VOA News: ព័ត៌មាន: “ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី” plus 3 more

VOA News: ព័ត៌មាន: “ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី” plus 3 more


ជាង​២០០​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ការ​បាញ់​ផ្លោង​ក្នុង​ទីក្រុង​នៃ​ប្រទេស​ស៊ីរី

Posted: 04 Feb 2012 09:03 AM PST

ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងកម្លាំង​ប្រដាប់​អាវុធ​ស៊ីរី​បាន​បាញ់​​សម្លាប់​​មនុស្ស​យ៉ាង​តិច​ណាស់ ២១៧​នាក់​នៅ​ក្នុង​ទី​ក្រុង​ហូម (Homs) នៅ​ក្នុង​អំពើ​ហិង្សា​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​មក ខណៈ​ដែល​អ.ស.ប​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ដែល​មាន​គោលដៅ​នឹង​បញ្ឈប់​ការ​បង្ហូរ​ឈាម​នេះ។

អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​របួស ​ហើយ ​អាគារ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​ចោល​។ ការ​បាញ់​គ្រាប់​ផ្លោង​ភាគ​ច្រើន​បាន​ធ្លាក់​ក្នុង​សង្កាត់ ខាលីឌីយ៉ា (Khalidiya) ក្នុង​ក្រុង​ហូម ដែល​មាន​ទឹក​ចិត្ត​ប្រឆាំង​រដ្ឋាភិបាល​ខ្លាំងខ្លា។ ទីក្រុង​នោះ​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ស៊ីរី​ជិត​ព្រំដែន​ជាមួយ​ប្រទេស​លីបង់ ដែល​ជា​ចំណុច​ក្ដៅ​របស់​ក្រុម​ប្រឆាំង​របប​នយោបាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​បះបោរ ដែល​ចាប់ផ្ដើម​អស់​ជិត ១១​ខែ​មក​ហើយ។

នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​កាន់តែ​កើន​ឡើង ក្រុម​ប្រឹក្សា​សន្ដិសុខអ.ស.ប​បាន​ថ្លែង​ថា​ខ្លួន​នឹង​បោះឆ្នោត​នៅថ្ងៃសៅរ៍​នេះ មក​លើ​សេចក្ដីសម្រេច​ដែល​បាន​ព្រាង​ទុក​លើ​ប្រទេស​ស៊ីរី។ រុស្ស៊ី​គម្រាម​នឹង​ដាក់​វេតូ​ប្រឆាំង​ទៅ​លើ​សេចក្ដីព្រាង​ដំបូង

ហើយ រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា (Obama) បាន​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​គាំទ្រ​សេចក្តី​ព្រាង​ដំបូង​ដែល​មាន​ភាព​ធូលស្រាល ក្នុង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ស៊ីរី។

ព័ត៌មាន​អន្តរជាតិ​សំ​ខាន់​ៗ​ដ៏ទៃទៀត​៖

អេហ្ស៊ីប៖ ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ក្នុង​ប្រទេស​អេហ្ស៊ីប បាន​ចូល​ក្នុង​ថ្ងៃ​ទី​៣​ហើយ ស្របពេល​ដែល​ពួក​បាតុករ​រាប់​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​ការ​ខ្វះ​ចំណាត់​ការ​​របស់​ពួក​អាជ្ញាធរ​ក្នុង​អំឡុង​ពេល​នៃ​ការត់​ជាន់​គ្នា​ស្លាប់​ដ៏​ឃោរឃៅ​​នៅ​ឯ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​នៅ​ដើម​សប្តាហ៍​នេះ។

ស.រ.អា៖ យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជារ​ឲ្យ​តុលាការ​សឹក​យក​អ្នក​វិភាគ​របាយការណ៍​សម្ងាត់​ថ្នាក់​ទាប​ម្នាក់​ទៅ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​បញ្ចេញ​ឯកសារ​សម្ងាត់​​ទៅ​ឲ្យ​វីគីលីក (Wikileaks)។

អាហ្វហ្គានីស្ថាន៖ របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​​បាន​ឲ្យ​ដឹង​ថា​មាន​ជន​ស៊ីវិល​ជាង​៣​ពាន់​នាក់​​បាន​ស្លាប់​ក្នុ​ង​ជម្លោះ​​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ឆ្នាំ​មុន ដែល​ជា​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​ដ៏​អាក្រក់​បំផុត​​នៅ​ក្នុង​សង្គ្រាម​រាប់​ទសវត្សរ៍​មក​នេះ។

រុស្ស៊ី៖ គេ​រំពឹង​ថា​ពលរដ្ឋ​រុស្ស៊ី​ជា​ច្រើន​ម៉ឺន​នាក់​នឹង​ស៊ូទ្រាំ​នឹង​អាកាស​ធាតុ​រងា​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​នៅ​ថ្ងៃសៅរ៍នេះ​ដើម្បី​ចូលរួម​ក្នុង​អ្វី​ដែល​អាច​ជា​ការ​ធ្វើ​មិទ្ទិញ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ​លើក​ដំបូង​នៃ​ឆ្នាំ​នេះ។

ស.រ.អា៖ ទីផ្សារ​មូលប័ត្រ​របស់​ស.រ.អា​បាន​ឡើង​ខ្ពស់​ជា​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពី​ពួក​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​បាន​រាយការណ៍​អំពី​កំណើន​ទី​ផ្សារ​ការងារ​ខ្លាំង និង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ចុះទាប។

ស.រ.អា៖ ប្រធានាធិបតី​ស.រ.អា​លោក បារ៉ាក់ អូបាម៉ា បាន​ជំរុញ​សភា​ស.រ.អា​ឲ្យ​អនុម័ត​ទៅ​លើ​គំរោង​លំនៅឋាន​មួយ ដែល​លោក​ថ្លែង​ថា​នឹង​ជួយ​សន្សំ​ប្រាក់​ដល់​ម្ចាស់​គេហដ្ឋាន​រាប់ពាន់ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​ខ្ចី​ប្រាក់​ទិញ​ផ្ទះ។

ប៉ាពូអាស៊ី នូវែលហ្គីណេ៖ នៅក្នុងប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ស្រង់​យក​សាកសព​មនុស្ស​៤​នាក់​ចេញ​ពី​សាឡាង​ដែល​បាន​លិច​កាល​ពី​ពីរ​ថ្ងៃ​មុន​នោះ នៅ​ជិត​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​នេះ។ ពួក​អាជ្ងាធរ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​មាន​មនុស្ស​ប្រហែល​ជា​១០០​ទៀត​កំពុង​នៅ​តែ​បាត់​ខ្លួន​នៅ​ឡើយ។

អាហ្វ្រិក​ខាងត្បូង៖ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ មេ​ដឹកនាំ​យុវជន​ដែល​កំពុង​មាន​បញ្ហា​នៃ​សភា​ជាតិ​អាហ្រ្វិក (Afican National Congress) ដែល​កំពុង​កាន់​អំណាច បាន​ត្រូវ​គេ​រំពឹង​ថា​​នឹង​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ អំពី​ថា​តើ​ការ​ប្តឹង​ឧទ្ធរណ៍​ពី​ការ​ព្យួរ​ចេញ​ពី​គណបក្ស​របស់​គាត់​បាន​ជោគជ័យ​ឬ​ទេ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

អ៊ីរ៉ង់​​គំរាម​លោក​ខាងលិច​បន្ទាប់ពីការ​ដាក់​ទណ្ឌកម្ម​ប្រេង

Posted: 04 Feb 2012 07:02 AM PST

អ៊ីរ៉ង់៖ មេដឹកនាំ​កំពូល​ អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khameni) របស់​អ៊ីរ៉ង់​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រ​ថា​​អ៊ីរ៉ង់​​នឹង​ធ្វើ​ការ​សងសឹក​​ប្រឆាំង​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រេង​ដោយ​ប្រទេស​លោក​ខាង​លិច ​ហើយ​និង​គំរាម​កំហែង​វាយ​ប្រហារ​ នៅ​ពេល​សេចក្តី​រាយ​ការណ៍​ផ្សាយ​ព័ត៌មាន​អាមេរិក​មាន​ការ​ភ័យ​ខ្លាច​ថា​​អ៊ីស្រាអែល​​អាច​វាយ​ប្រហារអ៊ីរ៉ង់​ក្នុង​រយៈពេល​បីទៅ​បួន​ខែ​ខាង​មុខ​ទៀត​នេះ។

សូម៉ាលី៖ អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ជាផ្លូវការ​​ដើម្បី​បញ្ចប់​​ភាព​អត់​ឃ្លាន​នៅសូម៉ាលី​ តែ​បាន​ព្រមាន​ថា​ ប្រជាពល​រដ្ឋ​ជិត​មួយ​ភាគ​បី​​របស់​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សារ​សង្គ្រាម​នេះ​នៅ​ត្រូវ​ការ​ជំនួយ​ម្ហូប​អាហារ​នៅ​ឡើយ។

អេហ្ស៊ីប៖ អំពើ​ហិង្សា​​បាន​រាលដាល​នៅ​ពាសពេញ​​ទី​ក្រុង​នានា​​​កាល​ពី​ថ្ងៃ​សុក្រ​​ដែល​បាន​​សម្លាប់​មនុស្ស​​យ៉ាង​ហោចណាស់​៣​នាក់​ និង​៣០​នាក់​រងរបួល។ ​កំហឹង​របស់​ប្រជាជន​និង​ក្រុម​បាតុករ​លើ​អសមត្ថភាព​របស់​កង​កម្លាំង​សន្តិសុខ​​ដើម្បី​រារាំង​ការរត់​ជាន់​គ្នា​​ និង​ការស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​​ក៏​៧៤​នាក់​​ស្លាប់ក្នុង​ការ​ប្រកួត​បាល់​ទាត់​​កាល​ពី​ថ្ងៃ​សុក្រ​​បាន​វិវត្ត​ទៅ​ជា​បាតុកម្ម អំពាវនាវ​​ឲ្យ​ក្រុម​​ប្រឹក្សា​យោធា​​ប្រគល់​អំណាច​​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។

អាហ្វ​ហ្គា​នីស្ថាន៖ លោក អេនដឺ ហ្វក រ៉ាសមូលសេន (Anders Fogh Rasmussen) ​ ​អគ្គលេខាធិការ ​អង្គការ​អូតង់​ ​មាន​ប្រសាសន៍​ថា​​កង​ទ័ព​ចម្រុះ​​ នឹង​បន្ត​​ប្រយុទ្ធ​​ជាមួយ​កង​ទ័ព​​អាហ្វ​ហ្គា​នីស្ថាន ​​​នៅ​ពេល​ដែល​​ការ​ផ្ទេរ​ខាង​សន្តិសុខ​កើតមាន​ឡើងនៅអាហ្វ​ហ្គា​នីស្ថាន។

សហរដ្ឋអាមេរិក៖ ប្រាប់​ឲ្យ​ដឹង​ថា​ ទីផ្សារ​ការងារ​របស់​ខ្លួន​ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ការ​ងារ​២​សែន​៤ម៉ឺន​៣ពាន់​ បាន​ត្រូវ​​បង្កើត​​នៅ​ក្នុង​ខែ​មករា ហើយ​ថា​​អត្រា​អត់​ការងារ​ធ្វើ​របស់​ខ្លួន​ បាន​ធ្លាក់​មក​ត្រឹម​ 8,3 ​ភាគ​រយ​ដែល​​​ជាចំនួន​​ទាប​បំផុត​ក្នុង​រយៈពេល​​ជិត​៣​ឆ្នាំ​នេះ។

សហរដ្ឋអាមេរិក៖ នាយករដ្ឋ​មន្រ្តី​ ដេវីត ខាមេរ៉ន (David Cameron) និង​ភរិយា​របស់​លោក​គឺ​លោក​ជំទាវ​ សាម៉ាថា (Samatha) នៃ​ប្រទេស​អង់គ្លេស​​នឹង​បំពេញ​ទស្សនៈ​កិច្ច​រយៈពេល​​២​ថ្ងៃ​ជា​ផ្លូវ​ការ​​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​ទី​១៣ខែ​មិនា។

ស៊ីរី៖ ពួក​សកម្ម​ជន​រាយការណ៍​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១២​នាក់​បាន​ស្លាប់​ ​នៅ​ពេល​ដែល​​ការ​ប្រឆាំង​តវ៉ា​និង​ការ​ប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​​ទូទាំង​ប្រទេស​ ​នៅ​ខណៈដែល​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​តស៊ូ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​​ដើម្បី​ជួយ​​បញ្ចប់​ការ​បង្ហូរ​ឈាម​នោះ។

ប៉ាគីស្ថាន៖ មន្រ្តី​សន្តិសុខ​និយាយ​ថា​ពួក​កងជីវពល​បាន​វាយ​សង្គ្រប់​​ចំណុច​ឆែក​ឆេរ​របស់​កងទ័ព​​ក្នុង​តំបន់​ពាយ័ព្យនៅ​ប៉ាគីស្ថាន​បាន​សម្លាប់​ទាហាន​៧​នាក់​​និង​ធ្វើ​ឲ្យ​៣​នាក់​ទៀត​រង​របួស។

រុស្ស៊ី៖ មេដឹកនាំ​​របស់​ពួក​ឧទ្ទាម​អ៊ីស្លាម​បាន​បញ្ជា​ឲ្យ​បញ្ឈប់​វាយ​ប្រហារ​លើ​​ជន​ស៊ី​វិល។ លោក​ ដូកូ អឺម៉ារ៉ូវ (Doku Umarov) ​និយាយ​ថា​​ លោក​កំពុង​ជំរុញ​​ឲ្យ​ក្រុម​ទាំង​អស់​ធ្វើ​កិច្ច​ប្រតិបត្តិការណ៍​ពិសេស​​នៅ​​រុស្ស៊ី​​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ប្រជាពល​រដ្ឋ​សន្តិភាព។

This posting includes an audio/video/photo media file: Download Now

ឌុច​ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​​ តែជន​រងគ្រោះ​​ខកចិត្ត​ដោយសារ​គ្មាន​សំណង​​សម្រាប់​ពួក​គេ

Posted: 03 Feb 2012 05:26 PM PST

ឌុច ​អតីត​ប្រធាន​គុក​ទួល​ស្លែង​ដ៏​ទារុណ​ក្នុង​របប​ខ្មែរក្រហម ​ត្រូវ​ជាប់​ពន្ធាគារ​អស់​មួយជីវិត​ នេះ​គឺ​ជា​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ។ ​ក៏ប៉ុន្ដែ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ខកខាន​ ក្នុង​ការ​សម្រេចលើ​ផ្ដល់​សំណង​តាម​ការទាមទារ​ជា​ច្រើន​របស់​ក្រុម​ជន​រងគ្រោះ។​

លោក​ចៅក្រម​គង់​ ស្រ៊ីម​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​អាន​សាលដីកា​ នៅ​ចំពោះ​មុខ​ ឌុច ​ដែល​ត្រូវ​នាំ​ខ្លួន​យក​មក​ដាក់​ក្នុង​រង្វង់​ក្រចកសេះ​ជា​លើក​ចុង​ក្រោយ។​

<!--AV-->

លោក​គង់ ​ស្រ៊ីម​បញ្ជាក់​ថា ​ការ​ដាក់​ទោស​នេះ​ដោយ​ផ្អែក​លើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច​ មាន​ភាព​ធ្ងន់ធ្ងរ​បំផុត។​

«ឧក្រិដ្ឋ​កម្ម​ដែល​កាំង ​ហ្គិចអ៊ាវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រឿង​ក្តី​នេះ​គឺ​ពិត​ជា​ឧក្រិដ្ឋកម្ម​មួយ​នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋ​កម្ម​ដ៏​អាក្រក់​បំផុត ​នៅ​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ សម្រេច​ផ្តន្ទាទោស​កាំង ​ហ្គិចអ៊ាវ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១០​ ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ត​ទៅ ​ដោយ​គិត​មក​ទល់​ពេល​នេះ។​ កាំង​ ហ្គិចអ៊ាវ​បាន​ទទួល​រង​ទោស​អស់​រយៈពេល​១២​ឆ្នាំ​ និង​២៦៩​ថ្ងៃ​ រួច​ហើយ»។​

មាន​អ្នក​ទោស​នៅ​មន្ទីរ​ស-២១​ ឬ​គុក​ទួលស្លែង​យ៉ាង​តិច​១២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មុន​នឹង​ត្រូវ​សម្លាប់​ចោល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឌុច ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

នេះ​គឺ​ជា​សាលដីកា​ស្ថាពរ​ដែល​មិន​អាច​ធ្វើ​ការ​ប្ដឹង​ជំទាស់​​ត​ទៅ​ទៀត​បាន​ឡើយ។ ​ឌុច​ ដែល​រុំ​ខ្លួន​ទៅ​ដោយ​អាវ​រងារ ​បាន​ឈរ​ក្នុង​រង្វង់​ក្រចកសេះ​ដោយ​ទឹក​មុខ​ស្ងួត ​និង​ស្រងូត​ស្រងាត់។​ តុលាការ​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​​ពិរុទ្ធ​ជន​រូប​នេះ​ថ្លែង​សម្តី​ចុង​ក្រោយ​នោះ​ទេ។ ​ឌុច​បាន​លើក​ដៃ​សំពះ​នៅ​ពេល​ដែល​ចៅក្រម​អាន​សាលដីកា​ចប់ ​ហើយ​គាត់​ត្រូវ​កង​សន្តិសុខ​​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​ភ្លាម​ៗ​ដែរ។​

លោក​ចៅក្រម​គង់ ​ស្រ៊ីម​បាន​ប្រកាស​ថា ​ឌុច​នឹង​ត្រូវ​បន្ដ​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​របស់​សាលាក្ដី​ខ្មែរក្រហម​មួយ​រយៈ​ថែម​ទៀត​មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​របស់​រដ្ឋាភិបាល។​

កាំង ​ហ្គិចអ៊ាវ ​ហៅ​ឌុច ​អាយុ​៦៩​ឆ្នាំ​ ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ អំពើ​មនុស្ស​ឃាត ​និង​ទារុណកម្ម។​ ឌុច​ត្រូវ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា ​ឆ្នាំ​២០១០។ ​ក៏ប៉ុន្ដែ​ការ​ផ្តន្ទាទោស​នេះ​ត្រូវ​បន្ធូរបន្ថយ​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ​ ដោយ​ហេតុ​ថា ​ឌុច​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​គុក​យោធា​របស់​រដ្ឋាភិបាល​អស់​រយៈពេល​ជាង​ដប់​ឆ្នាំ ​និង​ឌុច​បាន​ចូលរួម​សហការ​ជាមួយ​សាលាក្ដី​ខ្មែរក្រហម​បាន​យ៉ាង​ល្អ។​

ក៏ប៉ុន្ដែ​លោក​ចៅក្រម​គង់ ​ស្រ៊ីម​នៃ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​បញ្ជាក់​ថា ​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​មាន​កំហុស​ផ្លូវ​ច្បាប់ ​ហើយ​ឧក្រិដ្ឋកម្ម​របស់​ឌុច ​មិន​គួរ​មាន​ស្ថាន​សម្រាលទោស​ណា​មួយ​ឡើយ។​

មន្ដ្រីទូត ​អតីត​កម្មាភិបាល​ខ្មែរក្រហម ​ព្រះសង្ឃ ​សិស្សានុសិស្ស ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​រយ​នាក់ ​បាន​ចូលរួម​ស្ដាប់​ការ​ប្រកាស​សាលដីកា​កំណត់​ទោស​ឌុច​នេះ។ ​ដោយឡែក​បណ្ដាញ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ ក៏​បាន​ធ្វើ​ការ​ផ្សាយ​បន្ដផ្ទាល់​ផង​ដែរ។​

សហមេធាវី​របស់​ឌុច ​លោក​កង ​ឫទ្ធារី​បាន​ប្រតិកម្ម​ទៅ​លើ​ការ​បកស្រាយ​អំពី​អង្គ​ច្បាប់​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល។​

«ខ្ញុំ​ពិបាក​អត្ថាធិប្បាយ​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ថា​ វា​មាន​បញ្ហា​ចម្រូងចម្រាស់​ការ​បកស្រាយ​ច្បាប់។​ ខ្ញុំ​ទើប​តែ​នឹង​ឮ​បទ​បញ្ញាត្តិ​ថ្មី ​ដែល​តុលាការ​កំពូល​បាន​បក​ស្រាយ​ថា​ កិច្ច​ព្រមព្រៀង​ អ.ស.ប. ​និង​រដ្ឋាភិបាល​កម្ពុជា​គ្រប​ដណ្តប់​លើ​កម្មាភិបាល​ខ្មែរក្រហម​ទាំង​អស់។ ​អញ្ចឹង​ឲ្យ​តែ​កម្មាភិបាល​ខ្មែរក្រហម​ ពី​ថ្ងៃ​ហ្នឹង​ទៅ​ ប្រុង​ខ្លួន​ឲ្យ​ហើយ​ទៅ។ ​ហើយ​មិនមែន​តែ​រឿង​០០៣ ​និង​០០៤​ទេ ​វា​អស់​រាប់​ពាន់​ករណី​ឯណោះ»។​

លោកស្រី​ជា ​លាង ​សហព្រះរាជអាជ្ញា​ជាតិ​ បាន​ថ្លែង​ភ្លាមៗ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា​ នេះ​គឺ​ជា​សញ្ញា​នៃ​ការ​លុប​បំបាត់​និទណ្ឌភាព។​

«យុត្តិធម៌​ ក្រោយ​៣៣​ឆ្នាំ​ត្រូវ​បាន​មក​ដល់​ហើយ។ ​ខ្ញុំ​គិត​ថា​ និទណ្ឌភាព​ត្រូវ​បាន​លុប​បំបាត់»។​

ដៃ​គូ​របស់​លោកស្រី​ គឺ​លោក​សហ​ព្រះរាជអាជ្ញា ​អែនឌ្រូ ​ខេលី ​អធិប្បាយ​ថា ​នេះ​គឺ​ជា​ជោគជ័យ​របស់​ក្រុម​សហ​ព្រះរាជអាជ្ញា ​ដែល​បាន​ទាមទាម​ឲ្យ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ផ្ដន្ទាទោស​ឌុច ​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ចំនួន​៤៥​ឆ្នាំ។​

«យើង​ទទួល​បាន​ជោគជ័យ ​ហើយ​ខ្ញុំ​គិត​ថា ​ជន​រងគ្រោះ​អាច​សប្បាយ​រីករាយ​ចំពោះ​ការ​ដាក់ទោស​នេះ។ ​យើង​ទទួល​បាន​ការ​ផ្ដន្ទាទោស​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​ទាមទារ​ទៅ​ទៀត»។​

ប្រទេស​បារាំង ​និង​ប្រទេស​ជប៉ុន​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​ ដោយ​អះអាង​ថា ​ប្រទេស​ផ្តល់​ជំនួយ​សូម​ចែក​រំលែក​មោទនភាព​នេះ​ជាមួយ​ប្រទេស​កម្ពុជា ​អង្គការ​សហប្រជាជាតិ ​និង​ប្រជាពលរដ្ឋ​កម្ពុជា។ ​ក៏ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​បាន​ឆ្លៀត​ក្រើន​រំឭក​ពី​ក្ដីប្រាថ្នា​របស់​ខ្លួន​ចង់​ឃើញ​ចៅក្រម ​មេធាវី​ និង​បុគ្គលិក​ទាំង​ពីរ​ភាគី​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ «លើក​កម្ពស់​ផ្នែក​បទដ្ឋាន​ និង​នីតិវិធី​ច្បាប់​ឲ្យ​បាន​ខ្ពស់​បំផុត»។​

លោក​ស្ដេហ្វេន ​រ៉េប ​ឯក​អគ្គរដ្ឋទូត​ផ្នែក​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​របស់​សហរដ្ឋ​អាមេរិក ​ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកាស​សាលដីកា​នេះ ​ក៏​បាន​ចាត់​ទុក​ថា ​ការ​ផ្ដន្ទា​ទោស​ឌុច​ នៅ​ថ្ងៃ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ។​

«ខ្ញុំ​គិត​ថា ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​សំណុំ​រឿង​ទី​មួយ ​និង​គឺ​ជា​សំណុំរឿង​ដ៏​មាន​សារសំខាន់​អាច​បិទ​បញ្ចប់។ ​ហើយ​ខ្ញុំ​គិត​ថា ​គឺ​ជា​ជំហាន​ដ៏​មាន​សារសំខាន់​សម្រាប់​យុត្តិធម៌ ​និង​ការ​ផ្សះផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​ហើយ​ខ្ញុំ​គិត​ថា ​គឺ​ជា​ការ​ត្រឹមត្រូវ​ដែល​មាន​ការផ្ដន្ទាទោស​អស់​មួយ​ជីវិត»។​

ជាមួយ​គ្នា​នេះ​ដែរ​ លោក​សុខ ​អាន ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ថា​ ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ការ​ឈឺ​ចាប់។​

«ការ​សម្រេច​ចុង​ក្រោយ​របស់​តុលាការ​កំពូល​នៃ​អ.វ.ត.ក.​របស់​យើង​នេះ​ ពិត​ជា​បាន​រំលែក​នូវ​ការ​ឈឺ​ចាប់ ​ការ​សោក​សង្រែង​ទុក្ខ​លំបាក​វេទនា ​ដែល​ជន​រងគ្រោះ​យើង​បាន​ឆ្លង​កាត់»។​

ក៏ប៉ុន្ដែ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​សម្តែង​​ការ​ខក​ចិត្ត​ទៅ​វិញ​ នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មិន​បាន​សម្រេច​ផ្ដល់​សំណង​​ច្រើន​សម្រាប់​ជន​រងគ្រោះ​នោះ​ទេ​ គឺ​គ្រាន់​តែ​សម្រេច​ថា ​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​សាលដីកា​នេះ​ រួម​ទាំង​បញ្ចូល​ឈ្មោះ​ជន​រងគ្រោះ​ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ផ្នែក​នៃ​ការ​ផ្ដល់​សំណង។​

យោងតាម ​លោក​សហព្រះរាជអាជ្ញា ​អេនឌ្រូ ​ខេលី ​បាន​ឲ្យ​ដឹង​ថា​ តាម​ច្បាប់​ជាតិ​របស់​ប្រទេស​កម្ពុជា ​ឌុច​អាច​ស្នើសុំ​ការ​ដោះលែង​ទោស​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ទៀត​ គឺ​នៅ​ពេល​ដែល​ឌុច​ទទួល​ការ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ ដោយ​គិត​ចាប់​ពី​ការ​ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៩៩​មក ​សរុប​បាន​ចំនួន​២០​ឆ្នាំ។​
ក៏ប៉ុន្ដែ​លោក​អេនឌ្រូ​ ខេលី​បញ្ជាក់​ថា ​នោះ​គឺ​ជា​នីតិ​វិធី​ស្មុគ្រស្មាញ​មួយ៕

This posting includes an audio/video/photo media file: Download Now

សាលក្រម​កាត់ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ត្រូវ​អបអរសាទរ

Posted: 03 Feb 2012 05:43 PM PST

លោក​ជុំ ​ម៉ី ​និង​លោក​ប៊ូ ​ម៉េង ​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ឬ​ស-២១​ មាន​ទឹក​មុខ​ញញឹម​ញញែម ​បន្ទាប់​ពី​ការ​ស្តាប់​សាលដីកា​ជា​ស្ថាពរ​ប្រឆាំង​ជំទាស់​ទៅ​នឹង​លោក​កាំង ​ហ្កេកអ៊ាវ ​ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង។​

លោក​គង់ ​ស៊ីម ​ប្រធាន​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​សាលដីកា​ជា​ស្ថាពរ​ឲ្យ​លោក​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​អំពើ​មនុស្ស​ឃាត​ និង​ការ​ធ្វើ​ទារុណកម្ម​ ដែល​មាន​មនុស្ស​ជាង​១២០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង។​

<!--AV-->

លោក​កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុច ​អាយុ​៦៩​ឆ្នាំ​ មាន​ទឹក​មុខ​ស្ងួត​នៅ​ពី​មុខ​រង្វង់​ក្រចក​សេះ ​រួច​ហើយ​លោក​បាន​លើក​ដៃ​សំពះ​ បន្ទាប់​ពី​ការ​អាន​សាលដីកា​ចប់​ជា​ស្ថាពរ។​

សម្រាប់​លោក​ជុំ ​ម៉ី ​អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ ត្រូវ​បាន​ចោមរោម​សាកសួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​លោក​បាន​ដើរចេញ​ពី​បន្ទប់​សវនាការ។ ​លោក​ជុំ ​ម៉ី​បាន​និយាយ​ថា​ លោក​អបអរសាទរ​ចំពោះ​ការ​ប្រកាស​សាលដីកា​នេះ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​បាន​ស្ងប់​ចិត្ត។​

«អារម្មណ៍​ខ្ញុំ​ស្ងប់​ចិត្ត​ហើយ! ​ខ្ញុំ​សប្បាយ​ចិត្ត​ សប្បាយ​ចិត្ត​មែនទែន​ចំពោះ​សំណុំ​រឿង​០០១។​ មូល​ហេតុ​គឺ​ដោយសារ​សាលាក្តី​គឺ​ថា​ មាន​យុត្តិធម៌​ត្រឹមត្រូវ​មែន។ ​គេ​កាត់​ត្រឹមត្រូវ​ណាស់»។​

ចំណែក​លោក​ប៊ូ ​ម៉េង​ អ្នក​រស់រាន​មាន​ជីវិត​មួយ​រូប​ផ្សេង​ទៀត​ ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ បាន​និយាយ​ថា​ ឌុច​សម​តែ​ទទួល​ទោស​បែប​នេះ។​

«ដំណឹង​នេះ​ គឺ​ជា​ដំណឹង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អុជធូប​ ដើម្បី​បួងសួង​ជូន​ដំណឹង​នេះ​ទៅ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ដឹង​ផង ​និង​ប្រជាជន​នៅ​ក្នុង​ពិភពលោក​ និង​ប្រទេស​កម្ពុជា​ដែល​បាន​បាត់បង់​ជីវិត​ជាង​មួយម៉ឺន​នាក់​នៅ​ក្នុង​គុក​ទួលស្លែង»។​

មិនមែន​តែ​អ្នក​ដែល​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ទេ​ ដែល​បាន​ស្វាគមន៍​ការ​ប្រកាស​សាលដីកា​របស់​កាំង ​ហ្កេកអ៊ាវ​ ហៅ​ឌុច​នេះ​ ​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម​ និង​អតីត​អ្នក​សួរ​ចម្លើយ​អ្នក​ទោស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ ស-២១នេះ​ ​ក៏​គាំទ្រ​សេចក្តី​សម្រេច​នេះ​ដែរ។​

លោក​ប្រាក់ ​ខន ​អាយុ​៥៨​ឆ្នាំ​ មក​ពី​ខេត្ត​តាកែវ​ អតីត​អ្នក​សួរ​ចម្លើយ​មួយ​រូប​នៅ​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ បាន​និយាយ​ថា​ ឌុច​បាន​បញ្ជា​ឲ្យ​លោក​សម្លាប់​មនុស្ស​ច្រើន​ណាស់​ នៅ​ក្នុង​របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរក្រហម។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​មាន​អ្នក​ទោស​សារភាព​ថា​ ជា​ខ្មាំង​បង្កប់ ​និង​ភ្នាក់ងារ​របស់​វៀតណាម ​ភ្នាក់ងារ​កាស្ស៉េប៉េ ​និង​សេអ៊ីអា ​លោក​ត្រូវ​បាន​ឌុច​ ​បញ្ជា​ឲ្យ​សម្លាប់​ចោល។​

«ព្រោះ​កំហឹង​ការ​ឈឺចាប់​របស់​ខ្ញុំ ​ដែល​ខ្ញុំ​បាន​រស់​នៅ​ផ្ទាល់​ ធ្វើ​ការ​នៅ​ក្នុង​បេះដូង​ស-២១។ ​ខ្ញុំ​ដឹង​រឿងរ៉ាវ​ច្រើន​ណាស់។​ បើ​រឿង​ដាក់​អស់​មួយ​ជីវិត​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ហើយ។​ ហើយ​បើ​មិន​បាន​ដាក់​ដល់​ប៉ុណ្ណឹង​ទេ ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ»។​

អ្នកស្រី​គឹម​ ហួយ ​អាយុ​៦០​ឆ្នាំ ​មក​ពី​ខេត្ត​ពោធិសាត់​ ដែល​មាន​បង​ប្អូន​ចំនួន​១៩​នាក់​​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរក្រហម ​បាន​និយាយ​ថា ​លោកស្រី​អរគុណ​​តុលាការ​ ដែល​បាន​រក​យុត្តិធម៌​ចំពោះ​សាច់​ញាតិ​របស់​លោកស្រី​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត។​

«វា​ល្អ​ហើយ ​ខ្ញុំ​ចង់​បាន​ដែរ ​ព្រោះ​ដឹង​ថា​ យុត្តិធម៌​ វា​សម្រាប់​ខ្ញុំ​ អ្នក​រងគ្រោះ។​ ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ពេល​ដែល​ឃើញ​តុលាការ​បាន​ជួយ​កាត់ទោស​រកយុត្តិធម៌​ដល់​ឪពុក​ម្តាយ​ខ្ញុំ​ ដែល​បាន​ស្លាប់​ទៅ។​ ខ្ញុំ​នៅ​រស់​​មាន​សេចក្តី​ស្ងប់​ដែរ​ ហើយ​គាត់​អ្នក​ស្លាប់​ ក៏​មាន​សេចក្តី​ស្ងប់​ដែរ»។​

សម្រាប់​លោក​ឡុង ​បញ្ញាវុធ​ មន្ត្រី​គម្រោង​នៃ​អង្គការ​គម្រោង​យុត្តិធម៌​សេរី​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ OSJI ​បាន​ចាត់​ទុក​ថា ​វា​គឺ​ជា​ការ​សម្រេច​ដ៏​ខុស​ឆ្គង​មួយ​របស់​តុលាការ​កំពូល។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ឌុច​បាន​ប្រព្រឹត្ត​​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ ក៏ប៉ុន្តែ​តុលាការ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​ជន​ជាប់​ចោទ​ នៅ​ពេល​ដែល​គេ​ឃុំឃាំង​ឌុច​រហូត​ដល់​១២​ឆ្នាំ​ គឺ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការការពារ​សិទ្ធិ​ជន​ជាប់​ចោទ។​

«នេះ​គ្រាន់​តែ​ជា​ការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ពីព្រោះ​អី ឥឡូវ​នេះ​យើង​សួរ​ថា​ តើ​ឌុច​អាច​ប្តឹង​ទៅ​តុលាការ​ជាតិ​ដែរ​ឬ​ក៏​អត់? ​ហើយ​បើ​សិន​ជា​តុលាការ​ជាតិ​ សម្រេច​ទូទាត់​សង​សំណង​ឌុច​នៅ​ពេល​ដែល​ឌុច​ឃុំ​ខ្លួន​នៅ​តុលាការ​យោធា ​និង​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​នោះ សួរថា​តើ​ទូទាត់​គ្នា​ដូច​ម្តេច?​ តើ​សាលក្រម​មួយ​ណា ​មាន​សុពលភាព​លើ​សាលក្រម​មួយ​ណា?​ ​នេះ​គឺ​ជា​ការ​មួយ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ​ដែល​តុលាការ​កំពូល​ឥត​បាន​គោរព​ទៅ​ដល់​សិទ្ធិ​របស់​ជន​រងគ្រោះ ​និង​ជន​ជាប់​ចោទ»។​

លោក​នេត្រ ​ភត្រា​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​មាន​ប្រសាសន៍​ថា​តុលាការ​បាន​ពិចារណា​ទៅ​តាម​អង្គ​ហេតុ​ច្បាស់​លាស់ ​មុន​នឹង​សម្រេច​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​លោក​នេត្រ​ ភត្រា ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម ​ដែល​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ ​នឹង​ទទួល​បាន​យុត្តិធម៌ ​ហើយ​ក៏​ជា​ជោគជ័យ​មួយ​សម្រាប់​ជន​រងគ្រោះ ​នឹង​អ្នក​រស់រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំឃាំង​គុក​ទួលស្លែង​ផង​ដែរ។​

«មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​លើ​ការ​ផ្តន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត​នេះ​ គឺ​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ បាន​ពិនិត្យ​យ៉ាង​ច្បាស់​លើ​បញ្ហា​ទាំង​ឡាយ​ ដែល​មាន​នៅ​ក្នុង​អង្គហេតុ​ ហើយ​ឌុច​គឺ​ត្រូវ​បាន​ចោទ​ប្រកាន់​នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ហើយ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ជា​ឧក្រិដ្ឋកម្ម​ដ៏​ធំ​ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​មនុស្ស​ចំនួន​១២៣៨០​នាក់​ នៅ​គុក​ទួលស្លែង​ និង​នៅ​បឹងជើងឯក»។​

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ស្វាគមន៍​ការ​សម្រេច​ផ្តន្ទាទោស​លើ​បណ្តឹង​ឧទ្ធរណ៍​នេះ​ ថា​ជា​ការ​បិទ​សំណុំរឿង​០០១។ ​អង្គការ​ដដែល​បាន​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​មួយ​ ដែល​យើង​អាច​ឃើញ​ថា​ តុលាការ​នេះ​កំពុង​ចាប់​ផ្តើម​ជួយ​ប្រកាស​អាសន្ន​អំពី​យុគ​សោដនាកម្ម​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ ហើយ​យើង​ក៏ស្វាគមន៍​ដែរ​ថា ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​បាន​ទទួល​ស្គាល់​បន្ថែម​ទៀត។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​សម្តែង​ការ​ខកចិត្ត​ដែរ ដោយហេតុ​ថា ​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​មិន​បាន​សម្រេច​លើ​សំណង​ផ្លូវ​ចិត្ត​ និង​សំណង​សមោហភាព​បន្ថែម​ទៀត។ ​តុលាការ​សាលាដំបូង​របស់​អង្គជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​ផ្តន្ទាទោស​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​អស់​រយៈពេល​៣៥​ឆ្នាំ​ ក៏ប៉ុន្តែ​ទោស​កំហុស​នេះ​ត្រូវ​បាន​សម្រេច​បន្ធូរបន្ថយ​មក​នៅ​ត្រឹម​១៩​ឆ្នាំ​វិញ៕

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Hun Sen accused Pen Sovan of being a Vietnamese agent” plus 10 more

Khmerization ខែ្មរូបនីយកម្ម: “Hun Sen accused Pen Sovan of being a Vietnamese agent” plus 10 more


Hun Sen accused Pen Sovan of being a Vietnamese agent

Posted: 05 Feb 2012 03:54 AM PST

Why intellectuals cannot topple Hun Sen?

Posted: 05 Feb 2012 03:20 AM PST

Cambodian Senate resembles French, Indian upper houses in reflecting the will of the people

Posted: 04 Feb 2012 05:14 AM PST

New K-pop television drama to be broadcast in Cambodia

Posted: 04 Feb 2012 05:11 AM PST

Ceremony for new Vietnamese school in Cambodia

Posted: 04 Feb 2012 05:07 AM PST

Cambodia’s former envoy to Brunei fined US$470,000 for embezzlement

Posted: 04 Feb 2012 04:58 AM PST

US shipping company to start service to Phnom Penh

Posted: 03 Feb 2012 09:37 PM PST

Land mine left over from Cambodian conflict kills 8 farmers on tractor

Posted: 03 Feb 2012 03:05 PM PST

Cambodia Court Extends Key Khmer Rouge Official's Prison Sentence

Posted: 03 Feb 2012 02:58 PM PST

CSX to receive boost with listing of state-owned companies

Posted: 03 Feb 2012 02:54 PM PST

Remarks in Cambodia of Kurt M. Campbell, Assistant Secretary, Bureau of East Asian and Pacific Affairs

Posted: 03 Feb 2012 02:47 PM PST

Koh Santipheap Daily

Koh Santipheap Daily


ឌុច ដេក​គុក​មួយជីវិត ៖ បារាំង និង​ជប៉ុន​ជា​សហប្រធាន​ផ្តល់​ជំនួយដល់​សាលាក្តី​ថ្លែង​ការណ៍ស្វាគមន៍

Posted: 03 Feb 2012 03:59 AM PST

ទិដ្ឋភាពនៅក្នុងអង្គជំនុំជម្រះ
រាជធានីភ្នំពេញ​​​​ ៖ ​​សហ​​​ប្រធាន​​​នៃក្រុម​​​មិត្ត​របស់អង្គ​​​ជំនុំជម្រះ​វិសាមញ្ញ​​​ ក្នុងតុលាការ​​កម្ពុជា​​​ (អ.វ.ត.ក​)​ ដែលមាន​​​​ប្រទេស​បារាំង និង​​​ជប៉ុន​​​បាន​ចេញ​សេចក្តីថ្លែង​ការណ៍របស់ខ្លួន​នៅថ្ងៃ​ទី​៣ កុម្ភៈ បន្ទាប់ពីសាលាក្តី​​​ប្រកាស​​សាល​ដីកា​​វិនិ​ច្ឆ័យ​​ទោស​អតីត​​ មេគុកទួលស្លែង​កាំង ហ្គេច​អ៊ាវ ហៅឌុច ឱ្យជាប់​​​​​ពន្ធនាគារអស់​​​​មួយជីវិត​។ សេច​ក្តី​ថ្លែង​ការណ៍​​បានសរសេរ​ថា ប្រទេស​ផ្តល់​​ជំនួយ​សូម​​

ភ្លើង​ប្រចណ្ឌ ប្តីបើក​រថយន្ត​បុកឡាន​ប្រពន្ធ​ផ្អើល​ពេញ​ផ្លូវ

Posted: 03 Feb 2012 03:56 AM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់​​​​​​ដែលគេ​ស្គាល់​ថា​ ​ជា​មន្ត្រី​​កងរាជអាវុធហត្ថ​ ព្រោះតែ​​រឿងប្រចណ្ឌ​​​​ប្រពន្ធ​​ក៏​​​មានការ​​ព្យាយាម​​​បើក​​រថយន្ត​​​ ដេញតាម​​ពីក្រោយ ​​ខណៈស្ត្រី​​​ជាភរិយា​​​​​កំពុង​​បើក​​​​រថយន្ត​ម៉ាក​ឡង់​​រ៉វែ​ រីឯខ្លួន​​ឯង​​​​បើក​រថយន្ត​កូរ៉ូឡា​ ពណ៌​ស្លែ​​ តាម​បុក​​និង​កៀរ​​​​ឱ្យ​ឈប់​ដើម្បី​​​​សួរនាំ​ធ្វើ​ឱ្យ​ផ្អើល​​អ្នក​ធ្វើ​ ដំណើរ​​និងស្ទះ​​ចរាចរណ៍​​​នៅ​​​ខាង​​លិច​​​ស្តុប​ផ្សារ​​ដីហុយ​​តាម​​ បណ្តោយ​​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី​​ស្ថិត​

សង្សារ2គូជួបគ្រោះអកុសលចោរសម្លាប់ប្រុសស្នេហ៍

Posted: 03 Feb 2012 03:30 AM PST

សពជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​គូស្នេហ៍​វ័យក្មេង​​១គូ​​ដែល​កំពុង​​អង្គុយ​​​និយាយ​សាសង​គ្នា​ពេល​យប់​ ងងិត ​នៅកន្លែង​ស្ងាត់​​ត្រូវ​បាន​​​ក្រុមចោរ​​​ប្លន់​ធ្វើ​សកម្មភាព​កាប់ប្រហារ​ ​​បណ្តាលឱ្យ​យុវ​ជន​ស្លាប់​​បាត់បង់ជីវិត​​​ភ្លាមៗ​នៅនឹងកន្លែង​ ។ ឯនាង​ជា​សង្សារ​​​​ក៏​រងរបួស​​យ៉ាងធ្ងន់ធ្ងរ​​​ផង​ដែរ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពហុព្យា​បាល​​ និង​សម្ភព​​ចោមចៅ ។ ចំណែកក្រុមចោរ​​ដ៏សាហាវ​​នោះ​បានយកម៉ូតូ​

នារីមាឌ​តូច​ជាង​គេបំផុត​​លើ​ពិភព​លោក​ហក់​ចូល​​នយោបាយ​

Posted: 03 Feb 2012 03:28 AM PST

នារី​​ឥណ្ឌាដែល​មានមាឌ​តូច​ជាង​គេបំផុត​​​​លើពិភព​លោក
​នាង JYOTI AMGE ជនជាតិ​ឥណ្ឌា ​ដែល​ជានារី​​មានមាឌ​តូច​ជាង​គេបំផុត​​​​លើពិភព​លោក ចុះក្នុង​សៀវភៅ GUINESS WORLD RECORDS កាលពីឆ្នាំ​​២០១១ ​បាន​ហក់​​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​។​ នាង JYOTI AMGE ជានារី​​តូច​​ជាង​គេ​លើ​ពិភព​លោក​​​ ជានិស្សិត​​​អាយុ​​​​១៩​ឆ្នាំ​ មាន​កម្ពស់​​​ត្រឹមតែ​​៦២,៨សង្ទីម៉ែត្រ ​​និ​ងមាន​​ទម្ងន់​​ត្រឹម​​​​៥គីឡូក្រាម ចង់​ឱ្យ​គេ​បន្ត​​និយាយ​ពី​​រូបនាង​​ទៀត​។ ក្រោ​យ​បាន​​​​ជាប់​ចូលក្នុង​សៀវភៅ​ GUINNESS WORLD RECORDS នាង​បាន​​ហក់​ចូលធ្វើ​នយោបាយ​ដោយ​ចូលរួមក្នុង​​គណបក្ស​ស្តាំនិយម​ MAHARASHTRA NAVNIRMAN SENA (MNS) ។

ក្មេង​ប្រុស​អាចអាវ៉ង់​លើ​ដប​បាន​12​លើក​​

Posted: 03 Feb 2012 03:24 AM PST

​ក្មេង​ប្រុស​ដែល​​​បង្ហាញ​​សមត្ថ​ភាពពិសេស​របស់​​ខ្លួន​ឱ្យ​ពិភព​លោកបាន​ឃើញ​ ដោយ​ការ​​អាវ៉ង់​​លើ​​​ដប​​​​បាន​ចំនួន​១២លើក
ទីភ្នាក់ងារ​​ព័ត៌មាន​បរទេស​​​​កាលពីថ្ងៃទី​​​១ កុម្ភៈ ​ផ្សាយ​ថា ក្មេង​ប្រុស​​​​ហ្គុយ​លីយ៉ា​​ណូ ស្ត្រូអេ ​​ជនជាតិ​រូម៉ានី បាន​បង្ហាញ​​សមត្ថ​ភាពពិសេស​របស់​​ខ្លួន​ឱ្យ​ពិភព​លោកបាន​ឃើញ​ ដោយ​ការ​​អាវ៉ង់​​លើ​​​ដប​​​​បាន​ចំនួន​១២លើក ​​និងចាត់ទុក​ថា ជាសមត្ថ​ភាព​ជំនាញ​របស់​​គេ​ជាលើក​ចុង​ក្រោយ ​​។ ​កាលពី​មុន​នេះ គេធ្លាប់​​​​បង្កើត​នូវ​​​ភាព​ភ្ញាក់​ផ្អើល​​​​ដើរ​ដោយ​ដៃ ​ក្នុងចម្ងាយ​​​​១០​ម៉ែត្រ​ដោយ​យក​ជើង​ទ្របាល់​ ​​កាលពីឆ្នាំ​​២០០៩ ​​​រហូត​បង្កើត​​​ឯតទគ្គ​កម្ម​​នៅក្នុង​សៀវភៅ​​​កំណត់ត្រា​​​ប្រវត្តិ​សាស្ត្រ​​​ហ្គី​ណេ​សប៊ុក ​។

ហ្វូង​ស្វា«បាប៊ូន»​នៅ​ស៊ីម​បាវ៉េ​បង្ក​ចលាចល​

Posted: 03 Feb 2012 03:22 AM PST

ហ្វូង​​ស្វា ​«​បា​ប៊ូន» ​ក្នុង​តំបន់​ឧទ្យានជាតិ​​​បរិវេណ​​ព្រំដែន​ស៊ីម​បាវ៉េ​ និង​​សំប៊ី ​បាន​បង្ក​ចលា​ចល​​
របាយការណ៍​​​​ពី​កាសែត ​«ញូវដេ» ​​របស់​ប្រទេស​​​ស៊ីម​បាវ៉េ បញ្ជាក់​​ឱ្យដឹង​​​ថា ហ្វូង​​ស្វា ​«​បា​ប៊ូន» ​ក្នុង​តំបន់​ឧទ្យានជាតិ​​​បរិវេណ​​ព្រំដែន​ស៊ីម​បាវ៉េ​ និង​​សំប៊ី ​បាន​បង្ក​ចលា​ចល​​ដោយ​ពួក​វា​លួច​ឆក់​យក​​ចំណីអាហារ​​​ពី​កន្លែង​​ស្នាក់​នៅ​​របស់​មនុស្ស​​ និងភ្ញៀវ​​ទេសចរ រួមទាំង​បំផ្លិច​បំផ្លាញ​របស់​របរ​​​​​​យ៉ាងច្រើន ​​​ក្នុងនោះ​មានទាំង​​រថយន្ត និង​មាន​​ស្វា​មួយ​ចំនួនដេញខាំ​គ្នា​យ៉ាង​វក់​វី​ទៀត​ផង​ ។

ស៊ីលី​ចាប់​ចោរ​លួច​ដុំ​ទឹក​ក​ក​ទម្ងន់​5​តោន

Posted: 03 Feb 2012 03:20 AM PST

​ដុំ​ទឹក​ក​ក
ទីភ្នាក់ងារ​​​​​ព័ត៌មាន​បរទេស​កាលពីថ្ងៃទី​​​១ កុម្ភៈ ផ្សាយ​ថា ​​​ប៉ូលិស​​ស៊ីលី​កំពុងត្រួតពិនិត្យ​ក្រុម​ឧក្រិដ្ឋ​​​​កម្មដោយ​មាន​ជំនឿ​ថា ស្ថិតនៅពីក្រោយ​​​​ការបង្ក​ហេតុ​​លួច​ដុំទឹកកកជាច្រើនដុំ​​ពីតំបន់​​​ទឹក​កក​​ចំនួន៥តោន ដោយ​លួច​​ពី​ទីក្រុង​​​ប៉ា​តាត​កា​នី ​ឆ្ងាយពីក្រុង​សាន់​ត្យា​ហ្គោ ​ទៅភាគខាង​ត្បូង​​ប្រហែល​​​១.០៥៦​ម៉ៃល៍ ឬ​ប្រហែល​​​១.៥០០​គីឡូ​ម៉ែត្រ និងមានតម្លៃ​​​ប្រហែល​​​៦.២០០​ដុល្លារ​។​

បង្គន់​ច្នៃ​ពី​គ្រីស្គាល់​បង្កើត​ដោយ​ក្រុម​ហ៊ុន​«INAX»

Posted: 03 Feb 2012 03:18 AM PST

បង្គន់​ច្នៃ​ពី​គ្រីស្គាល់​បង្កើត​ដោយ​ក្រុម​ហ៊ុន​«INAX»
ទីភ្នាក់ងារ​​ព័ត៌មាន​​​បរទេស​​កាលពីថ្ងៃទី​​​​២ កុម្ភៈ ​ផ្សាយ​​​ឱ្យដឹង​ថា ជប៉ុនបាន​ចេញ​​បញ្ជា​​​ឱ្យក្រុម​ហ៊ុន "INAX" ផលិត​​​​បង្គន់​​ដ៏ប្រណីត​​ក្នុង​តម្លៃ​​​១០០.០០០​​ដុល្លារ ​ដែល​តុបតែង​​លំអ​​​​បង្កប់​ដោយ​ត្បូង​​គ្រីស្តាល់​​​ចំនួន​​៧២.០០០​​គ្រាប់ ​។ បង្គន់​​ប្រណីត​ខាងលើ​​នឹង​ត្រូវ​យកទៅបង្ហាញ​​នៅក្នុង​​តំបន់​​​គីន​សា ​ក្រុង​​តូក្យូ ​​ខណៈ​ពេល​អ្នក​​រៀប​ចំ​​​​បន្ទប់​តាំងពិព័រណ៍​​ក្នុង​តំបន់​​​ខាងលើ​បញ្ជាក់ពីជំនឿ​​​​របស់​ខ្លួន​ថា ​ជនជាតិជប៉ុន​នឹង​មានជំនឿ​ថា ​​ព្រះ​​អាទិទេព​ស្ថិត​​នៅ​គ្រប់​ទី​កន្លែង​ សូម្បីតែ​​​​នៅក្នុង​បន្ទប់ទឹក​ ។ ​

ការ​ប្តឹងប្តល់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​«កោះ​សន្តិ​ភាព»​ពី​មន្ត្រី​ប៉ូលិស​គប្បី​ប្រើ​ច្បាប់​របប​សារ​ព័ត៌​មាន

Posted: 03 Feb 2012 03:18 AM PST

ខេត្ត​ឧត្តរមានជ័យ​ ៖ ​​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌​មាន​​កោះ​សន្តិ​ភាព​​ប្រចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ ​លោក​ឱម ​សារឿន បាន​ទទួល​​ការ​ប្តឹង​ប្តល់​​ពី​សំណាក់​​មន្ត្រី​ប៉ូលិស​​លោក​កែ សំណេង ជា​អធិការ​​រង​ទទួល​បន្ទុក​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​ ស្រុក​អន្លង់​វែង ​ទាក់​ទិន​​ទៅ​នឹងអត្ថ​បទ​ព័ត៌​មាន​មួយ​ដែល​​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​​ ១៧ មករា ឆ្នាំ​២០១២ ​កន្លង​មក​នេះ ដោយ​ចោទ​ប្រកាន់​​ថា អត្ថ​បទ​នោះ​​​បាន​​បរិហារ​

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​​ផ្សព្វផ្សាយ​ផលប៉ះ​ពាល់នៃគ្រឿងញៀន

Posted: 03 Feb 2012 03:17 AM PST

ខេត្តស្ទឹងត្រែង ៖ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដ​បានធ្វើការផ្សព្វផ្សាយ​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល់អាជ្ញាធរ​ឃុំ​ប៉ូលិស​ប៉​ុ​ស្ដិ៍​រដ្ឋបាល ​និងមន្ដ្រី​ពាក់​ពន្ធ័​នៅ​ក្នុង​

លោកស្រី​រ៉ៃហាត សេដ្ឋីនី​នៅអូស្ត្រាលី​ក្លាយជាអ្នក​មានស្តុក​ស្តម​លើលោក​

Posted: 03 Feb 2012 03:16 AM PST

លោកស្រី​រ៉ៃហាត សេដ្ឋីនី​
ទីភ្នាក់ងារ​​ព័ត៌មាន​បរទេស​​​ផ្សាយឱ្យ​ដឹង​ថា ​​ទស្សនាវ​ដ្តី​​ «ហ្វប់» ​(Forbes) ​បាន​​បង្ហាញ​​​ឈ្មោះ​​បុគ្គល​​ដែលមានទ្រព្យ​សម្បត្តិ​​​​ស្តុក​​ស្តម្ភ​​បំផុត​ក្នុង​ប្រទេស​អូស្ត្រាលី​ដោយបញ្ជាក់​​ថា លោកស្រីជីណា រ៉ៃ​ហាត ​​សេដ្ឋី​នី​អូស្ត្រាលី​​​អាច​​ក្លាយ​ជា​​​ស្ត្រី​​​មានទ្រព្យសម្បត្តិ​​​ច្រើនបំផុត​​នៅ​លើ​​ពិភពលោក ​ក្នុងពេល​ឆាប់ៗ​នេះ ​បន្ទាប់ពីលោក​ស្រី​​បានសន្សំ​ទ្រព្យ​​​ពីការវិនិ​យោគ​​ទុន​ក្នុង​អណ្តូង​រ៉ែ ​បានដល់​ទៅ​១៨.០០០​លានដុល្លារ ។

ផលិតកម្ម​​​សាន់​​ដេរ​​ង​ការ​​​​ចោទ​​ប្រកាន់​​ពីបទ​​រំលោភ​​លើ​​​កម្ម​​សិទ្ធិ​បញ្ញា

Posted: 03 Feb 2012 03:14 AM PST

លោកសរ ធារ៉ា
រាជធានីភ្នំពេញ ៖ អ្នកនិពន្ធទំនុកច្រៀង ប្រចាំផលិតកម្ម KH បានមាន​ប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកដឹកនាំផលិតកម្មសាន់ដេ ដោយ​លោក ចោទថាបានយកស្នាដៃនិពន្ធទំនុកច្រៀងរបស់ លោកឱ្យទៅអ្នកចម្រៀងអ៊ីវ៉ាច្រៀងដោយមិន​បានសុំការអនុញ្ញាត និងរំលោភលើច្បាប់ស្តីពី​កម្មសិទ្ធិបញ្ញា។

ក្រុម Arsenal,​Man City នឹងឈ្នះ​គូប្រកួត​របស់​ខ្លួន​ក្នុង​ទឹកដីថ្ងៃនេះ ចំណែកឯ​ Man Utd មានប្រវត្តិ​ល្អជាង​ម្ចាស់ផ្ទះ Chelsea​(ថ្ងៃអាទិត្យ)

Posted: 03 Feb 2012 03:11 AM PST

ការដេញដណ្តើមបាល់គ្នា​រវាង​កីឡាករ​ក្រុម  Man Utd​និងកីឡាករ​ក្រុម Liverpool
ការប្រកួត​​បាល់​ទាត់​អង់គ្លេស​ប្រឺមីញេលីក​ជុំ​​ទី២៤ សម្រាប់​​ចុងសបា្តហ៍​​​នេះ​មាន 9 ​ប្រកួត ។ ​​​ ក្រុម Arsenal, Man City សង្ឃឹម​ឈ្នះគូប្រកួត ​​ក្នុងទឹកដី​​ ចំណែក​​ Man Utd មាន​ប្រវត្តិ​​ល្អ​​ជាង​ម្ចាស់​ផ្ទះ Chelsea ។ ថ្ងៃសៅរ៍ Arsenal (7) V Blackburn (18) Arsenal 11 ប្រកួត​ក្នុងផ្ទះ​គឺ 7-2-2 ​ស៊ុត​​បាល់បាន 17គ្រាប់​​​និងរបូតវិញ 8 គ្រាប់។ 3 ​ប្រកួត​​​ចុង​ក្រោយគឺ​លេង​ចាញ់ Man Utd 2-1 ​ឈ្នះ Aston Villa 3-2 ក្នុងផ្ទះ​ បន្ទាប់​មក​លេង​​​ស្មើ Bolton 0-0 ​ក្រៅផ្ទះ ។ Blackburn 11 ប្រកួត​​ក្រៅផ្ទះ គឺ 1-6-4 ​ស៊ុត​បាល់បាន 17 គ្រាប់​​និងរបូត​វិញ​ 20គ្រាប់ ។

Sevilla ល្អជាង Villarreal ខណៈ​ Barcelona និង Real M នឹង​ឈ្នះគូ​ប្រកួត​ដោយ​ស្រួល​នៅ​ក្រប​ខណ្ឌ​អេស្ប៉ាញ​ព្រី​មេរ៉ាលី​ហ្គា

Posted: 03 Feb 2012 03:06 AM PST

កីឡាករ​ក្រុម Sevillaថតរូប​ជា​អនុស្សាវរីយ៍​មុន​ពេល​ប្រកួត​កន្លងមក
ការប្រកួត​បាល់​ទាត់​​អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា​សម្រាប់​ចុង​សបា្តហ៍​នេះមាន 9 ប្រកួត ។ ក្រុម Sevilla ល្អ​ជាង Villarreal, ចំណែកឯ​ Barcelona ​និង Real M នឹង​ឈ្នះគូប្រកួត ដោយ​ស្រួល ។ ថ្ងៃសៅរ៍ Mallorca (15) V Betis (13) Mallorca 10 ប្រកួត​ក្នុងផ្ទះ គឺ 3-3-4 ស៊ុតបាល់​​បាន 10 គ្រាប់​​និងរបូតវិញ 11 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​​លេង​ឈ្នះ Vallecano 1-0 ក្រៅផ្ទះ​ចាញ់ Bilbao 1-0 ក្នុង​ផ្ទះ និង​ចាញ់ Espanyol 1-0 ក្រៅផ្ទះ​។ Betis 10 ប្រកួត​ក្រៅ​ផ្ទះ​គឺ 3-0-7 ​ស៊ុត​​បាល់​បាន​​ 10 គ្រាប់​និងរបូតវិញ 16 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​ចាញ់ Barcelona 4-2 ក្រៅ​ផ្ទះ ស្មើ Sevilla 1-1 បន្ទាប់មក​លេង​ចាញ់ Granada 2-1 ក្នុងផ្ទះ​។ ប្រវត្តិជួបគ្នា 10ប្រកួត ​​​Mallorca ឈ្នះ 3 Betis ឈ្នះ 4 ស្មើ 3 ។

​អ្នក​ប្រដាល់​​​​​​ចាស់​​វស្សា​​ ជ័យ​ កុសល​ ជួប​ វ៉ោយ សុធន​ នៅរេញ​​ TV5

Posted: 03 Feb 2012 03:03 AM PST

កីឡាករប្រដាល់ វ៉ោយ សុធន (រូបឆ្វេង) និង​កីឡាករ​ប្រដាល់ ជ័យ កុសល (រូបស្តាំ​)
រាជ​ធានី​ភ្នំ​ពេញ​​ ៖​ អ្នក​ប្រដាល់​ចាស់​វស្សា​​ ជ័យ​ កុសល​ ​មក​ពី​ក្លឹប​​​​អា​ស៊ី​កីឡា​​ ជួប វ៉ោយ​ សុធន​​ មក​ពី​ក្លឹប​​​រាជ​សីហ៍​​ខេត្ត​​បន្ទាយ​មាន​​ជ័យ​​​ឯសាន ​រាជ​សីហ៍ ​មក​ពី​ក្លឹប​​សាល​វ័ន្ត​កីឡា​​​ជួប ចេង ពន្លក​​ មក​ពី​ក្លឹប​​សម្រែ​ក​រាជ​សីហ៍​​បង្ក្រាប​គ្រឿង​ញៀន​​​​ នៅ​លើ​សង្វៀន​​​ស្ថានី​យ​ទូ​រ​ទស្ស​​ន៍​ប៉ុស្តិ៍​លេខ៥​​​នៅ​ថ្ងៃ​អា​ទិត្យ​ ទី​​៥ កុម្ភៈ​ ។​ ​​​កុសល​ និង​សុ​ធន​ ​ថ្វី​ដ្បិត​​​ធ្លាប់​បាន​​ប្រឡូក​​​នៅ​លើ​សង្វៀន​​​ជា​យូ​រ​​មក​ហើយ​​ក្តី តែ​​គេ​​ទាំង​​២​​​​នាក់​មិន​ធ្លាប់​បាន​សាក​​កម្លាំង​​​​ជា​​មួយ​គ្នា​​​ម្តង​ណា​ឡើយ​ ​​​​​​ម្យ៉ាង​​​វិញ​​ទៀត​​ ល្បិច​​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​​រវាង​​គេ​ទាំង​​​២​នាក់​​ក៏​មិន​​ដូច​​​​គ្នា​​ដែរ​​ ។

ប៉ូលិស​បង្ក្រាបបាតុ​ករ​នៅ​មុខ​ស្ថានីយទូរទស្សន៍

Posted: 03 Feb 2012 03:00 AM PST

ទិដ្ឋភាព​ប៉ូលិសបង្ក្រាប​បាតុ​ករ​បង្កភាពចលាចល​នៅ​មុខ​ស្ថានីយទូរទស្សន៍
ប៉ូលិសបង្ក្រាប​​​​ចលា​ចល​​ប្រទេស​កូវ៉ែត បាន​ប៉ះទង្គិច​នឹង​​ហ្វូង​បាតុករ​​​នៅបរិវេណ​​ខាងក្រៅ​ស្ថានីយ​​​​ទូរទស្សន៍​​​«អាល់​វ៉ា​ដាន​» ក្នុងទីក្រុង​​​កូ​វ៉ែត ស៊ីធី នៅ​មុន​ពេល​មានការបោះឆ្នោត​​សភា​លើកទី​​៤ ក្នុង​អំឡុង​ពេល​៦​ឆ្នាំ ។​ ក្រុមបាតុករ​​បានធ្វើការ​​អំពាវ​នាវ​​ឱ្យ​អាជ្ញាធរ​​គោរព​​លើ​លទ្ធ​ផល​បោះឆ្នោត​​ និងផ្តល់​​សិទ្ធិសេរី​​ភាព​ឱ្យបានទូលំទូលាយ​ ៕

ការទស្សន៍​ទាយ​បាល់ទាត់​អ៊ី​តាលី​ស៊េរី A ជុំទី22​​សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​10​ប្រកួត​​ក្រុម Juventus,​Palermo,​Milan​ ជា​ក្រុម​មាន​ប្រវត្តិ​រឹង​មាំ​ពេល​លេង​ក្នុង​ផ្ទះ​របស់ខ្លួន

Posted: 03 Feb 2012 02:54 AM PST

ការ​ជួប​គ្នា​កន្លង​មក​រវាង​កីឡាករ​ក្រុម Juventus និង​កីឡាករ​ក្រុម Udinese
ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរី​A ជុំ​ទី​22 សម្រាប់​​ចុង​សប្តាហ៍​នេះ​មាន​ 10 ប្រកួត ។ ក្រុម​ Palermo, Juventus, និង​ Milan មាន​ប្រវត្តិ​រឹង​មាំ​ក្នុងផ្ទះ ។ ថ្ងៃ​សៅរ៍ Cesena (19) V Catania (14) Cesena 10 ប្រកួត​ក្នុង​ផ្ទះ​គឺ 2-3-5 ស៊ុត​បាល់​បាន​ 8 គ្រាប់ និង​របូតវិញ 10 គ្រាប់ ។ ​3 ប្រកួតចុង​ក្រោយ​គឺ​លេង​ចាញ់ Roma 5-1 ក្រៅ​ផ្ទះ ចាញ់ Atalanta 1-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Napoli 0-0 ក្រៅផ្ទះ​ ។ Catania 10 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-5-4 ស៊ុត​បាល់​បាន 12 គ្រាប់ និង​របូត​វិញ 21 គ្រាប់ ។ ​3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Bologna 2-0, ចាញ់ Udinese 2-1 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ស្មើ​ Parma 1-1 ក្នុង​ផ្ទះ​ ។

អាល្លឺម៉ង់​ប៊ុន​ដេស្លី​ហ្គា​ជុំទី20​សម្រាប់​ចុង​សប្តាហ៍ Schalke,​Hoffenheim,​Bayern និង Gladbach ល្អ​ជាង​គូ​ប្រកួត​របស់​ខ្លួន​ថ្ងៃនេះ

Posted: 03 Feb 2012 02:50 AM PST

កីឡាករ​ក្រុម Schalke សប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ​កន្លង​មក
ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុនដេស្លីហ្គា​ជុំ​ទី​20 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 8 ប្រកួត​ ។​ក្រុម​ Schalke, Hoffenheim, Bayern និង​ Gladbach ល្អ​ជាង​គូ​ប្រកួតរបស់​ខ្លួន​ ។ ថ្ងៃ​សៅរ៍ Leverkusen (6) V Stuttgart(10) Leverkusen 9 ប្រកួត​ក្នុង​ផ្ទះ​គឺ 4-2-3 ស៊ុត​បាល់​បាន​ 12 គ្រាប់​ និង​របូត​វិញ 13 គ្រាប់ ។​ 3ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Graafschap 3-0 ឈ្នះ Mainz 3-2 ក្នុង​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ​Bremen 1-1 ក្រៅ​ផ្ទះ ។ Stuttgart 9 ប្រកួត​ក្រៅ​ផ្ទះ​គឺ​ 2-2-5 ស៊ុត​បាល់​បាន 9 គ្រាប់​ និង​របូត​វិញ​ 14 គ្រាប់ ។

ពាន​រង្វាន់​​​សម្តេច​តេជោ ៖ ​ក្រុមបៀល​​ប្រាយ​ 9-1 ក្រុមស្ទឹង​ត្រែង ខណៈ​ព្រះ​ខ័ន​​រាជ្យ 8-1 កោះ​កុង​

Posted: 03 Feb 2012 02:46 AM PST

ការ​ចេញ​ដំណើរ​ចូល​ទីលាន​ប្រកួត​របស់​ក្រុម​កោះ​កុង និងក្រុម​ព្រះខ័ន​រាជ្យ
រាជធានីភ្នំពេញ ៖ ​ការ​ប្រកួត​បាល់​ទាត់​​ដណ្តើម​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​ឆ្នាំ​២០១២ ​​នៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​​ជាតិ​កាល​​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី២ កុម្ភៈ ​កន្លង​​មក​នេះ ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ បាន​យក​ឈ្នះ​ក្រុម​​​ខេត្ត​ស្ទឹង​ត្រែង ៩-២ ខណៈ​​ក្រុម​​ព្រះ​ខ័ន​រាជ្យ​ យក​ឈ្នះ​ក្រុម​​​ខេត្ត​​កោះ​កុង ៨-១ ។ ​រវាង​ក្រុម​បៀល​ប្រាយ​ យូណាយ​ធីត ​ក្រុម​ព្រះ​ខ័ន​រាជ្យ និង​ក្រុម​​ខេត្ត​កោះ​កុង ​គឺ ស្ថិត​នៅ​​ក្នុង​ពូល C ដូច​គ្នា ។ ក្រុម​បៀ់ល​ប្រាយ​​យូណាយ​ធីត មាន​ឱកាស​រក​បាន​គ្រាប់​បាល់​ ៤-១ នាំ​មុខ​នៅ​តង់​ទី១ ។

ផុន​ ផាន់​ណា ​ជួប​អ្នក​​ប្រ​ដាល់​ថៃ ឯ ឡុង សុវណ្ណ​ពៅ​ ​ជួប​​ចិន ​នៅ​​ TV3

Posted: 03 Feb 2012 02:40 AM PST

កីឡាករ ផុន ផាន់ណា (រូបឆ្វេង) និង​កីឡាករ Pong thong Jetsada (រូបស្តាំ​)
រាជ​ធានី​ភ្នំ​ពេញ​​ ៖ កីឡា​ករ Pong thong Jetsada ជន​ជាតិ​​ថៃ​​​ ជួប​​​ ផុន​ ​ផាន់​ណា ​មក​​ពី​ក្លឹប​​ក្រសួង​​កសិកម្ម​​នៅ​លើ​​​សង្វៀន​​​ស្ថានីយ​ទូ​​រ​ទស្ស​ន៍​​ប៉ុស្តិ៍​លេខ​​៣​ ថ្ងៃ​សៅ​រ៍ ទី​​៤ ​កុម្ភៈ​​ ខណៈ​ឡុង​ សុវណ្ណ​ពៅ​ ​​មក​​ពី​ក្លឹប​​សាល​វ័ន្ត​កីឡា​​ជួប​​កីឡា​ករ​​ Zhang Chuyu ជន​ជាតិ​ចិន​ ។ Jetsada ​​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ស្រុក​ខ្មែរ​​២-៣​លើក​​​ហើយ ។ កីឡា​ករ​ជន​ជាតិ​ថៃ​ម្នាក់​នេះ​​មានល្បិច​ប្រ​យុទ្ធ​​​នៅ​លើ​សង្វៀន​​ខ្លាំង​គ្រាន់​បើ​​ ជា​ពិសេស​​ស្នៀត​កណ្តាប់​ដៃ​​​របស់​គេ​​​ គឺ​អាច​វាយ​​ចេញ​បាន​លឿន​​ ហើយ​ខ្លាំង​ទៀត​ផង តែ​ស្នៀត​កែង​ និង​ជង្គង់​​​ ​មិន​សូវ​​ពូ​កែ​​​ប៉ុន្មាន​ឡើយ​ ។

សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ឆ្នាំ​ និង​លើក​ទិស​ដៅ​ឆ្នាំ​2012

Posted: 03 Feb 2012 02:37 AM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បាត់​ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ ២០១២ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ មាន​ប្រារព្ធ​ពិធី​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​លើ​គ្រប់​វិស័យ​ ប្រចាំ​ឆ្នាំ​ និង​លើក​ទិស​ដៅ​សម្រាប់​ការ​ងារ​ឆ្នាំ​២០១២ រយៈ​ពេល​១​ថ្ងៃ​កន្លះ​​ ចាប់​ពី​ថ្ងៃ​ទី​២ , ៣ ឆ្នាំ២០១២ ​ ក្រោម​អធិបតី​ភាព​លោក​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ដោយ​អញ្ជើញ​ចូល​រួម​ពី​សមា​ជិក សមា​ជិកា​ ព្រឹទ្ធ​សភា​

​សម្ពោធ​ដាក់​ឱ្យ​ប្រើ​​​ប្រាស់​សួន​ច្បារ​​និង​​រូប​សំណាក​​ព្រះ​គណេសនៅភ្លើងស្តុបបេកាសេ

Posted: 03 Feb 2012 02:35 AM PST

ទិដ្ឋភាពក្នុងពិធី
​រាជធានីភ្នំពេញ ៖ កាលពី​​រសៀល​ថ្ងៃទី​២ កុម្ភៈ ​​២០១២​​ សាលា​រាជធានីភ្នំពេញ​​​បានធ្វើ​​ពិធី​​សម្ពោធ​​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​ជា​ ផ្លូវ​ការ​​នូវ​​សួន​ច្បារ​​​​មួយ​​កន្លែង​ និង​​រូបសំណាក​​ទេវរូបព្រះ​​​គណេស​ ​មានទីតាំង​ស្ថិត​នៅ​​ច្រមុះ​​ជ្រូក​​ភ្លើង​ស្តុប​​​បេកាសេ ឬ​មុខ​អតីត​​ការិយាល័យ​​​​ប៉ូលិស​​​ចរាចរ​​ជើង​គោក​​​រាជធានីភ្នំពេញ ​ដែល​ទីតាំងនេះ​ពីមុន​​​ជា​​ស្ថានីយ​​​ប្រេង​​ត្រូវ​​បាន​​​សាលា​​ រាជធានីភ្នំពេញ​​​កែ​សម្រួល​

ចតម៉ូតូ​​មុខផ្ទះ​ចោរលួច​យកទៅ​បាត់​ទាំង​ព្រឹក​ម្ចាស់ប្តឹង​​ប៉ូលិស​ចាប់បានម្នាក់

Posted: 03 Feb 2012 02:34 AM PST

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​ម្នាក់​ត្រូវ​​ម្ចាស់ម៉ូតូ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទួលសង្កែ​​ ឱ្យចាប់ខ្លួន​​កាលពីវេលាម៉ោង​៦ និង​១៥នាទី​​ព្រឹក​ថ្ងៃទី៣​ កុម្ភៈ​​​ ​ពីបទ​លួចម៉ូតូម៉ាក​ឌ្រីម​C125 ស៊េរី​ឆ្នាំ​២០០៨ ​។ សមត្ថកិច្ច​ដកហូតបាន​ម៉ូតូ​ម៉ាកស្គូពី​​​ ​​មួយគ្រឿង ​ដែល​ជន​សង្ស័យជិះ​ធ្វើ​​សកម្មភាព​​ ប៉ុន្តែ​ម៉ូតូជនរងគ្រោះត្រូវ​បក្សពួក​គេ​ម្នាក់​ទៀត​ជិះគេចខ្លួន​បាត់ ។ ​

សាលា​អន្តរជាតិ​ ស៊ីអាយ​អេស បិទទ្វារ​ អ្នកអាណាព្យាបាល​សិស្ស​នាំគ្នា​​​តវ៉ា​​​ឱ្យ​សងប្រាក់​

Posted: 03 Feb 2012 02:32 AM PST

សាលាដែលបិទទ្វារ
​ខេត្តព្រះសីហនុ​ ៖ ​ប្រជាពលរដ្ឋ​​​​ដែលជា​​​អ្នកអាណាព្យាបាល​​​ មាតា​បិតា​សិស្ស​ជា​​ច្រើន​នាក់​​​​​ កាលពីព្រឹកថ្ងៃទី​​​៣ កុម្ភៈ បាននាំគ្នា​ធ្វើ​ការ​តវ៉ា​​​​នៅខាង​មុខសាលា​​​រៀន​​​​ឯកជន​មួយ​កន្លែង​​ ឈ្មោះ​​សាលា​អន្តរជាតិ​ ស៊ីអាយ​អេស មានទី​តាំង​ស្ថិតនៅ​ផ្ទះលេខ​​​១៦០ ផ្លូវ​​៧​មករា ​​ភូមិ​​៣ សង្កាត់​​លេខ​​៤ ក្រុងព្រះសីហនុ ​ក្រោយ​ពី​​សង្ស័យ​ថា សាលា​នេះ​​ក្ស័យធន ខ្វះប្រាក់​​​ខែ​បុគ្គលិក និង​ប្រាក់​​​ខែ​

សម្តេច​​​តេជោហ៊ុន សែន ​​ជួប​មន្ត្រី​​ទូតកូរ៉េ​ខាងជើង និងសហភាព​អឺរ៉ុប​

Posted: 03 Feb 2012 02:29 AM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ​​​​ ៖ ​លោកអ៊ាង សុផល្លែត ​​ជំនួយការ​​​​សម្តេច​​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ​​​​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ​​បាន​ប្រាប់​ឱ្យដឹង​ថា នៅ​ក្នុង​ជំនួប​​សម្តែង​ការ​គួរ​សម​​​​​ជាមួយសម្តេច​​តេជោនាយករដ្ឋមន្ត្រី​​ នាព្រឹក​ថ្ងៃ​ទី​​៣ កុម្ភៈ ​​​ឆ្នាំ​​២០១២ ​​នៅវិមានសន្តិភាព លោក Hong Ki Chol ឯកអគ្គរដ្ឋទូតនៃ​​សាធា​រណ​​រដ្ឋ​​ប្រជាធិបតេយ្យ​​​​ប្រជាមានិត​កូរ៉េ​ប្រចាំ ​​​នៅ​

ស្រវឹងស្រា​ជិះ​ម៉ូតូ​អត់​ភ្លើង​ពេល​យប់​បុក​គោ​យន្ត​ស្លាប់​1 របួស​1

Posted: 03 Feb 2012 02:29 AM PST

ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ពីរ​នាក់​ស្រវឹង​ស្រា​បើក​ម៉ូតូ​អត់​ភ្លើង​ពេល​យប់​ទៅ​បុក​គោ​យន្ត​ដែល ​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​ឱ្យ​អ្នក​បើក​ស្លាប់​ភ្លាម​នៅ​នឹង​ កន្លែង​កើត​ហេតុ​ និង​អ្នក​រួម​ដំណើរ​រង​របួស​ធ្ងន់​​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

កូរ៉ូឡា​​គេច​ក្មេង​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​​ម្នាក់​របួស​ធ្ងន់​ម្នាក់​

Posted: 03 Feb 2012 01:38 AM PST

នៅកន្លែងកើតហេតុ
​ខេត្តពោធិ៍សាត់ ៖ ​​រថយន្តកូរ៉ូ​ឡា​មួយ​គ្រឿង​​បាន​បើក​គេច​​ក្មេង​​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​២​ នាក់ ដែល​កំពុងធ្វើ​ដំណើរ​​ស្របទិសគ្នា​​បណ្តាល​ឱ្យ​​របួស​ធ្ងន់​​ទាំង​២​នាក់ ក្នុង​នោះ​ម្នាក់​​បាន​ស្លាប់​​ក្រោយ​ពី​​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ​។ គ្រោះថ្នាក់​​ចរាចរណ៍​នេះ​បាន​កើតឡើង​​​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ប៉ប៉ិត ឃុំអន្លង់​ត្នោត ​ស្រុក​ក្រគរ ​កាលពីវេលា​ម៉ោង​៤​និង​៤០​នាទី​​ល្ងាចថ្ងៃទី​២ កុម្ភៈ ២០១២

លោកតា​ជន​ជាតិ​ជប៉ុន​ អាយុ​៨៣​ឆ្នាំ ​​ស្លាប់​ដោយ​ធ្លាក់​ពី​​លើ​គ្រែ

Posted: 03 Feb 2012 01:01 AM PST

ជនជាតិជប៉ុនដែលស្លាប់
រាជធានីភ្នំពេញ ៖ ​​​លោក​តាជន​ជាតិ​​ជប៉ុន​ម្នាក់​អាយុ​៨៣​ឆ្នាំ​បានស្លាប់​​បាត់​បង់ជីវិត​ ដោយ​​ធ្លាក់​ពីលើ​គ្រែ​ក្នុង​បន្ទប់​មួយ​ ស្ថិតក្នុង​ឃ្លាំង​ដែក​របស់​ក្រុម​ហ៊ុន (SOR) ក្នុងភូមិ​​ទឹកថ្លា ​សង្កាត់​​ទឹកថ្លា ​ខណ្ឌ​សែន​សុខ។ ​​​

ការលក់​រថយន្តក្នុង​ប្រទេស​ជប៉ុន​កើន​ឡើង​៤០​ភាគរយ

Posted: 03 Feb 2012 01:00 AM PST


រថយន្តជប៉ុន​ដែល​លក់ចេញ​​កើន​ឡើង​ជាង៤០​ភាគរយក្នុង​ខែមករា ឆ្នាំនេះ​ បន្ទាប់ពី​រដ្ឋា​​ភិ​បាល​ស្តារប្រាក់ជំនួយ​សម្រាប់​រថយន្ត​ការ​ពារ​បរិស្ថានឬ​រថយន្ត​មិត្តល្អនឹងបរិស្ថាន។ ការលក់រថយន្តដែល​មានកម្លាំងលើស​ពី ៦៦០cc​ មានចំនួន២៦៣.២៦៧​គ្រឿងក្នុងខែ មករា​ គឺ​កើនឡើង៤០,៧​ភាគរយ ធៀបជាមួយ​ឆ្នាំ​មុន ​នេះបើតាម ការ​ឱ្យ​ដឹ​ង​របស់​​សមា​គម​​ចែកចាយ​រថយន្ត​ជប៉ុន។ តួលេខ​លក់​ដាច់​ខ្លាំង​នោះ រួមមានរថយន្ត​​ប្រភេទ​ធំ​ដូចជា​រថ​យន្ត​ដឹក​ទំនិញ និងរថយន្ត​​ប៊ើសជា​ដើម ។