VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១១ កញ្ញា Posted: 11 Sep 2011 06:01 AM PDT សហរដ្ឋអាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក George W. Bush និង Bil Clinton ព្រមទាំងអនុប្រធានាធិបតី Joe Biden ស្ថិតនៅ Shanksville រដ្ឋ Pennsylvania ដើម្បីចូលរួមក្នុងពិធីមួយសម្រាប់សម្ពោធវិមានមួយឧទ្ទិសដល់ពួកជនរងគ្រោះនៃយន្តហោះក្រុមហ៊ុនអាកាសចរណ៍ United ជើងហោះលេខ៩៣ដែលបានធ្លាក់ក្នុងទីវាលមួយនៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។ យេម៉ែន៖ និយាយថាខ្លួនបានវាយយកបានមកវិញនូវផ្នែកខ្លះនៃក្រុង Zinjibar ដោយមានរួមបញ្ចូលទាំងកងអង្គភាពយោធាមួយពីក្រុមជនជាប់សង្ស័យថាជាពួកជនសកម្មប្រយុទ្ធអាល់កៃដាដែលបានត្រួតត្រាតំបន់នេះតាំងពីខែឧសភាមក។ ស៊ីរី៖ និយាយថាលោកប្រធានាធិបតី Bashar al-Assad និងលោក Nabil Elaraby អគ្គលេខានៃសម្ព័ន្ធអារ៉ាប់បានយល់ស្របគ្នាលើ «វិធានការមានប្រយោជន៍» មួយចំនួនដើម្បីពន្លឿនដំណើរការកែទម្រង់នៅក្រុងដាម៉ាស់នៅក្នុងកិច្ចចរចាគ្នាកាលពីថ្ងៃសៅរ៍។ អារ៉ាប់៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានសន្យាផ្តល់ប្រាក់៣៨ពាន់លានដុល្លារថែមទៀតឱ្យដល់ប្រទេសអារ៉ាប់បួនដែលខិតខំធ្វើការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យកាលពីពេលមុន។ អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់បានបរិហាររិះគន់សហរដ្ឋអាមេរិក ដោយហៅការលុកលុយដឹកនាំដោយអាមេរិក ក្នុងប្រទេសអាហ្វហ្គានីស្ថានថាជា «ស្នាមទុរយសនៅលើមុខលទ្ធិប្រជាធិបតេយ្យរបស់បស្ចឹមប្រទេស»។ លីប៊ី៖ ក្រុមយុទ្ធជនរបស់រដ្ឋាភិបាលបណ្តោះអាសន្នប្រទេសលីប៊ី គាំទ្រដោយអង្គការអូតង់ កំពុងប៉ុនប៉ងបណ្តេញពួកអ្នកស្មោះត្រង់នឹង Moammar Gadhafi ចេញពីទីតាំងមួយនៅសេសសល់ចុងក្រោយបង្អស់របស់ពួកគេ។ អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានប្រកាសវិធានការគ្រាមានអាសន្នដើម្បីធ្វើឱ្យមានរបៀបរៀបរយទ្បើងវិញ ក្រោយពីមានការវាយប្រហារមួយដោយហ្វូងមនុស្សទៅលើស្ថានទូតអ៊ីស្រាអែលក្នុងក្រុង Le Caire ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |