Koh Santipheap Daily

Koh Santipheap Daily


សមត្ថ​កិច្ច​ប្រើ​កម្លាំង​រឹប​អូស​​សិប្ប​​កម្ម​ផលិត​​ទឹក​ត្រី​ប្រ​គល់​ឱ្យ​ម្ចាស់​បំណុល

Posted: 17 Sep 2011 12:12 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​សមត្ថ​កិច្ច​ចម្រុះ​ ខណ្ឌ​ឫស្សី​កែវ​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញារង​មាស​ ច័ន្ទ​ពិសិដ្ឋ អម​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ​បាន​ចុះ​​ទៅ​អនុ​វត្ត​សាល​ក្រម​​រដ្ឋ​ប្ប​វេ​ណី​លេខ​២៨«គ» ​ចុះ​ថ្ងៃ​ទី​១១ កក្កដា ​ឆ្នាំ​២០១១ ​របស់​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​​រឹប​អូស​ផ្ទះ​សិប្ប​កម្ម​ផលិត​ទឹក​ត្រី​​មួយ​កន្លែង​​លេខ​២៥៧

ប៉ូលិស​ត្រួត​ពិនិត្យ​យាន​យន្ត​មិន​គោរពច្បាប់​ ម៉ូតូ​បុក​របួស​ដឹក​ចូល​ពេទ្យ​

Posted: 16 Sep 2011 11:37 PM PDT

ខេត្ត​ស្វាយ​រៀង​ ៖ មន្ត្រី​ប៉ូលិស​ចរា​ចរណ៍​​មួយ​រូប​ដែល​ចុះ​ត្រួត​ពិនិត្យ​​អ្នក​ជិះ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិ​ភាព​ និង​គ្មាន​​កញ្ចក់​មើល​ក្រោយ ​បាន​​ត្រូវ​ក្មេង​​ទំនើងជិះ​ម៉ូតូ​​បុក​អូសជិត​១០​ម៉ែត្រ​បណ្តាល​ឱ្យ​ រងរបួស​ និង​ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​សង្គ្រោះ​។ ករណី​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា

​តើ​កញ្ញាដ៏ផូរផង់​ប្រិមប្រិយ​កាន់​បង្ហាញ​ Nokia N9 ជា​នរណា​?

Posted: 16 Sep 2011 10:37 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​កាលពីប៉ុន្មានថ្ងៃ​​​កន្លង​ទៅនេះ នៅ​​តាមបណ្តាញ​សារព័ត៌​មាន​​ក្នុងស្រុក​​​​​នានា គេសង្កេត​ឃើញ​មានការផ្សព្វផ្សាយ​​​​មួយ​​អំពី​​ទូរស័ព្ទ​ចល័ត Nokia N9 ដែលកាន់បង្ហាញ​​​​ដោយ​នារីម្នាក់​​​ប្រកប​​ដោយ​រូបឆោម​​លោម​ពណ៌​​និង​​ សម្លៀក​​​បំពាក់​ដ៏ស្រស់​ឆើត​​ឆាយ​​​​​ និង​ទាន់​សម័យ​។​

លោក​​ជា ចាន់តូ​​ នាំ​យក​​ទេយ្យ​​វត្ថុ​​ទៅប្រគេន​ព្រះសង្ឃ​នៅវត្ត​​ព្រះដំរី និង​វត្តកណ្តោល

Posted: 16 Sep 2011 08:44 PM PDT

លោកជា ចាន់តូ​
ខេត្តកំពង់ធំ ៖ ថ្មីៗ​កន្លង​ទៅនេះ លោក​ជា ចាន់តូ ​​សមា​ជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​​កណ្តាល​​គណ​បក្ស​​ប្រជាជ​​ន​ កម្ពុជា អនុ​ប្រធានក្រុម​ការ​ងារ​​ចុះ​ជួយ​ខេត្ត​កំពង់ធំ ​និងជា​​​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​សន្ទុក ស្រុក​ស្ទោង ​​​រួម​ដំណើរ​​​ដោយ​​​អស់​លោក ​ជា​អនុ​ប្រធាន​​​ក្រុម​ការងារ

ការ​កែ​សម្រួល​សមាស​ភាព​ចៅ​ក្រម​កម្ពុជា​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​

Posted: 16 Sep 2011 08:34 PM PDT

រាជធានី​ភ្នំពេញ ៖ យោង​តាម​សំណើ​របស់​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង និង​ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក)​ និង​បន្ទាប់​ពី​មាន​ការ​អនុ​ម័ត​យល់​ព្រម​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ ចៅ​ក្រម​ ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​កែ​សម្រួល​សមា​សភាព​ចៅ​ក្រម​កម្ពុជា​ដែល​បម្រើ​ការ​ងារ​ នៅ​អង្គ

ពិធីបង្ហាញ​​សក្តា​នុពល​​តំបន់​​សេដ្ឋកិច្ច​​​ពិសេស​ភ្នំពេញ

Posted: 16 Sep 2011 07:00 PM PDT

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន LCH INVE-STMENT GROUP តំបន់​​សេដ្ឋកិច្ច​​​ពិសេស​ភ្នំពេញ​​​ និងកំពង់​ផែ​អន្តរ​ជាតិ​​​​ស្ទឹង​ហាវ​​​ក្រុងព្រះ ​សីហនុ បានរៀបចំ​ពិធីបង្ហាញ​សក្តានុពល​របស់​​តំបន់​​​​សេដ្ឋ​កិច្ច​​ពិសេស​​ភ្នំពេញ ​​ជូន​ដល់​បណ្តា​​អង្គ​ទូត​​​ និងអ្នក​តំណាង​​ពាណិជ្ជកម្ម​​​ជាច្រើន​នាក់​ដែល​ចូលរួម​​ស្តាប់​នៅក្នុង​ ឱកាសនោះ ។ ពិធីនេះធ្វើ​ឡើង​​នៅក្នុង​​សណ្ឋាគារ​អាំងទែរ​កុងទី​ណង់​តាល់ ​​

បាល់ទាត់អង់គ្លេស​ប្រឺមីញេលីក ៖​ Man City,​Liverpool,​Everton ​ជាក្រុមល្អ ឯ​Chelsea​ មិនសូវមាន​សំណាងល្អនៅផ្ទះ ​Man Utd

Posted: 16 Sep 2011 06:21 PM PDT


ការប្រកួតបាល់ទាត់​​អង់គ្លេស​​​ប្រឺមីញេលីក​ជុំ​ទី5 ​​នៅ​ចុង​សបា្តហ៍​​នេះ​មាន​ 10 ប្រកួត ។ ​ក្រុម Man City, Liverpool, Everton ល្អ​ជាង​គូ​ប្រកួត​​ ខណៈពេល​ដែលក្រុម Chelsea មិន​សូវ​​មាន​ប្រវត្តិ​ល្អ​​នៅផ្ទះ Man Utd ។ Blackburn 2 ប្រកួត​ក្នុង​ផ្ទះ គឺ 0-0-2 ទាត់​បាល់​​បាន 1 គ្រាប់​ និងរបូត​​វិញ 3 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​លេង​ឈ្នះ Sheff Wed 3-1 ,​ចាញ់​ Everton 1-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Fulham 1-1​ ​ក្រៅ​ផ្ទះ ។

​Barcelona,​Real M,​Villarreal,​Sevilla​ ​នឹងឈ្នះគូប្រកួត

Posted: 16 Sep 2011 06:05 PM PDT


ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ​ព្រី​មេរ៉ា​លី​ហ្គា​ជុំ​ទី​3នៅ​ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម Villarreal, Barcelona, Getafe, Real M, Sevilla សង្ឃឹម​ថា ​រក​បាន​បី​ពិន្ទុ​រៀងៗ​ខ្លួន។ Gijon 2ប្រកួត​បើក​រដូវ​កាល​ថ្មី​គឺ 0-0-2 ទាត់​បាល់​បាន​2គ្រាប់​ និង​របូត​វិញ​4គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Genoa 2-1 ចាញ់​ Sociedad 2-1 ក្នុង​ផ្ទះ​ និង​ចាញ់ Osasuna 2-1 ក្រៅ​ផ្ទះ​។

​អាល្លឺម៉ង់​​ប៊ុនដេស្លីហ្គា​ជុំទី6​សម្រាប់​ចុងសប្តាហ៍ ​Bayern,​ Bremen ​ប្រជែងគ្នា ​Leverkusen ​ខ្លាំង​ជាង ​Koln

Posted: 16 Sep 2011 05:48 PM PDT


ការ​ប្រកួត​បាល់​ទាត់​អាល្លឺម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី​6នៅ​ចុង​សប្តាហ៍​នេះ​មាន​8ប្រកួត​។ ក្រុម​ Bayern, Bremen ប្រជែង​គ្នា​យក​តំណែង​លេខ​1ក្នុង​តារាង​ ខណៈ​ Leverkusen មាន​ប្រៀប​ជាង​ Koln ក្នុង​ទឹក​ដី​។ Leverkusen 2ប្រកួត​ក្នុង​ផ្ទះ​គឺ 1-1-0 ទាត់​បាល់​បាន​1គ្រាប់​ តែ​គ្មាន​របូត​វិញ​សោះ​។​ បី​ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ស្មើ Dortmund 0-0 ក្នុង​ទឹក​ដី​ឈ្នះ Augsburg 4-1 តែ​ចាញ់ Chelsea 2-0 ក្រៅ​ផ្ទះ​។

ព្រឹត្តិការណ៍​​សំ​ខាន់​ៗ​ពិភពលោក​​កើត​ឡើង​នៅ​ថ្ងៃទី​១៧​ ​​ខែ​កញ្ញា​​

Posted: 16 Sep 2011 05:39 PM PDT

សហភាព​សូ​វៀត​​បាន​បាន​ចូល​រួម​ជា​​មួយ​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺម៉ង់​​ចូល​ឈ្លាន​ពាន​​ប្រទេស​ប៉ូឡូញ
*ឆ្នាំ​១៥៧៧ -សន្ធិ​សញ្ញា​សន្តិ​ភាព​ឈ្មោះ​Bergeracត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​ស្តេច​ហង់​រី​ទី​៣​របស់​ប្រទេស​បារាំង​និង​ព្រះ​អង្គ​ម្ចាស់​ប្រទេស​នេះ​ឈ្មោះ​Huguenots។ *ឆ្នាំ​១៦៣០-ទី​ក្រុង​បូ​ស្តុន​របស់​រដ្ឋ​ម៉ា​សា​ឈូ​សេត​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​។

ការទស្សន៍ទាយ​បាល់ទាត់​អ៊ីតាលីស៊េរី​Aជុំទី2​សម្រាប់ចុង​សប្តាហ៍នេះ

Posted: 16 Sep 2011 05:31 PM PDT


ការប្រកួត​​បាល់​ទាត់​​​អ៊ីតាលី​ស៊េរី A ជុំទី 2 នៅ​​​ចុង​សបា្តហ៍​​នេះ​មាន9 ប្រកួត ។ ក្រុម​ Roma មិនធ្លាប់ឈ្នះនៅ​ផ្ទះ Inter ខណៈ​ពេល​​ដែល​ Lazio និង Bologna សុំឈ្នះម្តង​ថ្ងៃនេះ ។ Cagliari លទ្ធផល 5 ប្រកួត​​​ចុង​ក្រោយ គឺ​​ 4-1-0 ។​ 3 ប្រកួត​​​ចុង​ក្រោយគឺលេង​ស្មើ Aros 1-1, ឈ្នះ Albinoleffe 5-1 ​និងឈ្នះ Roma 2-1 ក្រៅ​ផ្ទះ ។

ព្យាបាលធ្មេញឱ្យតោឈ្មោលមួយក្បាល

Posted: 16 Sep 2011 03:25 AM PDT

សកម្មភាព​ពេទ្យ​កំពុង​ព្យាបាល​ធ្មេញឱ្យតោ
កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា កន្លងទៅនេះ សត្វ​តោ​ឈ្មោល​​មួយ​ក្បាលឈ្មោះ ទីសុន ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ធ្មេញ​ ដោយ​គ្លីនិក​សត្វ​មួយ​នៅ​ទី​ក្រុង​មិដឺលីន (Medellin) ប្រទេស​កូឡុំប៊ី ។ បច្ចុប្បន្ន ទីសុន មាន​អាយុ​២០​ឆ្នាំ​ ហើយរស់​នៅ​ក្នុង​សួន​សត្វ​សាន់​តាវ Santafe នៅ​ទីក្រុង​មិដឺលីន។

ក្រុម​ហ៊ុន​ Aesir ​គ្រោង​នឹង​​ចេញ​លក់​​ទូរស័ព្ទ​​ដៃ​​តម្លៃ​ជាង៥​ម៉ឺន​ដុល្លារ​​ក្នុង​​មួយ​គ្រឿង​

Posted: 16 Sep 2011 02:58 AM PDT


​យោង​ទៅតាម​ប្រភព​ព័ត៌​មានរ៉យ​ទ័រ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១៥ កញ្ញា បាន​ឱ្យ​ដឹង​ថា ​៖ ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​ Aesir នៅ​ក្នុង​ប្រទេស​ដាណឺ​ម៉ាក គ្រោង​​នឹង​ចេញ​លក់​ទូរស័ព្ទ​​ដៃ​ដែល​ធ្វើ​អំពី​​ប្លាទីន​​ក្នុង​តម្លៃ​​៥៧.៤០០​ដុល្លារ​សហ​រដ្ឋអាមេ​រិក​ក្នុង​១​គ្រឿង។ ​លោក Thomas Jensen ដែល​ជា​ស្ថាបនិក​​ក្រុម​ហ៊ុន Aesir ក្នុង​ទីក្រុង​កូប៉ិនហាក ប្រទេស​ដាណឺម៉ាក ​បាន​និយាយថា ៖ នេះ​គឺជា​ទូរស័ព្ទ​​ដ៏ថ្លៃ​មួយ​ក្នុង​ចំណោម​ទូរស័ព្ទ​ថ្លៃ​ៗ

ប្រកាស​​តែង​តាំង​​​​ប្រធាន-​អនុប្រធាន​​​​ពន្ធ​​នាគារ​​ខេត្ត​បន្ទាយ​​ ដើម្បី​គ្រប់​គ្រង​អ្នក​ទោស​

Posted: 16 Sep 2011 02:56 AM PDT

គណៈអធិបតី
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​ប្រធាន​-អនុ​ប្រធាន​​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​​ដែល​ប្រកាស​​​កាន់​មុខតំណែង​​​​បណ្តោះអាសន្ន​​​​រយៈ​ពេល​ជាង​២ខែមក​នេះ​​ នៅព្រឹកថ្ងៃទី​​​​១៦ កញ្ញា ២០១១ ​ត្រូវ​​បាន​​ប្រកាស​​​ផ្លាស់ប្តូរ​​ភារកិច្ច​​​​ឱ្យ​វិល​​ត្រឡប់​ទៅ​អង្គ​ ភាព​​ដើមវិញ ​និងប្រកាស​​​​​តែង​​​តាំង​​​ប្រធាន​​១រូប និង​អនុ​ប្រធាន​​​​ចំនួន​​​​៣រូប ​​​​ជំនួស​វិញ ។

ប្រមុខ ​IMF ​ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​​​រួមក្នុង​ដំណាក់​កាលគ្រោះ​ថ្នាល់​​ថ្មីនៃ​វិបត្តិ​សេដ្ឋកិច្ច

Posted: 16 Sep 2011 02:54 AM PDT

អគ្គ​​នាយិកា​​​ IMF
អគ្គ​​នាយិកា​​​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ ​IMF ​​លោកស្រី​​គ្រីស្ទីន ឡាហ្គាដ បានអំពាវនាវ​​កាលពី​ថ្ងៃទី១៥ ​កញ្ញា ឱ្យមាន​សកម្ម​ភាព​​រួមមួយ​របស់ ពិភព​លោក​ ហើយ​ជា​បន្ទាន់​ដោយលើក​ហេតុ​ផល​ពីការ​អំពាវនាវ​​បែបនេះមកពី​ភាព​ផុយ​ស្រួយ​​នៃ​ទំនុកចិត្ត​​​​របស់ទីផ្សារ​​ ភាពយឺត​យ៉ាវនៃ​​កំណើន​​សេដ្ឋកិច្ច​​ពិភពលោក​​ និងការកើន​ឡើង​នៃ​បញ្ហា​​បំណុល​

ទទួល​ទាន​​ផ្លែប៉ោម​និង​ផ្លែ​សារី​​​ធ្វើ​ឲ្យ​អ្នក​​​ឃ្លាត​ឆ្ងាយ​ពី​​​ជំ​ងឺ​ដាច់​​​​សរសៃ​ឈាម​

Posted: 16 Sep 2011 02:48 AM PDT

យោង​តាមការ​​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ទទួល​ទាន​ផ្លែឈើ និង​បន្លែ​ដែល​មាន​សាច់​ពណ៌​ស​ដូចជា​ផ្លែ​ប៉ោម​ និង​ផ្លែ​សារី​​(pear)ឲ្យ​បាន​ច្រើន​ប្រហែល​ជា​អាច​ប្រឆាំង​នឹង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​បាន​។ លទ្ធផល​ខាង​លើ​នេះ​បាន​កើត​ចេញ​ពី​ការ​សិក្សា​ពិ​សោធន៍​លើ​មនុស្ស​២០.០៦៩​នាក់​ដែល មា​ន​អាយុ​ជា​មធ្យម​៤១ឆ្នាំ​។

ការ​ពុល​​របស់​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​បណ្តាល​​មក​ពី​អាហារ​ខ្វះ​អនា​ម័យ និង​ទឹក​ឆៅ​

Posted: 16 Sep 2011 02:32 AM PDT

ព្រះសង្ឃក្នុងមន្ទីរពេទ្យ
ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ម៉ម ម៉ា​ល័យ អនុ​ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​បាន​ថ្លែង​​ថា ករណី​ប្រជា​ពល​រដ្ឋ​ និង​ព្រះ​សង្ឃ​នៅ​ភូមិ​ដូន​វៀត ឃុំ​កំពង់​ហៅ ស្រុក​កំពង់​លែង​ ពុល​អាហារ​ និង​ចង្ហាន់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ត្រូវ​នឹង​ថ្ងៃ​ដាក់​បិណ្ឌ​វេនទី​៣នោះ​ គឺ​បណ្តាល​មក​ពី​ចំណី​អាហារ​ខ្វះ​អនា​ម័យ​ និង​ការ​ប្រើ​ប្រាស់​ទឹក​ឆៅ​។

លីប៊ី ៖ ​ការប្រយុទ្ធគ្នា​​នៅក្រុង ​SYRTE​ ​និងក្រុង​បានី​វ៉ាលីដ​

Posted: 16 Sep 2011 02:26 AM PDT

កង​កម្លាំង​ ​CNT ​ដែល​លើក​​ទៅធ្វើការ​​​វាយ​លុក
​កង​កម្លាំង​​​របស់​ក្រុម​​ប្រឹក្សាជាតិ​បណ្តោះ​អាសន្ន​​លីប៊ី CNT បានបើក​​​ការ​វាយ​​លុក​មួយ​កាលពីថ្ងៃទី​១៥ កញ្ញា​ លើ​ទីក្រុង SYRTE ជា​ទីក្រុង​កំណើត​របស់​​លោកមូអាម៉ា កាដាហ្វី ​​ដែល​នៅ​​ទីនោះ​កង​កម្លាំង​​នេះ​​ទទួល​រង​ការ​តស៊ូ​​ទប់ទល់​យ៉ាង​ខ្លាំង​​​ក្លា​ពីសំណាក់​កង​កម្លាំង​​​ដែល​នៅ​ស្មោះ​ត្រង់​​​​នឹង​អតីត​​មេដឹកនាំ​​​លីប៊ី ។​

សមាស​ភាព​​ការប្រកួត​ប្រ​ដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ ​CTN​​ និង​​បា​យ័ន​​ចុង​សប្តាហ៍នេះ

Posted: 16 Sep 2011 02:14 AM PDT

កីឡាករប្រដាល់​ មីស្លីន អាលី
រាជធានីភ្នំពេញ​​ ៖ ​ភុំ សារ៉ាយ មក​ពី​ក្លឹប​អាជ្ញា​ធរ​ជាតិ​អា​វុធ​​​គី​មី​ ជួប​ប្រ​កួត​ជា​មួយមី​ស្លីន​អាលី មក​ពី​ក្លឹប​អាស៊ី​កី​ឡា​ លើ​សង្វៀន CTN ​នៅ​ថ្ងៃ​​អាទិត្យ​ ទី​១៨ កញ្ញា ​ខាង​មុខ​នេះ​ម្ត​ង​ទៀត​។​ ព្រោះ​តែ​ពី​លើ​​ក​មុន​ អា​លី​ចាញ់​ដោយ​មិន​អស់​ចិត្ត លើក​នេះ​​សារ៉ាយ​នឹង​រីក​រាយ​រង់​ចាំ​ស្វា​គមន៍​ចំពោះ​ការ​​តាម​​សង​សឹក​ម្តង​ទៀត​របស់​អាលី។ សារ៉ាយ​ជា​អ្នក​ប្រ​ដាល់​​ចាស់​វស្សា​មាន​ស្នៀត​​កណ្តាប់​ដៃ​ខ្លាំង​ពេល​វាយ​ចេញ​ម្តងៗ​​ ឯ​ចិត្ត​ក៏​ហ៊ាន​ណាស់​ដែរ​។ ចំណែក​អាលី​ក៏​ជា​អ្នក​ប្រ​ដាល់​ចាស់​វស្សា​ដែរ តែ​ចិត្ត​មិន​សូវ​ហ៊ាន​ ប៉ុន្មាន​ទេ។ អាលី ការ​តាម​មក​​សង​សឹក​ម្តង​នេះ គឺ​មិន​សូវ​ជា​មាន​សង្ឃឹម​ទេ។​

ប្រពន្ធ​សរសៃ​ប្រសាទ​ដេញ​វាយ​សម្លាប់​ប្តី​ផ្អើល​ពេញ​មន្ទីរពេទ្យ​

Posted: 16 Sep 2011 02:12 AM PDT

ស្រ្តីជាប្រពន្ធ
ខេត្ត​ប៉ែលិន ៖ ដោយសារតែជំងឺសរសៃ​ប្រសាទរើឡើងវិញ ស្រ្តីម្នាក់ឈ្មោះទូច ខេង អាយុ​៤៥ឆ្នាំ រស់នៅភូមិ​ភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានដេញវាយប្តីឈ្មោះង៉ែត សាន្ត អាយុ៣៩ឆ្នាំ រត់ជុំវិញបរិវេណមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍នេះបានកើតឡើង​កាលពី​វេលា​ម៉ោង៦​ព្រឹកថ្ងៃទី១៥ កញ្ញា បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលទាំងគ្រូពេទ្យ និង​អ្នក​ជំងឺ​​បាននាំ​គ្នា​ចេញមកមើល។

កីឡាករអ៊ីតាលី​វ៉ាឡឹនទីណូ ​រ៉ូស៊ី អះ​អាង​ថា​​ខ្លួននឹង​ទៅ​​ចូល​រួម​​​ការប្រណាំង​ម៉ូតូជីភីនៅ​ជប៉ុនឆ្នាំនេះ

Posted: 16 Sep 2011 02:08 AM PDT

កីឡាករ​អ៊ីតាលី​វ៉ា​ឡឹន​ទី​ណូ រ៉ូសុ
វ៉ាឡឹន​ទី​ណូ រ៉ូស៊ីកីឡាករ​ប្រណាំង​ម៉ូ​តូ​ជីភី​ជើង​ខ្លាំង​លំ​ដាប់​ពិភពលោក​បានអះ​អាង​ថា ខ្លួន​នឹង​ទៅ​ចូល​រួម​ការ​ប្រណាំង​នៅ​ប្រទេស​ជប៉ុន​នា​ខែ​តុ​លា​ខាង​មុខ​នេះ​។ កាល​ពី​ខែ​កន្លង​ទៅ​ម្ចាស់​ជើង​ឯក​ពិភព​លោក​​៣ជំ​នាន់​រូប​នេះ​បាន​និយាយ​ថា ខ្លួន​ប្រហែល​ជា​មិន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​ប្រណាំង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​តុលា​នោះ​ទេ​ព្រោះ​មាន​​បញ្ហា​ផ្នែក​សុខ​ភាព​។

ពិធីបិទការ​ប្រកួតកីឡា​មហាជនក្របខណ្ឌ​ «ក1» ​«ក2»​ ប្រចាំឆ្នាំ2011

Posted: 16 Sep 2011 01:59 AM PDT

លោកអនុរដ្ឋ​លេខាធិការ ​មាស សារិន​ បំពាក់មេដាយ​ដល់កីឡាករ​ដែលជាប់​ចំណាត់ថ្នាក់
ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី​១៤ កញ្ញា នៅកីទ្បដ្ឋានបាល់ទាត់​ក្រុង​កំពង់​ចាម ​មាន​រៀបចំពិធីបិទ​ការ​ប្រកួត​កីទ្បាមហាជន​ជ្រើស​រើសជើងឯក​ក្រប​ខណ្ឌ «ក១» «ក២» ប្រចាំឆ្នាំ​២០១១ ក្រោម​អធិ​បតីភាពលោកមាស សារិន អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និងជាតំណាង​លោក​អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីទ្បា។

ការ​ប្រកួត​កីឡា​វាយ​​កូន​បាល់​កម្ពុជា​​វិញ្ញា​សា​​ខ្លះ​ចប់​ ​ខ្លះ​នៅ​បន្ត​

Posted: 16 Sep 2011 01:49 AM PDT

ទិដ្ឋភាពនៃការ​ប្រកួតវាយ​កូនបាល់​ជ្រើសរើស​ជើងឯក
រាជធានីភ្នំពេញ ៖ ​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​កីឡា​វាយ​កូន​បាល់​​កម្ពុជា ឆ្នាំ​២០១១ ​គិត​មក​ដល់​ថ្ងៃទី​១៦ កញ្ញា ​ដែល​ធ្វើ​​នៅ​ទី​លាន Cambodian National Tennis Traning Center មាន​​វិញ្ញាសា​មួយ​ចំនួន​បាន​បញ្ចប់​ ហើយ ​និង​វិញ្ញា​សា​មួយ​ចំនួន​ទៀត​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។

លោក​ស្រី ​THORNING-SCHMIDT ​នឹង​ក្លាយ​​ជា​នាយក​​រដ្ឋ​មន្ត្រី​ស្ត្រី​​ដំបូង​របស់​​ដាណឺម៉ាក​

Posted: 16 Sep 2011 01:45 AM PDT

លោក​ស្រី​ ​THORNING -SCHMIDT​ ដែល​នឹង​ក្លាយ​​​ជា​នាយក​រដ្ឋ​មន្ត្រី​​ស្ត្រី​ដា​ណឺ​ម៉ាក​
ក្រោយ​ការ​ឈ្នះ​ឆ្នោត​របស់​គណ​បក្ស​សង្គម​ប្រជា​ធិប​តេយ្យ​លោកស្រី HELLE THORNING SCHMIDT ដែល​នាំ​ក្រុម​ឆ្វេង​និយម​ដាណឺ​ម៉ាក​ឡើង​កាន់​អំណាច​ក្រោយ​ការ​គ្រប់​គ្រង​អំណាច​រយៈ​ពេល​១០​ឆ្នាំ​របស់​ពួក​ស្តាំ​និយម ​ត្រៀម​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​នេះ​។ កាល​ពី​៤​ឆ្នាំ​មុន​ លោកស្រី​ THORNING SCHMIDT បាន​ទទួល​បរា​ជ័យ​ប្រឈម​មុខ​នឹង​លោក ANDERS FOGH RASMUSSEN ។

កាមរី​​​​បើក​លឿន​​​វាក់​រ៉ឺម៉កម៉ូតូ​​ធ្លាក់​ចូល​​​​ប្រឡាយទឹក​

Posted: 16 Sep 2011 01:37 AM PDT

កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​រថយន្តកាមរី​​ស៊េរីឆ្នាំ​​​​១៩៩១ ​មួយគ្រឿង ​បានបើកបរ​បោះពួយ​​ក្នុង​ល្បឿន​​​លឿន​​ ​​ហើយ​វាក់ជាមួយ​​រ៉ឺម៉ក​​​​ម៉ូតូ​មួយ​គ្រឿង ​ដែលកំពុង​​​​ធ្វើដំណើរ​​​ស្រប​ទិស​គ្នា​​អ្នក​បើក​បរ​​ខំកាច់​ចង្កូត​​​ គេចចេញ​​​ខ្លាច​បុក​​​រ៉ឺម៉ក​​ពី​ក្រោយ​​​​ធ្វើ​ឱ្យ​​រថយន្ត​រេចង្កូត​​​​ ពេញផ្លូវ ​រួច​ក៏​​ជ្រុល​ធ្លាក់​​ចូលទៅក្នុង​​​​ប្រឡាយ​ទឹក​នៅអម​​ផ្លូវ​​​​ទាំង​ កម្រោល

សេឡេ​ណា​​ហ្គោ​មេស ​ចង់​​ចូល​​រួម​​សម្តែង​​ក្នុង​​​​ផលិតកម្ម​​​របស់លោក​លីអូណា​ដូ

Posted: 16 Sep 2011 01:30 AM PDT


​យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​ឆាយ​ណា​ដេលី ចេញផ្សាយ​​កាលពីថ្ងៃទី​១៦ កញ្ញា បាន​ឱ្យ​ដឹងថា ​តារា​សម្តែង​​សេឡេណា ហ្គោ​មេស ដែល​មាន​ម្ចាស់​បេះដូង​រួច​ហើយ​ គឺ​​ចា​ស្ទីន​ប៊ីបើ ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​ចង់​ធ្វើ​ការ​ជា​មួយ​លោក​លីអូណាដូ​ ឌី​កាហ្វ្រី​យ៉ូ ដែល​ជា​តារា​សម្តែង​​ភាព​យន្ត​រៀម​ច្បង​ និង​ជា​ម្ចាស់​ផលិត​កម្ម​ផង​ដែរ ។ ​តារា​ចម្រៀង​វ័យ​១៩​ឆ្នាំ​បាន​និយាយថា ៖ ខ្ញុំ​គិតថា លោក​លី​អូណា​ដូ ឌីកា​ហ្វ្រី​យ៉ូ នឹង​មិន​ទូរស័ព្ទ​មក​រក​​ខ្ញុំ​​នៅ​ពេល​ឆាប់ៗ​នេះ​ទេ តែ​ខ្ញុំ​នឹង​ទូរស័ព្ទ​​ទៅរក​គាត់​​ហើយ​សួរ​ដោយ​ត្រង់​ៗថា តើ​គាត់​ចង់​​ឱ្យ​ខ្ញុំ​​ការ​ងារ​ជា​មួយ​គាត់​ដែរ ឬអត់។

វិចទ័រ អូ​ទីស​ថា​ ​មេវេដឌ័រ​គឺ​ជា​​កូន​ក្មេង​​តូច​ម្នាក់​​និង​ថា​​ឯតទគ្គកម្ម​មិន​​ដែល​​ចាញ់​របស់​គេ​​ត្រូវ​បញ្ចប់​នា​​រាត្រី​ថ្ងៃ​សៅរ៍​​ទី​17 កញ្ញា​

Posted: 16 Sep 2011 01:25 AM PDT

[កីឡាករវិច​ទ័រ អូ​ទីស
​ខណៈ​ដែល​ការ​ប្រកួត​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ កីឡាករ​វិច​ទ័រ អូ​ទីស​បាន​វាយ​បក​ជា​ពាក្យ​សំ​ដី​តប​នឹ​ង​ការ​និយាយ​ប៉​ប៉ាច់​បប៉ោច​របស់​មេវេដឌ័រ​ដែល​មាន​មិន​ចេះ​មិន​ចេះហើយ​។​ ​ថ្លែង​ប្រាប់​កា​សែត​អង់​គ្លេស ​Telegraph អូ​ទីស​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​ដឹង​ ។ ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ធ្លាប់​ឆ្លង​កាត់​រឿង​នេះ​។ ខ្ញុំ​បាន​បោះ​បង់​ចោល​ចរិតដូចជា​កូន​ក្មេង ​ហើយ​ក្លាយ​ជា​កំពូល​អ្នក​ប្រដាល់​។ ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​ថា គេ​(​មេវេដ​ឌ័រ​)​និយាយ​អ្វី​នោះ​ទេ»។

​ព្រឹទ្ធសភា​​អាមេរិក​​​បង្ក​កថវិកា​2012​​​​របស់មន្ទីរ​​ប៉ង់​តាហ្គោន​

Posted: 16 Sep 2011 01:22 AM PDT

​គណៈ​កម្មាធិការ​​​ឥណទានរបស់​ព្រឹទ្ធសភា​​​អាមេរិក ​បានអនុម័ត​​​កាលពីថ្ងៃទី​​១៥ កញ្ញា ​​នូវ​​ច្បាប់ស្តីពីថវិកា​​របស់ក្រសួង​​​ការពារប្រទេស​​​អាមេរិក ​​ដែលច្បាប់នេះ​​​​ទាក់ទិន​​ដល់​ការ​​​បង្កក​​ការ​ចំណាយ​​​នានា​របស់​មន្ទីរប៉ង់តាហ្គោន ​​​សម្រាប់ឆ្នាំ​​​២០១២​។​

សម្លាប់​ប្រពន្ធ​រួច​ប្រល័យ​ខ្លួនឯង ភ្លើង​ប្រចណ្ឌ​ឆាប​ឆេះ​ឈាន​ដល់​ថ្ងៃ​ខ្មៅ​ងងឹត​ស្លាប់​ចោល​កូន​ស្រី២នាក់

Posted: 16 Sep 2011 01:00 AM PDT

សពប្រពន្ធ
ខេត្ត​ព្រះ​សីហនុ ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​កាប់​ប្រហារ​ពី ​សំណាក់​បុរស​ជា​ប្តី​ដោយ​ប្រើ​កាំ​បិត​ខ្វែវ​ជា​ច្រើន​កាំ​បិត​ ហើយ​ក៏​ត្រូវ​ស្លាប់​ពេល​នាំ​ទៅ​ដល់​មន្ទីរ​ពេទ្យ ​ទើបស​ព​ត្រូវ​​ដឹក​ត្រលប់​មក​លំនៅ​ឋាន​វិញ​ចំណែក​បុរស​ជា​ប្តី​ក៏​បាន​ធ្វើ ​អត្ត​ឃាត​ដោយ​ផឹក​ថ្នាំ​ពុល រួច​ចង​.ក​សម្លាប់ខ្លួន​។ ទោះ​ជា​ប្តី​-ប្រពន្ធ​នេះ​ត្រូវ​ស្លាប់​ទៅ​ហើយ តែ​ជីវិត​​អព​មង្គល​ដ៏​ខ្មៅ​ងងឹត​នេះ​បាន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!