The Phnom Penh Post - KHMER: “ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង​ស្វែង​យល់​ពី​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម” plus 9 more

The Phnom Penh Post - KHMER: “ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង​ស្វែង​យល់​ពី​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម” plus 9 more


ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង​ស្វែង​យល់​ពី​ដំណើរ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម

Posted: 15 Sep 2011 03:10 AM PDT

ភ្នំពេញៈ «ខ្ញុំ​មាន​ភាព​តក់​ស្លុត​រន្ធត់​យ៉ាង​ខ្លាំង​នៅ​ពេល​ ឃើញ​រូបថត គំនរ​លលាដ៍​ក្បាល​ជន​រងគ្រោះ​ខ្មែរ រណ្តៅ​កប​សព​រួម​ធំៗ​នៅ​គុក​ទួលស្លែង និង​នៅ​វាល​ពិឃាត​ជើង​ឯក។ បង​ប្អូន​ខ្ញុំ​ក៏​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែរ។ អ៊ីចឹង​បាន​ជា​ខ្ញុំ​មក​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ ដើម្បី​ដឹង​ថា តើ​ដំណើរ​ការ​កាត់​ទោស​លើ​មេដឹកនាំ​ខ្មែរ​ក្រហម​នេះ ប្រព្រឹត្ត​ទៅ​យ៉ាង​ណា?»។

ប្រេង​ធ្លា​ក់​ថ្លៃ​ពីរ​ថ្ងៃ​ជាប់​គ្នា​​ដោយ​សារ​កំណើន​ស្តុក​នៅ​អាមេរិក

Posted: 15 Sep 2011 02:34 AM PDT

ស៊ីដនីៈ ប្រេង​បាន​ធ្លាក់​ថ្លៃរយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ទីក្រុង​ញូវយ៉ក ដោយ​សារ​វិនិយោគិន ​យល់​ថា កំណើន​ស្តុក​ប្រេង​របស់​អាមេរិក និង​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច បង្ហាញ​ថា តម្រូវ​ការ​ប្រេង នឹង​ធ្លាក់​ចុះនៅ​ក្នុង​ប្រទេស​ដែល​ប្រើ​ប្រាស់​ប្រេង​ឆៅ​ច្រើន​ជាង​គេ​របស់ ​ពិភពលោក​មួយ​នេះ។

លេច​ធ្លាយ​រូបភាព​អាក្រាត​ ស្កាលេត ចន​ហាន់សិន ​លើ​អ៊ីនធើណិត

Posted: 15 Sep 2011 02:03 AM PDT

ឡូសអែនជឺឡែសៈ តារា​ភាពយន្ដ នាង ស្កាលេត ចនហាន់សិន បាន​ក្លាយ​ជា​តារា​ល្បី​ចុង​ក្រោយ​ដែល​បាន​ធ្លាក់​ជា​ជនរ​ង​គ្រោះ​នៃ​ការ​ លេច​ធ្លាយ​រូបភាព​អាក្រាត​កាយ​ពី​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ឯង​ ដែល​ត្រូវ​បាន​បង្ហោះ​តាម​អ៊ីនធើណិត​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

អ្នកញៀន​បារី​ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​​ស្នេហា​លើ​គ្រែ​ថយ​ចុះ

Posted: 15 Sep 2011 01:57 AM PDT

ញូវយ៉ក : ជក់បារី​អាច​ធ្វើ​ឲ្យ​អ្នក​ខ្សោយ​ថាមពល​នៅ​លើ​គ្រែ​។ ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ថ្លែង​ថា ការ​សិក្សា​របស់​អាមេរិក​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​បញ្ឈប់​ការ​ជក់​បារី​ប្រកប​ដោយ​ជោគជ័យ​ បាន​ចម្រើន​សុខភាព​ផ្លូវ​ភេទ​ដែល​វាស់​ស្ទង់​នៅ​មន្ទីរ​ពិសោធ​ ច្រើន​ជាង​អ្នក​ដែល​ផ្ដាច់​បារី​មិន​ជោគជ័យ​ ដោយ​បាន​បង្ហាញ​ថា​ ការ​ជក់​បារី​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ភេទ​របស់​បុរស​ដែល​ធ្លាប់​គិត​ ថា​ ខ្លួន​មាន​ថាមពល​ដូច​ក្របីឡើង​ក​ចំពោះ​បញ្ហា​លើ​គ្រែ។

នាយក​ធនាគារ​ពិភព​លោក​ថា សេដ្ឋកិច្ច​សកល​ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់ថ្មី

Posted: 15 Sep 2011 01:45 AM PDT

វ៉ាស៊ីនតោនៈ លោក រ៉ូបឺត ហ្សូល្លិក នាយក​ធនាគារ​ពិភពលោក មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថា ពិភពលោក​ បាន​ឈាន​ចូល​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ផ្នែក​សេដ្ឋកិច្ច​ថ្មី​មួយទៀត ហើយ​សហភាព​​អឺរ៉ុប ជប៉ុន និង​សហរដ្ឋ​អាមេរិក សុទ្ធ​តែ​ត្រូ​វ​សម្រេច​ចិត្ត​យ៉ាង​លំបាក ដើម្បី​បញ្ជៀស​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

ដំណើរ​ទស្សនកិច្ច​លោក​ស្រី យីងឡាក់ នៅ​កម្ពុជា

Posted: 15 Sep 2011 01:29 AM PDT

ភ្នំពេញៈ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក​ស្រី ធីទីម៉ា ឆៃសែង បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នេះ នៅ​មុន​ដំណើរ​ចាក​ចេញ​របស់​នាយក​រដ្ឋ​មន្ត្រី លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា មក​កាន់​ប្រទេស​កម្ពុជា​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី យីងឡាក់ មាន​បំណង​បើក​សករាជ​ថ្មី នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម។

ប្រទះ​ឃើញ​សព​ស្ត្រី​អណ្តែត​ទឹក​ទន្លេ​ផ្តុំ​ចតុមុខ

Posted: 15 Sep 2011 12:51 AM PDT

ភ្នំពេញៈ លោក នូ ទូច មេ​ប៉ុស្តិ៍​រង​សង្កាត់​ផ្សារ​កណ្ដាល ១ បាន​ឲ្យ​ដឹង​ថា សាក​សព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​ស្រង់​ចេញ​ពី​ច្រាំង​ទន្លេ​ចតុមុខ នៅ​ថ្ងៃ​នេះ។

វិវាទ​នៅ​រោង​ចក្រ​ជិនអ៊ិន​នៅ​មិន​ទាន់​រក​ឃើញ​ដំណោះ​ស្រាយ

Posted: 15 Sep 2011 12:34 AM PDT

ភ្នំពេញៈ កិច្ច​ប្រជុំ​ពិភាក្សា​រវាង​តំណាង​កម្មករ ភាគី​រោង​ចក្រ​ជិនអ៊ិន និង​​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពុំ​បាន​ឈាន​ទៅ​ដល់​ដំណោះ​ស្រាយ​តាម​ការ​ទាម​ទារ​របស់​កម្មករ​រោង​ចក្រ​ តម្បាញ​នេះ​ឡើយ ហើយ​ក្រុម​កម្មករ​ប្តេជ្ញា​បន្ត​កូដកម្ម​ត​ទៅ​ទៀត​។

ឃាត់​ខ្លួន​កម្មករ​សំណង់​៦​នាក់ ដេញ​វាយ​គ្នា​ផ្អើល​ភូមិ

Posted: 15 Sep 2011 12:24 AM PDT

បន្ទាយមានជ័យៈ កម្មករ​សំណង់​ចំនួន ៦​នាក់ ក្នុង​ចំណោម ១៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​សិរីសោភ័ណ ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ២​ថ្ងៃ​ក្រោយ​ពេល​ពួក​គេ​បាន​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​ភូមិ។

លំហូរ​ចូល​ទំនិញ​វៀតណាម​បង្ខំ​ឲ្យ​សិប្បកម្ម​តូចៗ​នៅ​កំពង់ចាម​បិទ​ទ្វារ

Posted: 15 Sep 2011 12:07 AM PDT

កំពង់ចាមៈ បណ្ដា​សិប្បកម្ម​ខ្នាត​តូច​ផលិត​គ្រឿង​បរិភោគ​នៅ​ខេត្ត​កំពង់ចាម បាន​សុំ​បិទ​ទ្វារ​មួយ​សប្ដាហ៍​ក្រោយ​ពី​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ចុះ​ធ្វើ​អធិការកិច្ច។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!