Cambodia Home Heart & Soul

Cambodia Home Heart & Soul


Sacravatoons no 2143 : " The Article 8 & 9 "

Posted: 14 Jan 2012 02:12 AM PST

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ មករា​ យប់” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ មករា​ យប់” plus 1 more


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ មករា​ យប់

Posted: 14 Jan 2012 08:01 AM PST

អ៊ីរ៉ាក់៖ មាន​​មនុស្ស​យ៉ាង​តិច​ណាស់​៣២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​យ៉ាង​ជាក់ស្តែង​មួយ​ទៅ​លើ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​និកាយ​ស៊ីអ៊ីត (Shi'ite) មួយ​ក្រុម​នៅ​ជិត​ក្រុង​បាស្រា (Basra) នា​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីរ៉ាក់។

អឺរ៉ុប៖ ក្រុមហ៊ុន​ឱ្យ​ពិន្ទុ​ឥណទាន​ ស្ទេន​ដាដ អេន ផួរ (Standard and Poor's) បាន​បញ្ចុះ​ពិន្ទុ​ប្រទេស​ចំនួន​៩​ក្នុង​ទ្វីប​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ដោយ​និយាយ​ថា​ពួក​មេដឹកនាំ​នៃ​ប្រទេស​ទាំង​នេះ​បាន​ចាត់​វិធានការ​យឺត​ពេក​ក្នុង​ការ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៃ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដែល​មាន​វិបត្តិ។

អាមេរិក/ភូមា៖ លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា បាន​ហៅ​សេចក្តី​សម្រេចចិត្ត​របស់​ប្រទេស​ភូមា​ក្នុង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​នេះ​ថា​ជា"ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់កំនែ​ទម្រង់​ប្រជាធិបតេយ្យ"។

អង្គការសហប្រជាជាតិ៖ លោក បាន គី​មូន អគ្គលេខាធិការ​អ.ស.ប. បាន​មាន​ប្រសាសន៍​ថា​លោក​"មាន​ការ​ខ្វល់​ខ្វាយ​ជា​ខ្លាំង"​អំពី​កង្វះ​ខាត​នៃ​ការ​រំសាយ​អាវុធ​ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​និង​ក្រុម​នយោបាយ ហេបូឡា (Hezbollah)។

អ៊ីតាលី៖ ពួក​មន្ដ្រី​អ៊ីតាលី​បាន​ថ្លែង​ថា មាន​មនុស្ស​យ៉ាងតិច ​៣​នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​របួស នៅ​ពេល​ដែល​នាវា​កំសាន្ដ​ប្រណិត​មួយ​គ្រឿង​បាន​បើក​គឿង​លើ​ដី​នៃ​ឆ្នេរ​សមុទ្រ​នៃ​តំបន់​ទុស្កានី (Tuscany) កាល​ពី​ថ្ងៃ​សុក្រ​នេះ។ ចំនួន​អ្នក​ស្លាប់​នេះ​គឺ​តិចជាង​សេចក្ដីរាយការណ៍​លើក​ដំបូង។

តៃវ៉ាន់៖ មណ្ឌល​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​តៃវ៉ាន់​បាន​បិទ​បញ្ចប់​ហើយ ហើយ​លទ្ធផល​ដំបូង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រធានាធិបតី​កាន់​អំណាច​បច្ចុប្បន្ន លោក ម៉ា យិង ជូ ធ្វើ​ការ​នាំ​មុខ។

ដាណឺម៉ាក៖ បណ្ដាញ​ទូរទស្សន៍ រូច ធីវី (Roj TV) របស់​ក្រុម​ជនជាតិ​ឃឺត (Kurdish) ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង​កូប៉ិនហាក (Copenhague) បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​នៃ​ប្រទេស​ដាណឺម៉ាក ​ដែល​បាន​រក​ឃើញ​ថា​ ទូរទស្សន៍​នោះ​បាន​បំពាន​លើ​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម។

ក្វាតេម៉ាឡា៖ ពួក​មន្ដ្រី​នៃ​ប្រទេស ក្វាតេម៉ាឡា (Guatemala) បាន​ថ្លែង​ថា​ មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​ម្នាក់ និង​ បង​ប្រុស​របស់​លោក​ បាន​ត្រូវ​គេ​បាញ់​សម្លាប់​ មូយ​ថ្ងៃ​មុន​ពេល​ប្រធានាធិបតី​ថ្មី​រៀបចំ​ឡើង​កាន់​តំណែង។

អាមេរិក/អាហ្រ្វិក៖ លោកស្រី ហីលឡារី ក្លីនតុន រដ្ឋ​មន្ដ្រី​ការ​បរទេស​ស.រ.អា នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស ​៤​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ ក្នុង​គោលបំណង​ដើម្បី​ផ្តោត​ទៅ​លើ​បញ្ហា​អភិបាលកិច្ច​ល្អ​ និង ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ មករា

Posted: 14 Jan 2012 07:03 AM PST

ភូមា៖ លោកស្រី​ហ៊ីលឡារី គ្លីន​តុន បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​​ផ្លាស់​ប្តូរ​ឯក​អគ្គ​រដ្ឋទូត​​ជាមួយ​ភូមា។ ការ​សម្រេច​ចិត្ត​នេះជា​ការ​ឆើ្លយ​តប​មួយ​ទៅ​នឹង​ការ​ដោះ​លែង​​ពួក​​អ្នក​ទោស​នយោបាយ​៦៥១នាក់​ក្នុង​ប្រទេស​ភូមា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​មាន​ការ​ជឿជាក់​ជា​វិជ្ជាមាន​ថា​នេះ​គឺ​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ។

អ៊ឺរ៉ុប៖ ស្តង់ដានិង​ផូរ (Standard and Poor's) ដែល​ជា​ក្រុម​ហ៊ុន​​ឲ្យ​ពិន្ទុ​​ឥណទាន​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឲ្យ​ពិន្ទុ​ឥណទាន​ដ៏​សំខាន់​៣​​របស់​ពិភពលោក​ បាន​ជូន​ព័ត៌មាន​​ដល់​មេដឹកនាំ​អឺរ៉ុប​​ថា​ខ្លួន​បាន​សម្រេច​ចិត្ត​បញ្ចុះ​ពិន្ទុ​ឥណទាន​បារាំង​មក​ត្រឹម​ AA + ជំនួស​ឲ្យ​ពិន្ទុ​ឥណទាន​A បី​ដង​ ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​​ការ​ប្រាក់​របស់​បារាំង​ ​នឹង​ឡើង​ថ្លៃហើយនិង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

អ៊ីរ៉ង់៖ លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ ដេវីត ខាមេរ៉ូន ​បាន​ចូល​រួម​ជាមួយ​​​សហរដ្ឋ​អាមេរិក​​នៅ​ក្នុង​ការ​ព្រមាន​​ប្រទេស​អ៊ីរ៉ង់​ចំពោះ​ការ​បិទ​​ច្រក​សមុទ្រ​ ហូមូស (Hormuz)។​ក្នុង​អំឡុង​នៃ​ដំណើ​រទស្សនៈ​កិច្ច​មួយ​​ទៅ​កាន់អារ៉ាប់​ប៊ី​សាអូ​ឌីត​​កាល​ពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋ​មន្រ្តី​ខាមេរ៉ូនបាន​មាន​ប្រសាសន៍​ថា​​ពិភព​លោក​ទាំង​មូល​នឹង​ចាត់​វិធានការណ៍​ ប្រសិន​បើ​អ៊ីរ៉ង់​បិទ​ផ្លូវ​ទឹក​ដែល​ជា​​ផ្លូវ​នាំ​ប្រេង​ចេញ​ដ៏​សំខាន់​​សម្រាប់​ប្រទេស​ផលិត​ប្រេង​ដ៏​សំខាន់​ៗ​​របស់​ឈូង​សមុទ្រ​ពែក្ស​នោះ។

សហរដ្ឋអាមេរិក៖ ប្រាប់​ឲ្យ​ដឹង​ថា​ឱនភាព​​ពាណិជ្ជ​កម្ម​របស់​ខ្លួន​បាន​រីក​កាន់​តែ​ធំ​​កាល​ពី​ខែ​វិច្ឆិកា​គឺ​ជាលើក​ទី​មួយ​ក្នុង​រយៈពេល​៥​ខែ។

សហរដ្ឋអាមេរិក៖ នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី​រ៉េនដាបាន​ទៅ​ដល់​ទីក្រុង​ដែល​កប់​ក្នុង​ទឹកក​ក​នៅ​ក្នុង​រដ្ឋ​អាឡា​ស្កា​របស់​សហរដ្ឋ​អាមេរិក​​ដើម្បី​ផ្គត់​ផ្គង់​​ប្រង​ឥន្ធនៈ​ក្នុងពេលអាសន្ន ហើយ​ប្រេង​ឥន្ធនៈ​ទំាង​នោះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ទីក្រុង​នោះ​​នៅ​ព្រឹក​ថ្ងៃ​សៅរ​នេះ។ នេះ​ជា​ករណី​ពិសេស ដែល​កប៉ាល់​បរទេសអាច​ចូល​រួម​ក្នុង​បេសកម្ម​ផ្គត់ផ្គង់​ប្រេង​បែប​នេះ។

សហរដ្ឋអាមេរិក៖ ពួក​មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​និយាយ​ថា​ ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​​ទាហាន​ម៉ារីន​៤​នាក់​​ដែល​បាន​ឃើញ​នៅ​ក្នុង​កាសែត​វីដេអូ​ដែល​បាន​នោម​ដាក់​សាកសព​​ពួក​អ្នក​ប្រយុទ្ធ​តាលីបាន​អាហ្គាហ្វនីស្ថាន។ ទាហាន​ទាំង​៤​នាក់​នោះ​ជាសមាជិក​​នៃ​កងវរសេនា​តូច​​ដែល​មាន​ទាហាន​ប្រុស​ចំនួន​១​ពាន់​នាក់​មកពី​បន្ទាយ​ ឡឺ ជេណូ (Le Jeune) ក្នុង​រដ្ឋ​ ការ៉ូឡីណា ខាងជើង (North Carolina) ​ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​។

ស៊ីរី៖ លោក​ ណាបីល អ៊ីលារ៉ាប៊ី ប្រធាន​សម្ព័ន្ធ​អារ៉ាប់​​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រ​ថា​​ ស៊ីរី​ប្រហែល​កំពុង​ឆ្ពោះ​ទៅ​កាន់​សង្គ្រាម​ស៊ីវិល ​​នៅពេល​ដែល​​ជន​ជាតិ​ស៊ី​រី​រាប់​ម៉ឺននាក់​ បាន​ធ្វើ​បាតុ​កម្ម​​នៅ​តាម​ផ្លូវ​នានា​​ដើម្បី​គាំទ្រ​​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ឫ​កងទ័ព​ស៊ីរី​សេរី។

​​​ប៉ាគីស្ថាន៖ លោក​ យូសូវ រ៉ាហ្សា គីឡានី នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ បាន​ប្រាប់​សមាជិក​សភា​ថា​ពួកគេ​ ត្រូវ​តែ​ជ្រើសរើស​រវាង​លទ្ធិ​ប្រជា​ធិបតេយ្យ​​ឬ​លទ្ធិ​ផ្តាច់​ការ​ នៅពេល​ដែល​មាន​ការ​តាន​តឹងកាន់​តែ​កើន​​ឡើង​​រវាង​រដ្ឋាភិបាល​ស៊ីវិល​និង​ពួក​យោធា។ នៅ​ពេល​ដែល​លោក​ទាម​ទារ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​តែ​រស់​ ដោយ​មិនគិត​ពី​​លទ្ធផល​​នៃ​ការ​ស៊ើប​អង្កេត​ដែល​ពាក់​ព័ន្ធ​​នឹង​អនុសារណៈ ការ​ជជែក​ដេញ​ដោល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។

សហរដ្ឋអាមេរិក៖ ​​​ក្នុង​សន្ទរកថាកាល​ពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុង​ស្នើ​សុំ​ការ​អនុញ្ញាតិ​ពី​សភា​ដើម្បី​ធ្វើ​ការ​បញ្ចូល​គ្នា​នូវ​ទីភ្នាក់ងារ​ពាណិជ្ជកម្ម​បរទេស​​និង​​ទីភ្នាក់​ងារ​​ពាណិជ្ជកម្ម ដើម្បី​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ជាមួយ​​ពាណិជ្ជករ​និង​អ្នក​ប្រើ​ប្រាស់​ទំនិញ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Sin Sisamouth - Kolap Muoy Torng (One Petal of Rose)” plus 8 more

Khmerization ខែ្មរូបនីយកម្ម: “Sin Sisamouth - Kolap Muoy Torng (One Petal of Rose)” plus 8 more


Sin Sisamouth - Kolap Muoy Torng (One Petal of Rose)

Posted: 13 Jan 2012 03:09 PM PST

Big American business group visits Cambodia to assess investment potential

Posted: 13 Jan 2012 03:02 PM PST

Choung Chou Ngy ordered to Bar Association hearing for alleged professional misconduct

Posted: 13 Jan 2012 02:57 PM PST

Borei Keila Evictions Constitute an Emergency: Lawmaker

Posted: 13 Jan 2012 02:52 PM PST

Cambodia’s New Look [from the point of view of an American journalist]

Posted: 13 Jan 2012 02:42 PM PST

[California's] Saint Mary's Jan Termers Go To Work In Cambodia

Posted: 13 Jan 2012 02:36 PM PST

Borobudur, Angkor Wat to become sister sites

Posted: 13 Jan 2012 02:27 PM PST

Documenting Tragedy Reconciles Past

Posted: 13 Jan 2012 02:20 PM PST

Cambodian Youth Ill-Equipped for Asean Integration: Advocates

Posted: 13 Jan 2012 02:15 PM PST

Koh Santipheap Daily

Koh Santipheap Daily


រកឃើញ​គ្រួសារ​ជនជាតិ​បារាំង​ដែល​បាត់​ខ្លួននៅ​ខេត្ត​កំពង់ស្ពឺ​ហើយ គឺ​ធ្វើ​អត្តឃាតបើក​ឡាន​ពន្លិច​ចូលទឹក​ស្រះ​ក្រោយ​ផ្ទះ

Posted: 13 Jan 2012 08:01 PM PST

ខេត្ត​កំពង់​ស្ពឺ ៖ គ្រួ​សារ​ជនជាតិ​បារាំង​ដែល​បាត់​ខ្លួន​ជាង​មួយខែ​មក​ហើយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺនោះ​កំពុង​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ធ្វើ​អត្ត​ឃាត​ទាំង​គ្រួសារ​នៅ​ក្នុង​ទឹក​ស្រះធំមួយ​ស្ថិត​នៅ​ក្រោយ​ផ្ទះ​វីឡា​ដែល​ពួក​គេ​ជួល​ស្នាក់​នៅ បង្ក​ឱ្យ​

ផ្ទះបាយ​អភិបាល​ក្រុង​កំពត​នៅ​ភ្នំពេញ​ត្រូវ​អគ្គិភ័យឆាបឆេះ​ទាំងស្រុង

Posted: 13 Jan 2012 07:34 PM PST

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានទំពាលេបផ្ទះបាយរបស់លោក​អភិបាលក្រុងកំពត​មួយ​កន្លែង​ខ្ជាក់ផ្សែង​ខ្មួល​ខ្មាញ់​ឡើង​ទៅលើ​អាកាស​វេហាស៍ខ្មៅ​អាប់​បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើល​មនុស្ស​ម្នា​ចោល​ភ្នែក​មើល​រាប់​ម៉ឺន​គូ​កាល​

ឃាត់ខ្លួន​មន្រ្តី​ប៉េអឹម​រឹងរូសសង់​ផ្ទះលើ​ដី​ចំណី​ផ្លូវ​ផ្អើល​មនុស្ស​ចោមរោម​មើល

Posted: 13 Jan 2012 06:33 PM PST

រាជធានីភ្នំពេញ ៖ ភាព​ប្រទាំងប្រទើសនិងមានការ​ប្រវាយ​ប្រតប់​គ្នា​តិចតួចផងដែរ​រវាង​មន្រ្តី​ប៉េអឹមសង់​ផ្ទះ​លើ​ដី​ចំណីផ្លូវ​ហាម​ឃាត់​ជាមួយអាជ្ញាធរខណ្ឌ​សែន​សុខ​ មាន​ប៉ូលិស​ ប៉េអឹម មន្រ្តីខណ្ឌ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​

ជុំវិញបញ្ហានាំត្រីទឹកសាបចេញទៅលក់នៅក្រៅប្រទេសការអនុញ្ញាតនាំចេញនៅតែបន្ត លើកលែងមានការណែនាំថ្មី

Posted: 13 Jan 2012 03:12 AM PST

សម្តេចហ៊ុន សែន ជាអធិបតីភាពក្នុងពិធី
រាជធានី​ភ្នំ​ពេញ​ ៖ បាតុភាពចាប់​ត្រួត​ពិនិត្យ​ផល​ត្រី​ទឹក​សាប​ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ មុន​នេះ​ ពិសេស​នៅ​ច្រក​ទ្វារ​អន្ត​រ​ជាតិ​ប៉ោយ​បែ៉ត បាន​ធ្វើ​ឱ្យ​មាន​ភាព​ស្រពិច​ស្រពិល​មួយ​ចំនួន​ ទោះ​បី​ជា​មន្ត្រី​​ ដែលចុះ​ទៅ​ធ្វើ​ប្រតិបតិ្ត​ការ​និយាយ​ថា គឺ​ជា​ការ​ទប់​ស្កាត់​ការ​នាំ​ត្រី​ទឹក​សាប​ចេញ​ទៅ​លក់​ដោយ​ខុស​ច្បាប់​ក៏​ ដោយ​ ។ ពេល​នេះ​ គឺ​ពិត​ជា​ច្បាស់​លាស់​​ហើយថាការ​អនុញ្ញាត​ឱ្យ​នាំ​ត្រី​ចេញ​ទៅ​លក់​នៅ​ក្រៅ ​ប្រទេស​នៅ​តែ​បន្ត​លើក​

ថ្ងៃ​សុក្រ ទី​13 ​តើ​ជា​ថ្ងៃ​​មិន​ល្អ​​ ជា​ថ្ងៃ​ខ្មោច​​​ បិសាច ​យាយី​មនុស្ស​ឬ?

Posted: 13 Jan 2012 03:08 AM PST


មនុស្ស​​ទូ​ទៅ​​​មាន​​ជំនឿ​ថា ថ្ងៃ​សុក្រ ទី​១៣ ជា​ថ្ងៃ​​មិន​ល្អ​ ជា​ប្រ​ផ្នូ​ល​អា​ក្រក់ និង​ជា​ថ្ងៃ​​ដែល​ខ្មោច​​ព្រាយ​​​​​​តាម​មក​បំភិត​បំ​ភ័យ​ដល់​មនុស្ស​​​គ្រប់​រូប ​។ ជំនឿ​​នេះ​បាន​កើត​ឡើង​តាម​រយៈ​ការ​​និយាយ​​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ប៉ុន្តែ​ជំនឿ​នេះ​នៅ​តែ​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​​ងឿង​​ឆ្ងល់​ថា តើ​ពិត​ជា​ថ្ងៃ​គួរ​ឱ្យ​ភ័យ​ខ្លាច​​​​មែន​ឬ ​​? ​ការ​មាន​ជំនឿ​ថា ថ្ងៃ​សុក្រ​ ទី១៣ ​ជា​ថ្ងៃ​​មិន​ល្អ​នេះ​​មាន​រឿង​តំណាល​​ថា ​​មាន​មនុស្ស​១៣​នាក់​

កម្មករ​​​ធ្លាក់​​​ចូល​ខ្ទះ​​​ក្តៅ​​ស្លាប់​​ម្ចាស់​កសិដ្ឋាន​​​​បង់​​​លុយ​​7លាន​រៀល

Posted: 13 Jan 2012 03:05 AM PST

ខេត្តកំពង់​ធំ ៖​កម្មករកសិដ្ឋានចិញ្ចឹមត្រី ម្នាក់​បានធ្លាក់ចូលក្នុងខ្ទះចំណីត្រីខណៈដែលខ្ទះ​ កំពុងតែពុះពោរដែលមានកម្តៅរាប់រយ​អង្សា​ហើយកម្មកររូបនេះរអិលជើងធ្លាក់​ ចូលក្នុង​ទឹកក្ដៅ ក៏ត្រូវស្លាប​ម៉ាស៊ីនកូរ​ចំណ​ីសត្វ​បោក​ត្រូវ​ស្លាប់តែម្ដង ។​ ឧប្បត្តិហេតុខាងលើ​បានកើត​ឡើងនៅ​វេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១២ មករា ក្នុងកសិដ្ឋានចិញ្ចឹមត្រីរបស​់​ម្ចាស់ឈ្មោះ​តុង ហៃ ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិកំពង់​ក្របៅ

នាវា​​ទេស​ចរណ៍​អន្ត​រជាតិ​​ចំនួន​2​គ្រឿង​​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះ​សីហនុ

Posted: 13 Jan 2012 03:02 AM PST

នាវាដឹកភ្ញៀវចូលចតកំពង់ផែក្រុងព្រះសីហនុ
ខេត្ត​ព្រះ​សី​ហនុ ៖ ប្រទេសកម្ពុជាដែលជា​ព្រះរាជាណាចក្រអច្ឆរិយៈមួយក្នុងចំណោម ប្រទេសជាច្រើនក្នុងសកលលោក កំពុងត្រូវបាន ពិភពលោកស្គាល់យ៉ាងច្បាស់ និងមាន​ការចាប់​អារម្មណ៍យ៉ាងខ្លាំង។ ហេតុនេះបានជា​នៅ​ដំណាច់​ឆ្នាំ២០១១ ចំនួនភ្ញៀវមានការកើនឡើងគួរឱ្យចាប់អារម្មណ៍​ក្នុង​ពិធី​បុណ្យ​សមុទ្រ​​

ការឆេះចម្ការ​​អំពៅ​​គិតជា​ទឹក​ប្រាក់​អស់​72.000​ដុល្លារ​

Posted: 13 Jan 2012 03:01 AM PST

ខេត្តស្វាយរៀង ៖ ​ចម្ការ​​អំពៅ​​របស់​ក្រុម​ហ៊ុន​ N.K Ventures Cambodia Ltd ​របស់​ជន​ជាតិ​ឥណ្ឌា ចំនួន​​១៨​ហិកតា ​ត្រូវភ្លើង​​ឆាបឆេះ​​អស់​គ្មាន​​សល់​គិត​ជា​ទឹកប្រាក់​​សរុប​៧២.០០០​ ដុល្លារ ។ សូម​បញ្ជាក់​ផង​ដែរថា កាលពីថ្ងៃទី​១២ មករា ​វេលា​ម៉ោង​​២​និង​៤៥​នាទីរសៀល​​នៅ​​​ឃុំ អំពិល ស្រុករមាស​ហែក មាន​ករណី​ភ្លើង​ឆេះ​ចម្ការ​​អំពៅ ហើយ​ត្រូវ​សមត្ថ​កិច្ច​ស្រុក​​រមាស​ហែក

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ចាប់​ខ្លួន​ក្រុម​ជួញដូរ​​5​នាក់​​បញ្ជូន​ទៅ​តុលាការ​

Posted: 13 Jan 2012 02:59 AM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ នគរបាល​​ការិយា​ល័យ​​អន្តរាគមន៍​​នៃ​មន្ទីរ​ប្រឆាំងគ្រឿង​ញៀន​ក្រសួង​មហា​ ផ្ទៃ​​ នៅ​ព្រឹក​ថ្ងៃទី​​១៣ មករា បាន​ចាប់​បញ្ជូន​​ជនសង្ស័យ​​ពាក់​ព័ន្ធ​​ជួញដូរ​​គ្រឿង​ញៀន​​ទៅ​កាន់​សាលា​ ដំបូងរាជធានីភ្នំពេញ ប្រយោជន៍​​ដើម្បី​​ឱ្យ​មាន​ការ​ឃុំ​​ខ្លួន​ជនសង្ស័យ​​ជា​ផ្លូវការ ។ ​

ប្រទេសវៀតណាម នឹងកែតម្រូវ​អត្រា​ការ​ប្រាក់

Posted: 13 Jan 2012 02:58 AM PST

ប្រាក់ដុង
ប្រទេសវៀត​ណាមនឹងបន្ធូ​រ​បន្ថយ​គោល​នយោ​បាយ​អត្រា​ការប្រាក់ ដើម្បីឲ្យ​បាន​កម្រិត​​សមសួន​បន្ថែមទៀត​បន្ទាប់ពីត្រី​មាសទីមួយ​និងប្រាក់ដុង​ធ្លាក់ចុះប្រហែល​៣ភាគរយ​ក្នុងឆ្នាំ​នេះ។ នេះបើតាម​សម្តីរបស់លោក​ប្រធាន​ធនា​គារ​កណ្តាល​វៀតណាម​Nguyen Van ​Binh ។ គាត់បន្តថា យើង​ជឿថា ឆ្នាំ២០១២ គឺ​ជា​ឆ្នាំ​​ដ៏លំបាកមួយ​ឬជាឆ្នាំប្រកួត​ ប្រ​ជែង​សម្រាប់​​​សេដ្ឋ​កិច្ច​វៀត​ណាម ។ ការ​ធ្លាក់​ចុះ​នៃ​អតិ​ផរ​​​ណា គឺ​ជា​អ្វីដែល​ត្រូវធ្វើសម្រាប់​​ការ​ធ្លាក់​ចុះ​នៃ​អត្រា​​ការ​ប្រាក់ ប៉ុន្តែវានឹង​​មិន​ប្រាក​ដថា​​នឹង​កើត​​ឡើង​នោះ​ទេ ។

ការលក់រថយន្តក្នុងប្រទេសចិនធ្លាក់ចុះ​​

Posted: 13 Jan 2012 02:52 AM PST


ការលក់រថ​យន្តក្នុង​ប្រទេស​ចិន ដែល​ជា​​ទីផ្សារ​​រថ​យន្តធំបាន​ធ្លាក់ចុះ ប៉ុន្តែប្រទេស​​នេះ​រក្សា​​​តំណែងជា​ទីផ្សារ​រថ​យន្តធំបំផុត​​លេខ​មួយ​​ដដែល​​រយៈ​​ពេល​៣​ឆ្នាំ​​ជាប់​គ្នា ។ សមាគម​​រោងចក្រ​រ​ថយន្តចិន និយាយ​​កាល​ពី​ឆ្នាំ​មុនថា ​រថយន្តដឹក​ទំនិញ​ថ្មី​និង​រថយន្ត​​ប៊ឺស​លក់​អស់១៨,៥​លានគ្រឿង កើនឡើង​លើស​សហ​​រដ្ឋអាមេរិក ​ដែលលក់​​បាន​តែ​១២,៧​​លាន​គ្រឿង ។ អ្នកវិភាគ​បានស្តីបន្ទោស​ការធ្លាក់ចុះ​​ដែល​កើត​​ឡើង​ពី​ការ​កាត់បន្ថយ​​ការលើកទឹក​ចិត្ត​របស់​រដ្ឋា​ភិបាលចិន​លើការទិញ​រថយន្ត។ ​

សារ​មន្ទីរ​​វាយ​នភណ្ឌ​ប្រពៃ​ណី​​អា​ស៊ី​បញ្ចប់​ការ​សាង​សង់​​​ប្រគល់​ឱ្យ​អា​ជ្ញា​ធរ​អប្ស​រា

Posted: 13 Jan 2012 02:49 AM PST

ក្នុងជំនួប
ខេត្ត​សៀម​រាប ៖ លោក Rajesh K. Sachdev ឯ​កអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅកម្ពុជា​ បាន​ថ្លែង​ថា​ សំណង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​ដែល​សាងសង់​ឡើង​នៅ ​លើ​ទឹកដី​ប្រវត្ដិសាស្ដ្រ​ខេត្ដសៀមរាប​ បាន​បញ្ចប់​​ហើយ និង​បាន​ប្រគល់​ទៅ​ឱ្យ​អាជ្ញា​ធរ​អប្សរា​គ្រប់គ្រង​រួច​ហើយ​ដែរ​ ដើម្បី​ចាត់ចែង​បើក​សម្ពោ​ធ​​ឱ្យ​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរជាតិ​ចូល​ទស្សនា​ នៅ​ពេល​ខាង​មុខ​នេះ​។​

ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង សហរដ្ឋ​​អាមេរិក នឹងពិភាក្សា​លើរឿង​កូរ៉េខាង​ជើង​នា​​សប្តាហ៍​ក្រោយ

Posted: 13 Jan 2012 02:49 AM PST

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងរៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​​ត្រីភាគី​លើ​ការ​អភិវឌ្ឍ​ក្នុងប្រទេស​កូរ៉េខាង​ជើង ​បន្ទាប់​ពី​​មរណ​ភាព​រ​បស់មេ​ដឹកនាំគីម ជុងអ៊ីល។ ក្រសួង​ការ​បរទេស​អាមេរិក ប្រកាស​នៅថ្ងៃ​​ព្រសហ្បតិ៍ ទី​១២ មក​រា ឆ្នាំ​២០១២ ថា ជំនួយ​​ការ​រដ្ឋមន្ត្រី​ក្រសួង​ការ​​បរទេស​ Kurt Campbell និងអ្នក​តំណាង​​ពិសេស​របស់​ប្រទេស​កូរ៉េខាង​​ជើង Glyn Davies នឹងរួម​គ្នារៀបចំ​កិច្ចប្រជុំក្នុង​​ទីក្រុង​វ៉ាស៊ីន​តោននៅ​ថ្ងៃទី១៧ មករា។

តម្លៃស្បៀងឡើងខ្ពស់ជាប់​កំណត់​ត្រា​​ក្នុង​ឆ្នាំ២០១១

Posted: 13 Jan 2012 02:44 AM PST

​តម្លៃស្បៀង​ឡើងខ្ពស់​ជាប់កំណត់​ត្រា​ក្នុង​​ឆ្នាំ២០១១ ដោយសារ​តម្លៃនៃ​គ្រាប់​ធញ្ញ​​ជាតិ​បា​នកើនឡើង​ខ្ពង់ជាងបី​ដងក្នុងរយៈ​ពេល១២​​ខែ។ នេះបើតាម​អង្គការកសិ​កម្មនិង​ស្បៀង​អាហារអង្គ​ការសហ​ប្រជាជាតិ​​​ហៅកាត់​​ថា FAO​និយាយ​​នៅថ្ងៃព្រហស្បតិ៍​ ទី​១២ មក​រា ​២០១២ ។ អង្គការ​FAO និយាយ​ថា តម្លៃស្បៀង​​អាហារ​ប្រចាំ​ខែជាមធ្យម​២២៨​ពិន្ទុ ក្នុងឆ្នាំ​​២០១១ ​ដែលជា​កម្រិត​ខ្ពស់​បំផុតគិត​ចាប់តាំង​ពី​មាន​កំណត់ត្រា​ខ្ពស់ក្នុងឆ្នាំ​១៩៩០ បើទោះ​​ជា​តម្លៃស្បៀង​អាហារបាន​ធ្លាក់ចុះ២,៤​ភាគរយ​ក្នុងខែធ្នូក្តី។

ការវិភាគបាល់ទាត់អង់​គ្លេស​ប្រឺមី​ញេ​លីក​ជុំ​ទី21​សម្រាប់​ចុង​សប្តាហ៍ បិសាច​ក្រហម Man Utd នឹង​បំបាក់ Bolton​ ដើម្បី​ស្តារកិត្តិ​យស ឯ​ Chelsea,​Liverpool,​Tottenham នឹងឈ្នះ​គូប្រកួត​ក្នុង​ទឹក​ដី

Posted: 13 Jan 2012 02:39 AM PST

កីឡាករ​​ក្រុម​ Liverpool   (អាវក្រហម​) កំពុងព្យាយាម​ដណ្តើម​ បាល់​ពី​កីឡាករក្រុម​ Man City នៅ​​ក្នុង​​ការ​ប្រកួត​​ក្រប​ខណ្ឌ​​អង់​គ្លេស​​ប្រឺ​មី​ញេ​លីក​
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីក​ជុំ​ទី​21 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 9 ប្រកួត​ ។ ក្រុម​ Man Utd នឹង​បំបាក់​ Bolton ដើម្បី​ស្តារ​កិត្តិយស​ខណៈ​ពេល​ដែល​ក្រុម​ Chelsea, Liverpool និង Tottenham មាន​សង្ឃឹម​ឈ្នះ​គូ​ប្រកួតក្នុង​ទឹក​ដី ។ ថ្ងៃ​សៅរ៍ Aston Villa(13) V Everton(11) Aston Villa 10 ប្រកួត​​ក្នុង​ផ្ទះ​គឺ 3-2-5 ស៊ុតបាល់​បាន​11គ្រាប់និង​របូត​វិញ​ 13 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយ​គឺលេង​ឈ្នះ Chelsea 3-1 ក្រៅ​ផ្ទះ, ចាញ់​ Swansea 2-0 ក្នុង​ផ្ទះ តែឈ្នះ​ Bristol Rovers 3-1ក្រៅ​ផ្ទះ ។ Everton 10​ ប្រកួត​ក្រៅ​ផ្ទះគឺ​ 4-1-5 ស៊ុតបាល់​បាន​ 10 គ្រាប់​និង​របូតវិញ​ 12 គ្រាប់។

ព្យាករណ៍បាល់ទាត់​បារាំងឡឺ​សំផ្ចូណា​ជុំ​ទី20​សម្រាប់​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​មាន10​ប្រកួត Lyon មានប្រៀប​ជាង​ម្ចាស់​ផ្ទះ Montpellier ឯ​ Bordeaux សង្ឃឹម​ឈ្នះ Valenciennes

Posted: 13 Jan 2012 02:33 AM PST

កីឡាករ​ក្រុម​​Bordeaux   (អាវ​ស) កំពុង​ការ​ពារ​បាល់​មិនឱ្យ​កីឡាករ​ក្រុម ​Le Havre ដណ្តើម​​បាន​ នៅក្នុង​ការ​​ប្រកួត​ក្រប ខណ្ឌ​​បារាំង​​ឡឺ​សំ​ផ្ចូ​​ណា​
​ការ​ប្រកួត​បាល់​ទាត់​បារាំង​ឡឺសំផ្ទូណា​ជុំទី 20 សម្រាប់​​ចុង​សប្តាហ៍​​នេះ មាន 10 ប្រកួត ។ ​ក្រុម Lyon នៅតែ​មាន​ប្រៀប​ជាង Montpellier ខណៈ​​ Bordeaux មាន​សង្ឃឹម​ឈ្នះ Valenciennes ។ ថ្ងៃសៅរ៍ Ajaccio (20) V Auxerre (15) Ajaccio 9 ប្រកួត​ក្នុង​ផ្ទះ គឺ 2-2-5 ​ស៊ុត​បាល់​​បាន 11 ​គ្រាប់ និង​របូត​វិញ 17 គ្រាប់ ។3 ​ប្រកួត​ចុង​ក្រោយ គឺ​លេង​ឈ្នះ Sochaux 2-0, ចាញ់​ Monaco 4-0 តែ​ឈ្នះ Raphael 3-0 ​ក្រៅ​ផ្ទះទាំង​បី​ប្រកួត​ ។ Auxerre 9 ប្រកួត​ក្រៅ​ផ្ទះ គឺ 0-4-5 ស៊ុត​បាល់​បាន​ 8 ​គ្រាប់​និង​របូត​វិញ​ 15 គ្រាប់​។

ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ព្រៃ​វែង អណ្តូង​ស្នប់​បូម​ទឹក​លែង​ចេញ

Posted: 13 Jan 2012 02:29 AM PST

កំពុងសប់ទឹកយកទៅប្រើការ
ខេត្ត​ព្រៃ​វែង ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តា​ស្រុក​​មួយ​ចំ​នួនក្នុងខេត្ត មានស្រុក​ស្វា​យ​អន្ទរ​ បាភ្នំ​ កំពង់​ត្រ​បែក​​ និ​ង​ស្រុក​ព្រះ​ស្តេច​​​​ បច្ចុប្បន្ន​​កំពុង​​ជួប​បញ្ហា​​ខ្វះ​​ទឹក​ប្រើ​ប្រាស់​​​​​ជ​ា​​លក្ខ​ណៈ​​ គ្រួសារ​ ក៏​ដូច​ជា​ប្រើ​ប្រាស់​​ក្នុង​ការ​​បូម​ដាក់​ស្រូវ​ប្រាំង​​​ ឬ​ស្រោច​ផល​ដំណាំ​​។ ​

សិស្សគណធ្វើ​ព្រះ​​​រាជ​ពិធី​​បុណ្យ​កតញ្ញូកតវេទីនិង​ចម្រើន​​ព្រះ​​ជន្ម​ថ្វាយ​​​សម្តេច​​សង្ឃទេព វង្ស

Posted: 13 Jan 2012 02:27 AM PST

រាជធានីភ្នំពេញ ៖ លោក​​កែប ជុតិមា ទីប្រឹក្សា​ផ្ទាល់សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ជា​អភិបាល​រាជធានីភ្នំពេញ និង​លោក​ជំទាវបានអញ្ជើញ​ជាអធិបតីក្នុងព្រះរាជ​ពិធី​បុណ្យកតញ្ញូកតវេទី និងពិធីចម្រើនព្រះ​ជន្ម​វស្សាថ្វាយសម្តេចព្រះអគ្គ​មហាសង្ឃរាជាធិបតី​ទេព វង្ស សម្តេចព្រះមហា​សង្ឃរាជនៃព្រះរាជា​ណាចក្រកម្ពុជា គម្រប់​ព្រះជន្ម​៨០យាងចូល៨១​ព្រះវស្សានារសៀលថ្ងៃទី១២ មករា។

ការទស្សន៍ទាយបាល់ទាត់អ៊ី​​តាលី​ស៊េរី A ជុំ​ទី18នៅ​ចុង​សប្តាហ៍​នេះ ក្រុម Inter អាចប្រឈម​មុខជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ Milan​ ចំណែក​ឯ​ ​ក្រុម Juventus និង​ក្រុម Fiorentina មានប្រៀប​ជាងគូ​ប្រកួត​ខ្លួន

Posted: 13 Jan 2012 02:27 AM PST

ការប្រជែងដណ្តើមបាល់គ្នា​រវាង​កីឡា​ករ​ក្រុម Lecce​និង​កីឡាករ​ក្រុម Juventus
ការ​ប្រកួត​បាល់​ទាត់​អ៊ី​តាលី​ស៊េរី A ជុំ​ទី​ 18 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន 9 ប្រកួត​ ។​ ក្រុម​​ខ្លាំង​ប៉ះ​ខ្លាំង​គឺ Inter ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ Milan ។​ចំណែក​ឯ Juventus, Lazio និង​ Fiorentina មាន​​ប្រវត្តិ​រឹង​មាំ​ក្នុង​ផ្ទះ ។ ថ្ងៃ​សៅរ៍ Catania (8) V Roma (7) Catania 8 ប្រកួត​ក្នុង​ផ្ទះ​គឺ 4-2-2 ស៊ុត​បាល់​​បាន 9 គ្រាប់​ និង​របូត​វិញ​ 6 គ្រាប់​ ។ 3 ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Palermo 2-0 ក្នុង​ផ្ទះ​, ស្មើ​​ Parma 3-3 បន្ទាប់មកលេង​ចាញ់ Bologna 2-0 ក្រៅផ្ទះ ។ Roma 9 ប្រកួត​ក្រៅ​ផ្ទះគឺ 4-1-4 ស៊ុត​បាល់​បាន​ 10 គ្រាប់​និង​របូត​វិញ 10 គ្រាប់ដែរ ​។

សហ​រដ្ឋ​អាមេ​រិក​ និង​អាស៊ាន​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ការ​ពិនិត្យ​​យីហោ

Posted: 13 Jan 2012 02:26 AM PST

​​រាជ​ធានី​ភ្នំពេញ ៖ សមា​គម​ប្រជា​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) និង​ការិយា​ល័យ​ផ្នែក​យីហោ និង​ប៉ាតង់​សហ​រដ្ឋ​អាមេ​រិក (USPTO) កាល​ពី​ថ្ងៃ​ទី​១៣ មករា បាន​បញ្ចប់​សិក្ខា​សាលា​កម្រិត​ខ្ពស់​រយៈ​ពេល​​៣​ថ្ងៃ ស្តីពី​ការ​ពិនិត្យ​យីហោ​សម្រាប់​មន្ត្រី​ចំនួន​​២៥​នាក់ មក​ពី​ការិយា​ល័យ​យីហោ​ជាតិ របស់​រដ្ឋ​ជា​សមា​ជិក​សមា​គម​អាស៊ាន។ កម្ម​វិធី​នេះ​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​លេខា​ធិការ​ដ្ឋាន​អាស៊ាន

ប្រ​ជា​នេសាទ​អ៊ិ​ស្លាម​នាំ​គ្នា​ត​វ៉ា​​​​បន្ទាប់​ពី​អាជ្ញា​ធរ​​​​​ឱ្យ​ចេញ​ទូក​​ពី​ច្រាំង​ទន្លេ​ជ្រោយ​ចង្វា

Posted: 13 Jan 2012 02:24 AM PST

ទីតាំងដាក់ទូកនេសាទ
រាជធានីភ្នំពេញ ៖​ ​​ការ​ស្ថា​ប​នា​ច្រាំង​​ទន្លេ​ជ្រោយ​ចង្វា​​ឱ្យមានសោភ័ណភាព និង​ចៀស​វាង​​ផល​ប៉ះពាល់​ដែល​កើត​​​​​​​ឡើង​ជា​យ​ថា​ហេតុ​ អាជ្ញា​ធរ​ រាជ​ធានី​ភ្នំពេញ​បាន​តម្រូវ​ឱ្យ​​អាជ្ញា​ធរ​​​​​សង្កាត់​ខណ្ឌ​ឫស្សី​កែវ រៀប​ចំ​​ទូក​នេសាទ​របស់​ខ្មែរ​​អ៊ិស្លាម​ ដែល​​បាន​មក​ឈប់​ចត​​​តាម​ច្រាំង​ទន្លេ​ជ្រោយ​ចង្វា​​ចាក​ចេញ​​ទៅ​កន្លែង​ ផ្សេង​ ។ ​

«ត្រីងៀត​​​ឆ្លៀតពង»​​មន្ត្រី​សាធារណការ​ខេត្ត​​​មួយ​​​ក្រុម​​​ជាប់​ចោទ​​​ជាន់កឈ្មួញ​​​ដឹក​​ពោត​​

Posted: 13 Jan 2012 02:22 AM PST

​ខេត្តបាត់ដំបង ៖ មន្ត្រីសាធារណការនិង​ដឹកជញ្ជូនខេត្តមួយក្រុម ដែលទទួលបទបញ្ជាពី​អាជ្ញាធរខេត្តឱ្យចុះទៅទប់ស្កាត់រថយន្តធុន​ធ្ងន់​ ដឹកលើសទម្ងន់ នាំឱ្យខូចខាតផ្លូវនៅ​ក្នុង​ស្រុក​បាណន់បានរងការចោទថា បាននិងកំពុង​គាប​សង្កត់យកប្រាក់ពីក្រុមឈ្មួញ​ឬម្ចាស់រថ​យន្ត​ដឹកលើសចំណុះ ដែលរថយន្តមួយគ្រឿង​យ៉ាង​តិចពី១លានរៀល​ទៅ៣លានរៀល ជាថ្នូរនឹង​ការ​បើកផ្លូវឱ្យបន្តដំណើដោយមិនចាំបាច់ប្រើ​ជញ្ជីង​ថ្លឹងទម្ងន់

បាល់ទាត់អេស្ប៉ាញ​ព្រីមេរ៉ា​លីហ្គា​ជុំ​ទី18​សម្រាប់​ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ ក្រុម Sevilla,​Valencia,​Barcelona នឹងឈ្នះ​គូ​ប្រកួត​ខ្លួន​ក្នុង​ទឹកដី

Posted: 13 Jan 2012 02:21 AM PST

កីឡាករ​ក្រុម Valencia ថត​រូប​ជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត​កន្លង​មក
​​ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា​​​​សម្រាប់​ចុង​សប្តាហ៍នេះ​មាន​ 10 ប្រកួត​ ។ ក្រុម​ Osasuna, Valencia, Sevilla, និង​ Barcelona, មាន​សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី​ ។ ថ្ងៃ​សៅរ៍​ Zaragoza(20) V Getafe (12) Zaragoza 8 ប្រកួត​ក្នុង​ផ្ទះគឺ 2-2-4 ស៊ុត​បាល់​បាន​ 6 គ្រាប់​និង​របូត​វិញ​ 12 គ្រាប់​ ។ 3 ប្រកួត​ចុង​ក្រោយ​គឺលេង​ចាញ់ Bilbao 2-1 ក្រៅ​ផ្ទះ, ចាញ់​ Alcorcon 2-0 ក្នុង​ផ្ទះ​ និង​ចាញ់ Santander 1-0 ក្រៅ​ផ្ទះ ។ Getafe 8 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-1-6 ស៊ុត​បាល់​បាន​ 8 គ្រាប់​និង​របូត​វិញ​ 17 គ្រាប់ ។

តាអាចារ្យវត្តអាយុ77ឆ្នាំយលសប្តិចង់ឡើងឋានសួគ៌ចាប់ក្មេងស្រីអាយុ7ឆ្នាំរំលោភ

Posted: 13 Jan 2012 02:19 AM PST

បុរសចំណាស់ជាប់ចោទ
ខេត្ត​ព្រះសីហនុ ៖ រឿង​រ៉ាវ​​​​​នឹក​ស្មាន​​​​មិន​​ដល់​​​​១​ទៀត​បាន​​កើត​ឡើង​​​ជុំ​វិញ​​ករណី ​​ចាប់​រំលោភ​​​​ក្មេងស្រី​​ម្នាក់ គឺ​​ជន​សង្ស័យ​​ជា​​អាចារ្យ​​វត្ត​​វ័យ​​៧៧​​ឆ្នាំ ​ត្រូវ​បាន​ប៉ូលិស​​ស្រុក​កំពង់​​សិលា​នាំ​​ខ្លួន​​មក​​កាន់​​​អធិការ​​ ដ្ឋាន​នគរ​បាល​​​​ស្រុក បន្ទាប់​ពី​​​មាន​ស្ត្រី​ម្នាក់​​​​បាន​ប្តឹង​ចោទ​​ប្រកាន់​​តាអាចារ្យ​​ រូបនេះ​​ថា បាន​រំលោភ​​​​​សេពសន្ថវៈ​​​លើកូន​​ស្រី​របស់​​គាត់​​ដែល​​មាន​​វ័យ​ទើបតែ​​​ ៧ឆ្នាំ​ប៉ុណ្ណោះ ។​

សហព័ន្ធ​កីឡា​វាយ​សី​​​កម្ពុជា​​ប្រជុំ​​បូក​​សរុប​​ការ​​ងារ​​សម្រាប់​ឆ្នាំ​2011

Posted: 13 Jan 2012 02:16 AM PST

ទិដ្ឋភាពនៃកិច្ចប្រជុំ​បូក​សរុប​ការ​ងារ​របស់​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា
រាជ​ធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​ក្រសួង​ការ​ពារ​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ មករា ឆ្នាំ​២០១២ សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​របស់​​ខ្លួន​មួយ​ស្តី​ពី​ការ​ងារបូក​សរុប​វាយ​តម្លៃ​របស់​កីឡា​វាយ​សី​ក្នុង​ឆ្នាំ​២០១១ និង​ទិស​ដៅ​២០១២ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ពី​លោក​ឧត្តម​សេនីយ៍​​ឯក​លី កុសល​ ប្រធាន​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​។

ចូលម៉ាស្សាបន្លំលួចលុយនិងទូរស័ព្ទនារីម៉ាស្សា

Posted: 13 Jan 2012 02:15 AM PST

ជនជាប់ចោទ
រាជ​ធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុម​នារីម៉ាស្សា និងកោសជប់នៅផ្ទះលេខ១៥៩ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌ​ចំការ​មនចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាល​ពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៣ មករា ពី​បទចូលម៉ាស្សា ​រួចបន្លំលួចយកកាបូប​លុយនិង​ទូរស័ព្ទរបស់​នាងម៉ាស្សា។

ថ្កោល​ទោស​ចេតនាអមិត្តៈ ពួក​ជ្រុល​និយម​សៀម​ប៉ង​បង្ក​ហេតុ​រារាំង​ការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ

Posted: 13 Jan 2012 02:11 AM PST

រាជធានីភ្នំពេញ ៖ សកម្ម​ភាព​គួរ​ឱ្យ​​ស្អប់​ខ្ពើម​​មួយ​ដែល​បាន​បង្ក​ឡើង​ដោយ​ក្រុម​ជាតិ​និយម ​​ជ្រុល​​សៀម​មួយ​ដំបរ​ស្វា​ដែល​​បានធ្វើ​បាតុ​កម្ម​នៅ​ខាងក្រៅ​ការិយា​ល័យ​ អង្គ​ការ​សហ​ប្រជា​ជាតិ​​​នៅ​ក្នុង​ទីក្រុង​បាង​កក និង​ពួក​ជ្រុល​និយម​​មួយ​ចំនួន​​​ទៀត​បាន​នាំ​​គ្នា​មក​កាន់​​តំបន់​ព្រំ​ ដែន​​ក្នុង​ស្រុក​​ខាន់​តាឡាក់ ខេត្ត​​សីុសាកេត របស់​ថៃ​ក្នុង​បំណង​នាំ​ព្រះ​​ពុទ្ធ​បដិមា​​ មក​ដាក់​នៅ​ភ្នំ​ទ្រព្យ​ ក្បែរ​ប្រាសាទ​ព្រះវិហារ

ក្រុម​​សា​កល​វិទ្យា​ល័យ​​​អា​​ស៊ី​​អឺ​រ៉ុប​​នៅ​​​តែ​​​​ជា​​ក្រុម​ខ្លាំង​

Posted: 13 Jan 2012 02:10 AM PST

កីឡាករក្រុមបាល់ទាត់សាកលវិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ថត​រូប​ជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត
រាជធានីភ្នំពេញ ៖​ ​បន្ទាប់​ពី​ដណ្តើម​​បាន​តំណែង​​ជា​​ម្ចាស់​ជើង​ឯក​​ពាន​រង្វាន់​បាល់​ទាត់​ក្រប​ខណ្ឌ​​និស្សិត​​ឧ​ត្តម​សិក្សា​ និង​មធ្យម​​​​​សិក្សា​​បច្ចេក​​ទេស​​ឆ្នាំ​​សិក្សា​២០១០-២០១១ កន្លង​មក​នេះ​ក្រុម​បាល់ទាត់​​សាកល​វិទ្យា​ល័យ​អាស៊ី​អឺ​រ៉ុប​នៅ​តែ​​បន្ត​​ភាព​ខ្លាំង​របស់​ខ្លួន​ជា​និច្ច​ គឺ​ដណ្តើម​បាន​​ចំណាត់​ថ្នាក់​​លេខ​​១​ក្នុង​ពូល ក្នុង​ការ​ប្រ​កួត​វគ្គ​ជម្រុះ​​វិលជុំ​ដណ្តើម​ពាន​រង្វាន់​​សម្តេច​តេ​ជោ​​ហ៊ុន សែន CUP 2012 ​ដែលធ្វើ​នៅ​​លើ​ទី​លាន​ខេត្ត​សៀម​រាប ​កាល​ពី​ថ្ងៃ​ទី​១១ មក​រា ​មក​នេះ​ជា​ការ​ប្រកួត​បញ្ចប់​​ ក្នុង​មណ្ឌល​សៀម​រាប ។

ស​មា​ស​ភាព​​ប្រ​កួត​​​​នៅ​​លើ​​សង្វៀន​ទូរទស្សន៍​ CTN សម្រាប់​​​ថ្ងៃ​អា​ទិត្យ​​ ជាម អា​ដាំ​ ជួប ​​ហ៊ីម សារ៉ាន់ ខណៈ​ ផន​ ប៊ុន​​ម៉ៅ ជួប​​ ឃឹម ពេជ្រ​​ចិន្តា​

Posted: 13 Jan 2012 02:03 AM PST

កីឡាករ​ប្រដាល់ ជាម អាដាំ (រូបឆ្វេង) និង​​កីឡាក​រ​ប្រដាល់ ហ៊ី​ម សារ៉ាន់(រូបស្តាំ)
រាជធានីភ្នំពេញ ៖​ ​ជា​ម ​អា​ដាំ មក​ពី​ក្លឹប​​​ឃ្លាំង​មឿង​កីឡា​​ និង​ហ៊ីម សារ៉ាន់ មក​ពី​ក្លឹប​​កីឡា​ប្រ​ដាល់​​ក្រ​សួង​​​ការ​ពារ​ជាតិ​​​​​នឹង​ជួប​គ្នា​នៅ​លើ​សង្វៀន​​​​ CTN ​ថ្ងៃ​អាទិត្យ​​ ទី​១៥ មក​រា ខាង​មុខ​នេះ​​​​ ខណៈ​ផន ប៊ុន​ម៉ៅ មក​ពី​​ក្លឹប​បុរី​​រាជសី​ហ៍​​មាន​​ឫទ្ធិ​ ឡើង​សាក​​កម្លាំង​​ជា​មួយ​ឃឹម​ ពេជ្រ​ចិន្តា មក​ពី​​ក្លឹប​បុរី​នាគ​រាជ ។ ចាំ​មើល​​​មើល៍​ តើ​អ្នក​ណា​ខ្លាំង​ជាង​ ។ ​ម្ចាស់​​​​ជើង​ឯក​គុន​​ខ្មែរ​​វគ្គ​​​១ជា​ម អា​ដាំ ​មួយ​រយៈ​មក​នេះ​​យី​​អ៊ុន​របស់​គេ​ឡើង​ខ្ពស់​គួរ​សម​​ប្រ​កួត​មិន​សូវ​​ដែល​ចាញ់​ឡើយ ។

ប្រកួត​តឺន្នីស​ក្រប​ខណ្ឌធំ​បើក​រដូវ​កាល​កីឡាករ​មូ​រ៉េ​ជួប​ជា​មួយ​​ Harrisonនៅ​ជុំ​ទី​1

Posted: 13 Jan 2012 02:00 AM PST

កីឡាករអង់​គ្លេស អ៊ែន​ឌី មូ​រ៉េ​
អ៊ែន​ឌី មូ​រ៉េ​កីឡាករ​លំ​ដាប់​ទី​១របស់​អង់​គ្លេស​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​របស់​សហ​រដ្ឋ​អាមេរិក Ryan Harrisonក្នុង​ជុំ​ទី​១​នៃ​ក្រប​ខណ្ឌធំ Australian Openឆ្នាំ​២០១២​និង​បន្ទាប់​មក​ទៀត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជួប​ជា​មួយ​កីឡាករ​ស៊ែរប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​។ សម្រាប់​មូ​រ៉េ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​គេ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​លំ​ដាប់​ទី​៨៤​ពិភពលោក Harrison។ រយៈ​ពេល​២ឆ្នាំ​ជាប់​ៗគ្នា​កន្លង​មក​នេះ មូ​រ៉េ​សុទ្ធ​តែ​ទទួល​បរា​ជ័យ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្រ​នៅ​ទី​ក្រុង​ Melbourneប្រទេស​អូ​ស្ត្រា​លី​