Koh Santipheap Daily

Koh Santipheap Daily


ចិន​ចាប់​ខ្លួន​​សមា​ជិក​បណ្តា​​ក្រុម​ឧក្រិដ្ឋ​ជន​​2.200នាក់​

Posted: 16 Sep 2011 01:05 AM PDT

ក្រសួង​សន្តិ​សុខ​សាធារណៈ​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ថា ប៉ូលិស​បាន​ចាប់ខ្លួន​ជន​សង្ស័យ​ថា ស្ថិត​ក្នុង​ក្រុម​ឧក្រិដ្ឋ​ជន​ប្រមាណ​ជា​២.២០០​នាក់​ ហើយ​កម្ទេច​ក្រុម​ម៉ា​ហ្វី​យ៉ា​ចំនួន​១៨​ក្រុម​ក្នុង​យុទ្ធ​នា​ការ​មួយ​ដែល​បើក​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា ​មក​ក្នុង​កម្រិត​ជាតិ​។

មេជាង​​​​រំលោភ​​​ក្មេង​ស្រី​​​ក្នុង​ផ្ទះ​សំណាក់​​​ជាប់​​គុក​2ឆ្នាំ​និងព្យួរ​​​ទោស3ឆ្នាំ

Posted: 16 Sep 2011 01:00 AM PDT

មេជាងសំណង់ជាប់ចោទ
ខេត្តស្ទឹងត្រែង ៖ ពិរុទ្ធជនម្នាក់បានត្រូវ​តុលា​ការខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគារជា​ បណ្តោះអាសន្នកាលពីថ្ងៃទី២១ ខែកុម្ភៈ ហើយ​និង​បានលើកយក​មក​បើក​សវនាការ​​កាត់​ទោស​នៅ​រសៀលថ្ងៃទី​១៤​ កញ្ញា ឱ្យជាប់ពន្ធនាគារ​ចំនួន​​៥ឆ្នាំ​ពីបទបានល្បួងកូនជាង​ស្រីមិនទាន់​គ្រប់​ អាយុទៅរំលោភនៅផ្ទះសំណាក់​ចំនួន២ដង ​​ហើយត្រូវឃាត់ខ្លួនតាមបណ្តឹង​របស់​ម្តាយ​​ក្មេង​​​ស្រី​ ។

ប៉ាគីស្ថាន ៖ ប្រជាជន3សែននាក់គ្មានទីជម្រក ដោយសារទឹក​ជំនន់​

Posted: 16 Sep 2011 12:58 AM PDT

ប្រជាជនភៀសខ្លួនដោយសារទឹកជំនន់
តាម​ប្រភព​ព័ត៌មាន​អន្តរ​ជាតិ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញាបាន​ឱ្យ​ថា ប្រជាជនរាប់​ពាន់​គ្រួសារ​បាន​ផ្លាស់​ទី​លំនៅ​ដោយសារ​ទឹក​ជំនន់​បណ្តាល​មក​ ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នារដូវ​វស្សា ហើយ​ខណៈ​ពេលនេះ​ពួក​គេ​​កំពុង​ជ្រកនៅឯ​ជំរំ​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​ ជំនន់នៅ​ស្រុកបាឌីន (Badin)ខេត្តស៊ីញ(Sindh) ​ប្រទេស​​ប៉ាគីស្ថាន​ ។ យោង​តាម​របាយការណ៍​របស់​រដ្ឋា​ភិ​បាល​ប៉ាគីស្ថាន និង​ក្រុម​អ្នក​ផ្តល់​ជំនួយ​លោក​ខាង​លិច​បាន​ឱ្យ​ដឹង​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​ គិត​រហូត​ដល់​ចុង​ខែសីហា កន្លង​ទៅ​ បាន​បំផ្លាញ​អស់​ផ្ទះ​ចំនួន​១.២​​លាន​ខ្នង

​ប្រមុខ​​​ប្រតិ​បត្តិ​ការ​​​​​អាល់​កៃ​ដា​​​​នៅ​ប៉ាគីស្ថាន​​​ត្រូវសម្លាប់​​

Posted: 16 Sep 2011 12:55 AM PDT

​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​​​អាមេរិក​​​មួយ​​រូប​រាយការណ៍​​កាលពីថ្ងៃទី​​​​១៥ កញ្ញា ​​​ថា ប្រមុខ​​ប្រតិ​បត្តិ​ការ​អាល់កៃ​ដា​​នៅប៉ាគីស្ថាន​​​​ ឈ្មោះ​​​​អាប៊ូ ​ហាហ្វស៍ អាល់​​សាហ៍រី ​​ត្រូវបាន​​​សម្លាប់​នា​​​សប្តាហ៍​នេះ​​នៅប៉ាគីស្ថាន​។​ អ្នកទទួលខុសត្រូវ​​​រូបនេះដែល​ស្នើមិន​បញ្ចេញ​​​​ឈ្មោះ​​​​បញ្ជាក់​ថា ​​អាប៊ូ ​​ហាហ្វស៍ ​​អាល់ ​សាហ៍រី

កីឡាករ​អូ​ស្ត្រាលី​ម៉ាក ​រេន​សឈ្នះដំណាក់​ទី៥ប្រណាំងកង់ ​Tour of Britain

Posted: 16 Sep 2011 12:45 AM PDT

កីឡាករ​អូស្ត្រាលី​ម៉ាក រេនស-ស្តាំ
កីឡាករ​អូ​ស្ត្រា​លី​​ម៉ាក រេន​ស​​​​បាន​សម្តែង​នូវទឹក​ចិត្ត​រីក​រាយ​យ៉ាង​​ខ្លាំង​បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​​ការ​ប្រណាំង​​កង់​​​​​ដំ​ណាក់​ទី៥​​កម្ម​វិធី​​​​​Tour of Britain​​​​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ទី១៥​​​​​​ខែកញ្ញា​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​ខាង​លើ​​​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Exmouthប្រទេស​អង់​គ្លេស​។

ព្រះបដិមា​​ធ្វើពីលោហ​ធាតុពណ៌ខ្មៅ ទម្ងន់​ជាង​​​៦០គីឡូក្រាម​​​ត្រូវចោរ​​លួច​ទៅ បាត់​

Posted: 16 Sep 2011 12:22 AM PDT

កុដិតម្កល់ព្រះ​បដិមា
​ខេត្ត​កណ្តាល​​​​​ ៖ ​ព្រះបដិមា​​មួយអង្គ​​ធ្វើ​ឡើង​ពីលោធាតុ​​ ពណ៌ខ្មៅ ​ទម្ងន់​​​​​៦៥,៥០គីឡូ​ក្រាម ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​​​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​​តាមរយៈ​លោកទី សុគន្ធ​​ ត្រូវបាន​​ទមិឡ​​ឥតសាសនា​​លួច​យក​ទៅ​បាត់ពីក្នុង​​​កុដិ​​ កាលពី​​ចន្លោះ​​ម៉ោង​​​៤​ទៅ​​​៥​ទៀប​ភ្លឺ​​​ថ្ងៃទី​​​​​​១៦ កញ្ញា ​២០១១ ​ត្រូវ​នឹង​ថ្ងៃ​​ទី​​៤រោជ ​ខែភទ្របទ ​ខណៈ​ពេល​​ព្រះចៅ​​​អធិការ​​វត្តនិមន្ត​​ចេញទៅ​

បង្ក្រាប​រថយន្ត​2គ្រឿង​ដឹក​ផលិត​​ផល​បក្សី​ខូច​គុណ​ភាព​នាំ​ចូល​ពី​ថៃ​​ជាង​2​តោន

Posted: 16 Sep 2011 12:22 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​រថយន្ត​ចំនួន​២​គ្រឿង​លួច​ដឹក​ផលិត​ផល​បក្សី​ចម្រុះ​​ខូច​គុណ​ភាព​ ដែល​ពួក​ឈ្មួញ​ទុច​្ច​រិត​​លួច​នាំ​​ចូល​ពី​ប្រ​ទេស​ថៃ ចំនួន​២.២៥០​គី​ឡូ​ក្រាម ហើយ​ត្រូវសមត្ថ​កិច្ច​​​ចម្រុះ​ដក​ហូត​​ និងធ្វើ​ការ​ដុត​កម្ទេច​ចោល​ នៅព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ​ឆ្នាំ​២០១១​។ ការ​បង្ក្រាប​​​ចាប់​ឃាត់​រថយន្ត​នេះ សមត្ថ​កិច្ច​នគរ​បាល​ស្រុក​អូរ​ជ្រៅ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​១៤

ជនជាតិ​អង់​គ្លេស​​​​ប្រើ​ប្រាស់​ពាក្យ​​​ «សុំ​ទោស» ​​ប្រហែល​​2.920​ដង​ ក្នុង​​មួយ​ឆ្នាំ​

Posted: 16 Sep 2011 12:07 AM PDT


​​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​​ថ្មី​មួយ​បាន​បង្ហាញ​​ឃើញថា ជន​ជាតិ​​អង់​គ្លេស​​ចូល​ចិត្ត​​និយាយ​ពាក្យ​​ថា «សុំ​ទោស​» គឺ​មាន​ចំនួន​ប្រាំបី​ដង​ក្នុង​មួយ​ថ្ងៃ ។ ពេល​​វេលា​​ភាគច្រើន​បំផុត សម្រាប់​​និយាយ​ពាក្យ​ «សុំ​ទោស» គឺមិន​មែន​​ដោយ​សារ​កំហុស​​រប​ស់ពួក​គេ​ទេ ។ ​ការ​ស្ទង់​មតិ​​​ដែល​ធ្វើ​ឡើង​ដោយ New York Bakery Co ​បាន​ឱ្យ​ដឹង​ថា

ចែកស្បៀង​​​និងសម្ភារ​ជូនប្រជាពលរដ្ឋ​ខ្វះ​ខាត​ក្នុងជីវភាព2.035គ្រួសារ

Posted: 16 Sep 2011 12:04 AM PDT

ក្នុងពិធីប្រគល់អំណោយ
ខេត្តតាកែវ ៖ រយៈ​ពេល​២​ថ្ងៃបន្ត​បន្ទាប់​​​គ្នា ​មន្ទីរ​​សង្គម​កិច្ច អតីត​​យុទ្ធជន​ និង​យុវនីតិ​​សម្ប​ទា​ខេត្ត​​​បាន​ចែកអំណោយ​​ដល់ប្រជាពលរដ្ឋ​​ខ្វះ​ខាត​ ក្នុងជីវភាព​​ និងជួបគ្រោះ​​​ធម្មជាតិ​២.០៣៥​គ្រួសារ នៅ​​​ស្រុក​ចំនួន៣​គឺស្រុក​ទ្រាំង ​កោះ​​អណ្តែត និង​ស្រុក​បុរី​ជល​សា​នៅថ្ងៃទី​១៤ ​​និង​១៥ កញ្ញា ។

ចាស់​ជរា​8​នាក់​ទទួល​​អំណោយ​ពី​មូល​និ​ធិ​​ទុរ​គត​ជន​និង​ជន​ចាស់​ជរា​គ្មាន​ទី​ពឹង

Posted: 16 Sep 2011 12:04 AM PDT

ក្នុងពិធីទទួលអំណោយ
ខេត្ត​ព្រះ​សី​ហ​នុ ៖ ​មនុស្ស​ចាស់​ជ​រា​​គ្មាន​ទី​ពឹង​ចំនួន​៨​នាក់ ត្រូវ​បាន​អាជ្ញា​ធរ​ស្រុក​ព្រៃ​នប់ រួមទាំង​សប្បុរស​ជន​ក្នុង​ស្រុក​​​មួយចំនួន​យក​អំណោយ​​ទៅ​ចែក​ជូន​។ ពិ​ធី​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០១១ ​នៅ​ក្នុង​ភូមិ​សំរុងកណ្តាល ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ទិត្យ​ វុទ្ធី អភិបាល​ស្រុក​ព្រៃ​នប់ លោក​ហែម​ វុទ្ធី​ ក្រុមប្រឹក្សា​ស្រុក​និង​ភរិយា​ ព្រះ​គ្រូ​

គណៈប្រតិភូ​ប្រធាន​​សភា​វៀតណាម​​អញ្ជើញ​​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ និង​ជួប​ពិភាក្សា​​ការ​ងារជាមួយ​សម្តេច​ហេង​ សំរិន​

Posted: 16 Sep 2011 12:04 AM PDT

រាជធានីភ្នំពេញ​​​​ ៖ ​កាលពីវេលាម៉ោង​​​១២​និង​​៣០នាទីរសៀល​ថ្ងៃទី​​១៦ កញ្ញា ​​២០១១ គណៈប្រតិ​ភូ​ប្រធានសភា​វៀតណាម ​ដឹកនាំ​ដោយ​លោក​ង្វៀន​ ស៊ីង​​ហុង បាន​មកដល់​ និង​បំពេញ​​​ទស្សនកិច្ច​​​ផ្លូវ​​​រដ្ឋ​នៅ​ព្រះរាជាណា​ច​ក្រ​កម្ពុជា​ហើយ​ ។ ​នៅក្នុង​​ដំណើរទស្សន​កិច្ច​​នេះ លោក​​​គ្រោង​​​​ចូល​​ជួប​​​​ពិភាក្សា​​ការងារ​ជា​មួយ​ថ្នាក់​​ដឹកនាំ​ ជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​​​​​កម្ពុជា និង​​ចូល​ក្រាប​​បង្គំ​គាល់​ព្រះ​

ចិន​បង្ហាញ​​​ឧទ្ថម្ភាគចក្រ​​ទម្ងន់​​1តោន​​របស់ខ្លួន​ក្នុង​​ពិព័រណ៍​មួយ​

Posted: 15 Sep 2011 11:55 PM PDT

ឧទ្ធម្ភាគចក្រ​​ធុនស្រាល​​បំផុត​​លើ​កដំបូង​​របស់​ចិន​ ត្រូវ​បាន​បង្ហាញ​កាលពីថ្ងៃទី​​​​១៥ កញ្ញា ក្នុង​​ឱកាស​​នៃ​ពិព័រណ៍​​ឧទ្ធម្ភាគចក្រ​​​លើក​ដំបូង​របស់​​ចិន​​ដែល​​ប្រព្រឹត្ត​​ទៅ​ពីថ្ងៃទី​​១៥ ដល់ថ្ងៃ​ទី​​​១៨ កញ្ញា ​នៅទីក្រុង​​ទៀន​ជីន ជាទីក្រុង​​កំពង់ផែ​​​​មួយស្ថិតនៅ​​ភាគខាង​ជើង​​ប្រទេស​ចិន​។​

​និស្សិត​សាកលវិទ្យាល័យ​​​​បៀល​ប្រាយ​​ប្រឡូក​​ក្នុងវិស័យ​​សិល្បៈ​

Posted: 15 Sep 2011 11:44 PM PDT

កញ្ញា​ព្រឿង ​​ពេជ្រ​ច័ន្ទម៉ូនីកា ហៅ​កាកា
រាជធានីភ្នំពេញ​​​​ ៖ ជាមួយនឹង​ការ​ខិតខំ​​​សិក្សា​​រៀន​សូត្រ​​​ក្នុងនាម​ជា​និស្សិត​​​ម្នាក់​នៅ ​​សាកល​វិទ្យាល័យ​​​បៀល​ប្រាយ​​ឆ្នាំទី​១ ​ផ្នែកធនា​គារ​​ គឺ​កញ្ញា​ព្រឿង ​​ពេជ្រ​ច័ន្ទម៉ូនីកា ហៅ​កាកា បាន​ចំណាយ​ពេល​​​វេលា​​​ដ៏មានតម្លៃ​​​ខ្លះ​ទៅ​លើ​ការ​ងារ​​សិល្បៈ​ចម្រៀង​​​ ​ និង​សម្តែង​​​ភាព​យន្ត​ដែល​​​ពេលនេះកំពុង​តែ​ចាប់​ផ្តើម​​មានកេរ្តិ៍ឈ្មោះ​​ ​ល្បីក្នុង​​ស្រទាប់​​​យុវវ័យ​។ ​

អភិបាលខេត្ត​​​ស្រះកែវ​ ប្រទេសថៃ ​ដឹក​នាំ​គណៈប្រតិភូ​​ចំនួន​​​​១០០នាក់​ចូល​មក​​កម្ពុជា​

Posted: 15 Sep 2011 11:44 PM PDT

គណៈប្រតិភូថៃចូលតាមច្រកទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត
​ក្រុងប៉ោយប៉ែត​ ៖ ​វេលាម៉ោង​​​​៧​និង​​​​៣០​នាទី​​ព្រឹកថ្ងៃទី​​១៦ ​កញ្ញា ២០១១ ​លោក​សា​និត​​​ណាក​សុខស្រ៊ី អភិបាល​​​ខេត្ត​ស្រះកែវ ​ប្រទេសថៃ ​បានដឹក​នាំគណៈ​ប្រតិភូ​​ចំនួន​​១០០​នាក់ ​ចូល​មក​កម្ពុជា​​តាមច្រក​​ទ្វារ​អន្តរជាតិ​​​​ប៉ោយ​ប៉ែត​ ស្វាគមន៍​​​ដោយ​លោកឈុំ ​វណ្ណ​រិទ្ធិ អភិ​បាល​រង​ខេត្ត​បន្ទាយមានជ័យ និង​លោក​ង៉ោ ម៉េង​ជ្រួន អភិបាល​​​ក្រុង​ប៉ោយប៉ែត ​រួមទាំង​​ស្ថាប័ន​សមត្ថ​កិច្ច​​ពាក់ព័ន្ធ​​​មួយ​ចំនួន​ទៀត​​។​

ព្រះរាជអាជ្ញាចែកអំណោយដល់អ្នកទោស87នាក់ក្នុងពន្ធនាគារខេត្ត

Posted: 15 Sep 2011 11:40 PM PDT

ពិធីចែកអំណោយក្នុងពន្ធនាគារ
ខេត្តប៉ៃលិន ៖ ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ​នេះ​ កាលពីព្រឹក ថ្ងៃទី១៤ កញ្ញា ត្រូវនឹងថ្ងៃកាន់​បិណ្ឌ​ទី២ ក្នុងទឹកចិត្តអាណិត​ស្រឡាញ់ និង​សេច​ក្តីសប្បុរសធម៌ លោក​ជុំ សែន​សទ្ធា ព្រះរាជ​អាជ្ញា​អមសាលាដំបូងខេត្ត បាន​​អញ្ជើញ​ទៅ​ចែក​អំណោយដល់អ្នកទោសចំនួន៨៧​នាក់ នៅ​ក្នុង​ពន្ធនាគារខេត្ត។ ​ចូល​រួម​​ក្នុង​ពិធី​នេះ មាន​លោក​សេង គឹម​ឡាក់ និងលោក​​សេង ផានិត ព្រះ​រាជ

ជនជាតិដើម​ភាគ​តិច​​​គ្រឹង​​ស្វែង​​​​យល់​​ពីដំណើរ​​ការ​សាលា​ក្តី​​​ខ្មែរ​​ក្រហម​

Posted: 15 Sep 2011 11:39 PM PDT

រាជធានីភ្នំពេញ៖ ​«ខ្ញុំមានភាពតក់ស្លុតនិង​រន្ធត់យ៉ាងខ្លាំង នៅពេល​ឃើញរូបថតគំនរ​លលាដ៍​​ក្បាលជនរងគ្រោះ​ខ្មែរ រណ្តៅកប់សព​រួម​ធំៗ​នៅគុកទួលស្លែង និងនៅ​វាល​ពិឃាតជើង​ឯក។ បងប្អូនខ្ញុំក៏បានបាត់បង់​ជីវិតនៅក្នុងរបប​ខ្មែរក្រហមដែរ។ អុីចឹងបាន​ជាខ្ញុំមកសាលាក្តី​ខ្មែរ​ក្រហមនេះដើម្បីដឹងថា តើ​ដំណើរការកាត់ទោស​មេដឹកនាំខ្មែរក្រហម​នេះប្រព្រឹត្តទៅយ៉ាង​ណា?»។

លោក​សា​កូ​ហ្ស៊ី​ ​និងកាមឺរ៉ូន ​ទទួល​​ស្វា​គមន៍​ជា​វីរ​​បុរស​ដោយ​​ពល​រដ្ឋ​លី​ប៊ី

Posted: 15 Sep 2011 11:33 PM PDT

លោក​សា​កូ​ហ្ស៊ី​ និង​លោក​កា​មឺរ៉ូន​​ពេល​ទៅ​មន្ទីរ​ពេទ្យ​​ក្រុង​ទ្រី​ប៉ូលី​មួយ​
មេដឹក​នាំ​បារាំង និង​អង់​គ្លេស​កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា បាន​ទៅ​កាន់​ទី​ក្រុង​បេន​ហ្គា​ហ្ស៊ី​ និង​រដ្ឋ​ធានី​លី​ប៊ី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដោយ​នៅ​ទី​នោះ​មេ​ដឹក​នាំ​ទាំង​២​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត​ពី​សំណាក់​ពល​រដ្ឋ​លី​ប៊ី​ដូច​វីរ​បុរស​។ នៅ​ទី​លាន​សេរី​ភាព​ក្រុង​បេន​ហ្គា​ហ្ស៊ី​ប្រធានា​ធិបតី​បារាំង​ និង​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ត្រូវ​បាន​ទទួល​ដោយ​ពល​រដ្ឋ​លី​ប៊ី​ប្រមាណ​ជា​១.០០០​នាក់។

យេម៉ែន ៖ ​​ការប្រយុទ្ធគ្នា​ផ្ទុះ​​ឡើង​​វិញ ​ទោះបី​មាន​​​បទឈប់​បាញ់​​គ្នា​

Posted: 15 Sep 2011 11:23 PM PDT


​ស្នូរផ្ទុះ​​ និងស្នូរ​​កាំភ្លើង​​នៅតែ​​លាន់​ឮ​នា​ព្រឹក​​​ថ្ងៃ​ទី​​​​១៥ កញ្ញា ​​នៅទីក្រុង​​សាណា​ រដ្ឋធានី​​យេ​ម៉ែន ដែលបំផ្លាញ​​​បទ​ឈប់បាញ់​គ្នា ​ចុះ​ហត្ថ​លេខា​​​​រវាង​បណ្តា​ប្រមុខ​​​កុលសម្ព័ន្ធ​​​​ប្រឆាំង​​ប្រធា​នាធិបតី លោកអាលី អាប់​ឌុល​ឡាហ៍ ​សាឡេហ៍ ​និង​​​កង​ទ័ព​យេម៉ែន​​​​។​ ការបាញ់​​កាំភ្លើង​​ធំ និង​អាវុធ​​​ស្វ័យ​ប្រវត្តិ​​​​ត្រូវ​បានប្រជា​ជន​​រាយការណ៍​ថា

សង្ឃ​ទំនើង​គ្មានសាសនា​​​រំលោភ​ក្មេង​ស្រី​​​២​នាក់​ផ្សេង​គ្នា​ក្នុងវត្ត​

Posted: 15 Sep 2011 09:06 PM PDT


​ខេត្តកំពង់ធំ​​​​​ ៖ ​មិន​​មែន​ជា​ការ​ចង់​បន្ទាប​បន្ថោក​ ​​ឬ​ធ្វើ​​​ឱ្យ​​​ប៉ះពាល់​ដល់​​ព្រះ​ពុទ្ធ​សាសនា​ទេ ដែល​​កោះសន្តិភាព​លើក​យក​បុគ្គល​ជា​សង្ឃ​​​​ទំនើង​​​​​​ឥត​​កេរ្តិ៍​ខ្មាស​​​មួយរូប ដែល​​បានធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​​​​ដល់​​ព្រះពុទ្ធ​សាសនា ​​និង​ធ្វើ​​​ឱ្យ​មហា​ជន​​​ពុទ្ធបរិស័ទ​​ក្នុង​ស្រុក​​ស្ទោង​មាន​​ការ​ភ្ញាក់​ផ្អើល​ និង​​ហួសចិត្ត​គ្រប់គ្នា​

ស្រវឹងស្រា​​​ជោក​មានមួក​​សុវត្ថិភាព​​​អត់​ពាក់ ​ដួលម៉ូតូ​​សន្លប់ធំ​

Posted: 15 Sep 2011 09:04 PM PDT

​
រាជធានីភ្នំពេញ​​​​ ៖ បុរស​​មិន​ស្គាល់​អត្ត​​សញ្ញាណ​ម្នាក់​​​​ត្រូវ​បាន​​​​រថយន្ត​​សង្គ្រោះ​​ដឹក​ទៅ​មន្ទីរពេទ្យ​​​ភ្លាម​ៗ ខណៈ​​​បុរស​នេះ​បើក​ម៉ូតូ​ម៉ាក​​​វ៉េវ ​​អាល់ហ្វា​​មួយគ្រឿង ពណ៌ខ្មៅ ​​ពាក់ស្លាក​លេខ ភ្នំពេញ ​1HT-2204 ក្នុងល្បឿន​លឿន​​ពី​លិច​ទៅកើត។ នៅពេលមក​ដល់​​ចំណុច​ស្តុប​​​​ទេព​​ផន ប្រសព្វ​ជាមួយនឹង​មហាវិថី​​​​​​ម៉ៅ​សេទុង

​អេស្ប៉ាញ ៖ ​ចាប់​កូកាអ៊ីន​​450​គីឡូក្រាម ​​លាក់ក្នុង​​ផ្លែ​ចេក​

Posted: 15 Sep 2011 08:53 PM PDT

គ្រឿងញៀន​​កូ​កាអ៊ីន​​​
​ប៉ូលិស​​ចាប់​រឹប​អូស​យក​បានគ្រឿងញៀន​​កូ​កាអ៊ីន​​​ដល់​ទៅ​​​​៤៥០គីឡូក្រាម ​នៅភាគខាង​ត្បូង​​​អេស្ប៉ាញ​​ ។ ​​គ្រឿងញៀន​​​ទាំង​នេះ​​លាក់​ក្នុង​​​ផ្លែ​ចេក​ធ្វើ​ពី​​ប្លាស្ទីក​​។​ ផ្លែ​ចេក​​សិប្ប​​និមិត្ត​ដែលមានលាក់​កូកា​អ៊ីន​​នាំ មក​ពី​ប្រទេស​អេក្វាឌ័រ​។​ អ្នករត់ពន្ធគ្រឿងញៀន​​​​៤​នាក់ ​ជាជនជាតិ​អេស្ប៉ាញ​ និងកូឡុំ​ប៊ី​​ត្រូវ​ចាប់​ខ្លួន​។​

​វាយប្រហារ​អត្តឃាត​មួយ​នៅប៉ាគីស្ថាន​​​ស្លាប់​​31​នាក់​របួស​​​50នាក់​

Posted: 15 Sep 2011 08:41 PM PDT


ទូរទស្សន៍​ក្នុងស្រុក​​​ DAWN រាយការណ៍​ថា ​មនុស្សយ៉ាង​​​តិច​​៣១នាក់​ស្លាប់​​ ហើយ​​​៥០នាក់​ទៀត​ត្រូវ​​របួស​ពេលជនអត្តឃាត​ម្នាក់​បាន​វាយ​ប្រហារ​​​​លើ​ពិធី​បុណ្យ​សព​​របស់​​ប្រមុខ​កុលសម្ព័ន្ធ​​​ស្និទ្ធ​​​រដ្ឋាភិបាល​​ម្នាក់​នៅ​ស្រុក​​បាស់ ​​ឌៀរ​ នា​​ភាគ​​ពាយ័ព្យ​​ប៉ាគីស្ថាន​។​ ​ប្រភព​ប៉ូលិស​​​​គូស​បញ្ជាក់​​ថា ជន​អត្តឃាត​​ម្នាក់​​​បាន​ធ្វើ​​ឱ្យ​​គ្រឿង​​​ផ្ទុះ​​​ដាក់​​​ជាប់ខ្លួន​គេ​

​ឆេះ​ក្នុង​​នាវា​កម្សាន្ត​​​មួយគ្រឿង​នៅ​​​ន័រវែស​​ស្លាប់​2នាក់​

Posted: 15 Sep 2011 08:39 PM PDT

នាវាកម្សាន្ត​​​ដែល​​កំពុង​​​មាន​​ភ្លើង​ឆេះ​
​ប៉ូលិស​រាយការណ៍​​​ថា សមាជិក​ក្រុម​នាវិក​​​២​នាក់​បានត្រូវ​ស្លាប់ ហើយ​​៩​នាក់​ទៀត​ត្រូវ​របួស​កាលពីថ្ងៃទី​​​១៥ កញ្ញា ​ដោយ​សារ​ភ្លើង​​​ឆាបឆេះ​ក្នុង​​នាវា​កម្សាន្ត​មួយគ្រឿងក្នុង​ដែនទឹក​នៃ​ឆ្នេរ​​​សមុទ្រ​ខាង​លិចរបស់​​ន័រវែស​។​ អ្ន​ករបួស​​២នាក់ត្រូវភ្លើង​​រលាក​ធ្ងន់ធ្ងរ ​និង​ពុល​ផ្សែង ហើយ​​អ្នក​ដំណើរ​​​២០៧​នាក់ ក្នុង​នាវា​នោះ​ និង​ភាគច្រើន​​នៃ​សមាជិក​​​ក្រុម​នាវិក​​ចំនួន​​​៥៥​នាក់

សហរដ្ឋ​​អាមេរិក​​អំពាវ​នាវ​​​ដល់​ជនជាតិ​​ខ្លួនឱ្យ​​ចាកចេញ​​ពីស៊ីរី​​ជាបន្ទាន់

Posted: 15 Sep 2011 08:36 PM PDT

សហរដ្ឋអាមេរិក​បានអំពាវនាវ​​កាលពីថ្ងៃ​ទី​១៥ កញ្ញា ​​ដល់ជនជាតិខ្លួន​ឱ្យ​ចាក​ចេញ​​ពី​ប្រទេស​ស៊ីរី​​ជាបន្ទាន់ ​ដោយ​លើក​ឡើងពីភាព​មិន​ច្បាស់លាស់​​នៃសភាពការណ៍​បច្ចុប្បន្ន​​ក្នុង​​ប្រទេស​អារ៉ាប់​នេះ ។ ​ក្រសួង​ការបរទេស​​អាមេរិក​ក្នុង​ការ​​ណែនាំ​​មួយ​ថ្លែង​ថា ក្រសួ​ងការបរ​ទេស​ណែនាំ​ដល់​បណ្តា​​​​អ្នក​ដែល​ស្ថិត​នៅ​​ស៊ីរី​​ឱ្យ​ចៀស​វាង​កុំ​ធ្វើ​​ដំណើរ​​មិន​ចាំបាច់​​

សម្តេច​តេជោ​​​​ស្វាគមន៍​​ជួប​សន្ទនា​​ជា​មួយអតីត​​នាយករដ្ឋមន្ត្រី​​​ថៃ​ ប៉ុន្តែ​​មិន​ពិភាក្សា​​ផលប្រយោជន៍​​​​រដ្ឋាភិបាល​

Posted: 15 Sep 2011 08:10 PM PDT


រាជធានីភ្នំពេញ​​​​ ៖ សម្តេច​​អគ្គមហាសេនា​បតីតេជោ​​​ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​បាន​ប្រកាស​​​​ថា សម្តេច​នឹង​ទទួល​បដិសណ្ឋារកិច្ច​​​​នៅវិមាន​​​សន្តិភាព​​ចំពោះអតីត​​នាយករដ្ឋមន្ត្រី​​​ថៃ ថាក់ស៊ីន ​​ស៊ីណាវ៉ាត្រា ​ដែលនឹង​មក​​ដល់​កម្ពុជា​​នៅ​រសៀល​​ថ្ងៃទី​​១៦ កញ្ញា ​​២០១១ នេះ គឺ​មួយថ្ងៃ​​បន្ទាប់ពី​​ពិធីទទួល​​បដិសណ្ឋារកិច្ច​​ផ្លូវ​ការ​​​ត្រូវ​បានធ្វើឡើង​​​​ជូនចំពោះ​លោកស្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា ​នាយករដ្ឋមន្ត្រី​ថៃថ្មី

ប្រតិភូ​​​​ថៃ​​២​ក្រុម​ផ្សេង​គ្នា​​​ចូលមក​កម្ពុជា​​​មួយ​​​ទៅ​សៀម​រាប ​មួយ​​​​​ទៅភ្នំពេញ ​​​​

Posted: 15 Sep 2011 07:38 PM PDT

ក្បួន​​រថយន្ត​​ប្រតិ​ភូ​​ថៃ​បាន​មក​ដល់​ច្រក​ទ្វារ​​ប៉ោយប៉ែត
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​ព្រឹកថ្ងៃទី​​​១៦ កញ្ញា ​២០១១ នេះ គេឃើញ​​ប្រតិភូ​​​ថៃ​​២ក្រុម​​​ផ្សេង​គ្នា បានចូល​​មក​កម្ពុជា​​តាមច្រក​​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ ដោយ​​ជិះ​រថយន្ត​​ជា​ច្រើន​​​​គ្រឿង​​ ​ហើយ​បើ​តាម​ប្រភព​ពី​មន្ត្រី​​កម្ពុជា​​នៅច្រក​ទ្វារ​ប៉ោយប៉ែត​​​បង្ហើប​​​ថា ប្រតិភូ​នេះ​មួយក្រុម​​​ត្រូវ​​ទៅចូល​​រួម​​ប្រជុំ​នៅ​ខេត្ត​​​​សៀម​រាប​ និង​វាយ​​កូនហ្គោល ឯ​មួយក្រុម​​​ទៀត​ត្រូវ​​ទៅ​ជួបលោក​

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ​​​​​​មក​ទទួល​មេដាយ​​​នៅ​កម្ពុជា រសៀល​នេះ​

Posted: 15 Sep 2011 07:13 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​​​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត់ត្រា នឹងអញ្ជើញ​​​មក​កាន់​​ប្រទេសកម្ពុជា​ដើម្បីទទួល​មេដាយ និង​ចូល​រួមសិក្ខា​សាលា​នៅរាជ​បណ្ឌិត្យ​សភា​កម្ពុជា​នាវេលា​រសៀល​​ថ្ងៃទី១៦ កញ្ញា ២០១១ នេះ​ ​គឺ​មួយថ្ងៃ​ក្រោយ​ពេល​ដែល​នាយករដ្ឋ​មន្រ្តី​ថៃ លោកស្រី​យីង​​ឡាក់ ស៊ី​ណា​វ៉ាត់ត្រា

ប្រាក់យន់​ចិនទំនង​ផ្លាស់​ប្តូរ​ទាំងស្រុង​​ ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៀត

Posted: 15 Sep 2011 06:53 PM PDT

ទីប្រឹក្សាជាន់​ខ្ពស់នៃធនាគារ​ប្រជាមានិត​ចិននិយាយថា​​ រូបិយវត្ថុចិន​នឹងផ្លាស់ប្តូរ​ទាំង​ស្រុង​នៅ​រយៈពេល៥ឆ្នាំ​ទៀត​ ដរាបណា​គ្មាន​ការ​រង្គោះ​​​រង្គើខ្លាំងជា​ថ្មីដល់សេដ្ឋកិច្ច​។ លោក ​Li Daokui ​ដែលជាទីប្រឹក្សា​ជាន់ខ្ពស់នៃ​​ធនាគារ​បាន​ច្រានចោល​ទស្សនៈថា ​ការកើនឡើង​​ប្រាក់​យន់ដោយ​​សេរីនឹងប៉ះពាល់​ដល់ការនាំចេញ ​និង​សេដ្ឋកិច្ចចិន។​

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី ​16 កញ្ញា

Posted: 15 Sep 2011 06:46 PM PDT

មនុស្ស​ស្លាប់​​ជាង​២៥.០០០​នាក់​​ដោយ​សារ​ការ​​រញ្ជួយ​ដី​​កម្រិត​​៧,៩​រិច​ស្ទ័រ​នៅ​​​អ៊ីរ៉ង់​នា​ឆ្នាំ​១៩៧៨
*ឆ្នាំ១៩៧៥-​ប្រទេស​ហ្គីណេ​ទទួល​បាន​ឯក​រាជ្យ​​ពី​អូស្ត្រាលី។ *ឆ្នាំ១៩៧៨-ការរញ្ជួយ​ដី​​កម្រិត៧,៩​រិច​ស្ទ័រ​ បាន​កើត​ឡើងនៅ​ទី​ក្រុង​​តាបាស (Tabas) ប្រទេស​​អ៊ីរ៉ង់​ ​ប​ណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​២៥.០០០​នាក់ ។ *ឆ្នាំ២០០៨-​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​សូម៉ាលី ​បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​​អស់​ចំនួន​៨៣៨​នាក់ គិត​ចាប់​តាំង​ពី​ខែ​មិថុនា ​រហូតមក​ដល់​ថ្ងៃទី​១៦ កញ្ញា ។

ហូឡង់D2ជុំទី6​ថ្ងៃនេះ​​​ Eindhoven,​Oss,​Almere,​Maastricht​ សង្ឃឹមឈ្នះ​គូប្រកួត

Posted: 15 Sep 2011 06:36 PM PDT

ការ​ប្រកួត​បាល់​ទាត់​ហូ​ឡង់​D2 ជុំ​ទី​6​សម្រាប់​​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​8ប្រកួត​។ ក្រុម Eindhoven, Almere, Oss, Willem II និង Maastricht មាន​សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី​។ Eindhoven 2ប្រកួត​ក្នុង​ផ្ទះគឺ 2-0-0 ​ទាត់​បាល់​បាន​6គ្រាប់ និង​របូត​វិញ1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Telstar 3-1 ក្នុង​ផ្ទះ​ឈ្នះ​Helmond 1-0 បន្ទាប់​មក​លេង​ស្មើ AGOVV 0-0 ក្រៅ​ផ្ទះ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!