Koh Santipheap Daily

Koh Santipheap Daily


បិទមហាសន្និបាត​​​លើកទី65​របស់​ អ.ស.ប

Posted: 13 Sep 2011 01:38 AM PDT

មហាសន្និបាត​អ.ស.ប​លើកទី៦​៥​បាន​បិទ​កាល​ពីថ្ងៃទី១២​កញ្ញា ដែលក្នុងឱកាស​នោះ​​ប្រធាន​មហាសន្និបាត​​ចប់អាណត្តិ​​លោក JOSEPH DEISS បានសុំ​លា​ ហើយ​បានលើក​​​​ពីសំណុំរឿង​​​ធំៗ​កាលពីឆ្នាំ​កន្លងមក ដែលអ.ស.ប ​​បំពេញ​​បាននិងទទួលបរាជ័យផងដែរ ។

រក​ឃើញ​​ភព​ថ្មី​៥០ភព​​បន្ថែម​ទៀត​​ដែល​១ក្នុង​​ចំណោម​នោះ​​អាច​មាន​​ជី​វិតរស់​នៅ​

Posted: 13 Sep 2011 01:34 AM PDT

ភព​ដែល​ទើប​​រក​ឃើញ​ថ្មី​​HD 85512 b
ក្រុម​តារា​សាស្ត្រ​អឺរ៉ុប​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​រក​ឃើញ​ភព​ថ្មី​ចំនួន​៥០​ដែល​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​​​។ ក្នុង​ចំណោម​ភព​ទាំង​នោះ​មាន​១៦​ដែល​មាន​ទំ​ហំ​ប៉ុន​ភព​ផែន​ដី​របស់​យើង​។ នេះ​គឺ​ជា​ការ​ប្រកាស​ពី​ការរក​ឃើញ​ភព​ដ៏​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ពេល​តែ​មួយ​។

វី​ដេ​អូ​បង្ហាញ​ពី​​ចំណាប់​ខ្មាំង​​ជន​ជាតិ​​បារាំង​3​នាក់​ចាប់​​នៅ​យេ​ម៉ែន

Posted: 13 Sep 2011 01:04 AM PDT

ចំណាប់​ខ្មាំង​​បារាំង​ទាំង​៣​នាក់​​ក្នុង​វី​ដេ​អូ​មួយ​
ជន​ជាតិ​បារាំង​៣​នាក់​ដែល​ត្រូវ​ចាប់ពង្រត់​កាល​ពី​ដំណាច់​ខែ​ឧសភា​នៅ​ភាគ​ខាង​ត្បូង​យេ​ម៉ែន​ត្រូវ​បាន​ឃើញ​ក្នុង​វី​ដេ​អូ​មួយ​ដែល​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា តាម​អ៊ីន​ធើរ​ណេត​យេ​ម៉ែន​មួយ​ដោយ​អ្នក​ទាំង​៣​រិះគន់​រដ្ឋា​ភិ​បាល​យេ​ម៉ែន​ និង​រដ្ឋា​ភិ​បាល​បារាំង​ថា ពុំ​បាន​ធ្វើ​អី្វ​សោះ​ដើម្បី​ធានា​ឱ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​។

ឡេឡា​ ​ឡូ​ប៉ែស ​​គ្រង​មកុដ​​បវរ​កញ្ញា​​​ចក្ក​វាឡ​ឆ្នាំ​2011

Posted: 13 Sep 2011 01:02 AM PDT


​ការ​ប្រឡង​បវរកញ្ញា​ចក្ក​វា​ឡ​ឆ្នាំ​២០១១ ដែល​ប្រារព្ធ​​ធ្វើ​ឡើង​នៅ​​ទីក្រុង​សាវ​ប៉ូឡ ​ប្រទេស​ប្រេស៊ីល​ កាលពី​​ថ្ងៃ​ចន្ទ ទី​១២ កញ្ញា ​បាន​បញ្ចប់​​ក្រោម​បរិ​​យាកាស​ដ៏សប្បាយ​រីក​រាយ​។ ក្រោយ​ពី​ឆ្លង​កាត់​ការ​ប្រឡង​គ្រប់​​វិញ្ញាសាទាំង​អស់​ចៅ​ក្រម​​ទាំង​៩​​រូប​បាន​ប្រកាស​លទ្ធ​ផល​​ជា​ផ្លូវ​ការ​ដោយ​ផ្តល់​តំណែង​​ជ័យ​លាភី

ពេលអនាគត​​​ជន​ជាតិ​អង់គ្លេស​​នឹង​​ទិញ​ស្រាបៀរ​ តាមផ្សារទំនើប​​ជំនួស​ការ​ចូលទៅ​​ពិសា​​នៅក្លឹប​កម្សាន្ត

Posted: 13 Sep 2011 01:01 AM PDT


កាសែត​​ដេលី ​តេឡេ​ក្រាហ្វ ​កាលពីថ្ងៃ​ទី១២ កញ្ញា ផ្សាយ​​ឱ្យ​ដឹង​ថា នាពេលដ៏ខ្លី​​​ខាង​មុខ​​ជន​ជាតិ​អង់គ្លេស​​អាចពិសា​ស្រាបៀរ​​នៅឯ​លំនៅ​ឋាន​​ច្រើន​​​​ជាងការ​ចេញ​ទៅ​ពិសានៅក្លឹប​កម្សាន្ត ​ឬ​រង្គសាល ។

អាល់​កៃ​ដា​​គាំ​ទ្រ​និទាឃ​រដូវ​អារ៉ាប់

Posted: 13 Sep 2011 12:55 AM PDT

 ប្រមុខ​ថ្មី​​របស់​អាល់​កៃ​ដា​
អាល់​កៃ​ដា​បាន​សំដែង​ការ​គាំទ្រ​ចំពោះ​និទាឃ​រដូវ​អារ៉ាប់​ជា​ចលនា​តវ៉ា​បះ​បោរ​ផ្ទុះ​ឡើង​ចាប់​ពី​ដើម​ឆ្នាំ​២០១១​នេះមក​ក្នុង​ពិភព​អារ៉ាប់​ដើម្បី​ទាម​ទារ​លទ្ធិ​ប្រជា​ធិបតេយ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​។

រដ្ឋាភិបាល​​​សម្រេច​​​​ជួលដី​​តំបន់​ជ្រោយ​ចង្វា​​​ទំហំ​​​​៣៨៧​ហិកតា ​អភិវឌ្ឍន៍​ជា​ទីក្រុង​​រណប​

Posted: 13 Sep 2011 12:49 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​​​ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជួលដី​នៅតំបន់​​ជ្រោយចង្វា​​​​ដែល​ មានទំហំ​​​៣៨៧​ហិកតា ​​​​ឱ្យទៅក្រុមហ៊ុន OCIC ដើម្បី​​​​​​អភិវឌ្ឍ​ន៍​​​ជា​ទីក្រុង​រណប ​ក្នុង​រយៈ​ពេល​​​៩៩​ឆ្នាំ​​​ ជាផ្លូវ​ការ​​ចាប់ពី​ពេលនេះតទៅ​។​

កូន​ខ្យល់​​ព្យុះ​​​បាន​បក់​បោក​​បំប៉ើង​​​ដំបូល​ផ្ទះ​ប្រជា​ពលរដ្ឋ​​​​៤ខ្នង​

Posted: 13 Sep 2011 12:49 AM PDT

លំនៅឋានដែលរងការខូចខាតដោយសារកូនព្យុះ
រាជធានីភ្នំពេញ​​​​ ៖ ​កូនខ្យល់​ព្យុះ​​​តូច​មួយ​​​បាន​បក់​​​​បំប៉ើង​​​​ដំបូលផ្ទះ​​ប្រជា​ពលរដ្ឋ ​​បណ្តាល​ឱ្យ​រង​​ការ​​ខូច​ខាត​​អស់​ចំនួន​​​​​​៤​ខ្នង ហេតុការណ៍​​នោះ​បានកើត​ឡើង​​​កាល​​ពី​វេលា​ម៉ោង​​​​៦ល្ងាច​ថ្ងៃទី​​​១២ កញ្ញា ​​​​​២០១១ នៅ​​​ក្នុង​ភូមិ​​​​ជាង​​ទង និង​​ភូមិ​ព្រៃខ្លា ​សង្កាត់​​ក្រាំង​ធ្នង់​ ខណ្ឌ​​ដង្កោ​ ​រាជ​ធានី​ភ្នំពេញ ។ ​

​ជិះពោង​​​ពោះ​វៀន​​​រថយន្ត​​​ទៅបេះ​ផ្កាឈូក​ក្រឡាប់​លង់ទឹក​ស្លាប់​

Posted: 13 Sep 2011 12:38 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​យុវសិស្ស​​​វិទ្យាល័យ​​ជា ស៊ីម ​​ជ្រោយចង្វា​​​ម្នាក់​ បាន​​យក​ចានដែក​​​ដាក់​លើ​​ពោះ​វៀន​កង់​រថយន្ត​សម្រាប់​ធ្វើជា​​ពោងជិះ​ ទៅបេះ​ផ្កា​ឈូក ​យកមក​បូជា​ព្រះនៅ​​​ថ្ងៃ​បុណ្យ​​​កាន់​បិណ្ឌ​​​វេន​ទី​១ ហើ​យ​បាន​​ជួបគ្រោះ​​​អកុសល​​ក្រឡាប់​ពោង​​​លង់ទឹកស្លាប់ ​និងធ្វើ​​ឱ្យមានការ​​​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​​​៥​និង​​​៣០នាទី​​ ល្ងាច​ថ្ងៃទី​​១២ កញ្ញា ​នៅក្នុង​​ភូមិទី​៣ ​សង្កាត់ជ្រោយ​ចង្វា​ ខណ្ឌ​

រថយន្ត​ទួរីស​លក់​ខោអាវ2​គ្រឿងត្រូវ​សមត្ថកិច្ច​​​​គយ​ចាប់​បង់​ពន្ធ​

Posted: 13 Sep 2011 12:33 AM PDT

រថយន្តដឹកខោអាវជជុះដែល​ត្រូវឃាត់
​ខេត្ត​កំពត​​​​​ ៖ ​រថយន្ត​​ទួរីស​​២គ្រឿង មាន​មនុស្ស​​៣នាក់ គឺប្តី​ប្រព​ន្ធ​ និង​ប្អូន​ប្រុស ដែល​បាន​​ទទួល​ទិញខោអាវ​ពីក្រុម​ហ៊ុន​ចិន និងខោ​អាវ​​​ដេរ ក្នុងស្រុក​​ដឹក​មក​លក់​នៅ​ក្រុង​កំពត និង​ខេត្ត​ព្រះសីហនុ ​​ត្រូវ​សមត្ថកិច្ច​​​​គយ​ចល័ត​​នៃ​សាខា​គយ និង​រដ្ឋាករខេត្ត ​ចាប់​បញ្ជូន​មក​កាន់​ទីស្នាក់ការ​​សាខា​គយ ​​​និង​រដ្ឋាករខេត្ត​​ ដើម្បី​ត្រួត​ពិនិត្យ​​​ និងធ្វើ​​​ការ​ផាក​ពិន័យ​​​ដោយ​ចោទ ប្រកាន់​​ថា

ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​​ចុះព្យាបាល​​ប្រជាជន​នៅ​ជាយ​​ដែន​មិន​យក​កម្រៃ

Posted: 13 Sep 2011 12:29 AM PDT

ប្រជាពលរដ្ឋនាំគ្នាទៅព្យាបាលជំងឺ
​ខេត្តព្រះវិហារ​​​​​ ៖ ​កាលពីថ្ងៃទី​​​១០ និង​១១ កញ្ញា ​កន្លង​ទៅ​​នេះ ក្រុម​គ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​​​អគ្គ​មហាធម្មពោធិ​សាលជា ស៊ីម​ ​ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាច​ក្រ​កម្ពុជា ​​បាន​ចុះ​​​ទៅដល់​តំបន់​ព្រំ​​ប្រទល់​កម្ពុជា​-ថៃ ​​ក្បែរ​​តំបន់​​ប្រា​សាទព្រះវិហារ ​​​ភូមិ​​​​ធម្មជាតិ​​​សម្តេច​​​តេជោ ​​ឃុំកន្ទួត​​​ ស្រុកជាំ​ក្សាន្ត​។ សកម្មភាព​របស់​​ក្រុម​គ្រូ​ពេទ្យ​​​ស្ម័គ្រ​ចិត្ត​​​សម្តេច​​​ជា ស៊ីម ​​ដែល​បាន​ចុះ​ទៅ​ដល់​​

ស្នាដៃ​អ្នក​ថត​រូប​កម្ពុជា​2រូប​ត្រូវ​បាន​តាំង​ក្នុងពិព័រណ៍​​រូប​ថត​​អន្តរ​ជាតិ​

Posted: 13 Sep 2011 12:29 AM PDT

រាជធានីភ្នំពេញ ៖ យោងតាម​ការ​ប្រកាស​ព័ត៌​មាន​ពីស្ថាន​ទូត​បារាំង​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ឱ្យ​ដឹងថា រូបថត​ជា​ច្រើន​ដែល​ជា​ស្នាដៃ​របស់​សិល្បករ​ថតរូប​កម្ពុជា​ពីរ​រូប គឺ​លោក​គី​ម ហាក់ និង​លោក​សុវណ្ណ ភី​ឡុ​ង ត្រូវ​បាន​ជ្រើស​រើស​​យក​ទៅ​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃ​ទី​១៣ កញ្ញា ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១១ នៅ​សារមន្ទីរ Quai Branly នៅ​ទី​ក្រុងប៉ារីស ក្នុង​ឱកាស​ពិព័រណ៍​រូបថត​

ក្រុមប្រណាំង​ហ្វមមូឡាវ័ន ​Lotus នឹងប្តូរ​ឈ្មោះរបស់​ខ្លួនទៅជា​ Caterham ​Team AirAsia ​ចាប់ពីឆ្នាំ២០១២ ​តទៅ

Posted: 13 Sep 2011 12:28 AM PDT


ប្រធាន​ក្រុម​ Team Lotus និង Renault បាន​បញ្ឈប់​ការ​ព្រលយ​ពាក្យ​ដាក់​គ្នា​ទៅ​វិញទៅ​មក​ហើយ​ថា ជំលោះ​ក្នុង​រឿង​ប្រើ​ឈ្មោះ​ Lotus​ សម្រាប់​ដាក់​ឲ្យ​ក្រុម​ប្រណាំង​របស់​ខ្លួន​អាច​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ដំណាច់​ឆ្នាំ​នេះ​។

តារាចម្រៀង​​​អង់​គ្លេស​Cheryl ​៖ ​ខ្ញុំ​លែង​​ត្រូវ​ការ​​អេច​ឈ្លី​​ ខូល​តទៅ​​​ទៀត​ហើយ​

Posted: 12 Sep 2011 11:44 PM PDT


យោង​ទៅ​​តាម​ប្រភព​ព័ត៌​មាន​​​ពី​គេហ​ទំព័រ​​បរទេស​ដែល​និយាយ​​ពី​តារា​​ហូលីវូដ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​ចន្ទ ទី​១២ កញ្ញា ​ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ៖ តារា​ចម្រៀង​​អង់​គ្លេស Cheryl Cole នឹង​មិន​វិល​ត្រឡប់​​ទៅ​រក​ទ្រនំ​

ប្រឡែងលេងជាមួយក្មេងស្រី​​មាន​អារម្មណ៍​​​​បង្គាប់ឱ្យនាងសម្រន់​តណ្ហា​​ដោយដៃ​

Posted: 12 Sep 2011 11:42 PM PDT

បុរសជាប់ចោទ
​ខេត្តក្រចេះ ៖ ប៉ូលិសបានចាប់ឃាត់ខ្លួន​ជន​ជាប់ចោទម្នាក់​ពីបទ​​​ប្រព្រឹត្ត​អំពើអាស​ ប្រឆាំង​អនីតិជន អាយុក្រោម១៥ឆ្នាំ ខណៈពេលដែល​ជនរូបនេះ​ស្រេកឃ្លានតណ្ហាបានបង្ខំឱ្យកេ្មងស្រី​ អាយុជាង៣ឆ្នាំឱ្យលូកលេងប្រដាប់ភេទរបស់​​ខ្លួន​រហូត​បានសម្រេចបំណង ។

កម្មវិធី Nokia CEO Forum រកឃើញ​​​អ្នកឈ្នះ Nokia E6.

Posted: 12 Sep 2011 11:41 PM PDT

ទិដ្ឋភាពក្នុងកម្មវិធី
​អ្នក​នាង​​សុធារី អាយុ​​​៣០​ឆ្នាំ ​​បុគ្គលិក​គ្រប់​គ្រង​​ភោជនីយដ្ឋាន FCC សាខា​ខេត្ត​សៀមរាប ​បានចូលរួម​​មើល​កម្មវិធី និង​ផ្ញើ​សារ​ក្នុង​កម្ម​វិធី​​វេទិកា​​​អ្នក​ដឹកនាំ​​ធុរ​កិច្ច​ ដែល​រៀបចំ​​ឡើង​ដោយ​​​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ (SEATV) ក្រោម​​ការ​ឧបត្ថម្ភ​​ពីក្រុមហ៊ុន​ទូរស័ព្ទ Nokia ។ នៅ​ក្នុង​កម្មវិធី​​នេះ ក្រុមហ៊ុន Nokia បានរៀបចំ​​​សំណួរជា​ច្រើន​​​​ទាក់ទង​ទៅនឹង​កម្មវិធី​​​រួមទាំង​​​ចុះ​ផ្សាយ​ ​

កីឡា​ករ​​ខ្សែ​បម្រើ​​​ចូអាន អាល់​ប៊ីន ​នឹង​អវត្ត​មាន​ពី​ក្លឹប ​Espanyol ​រយៈពេល​យូរ​

Posted: 12 Sep 2011 11:38 PM PDT


យោងទៅ​​តាម​ប្រភព​ព័ត៌​មាន​អេ-ភី​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ ទី​១២ កញ្ញា បាន​ឱ្យ​ដឹង​ថា៖ ​កីឡា​ករ​​ខ្សែ​បម្រើ​​ចូអាន អាល់​ប៊ីន នឹង​ត្រូវ​អវត្ត​មាន​​ពី​ក្លឹប Espanyol រយៈ​ពេល​​យូរ​ ។ តាម​​ប្រភពពី​គ្រូពេទ្យ​​ប្រចាំ​​ក្លឹប​​បាន​ឱ្យ​ដឹង​ថា កីឡា​ករ​វ័យ​​​២៥​ឆ្នាំ​រូប​នេះ នឹង​ត្រូវ​​ធ្វើការ​វះ​កាត់​​ដើម្បី​ព្យាបាល​​ការ​រហែក​សាច់​ដុំ​ជើង​ស្តាំ

តម្លៃ​អគ្គិ​សនី​នៅ​ត្រើយ​ខាង​កើត​ទន្លេ​បា​សាក់​ថ្លៃ​ជាង​ត្រើយ​ខាង​លិច

Posted: 12 Sep 2011 11:08 PM PDT

ប្រព័ន្ធអគ្គិសនីមួយកន្លែងនៅក្នុង​ខេត្ត​កណ្តាល
ខេត្ត​កណ្តាល ៖ តម្លៃ​អគ្គិ​សនី​នៅ​ត្រើយ​​​ខាង​កើត​ទន្លេ​បា​សាក់​នៅ​តែ​មាន​តម្លៃ​ខ្ពស់​​ រហូត​១២០០​រៀល ក្នុង​មួយ​គី​ឡូ​វ៉ាត់​ម៉ោង ដែល​តម្លៃ​នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​តម្លៃ​​ថា​ម​ពល​អគ្គិ​សនី​នៅ​​​ត្រើយ​ ខាងលិច​ទន្លេ​បាសាក់​វិញ គឺ​មួយ​គី​ឡូវ៉ាត់​ម៉ោងតែ​៧០០​រៀល ​គឺត្រើយ​​ខាង​កើត​ថ្លៃ​ជាង ជិត​ពាក់​កណ្តាល​​ ខណៈដែល​ថាម​ពល​អគ្គិ​សនី​​ទាំង​ពីរ​នេះ​​ត​បណ្តាញ​​ចេញ​មក​ពី​ប្រ​ទេស​វៀត​ ណាម​​ដូច​

ពួក​ស្មោះ​ត្រង់​នឹង​លោក​​កា​ដា​ហ្វី​វាយ​​ប្រហារ​រោង​ចក្រ​ចម្រាញ់​​ប្រេង​កាត​​មួយ​ជិត​ក្រុង​ ​RAS LANUF ​ស្លាប់​15នាក់​

Posted: 12 Sep 2011 11:05 PM PDT

កងកម្លាំង​​ឧទ្ទាម​លី​ប៊ី​​ផ្អាក​ការ​រុល​​ទៅ​កាន់​ទី​ក្រុង​​ SYRTE
កង​ឆ្មាំ​ការ​ពារ​របស់​ពួក​ឧទ្ទា​ម​លី​ប៊ី​១៥នាក់​ស្លាប់​ និង​៥​នាក់​ទៀត​ត្រូវ​របួស​ជា​ទម្ងន់​ពេល​មនុស្ស​មួយ​ក្រុម​របស់​លោក​មូ​អាម៉ា​ កា​ដា​ហ្វី ធ្វើ​ការ​វាយ​លុក​លើ​រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​មួយ​នៅ​ជិត​ទី​ក្រុង​កំពង់​ផែ​ RAS LANUF កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា​។

ប្រជាពលរដ្ឋ​ជនជាតិ​​ភាគតិច​ព្នង​​​មាន​ការ​ព្រួយ​បារម្ភ​ពីការ​ឈូសឆាយ​​របស់​​​ក្រុម​ហ៊ុន​​

Posted: 12 Sep 2011 11:05 PM PDT

ខេត្ត​​មណ្ឌល​​គិរី ៖​ ប្រជាពលរដ្ឋរាប់​រយ​​​គ្រួសារ​ភាគច្រើន​ជាជន​ជាតិ​ដើម​ភាគ​តិច​​​នៅ​ក្នុង​ ភូមិ​​​ចំនួន​៤មាន​ភូមិ​​​ស្រែអំពិល ភូមិ​​ស្រែខ្ទុម​ ភូមិ​​ធ្នែង ភូមិអូ​​រអាម ​នៅឃុំ​​ស្រែខ្ទុម​ ស្រុក​​កែវ​​សីមា បាននាំគ្នា​​តវ៉ា​ជាច្រើន​​​​លើក​​ច្រើន​សា​​មក​ហើយ​​ជាមួយ​ក្រុម​​ហ៊ុន​​ សុវណ្ណ​​​រាជសីហ៍​ ដែល​បាន​​​ដាក់​គ្រឿង​​ចក្រ​​ឈូសឆាយ​​ដី​ដែល​ពួកគាត់​​​​​អះអាង​ថាជា​ដី​​ ស្រែចំការ​​របស់​​​ពួកគាត់​ ។​

គ.ជ.ប ប្រកាស​ពីកា​រចុះបញ្ជី​ឈ្មោះ​​គណបក្ស​​នយោបាយ និង​បេក្ខ​ជន​​​សម្រាប់ខណ្ឌ​​​​ពោធិ៍សែនជ័យ​

Posted: 12 Sep 2011 11:05 PM PDT

រាជធានីភ្នំពេញ​​​​ ៖ វេលា​​ម៉ោង​​១០ព្រឹក​​ថ្ងៃ​ទី​១៣ កញ្ញា ​​២០១១ ​គណៈ​កម្មា​ធិ​ការ​​ជាតិ​រៀប​ចំការបោះឆ្នោត​​ (គ.ជ.ប) បានរៀប​ចំ​កិច្ចប្រជុំ​​មួយជា​​មួយ​តំណាង​​គណបក្ស​នយោបាយ​​​ និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ស្តីពី​​ ការចុះបញ្ជី​​​​គណ​បក្ស​​​នយោ​បាយ​​ និង​បញ្ជី​​បេក្ខជន​​ ការស្រង់​​​ឈ្មោះ​​​​អ្នកបោះ ឆ្នោត​​ ការចុះឈ្មោះ​​​តំណាង​គណ​បក្ស​​​នយោ​បាយ ​​អ្នកសង្កេត​​ការណ៍​ ​ការបិទ​បញ្ជី​ឈ្មោះ​ និងទីតាំង​​​

ទឹកជំនន់​​​ក្រុងសៀមរាប​​​​ប៉ះពាល់​​​សណ្ឋាគារ​​១១ ផ្ទះសំណាក់​​​​​ជាង​​​​​២០ ភោជនីយដ្ឋាន​​៤៥

Posted: 12 Sep 2011 09:21 PM PDT

ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានស្តី​ពី​ទឹក​ជំនន់​នៅ​ក្រុង​សៀម​រាប
​ខេត្ត​សៀមរាប​​​​​ ៖ ​រដ្ឋមន្ត្រី​​ស្តីទី​​ក្រសួងទេស​ចរណ៍​លោកសម ​​ព្រហ្មនា ដែលបានចុះទៅ​ពិនិត្យ​​​ស្ថានភាព​​​ទឹក​​ជំនន់​​ជាក់ស្តែង ​​ក្នុងក្រុង​​សៀមរាប ​កាលពីថ្ងៃចន្ទ ទី​​​១២ កញ្ញា ​២០១១ ​កន្លងមក ​ថ្លែង​ថា ​​ជំនន់ទឹក​​ស្ទឹង​​​ធ្វើ​​ឱ្យ​​តំបន់ខ្លះ​នៃ​​​​ក្រុង​ទេសចរណ៍សៀមរាប​​​លិច ​លង់​ និងអូស​បន្លាយ​​អស់រយៈ​ពេល​​​កន្លះសប្តាហ៍​​​​មក​​ហើយ​ប៉ុន្តែ​​​វា​​មិន​ បាន​ប៉ះពាល់​​ទៅលើ​វិស័យសេវា​កម្ម​​​ទេស​ចរណ៍​​ធ្ងន់ធ្ងរ​​

ទឹកលិច​​​​៤ស្រុក និង​ក្រុង​ព្រះវិហារ ​អាជ្ញាធរ​​មិនទាន់​បង្ហាញ​​ពីការ​ខូច​ខាត​នៅ​ឡើយ​

Posted: 12 Sep 2011 09:01 PM PDT

ទិដ្ឋភាពទឹកជំនន់នៅខេត្តព្រះវិហារ
​ខេត្ត​ព្រះវិហារ​​​​​ ៖ ​ទឹកជំនន់​​​​នៅខេត្តព្រះ​វិហារ​​​បានជន់​លិច​​ដោយសារ​លំហូរ​ទឹក​ភ្លៀង​យ៉ាង ​ខ្លាំង​ធ្លាក់ពី​តាមបណ្តោយ​ជួរ​ភ្នំ​ដងរែក​ភាគ​​​ខាង​ជើង​ ដែលមាន​ព្រំប្រទល់​​ជាប់នឹង​ប្រទេស​ថៃ ប្រវែង​​ប្រមាណ​​​​​១២៩គីឡូម៉ែត្រ ​​ទឹកបាន​ធ្លាក់​យ៉ាង​ខ្លាំង​​​ហូរ​​បញ្ចូល​​​មក​ក្នុង​​ស្ទឹង​សែន​តែ​មួយ​​ បណ្តាល​​ឱ្យ​មាន​​សន្ទុះ​​​ឡើង​លឿន​​ ជន់លិច​​ចាប់តាំង​ពី​​​​ថ្ងៃទី​​​៩ កញ្ញា ​២០១១ ​រហូត​មក​ដល់​​ពេលនេះ​ បង្ក​​ឱ្យ​​

ប្រធានា​ធិបតី​​អាមេរិក​អំពាវ​​នាវ​ដល់​សភា​​ឱ្យ​អនុ​ម័ត​គម្រោង​​ច្បាប់​ស្តី​ពី​​ការ​ងារ

Posted: 12 Sep 2011 08:50 PM PDT

លោក​បារ៉ាក់​​ អូបាម៉ា​ ​ក្នុង​សេត​វិមាន​
ប្រធានា​ធិបតី​អាមេរិល​លោក​បារ៉ាក់ អូ​បាម៉ា​ បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ដល់​សភា​ ឱ្យ​អនុ​ម័ត​​ផែន​ការ​មាន​ទឹក​ប្រាក់​៤៤៧​ពាន់​លាន​ដុល្លារ​ ដែល​លោក​បាន​ស្នើ​កាល​ពី​សប្តាហ៍​មុន​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​ និង​ការ​ងារ​។

យុវជនចង់ឱ្យមានសិក្ខាសាលាតម្រង់ទិសលើការជ្រើសរើសជំនាញសិក្សាឱ្យបានញឹកញាប់

Posted: 12 Sep 2011 08:40 PM PDT

រាជធានីភ្នំពេញ​​ ៖ ក្រុមយុវជន​មក​ពី​រាជ​ធានីភ្នំពេញ និងតាមបណ្ដាខេត្ដបាន​ចាប់អា​រម្មណ៍​ លើការបង្ហាញបទពិសោធន៍របស់វាគ្មិន និងជោគជ័យក្នុងជីវិត ដែលបានផ្ដល់ ចំណេះ​ដឹង​​ និងតម្រង់ទិសពួកគេ​ឱ្យជ្រើសរើសយកផ្លូវ​ត្រូវ​ក្នុង​ការសិក្សា។​ ជាក់ស្ដែងសិក្ខាសាលា​យុវជន​ថ្នាក់ជាតិលើកទី៥ ស្ដីពីការរៀបចំខ្លួនដើម្បី​ភាពជោគជ័យក្រោយ​ប្រលងជាប់បាក់ឌុប កាល​ពីចុង​

​លោក​កាដាហ្វី​​​សន្យា​​ផ្តល់​​​ស្រី​ស្អាត​​​​ៗ​ឱ្យ​ពួក​តស៊ូ​នៅ​ក្រុង​បានី​វ៉ាលីដ

Posted: 12 Sep 2011 08:38 PM PDT

នៅលីប៊ី​​​សង្គ្រាម​​​រវាង​ពួកបះបោរ​​​​ក្រោម​ការ​ដឹកនាំ​​​របស់ក្រុមប្រឹក្សា​ជាតិបណ្តោះ​​​អាសន្ន​​លីប៊ី ​​CNT ​និងពួកអ្នក​​​​​ក្រាញតស៊ូរបស់​កង​កម្លាំង​​​ស្និទ្ធ ​លោក​កា​ដាហ្វី​នៅ​តែ​មានភាព​ខ្លាំង​ក្លា ។ ទីក្រុង ​​បានី វ៉ាលីដ ​ក្នុងតំបន់​វាលខ្សាច់ ​ចាប់តាំងពី​ដំណាច់​ខែ​សីហា​មក​ជា​កន្លែង​​​មានការប្រយុទ្ធ​គ្នា ​យ៉ាងសាហាវ​​នៅតាម​​ដង​វិថី

មន្ទីរ​​​​អប់រំយុវជន​​​និងកីឡា​ហែ​ក្បួន​អំពាវនាវ​​​​ឱ្យនាំ​កូន​​​​ចៅ​ចុះ​ឈ្មោះ​ចូលរៀន

Posted: 12 Sep 2011 08:29 PM PDT

ក្បួនរថយន្តផ្សព្វផ្សាយឱ្យ​នាំកូន​ទៅ​ចុះ​ឈ្មោះ​ចូលរៀន
ក្រុងប៉ោយ​ប៉ែត ៖ ស្រប​ពេល​ដែល​​កាល​បរិច្ឆេទ​​​​បើកបវេសន​កាល​​​ឆ្នាំសិក្សា​​២០១១-២០១២ ​​ឈាន​ចូលមក​ដល់​នា​ពេលឆាប់ៗ​​​ខាង​​មុខ​ (១ តុលា ២០១១) ​នៅ​ក្រុងប៉ោយ​ប៉ែ​​ត គេ​​សង្កេត​ឃើញ​​​នាយក-នាយក​​​​​​រង​ និ​ងលោក​​​គ្រូ អ្នកគ្រូ​​​គ្រប់​​​​សាលា​​ទូទាំង​​ក្រុង ក្នុងនោះ​​មាន​ការ​ចូល​រួម​ពីលោកប្រធាន​មន្ទីរ​​​​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយ​មានជ័យ​ផង

អង្គ​ការ​​ផ្ទះ​បាយ​កុមារ L.R.D.E ផ្តល់អាហារ​និង​ការ​អប់រំ​ដល់កុមារ​ក្រីក្រ​អន្តរជាតិ

Posted: 12 Sep 2011 08:29 PM PDT

រាជធានីភ្នំពេញ ៖ ​ជា​រៀង​រាល់​​ថ្ងៃ​មាន​កុមារ​​​ជា​មធ្យមចំនួន​១៨០​​នាក់ ​​ដែល​​សុ​ទ្ធ​សឹង​ជា​កុមាររើស​​​​អេត​ចាយ​​​ក្រីក្រ​​​តោកយ៉ាក​ ​បានមក​ទទួល​​យក​អាហារ​​​ឧបត្ថម្ភ​​ពី​អង្គ​ការ​​ផ្ទះ​បាយ​​​កុមារ​ ។ លោកង៉ូវ ​ឈីវ ​ប្រធាន​អង្គ​ការ​ផ្ទះ​បាយ​កុមារ​ និង​ជា​អតីត​នាយក​​​សាលា​បឋម​សិក្សា​ជ័យ​ជំនះ​​បាន​មាន​​ប្រសាសន៍​​ថា ​​ផ្ទះ​បាយ ​កុមារ​នេះ​បាន​បើកដំណើរ​ការ​តាំងពី​ថ្ងៃទី​​១ កុម្ភៈ ​​២០១០ ​

ចេះ​បើក​​រថយន្ត​​ស្ទើរភ្លើង ​​​​ចង់​សាក​​ស្រាប់តែ​បុក​បង្គោល​​​ឈើខ្ទាត​​​​វាយ​​បែក​ក្បាល​លោក​យាយ​ម្នាក់ស្លាប់​

Posted: 12 Sep 2011 08:25 PM PDT

សពលោកយាយដែលត្រុវរថយន្តបុកស្លាប់
រាជធានីភ្នំពេញ​​​​ ៖ ​លោក​យាយ​ជាអ្នក​លក់​ស្លឹក​ខ្ទឹម​ម្នាក់​បានស្លាប់​​ទាំង​​​នឹកស្មាន​មិន​​ ដល់​ ​​ខណៈ​ពេលដែលគាត់​កំពុងតែ​​​​​ដេក​លើប៉ៅអ៊ីនៅ​ចិញ្ចើម​ផ្លូវ​​​និយាយគ្នា​​​ ​លេង​ជាមួយ​អ្នក​លក់​​​​ចំនួន​​២នាក់ទៀត ស្រាប់តែ​​​​បុរស​ម្នាក់​​​បើក​រថយន្ត​​មក​​​​បុកសសរ​​រោង​ប៉ុន​ភ្លៅ​បាក់​ ហើយខ្ទាត​​​មក​​វាយ​ក្បាល​​​របស់​គាត់​បែកក្បាល​​​ហូរឈាម​​​ស្លាប់តែ​ម្តង​។

លំហាត់សមយុទ្ធយោធារួមគ្នាបីប្រទេស ដែលមានឈ្មោះថា “Ellipse Charlie” នៅ​កម្ពុជា

Posted: 12 Sep 2011 08:19 PM PDT

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌​មានរបស់ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែលកោះសន្តិភាព​ទទួលបាន​កាលពីថ្ងៃទី​១២ កញ្ញា ឆ្នាំ២០១១ ឲ្យដឹងថា ក្នុងអំឡុង​ខែ​កញ្ញា​ទាំង​មូល​ សហរដ្ឋអាមេរិក ប្រទេស​អូស្រ្តាលី និង​កម្ពុជានឹងចូលរួមក្នុងលំហាត់​សម​យុទ្ធហ្វឹកហ្វឺន​ រួមគ្នាក្នុងការឆ្លើយតបនឹងវិបត្តិ​ដែលមានឈ្មោះ​ថា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!