PM PDT

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី​២៩ សីហា ម៉ារ៉ូហាន់ ធនាគារជប៉ុន និងគ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុក្រេឌីតមានក្តីសោមនស្សនឹងប្រកាសពីសម្ព័ន្ធ ភាពធុរកិច្ច«សម្ព័ន្ធភាពផ្តល់ផលប្រយោជន៍ដល់ កម្ពុជា»ដែលនឹងមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ ក្រុមហ៊ុនទាំងពីរទេថែមទាំងជួយដល់ប្រទេស កម្ពុជាទាំងមូលផងដែរ ។

លោកស្រី​​​នាយករដ្ឋមន្ត្រី​ថៃ​កំពុងស្ថិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​​​ បន្ទា​ប់​មក​​នឹង​មក​ដល់​​ប្រទេស​កម្ពុជា​​​​ថ្ងៃទី​​​១៥ កញ្ញា

Posted: 11 Sep 2011 08:45 PM PDT

លោកស្រីនាយករដ្ឋមន្រ្តីថៃ
រាជធានីភ្នំពេញ​​ ៖ ​លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ​​នាយករដ្ឋមន្ត្រី​ថៃ​​ជា​ស្ត្រី​​​លើក​ដំបូង​​​បំផុតក្នុង​​ប្រវត្តិ​​ សាស្ត្រ​​ បាន​ធ្វើដំណើរ​ទស្សនកិច្ច​​​​ផ្លូវ​រដ្ឋ​​​នៅ​ប្រទេស​ប្រ៊ុយ​ណេ​​ ​កាលពី​ថ្ងៃទី​​​១០ កញ្ញា ​ហើយ​ពេលនេះ​កំពុងស្ថិត​ក្នុង​ប្រទេស​ឥណ្ឌូ​ណេស៊ី​​​​នា​ថ្ងៃ​ទី​​១២ ​កញ្ញា និង​គ្រោង​​​​មក​​កាន់​ប្រទេស​កម្ពុជា​​​នៅថ្ងៃទី​​​១៥ កញ្ញា​ ២០១១ នៅ​​​​សល់​ពេល​ប៉ុន្មាន​​​ថ្ងៃ​ទៀត​​នេះ​។​

ក្រុងសៀមរាប​​នៅ​តែបន្ត​ជន់លិច​​រាល​ដាល​​​ដល់​​​៤សង្កាត់​​​អម​មាត់ស្ទឹង​

Posted: 11 Sep 2011 08:45 PM PDT

ទិដ្ឋភាពទឹកជំនន់នៅក្រុងសៀមរាប
​ខេត្តសៀមរាប​​​​​ ៖ ជំនន់ទឹកភ្លៀងនៅក្រុង​សៀមរាបគិតត្រឹមវេលាម៉ោង​៩និង២០​នាទី​ព្រឹក​ថ្ងៃទី១២ កញ្ញា ២០១១នេះ នៅមិនទាន់ស្រក​នៅ​ឡើយទេ ផ្ទុយទៅវិញកាលពីយប់មិញ តំបន់​មួយចំនួនទឹកជន់លិចកាន់តែខ្លាំង។ បើតាម​អ្នក​ឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តសៀម

ផ្លូវភ្លោះ​សួនច្បារ​​ក្នុង​ក្រុង​សែន​មនោរម្យ​មាន​បង្គោល​​ភ្លើង​​តែ​យប់​ងងឹត

Posted: 11 Sep 2011 08:41 PM PDT

ខេត្តមណ្ឌលគិរី ៖ សព្វថ្ងៃ​នេះ​តាម​បណ្តោយ​ផ្លូវ​ភ្លោះ​សួន​ច្បារ​​ដែល​មាន​តែ​មួយ​ខ្សែ​គត់​ នៅក្នុងក្រុង​សែន​មនោ​រម្យ ពុំ​មាន​ភ្លើង​បំភ្លឺ​នោះ​ទេ ​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ និង​ភ្ញៀវ​ទេស​ចរ​​អំពាវ​​នាវ​​ដល់​អាជ្ញា​ធរ​​ខេត្ត​-ក្រុង​មិន​គួរ​មើល​​ រំលង​​ពី​បញ្ហា​នេះឡើយ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!