VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


កូន និង​កូន​ប្រសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ខែ​កក្កដា​

Posted: 22 Feb 2013 09:09 PM PST

កម្ពុជា​គ្រោង​រៀប​ចំការបោះឆ្នោត​ជាសកល​ដើម្បី​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។​

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “The U.S and Cambodia sign nuclear agreement and begin training” plus 4 more

Koh Santipheap Daily

Koh Santipheap Daily


កូន​អ្នក​មាន​​ម្នាក់​​ស្រវឹង​បោះ​ពួយ​​រថយន្ត​បាឡែន​​​បុក​បង្គោល​​ភ្លើង​បាក់​រាប​​

Posted: 22 Feb 2013 11:45 PM PST

កូន​អ្នក​មាន​​ម្នាក់​​ស្រវឹង​បោះ​ពួយ​​រថយន្ត​បាឡែន​​​បុក​បង្គោល​​ភ្លើង​បាក់​រាប​​
ខេត្ត​​កំពង់​ធំ​ ៖ ​កូន​អ្នក​មាន​​ម្នាក់​ស្រវឹង​ធ្លាក់​​ភ្នែក​​បើក​រថយន្ត​បុក​រះ​​ទ្រព្យសម្បត្តិ​​ប្រជាពលរដ្ឋ​​រួច​បុក​បង្គោល​ភ្លើង​បាក់​​រាប​​​ ​ធ្វើ​ឱ្យ​​អ្នក​បើក​បរ​រង​​របួស​ធ្ងន់​​​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​៩​និង​៤៥​នាទីយប​់​​ថ្ងៃទី​២១ កុម្ភៈ​ ​នៅ​ចំណុច​​ភូមិក្តី​ សង្កាត់​ព្រៃ​តាហ៊ូ ក្រុង​ស្ទឹង​សែន​ ម្ចាស់​រថយន្ត​​​ត្រូវ​គេ​ស្គាល់​ឈ្មោះ​រស្មី ភេទ​​ប្រុស អាយុ​​​ជាង​២២​ឆ្នាំ ​​ជា​កូន​​អ្នក​មាន​

រវល់​តែ​ងាក​មើល​ក្រោយ​​ជិះម៉ូតូ​​ទៅ​បុក​​បុរស​ចំណាស់​​ដើរ​លើស្ពាន​​របួស​ធ្ងន់​ទាំង2

Posted: 22 Feb 2013 11:30 PM PST

ជនរងគ្រោះកំពុងត្រូវបាន​សង្គ្រោះ
ខេត្ត​ប៉ៃលិន ៖ ​បុរស​ចំណាស់​​ម្នាក់ដើរ​​នៅ​លើ​ស្ពាន​​​​ពេលយប់​​​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​​ស្រប​ទិស​គ្នា​​​មក​បុក​ពីក្រោយ​​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​​ដួល​ផ្កាប់​មុខ​​​នៅលើស្ពាន​​​រង​របួស​​ធ្ងន់ ឯ​អ្នក​​បើក​ម៉ូតូ​ក៏​ដួលបោក​​​ទៅនឹង​​បង្កាន់​ដៃ​ស្ពាន​​​រង​របួស​​សន្លប់​​ទាំង​​២​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ប៉ៃលិន​ភ្លាម​ៗ ។​ ហេតុ​ការណ៍​​នេះ​បាន​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​៨​និង​​៣០​នាទី​​​យប់​ថ្ងៃទី​​​២១ ​

​ជាង​700​នាក់​ចូលរួម​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​ក្នុង​ន័យ​អប់​រំ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​

Posted: 22 Feb 2013 11:15 PM PST

​ជាង​700​នាក់​ចូលរួម​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​ក្នុង​ន័យ​អប់​រំ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​
ខេត្ត​ព្រះ​សីហនុ ៖ ក្បួន​ដង្ហែ​ប្រចាំ​ឆ្នាំ​២០១៣ ស្តីពី​​ការ​គោរ​​ព​ច្បាប់​ចរាចរណ៍ ​​គ្រោះ​​ថ្នាក់​ចរាចរណ៍ ​និង​ជំងឺ​អេដស៍ ត្រូវ​បាន​អង្គ​ការ​​ម្លប់​តា​ប៉ាង​​​បាន​រៀបចំ​​ឡើង​​ កាលពី​ល្ងាច​​​ថ្ងៃទី​២១​ កុម្ភៈ​​ ​ដោយ​ពិធី​នេះ​នឹង​ធ្វើ​​ឡើង​មាន​រយៈ​ពេល​​៣​ថ្ងៃ ។ ​​លោក​​​ អុីវ សៅសារិន នាយ​ក​អង្គការ​ម្លប់​​​តា​ប៉ាង​​ គឺ​ជា​អង្គ​ការ​​ក្នុង​ស្រុក​​ធ្វើ​ប្រតិ​បត្តិ​ការ​​​ជា​មួយ​​កុមារ​​តាម​​ថ្នល់​​ និង​កុមារ​ក្រី​ក្រ​​ក៏​ដូច​​​ក្រុម​គ្រួសារ​​​របស់​​ពួក​គេ​

អំ​ពើ​មនុស្ស​ឃាត​បាញ់​ប្រ​ហារ​ដោយ​ស្នា​តេះ​ កាប់​បន្ថែម​រួច​យក​សព​ទម្លាក់​ទឹក​

Posted: 22 Feb 2013 11:00 PM PST

អំ​ពើ​មនុស្ស​ឃាត​បាញ់​ប្រ​ហារ​ដោយ​ស្នា​តេះ​ កាប់​បន្ថែម​រួច​យក​សព​ទម្លាក់​ទឹក​
ខេត្ត​ព្រះ​វិ​ហារ​ ៖ បុរស​ម្នាក់​ឈ្មោះ​សាំង​ លី​ អា​យុ​៣​០​ឆ្នាំ​ រស់​នៅ​ភូមិ​ប្រា​សាទ​ ឃុំ​គោក​មន​ ស្រុក​បន្ទាយអំ​ពិល​ ខេត្ត​ឧត្ត​​​​​​​រ​មាន​ជ័យ​ តែ​មក​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​ឱ្យ​គេ​ន​ៅ​ក្នុង​ភូមិ​ដា​ ឃុំ​ចំរើន​ ស្រុក​សង្គម​ថ្មី​ ខេត្ត​ព្រះ​វិ​ហារ​ បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រ​ហារ​ដោយ​ស្នា​តេះ​ ខណៈ​កំ​ពុង​លង់​លក់​ក្នុង​ដំ​ណេក​នៅ​ក្នុង​ខ្ទម​ស្រែ​របស់​ឈ្មោះ​រាម​ សា​រ៉ា​ ចំ​ក្រោម​ឆ្អឹង​ជំ​នី​ខាង​ឆ្វេង​១​ព្រួញ​ បណ្ដាល​ឱ្

ថៅកែ​គ្រញូង​ជន​ជាតិ​​ចិន​ចំនួន​4​នាក់​និងខ្មែរ​ម្នាក់​ត្រូវ​មេ​ព្រៃ​បញ្ជូន​ទៅ​តុលាការ​

Posted: 22 Feb 2013 10:45 PM PST

ថៅកែ​គ្រញូង​ជន​ជាតិ​​ចិន​ចំនួន​4​នាក់​និងខ្មែរ​ម្នាក់​ត្រូវ​មេ​ព្រៃ​បញ្ជូន​ទៅ​តុលាការ​
ខេត្ត​ស្ទឺងត្រែង​ ៖ នៅ​វេលា​ម៉ោង​២​រសៀល​​ថ្ងៃ​ទី​២១ កុម្ភៈ​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជូន​ខ្លួន​ថៅកែ​ជួញដូរ​ឈើ​គ្រញូង​ជន​ជាតិចិន​៤​នាក់​ និង​ខ្មែរ​ម្នាក់​ទៅ​សាលា​​ដំបូងខេត្ត​ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​តាម​អំណាចដីកា​​​តុលាការ​កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ ដើម្បី​សាក​សួរ​បន្ត​ និង​ចាត់​ការ​តាម​នីតិវិធី​ ។​

សិក្ខាសាលា​ផ្សព្វ​ផ្សាយ​គម្រោង​ស្វែង​រក​ការ​គាំទ្រ​សម្រាប់​ការងារ​សុវត្ថិ​ភាព​ចរាចរណ៍

Posted: 22 Feb 2013 10:30 PM PST

សិក្ខាសាលា​ផ្សព្វ​ផ្សាយ​គម្រោង​ស្វែង​រក​ការ​គាំទ្រ​សម្រាប់​ការងារ​សុវត្ថិ​ភាព​ចរាចរណ៍
រាជ​ធានី​ភ្នំពេញ ៖ កាកបាទ​ក្រហម​កម្ពុជាបាន​សហការ​ជាមួយ​អង្គការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​ រៀបចំ​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​អំពី​គម្រោង​ស្វែងរក​ការគាំទ្រ​មតិ​សម្រាប់​ការងារ​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់​តាល់​កាល​ពីថ្ងៃ​ទី​២១​ កុម្ភៈ​ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា ។​

2នាក់​ប្តី​ប្រពន្ធ​​របួស​ធ្ងន់​​ដោយ​​រថយន្ត​​សាំ​យ៉ុង​​បុក​ពេល​ជិះ​ម៉ូតូ​

Posted: 22 Feb 2013 10:15 PM PST

រាជធានី​ភ្នំពេញ​ ៖ បុរស​-ស្ត្រី​​​២​នាក់​ប្តី​ប្រពន្ធ​​​បាន​រ​ង​របួស​យ៉ាង​​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​រថយន្ត​​ឈ្នួល​​ប្រភេទ​​ទេស​ចរណ៍​​​១២​កៅអី​​​មួយ​គ្រឿង​​បើក​បុក​ពេញ​ទំហឹង​​ខណៈ​កំពុង​ជិះ​​ម៉ូតូឌុប​គ្នា​​តាម​ផ្លូវ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​​ជាមួយ​រថយន្ត​ ។ ​ឧប្បត្តិ​​ហេតុ​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃទី​២១ កុម្ភៈ នៅលើ​កំណាត់​​មហា​វិថី​សហព័ន្ធ​​រុស្ស៊ី​​​ត្រង់​ចំណុច​​ខាង​លិច​ព្រលាន​យន្ត​

សាំ​យ៉ុង​ងងុយ​ដេក​រេ​ចង្កូត​ទៅ​បុក​FUSO​ស្លាប់​​ម្នាក់​របួស​4​នាក់​

Posted: 22 Feb 2013 10:00 PM PST

សាំ​យ៉ុង​ងងុយ​ដេក​រេ​ចង្កូត​ទៅ​បុក​FUSO​ស្លាប់​​ម្នាក់​របួស​4​នាក់​
ខេត្ត​​​ពោធិ៍​សាត់​ ៖ ​រថ​យន្ត​២​គ្រឿង​បាន​បុក​គ្នា​​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់​ កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខណៈ​រថ​យន្ត​ទាំង​២​​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ ។

ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​​ ​លីមីតធីត ​ប្រគល់​អាវ​យឺត​​ មួក សៀវ​ភៅ​​អប់រំ​និង​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ជូន​ដល់​គណៈ​កម្មាធិការជាតិ​វាយ​តម្លៃ​​ទី​ក្រុង​ស្អាត​

Posted: 22 Feb 2013 09:45 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ​នារសៀល​ថ្ងៃទី​២០ កុម្ភៈ ​ឆ្នាំ​២០១៣ នៅ​ទីស្តីការ​ក្រសួង​ទេស​ចរណ៍​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​ ​លីមីត​ធីត ​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា​ឈាន​មុខគេ​ទាំងគុណ​ភាព​ និង​រសជាតិ បាន​ប្រគល់​អាវ​យឺត មួក សៀវ​ភៅ​​អប់រំ ​និងខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ សរុបជា​ទឹក​ប្រាក់​ចំនួន​៤៣.៥០០​ដុល្លារ​អាមេរិក ជូន​ដល់​គណ​ៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទី​ក្រុងស្អាត ។

បង្ក្រាប​អ្នក​ញៀន​ល្បែង​បៀរ​និង​អាប៉ោង​ ឃាត់​ខ្លួន​បាន​6​នាក់​

Posted: 22 Feb 2013 09:30 PM PST

បង្ក្រាប​អ្នក​ញៀន​ល្បែង​បៀរ​និង​អាប៉ោង​ ឃាត់​ខ្លួន​បាន​6​នាក់​
ខេត្ត​កំពង់​ចាម​ ៖ ពលរដ្ឋ​ប្រុស​ស្រី​៦​នាក់​ ក្នុង​នោះ​ស្ត្រី​៤​នាក់​ដែល​ងប់​ងល់​នឹង​ល្បែង​ស៊ី​សង​មាន​បៀរ​និង​អាប៉ោង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​កាល​ពី​វេលាម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០​ កុម្ភៈ​ នៅ​ភូមិ​ថ្លុក​ក្រវ៉ាន់​ ឃុំ​បុស​ខ្នុរ​ ស្រុកចំការ​លើ​ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ផាន់​ សុភ័ក្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ផង​ដែរ​ អ្នក​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការ​នគរ​

ថយ​រថ​យន្ត​បុក​រះ​ម៉ូ​តូ​ និង​ចង្ក្រាន​អាំង​មឹក​បាក់​តុ​កៅ​អី​ខ្ចាត់​ខ្ចាយ​ បាន​ដើម​ត្របែក​ព្រៃ​ទប់​

Posted: 22 Feb 2013 09:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ រថ​យន្ត​កូ​រ៉​ឡា​ ពណ៌​ស្លែ​ បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ច្រ​ឡំ​ដាក់​លេខ​រ៉ឺ​យ៉ែ​ថយ​ក្រោយ​រួច​ជាន់​ហ្គា​ធ្វើ​ឱ្យ​រថ​យន្ត​ថយ​​ទៅ​បុក​ម៉ូតូ​​ដែល​ចត​ខាង​ក្រោយ​ ហើយ​វិល​ខ្ញាល់​មួយ​ជុំ​រួច​ទៅ​បុក​ចង្ក្រាន​អាំង​មឹក​ បង្គា​ ​នៅ​តាម​ចិ​ញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ខូច​ខាត​របស់​របរ​មួយ​ចំនួន​ដូច​ជា​តុ​កៅ​អី​ ឯ​រថ​យន្ត​កល់​ជាប់​នឹង​ដើម​ត្រ​បែក​ព្រៃ​ទៅ​មុខ​លែង​រួច​តែ​ម្តង​ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​ស្ត្រី​ជា​អ្នក​លក់​ដូរ​

ក្រសួង​ព័ត៌​មាន​ចាត់​វិធាន​ការ​ដល់​ម្ចាស់​ស្ថានីយ​វិ​ទ្យុ-ទូរទស្សន៍ បញ្ឈប់​ផ្សាយ​ស្ប៉ត​គ្មាន​ការ​អនុ​ញ្ញាត

Posted: 22 Feb 2013 04:50 PM PST

តារាង
រាជធានី​ភ្នំ​ពេញ ៖ ​​លោក​ខៀវ កាញា​រីទ្ធ ​​រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌​មាន​ កាលពី​ថ្ងៃទី​២២ កុម្ភៈ ​បាន​ចុះ​ហត្ថ​លេខា​​​លើ​លិខិត​ផ្លូវការ​មួយ​​ណែ​នាំ​​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរ​ទស្សន៍​​​​​​​​ឱ្យ​បញ្ឈប់​ការផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​លើ​ផលិត​ផល​ថែ​បំប៉ន​សុខ​ភាព ​និង​គ្រឿង​សម្អាង​​​ដែល​គ្មាន​លិខិត​​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល ។

តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ ជំរុញ​តម្លៃ​ទំនិញ​កើន​ឡើង គ្មាន​និន្នា​ការ​នឹង​ចុះ​ថ្លៃ​នោះ​ទេ

Posted: 22 Feb 2013 04:40 PM PST

រាជ​ធា​នី​ភ្នំ​ពេញ​ ៖ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ នេះ​បើ​យោង​តាម​សន្ទស្សន៍​ទីផ្សារ​ប្រេង​ឥន្ធ​នៈ​នៅ​តាម​ស្ថា​នីយ​ប្រ​ចាំ​ថ្ងៃ​ ។​ ការ​ឡើង​ថ្លៃ​យ៉ាង​គំ​ហុក​ដូច្នេះ​ ដោយ​សារ​តែ​តម្រូវ​ការ​ប្រេង​ឥន្ធ​នៈ​មាន​ការ​កើន​ឡើង​ ។​ ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ស្ទើរ​តែ​ជិត​៦​.០​០​០​រៀល

ឆេះ​​ផ្សារ​​កោះ​ធំ​​ទាំង​ស្រុង មហន្ដ​រាយ​​មិន​​ធ្លាប់​មាន​​ភ្លើង​​លេប​​ត្របាក់​អស់​តូប​​២០០​​និង​​ផ្ទះ​៦​​ល្វែង

Posted: 22 Feb 2013 04:20 PM PST

ផ្ទះ​ប្រជា​ពលរដ្ឋ​​ដែល​ឆេះ​គ្មាន​សល់​
ខេត្តកណ្តាល​ ៖ តូបលក់​ដូរ​ប្រមាណ​២០០​ និងផ្ទះ​​៦​ល្វែងនៅក្នុង​​ផ្សារ​កោះ​ធំ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្មី ​ឃុំ​ព្រែក​ថ្មី​ស្រុក​កោះ​ធំ ត្រូវ​បាន​ព្រះ​អគ្គី​​លេប​ត្របាក់​​​​អស់​ស្រុង​រួម​ទាំង​​ទំនិញ​គ្រប់​ប្រភេទ​​​ និង​ទ្រព្យ​សម្បត្តិ​​មួយ​​ចំនួន​ទៀត ដែល​គិត​ពី​តម្លៃ​នៃការ​បាត់​បង់​នេះគឺ​ច្រើន​​ឥត​គណនា ​​កាលពី​ម៉ោង​២​និង៣០​នាទី​រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃទី​២២ កុម្ភៈ ។ ទោះ​បីជា​​បែបណា​ម​ិន​បណ្តាល​​​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់

លើក​គ្នា​មក​តវ៉ា​សុំ​ដោះ​លែង​អ្នក​ចាប់​ខ្លួន​36​នាក់

Posted: 22 Feb 2013 04:10 PM PST

ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​សុំ​ឱ្យ​ដោះ​លែង​
ខេត្ត​កំពង់​ឆ្នាំង​ ៖​ ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ បាន​បែង​ចែក​ជា​ពីរ​ក្រុម​នាំ​​គ្នា​មក​តវ៉ា​សុំ​ឱ្យ​ដោះ​លែង​អ្នក​នេសាទ​ត្រី​ចំនួន​៣៦​នាក់​ ដែល​ត្រូវ​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១​ កុម្ភៈ​ នៅ​ចំណុច​ភូមិ​កង​មាស​ ឃុំ​គោក​បន្ទាយ​ ស្រុក​រលា​ប្អៀរ ខណៈ​អ្នក​នេសាទ​ទាំង​នោះ​ប្រើ​ប្រាស់​ឧបករណ៍​អូស​អួន​ ។ ការ​តវ៉ា​នេះ​បា​នធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ និង​ព្រឹកថ្ងៃ​ទី​២២​ កុម្ភៈ​ ។

ផ្ទេរ​អ្នក​ទោស​ចំនួន​40​នាក់ ចេញ​ពី​ពន្ធ​នា​គារ​ខេត្ត​កំពត ទៅ​កាន់​ពន្ធនា​គា​រខេត្ត​ព្រៃ​វែង

Posted: 22 Feb 2013 04:00 PM PST

ខេត្ត​កំពត ៖ អ្នកទោស​​ចំនួន​​៤០​នាក់ ​​ត្រូវ​បាន​​​ដឹក​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កំពត​ទៅ​កាន់​ពន្ធនា​គារ​ខេត្ត​ព្រៃ​វែង​​​ កាលពី​ព្រឹក​​ថ្ងៃទី​២១​ ​កុម្ភៈ ​​តាម​រថយន្ត​របស់​​អគ្គនាយកដ្ឋា​​​ពន្ធនាគារ​​​ ​ហើយ​នៅ​ក្នុង​ការ​ដឹក​នេះ ​​​អ្នក​ទោស​ខ្លះ​​​ត្រូវ​គេ​​ដាក់​​​ច្រវាក់​​ជើង និង​ដាក់​ខ្នោះ​​ដៃ ​ព្រមទាំងមាន​ការ​​ការពារ​​​យ៉ាង​ប្រុង​ប្រយ័ត្ន​​​ផង​ដែរ​ ។​ នេះ​គឺជា​លើក​ទី១​​​ហើយ ដែល​អ្នកទោស​​​ត្រូវ​បាន​​គេ​បញ្ជូន​​​ចេញពី​ពន្ធ​នាគារ​​ខេត្ត​កំពត ទៅ​ខេត្ត​

បុរស​សរសៃ​ប្រសាទ​​ចូល​អុក​ឡុក​វាយ​កម្ម​ករ​កសិ​ដ្ឋាន​ចិញ្ចើម​​សត្វ​របួស​ធ្ងន់​-ស្រាល​​២​នាក់​

Posted: 22 Feb 2013 02:09 AM PST

បុរសជាប់ចោទ
ខេត្ត​ស្វាយរៀង ៖ ​មនុស្ស​២​នាក់​បាន​​រង​របួស​ធ្ងន់-ស្រាល​ បណ្តាល​មកពី​បុរស​សរសៃ​​ប្រសាទ​​ម្នាក់​ចូល​ទៅ​អុក​ឡុក​វាយ​ ខណ​ៈ​​ជន​រងគ្រោះ​​កំពុង​​ដេក​លង់​លក់​នៅ​ក្នុង​កសិ​ដ្ឋាន​ចិញ្ចើម​​​សត្វ​ អៀង ជីវ​ម៉េង ស្ថិត​ក្នុង​​ភូមិ​សាលាទាន សង្កាត់​​ច្រក​ម្ទេស ក្រុង​បាវិត ។ ​ករណី​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​១២​និង​១០​នាទី​​រំលងអធ្រាត្រឈានចូល​ថ្ងៃទី​២២ កុម្ភៈ ២០១៣ ។

ប្អូនស្រី​ហាម​មិន​ឱ្យ​​​បាញ់​មាន់​ទាញ​ដំបង​វាយ​សន្លប់​

Posted: 22 Feb 2013 01:46 AM PST

ជនជាប់ចោទ
ខេត្ត​កំពង់ធំ ៖ ​បង​ប្រុស​ឡប់ៗ​ម្នាក់​​ត្រូវ​​បាន​សមត្ថ​កិច្ច​​នគរបាល​ស្រុក​សណ្តាន់​ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី​២១ កុម្ភៈ ២០១៣ ​បន្ទាប់​ពី​បាន​ប្រើ​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ប្អូន​ស្រីបង្កើត​​ បណ្តាល​ឱ្យ​សន្លប់​កាល​ពីថ្ងៃទី​២០ កុម្ភៈ ​២០១៣ ​នៅ​ចំណុច​​ភូមិ​ថ្មី ឃុំ​មាន​ជ័យ ​ស្រុក​សណ្តាន់។

ក្រុម​ហ៊ុន​ Shard មាន​គម្រោង​សាង​សង់​អ​គារ​ខ្ពស់​កប់​ពពក​នៅ​ប្រ​ទេស​អា​រ៉ា​ប៊ី​ សាអូ​ឌីត​

Posted: 22 Feb 2013 01:42 AM PST

​
ក្រុម​ហ៊ុន​សាង​សង់​អ​គារ​ខ្ពស់​កប់​ពពក​ឈ្មោះ​ថា​ Shard នៅ​ទី​ក្រុង​ឡុង​ដ៍​នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​គម្រោង​សាង​សង់​អ​គា​រ​ខ្ពស់​ដាច់​គេ​ Kingdom Tower នៅ​ក្នុង​ទី​ក្រុង​ចេ​ដា​ (Jeddah) ប្រ​ទេស​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ ដែល​តាម​គម្រោង​អ​គារ​នោះ​មាន​កម្ពស់​ដល់​ទៅ​១០០០​​ម៉ែត្រ​ ហើយ​ចំណាយ​ពេល​សាង​សង់​រហូត​ដល់​ជាង​៥​ឆ្នាំ​ ។

ប្រជា​ពល​រដ្ឋ​​លើក​គ្នា​​មក​តវ៉ា​សុំ​ដោះ​លែង​អ្នក​នេសាទ​​៣៦​នាក់​ដែល​ប៉េអឹម​ចាប់​ខ្លួន​

Posted: 22 Feb 2013 01:42 AM PST

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍​
ខេត្ត​កំពង់​​ឆ្នាំង ៖ ​ប្រជា​ពលរដ្ឋ​​ប្រមាណ​ជាង​២០០​នាក់​បាន​បែង​ចែក​ជា​២​ក្រុម​​​​លើក​គ្នា​​មក​តវ៉ា​សុំ​ឱ្យ​​ដោះ​លែង​ប្រជា​កសិ​ករ​នេសាទ​ត្រី​​ចំនួន​៣៦​​នាក់​ដែល​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​​​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​​កាល​ពី​ថ្ងៃទី ២១ កុម្ភៈ ២០១៣ ​នៅ​ចំណុច​​ភូមិ​កង​មាស ​ឃុំ​គោក​បន្ទាយ ​ស្រុក​រលា​ប្អៀ ខណៈ​​អ្នក​​នេសាទ​​ទាំង​នោះ​​បាន​ប្រើ​ឧបករណ៍​​អូស​អួន ។

នី មុនី​នាថ ឆេះដុំ​រឿង​ព័ត៌​មាន​ភ្ជាប់​ពាក្យ​

Posted: 22 Feb 2013 01:31 AM PST

​​នាង នី មុនីនាថ
រាជធានីភ្នំពេញ ៖ ​តារា​សម្តែង​ខ្មៅ​ស្រអែម​​នាង នី មុនីនាថ ​បាន​ចេញ​មក​​បដិ​សេធ​យ៉ាង​តឹង​សរសៃ.ក​ជុំវិញ​​ព័ត៌​មាន​ដែល​​បាន​ចុះផ្សាយ​ថា នាង​បាន​ភ្ជាប់​​ពាក្យ​​ជា​មួយ​បុរស​ម្នាក់​ដែលជា​អ្នក​សិល្បៈ​​ជើងចាស់ ។ ​នាង​ហាក់​ក្តៅ​​ស្លឹក​ត្រចៀក​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌​មាន​មួយ​នេះ​ដែល​នាង​​បាន​ចាត់​ទុក​ថា ​បញ្ហា​នេះ​ជា​ការ​មួល​បង្កាច់​កេរ្តិ៍​​ឈ្មោះ​របស់​នាង​​

នាយក​​រដ្ឋ​មន្ត្រី​​ជប៉ុន​​ទៅ​ដល់​ក្រុង​វ៉ាស៊ីន​តោន​

Posted: 22 Feb 2013 01:28 AM PST

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​​​ស៊ីន​​ហ្សូ​អាបេ​​បាន​ទៅ​ដល់​​​​​ទីក្រុង​​វ៉ាស៊ីន​តោន​​កាល​ពី​ថ្ងៃទី​​២១ កុម្ភៈ​ ​ដើម្បី​ជួប​ជាមួយ​​​ប្រធានាធិបតី​​អាមេរិក​​​លោក​បារ៉ាក់​ អូបាម៉ា ដែល​គ្រោង​នា​ថ្ងៃទី​២២ កុម្ភៈ​​នៅសេតវិមាន ។លោក​អាបេ​ទៅ​ដល់​ក្រុង​វ៉ាស៊ីន​តោន​​នា​រសៀល​​​​​ថ្ងៃទី​​២១​ កុម្ភៈ​​​​ហើយ​​នឹង​វិល​​​ត្រឡប់​​មក​វិញ​នា​ថ្ងៃទី​​២៣​ កុម្ភៈ​​​ ។ ពេល​​​ស្នាក់​អាស្រ័យ​​នៅ​ក្រុង​វ៉ាស៊ីន​តោន​​​លោក​ត្រូវ​ជួប​​​ជាមួយ​លោក​​

មហាសន្និ​បាត​បញ្ចប់​អាណត្តិ​ទី4​របស់​សហព័ន្ធ​ប៊ូល​និង​ប៉េតង់​កម្ពុជា

Posted: 22 Feb 2013 01:25 AM PST

រាជ​ធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​២១ កុម្ភៈ ​ឆ្នាំ​២០១៣ នៅ​មជ្ឈ​មណ្ឌល​​ហ្វឹក​ហ្វឺន​កីឡាជាតិ​សហព័ន្ធ​កីឡា​ប៊ូល​​និង​ប៉េតង់​កម្ពុជា បាន​ធ្វើ​មហា​សន្និបាត​​​បញ្ចប់​អាណត្តិ​ទី​៤ និង​​បោះ​ឆ្នោត​ជ្រើ​ស​រើស​គណៈ​កម្មាធិការ​​​ប្រតិបត្តិ​​សម្រាប់​អាណត្តិ​ថ្មី គឺ​អាណត្តិ​ទី៥ ដោយ​មាន​ការ​អញ្ជើញ​ចូ​ល​​រួម​ពី​លោក​ឧ​ត្តម​​​សេនីយ៍​​ ព្រហ្ម ឌិន អនុប្រធាន​សហព័ន្ធ​​ លោក​ មាស សារិន អគ្គ​លេខាធិការ​សហព័ន្ធ​ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិ​

សារឹម ង៉ា និង​ឌុន​ រដ្ឋា ស្វាគមន៍​ជើង​ខ្លាំង​​មក​ពី​​ថៃ និង​អីុតាលី នៅ​លើសង្វៀន​​​ស្តាត​ចាស់​​ល្ងាច​នេះ​

Posted: 22 Feb 2013 01:24 AM PST

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​​នៃ​ការ​ប្រកួត​​ប្រដាល់​​​​​ជា​លក្ខណៈ​​​អន្តរជាតិ​​​ដែល​​​​រៀបចំ​ឡើង​ដោយ​​​ស្ថានីយ​ទូរទស្សន៍​​អប្សរា​​​ ក្រោម​​​ការ​ជួយ​​ឧបត្ថម្ភ​​ពី​ណាហ្គា​​វើល​​​​នៅ​លើ​​សង្វៀន​​​ស្តាត​ចាស់​​​ដែល​គេ​​តែង​រៀប​ចំ​ធ្វើ​​​​១​ខែ​ម្តងនោះ ​បាន​វិល​មក​កំដរ​​​អារម្មណ៍​​ទស្សនិក​ជន​​​​​សាជា​ថ្មី​​ម្តង​ទៀត​​ហើយ​នៅល្ងាច​ថ្ងៃ​​​សៅ​រ៍​ ទី​​២៣​ កុម្ភៈ​នេះ។​​

មហា​សន្និបាត​ជ្រើស​រើស​ប្រធាន​​​ថ្មី​របស់​ខេម​រ​សហ​ព័ន្ធ​តេ​ក្វាន់ដូ​

Posted: 22 Feb 2013 01:22 AM PST

រាជធានី​ភ្នំពេញ ៖ ​ខេម​រ​សហ​ព័ន្ធ​តេ​ក្វាន់ដូ​បាន​ធ្វើ​មហាសន្និ​បាត​ជ្រើស​រើស​​​ប្រធាន​សហ​ព័ន្ធ​ថ្មី និង​សមាជិក​ប្រតិ​បត្តិ​បំពេញ​បន្ថែម​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​២១ កុម្ភៈ ឆ្នាំ​២០១៣ នៅ​ទី​ស្នាក់​ការ​គណៈ​កម្មាធិការ​​ជាតិ​អូឡាំ​ពិក​កម្ពុជា ​ដោយ​​មានការ​អញ្ជើញ​ចូល​រួម​​​ពី​​លោក​ថោង ខុន រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​និងជា​ប្រធាន​គណៈ​កម្មា​​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​ប្រធាន​ខេម​រ​សហ​ព័ន្ធ​តេ​ក្វាន់​ដូ​ ,លោកប៊ុន សុខ​ រដ្ឋ​

បាល់ទាត់​បារាំងឡឺ​សំផ្ចូណា​ជុំទី 26សម្រាប់ចុងសប្តាហ៍​មាន 9ប្រកួត ក្រុម​ Paris SG មិនពិបាក​យកឈ្នះ​ Marseille ចំណែកឯ Lyon, Bordeaux ប៉ះគូប្រកួត​ខ្សោយ

Posted: 22 Feb 2013 01:16 AM PST

ការ​ប្រកួត​​បាល់​ទាត់​បារាំង​​ឡឺ​​​សំផ្ចូណា​​ជុំ​​ទី 26 ​សម្រាប់​រាត្រី​ថ្ងៃសៅរ៍​ និង ​អា​ទិត្យនេះ​​​មាន​ 9 ប្រកួត​​ ។ Paris SG មិន​​​ពិបាក​​​ឈ្នះ​ Marseille ខណៈ​​​ Lyon និង​​​ Bordeaux ល្អ​ជា​​ង​គូ​ប្រកួត ។​ ​ទស្សនៈ Asianbookie យក​ៈ Rennes , Ajaccio,Evian,Nancy,Bastia,Toulouse, Lorient,Bordeaux, Paris SG ។

ឡុង សុវណ្ណ​ពៅ ​និង ហេង ​វិ​ឆ័យ ​អ្នក​ណា​មាន​សំណាង​រក​បាន​3​ពិន្ទុមុន​?

Posted: 22 Feb 2013 01:16 AM PST

កីឡា​ករ ឡុង សុវណ្ណ​ពៅ (ឆ្វេង) ​និង​កីឡា​ករ​ ហេង ​វិ​ឆ័យ
រាជ​ធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​​ CTN នា​ថ្ងៃ​សៅរ៍​​ទី​២៣ កុម្ភៈ ​នេះ​ការ​​ប្រកួត​វគ្គ​ជម្រុះ​វិល​ជុំ​ក្នុងពូល​ B ដើម្បី​ឈាន​ទៅ​រក​​តំណែង​ជាម្ចាស់​ជើង​ឯក​ខ្សែ​ក្រវាត់ K-cement ​ប្រភេទ​ទម្ងន់​​៦៥​គីឡូក្រាម ឈាន​ចូល​ដល់​ជុំ​ទី​៣ហើយ ។ ឡុង សុវណ្ណ​ពៅ ​មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា ត្រូវជួប​ប្រកួត​ជា​​មួយ​ហេង ​វិឆ័យ ​មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ ។

ផ្លូវ​លំ​និង​ខឿន​ស្ពាន​ថ្ម​ព្រះ​ពន្លា​ដែល​រងការ​ខូច​ដោយ​ទឹក​ជំនន់​ត្រូវ​បាន​ជួស​ជុល​ជា​លើក​ទី​3

Posted: 22 Feb 2013 01:15 AM PST

ផ្លូវ​លំ​និង​ខឿន​ស្ពាន​ថ្ម​ព្រះ​ពន្លា​ដែល​រងការ​ខូច​ដោយ​ទឹក​ជំនន់​ត្រូវ​បាន​ជួស​ជុល​ជា​លើក​ទី​3
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ផ្លូវ​លំ​និង​ខឿន​ស្ពាន​ថ្ម​ព្រះ​ពន្លា​ក្នុង​ក្រុង​សេរី​សោភ័ណ ដែល​រង​ការ​ខូចខាត​ដោយ​ទឹក​ជំនន់​​ ត្រូវបាន​ក្រុម​ហ៊ុន​ទុយ​គី​ធ្វើ​ការ​ជួសជុល​ជា​លើក​ទី​៣​ហើយ ។​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខាង​កើត​ស្ទឹង​ស្ថិត​ក្នុង​ឃុំ​ព្រះ​ពន្លា​​ប្រាប់​ថា​ ផ្លូវ​ប្រវែង​ជាង​៣០០​ម៉ែត្រស្ថិត​នៅ​តាមប​ណ្តោយ​មាត់​ស្ទឹង​ខាង​កើត​ឃើញតែ​ជួស​ជុល​​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ ខូច​ដោយ​ទឹក​ជំនន់​​បណ្តាល​ឱ្យ​

ប្រកួត​​ប្រដាល់​អន្តរជាតិ​នៅ​ប៉ុស្តិ៍​លេខ​5​លើក​នេះ​កីឡា​ករ​បរ​ទេស​បាក់​មុខ​

Posted: 22 Feb 2013 01:12 AM PST

ប្រដាល់​នៅ​​លើ​សង្វៀន​
រាជ​ធានីភ្នំពេញ ៖ ​ក្នុង​ចំណោម​គូ​ប្រកួត​អន្តរ​ជាតិ​ទាំង​៤គូ នៅសង្វៀន​​ប៉ុស្តិ៍​លេខ​៥​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ កុម្ភៈ គេកត់​សម្គាល់​ថា ​មាន​តែ​កីឡា​ករ​វង្ស ណយ ​ម្នាក់​ប៉ុណ្ណោះ ​ដែល​ទទួល​ការ​បរាជ័យ​ម្នាក់​ឯង ចំណែក​​កីឡា​ករ​ខ្មែរ​ផ្សេង​ទៀត មិន​ត្រឹម​តែ​ឈ្នះ​កីឡាករ​​បរ​ទេស​ដោយ​ពិន្ទុ​​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បាន​ផ្តួល​កីឡាករ​ទាំង​នោះ​ឱ្យសន្លប់​មុនចប់​ទឹក​ទី​៥​ទៀត​ផង ។ ​ក្នុង​នោះ​កីឡា​ករ​ឃឹម ឌីម៉ា ​មកពី

បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេស្លី​ហ្គាជុំទី 23 សម្រាប់​ចុងសប្តាហ៍​មាន​8ប្រកួត ក្រុមBayern​, Dortmund​, Schalke, Leverkusen ប៉ះ​គូប្រកួត​ខ្សោយ

Posted: 22 Feb 2013 01:10 AM PST

ការ​​ប្រកួត​បាល់​​ទាត់​អាល្លឺម៉ង់​​ប៊ុន​ដេស្លី​ហ្គា​​ជុំ​ទី​ 23 សម្រាប់​​រាត្រី​ថ្ងៃ​​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​នេះ​មាន​​ 8 ប្រកួត​ ក្រុម​ Bayern, Dortmund, Schalke និង​ Leverkusen ប៉ះ​គូ​ប្រកួត​ខ្សោយ។​ទស្សនៈ​ Asianbookie យក​ Hoffenheim, Bayern, Wolfsburg, Hamburg, Nurnberg, Fortuna, Dortmund និង​ Leverkusen ។