Cambodia Home Heart & Soul: “Sacravatoons no 2126 :" The Kids "” plus 1 more

Cambodia Home Heart & Soul: “Sacravatoons no 2126 :" The Kids "” plus 1 more


Sacravatoons no 2126 :" The Kids "

Posted: 24 Dec 2011 04:33 PM PST

Sacravatoons no 2125 : " The Red Brotherhood "

Posted: 24 Dec 2011 01:26 PM PST


"We must end the activities of those selling the Vietnamese fatherland, looking to make Vietnam the fifth star of China," lamented an anonymous comment on the dissident site "Dan Lam Bao" ("Citizen journalism").

"The Vietnamese Communist Party wants to become a second-class Chinese citizen. This is a damned flag for the Vietnamese people," said another.

VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៤ ធ្នូ

Posted: 24 Dec 2011 06:41 AM PST

អេហ្ស៊ីប៖ ជន​ជាតិ​អេហ្ស៊ីប​រាប់​ម៉ឺននាក់​បាន​ធ្វើ​ការ​ប្រជុំ​មហាជន​​នៅ​ក្នុង​រដ្ឋធានី​ឡឺគែរ​​និងក្រុង​មួយ​ចំនួនទៀតដើម្បី​ទាម​ទារ​ឲ្យ​ពួ​ក​មេដឹកនាំ​យោធា​អន្តរកាល​របស់​ប្រទេស​នោះ​សុំ​អភ័យ​ទោស​​ចំពោះ​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ប្រឆាំង​បាតុករ​ស្រ្តី​បាន​ត្រូវ​យោធា​​​​វាយ​ដំ​​ទាញ​សម្រាត​ខោអាវ។ ជាការឆ្លើយតប ក្រុម​ប្រឹក្សា​យោធា​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​​ខ្លួននឹង​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​​និង​ទទួល​ខុសត្រូវ​ឲ្យ​មាន​ការ​រំលោភ​ធ្វើ​បាប​នេះ។

ចិន៖ ប៉ូលីស​ប្រឆាំង​កុប្បកម្ម​​បាន​បាញ់​គ្រាប់​បែក​ផ្សែង​បំបែក​បាតុករ​រាប់​រយ​នាក់​​នៅចិន​ខាង​ត្បូង ​នៅ​ថ្ងៃ​ទី​៤​នៃ​ការ​ប្រឆាំង​តវា​​នៃ​ការ​ពង្រីក​​រោង​ចក្រ​ថាម​ពល​​ប្រើ​ដោយ​ធ្យូង​ថ្ម​ដែល​ធ្វើ​ឲ្យ​ប្រភព​ទឹក​ទន្លេ​នៅក្នុងតំបន់មិនអាចប្រើប្រាស់បាន។ ​​ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​រាយការណ៍​ថា​មនុស្ស​​ប្រហែល​​​៥​រយ​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​ដងផ្លូវ​​កាល​ពី​ថ្ងៃ​សុក្រ​​នៅ​ក្នុង​ទីក្រុង​ ហៃមិន ខេត្ត​ក្វាងតុង ​នៅ​ពេល​ដែល​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​ដាក់​ពួក​បាតុករ។

ស៊ីរី៖ ការ​ផ្ទុះ​គ្រាប់​បែក​​អត្តឃាតពីរ​គ្រាប់​នៅក្រុង​ដាម៉ាសកាល​ពី​ថ្ងៃ​សុក្រ​​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច៤០​នាក់ ​និងធ្វើ​ឲ្យ​មនុស្ស​១៤០​នាក់​ទៀត​រង​របួស។ ការ​វាយ​ប្រហារ​ដោយ​គា្រប់​បែក​អត្តឃាត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អំពើភេវរកម្ម​ដែល​មន្រី្ត​ស៊ីរី​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​អាច​ជា​អំពើរបស់ពួក​កង​ជីវពល​អាល់កៃដា។

កុងហ្គោល៖ ​មេដឹកនាំ​​ប្រឆាំងកុងហ្គោ អ៊ីធីនណី ថស៊ីសិខេឌី ​​​កំពុង​រិះគន់​​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ ជូសកាប៊ីឡា ​​ដោយ​លោក​ហៅ​សកម្មភាព​​ប្រឆាំង​រូប​លោក​ថា ​ភ្លីភ្លើ។

ប៉ាគីស្ថាន៖ នាយក​កងទ័ពប៉ាគីស្ថាន​កំពុង​បដិសេធ​សេចក្តី​រាយការណ៍​ថា​​កំពុង​ស្វះស្វែង​បណ្តេញ​រដ្ឋាភិបាល​ស៊ី​វិល​ចេញ​ពី​អំណាច ​​នៅពេល​ដែល​​រឿង​អាស្រូវ​លើ​បញ្ហា​អនុសារនៈ។ ឧត្តម​សេនីយ អាសហ្វាក ផាវីស ខេយ៉ានី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​​ការ​ទស្សន៍​ទាយ​​ពី​ពួក​យោធា​​ដណ្តើម​យក​អំណាច​​ជាការ​យល់​ច្រឡំ ​ហើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ ទាញការ​យក​ចិត្ត​ដាក់​​ពី​បញ្ហា​ពិតប្រាកដ​​។

ឆែក៖ មេដឹកនាំ​ពិភពលោកនិងពល​រដ្ឋ​​ឆែក​បាន​គោរព​វិញ្ញាណ​ខ័ន្ធចុងក្រោយ​ដល់​អតីត​​ប្រធានាធិបតី​វ៉ាក្លាវ ​នៅ​ពិធី​បុណណ្យ​សព​​ផ្លូវ​រដ្ឋ​​ក្នុង​រដ្ឋធានី​ប្រ៉ាក​នៅ​ថ្ងៃ​សុក្រ​នេះ។ ​អតីត​មេដឹកនាំ​​ឆែក​អាយុ​​៧៥​ឆ្នាំ​នេះ​ លោក​ហាវ៉ែលបាន​ទទួល​មរណភាព​ក្នុង​ការ​ទទួល​ទាន​ដំណេក​​ដោយ​សារ​បញ្ហា​ជំងឺ​ផ្លូវ​ដក​ដង្ហើម​​កាល​ពី​ថ្ងៃ​អាទិត្យ។ គួរ​ឲ្យ​ដឹង​ផង​ដែល លោកហាវែលគឺ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​លើកដំបូង​​របស់ឆែក។

អ៊ីរ៉ាក់៖ ពលរដ្ឋអ៊ី​រ៉ាក់​ជា​ច្រើន​ពាន់​នាក់​ក្នុង​តំបន់​​អ៊ីស្លាម​និកាយ​ស៊ុននី​​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា​​ប្រឆាំង​នាយក​រដ្ឋ​មន្រ្តី​និកាយ​ស៊ី​អ៊ីត​ ណូរី អាល ម៉ាលីគី។ បាតុកម្ម​បាន​កើត​មាន​ឡើង​នៅ​ពេល​មាន​វិបត្តិ​នយោបាយ​​កាន់​តែ​ខ្លាំង​ឡើង​​ដែល​ពាក់​ព័ន្ធ​​នឹង​លោក​ ម៉ាគីលី និង​លោក​ ថារីខ អាល ហាសឺមី អនុ​ប្រធានាធិបតី​​និកាយ​ស៊ុន​នី។

អ៊ុយក្រែន៖ តុលាការ​ឧទ្ធរ​អ៊ុយ​ក្រែន ​បាន​គាំទ្រ​ការ​កាត់​ឲ្យ​​ជាប់​ទោសឲ្យដាក់​​គុក​ចំនួន​៧ឆ្នាំ​ដល់អតីត​នាយករដ្ឋមន្រ្តី​ យូលៀ ធីមូសឺនកូ។ ធីមូសឺនកូ ​​បាន​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ពីការ​ប្រើ​អំណាច​ហួស​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​ឧស្ម័ន​ឆ្នាំ​២០០៩​ជាមួយ​ប្រទេស​រុស្ស៊ី។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Indochina economies on the path to reform and liberalisation” plus 13 more

Khmerization ខែ្មរូបនីយកម្ម: “Indochina economies on the path to reform and liberalisation” plus 13 more


Indochina economies on the path to reform and liberalisation

Posted: 24 Dec 2011 12:53 AM PST

Sin Sisamouth - Bong Chrieng Chomrieng Thmey (I sing a new song)

Posted: 23 Dec 2011 04:05 PM PST

Three Hun Sen's bodyguards seriously injured after hit by a car

Posted: 23 Dec 2011 03:49 PM PST

Eight missing in explosion at Chinese-operated mine in Kratie

Posted: 23 Dec 2011 03:43 PM PST

Malaysia Provides US$100,000 to Cambodia

Posted: 23 Dec 2011 03:42 PM PST

Guidance for North Korea’s Kim Jong Un from Cambodia

Posted: 23 Dec 2011 03:35 PM PST

Cambodian King Norodom Sihamoni, "ASEAN should aspire to preserve our culture and heritage, reduce poverty and socio-economic disparity"

Posted: 23 Dec 2011 03:29 PM PST

What is it? [Debris from an unmanned drone or sattelite?]

Posted: 23 Dec 2011 03:17 PM PST

CI refutes Cambodian logging story

Posted: 23 Dec 2011 03:15 PM PST

[North Carolina's] McRaes teach English to Cambodian teens

Posted: 23 Dec 2011 03:06 PM PST

CAMBODIA: Unions threaten strikes over short-term contracts

Posted: 23 Dec 2011 03:02 PM PST

Cambodia: Revise or Abandon Draft NGO Law

Posted: 23 Dec 2011 02:59 PM PST

A step inside the Cambodian Landmine Museum

Posted: 23 Dec 2011 02:55 PM PST

Pitsuwan: ASEAN Members Look Forward to Cambodia’s Chairmanship

Posted: 23 Dec 2011 02:50 PM PST

Koh Santipheap Daily

Koh Santipheap Daily


ពិព័រណ៍​ផលិត​ផល​ និង​សេវា​កម្ម​ក្នុង​ស្រុក​នៅ​ខេត្ត​តាកែវ

Posted: 23 Dec 2011 09:00 PM PST

ខេត្តតាកែវ ៖ ​នៅថ្ងៃទី​២៣-២៤ ធ្នូ ឆ្នាំ​២០១១ នឹង​មាន​ព្រឹត្តិការណ៍​​តាំងពិព័រណ៍​​ផលិត​ផល​ និង​សេវា​កម្ម​ក្នុង​ស្រុក​​នៅភូមិ​ផ្សារ​​តាកោ១ ​សង្កាត់​រការ​ក្នុង ​ក្រុងដូន​កែវ ខេត្ត​តាកែវ ​ដែល​រៀប​ចំ​ដោយ​គម្រោង​អេម អេស​ អេម អ៊ី កម្ពុជា ក្រោម​​ជំនួយ​ឧបត្ថម្ភ​​របស់​ទី​ភ្នាក់​ងារ​​សហ​រដ្ឋ​អាមេរិក​​សម្រាប់​អភិ​ វឌ្ឍន៍​អន្តរ​ជាតិ (USAID) ។

គណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំងដឹកនាំក្រុមការងារចុះជួយច្រូតស្រូវប្រជាកសិករ និងពិនិត្យព្យាបាលជំងឺ

Posted: 23 Dec 2011 07:00 PM PST

សកម្មភាពជួយច្រូតស្រូវប្រជាពលរដ្ឋ
ខេត្ត​កំពង់​ស្ពឺ ៖​ ​ កាលពីចុង​សប្តាហ៍​កន្លង​ទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃវិទ្យាស្ថាន និងសាលារៀន អន្តរ​ទ្វីបអាមេរិកាំង សរុប១១០នាក់ ដឹកនាំដោយ លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ជាប្រធាន និងចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកាំង បានចុះសួរសុខទុក្ខ ជួយ​ច្រូត​

ព្រឹត្តិការណ៍​អន្តរជាតិ​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​២៤ ​ខែ​ធ្នូ​

Posted: 23 Dec 2011 04:00 PM PST

សណ្ឋាគារ Brinks Hotelក្នុងទីក្រុងសៃហ្គនវៀត​ណាម​ខាងត្បូង​បន្ទាប់ពី​ត្រូវ​ពួក​វៀតកុងដាក់គ្រាប់បែកឱ្យផ្ទុះកាលពីឆ្នាំ១៩៦៤
*ឆ្នាំ​១៩២៤ -ប្រទេស​អាល់​បា​នី​ក្លាយ​ជា​សាធារណ​រដ្ឋ​ ។ *ឆ្នាំ​១៩៤១ -កង​ទ័ព​ជប៉ុន​ចូល​កាន់​កាប់​ទី​ក្រុង​ គូ​ឈីង​(Kuching)ប្រទេស​ម៉ា​ឡេ​ស៊ី ។ *ឆ្នាំ​១៩៥១ -ប្រទេស​លី​ប៊ី​ទទួល​បាន​ឯក​រាជ្យ​ពី​អ៊ី​តា​លី​ ។​ ស្តេច​ Idris Iត្រូវ​បាន​គេ​ប្រកាស​ជា​មហា​ក្សត្រ​គ្រប់​គ្រង​ប្រ​ទេស​នេះ​។ *ឆ្នាំ​១៩៥៣ -ស្ពានផ្លូវ​រថភ្លើង​មួយ​នៅ​តំបន់​ Tangiwai​ក្នុង​ប្រទេស​ណូ​វែល​ហ្សេឡង់​ត្រូវ​បាន​បំ​ផ្លាញ​ដោយ​ល្បប់​ហូរ​កប់​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត​មនុស្ស​១៥៣​នាក់​ដែល​កំពុង​ជិះ​នៅ​លើ​រថភ្លើង​មួយ​ខ្សែ​ ។

បាក់​អណ្តូង​រ៉ែមាស​សង្កត់​កម្មករ​8នាក់​ជាប់​ក្នុង​រូង

Posted: 23 Dec 2011 03:27 AM PST

នៅកន្លែងកើតហេតុ
ខេត្តក្រចេះ​ ៖​ ​យ៉ាង​ហោច​ណាស់​​​មាន​កម្មករ​​ខ្មែរ​​​​៨​នាក់​​បាន​​បាត់ខ្លួន​ក្នុងរូង​​ ជីក​រ៉ែមាស​​ និង​សង្ស័យ​ថា ​​ពួកគេ​​​អាចស្លាប់​​​ដោយសារ​​​ត្រូវកប់​ក្នុងដី​ជម្រៅ​​​ជាង​​​​៣០០ម៉ែត្រ ​ដោយ​សារ​​បាក់ដីសង្កត់​ក្នុង​​រណ្តៅរ៉ែមាស ​​​​របស់​ក្រុម​ហ៊ុន​​​​​ចិន កាលពី​វេលា​ម៉ោង​​​១១​និង​​​៣០នាទី​​​ព្រឹក​ថ្ងៃទី​​​​២៣ ធ្នូ ក្នុង​ព្រៃ​ចំណុច​​អូរ​ត្រូន ស្ថិតក្នុង​​​​ឃុំ​ក្បាល​​ដំរី

ថៃ​៖បំ​ណែក​លោហៈ​ដែ​ល​ធ្លាក់​គឺ​ជា​ផ្កាយ​រណប​អាស៊ី

Posted: 23 Dec 2011 03:19 AM PST

​បំណែកអាថ៌កំបាំងដែល​ផ្ទុះ​ហើយ​ធ្លាក់​រាយ​ប៉ាយ​​នៅតាម​តំ​បន់​ព្រំដែនខេត្ត ​ព្រះ​វិហារ​ប្រទេស​​កម្ពុជា​ ជា​មួយខេត្តស៊ីសាកេត របស់​ថៃ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​ផ្កាយរណប​អាស៊ី​ដែល​មិន​ដឹងពីប្រភព។​ នេះបើតាម​សម្តី​របស់​លោក​រដ្ឋ​មន្ត្រី​ការពារជាតិថៃYutthasak Sasiprapa​ និយាយកាលពី​ថ្ងៃសុក្រ ហើយ​ត្រូវ​បាន​

ប្រជាពលរដ្ឋ​​​ និងសមត្ថកិច្ច​​កំពុង​ប្រឈម​មុខ​ដាក់គ្នា​​ក្នុងការ​​ប៉ុនប៉ង​នាំ​ព្រះ​សង្ឃ ​​​​គ្រូសូត្រ​​​ស្តាំ​មួយ​​អង្គ​យកទៅ​​​​​ផ្សឹក​

Posted: 23 Dec 2011 03:13 AM PST

​ខេត្តបាត់ដំបង​​​​​ ៖ ​ក្រុមសមត្ថកិច្ច​​ចម្រុះ​ដែល​​មានខ្លះ​ក្នុង​ឯកសណ្ឋាន​​ស៊ីវិលប្រហែល​​​​៤០ ​នាក់ កំពុងប្រឈម​​​មុខយ៉ាង​តឹង​តែងជាមួយក្រុម​ប្រជាពលរដ្ឋ​​ប្រហែលជិត​​១០០នាក់ ​​ក្នុងការ​ព្យាយាម​​​នាំព្រះសង្ឃ​​មានតួនាទី​​គ្រូសូត្រ​ស្តាំ​មួយអង្គ​ យកទៅ​​​ផ្សឹក​​តាម​ការសម្រេច​របស់​ព្រះ​តេជគុណ​អ៊ុក ម៉ុត ​​មេ​គណ​​​ខេត្ត​។​

ច្រាន​ចោល​ព័ត៌មាន​បំផ្លើស​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ថ្លែង​ការណ៍​បដិសេដ​ការផ្សាយ​របស់​បណ្តាញ​ព័ត៌​មានថៃ

Posted: 23 Dec 2011 03:12 AM PST

រាជធានីភ្នំពេញ ៖ អ្នក​នាំ​ពាក្យ​​​ក្រសួង​​ការពារ​ជាតិ​​​កាលពី​​ថ្ងៃទី​​​​២២ ធ្នូ​ ​បាន​ចេញ​​សេចក្តី​​ថ្លែង​ការណ៍​​​មួយដែល​​​បាន​​​ប្រកាស​​ច្រាន​ចោល​​​ព័ត៌ ​មាន​​របស់​ថៃ​​ដែល​​ផ្ទុយ​ពី​សេចក្តី​​ថ្លែង​ការ​ណ៍​​ក្នុង​​កិច្ច​ប្រជុំ​ ​​ GBC ដែល​​ទើប​​នឹងបញ្ចប់​​​​​ទៅ​​នៅ​ថ្ងៃ​ទី​​២១ធ្នូ កន្លងមក ។​

អំពាវ​នាវ​រក​យន្ត​ការ​សង្គ្រោះ​ដើម្បី​ជួយ​ដល់​ពលករ​ចំណាក​ស្រុក

Posted: 23 Dec 2011 02:53 AM PST

រាជធានី​ភ្នំ​ពេញ ៖​សមាគមអាដហុក បាន​ចេញសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃ២៣ ធ្នូ ដោយសម្តែងការព្រួយបារម្ភជាខ្លាំងពីសុវត្ថិ​ភាព​ពលករចំណាកស្រុកមួយចំនួន ជាពិសេស​ពលករចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី ដែល​កំពុងបន្តទទួលរងនូវការរំលោភសិទ្ធិពីសំណាក់​

ផ្សារហ៊ុន​អាស៊ីកើន​ឡើងដោយ​សារ​អាមេ​​រិក

Posted: 23 Dec 2011 02:37 AM PST

ផ្សារហ៊ុន​អាស៊ីកើន​ឡើងកាល​ពីថ្ងៃសុក្រ ស្របពេល​ដែលសេដ្ឋ​កិច្ចសហ​រដ្ឋអាមេរិក​កើន​ឡើង​ក្នុងរូបភាព​គួរឲ្យទុក​ចិត្ត។ ផ្សារហ៊ុន​កូរ៉េខាង​ត្បូង​ Kospi កើន​ឡើង​​១,៣​​ភាគរយ ចំណែក​ផ្សារ​ហ៊ុន​​សៀងហៃ កើន​​ឡើង​​១,២​ភាគរយ ឯផ្សារ​ហ៊ុនហុង​​កុង​ Hang Seng កើនឡើង​១​,១ភាគ​រយ។ ផ្សារហ៊ុន​ប្រទេស​អូស្ត្រាលី​S&P/ASX 200 កើនឡើង​១,២​ភាគ​រយ​ដូច​គ្នា។ ចំណែក​ផ្សារហ៊ុន​ជប៉ុន​Nikkei 225 បិទទ្វារ​សម្រាក​ថ្ងៃបុណ្យ ​ហើយចំនួន​​ពាណិជ្ជកម្ម​ក្នុងតំបន់​មានសភាព​តិច​តួច ស្របពេល​ដែលទីផ្សារ​អូស្ត្រាលី​នឹង​ស​​ម្រាក រយៈ​ពេល៤​ថ្ងៃខាង​មុខ។

លោក​ព្រះ​រាជ​អាជ្ញា​ដឹក​នាំ​កម្លាំង​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​ជន​សង្ស័យ​​​ប្រុស​ស្រី​៤​នាក់ ​ជាប់​ពាក់​​ព័ន្ធ​គ្រឿងញៀន​

Posted: 23 Dec 2011 02:34 AM PST

ជនជាប់ចោទ
ខេត្តឧត្តរមានជ័យ ៖ លោកកូយ កាន់់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ​ បានដឹកនាំកម្លាំងសមត្តកិច្ចចុះបង្រ្កាបឃាត់់ខ្លួន​ ជនសង្សយ័ប្រុសស្រីចំនួន៤នាក់់​ជាប់់ពាក់់​ព័ន្ធពី​បទជួញដូរ និងចែកចាយ​គ្រឿងញៀននៅ​ចំណុច​ផ្លូវលេខ២ក្នុងភូមិដើម​ជ្រេស សង្កាត់់អូរស្មាច់់ ក្រុងសំរោង ។

បាតុភាពឃាត់​រថយន្ត​​ដឹកស្រូវផ្ទុក​លើសចំណុះ​អាជ្ញាធរ​ឱ្យពិនិត្យ​ករណីនេះ

Posted: 23 Dec 2011 02:32 AM PST

ខេត្តបន្ទាយមានជ័យ ៖ ​ប្រធានគណៈ​បញ្ជា​ការឯកភាព​រដ្ឋ​បាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យជំនាញពាក់ព័ន្ធ ពិសេសគឺនគរបាល​ចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្ត,​មន្ទីរ​សា​ធារណការ និងដឹកជញ្ជូនខេត្តពិនិត្យ​មើល​ករណី​ដែលនគរបាលឃាត់រថយន្តដឹ​ក​ស្រូវតាម​បញ្ជា ​

IMF ជំរុញឱ្យ​សមាជិក​បង្កើន​​មូល​​និធិ​​ក្រោ​ម​ផែន​កា​រឆ្នាំ​២០១០

Posted: 23 Dec 2011 02:31 AM PST

ប្រធាន​IMF លោក​ស្រី Christine Lagarde ​កាលពីថ្ងៃ​ព្រហស្បតិ៍ បានជំរុញ​ឲ្យ​ប្រទេស​ជាសមា​ជិកចុះ​ហត្ថលេខា​ឲ្យបាន​ឆាប់​លើ​កិច្ចព្រម​ព្រៀងកាល​ពីឆ្នាំមុនក្នុង​ការ​​បង្កើន​មូល​​ធន​ IMF ឲ្យបាន​ទ្វេដង ដូច​ជា​​ប្រទេស​ចិន​​ដែលជា​ប្រទេសមហា​អំណាចផ្តល់​​ប្រាក់កម្ចី​​របស់ពិភព​លោក។ ការផ្លាស់​ប្តូរកូតារបស់​សមាជិក គឺជា​ការ​​សម្រេច​មួយ​ឲ្យដឹង​ពីវិធី​សាស្ត្រនៃការ​ផ្តល់វិភាគ​​ទានរបស់​ប្រទេសមួយ​ដល់​IMF និងសំឡេង​​​ឆ្នោត​របស់​ពួកគេ គឺជារឿង​មួយចាំ​បាច់​ ព្រោះ​វិបត្តិ​ប្រាក់បំណុល​អាមេរិកអឺរ៉ុប​កាន់តែរីក​ធំ​ឡើង

ស្ត្រីហ្វ៊ីលីពីន​សម្រាលកូន​នៅលើ​ដំបូល​អគារ​សម្ភព​ កណ្តាល​គ្រោះ​មហន្តរាយ​ធម្មជាតិ

Posted: 23 Dec 2011 02:24 AM PST

ស្ត្រីហ្វ៊ីលីពីន​ដែល​សម្រាលកូន​នៅលើ​ដំបូល​អគារ​សម្ភព​ កណ្តាល​គ្រោះ​មហន្តរាយ​ធម្មជាតិ
ស្រ្តីហ្វ៊ីលី​ពី​នម្នាក់​កំពុង​ថ្នាក់​ថ្នម​​កូន​ស្រី​អាយុ​៥ថ្ងៃរបស់​នាង​ ដែល​បានកើត​កាល​ពី​ចុង​សប្តាហ៍​មុននៅ​លើ​ដំបូល​អគារ​សម្ភព​មួយ​កន្លែង​ កណ្តាល​ខ្យល់​ព្យុះ​ដ៏​ធ្ងន់ធ្ងរ​ និង​ជា​គ្រោះ​មហន្ត​រាយ​ដ៏​អាក្រក់​ ។ នាង​ អេនណាលីហ្សា​ ទូមេនដា បាន​រៀប​រាប់​​ថា រូប​នាង​​និង​ប្តី​រួម​ជាមួយ​កូន​៣​នាក់​ អាយុ​ក្នុង​រវាង​ពី​៣ឆ្នាំដល់​៨ឆ្នាំ ត្រូវ​ហែល​ទឹក​ចេញ​ពី​ផ្ទះ​ដែល​រង​ការ​ខូត​ខាតដោយ​គ្រោះ​មហន្ត​រាយ​ក្នុង​ទី​ក្រុង​ កា​ហ្គា​យ៉ាន ដេអូរ៉ូ​ ខេត្ត​មីន​ដាណាវ​ភាគ​ខាងត្បូ​ង​​ប្រទេស​ហ្វ៊ីលី​ពីន​ ឆ្ពោះ​ទៅ​ផ្ទះ​​កំ​ពស់​៣​ជាន់​របស់​អ្នក​ជិត​ខាង​ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ធ្នូ​ កន្លង​ទៅ​ ។

ក្មេង​ស្រី​​ឥណ្ឌា​​ដែលមាន​សំណាង​រួចផុតពី​រលក​យក្ស​ស៊ូណាមិ​ កាលពី7ឆ្នាំមុន​បាន​វិលត្រឡប់​មក​ជួប​ជុំគ្រួសារវិញ

Posted: 23 Dec 2011 02:14 AM PST

យោងទៅតាម​​​​ប្រភពព័ត៌មាន​​​អេភី​​ ចេញ​ផ្សាយ​​កាលពីថ្ងៃសុក្រ ​​ទី២៣ ធ្នូ ឆ្នាំ២០១១ ​បាន​ឱ្យ​ដឹង​ថា ​​​ក្មេងស្រី​​ឥណ្ឌា​​​ដែលត្រូវ​​រលកយក្ស​ស៊ូណាមិ ​​នាំយកទៅ​​ជាមួយ​​​​កាលពីឆ្នាំ​២០០៤ បាន​វិល​ត្រឡប់​​​មកជួបជុំ​គ្រួសារ​វិញហើយ​កាលពីដើម​សបា្តហ៍​នេះ ។ ​ក្មេង​ស្រីនោះមានឈ្មោះ​វ៉ាទី ​​បច្ចុប្បន្ន ​អាយុ​១៥ឆ្នាំ​​​ បានលេចមុខ​ក្នុងហាង​កាហ្វេ មួយ​ក្នុងតំបន់ Meulaboh ​ខេត្ត​ អាឆេ ប្រទេស​ឥណ្ឌូ​​ណេស៊ីបាន​រៀប​រាប់​ថា បន្ទាប់​ពី​ខ្ញុំ​រួចផុត​​ពីគ្រោះ​​មហន្ត​រាយ​​រលកយក្ស​ស៊ូណាមិ ​ខ្ញុំ​ត្រូវ​បានគេ​ចាប់​បង្ខំ​ឱ្យ​ធ្វើ​ជា​អ្នក​សុំ​ទាន

ព្យាករណ៍​បាល់​ទាត់​ស្កុត​ឡែន​ប្រឺមី​ញេ​លីក និង​ជប៉ុន​ខាប់​ថ្ងៃ​សៅរ៍​នេះ

Posted: 23 Dec 2011 02:10 AM PST

ការ​ប្រកួត​​បាល់​ទាត់​​ចម្រុះ​​សម្រាប់​​រាត្រី​ថ្ងៃ​​សៅរ៍នេះ ​​​មាន 10 ប្រកួត ។​ ក្រុម Celtic, Rangers និង Dundee សង្ឃឹម​​ឈ្នះគូប្រកួត ។ ​ស្កុតឡែន​​​ប្រឺមីញេលីក ​Inverness (10) V Aberdeen (9)Inverness 9 ប្រកួត​ក្នុងផ្ទះ​គឺ 2-2-5 ស៊ុត​បាល់បាន 10 គ្រាប់ និងរបូតវិញ​15 គ្រាប់។​3 ប្រកួត​ចុង​ក្រោយគឺ​លេង​ឈ្នះ​St Mirren 2-1 ក្រៅផ្ទះ​,​ចាញ់ Dundee 3-2 ក្នុងផ្ទះ និង​ចាញ់ Rangers 2-1 ​​ក្រៅផ្ទះ ។

កីឡា​ករ​ជម្រើស​​ជាតិ​​ជន​​ពិការ​​​កម្ពុជា​​ត្រឡប់​ពីឥណ្ឌូ​ណេ​ស៊ី​នាំ​ម​ក​នូវមេ​ដាយ​​មាស​​2 ប្រាក់7 និង​​សំរឹទ្ធិ​12

Posted: 23 Dec 2011 02:04 AM PST

លោក យី វាសនា (កណ្តាល)​ថតរូប​ជាមួយ​កីឡាករ​ដែល​ត្រឡប់​មក​ពី​ប្រកួត​នៅ​ឥណ្ឌូណេ​ស៊ី​
រាជធានីភ្នំពេញ ៖ ក្រុម​កីឡាករ​ កីឡាកា​រិនីជម្រើស​ជាតិ​ជន​ពិ​ការ​កម្ពុជាដែល​បាន​ទៅ​ចូល​រួម​ប្រ​កួត​អាស៊ាន​ ប៉ារ៉ា​ហ្គេម​ លើក​ទី​៦​ នៅឥ​ណ្ឌូណេ​ស៊ី​ទទួលបាន​មេដាយ​មាស​២ ប្រាក់​​​​៧ និង​សំរឹទ្ធ​១២ ។ ក្រុម​កីឡាករ​ កីឡាកា​រិនី​កម្ពុជា​ ​បាន​​ត្រឡប់​មក​ដល់មាតុ​ភូមិ​វិញ​ កាលពី​ថ្ងៃ​ព្រហស្បត៍​ទី​២១ ធ្នូ ឆ្នាំ២០១១។ លោក​ យី​ វាសនា ​អគ្គ​លេខា​ធិការ ​គណៈ​កម្មាធិការ​កីឡា ប៉ារ៉ា​ឡាំ​ពិក​ កម្ពុជា ជា​ប្រធាន​ប្រតិភូ​ដឹក​នាំ​ក្រុម​កីឡា​ករទៅ​ចូលរួម​ការ​ប្រក​ួត​លើក​នេះ​បាន​ឱ្យ​ដឹង​ថា ព្រិត្តិការណ៍​នេះ​ ត្រូវ​បាន​​រៀប​ចំ​ធ្វើ​ឡើង​២​ឆ្នាំ​ម្តង ។

អ៊ឹង ​បូរិន​ ជួប​​ សាំង ស៊ីថា ​ខណៈ​ដែល​​​ ហ៊ុន ​គិរី​ ជួប​​ ដួង និតា នៅ​​លើ​សង្វៀន​ទូរទស្សន៍ CTN

Posted: 23 Dec 2011 01:59 AM PST

កីឡាក​រ​ប្រដាល់ អ៊ឹង បូរិន (រូប​ឆ្វេង), កីឡាករ​ប្រដាល់ សាំង ស៊ីថា​ (រូប​ស្តាំ)
រាជធានីភ្នំពេញ ៖​​ អ៊ឹង ​បូរិន​ មកពី​​ក្លឹប​​​​គជ​សារ​​កីឡា​​ ណាត់​ជួប​​សាំង ​ស៊ីថា ​មកពី​​ក្លឹប​​​ប្រដាល់​​​​ក្រសួង​​​ការ​ពារ​ជាតិ​​​នៅ​លើ​​សង្វៀន​​​​ស្ថានីយ​​ទូរទស្សន៍​CTN ​​នា​ថ្ងៃសៅរ៍​ទី​​​​២៤ ធ្នូ ខណៈ​​ហ៊ុន គិរី​ មកពី​ក្លឹប​​សម្រែករាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ ចង់​សាក​​កម្លាំង​​ជាមួយ​ដួង​ និតា ​មកពី​​ក្លឹប​​សិង្ហ​កីឡា ។ កំពូល​​អ្នក​​​លេង​​​ស្នៀត​​ជង្គង់​​​អ៊ឹង បូរិន ​បាន​​​បាត់​មុខ​​​ពី​​លើសង្វៀន​​​​​CTNយូរ​​ក្រែល​មក​​ហើយ​​​ លើក​នេះ​គេ​នឹង​បង្ហាញ​មុខនៅ​​លើ​សង្វៀន​​​​សាជា​ថ្មី​​ម្តង​ទៀត​​​ ប៉ុន្តែមិន​ដឹង​ថា ស្នៀត​​​​​កែង​​​និង​ជង្គង់​​របស់​​​គេ​នៅ​​​​​តែសាហាវ​​ដូចមុន​ទៀត​ឬ​អត់​នោះ​ទេ​។

កញ្ញា​សួន ស្រី​និច​ ប្រាថ្នា​ចង់​ល្បី​ដូច​តារា​ជើង​ចាស់​​​

Posted: 23 Dec 2011 01:46 AM PST

​​កញ្ញា​សួន ស្រី​និច គឺ​ជា​តារា​​សម្តែង
រាជធានីភ្នំពេញ ៖​ ​​កញ្ញា​សួន ស្រី​និច គឺ​ជា​តារា​​សម្តែង និង​បង្ហាញ​ម៉ូដ​មួយ​​ដួង ដែល​មាន​រូប​សម្បត្តិ​​ស្រស់​សោ​ភា​មិន​ចាញ់​តារា​សម្តែង​​ផ្សេង​ៗឡើយ នាង​បាន​បោះជំ​ហាន​ឈាន​ចូល​ថ្មី​សិល្បៈ​ជាង​មួយ​ឆ្នាំកន្លះ​មក​ហើ​យ ហើយ​ពេល​នេះ​​កញ្ញា​កំពុង​តែ​មាន​ការ​មមា​ញឹក​នឹង​ការ​ងារ​​ផ្នែក​សិល្បៈ​ ទាំង​ដើរ​​បង្ហាញ​ម៉ូដ​និង​ត្រៀម​ខ្លួនដើម្បី​ថត​

កញ្ញា​​លី​ឡា​តារា​សម្តែង​ចង់​ក្លាយ​ជា​ពិធី​ការិនី

Posted: 23 Dec 2011 01:45 AM PST

រាជធានីភ្នំពេញ ៖​ ​​បន្ទាប់​ពី​បាន​ថត​សម្តែង​​ជា​​​មួយ​លោក​ខេម​រៈ សេរី​មន្ត នៅ​ក្នុង​បទ​ «អូន​សុំ​បែក​ បង​សុំ​លា» ​រួច​មក​ កញ្ញា​លី​​ឡា​ក៏​កាន់​តែ​មាន​ប្រ​ជា​ប្រិយ​ភាព​​ជាង​មុន​ ដែល​ធ្វើ​ឱ្យ​ទស្ស​និក​ជន​​មាន​ការ​គាំ​ទ្រ​ច្រើន ហួស​ពី​ការ​ស្មាន​​ជា​ពិសេស​​គឺ​មិត្ត​យុវវ័យ​ ។

ដុំ​ចម្លែក​​​​មួយរាង​មូលដូច​​បាល់​​ធ្លាក់ពី​​​​​អវកាស​​​នៅណាមីប៊ី​

Posted: 23 Dec 2011 01:45 AM PST

ដុំ​លោហ​​ធាតុ​​ចម្លែក​​​​មួយរាង​មូលដូច​​បាល់​​ធ្លាក់ពី​​​​​អវកាស​​​នៅណាមីប៊ី​
ដុំលោហ​​ធាតុ​ចម្លែក​​មួយរាង​​​​មូលដូច​​បាល់​​បាន​ធ្លាក់ពី​មេឃ​​មក​លើ​តំបន់ដា​ច់​ស្រយាល​​មួយ​​នៃប្រទេស​​ណាមីប៊ី​ ធ្វើឱ្យ​​មន្ត្រី​ប៉ូលិស​ក្នុង​តំបន់​​ទាក់ទង​​ទៅអង្គការ​NASA និងទីភ្នាក់​ងា​រ​អ​វ​កាស​អឺរ៉ុប។ ​ដុំ​ដែក​នេះ​​អាចប្រហោង​ក្នុងមាន​ទំហំ​ជុំវិញ​ប្រវែង​១,១ម៉ែត្រត្រូវ​បានគេរក​ឃើញនៅ​ក្បែរភូមិមួយ​នា​ភាគខាង​ជើងប្រទេស​​ណាមីប៊ី​​​ចំងាយ​ប្រហែល​៧៥០​គីឡូ​ម៉ែត្រពី​រដ្ឋធានី​Windhoek នេះបើតាម​​ប៉ូលិស លោក​ ​Paul Ludik។ ក្នុងតំបន់​នោះ​គេបាន​​ឮ​ស្នូរផ្ទុះ​កាលពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។

​អាមេ​រិក ៖ ​​ដកម្សៅ​ទឹកដោះ​​​គោ​​មួយ​ពីទីផ្សារ​​​ក្រោយ​ការ​ស្លាប់​កុមារម្នាក់​

Posted: 23 Dec 2011 01:43 AM PST

ក្រុមហ៊ុន​​ចែកចាយ​​​អាមេ​រិក WAL MART
​ក្រុមហ៊ុន​ចែកចាយ​ធំជាង​គេទីមួយ​លើពិភព​លោក​​គឺក្រុមហ៊ុន​អាមេរិក WAL-MART បាន​ប្រកាស​​កាលពីថ្ងៃទី​​២២ ធ្នូ ​ថា បានដក​ចេញ​​ការ​លក់​ទឹក​ដោះគោ​​​សម្រាប់កូនង៉ែត ដែល​មាន​ប្រជា​​ប្រិយភាព​​បំផុតនៅ​​សហរដ្ឋអាមេ​រិក ​​ក្រោយ​​ការស្លាប់​កុមារម្នាក់ ​ដែលបាន​​បៅទឹក​ដោះ​គោ​ដែល​ទិញពី​ក្នុងហាង​មួយ​។​ ទឹកដោះ​គោ​នេះ​ជា​ទឹកដោះគោ​ម៉ាក ENFAMIL ផលិត​ដោយ​ក្រុមហ៊ុន MEAD JOHNSON មានលេខ ZA1 K7G ។ ទឹកដោះ​គោ​នេះត្រូវ​គេដក​​ចេញពីហាងប្រមា​ណ​ជា​​​​៣.០០០​​​ ហើយក្នុង​​​​ប្រទេស​។​

គ.ជ.ប គ្រោងប្រកាសពីការបិទ​ផ្សាយ​បញ្ជី​ឈ្មោះគណបក្សនយោបាយ​បេក្ខជន និង​ការឃោសនាបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី​២៨ ធ្នូ

Posted: 23 Dec 2011 01:31 AM PST

រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់គណៈកម្មាធិការ​ជាតិ​ រៀបចំការបោះឆ្នោតចេញផ្សាយកាលពីថ្ងៃទី២២ ធ្នូ ២០១១ ដែលកោះសន្តិភាពបានទទួល​ឲ្យ​ដឹង​ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ អន្តរជាតិ​

ហេតុ​អ្វី​បាន​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ​​ប្រឈម​នឹង​ការ​ដុះ​សាច់​​ក្នុង​ខួរ​ក្បាល​ដល់​ទៅ​ទ្វេដង

Posted: 23 Dec 2011 01:30 AM PST


យោង​តាម​​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​​ថា បុគ្គ​ល​ដែល​មាន​សម្ពាធ​​ឈាម​ឡើង​ខ្ពស់​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​ខ្ពស់ ដោយ​ជំងឺ​ដុះ​​សាច់​ក្នុង​ខួរ​ក្បាល ដែល​ការ​ប្រឈម​​របស់​គេ​មាន​ដល់​ទៅ​ទ្វេ​​ដង​ធៀប​ជា​មួយ​អ្នក​ដែល​មាន​​សម្ពាធ​ឈាម​​ទាប ។ ​ប៉ុន្តែ​សម្រាប់​​អ្នក​ដែល​មាន​ជំងឺ Meningioma ការ​ប្រឈម​គ្រោះ​ថ្នាក់​​មាន​ដល់​ទៅ​៤​ដង​ឯណោះ ។ ​ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​ហើយ​ក្រុម​អ្នក​វិទ្យា​​សាស្ត្រ​​របស់​ប្រទេស​អូទ្រីស ​ន័រវេស និង​ស៊ុយ​អែត ​ដែល​​លើក​នេះ​បាន​ធ្វើ​​ពិសោធ​​លើ​មនុស្ស​៥៨​ម៉ឺន​នាក់ ។ ​ការ​សិក្សា​​នេះត្រូវបាន​​​​អង្គ​ការ​មូល​និធិ​ស្រាវជ្រាវ​​ជំងឺ​មហា​រីក​​ពិភព​លោក (WCRF)

ក្មេង​ស្រី​អភ័ព្វ​សុដន់​​រីកធំ​ទទួលអំណោយ​​ពីសប្បុរស​ជន260ដុល្លារ​ និង10ម៉ឺនរៀល

Posted: 23 Dec 2011 01:28 AM PST

សប្បុរសជនប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ ​បន្ទាប់ពី​សារព័ត៌មាន​កោះ​សន្ដិភាព​ចេញផ្សាយ​ក្នុងលេខ​៧៤៤៧ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ធ្នូ នូវអត្ថបទ​មួយក្រោម​​ចំណងជើង​ថា «ក្មេង​ស្រី​ជំទង់​អភ័ព្វ​សុដន់ទាំង​ពីរ​រីក​ធំ​ចម្លែកម្ខាង​ៗ​មាន​ទម្ងន់​ ៥គីឡូក្រាម»រួច​មក ក៏មាន​សប្បុរស​ជា​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​​បាន​ជួយ​ឧបត្ថម្ភ​​​ថវិកា​​​ ដើម្បី​​ជួយ​​បំពេញ​​នូវការ​ខ្វះ​ខាត ។

​តុលាការ​ចិន​​កាត់ទោស​ជនប្រឆាំង​ម្នាក់​ដាក់គុក​​9ឆ្នាំ​

Posted: 23 Dec 2011 01:16 AM PST

លោកចេន វ៉ី​​
​តុលាការ​​​មួយនៅភាគ​​និរតី​​ប្រទេសចិន កាល​ពីថ្ងៃទី​​​​២៣ ធ្នូ បាន​​កាត់ទោស​​ជនប្រឆាំង​​ចិនម្នាក់​ដែល​​ជាអ្នកនិពន្ធ​​​​លោកចេន វ៉ី​ ដាក់​គុក​​​​៩ឆ្នាំ ​ពី​បទ​ញុះញុង​ឱ្យ​មានការប្រឆាំង​នឹង​អំណាច​របស់​រដ្ឋ ។​ មេធាវីម្នាក់​​លោក ZHENG JIANWEI និយាយ​ថា ​អ្នកនិពន្ធ​​​​រូបនេះ​​ជា​ជនស្លូតត្រង់​។ ​លោកបានរិះគន់​​បក្សកុម្មុយនីស្ត​​​​​ចិន ដែល​​ពុំ​មានច្បាប់​​​​ណាមួយ​ហាមឃាត់ឡើយ ។ ​មាន​អាយុ​​៤២ឆ្នាំ ​លោកចេន វ៉ី ​​​ជាជើងចាស់​​ម្នាក់​ខាង​​​ការពារ​សិទ្ធិ​​​មនុស្សនៅចិន ដោយ​លោកធ្លាប់​បាន​​ចូលរួមក្នុងការ​បះបោរ​​​នៅ​ទីលានធៀនអាន​​មេន ​កាលពីឆ្នាំ​​១៩៨៩​។​

មិត្តប្រុស​​អតីត​បវរកញ្ញាកូរ៉េ​ប្តឹង​ទារ​សំណង​ជំងឺចិត្ត​ជាង4​សែន​ដុល្លារ

Posted: 23 Dec 2011 01:13 AM PST

នាងហាន់ ស៊ុងជូ ​អតីត​បវរកញ្ញា​កូរ៉េ​ខាងត្បូងឆ្នាំ១៩៩៥
​យោងទៅតាម​ប្រភពព័ត៌មាន​​កូរ៉េ​​​​ចេញ​ផ្សាយ​​កាលពីថ្ងៃសុក្រ ទី​២៣ ធ្នូ ឆ្នាំ២០១១ បាន​ឱ្យ​ដឹងថា ​​អតីត​បវរកញ្ញា​កូរ៉េ​ខាងត្បូងឆ្នាំ១៩៩៥ ​និង​ជា​ពិធី​ការិនី​របស់​​​ទូរទស្សន៍​ SBS​ នាងហាន់ ស៊ុងជូ ​កំពុង​​​​ប្រឈម​មុខ​នឹង​ពាក្យ​បណ្តឹងរបស់​អតីតមិត្ត​ប្រុស​​របស់​នាង គឺ​លោក​ Christopher Hsu ។ ​ការិយាល័យ​ព្រះ​រាជ​អាជ្ញា​​​​ក្រុង​​សេអ៊ូល​បាន​ប្រកាស​​​ឱ្យ​ដឹង​​កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី២២ ធ្នូ ​ឆ្នាំ​​២០១១ ថា លោក​ Christopher Hsu កូន​កាត់​​ចិន​តៃវ៉ាន់-អាមេ​រិកបាន​ដាក់​ពាក្យ​បណ្តឹង​​​ដល់​អតីត​បវរ​កញ្ញា​​​​​ពីបទ​​បង្ករបួស​​​ស្នាម​ ហើយ​បាន​ទាមទារ​​​សំណងជំងឺ​ចិត្ត​​​​​ជាង​៥០០​លាន​វ៉ុន

ចោរប្លន់​​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ទាំង​ព្រឹក​​នៅ​សង្កាត់​​ឃ្មួញ

Posted: 23 Dec 2011 01:06 AM PST

រាជធានីភ្នំពេញ ៖ ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវបាន​ធ្វើ​សកម្មភាព ​ប្លន់​​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​ព្រឹក​ព្រ​លឹ​ម​ម៉ាក​ហុង​ដា ឌ្រីម​​សេ​១២៥ ​ពណ៌​ខ្មៅ​ បាន​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែនសុខ ។ ជន​រង​គ្រោះក្នុងហេតុ​ការណ៍​នេះ​ឈ្មោះ​អា ឆែ​ល ​ភេទ​ប្រុស អាយុ​១២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​

កុមារ​កម្ពុជា​ម្នាក់​ទទួល​ជ័យលាភីការប្រឡងគំនូរ​អន្តរជាតិស្តីពីសមភាពយេនឌ័រ

Posted: 23 Dec 2011 01:03 AM PST

រាជធានីភ្នំពេញ ៖ ​កុមារ​កម្ពុជាម្នាក់​ឈ្មោះ​​សុង សុធី ​អាយុ​១០ឆ្នាំ ​​​មកពី​សាលា​​ជម្ពូវ័នបាន​​​​​ជាប់ជ័យ​លាភីក្នុង​ការ​ប្រឡង​ប្រជែង​​គំនូរ​ កុមារ​​អន្តរ​ជាតិ​​ក្រោម​ប្រធានបទ​​សមភាព​យេន​ឌ័រ​សម្រាប់​​ឆ្នាំ​២០១១ ។ ពិធីប្រគល់​​​រង្វាន់ជ័យលាភី​​​ដល់កុមារ​​​សុង សុធី ​​​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី​២២ ​ធ្នូ ឆ្នាំ២០១១ ​​នៅក្នុង​​ក្លឹប​ហ្វ្រេន្សនៃអង្គ​ការ​​​​មិត្ត​

នាង​ស៊េរី​ណា​ វីលៀម​ និង​បង​ស្រី​​មាន​គម្រោង​​ចូល​ប្រកួត​​ការ​ពារ​​តំណែង​​ជើង​ឯក​វាយ​គូ​​ក្នុង​អូ​ឡាំ​​ពិក​ទី​ក្រុង​​ឡុង​​

Posted: 23 Dec 2011 01:03 AM PST

នាង​ស៊េរី​ណា​ វីលៀម (រូបស្តាំ)​ និង​បង​ស្រី​​ កាលពីឈ្នះ​​​​មេដាយមាស​អូឡាំពិក​ក្រុង​ប៉េកាំង​ឆ្នាំ​​​២០០៨
កីឡាការិនី​អា​មេរិក​បង​ប្អូន​ត្រកូល​វីលៀម​​បាន​បញ្ជាក់​ថា​ខ្លួន​មាន​បំណង​​ចូល​ប្រកួត​ការ​ពារ​តំណែង​ជើង​ឯក​​វាយ​គូ​អូ​ឡាំ​ពិក​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​រដូវ​ក្តៅ​ខាង​មុខ​​។ ​នាង​ស៊េរី​ណា វីលៀម​បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា រូប​នាង​និង​បង​ស្រី​របស់​ខ្លួន​វេនីស វីលៀម​សុទ្ធ​តែ​មាន​បំណងយ៉ាង​ខ្លាំង​ក្លា​ទៅ​ចូល​រួម​ការ​ប្រកួត​ដណ្តើម​យក​មេដាយ​មាស​អូ​ឡាំ​ពិក​​លើ​វិញ្ញា​សា​តឺន្នី​ស​ជា​លើក​ទី​៣​ ពោល​គឺ​បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ចំនួន​២លើក​រួច​មក​ហើយក្នុង​អូ​ឡាំ​ពិក​ក្រុង​ស៊ីដនី​ឆ្នាំ​២០០០​និង​អូ​ឡាំ​ពិក​ក្រុង​ប៉េ​កាំង​ឆ្នាំ​២០០៨​។

​បាតុកម្ម​នៅយេម៉ែន​ទាមទារ​ឱ្យកាត់​​​ទោសលោក​សាឡេហ៍​

Posted: 23 Dec 2011 01:01 AM PST

បាតុ​កម្ម​​​ទាម​ទារ​ឱ្យ​​កាត់ទោស​​លោកសាឡេហ៍​​
​បាតុករយេម៉ែន​​ជាច្រើន​ពាន់នាក់​​កាលពីថ្ងៃទី​​២២ ធ្នូ ​បាននាំគ្នា​​​ដើរ​​ហែក្បួន​​ទៅកាន់រដ្ឋធានី​​សាណា ដើម្បីទាមទារ​ឱ្យកាត់​ទោស​​ប្រធានា​ធិប​តី​​លោកអាលី​អាប់​ឌុលឡាហ៍​សាឡេហ៍ ពីបទ​​​​សម្លាប់​​ពួកបាតុករ​ក្នុងការ​​បង្ក្រាបបាតុកម្ម​ប្រឆាំង​​​រដ្ឋាភិបាល​​ទាំងឡាយ​។​ ប្រឈម​មុខ​​​ចាប់​តាំង​ពី​ខែ​​​មករា មក​​ទល់​នឹង​​ចលនា​​​តវ៉ា​​យ៉ាង​ខ្លាំង​​ពុំធ្លាប់​​មានពីមុនមក ប្រមុខ​រដ្ឋយេម៉ែន​​បានចុះហត្ថលេខា​​​កាលពី​ដំណាច់ខែ​​​វិច្ឆិកា ​​លើកិច្ចព្រមព្រៀង​មួយ​ដែលគ្រោង​ឱ្យ​លោក​ចាកចេញ​​​ពីអំណាច