The Phnom Penh Post - KHMER: “ជាង៥០០នាក់រារាំងអាជ្ញាធរនិមន្តគ្រូសូត្រស្តាំវត្តបាយតំរាំទៅបំភ្លឺនៅខេត្ត” plus 9 more |
- ជាង៥០០នាក់រារាំងអាជ្ញាធរនិមន្តគ្រូសូត្រស្តាំវត្តបាយតំរាំទៅបំភ្លឺនៅខេត្ត
- អាជ្ញាធរអំពាវនាវឲ្យមនុស្សស្រលាញ់ភេទដូចគ្នាទៅពិនិត្យសុខភាព
- រដ្ឋាភិបាលសម្រេចកាត់ដីជម្រកសត្វព្រៃរនាមដូនសំ
- ទណ្ឌិតត្រូវបានជំរុញឲ្យអានសៀវភៅនៅក្នុងគុក
- ជំនន់ទឹកភ្លៀងវាយប្រហារភូមិដ្ឋានអ្នកស្រុកតាមដងស្ទឹងសែន
- នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឲ្យបង្កើនពាណិជ្ជកម្មជាមួយរុស្ស៊ី
- នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋពិនិត្យ និងចុះឈ្មោះបោះឆ្នោត
- កម្ពុជានឹងទទួលកំណើនសេដ្ឋកិច្ចជិត៩ភាគរយនៅឆ្នាំនេះ
- លិចសាឡាងចម្លងនៅចិនសម្លាប់សិស្សយ៉ាងតិច១១នាក់
- ជីល្លាដព្យាយាមកែប្រែច្បាប់ដោះដូរជនភៀសខ្លួនជាមួយម៉ាឡេស៊ី
ជាង៥០០នាក់រារាំងអាជ្ញាធរនិមន្តគ្រូសូត្រស្តាំវត្តបាយតំរាំទៅបំភ្លឺនៅខេត្ត Posted: 12 Sep 2011 03:21 AM PDT បាត់ដំបងៈ ប្រជាពលរដ្ឋជាង ៥០០នាក់ មកពីភូមិចំនួន ៣ នៅក្នុងឃុំបាយតំរាំ និងឃុំឈើទាល បានប្រមូលផ្តុំគ្នានៅក្នុងបរិវេណវត្តបាយតំរាំ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីរារាំងអាជ្ញាធរ និងមន្ត្រីសង្ឃ ដែលបានចុះទៅនិមន្តព្រះគ្រូសូត្រស្តាំរបស់វត្តនេះឲ្យចាកចេញពី វត្តនេះ។ |
អាជ្ញាធរអំពាវនាវឲ្យមនុស្សស្រលាញ់ភេទដូចគ្នាទៅពិនិត្យសុខភាព Posted: 12 Sep 2011 02:30 AM PDT ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅថ្ងៃចន្ទនេះ បានជំរុញឲ្យក្រុមមនុស្សស្រលាញ់ភេទដូចគ្នាជិត ៣ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា ឲ្យទៅទទួលសេវាពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគអេដស៍សារជាថ្មី។ |
រដ្ឋាភិបាលសម្រេចកាត់ដីជម្រកសត្វព្រៃរនាមដូនសំ Posted: 12 Sep 2011 02:10 AM PDT ភ្នំពេញៈ ប្រមុខរដ្ឋាភិបាល បានសម្រេចកាត់ដីទំហំ ១.៥០០ហិកតា ក្នុងតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅជាតំបន់សហគមន៍សម្រាប់រៀបចំភូមិករ លំនៅដ្ឋាន និងដីស្រែចំការស្របច្បាប់ បន្ទាប់ពីមានសំណើសុំរបស់អាជ្ញាធរ។ |
ទណ្ឌិតត្រូវបានជំរុញឲ្យអានសៀវភៅនៅក្នុងគុក Posted: 12 Sep 2011 02:02 AM PDT ភ្នំពេញៈ ក្រុមទណ្ឌិតនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ត្រូវបានជំរុញឲ្យអាន និងខ្ចីសៀវភៅពីបណ្ណាល័យទីមួយនៅក្នុងពន្ធនាគារនេះ ដែលបានបញ្ចប់ការសាងសង់ និងបើកឲ្យអ្នកទោសចូលអានរយៈពេលជាង ២ខែកន្លងមកនេះ។ |
ជំនន់ទឹកភ្លៀងវាយប្រហារភូមិដ្ឋានអ្នកស្រុកតាមដងស្ទឹងសែន Posted: 12 Sep 2011 01:23 AM PDT កំពង់ធំៈ អាជ្ញាធរខេត្តកំពង់ធំ បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទនេះថា ទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ បានបង្កឲ្យមានទឹកជំនន់យ៉ាងគំហុក ដោយបណ្តាលឲ្យអ្នកភូមិជាង ១០០០គ្រួសារ ជម្លៀសចេញពីលំនៅដ្ឋាន លំនៅដ្ឋានអ្នកភូមិមួយខ្នងបានដួលរលំ និងបានកាត់ផ្តាច់ផ្លូវមួយចំនួននៅក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ។
|
នាយករដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឲ្យបង្កើនពាណិជ្ជកម្មជាមួយរុស្ស៊ី Posted: 12 Sep 2011 12:43 AM PDT មូស្គូៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ កាមេរ៉ូន បានអំពាវនាវឲ្យបង្កើនចំណងពាណិជ្ជកម្មឲ្យកាន់តែល្អជាមួយនឹង ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទនេះ នៅមុនកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី ដែលមានបំណងបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានបញ្ហាដោយសារតែការសម្លាប់ជនរិះគន់រដ្ឋាភិបាលក្រឹមឡាំងនៅ ទីក្រុងឡុងដ៍កាលពី ៥ឆ្នាំកន្លងមកនេះ។ |
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋពិនិត្យ និងចុះឈ្មោះបោះឆ្នោត Posted: 12 Sep 2011 12:05 AM PDT ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់អាយុទាំងអស់ អញ្ចើញទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា។
|
កម្ពុជានឹងទទួលកំណើនសេដ្ឋកិច្ចជិត៩ភាគរយនៅឆ្នាំនេះ Posted: 11 Sep 2011 11:56 PM PDT
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទនេះថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចជិត ៩ភាគរយនៅឆ្នាំនេះ លើសការព្យាករទុកកាលពីដំបូងរបស់រដ្ឋាភិបាលទៅទៀត។
|
លិចសាឡាងចម្លងនៅចិនសម្លាប់សិស្សយ៉ាងតិច១១នាក់ Posted: 11 Sep 2011 09:02 PM PDT ប៉េកាំងៈ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា សាឡាងចម្លងមួយគ្រឿងផ្ទុកលើសចំណុះនូវសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យនោះ បានលិចនៅខេត្តហ៊ូណាន់ ប្រទេសចិន ដោយសម្លាប់កូនក្មេងយ៉ាងតិច ១១នាក់។ |
ជីល្លាដព្យាយាមកែប្រែច្បាប់ដោះដូរជនភៀសខ្លួនជាមួយម៉ាឡេស៊ី Posted: 11 Sep 2011 08:47 PM PDT កង់បេរ៉ាៈ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី ជូលៀ ជីល្លាដ បានថ្លែងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោកស្រី នឹងព្យាយាមធ្វើឲ្យរស់ឡើងវិញនូវកិច្ចព្រមព្រៀងផ្លាស់ប្តូរ ជម្រកជនភៀសខ្លួន ជាមួយនឹងប្រទេសម៉ាឡេស៊ី ដែលត្រូវបានតុលាការកំពូលរបស់ប្រទេសអូស្ត្រាលីបដិសេធនាពេលកន្លង មក។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |