Cambodia Home Heart & Soul: “Sacravatoons no 2253 : " The Chair of ASEAN "” plus 1 more

Cambodia Home Heart & Soul: “Sacravatoons no 2253 : " The Chair of ASEAN "” plus 1 more


Sacravatoons no 2253 : " The Chair of ASEAN "

Posted: 16 Jun 2012 02:35 PM PDT

Sacravatoons no 2252 : " Honey Moon ? "

Posted: 16 Jun 2012 05:17 AM PDT

Khmerization ខែ្មរូបនីយកម្ម: “Hun Sen's family owned 50% of everything in Cambodia” plus 11 more

Khmerization ខែ្មរូបនីយកម្ម: “Hun Sen's family owned 50% of everything in Cambodia” plus 11 more


Hun Sen's family owned 50% of everything in Cambodia

Posted: 16 Jun 2012 06:23 PM PDT

Cambodia reports trade deficit of $1.1 b in first 5 months

Posted: 16 Jun 2012 12:24 AM PDT

Strolling around a disappearing gem [A history of Phnom Penh]

Posted: 16 Jun 2012 12:23 AM PDT

Two Activists Released on Bail

Posted: 16 Jun 2012 12:15 AM PDT

Mysterious disappearance to North Korean restaurant in Cambodia explained?

Posted: 16 Jun 2012 12:09 AM PDT

Cambodian Office and Partner for TNS

Posted: 15 Jun 2012 11:49 PM PDT

Classical Cambodian Music: Colesville Group Performs at Folklife Fest

Posted: 15 Jun 2012 11:44 PM PDT

Bloody Cambodian genocide focus of Fulbright scholar’s research

Posted: 15 Jun 2012 11:41 PM PDT

3D Animation Production Kicks Off in Cambodia

Posted: 15 Jun 2012 10:09 PM PDT

Golden memories

Posted: 15 Jun 2012 11:42 AM PDT

Land owners go to jail, while thieves are free

Posted: 15 Jun 2012 08:10 AM PDT

I hate Hun Sen, but I love Hun Sen's rule

Posted: 15 Jun 2012 07:21 AM PDT

Koh Santipheap Daily

Koh Santipheap Daily


ពលរដ្ឋ​រាជធានី​ភ្នំពេញ​ត្រូវ​​ការ​ពណ៌​បៃតង​​ និងបរិស្ថាន​ជាចាំ​បាច់​

Posted: 16 Jun 2012 01:00 AM PDT

លោក​កែប ជុតិមា​ ក្នុងពិធីពលរដ្ឋ​រាជធានី​ភ្នំពេញ​ត្រូវ​​ការ​ពណ៌​បៃតង​​ និងបរិស្ថាន​ជាចាំ​បាច់​
រាជ​ធានី​ភ្នំពេញ​ ៖ ​​សិស្សា​នុសិស្ស​មកពីវិទ្យាល័យ​រឺនេដេកាត​ ជាសាលា​បារាំង​​នៅ​រាជ​ធានី​ភ្នំពេញ​ រួមជា​មួយ​សិស្សានុសិស្ស​​មក​ពី​សាលា​​នានា​ក្នុងរាជធានី​ ចំនួន​២០​សាលា​ បាន​បង្ហាញ​​ពីលទ្ធ​ផល​នៃការសិក្សា​​របស់ខ្លួន​ពាក់​ព័ន្ធ​​នឹង​បរិស្ថាន​ និងពលរដ្ឋ​នៅរាជធានី​ភ្នំពេញ​ ដោយ​​​​បាន​បង្ហាញ​គម្រោង​​ទាំង​នោះ​ដល់​សាលា​រាជធានី​ កាលពី​រសៀល​ថ្ងៃទី​១៣ មិថុនា ។

ហុងដា​ឌ្រីម​សេ​125​បុក​ឆាលី​ពេល​បើក​ជែង​គ្នា​លើ​ផ្លូវ​ចង្អៀត​

Posted: 16 Jun 2012 12:45 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ស្រប​ពេល​ដែល​​ផ្លូវ​កំពុង​ចង្អៀត​បុរសម្នាក់​បានបើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ធុន​សេ​១២៥​ ស៊េរី​២០០៨​ តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ បាន​បើ​កជែង​គេឯង​ ក៏​ជ្រុល​ទៅបុក​ម៉ូតូឆាលី​មួយគ្រឿង​​ចំពី​ក្រោយ ​តែជាសំណាង​ល្អ​មិន​បណ្តាល​ឱ្យ​រងគ្រោះ​នោះ​ទេ​ គ្រាន់​តែ​ម៉ូតូ​ឆាលី​បាក់​ស្តុប​ខាងស្តាំ​ប៉ុណ្ណោះ​។

ចាប់​ខ្លួន​ជន​សង្ស័យ​​​6នាក់​ពាក់​ព័ន្ធ​​ការ​វាយ​​សម្លាប់​​​យុវជន​​ជិត​ចូល​រោង​ការ​

Posted: 16 Jun 2012 12:30 AM PDT

ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង​ ៖ ជន​សង្ស័យ​​ចំនួន​៦​នាក់​ត្រូវ​​បាន​មន្ត្រី​ប៉ូលិស​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​​ ចាប់​ឃាត់​ខ្លួន​​ជា​បន្ត​បន្ទាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​១៤ មិថុនា ​ដោយ​សង្ស័យ​​ជាប់​ពាក់​ព័ន្ធ​​នឹង​រឿង​​ប្រើ​​អំពើ​ហិង្សា បណ្តាល​ឱ្យ​​យុវជន​​ម្នាក់​​ស្លាប់​កាល​ពី​យប់​​ថ្ងៃ​ទី​​១២ មិថុនា ​​កន្លង​ទៅ​នៅ​ភូមិ​ជើង​គ្រួស​ ឃុំ​ស្វាយ​​​​​​​រំពារ​​ ​ស្រុក​កំពង់​លែង​ ។

កម្មវិធី​ឈ្នះរង្វាន់ Ipad2 របស់​qbបាន​រក​ឃើញ​អ្នក​មាន​សំណាង​ហើយ​

Posted: 16 Jun 2012 12:15 AM PDT

ការ​ផ្តល់​រង្វាន់​ iPad ដល់​អតិថិជន
រាជធានីភ្នំពេញ ៖ លោក​ ផល​ ប្ញទ្ធីជ័យ គឺជា​អតិថិជន​ដែលមាន​​សំណាង​ឈ្នះ​នូវ​រង្វាន់​Ipad2 មួយគ្រឿង​ពីបណ្តាញ​ទូរស័ព្ទ qb ។ គាត់​បាន​ទទួល​រង្វាន់​ដ៏អស្ចារ្យ​នេះ នៅ​ការិយា​ល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ qb​ កាល​ពី​ថ្ងៃ​ពុធទី១៣ មិថុនា​ ។ អ្វីដែល​គាត់​ទទួល​បាន​​នេះ គឺគ្រាន់​តែ​ចំណាយ​ពេល​ចុង​សប្តាហ៍ក្នុងការ​ផ្ញើសារ​ជាអក្សរ​​ទៅ​កាន់​លេខ​ឆ្នោត​ផ្សង​សំណាង​​របស់​ qb ។

ទិវា​បរិស្ថាន​​ជាតិ​​បំផុស​ឱ្យ​គ្រប់​គ្នា​​យល់​ដឹង​​ចៀស​វាង​គ្រោះ​មហន្តរាយ

Posted: 16 Jun 2012 12:00 AM PDT

ខេត្តកំពង់​ធំ​ ៖ មន្ទីរ​បរិស្ថាន​​​ខេត្ត​ បាន​រៀប​ចំ​ប្រារព្ធ​ទិវា​​បរិស្ថាន​​ក្រោម​ទិស​​​​ស្លោ​ក​«​តើ​អ្នក​ជា​ផ្នែក​មួយ​​នៃ​សេដ្ឋ​កិច្ច​បៃ​តង​​ឬ​នៅ?» ​​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៣ មិថុនា ​​កន្លង​មក​នេះ ដោយ​មាន​ការ​​ដង្ហែ​ជា​ក្បួន​ផង​ដែរ ​ក្រោម​អធិបតី​​ភាព​ព្រះ​សត្ថា​បារមី សៀង សុខ ព្រះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេគណខេត្ត​ និង​លោក​​ស៊ូ សាវុធ អនុ​រដ្ឋ​លេខា​​ធិការ​ក្រសួង​បរិស្ថាន​ ដោយ​មាន​ការ​ចូល​រួម​​ពី​សំណាក់​​លោក ​ឈុន ឈន់​ អភិ​

រថយន្ត​កូរ៉ូឡា​​​បត់​ចូល​វិទ្យាល័យ​​ជា​​ ស៊ីម​សន្ធរម៉ុក​​បុក​ជា​មួយ​ម៉ូតូ​គុប​របួស​​ស្ត្រី​ម្នាក់​

Posted: 15 Jun 2012 11:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​ ៖ រថយន្ត​ម៉ាក​កូរ៉ូឡា​ ​​បើក​ដោយ​ស្ត្រី​​ម្នាក់​​បត់​ចូល​វិទ្យាល័យ​ជា​ ស៊ីម​សន្ធរ​ម៉ុក ​ជ្រុល​ទៅ​បុក​ជា​មួយ​​ម៉ូតូ​ម៉ាក​​គុប ​បណ្តាល​ឱ្យ​ស្ត្រី​​ម្នាក់​រង​របួស ហើយ​ត្រូវ​​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​កាល់​​ម៉ែត ។ គ្រោះ​ថ្នាក់​​​ចរាចរណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៥​និង​៥​នាទី​ល្ងាច​​ថ្ងៃ​ទី​១៥ មិថុនា ​ឆ្នាំ​២០១២ ​តាម​មហាវិថី​កម្ពុជា​​ក្រោម​ ​​សង្កាត់​​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

ប៉ូលិស​​ក្រសួង​មហាផ្ទៃ​​បញ្ជូន​​ជន​សង្ស័យ​​​2​នាក់​ទៅ​សាលា​ដំបូង​រាជ​ធានី

Posted: 15 Jun 2012 11:30 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
រាជធានីភ្នំពេញ​​​ ៖ នគរ​បាល​​ក្រសួង​មហា​ផ្ទៃ​​​ កាល​ពី​​​រសៀល​ថ្ងៃ​ទី​​១៤ មិថុនា ​បាន​បញ្ជូន​ជន​​​សង្ស័យ​​​​​ឆក់​​ខ្សែ​.ក ​​ទូ​រស័ព្ទ​ដៃ ​និង​កាបូប​ប្រាក់​​តាម​ផ្លូវ​សាធារណៈ​ទៅ​កាន់​សាលា​ដំបូង​​​រាជ​ធានីភ្នំពេញ​ ដើម្បី​​​ចោទ​ប្រកាន់​​តាម​ផ្លូវ​​ច្បាប់។ ​ជន​សង្ស័យ​​ឈ្មោះ​​ ម៉ក់ វណ្ណៈ ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ និង​ឈ្មោះ ​​ភួង ​រ៉ា​ឌី ​ភេទ​ប្រុស ​​អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​​អូឡាំ​ពិក ខណ្ឌ​ចំការ​មន

ជិះម៉ូតូ​ឆ្លង​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​លឿន​ពេក​ដាំ​ដូង​លើសួនច្បារ

Posted: 15 Jun 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌ក្រហម ឆ្លង​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​លឿន​ពេក​បត់​មិនទាន់​ក៏​ដួល​ដាំ​ដូង​ធ្លាក់​ទៅ​លើ​​សួន​ច្បារ​​​ខាង​ក្រោម​ស្ពាន​បណ្តាល​ឱ្យ​របួស​ហើម​ក្រោម​ក្លៀក និង​ម៉ូតូ​បាក់​ខ្នង​ខាង​មុខ ​កាលពី​វេលាម៉ោង​២និង​៣០នាទី​រសៀល ថ្ងៃទី​១៥ មិថុនា ​នៅគល់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុង​សង្កាត់​ច្បារ​អំពៅ​ ខណ្ឌមានជ័យ ។​ ​

ស្រវឹង​ស្រា​ជិះម៉ូតូ​រហូត​អស់​​ថាមពល​និង​ដួល​សន្សឹមៗលើ​ថ្នល់

Posted: 15 Jun 2012 09:15 PM PDT

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែលស្រវឹង ​​​​ជោក​ជាំ​បានជិះ​ម៉ូតូ​រហូត​អស់​ថាមពល​​​ដួល​៣ដង​ងើប​លែង​រួចក៏នៅអង្គុយ​ជក់​បារី ទាំងពាក់​មួក​​ការ​ពារ​សុវត្ថិភាព​ ធ្វើ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទំនប់​ទឹក​នៅ​ឈរ​យាម​​ជិត​២ម៉ោង ។ ករណី​នេះ​បានកើត​ឡើង​​ កាលពី​វេលា​ម៉ោង​១២​និង​៤០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៥ មិថុនា នៅ​លើ​ផ្លូវ​លេខ​២៧១ មុខ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ-សូវៀត ស្ថិ​ត​

ក្មេង​ស្រី​បើក​ម៉ូតូ​គុប​វ៉ា​រថយន្ត​វាក់​រ៉ឺម៉ក​ម៉ូតូ​ដួល​របួស​ស្រាល

Posted: 15 Jun 2012 09:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​ម្នាក់​​បាន​រង​របួស​ស្រាល​ដោយសារ​ជិះម៉ូតូ​ប៉ះ​ដៃ​ចង្កូត​ជា​មួយ​រ៉ឺម៉ក​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា កាលពី​វេលាម៉ោង​​៤និង​៣២នាទី​រសៀល​ថ្ងៃទី​១៤ មិថុនា ​នៅ​តាម​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ។

រថយន្ត​កុង​តឺ​ន័រ​អ្នក​បើក​ងោក​រេ​ពេញ​ផ្លូវ​ទៅបុក​រាន​ទេវតា​និង​ប៉ាណូ​មន្ទីរពហុ​ព្យាបាល

Posted: 15 Jun 2012 08:45 PM PDT

រាជធានីភ្នំពេញ ៖ អ្នក​បើក​​រថយន្ត​កុង​តឺ​ន័រ​មួយគ្រឿង ដោយសារ​ងោក​​ងុយ​​បើក​រថយន្ត​រេ​ពេញ​​ផ្លូវ​រហូតជ្រុល​ទៅបុក​រាន​ទេវតា និង​ប៉ាណូ​​មន្ទីរ​ពហុ​ព្យាបា​ល និង​សម្ភព​អង្គរ​បណ្តាល​ឱ្យ​​បាក់​ខ្ទេច ។ បន្ទាប់​មកអ្នក​បើក​រថយន្ត​​នោះ​គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​ ​កើត​ឡើង​​កាលពីវេលាម៉ោង​១១​និង​៥០នាទី​យប់ ថ្ងៃទី​១៤ មិថុនា ​តាម​ផ្លូវ​វេង​ស្រេង ស្ថិត​ក្នុង​ភូមិ​​ចោម​ចៅ សង្កាត់​ចោម​ចៅ

ចូល​ផឹក​ស៊ី​ទាស់​គ្នា​ពេល​ចេញ​មក​វិញ​ជិះ​រថយន្ត​ដេញតាម​វាយ​និង​បាញ់​គំរាម

Posted: 15 Jun 2012 08:30 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បានសាក​សួរ
រាជធានីភ្នំពេញ ៖ អ្នក​ផឹកស៊ី​២ក្រុម​ដែល​​បាន​ទាស់​សម្តី​គ្នា​ពេល​ចេញ​មក​វិញ​ក៏​ដេញ​តាម​វាយ​​គ្នា​ និង​បាញ់​គំរាម​៣គ្រាប់​បណ្តាល​ឱ្យ​ក្រុម​ម្ខាង​​ភ័យ​ស្លន់​ស្លោ​​ ​និង​មាន​ការ​ភ្ញាក់​ផ្អើល ​កាល​ពី​វេលាម៉ោង​១១និង​៣០នាទី​យប់ ថ្ងៃទី​១៣ មិថុនា ​នៅចំណុច​ផ្លូវលេខ​៥២៨ ក្រុម​៥៤ ភូមិ​១៤ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក ។

បង្ក្រាប​បទ​ល្មើស​ជល​ផល​ចាប់ផ្តើមពីឃុំ​ពាមរក៍

Posted: 15 Jun 2012 08:15 PM PDT

ខេត្ត​ព្រៃវែង ៖ កាលពី​ថ្ងៃទី​១២ មិថុនា កន្លង​មក​នេះ​ លោកបណ្ឌិត​ ណៅ ធួក ទីប្រឹក្សា សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល​ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​រួម​មានមន្ត្រីរដ្ឋ​បាល​ជល​ផល អាជ្ញាធរ​​មូល​​ដ្ឋាន​ និ​ងកម្លាំង​ប្រដាប់​អាវុធ​ចុះ​ត្រួត​ពិនិត្យ​ការ​ធ្វើ​នេសាទជា​

លោក​​ជំទាវ​​តំណាង​រាស្ត្រ​​​ជួប​សំណេះ​សំណាល​​​ និង​ជូន​​អំណោយ​​​សិស្សពូកែ​​

Posted: 15 Jun 2012 08:00 PM PDT

លោក​​ជំទាវ​​តំណាង​រាស្ត្រ​​​ជួប​សំណេះ​សំណាល​​​ និង​ជូន​​អំណោយ​​​សិស្សពូកែ​​
ខេត្ត​កំពង់​ឆ្នាំង​​​ ៖ នៅ​លំនៅ​ឋាន​​​លោក​ជំទាវ​​​កែវ ច័ន្ទ​​​មុនី​ ​អ្នក​តំណាង​រាស្ត្រ​​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ មណ្ឌល​​​កំពង់​ឆ្នាំង​ ស្ថិត​ក្នុង​​​ភូមិ​​​​ទី​​៨ ​សង្កាត់​​ខ្សាម ​ក្រុង​កំពង់ឆ្នាំង ​កាលពី​ព្រឹក​​ថ្ងៃទី​​​១៤ មិថុនា ​មាន​រៀប​ចំ​​ពិធី​​​​ជួប​សំណេះ​សំណាល​​​​ និង​ផ្តល់​​អំណោយ​​​​ដល់​យុវសិស្ស​​​​ពូកែ​​​ទូទាំង​ប្រទេស​​​ដែល​ទទួល​​បាន​មេដា​យមាស​ មេដាយ​​​ប្រាក់ និង​យុវសិស្ស​​​​កីឡាករ​ កីឡាការិនី​​ ដែល​ទើ​ប​ទទួល​​

ស្រវឹង​​ស្រា​ធ្លាក់​ភ្នែក​​​ បើ​ក​រថយន្ត​​បុក​​របាំង​ដែក​​ពុះចែក​ទ្រូង​​ផ្លូវ​​

Posted: 15 Jun 2012 07:45 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានី​ភ្នំពេញ​​​ ៖ រថយន្ត​​នីស្សាន់​​ ពណ៌​ប្រផេះ​​​១​គ្រឿង​​​បើក​បរ​​ដោយ​​​បុរស​ស្រវឹង​ស្រា​​ជោក​ជាំ​​ម្នាក់​​​​ ក្នុង​ល្បឿន​លឿន​​ ហើយ​បាន​ព្យា​យាម​​​បើក​វ៉ា​​​រថយន្ត​មួយ​​គ្រឿង​​​ទៀត​នៅ​​ពីមុខ​​ក៏​ជ្រុល​​ចង្កូត​​​ទៅ​បុក​​របាំង​​​ដែក​ពុះ​​ចែក​ទ្រូង​​ផ្លូវ​​ បណ្តាល​​​ឱ្យ​បាក់​​​អស់​មួយ​ផ្ទាំង​​ ឯ​រថយន្ត​​​​បាន​​ក្រឡាប់​​​ផ្ងា​រជើង​​ឡើង​លើ​ ។ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​កើ​ត​ឡើង​​​​កាលពី​វេលា​ម៉ោង​​៨និង​​​៣៥​នាទី​​យប់​ថ្ងៃ​

ហុងដា​សេ110បុក​គូទ​​កាមរី​បា​ឡែន​​ ព្រោះ​​វ៉ា​មិន​ផុត​​

Posted: 15 Jun 2012 07:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​​​ហុង​ដា​សេ​​១១០​ ​​ស៊េរី​​​២០១២​ ពណ៌​ខ្មៅ បាន​​​​ព្យា​​យាម​បើក​វ៉ារថយន្ត​​​កាមរី​ធុន​បាឡែន ​​តែ​ដោយ​​វ៉ា​មិន​ផុត​​​ ព្រោះ​វាក់​​​ជាមួយ​​​រថយន្ត​១គ្រឿង​​​​ទៀត​​ក្នុង​​​ដំណើរ​បញ្ច្រាស​​ទិស​គ្នា ក៏​បាន​បុក​​គូទ​រថយន្ត​​​​​កាម​រី​​​បាឡែន​​​ពី​ចំហៀង​​ខាង​ឆ្វេង​​ បណ្តាល​​​ឱ្យ​ក្រពឹត​​​រថយន្ត ហើយ​ម៉ូតូ​ខូច​ខាត​តិច​តួច​​​ ។ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់នេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨និង​​

រថយន្ត​កូរ៉េ2តោនកិនបុរស​​ម្នាក់​បែក​​មួក​​​​ការពារ​​​​ខ្ទេច​ស្លាប់​​​នៅ​កន្លែង​​​កើត​ហេតុ​​

Posted: 15 Jun 2012 07:15 PM PDT

សាក​សព​បុរស​រងគ្រោះ
រាជ​ធានី​ភ្នំពេញ​​​ ៖ បុរស​​ម្នាក់​ត្រូវ​រថយន្ត​​​កាម​រី​ឆ្លាម​​​​កៀរ​​​​​ម៉ូតូ​​ដួល​រួច​រថយន្ត​​​​​កូរ៉េ​​ចំណុះ​​២​តោ​ន​ដែល​​​មក​ពីក្រោយ​​កិន​ពីលើ​​​មួក​សុវត្ថិ​ភាព​​​​ខ្ទេច​​បែក​ក្បាល​ស្លាប់​​​​​នៅនឹង​កន្លែង​​​កើត​ហេតុ​​ ​​​កាល​ពីវេលា​​ម៉ោង​​​៨និង​​៥០​នាទី​​យប់​​ថ្ងៃ​ទី​​១៤ មិថុនា ​​តាម​បណ្តោយ​​មហា​វិថី​​ព្រះ​​មុនី​រ៉េត​ ស្ថិត​ក្នុង​ភូមិ​​ប្ញស្សី​ ចំណុច​មុខ​ផ្ទះ​​លេខ​​១៨៦ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ឯកអគ្គ​រាជ​ទូត​អង់​គ្លេស​អះ​អាង​ពីការជួយ​ដល់​កម្ពុជា​លើ​ផ្នែ​ក​អប់​រំ​

Posted: 15 Jun 2012 07:00 PM PDT

ទិដ្ឋភាពពិធី​ប្រជុំ
ខេត្តបាត់​ដំបង​ ៖ លោក​Mark Gooding ឯក​អគ្គ​រាជ​ទូត​ចក្រភព​អង់គ្លេស​​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជួប​សិស្ស​-និស្សិត​កម្ពុជា​ចំនួន​​១២០​នាក់​នៅ​បណ្ណាល័យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​​ក្នុង​ខេត្ត​បាត់​ដំបងកាលពី​រសៀល​ថ្ងៃទី​១២​ មិថុនា ឆ្នាំ​២០១២ ដោយ​មាន​ការចូលរួម​ពី​​លោក​ជីវ​ រដ្ឋា​ ព្រឹទ្ធ​បុរស​​​​មហាវិទ្យាល័យ​សេដ្ឋ​កិច្ច​​និង​ពាណិជ្ជ​​សាស្ត្រ​​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​

មេតុងទីននៅ​ផ្សារ​បឹង​ទំពុន​​ សាលា​ដំបូង​សម្រេច​ឃុំ​ខ្លួន​ពីបទ​ឆបោក

Posted: 15 Jun 2012 06:45 PM PDT

ជន​ល្មើស​ត្រូវបាន​ឃុំ​ខ្លួន
រាជធានីភ្នំពេញ ៖ ស្ត្រីមេ​តុង​ទីនម្នាក់​​ប្រចាំផ្សារ​បឹង​ទំពុន កាល​ពីថ្ងៃ​ទី​១៤​ មិថុនា​ ត្រូវ​សាលា​ដំបូង​រាជធានី​​បាន​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃសជាបណ្តោះអាសន្ន​ ដោយ​ចោទ​ប្រ​កាន់​ពី​បទ​ឆបោក ។ ស្ត្រី​ជា​មេ​តុង​ទីន​នោះ​​ឈ្មោះ​ រៀម​ ដារិន​ អាយុ​៤៨ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​៤៧​ ភូមិ​វត្ត​សន្សំកុសល​២ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​មាន​មុខ​របរ​លក់​ថ្នាំពេទ្យ ។

​ព្រះ​សង្ឃ​កូរ៉េ​ខាង​ត្បូង​នាំយក​កុំ​ព្យូទ័រ​20គ្រឿង​ផ្តល់​ឱ្យ​សាលាខេត្ត

Posted: 15 Jun 2012 06:30 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​ផ្តល់​​កុំព្យូ​ទ័រដល់​សាលា​ខេត្ត
ខេត្តបន្ទាយ​មាន​ជ័យ ៖ កុំព្យូទ័រDesktop ​ ចំនួន​២០គ្រឿង​ត្រូវ​បាន​ព្រះ​សង្ឃ​​ពុទ្ធ​សាស​នា​កូ​រ៉េ​ខាង​ត្បូងឧបត្ថម្ភ​ដល់​​សាលា​​ខេត្ត​ ​ដើម្បី​បង្កើន​កិច្ច​​សហ​ប្រ​តិបត្តិ​ការ​លើ​​កិច្ចការ​សាស​នា​​ និង​អង្គ​ភាព​ជំនាញ​ឱ្យ​រឹង​មាំ ។ លោក​ អ៊ុង​ អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ប្រសាសន៍ថា ​ក្នុងនាម​រដ្ឋ​បាល​ខេត្ត​ និង​រូប​​លោក​ផ្ទាល់​សូម​ថ្លែង​អំណរ​

សមត្ថកិច្ច​ចម្រុះ​ចាប់​​​​​ឃាត់​រ​ថយន្ត​​​យីឌុប​​ដឹក​​ឈើ​​ចេញ​ពី​ក្រុម​ហ៊ុន​​ដី​សម្ប​ទាន​

Posted: 15 Jun 2012 06:15 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
​ខេត្តក្រចេះ​​ ៖ មន្ត្រី​​មេព្រៃនិង​មន្រ្តី​សាធារណ​ការ​ខេត្ត បាន​ចាប់​ឃាត់​រថយន្ត​យីឌុប​ដឹកឈើ​ពីរ​គ្រឿងក្នុង​ចំណោម​​​ជា​ច្រើន​គ្រឿង​ទៀត​យក​​មក​ត្រួតពិនិត្យ​ក្រោយ​ពី​រកឃើញ​​រថ​យន្ត​ទាំង​ពីរគ្រឿង​នោះ​​មិន​មានលិខិតស្នាម​ដឹក​ជញ្ជូន និង​ដឹក​លើស​​ចំនួន​កំណត់ ។ ការចាប់​ឃាត់​រថ​យន្ត​ដឹក​ឈើ​ទាំង​ពីរគ្រឿងនេះ បាន​ធ្វើឡើងកាល​ពីវេលា​ម៉ោង​៥ទៀប​ភ្លឺថ្ងៃទី១៤ មិ​ថុនា នៅចំណុច​ស្ពាន​ពាម

ផ្សារ​ព្រៃ​ទទឹង​​​វិនិយោគ16​ឆ្នាំ​​​គេ​យក​​ផ្លូវ​ថ្នល់​ចាក់​​​សំរាម​​​គរ​ដូចភ្នំ​

Posted: 15 Jun 2012 06:00 PM PDT

ទិដ្ឋភាព​នៅ​ផ្សារ​ព្រៃ​ទទឹង
ខេត្ត​កំពង់​ចាម​ ៖ ផ្សារព្រៃទទឹងត្រូវបាន​ផ្តល់ឱ្យវិនិយោគរយៈពេល១៦ឆ្នាំ ​ដែល​មាន​​ទី​តាំងស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៧ ក្នុង​ភូមិ​ព្រៃ​ទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដែលបច្ចុប្បន្ន ត្រូវបានថៅកែផ្សារយកផ្លូវថ្នល់ចាក់សំរាមគរ​ដូចភ្នំ​ធុំ​ក្លិនស្អុយ​ពិបាក​ដក​​ដង្ហើម​បង្កការ​ប៉ះពាល់​ដល់បរិស្ថាន​និង​​​​សោភ័ណ​ភាព​​ ហើយអាជ្ញា​ធរស្រុកហាក់ដូចជាមិនទាន់មានវិធានការ​ណា​មួយ​នៅ

ព្រហ្ម​លិខិ​ត​ឥត​មាន​ក្តី​មេត្តា​ឪពុក​ម្តាយ​បោះ​បង់​ចោល​5​នាក់​2​នាក់​បង​ប្អូន​លង់​ទឹក​ស្លាប់​

Posted: 15 Jun 2012 05:20 PM PDT

​សាច់​​ញាតិ​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ដល់​ក្មេង​ទាំង​ពីរ​
ខេត្តកំពង់​ឆ្នាំង ៖ ក្មេង​ប្រុស​២នាក់​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​៣នាក់​បាន​លង់​ទឹក​ស្លាប់​ គួរ​ឱ្យ​អា​ណោច​អា​ធ័ម​បំផុត កាល​ពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃទី​១៤​ មិថុនា នៅ​ទឹក​ស្ទឹង​ជ្រៃ​បាក់​ ភូមិ​ជ្រៃ​បាក់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ ខណៈ​ដែល​ពួក​គេ​ទាំង​៣នាក់​បង​ប្អូន​នាំគ្នា​ទៅ​ស្ទូច​​ត្រី ។ នេះ​ជា​លើក​ទី​២​ហើយ​ដែលមា​នបង​ប្អូន​២នាក់​លង់​ទឹក​ស្លាប់​ជាមួយ​គ្នា​ដែល​លើក​ទី​១​កើត​ឡើង​កាល​ពី​ដើម​ខែ​មិថុនា​នេះ​មាន​បង​ប្អូន​ប្រុស​ស្រី​២នាក់​ម្នាក់​២​ឆ្នាំ​ និង​ម្នាក់​

50ឆ្នាំ​ដែល​តុលា​ការ​ឡាអេកា​ត់ក្រញាំ​អ្នក​ឈ្លាន​ពាន​ចង់​បាន​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​

Posted: 15 Jun 2012 05:15 PM PDT

ទិដ្ឋ​ភាពនៅ​តំបន់​ប្រាសាទ​ព្រះវិហារ​
រាជធានីភ្នំពេញ ៖ ថ្ងៃ​នេះ (១៥ មិថុនា ២០១២) ​ជា​ខួប​លើក​ទី​៥០ ​នៃ​ភាព​ជោគ​ជ័យ​​លើ​ប្រាសាទ​ព្រះវិហារ​​របស់​​កម្ពុជា ចាក​​ផុត​​ពី​ក្រញាំ​ដៃ​​កខ្វក់​របស់​ថៃ​​ដែល​ព្យា​យាម​​ច្បាម​យក​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ទៅ​លេប​ទុក​ធ្វើ​ជា​សម្បត្តិ​​ថ្លើម​ប្រមាត់​របស់​ខ្លួន ប៉ុន្តែ​លេប​មិន​ចូល​ដោយ​សា​រតែ​កម្ពុជា​បាន​ប្តឹង​ទៅតុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាំអេ (ICJ) ហើយ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ​បាន​សម្រេចដល់​អង្គ​សេច​ក្តី​ គឺ​កាត់​ក្តី​​ប្រាសាទ​ព្រះវិហារ​ និង​

ឃើញ​​​លើក​​ស្លាក​​«​ផ្សារ​​ស្ទឹង​​មាន​​ជ័យ​​​ថ្មី​» ធ្វើ​​​ឱ្យ​​​អាជីវ​​ករ​​​​ផ្សារ​​ចាស់​​ជ្រួល​​​​...

Posted: 15 Jun 2012 05:10 PM PDT

​​ស្លាក​​«​ផ្សារ​​ស្ទឹង​​មាន​​ជ័យ​​​ថ្មី​» ដែលធ្វើ​​​ឱ្យ​​​អាជីវ​​ករ​​​​ផ្សារ​​ចាស់​​ជ្រួល
រាជ​ធានី​ភ្នំពេញ​​​ ៖ បន្ទាប់​ពី​ក្រុម​ហ៊ុន​ឯក​ជន​មួយ​​​​របស់​ លោក​ឧកញ៉ា​​​​ ជាវ តាយ បាន​សាង​សង់​​​​អគារ​​​ផ្សារ​​លក់​ដូរ​ធំ​មួយ​​ជិត​​​រួច​រាល់​​​​ជា​ស្ថា​ពរ​ ហើយ​លើក​ស្លាក​យី​ហោ​ឈ្មោះ​ថា «​​ផ្សារ​ស្ទឹងមាន​ជ័យ​​​ថ្មី»​ ដែល​នៅ​ប្រប​​ដង​ផ្លូវ​​ព្រះ​​មុនី​​រ៉េត​ មាន​ចម្ងាយ​ប្រហែល​​​១​គីឡូ​ម៉ែត្រ​ ពី​​«ផ្សារ​ស្ទឹង​មាន​ជ័យ​​​​ចាស់»​ ស្ថិត​​ក្នុង​​​​ភូមិ​សាស្ត្រ​​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​ធ្វើ​​ឱ្យ​ក្រុម​​អាជីវករ​​​ផ្សារ​ស្ទឹង​មាន​ជ័យ​​​​ចាស់​មួយ​ចំនួន​​​មាន​កា​រជ្រួល​​ច្របល់​ភ័យ​ព្រួយ​​ ព្រោះ​​សង្ស័យ​ថា

ស្ត្រី​ប្តី​ស្រោច​សាំង​ដុត​2​1​ថ្ងៃ​ក្រោយ ទទួល​មរណ​ភាព​

Posted: 15 Jun 2012 05:00 PM PDT

ទិដ្ឋភាព​ក្នុងពិធី​បុណ្យ​សព​ស្ត្រីរងគ្រោះ​ដែល​ត្រូវប្តី​ចាក់​សាំងដុត​
ខេត្ត​ឧត្ត​រ​មាន​ជ័យ ៖ ក្រោម​កណ្តាប់​ដៃ​ប្តី​ទុរយស​​ឈ្មោះ​មាស សុភ័ណ្ឌ​ អាយុ​៣០​ឆ្នាំ ដែល​ធ្លាប់​​តែ​វាយ​ធ្វើ​បាប​ប្រពន្ធ​ឥត​ស្រាក​ស្រាន្ត​រហូត​​សន្លប់​​ក៏​មាន និង​លើ​ក​ចុង​ក្រោយ​​បាន​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរ​ឃៅ​ចាក់​សាំង​ដុត​ប្រពន្ធ​កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា​ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​២១​ថ្ងៃ​ នាង​ជា​ប្រពន្ធ​ក៏​ត្រូវ​ស្លាប់​ ខណៈ​នាំ​ទៅ​សង្គ្រោះ​​នៅ​ឯ​មន្ទីរ​ពេទ្យ​​ប្រទេស​វៀត​ណាម។

អគ្គិភ័យ​ឆាបឆេះ​ហាងស៊ីផឹក​ផ្ទះផ្កាឈូក​ភ្ញៀវ​រត់ជាន់​ជើងគ្នា​

Posted: 15 Jun 2012 06:21 AM PDT

រាជធានីភ្នំពេញ៖ អគ្គីភ័យ​មួយបាន​ប្រើអំណាច​លេបត្របាក់​ទៅលើហាង​ស៊ីផឹក​មួយកន្លែង​ខ្ជាក់ផ្សែង​ខ្មួលខ្មាញ់​ ត្របាញ់​ឡើង​ទៅលើ​អាកាស​​វេហាស៍​កាល​ពីវេលា​​ម៉ោង៦​និង២៥​នាទីល្ងាច​ ថ្ងៃទី១៥​ មិថុនា​២០១២​ នៅលើ​កំណាត់​ផ្លូវ២៥៨​ ស្ថិតក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង។​

ស្នងការនគរបាល​រាជធានីភ្នំពេញ បើក​វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​​ទេស​រឹ​ត​បន្តឹង​ការ​មិន​​ពាក់​​មួក​ការ​ពារ​សុវត្ថិ​ភាព​

Posted: 15 Jun 2012 04:14 AM PDT

ទិដ្ឋភាព​ក្នុងពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​
រាជធានីភ្នំពេញ ៖ ​កាលពី​ព្រឹ​កថ្ងៃទី​១៥ មិថុនា ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​​ទេស​រឹត​បន្តឹង​ការ​មិន​ពាក់​មួក​ការពារ​សុវត្ថិ​ភាព និង​ការ​បើក​បរ​ក្រោម​​ឥទ្ធិ​​ពល​នៃ​ជាតិ​ស្រវឹង​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​១៥​-១៦ មិថុនា ដោយ​មាន​សិក្ខា​កាម​ចូល​រួម​ចំនួន​៥០​នាក់ ជា​មន្ត្រី​​នគរបាល​ចរាចរថ្មី និង​គ្រូ​ឧទ្ទេស​នាម​ជាថ្នាក់​​ដឹក​នាំ​ការិយា​ល័យ​នគរ​បាល​ចរាចរផ្លូវគោក​ ។

របរ​យក​ឆ្កែ​​ឆ្មា​ដូរ​ចាន​ឆ្នាំង​នៅតពេញ​​និយម​សម្រាប់ឈ្មួញ​​វៀតណាម​

Posted: 15 Jun 2012 03:49 AM PDT

របរ​យក​ឆ្កែ​​ឆ្មា​ដូរ​ចាន​ឆ្នាំង​នៅតពេញ​​និយម​សម្រាប់ឈ្មួញ​​វៀតណាម​
ខេត្តក្រចេះ ៖ ទន្ទឹមនឹងសត្វឆ្កែ ឆ្មា កំពុង​មាន​តម្លៃទីផ្សារខ្ពស់​លើការពេញ​និយម​ទទួល​ទាននោះ បច្ចុនប្បន្នពពួកសត្វទាំងនេះ ត្រូវ​បាន​ឈ្មួញវៀតណាម​មួយ​ចំនួនធំ​បាន​ដើរ​​ទិញ​ដូរ​ពីប្រជាពលរដ្ឋតាមភូមិ ។ ដោយ​បាន​ធ្វើ​ឡើង​ជាលក្ខណៈ​ដោះ​ដូរ​ជាមួយ​នឹងរបស់របរប្រើ​ប្រាស់​ទៅវិញ។

រថយន្តកូរ៉ូ​ឡា​បត់​ចូល​វិទ្យា​ល័យ​ ជា ស៊ីម ​សន្ធរ​ម៉ុក​បុក​ជា​មួយម៉ូតូ​គុប​របួស​ស្ត្រី​ម្នាក់​

Posted: 15 Jun 2012 03:48 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡា ពណ៌​ទឹកប៊ិច មួយគ្រឿងបើកបរដោយស្រ្តីម្នាក់​បាន​បត់ចូលវិទ្យាល័យជាស៊ីមសន្ធរម៉ុកបុក​ជា​មួយ​ម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច មួយគ្រឿង បណ្តាល​ឱ្យស្រ្តីអ្នក​ជិះ​ម៉ូតូ​រងរបួស​ត្រូវ​បញ្ជូនទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យកាល់ម៉ែត។ គ្រោះថ្នាក់ចរា​ចរណ៍​នេះ​បាន​កើត​ឡើងកាលពីវេលាម៉ោង៥និង៥នាទី​ល្ងាចថ្ងៃ​ទី១៤ មិថុនា ២០១២ តាមផ្លូវកម្ពុជា​ក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។