Cambodia Home Heart & Soul: “Sacravatoons no 2214 : " The Small Fishes "” plus 1 more

Cambodia Home Heart & Soul: “Sacravatoons no 2214 : " The Small Fishes "” plus 1 more


Sacravatoons no 2214 : " The Small Fishes "

Posted: 12 May 2012 07:45 PM PDT

Sacravatoons no 2213 : " UN special Rapporteur "

Posted: 12 May 2012 06:50 PM PDT

VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ពួក​មេដឹកនាំ​នយោបាយ​ក្រិក បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល

Posted: 12 May 2012 08:54 AM PDT

គេ​រំពឹង​ថា​លោក អ៊ីវ៉ាងហ្គីឡូស វេនីហ្សេឡូស (Evangelos Venizelos) មេ​ដឹកនាំ​សង្គម​និយម​ក្រិក​នឹង​ប្រគល់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​មួយ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ក្រិក​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ភាព​ទាល់​ច្រក​ខាង​នយោបាយ​និង​បញ្ចៀស​មិន​ឱ្យ​មាន​ភាព​ចព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត​​សម្រាប់​យប់​ថ្ងៃ​សៅរ ទី​១២​ ខែ​ឧសភា។ាំបាច់​ក្នុង​ការ​បោះឆ្នោត​ជា​ថ្មី។

កាល​ពី​ថ្ងៃ​សុក្រ​នេះ លោក វេនីហ្សេឡូស បាន​ប្រកាស​ថា​គណបក្ស ស៊ីរីហ្សា (Syriza) ចម្រុះ​ឆ្វេង​និយម​ជ្រុល បាន​ប្រកែក​មិន​ព្រម​ចូល​រួម​ជាមួយ​ពួក​សង្គម​និយម​និង​ពួក​អភិរក្ស​និយម​នៅ​ក្នុង​រដ្ឋា ភិ បាល​ឯកភាព​មួយ​ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​កម្មវិធី​ត្បិត​ត្បៀត​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។ គណបក្ស​សង្គម​និយម​និង​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​ដែល​ជា​ពួក​អភិរក្ស​និយម​បាន​ស្នើ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ជា​លំដាប់​នូវ​វិធានការ​ត្បិត្បៀត​ដែល​បាន​ដាក់​កំហិត​ដោយ​សហភាព​អឺរ៉ុប​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ថ្នូរ​នឹង​ការ​ទទួល​ប្រាក់​កម្ចី​សម្រាប់​ជួយ​សង្គ្រោះ​ខាង​ហិរញ្ញ វត្ថុ។ ពួក​អ្នក​ឆ្វេង​និយម​ចង់​ឱ្យ​មាន​ការ​លប់​ចោល​វិធានការ​ទាំង​នោះ​ជា​បន្ទាន់។ ប្រសិន​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​មុន​ថ្ងៃ​ទី១៧ ឧសភា ទេ នឹង​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

វេណេស៊ុយអេឡា៖ លោក​ប្រធានាធិបតី ហ៊ុយហ្គោ ឆាវេស (Hugo Chavez) នៃ​ប្រទេស​វេណេ​ស៊ុយ​​អេឡា (Venezuela) បាន​វិល​ត្រទ្បប់​មក​ពី​ប្រទេស​គុយបា (Cuba) ​វិញ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ក្រោយ​ពី​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​រយៈពេល​១១​ថ្ងៃ ដោយ​លោក​បាន​ហៅ​ការ​ព្យាបាល​ចុងក្រោយ​បង្អស់​ដោយ​វិទ្យុ​សកម្ម​របស់​លោក​ថា​ជា​ជោគជ័យ​មួយ។

ស.រ.អា៖ លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា បាន​ស្នើ​សភា​ឱ្យ​ធ្វើ​តាម​បញ្ជី​ដែល​ត្រូវ​ធ្វើ​មួយ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​នឹង​ជំរុញ​ការ​បង្កើត​ការងារ​និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លូតលាស់។

<!--IMAGE-RIGHT-->ឥណ្ឌូនេស៊ី៖ ពួក​អ្នក​ស្វែងរក​បាន​ជំរុល​ទៅ​មុខ​យឺត​ៗ​នៅ​លើ​ភ្នំភ្លើង​ដាច់​ស្រយាល​និង​អសកម្ម​មួយ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​យក​សាក​សព​ជន​រងគ្រោះ​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​​ដ៏​ប្រល័យ​និង​ប្រកប​ដោយ​អាថ៌​កំបាំង​មួយ។

កូរ៉េខាងជើង៖ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា​ក្នុង​រយៈពេល​តិច​ជាង​ពីរ​អាទិត្យ​ក្រោយ​ពី​បាន​ត្រូវ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត​ដោយ​អ.ស.ប. ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ប្រមុខ​រដ្ឋ​ដែល​មាន​តែ​ឈ្មោះ​តែ​គ្មាន​អំណាច​របស់​ខ្លួន​និង​មន្ត្រី​ខាង​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ពីរ​នាក់​ទៅ​កាន់​ប្រទេស​សិង្ហបូរី​និង​ប្រទេស​ ឥណ្ឌូនេស៊ី នៅ​ក្នុង​ការ​ធ្វើដំណើរ​មួយ​ដែល​ហាក់​ដូចជា​មាន​គោលដៅ​ទាក់​ទាញ​ឱ្យ​មាន​វិនិយោគ​ពី​ក្រៅ​ប្រទេស។

 

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “'Golden memories . . .'” plus 7 more

Khmerization ខែ្មរូបនីយកម្ម: “'Golden memories . . .'” plus 7 more


'Golden memories . . .'

Posted: 12 May 2012 06:30 AM PDT

Philippines may tap Cambodia rice buffer stocks

Posted: 11 May 2012 11:25 PM PDT

Donors Can Play a Role Lifting ‘Cambodia’s Curse’: Author

Posted: 11 May 2012 11:20 PM PDT

UN Rights Envoy Warns Against Continued Landlessness

Posted: 11 May 2012 11:18 PM PDT

Indigenous Cambodians struggle against land concessions and intimidation

Posted: 11 May 2012 11:14 PM PDT

“The Playground” by Terrence M. McCoy [A book about Chinese investments in Cambodia]

Posted: 11 May 2012 05:22 PM PDT

Hundreds mourn killed Cambodian activist

Posted: 11 May 2012 05:17 PM PDT

Cambodia needs more transparency in dealing with economic concessions – UN

Posted: 11 May 2012 05:15 PM PDT

Koh Santipheap Daily

Koh Santipheap Daily


បង្ក្រាប​ជន​សង្ស័យ​2នាក់​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ញៀន​ចំនួន​ជិត​2.000​គ្រាប់​

Posted: 12 May 2012 12:40 AM PDT

ខេត្តស្ទឹង​ត្រែង​ ៖ លោក​ស្រី​ស៊ុន​ យ៉ឺត​ ព្រះរាជអាជ្ញា​រង​អ​ម​សាលា​ដំបូង​ខេត្ត​ ​កាលពី​ថ្ងៃទី​១០ ឧសភា​ បាន​ដឹក​នាំ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ​ធ្វើ​ការ​ឡោម​ព័ទ្ធ​និងឆែក​ឆេរ​ផ្ទះ​ជួល​មួយ​​កន្លែង​​​ ​ព្រម​ទាំង​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ ដែល​ពាក់​ព័ន្ធ​ ដោយ​រឹប​អូស​បានថ្នាំ​ញៀន​ ប្រភេទ​មេតំហ្វេ​តាមីន​​ជិត​២.០០០​គ្រាប់​ ​​។ ជន​សង្ស័យ​ទាំង​២​នាក់​នេះ​​ ម្នាក់​​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល

បើក​​យុទ្ធនា​​ការ​​​​ផ្សព្វ​​ផ្សាយ​​​ច្បាប់​​ស្តី​​​ពី​​ការ​​ប្រយុទ្ធ​​​ប្រឆាំង​​​​អំពើ​​ពុក​​រលួយ​​​​

Posted: 12 May 2012 12:25 AM PDT

ទិដ្ឋ​ភាព​នៃ​ពិធី​បើក​យុទ្ធនា​ការ​
រាជ​​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖​ ដើម្បី​ឱ្យ​ច្បាប់​​​ស្តី​ពីកា​រ​​​ប្រឆាំង​​​អំពើ​​ពុក​រលួយ​​​បាន​ជ្រួត​ជ្រាប​​​ដល់​សា​ធារណជន​ទូ​ទៅ​​ និង​សំដៅ​​​ឱ្យ​ប្រជា​​ពលរដ្ឋ​​​បាន​ចូល​រួម​​​ចំណែក​​​ក្នុង​​ការ​​ទប់​ស្កាត់​​​អំពើ​​​ពុក​រលួយ​​​នោះ​ អង្គ​ភាព​​ដ៏​មាន​សារ​សំខាន់​​​មួយនេះ​​បាន​បើក​យុទ្ធ​នាការ​​​ផ្សព្វ​ផ្សាយ​​ និង​អនុវត្ត​​​ច្បាប់​ស្តី​ពី​​​ការ​ប្រយុទ្ធ​ប្រឆាំង​​​អំពើ​ពុក​រលួយ​​ ។ ជាក់​ស្តែង​​​

ប្រពន្ធ​​កូន​ខ្ចីចាប់​​រំលោភ​ប្អូន​ថ្លៃ​​​អាយុ​13​ឆ្នាំ​បាន​សម្រេច​​​ត្រូវ​ឃាត់​​ខ្លួន​

Posted: 12 May 2012 12:10 AM PDT

ជនជាប់ចោទត្រូវបានចាប់​ខ្លួន
ខេត្តបន្ទាយ​​មានជ័យ​ ៖ បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ចនគរបាលស្រុកថ្មពួកឃាត់ខ្លួននៅវេលាម៉ោង​៤​និង៣០នាទីរសៀល​ថ្ងៃទី៩ ឧសភា នៅ​ឃុំគោករមៀត ស្រុកថ្មពួក ពីបទរំលោភ​ប្អូនថ្លៃ​របស់​ខ្លួន​អាយុ១៣ឆ្នាំ ហើយបញ្ជូនទៅ​កាន់​ការិ​យា​ល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់​នៃ​ស្នង​​ការ​ដ្ឋាននគរបាលខេត្ត​ ដើម្បី​រៀបចំសំ​ណុំរឿង​តាម​​នីតិវិធី ។

លោក​ជំទាវ​ជា​ ខេង​ ស៊ុយ សែម សួរ​សុខ​ទុក្ខ​​និង​ចែក​អាហារ​បំប៉ន​នៅ​ឃុំ​បឹង​ខ្នា

Posted: 12 May 2012 12:00 AM PDT

លោក​ជំទាវ​ជា​ ខេង​ ស៊ុយ សែម សួរ​សុខ​ទុក្ខ​​និង​ចែក​អាហារ​បំប៉ន​នៅ​ឃុំ​បឹង​ខ្នា
ខេត្ត​ពោធិ៍​សាត់ ៖ ថ្ងៃ​ទី​១១ ឧសភា ​លោក​ជំទាវ​ជា​ ខេង​ ភរិយា​លោក​រដ្ឋ​មន្ត្រី​ស៊ុយ​ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​​ រ៉ែ និង​​ថាម​ពល ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ ចុះ​ជួយ​ខេត្ត​​ពោធិ៍​សាត់ អម​ដំណើរ​​ដោយ​លោក​ជំទាវ​ ទី នរិន្ទ លោក​ជំទាវ​តាន់ គឹម​វិន​ លោក​ជំទាវ​​ខូយ សុខា ​បាន​ជួប​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខ​​ និង​នាំ​យក​អំណោយ​​ទៅ​ចែក​​ជូន​ប្រជា​ពលរដ្ឋ​​នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន​ ។

ជិះ​ម៉ូតូ​​​​ឌុបប្អូន​2នាក់​​​​និង​ក្មួយ​​​ម្នាក់​​ទៅ​មើល​​​​​ពិធី​​​សម្ពោធ​​​​កាស៊ីណូ​​​​បុក​ឆ្កែ​រត់​ឆ្លង​ផ្លូវ​

Posted: 11 May 2012 11:45 PM PDT

ជនរងគ្រោះកំពុងសម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ឈ្មោះឃឿន រ៉ាវី អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិអូរជ្រាំ ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ បាន​រង​​​របួស​​​ជា​ទម្ងន់​​ខណៈជិះ​ម៉ូតូ​ឌុបប្អូន​២នាក់ និងក្មួយ​ម្នាក់​ទៅមើលពិធី​​សម្ពោធ​កាស៊ីណូនៅផ្សារព្រំ ហើយ​​​​បុក​ឆ្កែ​​ដួល ។ ហេតុការណ៍​​នេះ​បាន​​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​​៧​និង​​៤៥​នាទីយប់​​​ថ្ងៃទី​​​៩ ឧសភា​ នៅតាម​​​ផ្លូវ​​លំ​ក្នុង​ភូមិ​​អូរ​ជ្រាំ ឃុំ​ស្ទឹង​​​​ កាច់ ។

តូចចិត្ត​ក្រីក្រ​និង​មាន​ជំងឺ​​​ លេប​ថ្នាំ​​កណ្តុរនិង​លោត​សម្លាប់​ខ្លួន ​​មិនស្លាប់​

Posted: 11 May 2012 11:30 PM PDT

យុវជនដែលប៉ងសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​​តូច​ចិត្ត​​​ខ្លួន​ឯងក្រីក្រ​​​ពេក​​ និង​មានជំងឺ​​​ប្រចាំាកាយ​​​​ផងបាន​សម្រេច​​​ចិត្ត​​​​​លេប​ថ្នាំ​​បំពុល​​​កណ្តុរ​​រួច​លោត​សម្លាប់​​​ខ្លួន​​ពីលើ​ជាន់ទី១​ផ្ទះជួល​​​​មួយ​កន្លែង​​​បង្ក​ឱ្យ​មាន​​​​ការ​ភ្ញាក់​ផ្អើល​​​​ទាំងយប់ ប៉ុន្តែ​​​​ការ​ប៉ុន​ប៉ង​​​សម្លាប់​​ខ្លួន​នេះ​មិន​បាន​សម្រេច​​​ទេ ​ដោយ​សារ​​​លោត​ទៅ​​​ធ្លាក់ចូល​ភក់​ហើយត្រូវ​ក្រុមគ្រួសារ​​នាំទៅកាន់​មន្ទីរពេទ្យ​​​ជួយ​សង្គ្រោះ​​ទាន់​ពេល​វេលា ។

បញ្ចូល​​សមាជិក​​បក្ស​​ថ្មី​ចំនួន​ 464នាក់ដែ​ល​ផ្តាច់​ខ្លួន​​មក​ពី​គណបក្ស​​​ផ្សេង​ៗ​

Posted: 11 May 2012 11:20 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​ ៖ គណៈកម្មាធិការបក្ស​ប្រជាជនកម្ពុជាសង្កាត់ព្រែកលៀប កាល​ពី​ព្រឹក​ថ្ងៃទី១១ ឧសភា បានរៀបចំពិធីបញ្ចូល​សមា​​​ជិកបក្សចំនួន៤៦៤នាក់ដែលបានផ្តាច់ខ្លួនមកពីគណបក្ស​ផ្សេងៗ ក្រោមអធិបតីភាព​លោក ឡោក ឆាយ អនុប្រធាន​ក្រុម​ការ​ងារចុះ​ជួយ​ខណ្ឌ​ប្ញស្សី​កែវ។ នៅក្នុងឱកាស​នោះ ក៏មាន​ការ​ចូល​រួមពីលោកគឹម សុផា ប្រធានក្រុមការងារចុះ​ជួយ​សង្កាត់​ព្រែក​

ក្រុម​យុ​វជន​វៀត​ណាម​​​​បោះ​ជំ​រំរយៈ​ពេល​​3ថ្ងៃ​​នៅខេត្ត​ព្រះសីហនុ​

Posted: 11 May 2012 11:10 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ព្រះសីហនុ​ ៖ គណៈ​ប្រ​តិ​ភូ​​​កម្ពុជា-​វៀត​ណាម​ ចំនួន​​​៣៨៧​នាក់​​ ក្នុង​នោះ​​មក​ពី​​​ខេត្ត​គៀង​​​យ៉ាង​ចំនួន​​១៣៧​នាក់​ និង​ទី​ក្រុង​​​គឹង​ធើរ​៥០នាក់ ​​នៃ​ប្រទេស​​វៀ​ត​ណាម​ រួម​​​និង​​​ប្រតិ​ភូ​កម្ពុជា​​២០០​នាក់​​ មក​ពី​​​បណ្តា​ខេត្ត​​​ចំនួន​៤​ គឺ​​ខេត្ត​​កំពត​៥០​នាក់ ​ខេត្ត​កែប​​​៥០​នាក់ ​ខេត្ត​​កោះ​កុង​​៥០នាក់ ​​និង​ខេត្ត​​​ព្រះ​សី​​ហនុ​​​៥០​នាក់​ បាន​​​​​បោះ​ជំ​រំលើក​ទី​៥​​របស់​ខ្លួន​​​​​ ។ ពិ​ធី​នេះ​​​​ប្រព្រឹត្ត​ទៅ​​​កាល​ពី​​យប់​ថ្ងៃ​ទី​១០​

ដើរ​លួច​គេ​យក​លុយ​សម្រាប់​ទិញ​ថ្នាំ​ញៀន

Posted: 11 May 2012 11:00 PM PDT

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ​​​​ ៖ ១​ថ្ងៃ​ត្រូវ​​ចំណាយ​លុយ​​ចំនួន​៣ម៉ឺន​រៀល ដើម្បី​​ទិញ​ថ្នាំញៀន​​មក​ជក់​ដោយ​​ខាន​ពុំ​បាន​ ហើយ​គ្មាន​​ទី​លំនៅ​​ និង​មុខរបរ​មិន​ពិត​ប្រាកដ​ផ​ងនោះ​ ជំរុញ​​​ឱ្យ​យុវជន​​​ម្នាក់​គ្មាន​ផ្លូវ​ជ្រើស​រើស​​ គឺ​មាន​តែ​ដើរ​លួច​​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ ដើម្បី​​លក់​យក​លុយ​​​ទិញ​ថ្នាំ​​ញៀន​ជក់​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ការ​ដើរ​លួច​​ទ្រព្យ​សម្បត្តិ​គេនេះ មិន​មែន​មាន​សំណាង​​រួច​ខ្លួន​​រហូត​ទេ ទី​បំផុត​​យុវជន​​​​ម្នាក់​

បណ្តុះ​បណ្តាល​​បច្ចេក​ទេស​​ចរាចរណ៍​​ដល់​មន្ត្រី​​​នគរ​បាល​​ខេត្ត​​​កំពង់​ធំ និង​ខេត្ត​ព្រះ​វិហារ​

Posted: 11 May 2012 09:15 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កំពង់​ធំ​​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ​នៅ​ស្នង​ការដ្ឋាន​​នគរ​បាល​​ខេត្ត​កំពង់ធំ​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​​ដល់​មន្ត្រី​​នគរ​បាល​ចរាចរក្នុង​ការ​រឹត​បន្តឹង​​ច្បាប់​លើ​ការ​​បើក​បរ ​ក្រោម​ឥទ្ធិ​ពល​​នៃ​ជាតិ​ស្រវឹង និង​បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព។

កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​​ស្តី​ពី​​​​​ច្បាប់​​ប្រឆាំង​​អំពើ​​ពុក​រលួយ​​​នៅ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​

Posted: 11 May 2012 09:00 PM PDT

ទិដ្ឋភាព​ក្នុងពិធី
​​​​​​​​​រាជ​ធានីភ្នំពេញ​​​​​​​​​​ ៖​ ច្បាប់​​ស្តី​ពី​​​ការ​ប្រឆាំង​​អំពើ​ពុក​រលួយ​​ និង​ច្បាប់​​ស្តីពី​​​វិសោធនកម្ម​ច្បាប់​​​ស្តី​ពី​​​ការ​ប្រឆាំង​​អំពើ​ពុក​រលួយ​​ត្រូវ​បាន​​ប្រជុំ​​ផ្សព្វ​ផ្សាយ​​ជូន​ដល់មន្ត្រី​​​រាជ​ការ​​​សាលា​ខណ្ឌ​ពោធិ៍​សែនជ័យ​​ និង​​មន្ត្រី​​ក្រុម​​ប្រឹក្សា​​​​​​សង្កាត់​ទាំង​​១៣​​​ របស់​ខណ្ឌ​​ឱ្យ​បាន​​​យល់​ដឹង​​​ និង​អនុវត្ត​​​តាម​ឱ្យ​​​មាន​ប្រសិទ្ធ​ភាព​​ខ្ពស់​​ ។ ព្រោះ​ច្បាប់​​ស្តី​ពី​​កា​រ​​ប្រឆាំង​​​អំពើ​ពុក​រលួយ​​នេះ​ មាន​​វិសាល​ភាព​​​អនុវត្ត​​​ចំពោះ​​​អំពើ​ពុក​រលួយ​​

មួយ​យប់​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​2​ករណី​​ស្លាប់មនុស្ស​2​នាក់​លើ​​ផ្លូវ​ជាតិ​លេខ​6

Posted: 11 May 2012 08:45 PM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​​២​នាក់​ស្លាប់​ក្នុង​រយៈ​ពេល​តែ​មួយ​យប់​ដោយ​​​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​២​ករណី​​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ស្រុក​ព្រះ​នេត្រ​​ព្រះ ។ ករណី​ទី​១ ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​ស្រុក​​ព្រះ​នេត្រ​ព្រះ ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១២ នៅ​លើ​

រន្ទះ​បាញ់​​បុរស​ម្នាក់​​សន្លប់​​ពេល​ជ្រក​ក្នុង​​រោង​ចាំ​ចម្ការ​​ក្រោម​ដើម​ឈើ​ធំ​​មួយ​

Posted: 11 May 2012 08:30 PM PDT

ជនរងគ្រោះកំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ប៉ៃលិន​ ៖ បុរស​ម្នាក់​​​សន្លប់​បាត់​ស្មារតី​ ខណៈ​រូប​គាត់​​​ត្រឡប់​មក​ពី​សា​ខោ​អាវ​ដែល​​ហាល​​​យកទៅ​​ទុក​ក្នុង​ខ្ទម​ចាំ​ចម្ការក្រោម​ដើម​ឈើ​ធំ​មួយ ពេល​មេឃ​កំពុង​មាន​ភ្លៀង​​រលឹម​ស្រិចៗ ​ដោយ​ត្រូវ​រន្ទះ​បាញ់​រលាក​ទ្រូងខ្លោច​​​ដូច​គេ​ដុត ។ ហេតុ​ការណ៍​​​​នេះ​​​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ឧសភា ២០១២ នៅ​ក្នុង​ចម្ការ​​ដំឡូង​មី​របស់​ថៅ​កែ​ម្នាក់​ក្នុង​ភូមិ​ទំនប់​ ​ឃុំ​ស្ទឹង​​ត្រង់

ហាយ​ឡែន​ឌ័រ​​បត់​ត្រឡប់​ក្រោយ​​អត់​ស៊ី​ញ៉ូ​បុក​ម៉ូតូ​​​ឌ្រីម សេ​125 របួស3​​នាក់

Posted: 11 May 2012 08:20 PM PDT

ជនរងគ្រោះកំពុងស​ម្រាកក្នុង​មន្ទីរពេទ្យ
រាជធានីភ្នំពេញ​​ ៖ យុ​វជន​​៣​នាក់​ ខ្លះ​រង​របួស​បាក់​ដៃ​ ខ្លះ​បាក់​ជើង​ និងខ្លះ​​រលាត់​ដៃ​ជើង​ ខណៈ​រថយន្ត​ហាយ​ឡែន​ឌ័រ​ ១​គ្រឿង​បត់​ត្រឡប់​ក្រោយ​អត់​ស៊ី​ញ៉ូ និង​បុក​ម៉ូតូ​​ឌ្រីម សេ​១២៥ របស់​ពួក​គេ​ ។ ហេតុ​ការណ៍​​​នេះ​កើត​ឡើង​​កាល​ពីម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១០ ឧសភា ​នៅ​មុខ​អគារ DECASTLE តាម​ដង​ផ្លូវ​លេខ​​៣១៥ ក្នុង​សង្កាត់​​បឹង​កក់​ទី​១ ខណ្ឌ​ទួល​​គោក ។

ពីរ​នាក់​ប្តី-​ប្រពន្ធ​ជិះ​រ៉ឺ​ម៉ក​ដឹក​បន្លែ​ឆ្លង​កាត់​ផ្លូវ​កែង​ចុច​ស៊ី​ផ្លេ​​ត្រូវ​អ្នក​ជិះ​រថយន្ត​ចុះ​ទះ​កំផ្លៀង

Posted: 11 May 2012 08:05 PM PDT

ពីរ​នាក់ប្តីប្រពន្ធរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ខណៈ​រ៉ឺម៉ក​​ម៉ូតូ​បើក​កាត់​មុខ​ ​ហើយ​ស៊ី​ផ្លេ​​សុំ​ទៅ​មុន​ ​​បុរស២​នាក់​​ឈប់​រថយន្ត​​ពាំ​ង​ពី​មុខ​ ហើយ​ចុះ​ទះ​កំផ្លៀងអ្នក​បើក​រ៉ឺម៉ក​​មួយ​ដៃ​ ព្រម​ទាំង​​​និយាយព្រមាន​ថា «ឯង​មិន​ដឹង​អញ​ធ្វើ​ការ​​អី​ទេ មើល​​តែ​​ក្នុង​រថយន្ត​​មាន​ស្លាក «​មផ» ដឹង​ថាអញ​ធ្វើ​អី​​​​ហើយ» ។ ហេតុការណ៍​នេះ​កើត​ឡើង​​នៅ​វេ​លា​ម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​​១០ ឧសភា នៅ​មហាវិថី​ម៉ៅ​សេ​ទុង កែង​ផ្លូវ​

យុវជន​2​ក្រុម​ចូល​ផឹក​ស៊ី​ប្រទូស្តរ៉ាយ​គ្នា​រឿង​ស្រី​ញី​នៅ​ក្នុង​ហាង​

Posted: 11 May 2012 07:55 PM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ យុវជន​២​ក្រុម​​ដែល​ចូល​ផឹក​ស៊ី​នៅ​ក្នុង​ហាង​ជា​មួយ​​គ្នា​ប្រុង​នឹង​ផ្ទុះ​ការ​ប្រទូស្ត​រ៉ាយ​គ្នា​នៅ​ក្នុង​ហាង​​ តែ​ត្រូវ​សន្តិសុខ​​ចាប់​អូស​​ចេញ​​ក្រៅ​ហាង​ ហើយ​​ប្រទាំង​ប្រទើស​គ្នា​នៅ​មុខ​ហាង​វិញ ។ ហេតុការណ៍​នេះ​​កើត​ឡើង​នៅ​មុខ​ភោជនីយ​ដ្ឋាន​​ ខម​ហ្វត ស្ថិត​នៅ​ផ្លូវ​លេ​ខ១៦៣ ​សង្កាត់​​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​ចំការមន កាល​ពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​១០ ឧសភា ។

រថយន្ត​ និង​ម៉ូតូ​បុកគ្នា​អ្នក​ជិះ​ពី​ក្រោយ​ធ្លាក់​ត្រូវ​កិន​ស្លាប់​លើ​ផ្លូវ​លំ​

Posted: 11 May 2012 07:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ ៖​​ ​​រថយន្ត និងម៉ូតូ ​បុកគ្នា​បណ្តាលឲ្យអ្នកជិះម៉ូតូពីក្រោយធ្លាក់ ហើយ​ត្រូវ​រថយន្តកិនស្លាប់​ ឯអ្នក​បើក​គេច​ផុត​ពី​របួស​ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង១ និង​១០នាទីរសៀលថ្ងៃទី១០​ ឧសភា ឆ្នាំ២០១២ ​នៅលើផ្លូវលំមុខសាលា បឋមសិក្សា​ដង​ត្រាង​ ក្នុងភូមិដងត្រាង ឃុំចំណោម ស្រុក​មង្គល​បុរី ​។

រថយន្ត​បាឡែន​បុក​សេ​125របួស​ធ្ងន់​រថយន្ត​រត់​គេច​បាត់

Posted: 11 May 2012 07:35 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ រថយន្ត​កាមរី​បាឡែន​ពណ៌​ស អត់​ស្លាក​លេខ​មួយ ​គ្រឿងបាន​​បុក​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​​ដួល​ផ្កាប់​មុខ​បែក​ក្បាល​ហូរ​ឈាម​ និង​បាក់​ជើង​ទាំង​ពីរ​ រួច​រថយន្ត​​បើក​រត់​គេច​បាត់​ស្រមោល​កាល​ពី​​វេលា​ម៉ោង​​៩យប់​ថ្ងៃ​ទី​១០ ឧសភា នៅ​មុខ​​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា ត្រង់​ចំណុច​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​១៩៩​ សង្កាត់​ទំបន់​ទឹក ខណ្ឌ​ចំការ​មន ។

ឡិចស៊ីស​​RX300 ​បុក​ម៉ូតូ​​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​​អូស37​​ម៉ែត្រ​​របួស​​ធ្ងន់

Posted: 11 May 2012 07:20 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្តម៉ាកឡិច​ស៊ីស​RX300 ពណ៌ខ្មៅ​មួយគ្រឿង​បើក​បរ​ក្នុងល្បឿន លឿនបាន​បុកជាមួយម៉ូតូម៉ាកឌ្រីម​សេ​១២៥ ពណ៌ខ្មៅ​​ ដែល​ធ្វើ​ដំណើរ​ក្នុងទិសដៅបញ្រ្ចាស​គ្នា​អូសម៉ូតូទៅជាមួយ​៣៧ម៉ែត្រ បណ្តាលឱ្យអ្នក​បើក​ម៉ូតូដួល​បោកក្បាល រង​របួស​ធ្ងន់ត្រូវ​បាន​បញ្ជូនទៅកាន់មន្ទីរ​ពេទ្យកាលម៉ែត ។ ចំណែក​អ្នកបើកបររថយន្ត​ត្រូវបាន​ឃាត់ខ្លួន ។ គ្រោះ​ថ្នាក់ចរាចរណ៍នេះ​

ស្រវឹង​​ទាស់​​ពាក្យ​​សម្តី​​​គ្នា​​​​ក្នុង​​រោង​​​ការ​​​​តា​ម​​វាយ​​​សម្លាប់​​ដល់​​ផ្ទះ​​​​​

Posted: 11 May 2012 07:05 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​សៀម​រាប​​​​​​​​​ ៖ បុរស​ចំណាស់​​ម្នាក់​​​បាន​ត្រូវ​​​បុរ​​ស​​ដៃ​ដល់​ដែល​​ស្រវឹង​​​ដូច​គ្នា​​​ ​​​តាម​បង្ក​​ជម្លោះ​​​និង​ប្រើ​​ហិង្សាវាយ​សម្លាប់​​នឹងដង​​ចប​​កាប់​​​នៅ​មុខ​​​ខ្ទមរបស់​ខ្លួន​​ កាល​ពី​​វេលា​ម៉ោង​​ជាង​​២​រសៀល​​ថ្ងៃទី​​៩​ ឧសភា ស្ថិ​ត​ក្នុង​​ភូមិ​​ច្រងៀង​ ឃុំ​សែន​សុខ​ ស្រុក​ក្រឡាញ់​​ ។ បុរស​​ដែល​​ស្លាប់​​​ឈ្មោះ​​​ហ៊ា សូត្រ អាយុ​​​៦៧​ឆ្នាំ ចណែក​​ជន​​ដៃ​ដល់​​​​​

ហុង​ដា​​សេ​​125 ស៊េរី​​​2009ប៉ះ​​ហុង​ដា​​​សេ​​125​ស៊េរី​​​2008ខ្ទាត​​ប៉ះ​រថយន្ត​​​

Posted: 11 May 2012 06:55 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​​​​​​​​​​ ៖​ ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ ស៊េរី​២០០៩​​មួយ​​គ្រឿង ​​ដែល​​​​បើក​ដោយ​បុរស​ម្នាក់​​ តាម​បណ្ដា​យ​ផ្លូវ​លេខ​​២៧១​​ ពី​ត្បូង​ទៅ​ជើងក៏​ជ្រុល​ចង្កូត​ទៅ​ប៉ះ​ម៉ូតូ​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េ​រី​២០០៨​ បើកបរ​ដោយ​បុរស​ម្នាក់​​​​​ ក្នុង​ទិស​ដៅប​ញ្ច្រា​​ស​គ្នា​ធ្វើ​​​ឱ្យ​ម៉ូតូ​​​​ស៊េរី​២០០៨​ខ្ទាត​ទៅ​ប៉ះ​រថយន្ដ​កូរ៉េ​បណ្តាល​​ឱ្យ​បុរស​ម្នាក់​​​របួសស្រាល​​​ ។ ​ហេតុការណ៍​នេះ​កើតឡើង កាល​ពីវេលា​ម៉ោង​៧​ព្រឹក

បើក​ម៉ូតូ​​បុក​ចិញ្ចើម​​​ថ្នល់​​ដួល​​សន្លប់​ស្តូ​ក​ស្តឹង​​​

Posted: 11 May 2012 06:40 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
​​​​រាជ​ធានី​ភ្នំពេញ​​​​​​​​ ៖ បុរស​​ម្នាក់​​បាន​បើក​ម៉ូតូ​​​គុប​​​មូល​​​​១គ្រឿង​ ពណ៌​ទឹក​ប្រាក់ ជ្រុល​ទៅបុក​​​​​​ចិញ្ចើម​​ថ្នល់​សន្លប់​​បាត់​ស្មារតី​​​ម្នាក់​​ឯង​​​​ កាល​ពី​​​​វេលា​​ម៉ោង​​​​១០​និង​​១០​នាទី​​យប់​​ថ្ងៃទី១០​ ឧសភា នៅ​ចំណុច​​មុខ​​មណ្ឌល​សុខ​ភាព​​​ទឹក​ថ្លាតាម​បណ្តោយ​​​​​​​​​មហា​វិថីសហព័ន្ធ​​រុស្ស៊ី​​​ ក្នុង​​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

លោក​គ្រូ​-អ្ន​កគ្រូ​​ និងសិស្សា​នុសិស្ស​ចំនួន​745​នាក់​ចូល​រួម​​ការផ្សព្វ​ផ្សាយ​ពីភូមិ​-ឃុំ​មាន​សុវត្ថិភាព​​ និងច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​

Posted: 11 May 2012 06:20 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បន្ទាយ​មានជ័យ​​ ៖ នៅវិទ្យាល័យ​សុខ​ អាន ប៉ោយចារ ស្ថិតក្នុង​ឃុំប៉ោយចារ​ ស្រុក​​ភ្នំស្រុក​ ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី៧ ឧសភា ឆ្នាំ​២០១២​​​​កន្លងទៅ​នេះ​ កម្លាំង​នគរ​បាលនៃ​អធិការ​ដ្ឋាននគរ​បាល​ស្រុក​ភ្នំស្រុក​ បាន​ធ្វើការប្រជុំ​ផ្សព្វផ្សាយ​ពីការ​អនុវត្ត​គោល​នយោ​បាយភូមិ-ឃុំ មានសុវត្ថិភាព​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដោយ​មាន​​ការ​ចូល​រួម​ពី​លោកគ្រូ-អ្នកគ្រូ និង​សិស្សា​នុសិស្ស​ចំនួន៧៤៥​

ប្តី​ជាប់​រវល់​​បុណ្យ​សព​ម្តាយ ត្រូវ​ជន​គម្រក់​លួច​​ចាប់​​ប្រពន្ធ​រំលោភ

Posted: 11 May 2012 06:10 PM PDT

ជនល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្តកំពង់​ចាម ៖ បុរស​​គម្រក់​មា្នក់​ឈ្មោះ​​ ម៉ម តុលី​ ហៅ​​េមន អាយុ​២៦ឆ្នាំ​ ​រស់នៅ​​ក្នុង​​ឃុំ​ខ្ចៅ ​ស្រុក​​កង​មាស ​បាន​លប​លួច​​ឡើង​លើ​ផ្ទះ​របស់គេ​ ហើយ​​​​បាន​ចាប់​​ស្រ្តី​​មាន​ប្តី​​​​ និង​មាន​កូន​​៣នាក់​​រំលោភ​សេព​សន្ថវៈរហូត​បាន​សម្រេច​​ ​​ខណៈ​ពេល​ប្តីមិន​​នៅផ្ទះ​ ព្រោះ​​​តែ​ជាប់​រវល់​​ទៅ​ធ្វើ​បុណ្យ​​​សព​ម្តាយ ​។ ហេតុការណ៍​​​នេះ​ បាន​កើត​ឡើង​​​​កាលពី​វេលាមោ៉ោង​​​១២​យប់​​​ថ្ងៃទី​៦ ឧសភា​។​ ទោះ​បី​ជា​

ប៉ូលិសប៉ុស្តិ៍​ទួល​សង្កែ​បង្ក្រាប​​គ្រឿង​ញៀន​​ចាប់​បាន​ស្ត្រី​ម្នាក់​​ដក​ហូត​បាន​12​កញ្ចប់

Posted: 11 May 2012 06:00 PM PDT

ស្ត្រី​ជាប់ចោទ​ត្រូវ​បានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍​​​ទួល​សង្កែ​​​បាន​ចាប់​ខ្លួនស្រ្តីម្នាក់​​​ កាល​ពី​​វេលាម៉ោង​​១០​និង​​១០នាទី​​ព្រឹក​​ថ្ងៃទី​១០​​​ ឧសភា ​នៅពេល​​​​កំពុង​ធ្វើ​សកម្ម​ភាព​​​ដើរ​លក់​ថ្នាំ​ញៀន​​​​នៅ​​​​ខាង​កើត​​អង់​តែន​​​ទូរទស្សន៍​​​​ជាតិ​ ​ស្ថិត​​ក្នុង​​ក្រុម​​ទី៣ ​ភូមិទួល​គោក សង្កាត់​​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ​។ នៅ​ពេល​ចាប់​ខ្លួន​ ​សមត្ថកិច្ច​​ដក​ហូត​បាន​ថ្នាំ​ញៀន​​ចំនួន​១២​កញ្ចប់​​ ដែលក្នុង​​នោះមាន​១១​​​កញ្ចប់​​​​ជា​ថ្នាំ​ម៉ាទឹកកក​ និង១​

តាម​ប្រមាញ់ចោរ​ប្លន់​រថយន្ត សម្លាប់​ម្ចាស់​នៅខេត្ត​កំពត​ ​ស្ទាក់​បាន​រថយន្តនៅ​កំពង់​ស្ពឺចោរ​រត់​ចូលព្រៃ​

Posted: 11 May 2012 05:40 PM PDT

សមត្ថ​កិច្ច​ឃាត់​ជនសង្ស័យ​
ខេត្ត​កំពង់​ស្ពឺ-កំពត​ ៖ រថយន្ត​កាមរី​​ ធុន​បាឡែន ​១គ្រឿង​ ត្រូវ​បាន​ចោរ​បង្ខំចិត្ត​​បោះ​បង់​ចោល​​ ហើយ​រត់​​គេច​​ចូល​ព្រៃ​នៅ​វេលា​ម៉ោង​​ជាង​៨​យប់ ថ្ងៃ​ទី​១០​ ឧសភា ​នៅ​ភូមិ​​សាស្រ្ត​​​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ ដោយ​សារ​សមត្ថកិច្ច​​ដេញ​តាម​ប្រកិត​ពេក ។

ក្រុម​ចោ​រកាំភ្លើង​អាកា​ចូល​ប្លន់​ផ្ទះ​​លក់​និងជួស​ជុល​ទូរស័ព្ទយក​ទូរស័ព្ទ60​គ្រឿង​នៅ​ត្រាំកក់

Posted: 11 May 2012 05:30 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
ខេត្ត​តាកែវ​ ៖ ក្រុម​​​ចោរ​ប្រដាប់​​ដោយ​កាំ​ភ្លើង​​​អាកា​បាន​ធ្វើ​សកម្មភាព​​​​​​​ប្លន់​​​​​ផ្ទះលក់​​និង​ជួស​ជុល​ទូរស័ព្ទ ខណៈ​​ពេល​​​ដែល​​​ក្រុម​គ្រួសារ​​​​​ម្ចាស់​ផ្ទះ​​​​កំពុង​​​អង្គុយ​​​ពិភាក្សា​​​គ្នា​​នៅពេល​ហូប​បាយ​ រួច ។ ក្រុម​​ចោរ​បាន​​​​​​សម្រុក​​​ចូល​ប​្លន់​​​​​​ ព្រមទាំង​​​​បាញ់​​​គំរាម​​រក​ទ្រព្យ​សម្បត្តិ​​​​​​​ពី​ម្ចាស់​​ផ្ទះ​​​​ផង​ដែរ​ ​​ ​តែមិន​​​​បណ្តាលឱ្យ​​​មាន​​គ្រោះ​ថ្នាក់​​​ដល់​អាយុ​ជីវិត​​​​​​

ចោរ​ប្រុស​ស្រី​មាន​គ្នា​4​នាក់​ប្រើ​ល្បិច​ដូរ​ប្រាក់200​ដុល្លា​របន្លំលួច​គ្រឿង​អលង្ការ​រាប់​តម្លឹង

Posted: 11 May 2012 05:15 PM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ​
ខេត្ត​​​កំពត​ ៖ ចោរ​ប្រុស-ស្រី​​មាន​គ្នា​​​ចំនួន​៤​នាក់​ បាន​ធ្វើ​សកម្មភាព​​បន្លំ​​​លួចយក​មាស​​ពី​ក្នុង​​ទូ​ ​ដែល​ដាក់​​តាំងលក់​​​នៅក្នុង​ផ្ទះ​​អស់​​មាស​ជា​គ្រឿង​​អលង្ការ​មាន​ផ្លាកដៃ​​ និង​ចិញ្ចៀន​​​ជា​ច្រើន​​​តម្លឹង​​ រួច​​គេចខ្លួន​បាត់​ដោយ​​សុវត្ថិភាព ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោឡោ​​យ៉ាង​ខ្លាំង​​ដល់​ប្រជា​ពល​រដ្ឋ​​​និង​សមត្ថកិច្ច​​នៅផ្សារ​​​​ក្រុង​កំពត ។​ ​​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដឹក​នាំ​អ្នក​ចូល​រួម​500​នាក់​គោរព​វិញ្ញាណ​ក្ខន្ធ​លោក ឈុត វុទ្ធី នៅ​កន្លែង​បាញ់​សម្លាប់

Posted: 11 May 2012 05:00 PM PDT

ទិដ្ឋភាព​នៃ​​ការ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​លោក​ឈុត វុទ្ធី
ខេត្ត​កោះ​កុង​ ៖ នៅ​វេលា​​ម៉ោង​៨​​និង​​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​​​១១ ឧសភា ​​ក្បួន​​រថ​យន្ត​​​​ទួរីស​​ និង​រ​ថ​យន្ត​​​​​ក្រុងចំនួន​​​៣៧​​គ្រឿង​​​​ បាន​ដឹក​​ជញ្ជូន​ប្រជា​​ពល​រដ្ឋ​​​​​​ប្រមាណ​៥០០​​​នាក់​​ និង​ព្រះ​ពុទ្ធ​​បដិ​មា​​​​​១អង្គ​​​ផង​​ដែ​រ​ ​​ចេញ​ដំណើរ​​ពី​​ទី​រួ​ម​ខេត្ត​​​កោះ​កុង​​​​ តាម​ផ្លូវ​ក្រាល​ក្រួស​​​ក្រហម​​​ចម្ងាយ​​ប្រមាណ​៧៥​​គីឡូ​​ម៉ែត្រ​​​ ឆ្ពោះទៅ​​​​ចំណុច​​​​វាល​​៣ ស្ថិត​ក្នុង​​​

ភ្ជង់​នាំ​មិត្ត​ភក្តិ​ចេញ​ពី​ផ្ទះ​បាញ់​សម្លាប់​2​គ្រាប់​

Posted: 11 May 2012 04:30 PM PDT

​សមត្ថ​កិច្ចឃាត់​ខ្លួន​ជនសង្ស័យ​
រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​ប៉ូលិស​ម្នាក់​ត្រូវបាន​មិត្តភក្តិ​ដែល​រាប់អាន​ស្និទ្ធ​ស្នាល​បំផុត​​ភ្ជង់​ដោយ​កាំភ្លើង​ចាប់​បង្ខំ​ឱ្យ​ជិះ​​ម៉ូតូ​ឌុប​គ្នា​ចេញ​ពីផ្ទះ​ ហើយ​បាញ់​សម្លាប់​ចំនួន​២​គ្រាប់​ចំក្បាល​​ចំ​ក្រោយ​ធ្លាយ​មក​មុខ បណ្តាល​ឱ្យដួល​ស្លាប់​យ៉ាង​អាណោច​អាធ័ម​បំផុតជើង​គង​លើ​ម៉ូតូ​​ ។ ​ទោះ​បីជាបែប​ណា​ មិត្តភក្តិ​ដែលជា​ជន​ដៃដល់​ត្រូវបាន​​