The Phnom Penh Post - KHMER: “អ្នកបឹងកក់លើកគ្នាទៅគាំទ្រព្រះតេជគុណ លួន សាវ៉ាត” plus 9 more |
- អ្នកបឹងកក់លើកគ្នាទៅគាំទ្រព្រះតេជគុណ លួន សាវ៉ាត
- បំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគកណ្តាលអាហ្វហ្កានីស្ថាន របួសទាហានណាតូ៧៧នាក់
- ក្រសួងប្រាប់ឲ្យសហគ្រាសអនុញ្ញាតច្បាប់ដល់កម្មករទៅចុះឈ្មោះបោះឆ្នោត
- ថៃឃាត់ខ្លួនពលករកម្ពុជាខុសច្បាប់ច្រើននាក់នៅស្រះកែវ
- លិចសាឡាងចម្លងនៅតង់ហ្សានីស្លាប់ជិត២០០នាក់
- អាជ្ញាធរដាក់ឱសានវាទឲ្យអ្នកភូមិទួលសង្កែរុះរើលំនៅដ្ឋាន
- ក្រុមហ៊ុន APPLE ឈ្នះក្តីលើក្រុមហ៊ុន SAMSUNG នៅក្នុងតុលាការអាល្លឺម៉ង់
- កម្មកររោងចក្រវៃស៊ីនចូលធ្វើការវិញតាមបង្គាប់ពីអាជ្ញាកណ្ដាល
- ថៃរកឃើញវិធីសាស្ត្របង្កើនប្រាក់បៀវត្សរ៍មន្ត្រីរាជការ
- អ្នកប្រើគ្រឿងញៀនម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់យ៉ាងព្រៃផ្សៃ
អ្នកបឹងកក់លើកគ្នាទៅគាំទ្រព្រះតេជគុណ លួន សាវ៉ាត Posted: 11 Sep 2011 03:19 AM PDT ភ្នំពេញៈ អ្នកភូមិបឹងកក់ប្រហែល ២០នាក់ នៅថ្ងៃអាទិត្យនេះ បានលើកគ្នាមកគាំទ្រដល់ព្រះតេជគុណ លួន សាវ៉ាត ខណៈពេលព្រះអង្គនិមន្តមកប្រមែប្រមូលអីវ៉ាន់នៅកុដិរបស់ព្រះអង្គ បន្ទាប់ពីសម្តេចសង្ឃ នួន ង៉ែត បានហាមអនុញ្ញាតឲ្យព្រះអង្គគង់នៅរាល់បណ្តាវត្តនានាក្នុងរាជ ធានីភ្នំពេញ ហើយត្រូវបានបង្ខំឲ្យចាកចេញពីវត្ត។ |
បំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគកណ្តាលអាហ្វហ្កានីស្ថាន របួសទាហានណាតូ៧៧នាក់ Posted: 11 Sep 2011 03:05 AM PDT កាប៊ុលៈ ទាហានដឹកនាំដោយសម្ព័ន្ធមិត្តណាតូ បាននិយាយថា ជនវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់ដែលបានបើកបររថយន្តដឹកអុស មួយគ្រឿង បានវាយប្រហារទៅលើមូលដ្ឋានរបស់សម្ព័ន្ធមិត្តណាតូនៅភាគកណ្ដាល អាហ្វហ្កានីស្ថាន កាលពីរសៀលថ្ងៃអាទិត្យនេះ ដោយផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថានចំនួន ២នាក់ ហើយទាហានបរទេសចំនួន ៧៧នាក់ និងជនស៊ីវិលអាហ្វហ្កានីស្ថានក្រោម ២៥នាក់ទៀត បានរងរបួស ។ |
ក្រសួងប្រាប់ឲ្យសហគ្រាសអនុញ្ញាតច្បាប់ដល់កម្មករទៅចុះឈ្មោះបោះឆ្នោត Posted: 11 Sep 2011 02:53 AM PDT ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដល់ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ឲ្យផ្តល់ការអនុញ្ញាតច្បាប់ដល់កម្មករនិយោជិត បានឈប់សម្រាក ដើម្បីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ |
ថៃឃាត់ខ្លួនពលករកម្ពុជាខុសច្បាប់ច្រើននាក់នៅស្រះកែវ Posted: 11 Sep 2011 02:34 AM PDT បន្ទាយមានជ័យៈ មន្រ្តីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា តម្រួតថៃបានឃាត់ខ្លួនពលករខ្មែរជាច្រើនកាលពីរសៀលថ្ងៃសៅរ៍ម្សិល មិញ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដោយចោទប្រកាន់ពីលួចឆ្លងដែនខុសច្បាប់។ |
លិចសាឡាងចម្លងនៅតង់ហ្សានីស្លាប់ជិត២០០នាក់ Posted: 11 Sep 2011 02:19 AM PDT ស្តូនថោនៈ ប៉ូលិស បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា មនុស្សជិត ២០០នាក់ បានលង់ទឹកស្លាប់នៅពេលដែលសាឡាងផ្ទុកមនុស្សលើសចំណុះមួយគ្រឿង បានលិចលង់នៅភាគខាងកើតទ្វីបអាហ្វ្រិច ខណៈពេលសាឡាងនេះធ្វើដំណើរពីប្រទេសហ្សង់ហ្ស៊ីបា ទៅកាន់កោះភែមបា ដែលនេះគឺជាគ្រោះមហន្តរាយផ្នែកផ្លូវទឹកដ៏អាក្រក់បំផុតនៅក្នុង រយៈពេលយ៉ាងតិច ១៥ឆ្នាំមកនេះ។ |
អាជ្ញាធរដាក់ឱសានវាទឲ្យអ្នកភូមិទួលសង្កែរុះរើលំនៅដ្ឋាន Posted: 11 Sep 2011 01:59 AM PDT ភ្នំពេញៈ តំណាងម្នាក់បាននិយាយនៅថ្ងៃអាទិត្យនេះថា គណៈកម្មាធិការអន្តរក្រសួងមួយ បានចេញឱសានវាទមួយសម្រាប់អ្នកភូមិរស់នៅក្នុងតំបន់ស្ថិតក្រោម គម្រោងជួសជុលផ្លូវរថភ្លើង នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យចាកចេញពីតំបន់នោះនៅត្រឹមថ្ងៃទី២៩ ខែកញ្ញា ហើយរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន ១៨គ្រួសារហើយ បានឯកភាពចាកចេញពីតំបន់នោះ។
|
ក្រុមហ៊ុន APPLE ឈ្នះក្តីលើក្រុមហ៊ុន SAMSUNG នៅក្នុងតុលាការអាល្លឺម៉ង់ Posted: 11 Sep 2011 01:36 AM PDT ដូសែលដូហ្វៈ ក្រុមហ៊ុន Apple បានទទួលជោគជ័យផ្នែកផ្លូវច្បាប់ដ៏គួរឲ្យកត់សម្គាល់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការនាំមុខនៅក្នុង ទីផ្សារកុំព្យូទ័របន្ទះស្ដើងរបស់ខ្លួន នៅពេលតុលាការអាល្លឺម៉ង់ បានរក្សាបម្រាមក្រុមហ៊ុន Samsung លក់កុំព្យូទ័របន្ទះស្ដើង Galaxy Tab ទំហំ ១០,១អ៊ីញ នៅក្នុងប្រទេសនេះ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប។ |
កម្មកររោងចក្រវៃស៊ីនចូលធ្វើការវិញតាមបង្គាប់ពីអាជ្ញាកណ្ដាល Posted: 11 Sep 2011 01:01 AM PDT ភ្នំពេញៈ កម្មករប្រមាណ ៧០០នាក់ នៅរោងចក្រវៃស៊ីន ( Wei Xin ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ សម្រេចចូលធ្វើការវិញតាមដីកាបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញា កណ្តាល កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីកម្មករទាំងនោះបានធ្វើកូដកម្មតវ៉ាជាមួយក្រុមហ៊ុនជិត ១សប្តាហ៍។ |
ថៃរកឃើញវិធីសាស្ត្របង្កើនប្រាក់បៀវត្សរ៍មន្ត្រីរាជការ Posted: 11 Sep 2011 12:53 AM PDT បាងកកៈ លោក វិរុណ តេជៈផៃប៊ូន អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ បានមានប្រសាសន៍ថា រដ្ឋាភិបាលថៃ បានរកឃើញដំណោះស្រាយមួយ ដើម្បីកាត់បន្ថយការទិតៀនចំពោះការផ្តល់ប្រាក់បៀរវត្សដំបូង ចំនួន១ ៥០០០បាតដល់មន្ត្រីរាជការ ដែលមានសញ្ញាបត្រពីសាកលវិទ្យាល័យ តាមរយៈការដំឡើងប្រាក់បៀរវត្សអប្បបរមារយៈពេល៤ឆ្នាំ។ |
អ្នកប្រើគ្រឿងញៀនម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់យ៉ាងព្រៃផ្សៃ Posted: 11 Sep 2011 12:42 AM PDT បាត់ដំបងៈ លោក ខេង ប៊ុនថាន់ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌស្រុកបាណន់ បានឲ្យដឹងថា អ្នកប្រើប្រាស់គ្រឿងញៀនវ័យ ២៤ឆ្នាំម្នាក់ ត្រូវបានមនុស្សមិនស្គាល់មុខសម្គាល់ ហើយក្បាលរបស់គេ ត្រូវបានកាត់ចេញពីខ្លួន និងគ្រវែងចោលឆ្ងាយពីផ្ទះរបស់ជនរងគ្រោះ កាលពីយប់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |