VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ក្រុម​ប្រទេស G-8 នឹង​ផ្តោត​លើ​បញ្ហា​វិបត្តិ​បំណុល​របស់​អឺរ៉ុប

Posted: 19 May 2012 10:28 AM PDT

ពួក​មេដឹកនាំ​នៃ​ពួក​ប្រទេស​មាន​ឧស្សាហកម្ម​ធំ​បំផុត​ក្នុង​ពិភពលោក​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ពេល​ដែល​ពួកលោក​ធ្វើ​ការ​ចរចា​​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​កំពូល​ប្រចាំ​ឆ្នាំ​របស់​ពួកលោក។

ប្រធានាធិបតី​ស.រ.អា. លោក បារ៉ាក់ អូបាម៉ា នឹង​ជំរុញ​ពួក​មេ​ដឹកនាំ​នៃ​ក្រុម​ប្រទេស G-8 ឱ្យ​ពិចារណា​អំពី​របៀប​វារៈ​នៃ​រឿង​កំណើន នៅ​ពេល​ដែល​ពួក​លោក​ពិភាក្សា​គ្នា​អំពី​វិធី​ដោះស្រាយ​កំណើន​ប្រាក់​បំណុល​ដែល​បាន​គំរាម​កំហែង​ស្ថិរភាព​នៃ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។

បញ្ហា​សេដ្ឋកិច្ច​ទាក់​ទិន​នឹង​រូបីយប័ណ្ណ​តែ​មួយ​របស់​ប្រទេស​ជាតិ​១៧​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ឯ​ទៀត​ៗ​ដែរ ដោយ​មាន​រួម​បញ្ចូល​ទាំង​ស.រ.អា.​ផង​ដែរ។

គេ​រំពឹង​ថា​ពួក​មេដឹកនាំ​មក​ពី​ស.រ.អា. អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន កាណាដា និង​រុស្សី​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​ក្រិក​ដែល​ជំពាក់​បំណុល​យ៉ាង​ច្រើន​ដែល​អាច​លះបង់​ប្រាក់​អឺរ៉ូ​ដើម្បី​គេច​ខ្លួន​ចេញ​ពី​វិធានការ​ចំណាយ​ត្បិត​ត្បៀត។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​សុក្រ លោក ចូសេ ម៉ានូអេល បារ៉ូសូ (Jose Manuel Barroso) ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា​ជា​ការ​មាន​សារៈសំខាន់​ដែល​ប្រទេស​ក្រិក​និង​សមាជិក​ឯ​ទៀត​ៗ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​គោរព​តាម​ការ​សន្យា​របស់​ផង​ខ្លួន។

"ខ្ញុំ​ចង់​បញ្ជាក់​ជា​ថ្មី​យ៉ាង​ច្បាស់​លាស់​ថា​យើង​ចង់​ឱ្យ​ប្រទេស​ក្រិក​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ។ ប្រទេស​ក្រិក​ជា​ផ្នែក​​មួយ​នៃគ្រួសារ​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​គម្រោងការ​អឺរ៉ូ​និង​សហភាព​អឺរ៉ុប។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​យើង​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ឱ្យ​ការណ៍​នេះ​មាន​ភាព​ប្រាកដ​ប្រជា។"

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

<!--IMAGE-RIGHT-->ភូមា៖ លោកស្រី អ៊ុង សាន ស៊ូ ជី មេ​ដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​នឹង​ថ្លែង​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​សភា​ទាំង​ពីរ​នៃ​ប្រទេស​អង់គ្លេស​នៅ​ខែ​ក្រោយ នៅ​ពេល​លោកស្រី​ធ្វើ​ដំណើរ​លើក​ដំបូង​ចេញ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល​២៤​ឆ្នាំ។

កូរ៉េខាងជើង៖ ពួក​អ្នក​ការទូត​អ.ស.ប.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​សេចក្តី​រាយការណ៍​មួយ​របស់​គណៈកម្មាធិការ​ពួក​អ្នក​ជំនាញ​និយាយ​ថា​ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អ.ស.ប.​ដោយ​និយាយ​យោង​ដល់​ការ​ប៉ុនប៉ង​ដឹក​ជញ្ជូន​គ្រឿង​អាវុធ​ទៅ​ឱ្យ​ប្រទេស​ស៊ីរី​និង​ប្រទេស​ភូមា​និង​ដឹក​ចូល​ក្នុង​ប្រទេស​ដោយ​ខុស​ច្បាប់​នូវ​វត្ថុ​ប្រណិត។

តៃវ៉ាន់៖ ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​កណ្តាល​ក្រុង​តៃប៉ិ (Taipei) ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​នៅ​មុន​ពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោក ម៉ា យ៉ីងចឿ (Ma Ying-jeou) ដែល​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អវកាស៖ បញ្ហា​បច្ចេកទេស​​បាន​បង្ខំ​ឱ្យ​យានអវកាស SpaceX បញ្ឈប់​អ្វី​ដែល​អាច​ជា​ការ​បង្ហោះ​លើក​ដំបូង​នៃ​យាន​អវកាស​របស់​ឯកជន​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “Chinese Young Businessmen Visit Siem Reap Province” plus 7 more

Koh Santipheap Daily

Koh Santipheap Daily


ប្រកាស​តែង​​តាំង​​​អភិបាល​ខេត្ត​​ក្រចេះ​​​ថ្មី​ ក្រោយ​​ពី​អតី​ត​​អភិ​បាល​ខេត្ត​​​ចាស់​​ទទួល​មរណភាព​

Posted: 19 May 2012 01:30 AM PDT

ទិដ្ឋ​ភាពក្នុងពិធី
ខេត្ត​ក្រចេះ​ ៖ លោក​​ សរ​ ចំរ៉ុង​​ អតីត​អភិ​បាលរង​​ខេត្ត​​​​ក្រចេះ​ ​ត្រូវ​បាន​​ប្រកាស​​តែង​តាំង​​​មុខ​តំណែង​​​ជាអភិ​បាល​​នៃគណៈ​​អភិបាល​​ខេត្ត​ក្រចេះ​ថ្មី កាល​ពី​​រសៀល​​​ថ្ងៃ​ទី​​១៧ ឧសភា ​​នៅ​សាល​មហោ​ស្រព​ខេត្ត ក្រោម​អធិប​តី​ភាព​លោក​​ទេស​រដ្ឋ​មន្ត្រី​​ អ៊ឹម​ ​ឈុន​លឹម ​រដ្ឋ​មន្ត្រី​​ក្រសួង​​រៀប​ចំ​ដែន​ដី​​ នគរូប​នីយ​កម្ម​ និង​សំណង់​ និ​ងជា​តំណាង​​ដ៏​ខ្ពស់​ខ្ពស់​​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន

ថ​វិកា​​ចំនួ​ន​200ដុល្លារ​​​​ជា​អំណោយ​​​របស់​សប្បុ​រស​ជន​​​​ជូន​ដល់​​នាង​ក្រមុំ​ពិការ​​​​ឯកោ

Posted: 19 May 2012 01:20 AM PDT

ថ​វិកា​​ចំនួ​ន​200ដុល្លារ​​​​ជា​អំណោយ​​​របស់​សប្បុ​រស​ជន​​​​ជូន​ដល់​​នាង​ក្រមុំ​ពិការ​​​​ឯកោ
ខេត្ត​ព្រៃ​វែង​ ៖ នៅ​រសៀល​​​ថ្ងៃទី​​១៧ ​ឧសភា ​ភ្នាក់​ងារ​​​កោះ​សន្តិ​ភាព​​បាន​នាំ​​យក​ថវិ​កា​​ចំនួន​​២០០​ដុល្លារ​​​សហរដ្ឋ​អា​មេ​​រិក​​ ដែលជា​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​​​ឯក​​ឧត្តម​​បណ្ឌិត​​ អ៊ុក​ រ៉ាប៊ុន​ ​រដ្ឋ​មន្ត្រី​​​ប្រតិ​ភូ​​​អម​​នាយក​រដ្ឋ​មន្ត្រី​​ និង​លោក​ជំទាវ​​​ ព្រម​ទាំង​​​លោក​​ឧកញ៉ា​​ ស្រី​ ​ងួន និង​​លោក​ជំទាវ​​ឧកញ៉ាស្រី វុទ្ធី​ ព្រម​ទាំង​បុត្រ​​​ ទៅ​ប្រគល់​ជូន​​​​នា​ង​ក្រមុំ​​​​ឈ្មោះ ​រ៉េត ស្រី​រ័ត្ន​ ដែល​ពិការ​​ដៃ​​ជើង​​ រស់​នៅ​ភូមិ​​ជើង​

​ខ្លាត្រី​​​1ក្បាល​​គេ​ព្យួរ​​​លក់​​នៅ​តាម​​​ចិញ្ចើម​​ផ្លូវជាតិ​លេខ​5​យ៉ាង​​សង្ហា​​

Posted: 19 May 2012 01:10 AM PDT

​ខ្លាត្រី​​​1ក្បាល​​គេ​ព្យួរ​​​លក់​​នៅ​តាម​​​ចិញ្ចើម​​ផ្លូវជាតិ​លេខ​5​យ៉ាង​​សង្ហា​​
ខេត្ត​​​កំពង់​ឆ្នាំង​​​​​ ៖ ខ្លា​​ត្រី​​​​១ក្បាល​​​ត្រូវបាន​​គេសម្លាប់​​រួច​ហើយ​​យក​​មក​ចង​ព្យួរ​​​តាំង​​​លក់​​យ៉ា​ងសង្ហា​​​ជាថ្មី​​ម្ត​ង​ទៀត​​​​ នៅតាម​​​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​​៥ ត្រង់​ចំណុច​​ភូមិ​​អូរ​សណ្តាន់​​ ឃុំ​ទឹក​​ហូត ស្រុក​​​រលា​ប្អៀរ​ កាល​​ពី​​ព្រឹក​ថ្ងៃទី​​​១៧ ឧសភា ដោយគ្មាន​​ក្រែង​​រអែង​​ឈឺ​ក្បាល​​​​​វិលមុខ​​​នឹង​សមត្ថ​កិច្ច​​​ជំនាញ​​ណា​ឡើយ ។ នេះ​​ជាការដាក់​តាំង​​លក់ជាលើក​​ទី​​២ហើយ​​​នៅ​កន្លែង​​​តែមួយ ​នេះ​​​ដែល​អ្នក​​​យក​ព័ត៌​មាន​​​

ផ្សព្វ​ផ្សាយ​ភារ​កិច្ច​​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ពេល​គណបក្ស​នយោ​បាយ​ឃោសនា​

Posted: 19 May 2012 01:00 AM PDT

ខេត្ត​តាកែវ ៖​​ ​លោក​ឧត្ត​មសេនីយ៍​ត្រី អ៊ុក សំណាង ស្នង​ការ​នគរ​បាល​ខេត្ត​​ បាន​អញ្ជើញ​ជា​​អធិ​បតី​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ផែន​ការ​ដល់​អធិ​ការ​​ដ្ឋាន​ស្រុក​-ក្រុង និង​ប៉ុស្តិ៍​រដ្ឋ​បាល​គ្រប់​ប៉ុស្តិ៍​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​ដល់​គណ​បក្ស​នយោ​បាយ​ពេល​ឃោ​​សនារក​​សំឡេង​ឆ្នោត​សម្រាប់​​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​នា​ពេល​ខាង​មុខ​​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ។

សកម្ម​​ភាពកាប់​ឈើ​​ និង​ដឹក​ជញ្ជូន​​ទៅលក់​​នៅឡាវ​​-វៀត​ណាម​គគ្រឹក​គគ្រេង​​

Posted: 19 May 2012 12:45 AM PDT

ទិដ្ឋភាពកន្លែង​កាប់ឈើ
ខេត្ត​ស្ទឹង​ត្រែង​ ៖ សកម​្មភាពឈ្មួញ​​កាប់​ឈើ​​​ និង​​ដឹក​ជញ្ជូន​ឈើ​​​ប្រណីត​​ក្នុង​ស្រុក​​ថា​ឡា​​បរិវ៉ាត់​ទៅ​លក់​​​នៅព្រំ​ដែន​ឡាវ-វៀតណាម​​​​ និង ចែក​ចាយ​​តាម​រោង​​សិប្បកម្ម​​កែ​ច្នៃ​​ឆ្ល​​​ង​កាត់ខេត្ត​​​ក្រចេះ កំពុង​កើត​ឡើង​​​​ពេញ​បន្ទុក​​​​និង​​យ៉ា​ងអនា​​ធិបតេយ្យ​​​ ដែល​គេ​មើល​​​ឃើញ​ថា ពុំ​មាន​​​ការ​ទប់​ស្កាត់​​​ពីសមត្ថ​​កិច្ច​​​ពាក់​ព័ន្ធ​​ និង​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ដែល​គ្រប់​គ្រង​​​តាម​​មូល​ដ្ឋាន​​​​របស់ខ្លួន ឡើយ​​​ ។ ​​​បាន​ជាហ៊ាន​​

ក្រុមហ៊ុន​ វេសឡាញ​​ អេឌ្យូ​​ខេសិន​ គ្រុប​​ និង​​កា​រចូល​រួម​​ការងារ​សង្គម​​

Posted: 19 May 2012 12:30 AM PDT

ក្រុមហ៊ុន​ វេសឡាញ​​ អេឌ្យូ​​ខេសិន​ គ្រុប​​ និង​​កា​រចូល​រួម​​ការងារ​សង្គម​​
រាជ​ធានីភ្នំពេញ​​​ ៖ ក្រុមហ៊ុន​​វេសឡាញ​​ អេឌ្យូ​​ខេសិន គ្រុប​​ ដែល​មាន​​​សាលា​រៀន​​​វ៉េស្ទ​ឡាញ​​ន៍​​​ សាលា​​រៀន​​ណត្ស​ឡាញន៍​ និ​ង​វិទ្យា​ស្ថាន​​​អភិវឌ្ឍ​​វិស័យ​អប់​រំ​ ជាក្រុម​ហ៊ុន​​​ឯក​ជន​​ពិត​មែន​​ ប៉ុន្តែ​​​តែង​តែមាន​​ការ​ចូល​រួម​​​ចំណែក​​យ៉ាង​សកម្ម​​ក្នុង​សង្គម​​តាម​រយៈ​​ការ​ងារ​​សង្គម​​​កិច្ច​របស់​ខ្លួន​​ ។​

សមត្ថ​កិច្ច​​ព្រំ​ដែន​​នៅ​តែ​​បើក​ផ្លូវ​​ឱ្យ​ពលករ​​​ចំណាក​ស្រុក​​​ឆ្លង​ដែន​​​ចូល​ប្រទេស​​សៀម​​ជា​​​​​​ថ្នូរ​​នឹង​​ការ​បង់​ប្រាក់​​

Posted: 19 May 2012 12:20 AM PDT

សមត្ថ​កិច្ច​​ព្រំ​ដែន​​នៅ​តែ​​បើក​ផ្លូវ​​ឱ្យ​ពលករ​​​ចំណាក​ស្រុក​​​ឆ្លង​ដែន​​​ចូល​ប្រទេស​​សៀម​​ជា​​​​​​ថ្នូរ​​នឹង​​ការ​បង់​ប្រាក់​​
ខេត្ត​​បាត់​ដំបង​​​ ៖ ពលករ​​ខ្មែរ​​​ធ្វើ​ចំណាក​ស្រុក​ ដែលកំពុង​​ស្វែងរក​​​ការងារ​ធ្វើ​​​នៅតាម​​តំបន់​​​ព្រំ​ដែន​​​ ត្រូវ​គេ​​​​​​​រាយ​ការណ៍​​​ថា នៅតែ​បន្ត​​​ឆ្លង​ដែន​​ទៅរក​កា​រងារ​ធ្វើ​​​ដោយ​ខុស​ច្បាប់​​​នៅ​​ប្រទេស​​​សៀម​មិន​​ថម​ថយ​​ឡើយ ដោយ​មាន​​​កា​រ​ឃុប​ឃិត​​​បើក​ផ្លូវ​​​ពីសំណាក់​​សមត្ថ​កិច្ច​​​​​ការ​ពារ​ព្រំ​ដែន​​​សើ្ទ​​​រគ្រប់​​ស្ថាប័នជាថ្នូរ​​នឹង​​ការបង់​ប្រាក់​សំណូក​​ ។

ក្រសួង​ទេស​ចរណ៍​ចាប់​អារម្មណ៍​នឹង​កំណើន​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​​ព្រះ​នង្គ័ល

Posted: 19 May 2012 12:10 AM PDT

ទិដ្ឋភាពក្នុងពិធីច្រត់ព្រះនង្គ័ល
រាជធានី​ភ្នំពេញ ៖​​ ​រដ្ឋលេខាធិការក្រសួង​ទេស​ចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍គណៈ​កម្មា​ធិការរៀប​ចំ​បុណ្យជាតិ-​អន្តរជាតិ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ​កំណើន​ភ្ញៀវ​ទេស​ចរ​បរ​ទេសដែលមកចូលរួមទស្សនា​ក្នុង​ព្រះរាជ​ពិធីបុណ្យច្រត់​ព្រះ​នង្គ័លនាឆ្នាំ២០១២ នេះ ។

បិទវគ្គ​ហ្វឹកហ្វឺន​ជំនាញ អាវុធហត្ថ យោធា ច្បាប់​ វគ្គទី1 ឆ្នាំ2012

Posted: 19 May 2012 12:00 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ព្រះវិហារ ៖ ​​រសៀល​​​ថ្ងៃទី​​១៧ ឧសភា​ ​​នៅទី​បញ្ជាការ​​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​ មាន​រៀបចំ​​ពិធីបិទ​​​វគ្គ​ហ្វឹកហ្វឺន​​កង​រាជ​អាវុធ​ហត្ថ​​​​ខេត្ត​ វគ្គទី១ ​ឆ្នាំ២០១២ និង​ផ្សព្វផ្សាយ​​​ក្រម​​សីលធម៌​ ជំហាន​១ ជំហាន២ ​នៃ​​កង​រាជ​អាវុធ​ហត្ថ​​​ ក្រោម​អធិ​បតីភាព​លោក​​​ឧត្តម​​​សេនីយ៍​ត្រី​កង​ សៅ​គុណ​ មេ​បញ្ជា​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ ​​​​និង​មាន​ការ​ចូល​រួម​​ពីមេបញ្ជាការ​រង​​ នាយ ពល ​អាវុធ​ហត្ថ​ ទូទាំង​​​ខេត្ត​​

ក្រឡាប់​រថយន្ត​ក្រុង​របួស​ធ្ងន់​-ស្រាល​21​នាក់ ​ក្នុង​នោះ​មាន​អ្នក​ទេស​ចរ​បរទេស​ចំនួន​10​នាក់

Posted: 18 May 2012 11:45 PM PDT

ខេត្ត​ពោធិ៍សាត់ ៖ ​​​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ចំនួន​២១​នាក់​ទាំង​ជន​ជាតិ​ខ្មែរ និង​បរទេស​​​រង​របួស​ធ្ងន់​ និង​ស្រាល​ដោយ​សារ​រថយន្ត​ក្រឡាប់​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ទេ ។ ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​ឡើង​​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​តាកែវលើ ឃុំ​ត្នោត​ជ្រំ ស្រុក​ក្រគរ កាល​ពីវេលា​ម៉ោង​៣ និង​៤០​នាទី​រំ​លង​អធ្រាត្រ​ថ្ងៃទី​១៨ ឧសភា ឆ្នាំ​២០១២ ។

ប៉ូលិស​​​​ក្រុងប៉ោយ​ប៉ែតវាយ​ក្បាល​​ជាងនឹង​​អាយកូម​​ ព្រោះខឹង​ជាង​ធ្វើ​មិនកើត

Posted: 18 May 2012 11:30 PM PDT

ជនរងគ្រោះដែល​គេវាយ
ក្រុង​ប៉ោយ​ប៉ែត ៖ ជាង​​​ជួស​ជុល​​​ទូរស័ព្ទ​​​និង​អាយ​កូម​​​​ត្រូវ​​​មន្រ្តី​​ប៉​ូលិស​​​​ក្រុង​ប៉ោយ​ប៉ែតម្នាក់​​ប្រើ​​ហិង្សា​​​​​ដោយ​វាយ​​មួយ​អាយកូមត្រូវ​​​ចំ​ក្បាល​​​​ផ្នែក​​​ខាង​ក្រោយ​​បណ្តាល​​​ឱ្យពក​​​ជាំ ព្រោះ​​​​តែ​ខឹង​ជាង​​​រូបនោះ​​​​ជួស​ជុល​​​​អាយ​កូម​​​របស់​ខ្លួន​​​មិន​កើត​​ ។ ហេតុការណ៍​​​មិន​គប្បី​នេះ ​​បាន​កើត​ឡើង​​​កាលពីវេលាម៉ោង​​​​៩និង​៣៤នាទី​​ព្រឹក​​ ​​ថ្ងៃទី​​១៧ ឧសភា​ នៅ​​ក្នុង​ហាង​​ជួស​ជុល​​ទូរស័ព្ទ​​​យីហោ​​​សាំង​​បូរី​ ស្ថិតក្នុង​​​​

​ស្លាប់​3នាក់​​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ពីរ​ផ្ទួន​គ្នា​លើ​ចំណុច​និង​ពេលវេលា​តែ​មួយ

Posted: 18 May 2012 11:20 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង​​​​ ៖ មនុស្ស​៣​នាក់​​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ផ្ទួនៗគ្នា លើ​កន្លែង​​តែ​មួយ​ ដែល​កើ​ត​​ឡើង​​កាល​ពី​វេលា​ម៉ោង​​​៨​និង​២០​នាទីយប់​ថ្ងៃ​ទី​១៧ ​ឧសភា ​នៅ​ផ្លូវ​ជាតិ​​លេខ​៥ ​​ចន្លោះ​គីឡូ​ម៉ែត្រ​​លេខ​​៦៣ និង​​​៦៤ ចំណុច​វាល​ប៉ារ៉ាម ស្ថិត​ក្នុង​ភូមិ​​​ឡ​ពាង ​ឃុំ​តា​ជេស ស្រុក​កំពង់​ត្រឡាច ។

តាក់​ស៊ី​ម៉ែត្រ​ពណ៌​លឿង​ប៉ះ​ម៉ូតូ​គុប​ជ្រុង​ជិះ​ចេញ​ពី​ផ្សារ​គីឡូម៉ែត្រ​លេខ​5

Posted: 18 May 2012 11:10 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ពណ៌​លឿង​មួយ​គ្រឿង​​​បាន​បើក​ប៉ះ​ម៉ូតូ​គុបជ្រុង​ ពណ៌​ទឹក​ប៊ិច​ ​ដែល​ជិះ​ចេញ​ពីផ្សារ​គីឡូ​ម៉ែត្រ​លេខ​៤​ បណ្តាល​ឱ្យ​ដួល​ប្រឡាក់​ភក់​ពេញ​ខ្លួន​ប្រាណ​ ​និងរយះ​ក​ជើង​ស្តាំ​​ ​​​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១៧​ ឧសភា​ ​នៅ​មុខ​ផ្សារគីឡូ​ម៉ែត្រ​លេខ​៤ ផ្លូវ​លេខ​២៥៧​កែង​ផ្លូវលេខ​១៣៨​ ក្នុង​សង្កាត់​ទឹក​ល្អក​់ទី​២​ ខណ្ឌទួល​គោក​ ​។

បើក​ម៉ូតូទៅ​បុក​ម៉ូតូ​​គេ​ហើយ​រក​វាយ​គេ​ទៀត​

Posted: 18 May 2012 11:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​​ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ស្មាស់​​រី​វ៉ូ ទៅ​បុក​ម៉ូតូ​គុបមូល​​ ដែល​បើក​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​​គ្នា​បណ្តាល​​ឱ្យ​ម៉ូតូ​​ទាំង​២​គ្រឿង​​​រង​ការ​ខូច​ខាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តិច​បន្តួច​ តែ​បុរស​​នោះ​ស្រវឹង​មិន​ព្រម​និយាយ​​ដោះ​ស្រាយ​គ្នា​បែរ​ជា​ទូ​រស័ព្ទ​ហៅ​មិត្ត​ភក្តិ​​​៤-៥​នាក់ ទៅ​​រក​វាយ​​ភាគី​​ម្ខាង​ទៀត ។

នីស្សាន់​បុក​ម៉ូតូ​ពី​មុខ​ពេញ​ទំហឹង​របួស​ប្តី​ស្រាល​ ប្រពន្ធ​និង​កូន​ធ្ងន់​

Posted: 18 May 2012 09:00 PM PDT

ជន​រងគ្រោះ​កំពុងព្យា​បាលនៅមន្ទីរពេទ្យ
ខេត្ត​មណ្ឌល​គិរី​​ ៖ រថយន្ត​នីស្សាន់​មួយ​បាំង​កន្លះ​​​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​ស្មាស់​ ដែល​បើក​បរ​ស្រប​ទិស​គ្នា​ ​បណ្តាល​​ឱ្យប្រ​ពន្ធ​​ និង​កូន​ប្រុស​របួស​ធ្ងន់​ ​ឯ​ប្តី​រង​របួស​ស្រាល​ ​ហើយ​ត្រូវ​បាន​ប្រជាព​ល​រដ្ឋ​នាំ​គ្នា​ជួយ​ដឹក​យក​ទៅ​​សង្គ្រោះ​នៅ​មណ្ឌ​ល​សុខ​ភា​ព​កែវ​សីមា​ភ្លាម​ៗ​។ គ្រោះ​ថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​វេលាម៉ោង​៧​យប់​​ថ្ងៃទី​១៦​ ឧសភា​ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧៦​A ស្ថិត​ក្នុង​ភូមិ​អូរ​អាម​ ឃុំ​ស្រែ

កាមរី​បាឡែន​​​បើក​​ថយ​ក្រោយ​​ត្រូវ​​ម៉ូតូ​​បុក​បែក​ស្តុប​​ខាង​ឆ្វេង

Posted: 18 May 2012 08:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលមាន​ជាតិស្រវឹងក្នុង​ខ្លួនបានជិះម៉ូតូទៅបុកគូទរថ​យន្ត​កាមរីបាឡែនដែលកំពុងតែបើកថយក្រោយ​​​​និង​ប្រុងបើកចេញ​ទៅមុខ បណ្តាលឱ្យបែកស្តុបរថ​យន្ត​ខាងឆ្វេងហើយអ្នកបើកម៉ូតូដួលគងទៅ​លើ​របាំង​ពុះ​ចែកទ្រូង​ផ្លូវ និងត្រូវ​ម៉ូតូ​ដួលសង្កត់ពី​លើ​ទៀត តែសំណាង​ល្អ​មិន​មានរងរបួស ។ គ្រោះ​ថ្នាក់នេះ​កើតឡើង​តាម​មហាវិថីព្រះមុនីរ៉េត កែង​ផ្លូវ​លេខ​៣២៨

នាង​ក្រមុំ​ជិះ​ម៉ូតូ​ឌុប​ក្មេង​ស្រី​3នាក់​ទាក់​ដៃ​ចង្កូត​ម៉ូតូ​ដួល​របួស​

Posted: 18 May 2012 08:30 PM PDT

នារីរងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ប៉ៃលិន​​ ៖ នាង​ក្រមុំ​ឈ្មោះ​វ៉ាង​ ស្រ​ី​អូន​ អាយុ​២២​ឆ្នាំ រស់​​នៅ​ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាល​​កោះ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល និង​​ទើប​មក​ស្នាក់​នៅផ្ទះ​​​ឪពុក​ធំ​ម្នាក់​ឈ្មោះ​​​សាន្ត អាយុ​៥៥​ឆ្នាំ​ ​នៅ​ភូមិ​​អូរ​តា​ពុក​លើ សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃ​លិន ​​។ កាល​ពី​វេលា​ម៉ោង​​៦​និង​១៥​នាទី​ល្ងាច​​ ថ្ងៃ​ទី​​១៦​ ឧសភា ​នាង​វ៉ាង​ ​ស្រី​អូន ​បានជិះ​​ម៉ូតូ​ម៉ាក​វ៉េវ ​ឌុប​ក្មេង​ស្រី​៣​នាក់​​ចេញ​ពី​កន្លែង​ចិញ្ច្រាំ​មើ​​​​​​​​​​​​​​​​ម​ដំឡូង​

ជិះ​ម៉ូតូ​​​ឆ្លងស្ពាន​​ព្រះ​​​មុនីវង្ស​ចាស់​​បញ្ច្រាស​​ទិសទៅបុករថយន្ត​រួចនាំគ្នា​ប្រុងវាយគេទៀត​

Posted: 18 May 2012 08:20 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជនស្ទាវមួយក្រុម ​​​បាន​ជិះម៉ូតូឆ្លងស្ពានព្រះមុនីវង្សបញ្រ្ចាសទិស​ ហើយ​​ជ្រុល​ទៅបុក​រថយន្តកាមរីឆ្លាម ពណ៌​ខ្មៅ ផ្លោង​បោកនឹងកញ្ចក់​​រថ​​យន្តបែកក្បាលហូរ ឈាម។ គ្រោះថ្នាក់​នេះ​កើតឡើងនៅវេលា​ម៉ោង​១២និង​៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី១៨ ឧសភា នៅលើស្ពានព្រះមុនីវង្សចាស់ ក្នុង​សង្កាត់ច្បារ​អំពៅទី២ ខណ្ឌមានជ័យ ។

ក្មេងតូច​លង់​ទឹក​​ពាង​​ស្លាប់​​ខណៈ​កម្មករ​​​វារី​អគ្គិសនី​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​

Posted: 18 May 2012 08:10 PM PDT

ខេត្ត​ពោធិ៍សាត់​ ៖ តាម​ការ​ផ្តល់​​ព័ត៌​មាន​​​ពី​ប៉ូលិស​​​​ខេត្ត​ពោធិ៍​សាត់​​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃទី១៦ ឧសភា ​វេលា​ម៉ោង​​៥​និង​​២៥​នាទី​ល្ងាច​ ក្មេង​ប្រុស​ម្នាក់​​ដែល​មាន​អាយុ​​ទើបតែ​១ឆ្នាំ​៤ខែ​ បាន​​លង់​ទឹកពាងស្លាប់​​ខណៈ​​ពេល​ម្តាយ​រវល់​​​លាង​ចាន​ ។ ករណីនេះ​​បាន​កើតឡើង​នៅភូមិ​អូរ​​ស្រាវ​ឃុំ​ព្រងិល​ ស្រុកភ្នំក្រវាញ ។

ចាប់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​​5​នាក់​​​ពីបទ​ចែក​ចាយគ្រឿង​ញៀន​

Posted: 18 May 2012 07:45 PM PDT

វត្ថុតាង​ត្រូវបានរឹបអូស
ខេត្ត​បន្ទាយ​មានជ័យ​​ ៖ ​​នគរបាល​ក្រុង​សិរីសោ​ភ័ណ​ សហការ​ជាមួយ​​​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន បាន​ចុះប្រតិ​បត្តិ​ការ​បង្រ្កាប​ករណីចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​-ស្រី​ចំនួន​៥នាក់ កាល​ពីវេលា​ម៉ោង៤​និង​៤៥​​នាទី​ល្ងាច​ថ្ងៃ​ទី១៥ ឧសភា ឆ្នាំ២០១២ នៅ​ចំណុច​ភូមិ​សែ​សិន​​ សង្កាត់អូរ​អំបិល ក្រុង​សិរី​សោ​ភ័ណ ​ខេត្ត​បន្ទាយ​​មានជ័យ បញ្ជូន​

ជាប់គុកពីបទ​​លួច​​​​មិន​រាងចាល​​ លួចទៀត​ចាប់​ចូលគុក​ទៀត

Posted: 18 May 2012 07:30 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​ព្រះសីហនុ ៖ បុរស​​​​​ម្នាក់​​​ត្រូវ​បាន​​​កម្លាំង​​​កង​រាជ​អាវុធ​ហត្ថ​​​​ស្រុក​ព្រៃនប់​​​​​ឃាត់​ខ្លួន​​រួច​​​បញ្ជូន​​ទៅកាន់​ទីបញ្ជាការ​​​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​​ បន្ទាប់​​ពីបុរសម្នាក់​នេះ ​​បាន​ធ្វើ​សកម្ម​ភាព​​លួ​ច​យក​ម៉ូតូ​​មួយ​គ្រឿង​​ ។​​ ហេតុការណ៍​​​​នេះ​​បាន​កើត​ឡើង​​​​​កាលពី​វេលាម៉ោង​​​​១២​និង​​៣០នាទី​​​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​​​​១៧ ឧសភា​ ​ស្ថិត​ក្នុង​ភូមិ​​​​​ព្រៃ​នប់​​​ ​ស្រុក​​ព្រៃនប់ ។​

កម្មការិនី​មា្នក់​​លេប​ថ្នាំ​​​ងងុយ​​ដេក​​អស់​មួយ​បន្ទះ​ប៉ុនប៉ង​សម្លាប់ខ្លួន

Posted: 18 May 2012 07:20 PM PDT

ជនរងគ្រោះ​ត្រូវ​បានជួយសង្ក្រោះ
រាជធានីភ្នំពេញ ៖ កម្ម​​​ការិនី​រោង​ចក្រ​​​កាត់​​​​ដេ​រ​សម្លៀក​​​​បំពាក់​​​​ម្នាក់​​​​បាន​​​លេប​​​ថ្នាំ​​ងងុយ​​ដេក​​អស់​​​១០​​គ្រាប់​​​​ក្នុង​​​​​ចេតនា​​សម្លាប់​ខ្លួន​​ ​ត្រូវ​​បាន​​​​​គេ​​​​ដឹក​តាម​​រ៉ឺម៉ក​​​​​ម៉ូតូ​​​​​ទៅសង្គ្រោះ​​​នៅមន្ទីរពេទ្យ​​​​​មិត្ត​ភាព​​​ខ្មែរ​-សូវៀត ​​កាលពីវេលាម៉ោង​​​​​៩និង​​២០​នាទី​យប់​​ថ្ងៃទី​១៧ ​ឧសភា​ ។ ស្រ្តី​​​រូបនោះ​​ឈ្មោះ ​សន ​ស៊ីនិត​ អាយុ​​២៧​ឆ្នាំ​ ​​ជា​កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​​​ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​​​បឹង​ក្រពើ ក្នុង​​​ភូមិ​​​

បាឡែន​​​ថើប​​​គូទ​​​ឡិច​ស៊ីស​​​​​​​វេលា​យប់​​មិន​ដឹង​មូល​ហេតុ​

Posted: 18 May 2012 07:10 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​​​​​ ៖​​​ រថយន្ត​​កាមរី​​​​​បាឡែន​​​​​​​​១គ្រឿង​​​បាន​ពន្លះ​​​គូថ​រថយន្ត​ម៉ាក​​​​​ឡិច​​ស៊ីស​​​​​​ ក្នុង​ដំណើរ​​​ស្រប​ទិស​គ្នា​ កាល​​ពី​​វេលា​​ម៉ោង​​​​១០​និង​​​​៣០​នាទី​​យប់​ថ្ងៃ​ទី​​​​​​​១៦ ឧសភា ​​​លើ​ដង​ផ្លូវ​​​​​ជាតិ​លេខ​​៥ ស្ថិត​ក្នុង​​ភូមិ​​ក្បាល​កោះ​ សង្កាត់​​​ប៉ោយ​​ប៉ែត​ តែ​ពុំ​​មាន​អ្នក​រងគ្រោះ​​​​​ទេ គ្រាន់ តែ​​​រថយន្ត​​​​ទាំង​​២គ្រឿង​​​​រង​ការ​ខូច​ខាត​​ដូចគ្នា ត្រូវ​​​ប៉ូលិស​​​នាំ​ទៅកាន់​​​អធិការ​​​ដ្ឋាន​នគរ​បាល​​​ក្រុង​​ទាំង​យប់​​ ព្រោះ​​​តែ​ការ​​សម្រប​​សម្រួល

រថយន្ត​​តាក់​ស៊ី​ម៉ែត្រ​​​ប៉ះ​​ជាមួយ​​​ហុងដា​​សេ​​​125របួស​​ស្រាល​​ម្នាក់​

Posted: 18 May 2012 07:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​ ៖​​​ រថយន្ដ​តាក់ស៊ី​ម៉ែត្រ​១​គ្រឿង​​បាន​ប៉ះ​ជាមួយ​ម៉ូតូ​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ​ ស៊េរី​២០១០ ​នៅ​ចំណុច​ផ្លូវបែក​ជា​៤​​ បណ្ដាល​​​​ឱ្យ​បុរស​អ្នក​បើក​ម៉ូតូ​ម្នាក់​​​រង​របួស ស្រាល​​ ​និង​ម៉ូតូ​វៀច​កង់​ខាង​មុខ​ ​។ ​ហេតុការណ៍​​​នេះ​​​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​មហា​​វិថី​​​ព្រះ​មុនី​​វង្ស​​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

កាមរី​បាឡែន​​​បើក​​ថយ​ក្រោយ​​ត្រូវ​​ម៉ូតូ​​បុក​បែក​ស្តុប​​ខាង​ឆ្វេង

Posted: 18 May 2012 06:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលមាន​ជាតិស្រវឹងក្នុង​ខ្លួនបានជិះម៉ូតូទៅបុកគូទរថ​យន្ត​កាមរីបាឡែនដែលកំពុងតែបើកថយក្រោយ​​​​និង​ប្រុងបើកចេញ​ទៅមុខ បណ្តាលឱ្យបែកស្តុបរថ​យន្ត​ខាងឆ្វេងហើយអ្នកបើកម៉ូតូដួលគងទៅ​លើ​របាំង​ពុះ​ចែកទ្រូង​ផ្លូវ និងត្រូវ​ម៉ូតូ​ដួលសង្កត់ពី​លើ​ទៀត តែសំណាង​ល្អ​មិន​មានរងរបួស ។ គ្រោះ​ថ្នាក់នេះ​កើតឡើង​តាម​មហាវិថីព្រះមុនីរ៉េត កែង​ផ្លូវ​លេខ​៣២៨

ម៉ូតូ​​ពីរគ្រឿង​​​​បុកគ្នា​​​នៅផ្លូវ​​កែង​ជិត​ស្ថាន​ទូតវៀត​ណាម​​​របួសម្តាយ​​និងកូន​ប្រុស

Posted: 18 May 2012 06:30 PM PDT

ជន​រងគ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ម៉ូតូអាយខន ​ពណ៌​ផ្កា​ឈូកមួយ​គ្រឿង​ បាន​បុកគ្នាជាមួយម៉ាក​ម៉ូតូ​ផ្លើស ​ពណ៌​ក្រហមបណ្តាលឱ្យអ្នកជិះម៉ូតូផ្លើស​ពីរ​នាក់​ម្តាយ និងកូនរងរបួសដឹកយកទៅព្យា​បាល​នៅ​គ្លីនិក​ឯកជនមួយ​ ។ គ្រោះថ្នាក់នេះកើត​ឡើង​កាលពី​វេលាម៉ោង៨​និង៤០​នាទី​យប់ថ្ងៃទី​១៧ ឧសភា នៅកែងមហាវិថី​ព្រះមុនីវង្សនិងផ្លូវ​លេខ​៤៣២ ជិតស្ថានទូត​វៀត​ណាម ក្នុងសង្កាត់​បឹង​ត្របែក ខណ្ឌចំការ​

អ៊ីស៊ុយហ្ស៊ុយបែក​កង់​ក្រឡាប់​ស្លាប់​1​របួស​4​ធ្លាយ​ចេញឈើ​ប្រណីត​

Posted: 18 May 2012 06:20 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​ពោធិ៍សាត់​​​ ៖​​​រថយន្តតាក់ស៊ី​មួយ​គ្រឿង​ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ជួប​ឧប្បត្តិ​ហេតុ​ផ្ទុះ​កង់​​ក្រឡាប់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់​ របួស​ធ្ងន់​និងស្រាល​៤​នាក់​​ ហើយ​អ្វី​ដែល​នឹក​ស្មា​ន​មិន​ដល់​នោះ​ គឺ​ធ្លាយ​ចេញ​​សុទ្ធ​តែ​ឈើ​ប្រណីត​ ​ដែល​ខ្លះ​កែច្នៃ​រួច​ និង​ខ្លះ​ទៀត​មិន​ទាន់កែ​ច្នៃ​នៅឡើយ​ ​។ គ្រោះ​ថ្នាក់​​នេះ​បាន​កើត​ឡើង​លើកំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់ចំ​ណុច​ភូមិ​ខ្សាច់ល្អិត​ ឃុំ​

ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ជ្រែដួល​ប្រកាច់​ប្រ​កិន​សមត្ថ​កិច្ច​ជួយ​លើក​រក​វ៉ៃ​និង​ដណ្តើម​កាំ​ភ្លើង​

Posted: 18 May 2012 06:10 PM PDT

ក្រុមក្មេង​ទំនើង​ចំនួន​២នាក់ ក្នុងចំណោម៣​នាក់
ខេត្ត​បាត់​ដំបង​​ ៖ក្រុមក្មេង​ទំនើង​ចំនួន​២នាក់ ក្នុងចំណោម៣​នាក់ដែល​ស្រវឹងជោកជាំ​ បាន​ប្រតាយប្រតប់​ជាមួយ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត ​ក្នុងគ្រា​ដែល​ក្រុម​សមត្ថកិច្ច​​ចូលជួយ​លើក​ពួក​គេដែល​ជិះម៉ូតូ​ជ្រែ ហើយ​ដួលប្រកាច់​ប្រកិន​នៅក្បែរ​វិទ្យាល័យ​នេត​យ៉ង់​ ក្នុងសង្កាត់​ព្រែកព្រះ​ស្ដេច ក្រុងបាត់​ដំបង ​កាល​ពីវេលាម៉ោង៧​និង​៣០នាទីយប់​ថ្ងៃ​ទី​១៧​ឧសភា ​។ មិនតែ​ប៉ុណ្ណោះ​ពួកគេ​ព្យាយាម​

អគារ​សិក្សា​ថ្មី​1​ខ្នង​​របស់​សប្បុរស​​ជន​ជប៉ុន​ត្រូវ​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់

Posted: 18 May 2012 06:00 PM PDT

អគារ​សិក្សា​ថ្មី​1​ខ្នង​​របស់​សប្បុរស​​ជន​ជប៉ុន​ត្រូវ​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់
ខេត្ត​កំពង់​ចាម​​​​​​​​ ៖ អគារ​សិក្សា​ថ្មី​១​ខ្នង​​ចំនួន​​៥​បន្ទប់ មាន​​បណ្តោយ​​ប្រវែង​​៤០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ​​កម្ពស់​៦,៥០​ម៉ែត្រ ដំបូល​ប្រក់​​ក្បឿង ចំណាយ​ថវិកា​អស់​ចំនួន​៦​ម៉ឺន​ដុល្លារ នៅ​​សាលា​​បឋម​​​សិក្សា​​ស្តុក​អាចម៍​រមាស ​ក្នុង​​ភូមិ​រមាស​ ឃុំ​តាំង​​ក្រសាំង​ ស្រុក​ទឹក​​ផុស ​បាន​បើក​​សម្ពោធ​ឱ្យ​ប្រើ​​ប្រាស់​​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៤ ឧសភា ​២០១២ ក្រោម​អធិបតី​ភាព​លោក ស៊ាង ប៊ុន​លាង​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​

សកម្ម​ភាព​កាប់​ឈើ​ប្រណីត​និង​ដឹក​ជញ្ជូន​គគ្រឹក​គគ្រេង​ចេញ​ពី​ស្រុក​ថាឡា​បរិវ៉ាត់​

Posted: 18 May 2012 05:40 PM PDT

សកម្ម​ភាព​នៃការ​កាប់​ឈើ​ប្រណីត​ និង​ដឹក​ជញ្ជូន​
ខេត្ត​ស្ទឹង​ត្រែង​ ៖ សកម្មភាពឈ្មួញ​​កាប់​ឈើ​​​ និង​​ដឹក​ជញ្ជូន​ឈើ​​​ប្រណីត​​ក្នុង​ស្រុក​​ថា​ ឡា​​បរិវ៉ាត់​ទៅ​លក់​​​នៅព្រំ​ដែន​ឡាវ-វៀតណាម​​​​ និង ចែក​ចាយ​​តាម​រោង​​សិប្បកម្ម​​កែ​ច្នៃ​​ឆ្ល​​​ង​កាត់ខេត្ត​​​ក្រចេះ កំពុង​កើត​ឡើង​​​​ពេញ​បន្ទុក​​​​និង​​យ៉ា​ងអនា​​ធិបតេយ្យ​​​ ដែល​គេ​មើល​​​ឃើញ​ថា ពុំ​មាន​​​ការ​ទប់​ស្កាត់​​​ពីសមត្ថ​​កិច្ច​​​ពាក់​ព័ន្ធ​​ និង​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ដែល​គ្រប់​គ្រង​​​តាម​​មូល​ដ្ឋាន​​​​របស់ខ្លួន ឡើយ​​​ ។ ​​​បាន​ជាហ៊ាន​​និយាយ​​បែប​នេះ​​