VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ម្ចាស់​ជំនួយ​ស្នើ​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ

Posted: 07 Jun 2013 03:16 PM PDT

​សហគមន៍​​ផ្តល់​ជំនួយទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​​ដើម្បី​ធានា​បាន​ការ​បោះឆ្នោត​សេរី និង​យុត្តិធម៌។​

This posting includes an audio/video/photo media file: Download Now

Koh Santipheap Daily

Koh Santipheap Daily


បង្ក្រាប​ជន​ជាតិ​ចិន​តៃវ៉ាន់​១០នាក់​​ពាក់​ព័ន្ធ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីធើរ​​ណេត​នៅសង្កាត់​​បឹងកក់ទី២ (មានវីដេអូឃ្លីប)

Posted: 07 Jun 2013 11:14 PM PDT

បង្ក្រាប​ជន​ជាតិ​ចិន​តៃវ៉ាន់​១០នាក់​​ពាក់​ព័ន្ធ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីធើរ​​ណេត
រាជធានីភ្នំពេញ៖ កម្លាំង​ស្នងការ​ព័ត៌មាន​ សន្តិសុខនៃចកងរាជអាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស សហការ​ជាមួយ​អាវុធហត្ថរាជធានី​ភ្នំ​ពេញ​ និង​ខណ្ឌទួលគោក ដឹក​នាំ​​ដោយលោក​​សៀង​ សុខព្រះ​រាជអាជ្ញារងអម​សាលាដំបូង​រាជធានីភ្នំ​ពេញ​ បាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន១០នាក់​​ក្នុង​នោះ​ស្រីម្នាក់ ជាប់​ពាក់​ព័ន្ធចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ កាលពី​វេលាម៉ោង​១២និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី​៨ មិថុនា នៅ​ភូមិ​គ្រឹះ​លេខ​៥៨ ផ្លូវ៣៣៧ សង្កាត់បឹងកក់ទី​២ ខណ្ឌទួលគោក ​ ។

សមាគម​ជួបជុំ​បងប្អូន​យក​អំណោយ​ទៅជូនដល់​កុមារកំព្រា៣កន្លែង សរុប​ចំនួន​ជាង​២៤៥នាក់

Posted: 07 Jun 2013 10:50 PM PDT

រាជធានីភ្នំពេញ ៖ សប្បុរសធម៌​​ដែលមកពី​សមាគម​​ជួប​ជុំ​បងប្អូន ​បាន​យក​​អំណោយ​ជាអង្ករ​ជាង​២តោន និង​សម្ភារ​ឧបភោគ បរិភោគ​​មួយ​ចំនួន​​​ចែកជូន​ដល់កុមារ​កំព្រា​ចំនួន​៣​កន្លែង​ ដែល​សរុប​ជាង​២៤៥នាក់ កាលពីវេលាព្រឹកថ្ងៃទី​៨ មិថុនា ២០១៣ នេះ ។

យុវតី​​មួយ​ហ្វូង​​ណាត់​​វាយ​​ប្រយុទ្ធ​គ្នា​​នៅ​កន្លែង​​ស្ងាត់​ (មាន​​វីដេ​អូ​ឃ្លីប)​

Posted: 07 Jun 2013 09:00 PM PDT

យុវតី​មួយហ្វូង​ដែល​ឈ្លោះ​ទាស់ទែង​គ្នា​ដ៏​ខ្លាំង​សម្បា​​ បាន​បែង​ចែកគ្នា​ជា២បក្ស ហើយណាត់គ្នា​ទៅកន្លែង​ស្ងាត់​មួយ​​ រួច​​វាយគ្នា​មួយ​ទល់នឹង​មួយ ដោយ​សន្យា​ថា អត់​ឱ្យមានអ្នកណា​ចូលជួយ​ឡើយ លុះត្រា​ណា​តែ​មាន​ភាគីណាមួយ​សុំ​ចាញ់​​ ទើប​ការ​ប្រយុទ្ធ​ត្រូវ​បញ្ឈប់ ។

ជន​រង​គ្រោះសម័យ​ប៉ុល​ ពតជាង​មួយ​ម៉ឺន​នាក់​​គ្រោ​ង​ធ្វើ​មហា​បាតុ​កម្ម​នៅ​ទី​លាន​ប្រជា​ធិ​ប​តេយ្យស្អែក​នេះ

Posted: 07 Jun 2013 08:54 PM PDT

រាជធានី​ភ្នំ​ពេញ​៖ ជន​រង​គ្រោះ​ដែល​មាន​បង​ប្អូន​ស្លាប់​នៅ​សម័យ​ប៉ុល​ ពត ជាង​មួយ​ម៉ឺន​នាក់​នឹង​គ្រោ​ង​ធ្វើ​មហា​បាតុ​កម្ម​នៅ​ទី​លាន​ប្រជា​ធិ​ប​តេយ្យ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូន​ពេញ​ ថ្ងៃទី​៩ មិថុនា ២០១៣ស្អែក​នេះ ​ដឹក​នាំ​ដោយលោក​ជុំ ម៉ី​ អតីត​ជនរងគ្រោះ​នៅ​គុក​ទួល​ស្លែង ។​ នេះ​បើតាមការ​ឪ្យ​ដឹង​ពីលោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំ​ពេញ​ បាន​មាន​ប្រសាន៍​ក្នុង​ពី​ធី​បើក​ការដ្ឋាន​ផ្លូវ​កោះ​និ​រារ៍​ សង្កាត់និរោធ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៨ មិថុនា ។

ជនសង្ស័យ​ឆក់ខ្សែក២នាក់ ត្រូវបាន​សមត្ថកិច្ច​ក្របួចបាន​

Posted: 07 Jun 2013 08:30 PM PDT

រាជធានីភ្នំពេញ​៖ ជនសង្ស័យ​២នាក់​ជិះ​ម៉ូតូ​C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​កំពង់ចាម 1C 6988 ​ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើសកម្ម​ភាពឆក់ខ្សែ.កលើ​នារីរងគ្រោះ​ដែល​កំពុង​ជិះម៉ូតូហ្វ៊ីណូម្នាក់ រួច​ជិះរត់ ​​​ក៏ទៅបុកចំណុច​គោល​ដៅ​ប៉ូលិស​ចរាចរណ៍​មុខ​ CDC ​ហើយ​ក៏ត្រូវបាន​ក្របួច​ជាប់នៅទីនោះ​តែម្តង​ កាលពីវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី៨ មិថុនា ២០១៣ ស្ថិតនៅចំណុច​ផ្លូវ​៩០​ស៊ី

ក្រុម​ការងា​រពិ​សេស​របស់​សាលា​រាជធានី​ភ្នំ​ពេញ​ចុះ​ត្រួត​ពិនិត្យ​និង​ស្តារប្រព័ន្ធលូ​ផ្លូវ៤៣០

Posted: 07 Jun 2013 08:21 PM PDT

រាជធានី​ភ្នំ​ពេញ៖ ដោយ​មាន​កា​រ​សំ​ណូម​ពរ​ពី​ប្រជា​ពល​រដ្ឋ​ ក្រុម​ការងា​រពិ​សេសជំ​នាញ​ខាង​លូ​របស់​សាលា​រាជធានី​ភ្នំ​ពេញ​ បាន​ចុះ​ត្រួត​ពិនិត្យ​និង​ស្តារប្រព័ន្ធលូ​​​នៅ​តាម​ផ្លូវ​លេខ​៤៣០ (​ក្រោយ​មន្ទី​រពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀត) កាលពី​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃទី​​៨​ មិថុនា ២០១៣ ។ កា​រចុះ​ត្រួត​ពិនិត្យ​នេះ​មាន​ការចូល​រួមពី​លោក​នៅ​ សារឿន ​អនុប្រធាន​មន្ទី​រសាធារណកា​ររាជធានី​ និង​ក្រុមកា​រងា​រ​ជាច្រើន​ទៀត​។

កង​រាជ​អាវុធហត្ថ និង​រដ្ឋ​បាលព្រៃឈើ​បង្ក្រាបបាន​ឈើប្រណីត​ខុស​ច្បាប់ចំនួន៩៩ដុំ

Posted: 07 Jun 2013 07:50 PM PDT

កង​រាជ​អាវុធហត្ថ និង​រដ្ឋ​បាលព្រៃឈើ​បង្ក្រាបបាន​ឈើប្រណីត​ខុស​ច្បាប់ចំនួន៩៩ដុំ
ខេត្ត​ស្ទឹងត្រែង ៖ ឈើប្រណីត​ខុស​ច្បាប់​រាប់​សិប​កំណាត់​លាក់​ទុក​បម្រុង​ដឹក​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង​ ត្រូវ​បាន​កម្លាំង​កង​​រាជ​អាវុធហត្ថ​សហ​ការ​ជាមួយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ចុះ​បង្ក្រាប​ និង​រឹបអូស​បាន​ទៅរក្សាទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ កាលពីវេលាម៉ោង​៧ និង​៥០នាទីព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ​លើ សង្កាត់​ស្រះ​ប្ញស្សី ក្រុង​ស្ទឹង​ត្រែង ខេត្ត​ស្ទឹងត្រែង ។

ចុះ​ឆែក​ឆេរ​​ឃ្លាំងមួយ​កន្លែងនៅ​សង្កាត់​ស្ទឹងមាន​ជ័យ សង្ស័យ​លួច​រំលោភ​ស្លាក​ប្រើ​ប្រាស់​សញ្ញា​នំ​លីលី

Posted: 07 Jun 2013 07:42 PM PDT

សមត្ថកិច្ចចុះ​ឆែក​ឆេរ​​ឃ្លាំងមួយ​កន្លែងនៅ​សង្កាត់​ស្ទឹងមាន​ជ័យ
រាជធានី​ភ្នំ​ពេញ​៖ កម្លាំង​នាយក​ដ្ឋាន​ប្រឆាំងបទ​ល្មើស​​សេដ្ឋកិច្ចនៃ​ក្រសួង​មហាផ្ទៃ​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ឯក​ទូ​ច យុទ្ធា ​នាយ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​កម្មសិទ្ធិ​បញ្ញា បាន​ចុះ​ឆែក​ឆេរ​ទី​តាំង​ឃ្លាំង​លេខ​៤៦០ ផ្លូវ​លេខ​៧C សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមាន​ជ័យ កាលពី​វេលាម៉ោង​៨និង​៣០នាទី​ព្រឹក​ថ្ងៃទី​៨ មិថុនា​ ដោយ​ជាប់​សង្ស័យ​លួច​រំលោភ​ស្លាក​ប្រើ​ប្រាស់​សញ្ញា​នំ​លីលី ។ ​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​នៅ​ឡើយ​ ។

សាកល​វិទ្យាល័យ​ហ្សាម៉ាន់​​​រៀបចំ​ពិព័រណ៍វប្ប​ធម៌ជាតិ និង​អន្តរ​ជាតិ

Posted: 07 Jun 2013 07:37 PM PDT

រាជធានី​ភ្នំ​ពេញ​៖ នៅ​សាល​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​ ​មាន​​រៀបចំ​ពិព័រណ៍វប្ប​ធម៌ជាតិ និង​អន្តរ​ជាតិ កាល​ពី​វេលា​ម៉ោង​​៨និង​៤០នាទី​ព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៣​ ដោយមាន​ការ​ចូល​រួមពី​បុគ្គ​លិក​ សិស្ស និ​ស្សិត និង​សាធារណជន​ជាច្រើន​កុះ​ករ ។

លោក​ជំទាវ​បណ្ឌិត​ម៉ែន សំអន អញ្ជើញ​សម្ពោធ​ទី​ស្នាក់ការ​​គណបក្ស​ប្រជាជនកម្ពុជា​ឃុំមនោរម្យ

Posted: 07 Jun 2013 07:20 PM PDT

ខេត្ត​ស្វាយរៀង ៖ លោកជំទាវ​បណ្ឌិត​​ម៉ែន សំអន ឧប​នាយករដ្ឋ​មន្ត្រី​ប្រចាំការ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​សម្ពោធដាក់​ឱ្យប្រើប្រាស់​​អគារ​​ទីស្នាក់​​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​មនោរម្យ នា​វេលា​ម៉ោង​៨ និង​៣០នាទី​ព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៣ ស្ថិត​ក្នុងភូមិ​មនោរម្យ ឃុំមនោរម្យ ស្រុក​ស្វាយទៀប ។

គណៈ​ពង្រឹង​​​​​​​មូលដ្ឋាន​​​​​​​ឃុំ​​សំ​បួរមាស​​​​​ជួប​​សំ​ណេះ​​សំ​ណាល​​ជាមួយ​​ជន​​បង្គោល​​ចំនួន​​៩៨នាក់

Posted: 07 Jun 2013 07:18 PM PDT

ខេត្តកណ្តាល៖ គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំ​សំ​បួរមាស​​​បាន​ចុះ​ជួប​សំ​ណេះ​សំ​ណាល​ជាមួយ​ជន​បង្គោល​ចំនួន​៩៨នាក់មក​ពី​៧ភូមិ​ ក្នុង​ឃុំ​សំបួរមាស​ ស្រុក​មុខកំ​ពូល​ កាល​ពី​វេលា​ព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៣ ដើ​ម្បី​រក​គន្លឹះទទួល​បាន​ជ័យ​ជម្នះក្នុង​ថ្ងៃបោះ​ឆ្នោត​ជា​សាកល​អាណត្តិ​ទី​៥នេះ ។

លោកឃ្លាំង ហួត អញ្ជើញ​ចុះសំណេះ​សំណាល​ជាមួយ​មេក្រុមបក្ស​នៅ​សង្កាត់​ប្ញស្សីកែវ

Posted: 07 Jun 2013 06:25 PM PDT

លោកឃ្លាំង ហួត អញ្ជើញ​ចុះសំណេះ​សំណាល​ជាមួយ​មេក្រុមបក្ស​នៅ​សង្កាត់​ប្ញស្សីកែវ
រាជធានីភ្នំពេញ ៖ លោក​ឃ្លាំង​ ហួត​ ប្រធាន​គណៈ​កម្មាធិការ​បក្ស​ខណ្ឌ​ប្ញស្សីកែវ និង​ជា​អភិបាល​ខណ្ឌ​ប្ញស្សីកែវ បាន​អញ្ជើញ​ចុះ​​ជួប​សំណេះ​សំណាល​​​ជាមួយ​មេ​ក្រុម​បក្សក្នុង​សង្កាត់​ប្ញស្សីកែវ ​វេលាម៉ោង៨ និង​១៥នាទីព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៣ នេះ នៅ​មជ្ឈ​មណ្ឌល​ម៉ូឌែន៥ ដែល​ស្ថិត​ក្នុង​សង្កាត់​ប្ញស្សី ​និង​មានការចូលរួមពី​មេក្រុម​គណបក្ស​ប្រជាជនកម្ពុជា សមា​ជិក សមាជិកា និងប្រជា​

សម្ពោធ​ទី​ស្នាក់​ការ​គណបក្ស​ប្រជាជនកម្ពុជា​ក្នុងសង្កាត់​ពញ្ញាពន់

Posted: 07 Jun 2013 06:20 PM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធ​ទី​ស្នាក់​ការ​គណបក្ស​ប្រជាជនកម្ពុជា​ក្នុងសង្កាត់​ពញ្ញាពន់
រាជធានីភ្នំពេញ ៖ ពិធី​សម្ពោធ​​ដាក់​ឱ្យប្រើ​ប្រាស់​​ស្នាក់​​ការ​គណបក្ស​ប្រជាជនកម្ពុជា ​ក្នុង​សង្កាត់​ពញ្ញា​ពន់​នៅ​វេលាម៉ោង​៨ព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៣ នេះ តាម​បណ្តោយ​ផ្លូវ​៥១ ស្ថិត​ក្នុង​​សង្កាត់​ពញ្ញាពន់ ក្រោម​អធិបតីភាពលោក​ម៉ម​ ប៊ុនហេង ប្រធាន​គណៈ​ពង្រឹង​គណ​បក្ស​ប្រជាជាកម្ពុជា​ប្រចាំ​ខណ្ឌ​សែនសុខ​ និង​មាន​ការ​ចូល​រួម​ពីលោកកែប ជុតិមា ​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​រាជធានី​

សាលា​រាជធានី​ភ្នំ​ពេញ​​បើ​ក​កា​រ​ដ្ឋាន​ស្ថាប​នាផ្លូវ​កោះ​នរារ៍​

Posted: 07 Jun 2013 06:06 PM PDT

លោក​ប៉ា សុ​ជាតិ​វង្ស​អញ្ជើញ​ជាអធិបតី​
ជធានី​ភ្នំ​ពេញ៖ សាលា​រាជធានី​ភ្នំ​ពេញ​បាន​បើ​ក​កា​រ​ដ្ឋាន​ស្ថាប​នាផ្លូវ​កោះ​នរារ៍​ក្រាល​បេតុង​ឆ្អឹង​ដែកមួយ​ខ្សែ​ប្រ​វែង​៣៤៥១ម៉ែត្រ​ ក្រោម​អធិបតី​ភាព​លោក​ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំ​ពេញ​ វេលាម៉ោង​៧និង​៤០នាទី​ព្រឹក​ថ្ងៃទី​៨ មិថុនា ២០១៣ នៅមណ្ឌល​សុខភាព​និ​រោធ​ សង្កាត់​និ​រោធ ខណ្ឌ​មាន​ជ័យ ​ដោយ​មាន​កា​រ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ក្រោម​ឱវាទសាលា​រាជធានី​ភ្នំ​ពេញ ​អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ សិស្សានុសិស្ស និង​ប្រជាពល​រដ្ឋ​ជាច្រើន​កុះ​ករ ។

​យុវតី​​មួយ​ហ្វូង​​ណាត់​​វាយ​​ប្រយុទ្ធ​គ្នា​​នៅ​កន្លែង​​ស្ងាត់ ​(មាន​​វីដេ​អូ​ឃ្លីប)​

Posted: 07 Jun 2013 06:00 PM PDT

​​​យុវតី​មួយហ្វូង​ដែល​ឈ្លោះ​ទាស់ទែង​គ្នា​ដ៏​ខ្លាំង​សម្បា​​ បាន​បែង​ចែកគ្នា​ជា២បក្ស ហើយណាត់គ្នា​ទៅកន្លែង​ស្ងាត់​មួយ​​ រួច​​វាយគ្នា​មួយ​ទល់នឹង​មួយ ដោយ​សន្យា​ថា អត់​ឱ្យមានអ្នកណា​ចូលជួយ​ឡើយ លុះត្រា​ណា​តែ​មាន​ភាគីណាមួយ​សុំ​ចាញ់​​ ទើប​ការ​ប្រយុទ្ធ​ត្រូវ​បញ្ឈប់ ។

ចែចង់​​អតីត​​ប្រពន្ធ​ដក​​កាំភ្លើង​​ភ្ជង់​ត្រូវ​​ប៉ូលិស​​ចាប់​ខ្លួន

Posted: 07 Jun 2013 04:40 PM PDT

ជន​ជាប់​ចោទ​យក​កាំ​ភ្លើង​ភ្ជង់​អតីត​ប្រពន្ធ
រាជធានីភ្នំពេញ ៖ បុរស​ជាង​កុំ​ព្យូទ័រ​ម្នាក់​​បាន​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍ផ្សារ​ដេប៉ូទី២​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង​៣និង​១៥​នាទីរសៀល​ថ្ងៃទី៦​ មិថុនា​ ​នៅ​ពេល​​ធ្វើដំណើរ​ទៅ​លួង​លោម​ប្រពន្ធ​​ដែល​លែង​លះគ្នា​ប្រមាណ​១​ឆ្នាំ​ក៏មាន​ទំនាស់​គ្នា​ហើយ​ចាក់​សោ​បង្ខាំង​ប្រពន្ធ​​និងដក​កាំភ្លើង​ភ្ជង់​គំរាម​រក​បាញ់​ទៀត​នៅ​ផ្ទះ​លេខ​៩១BE1Z ផ្លូវ​លេខ​២១៥​ ​សង្កាត់​ផ្សារ​ដេប៉ូទី២​ ​ខណ្ឌទួល​ គោក ។

ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​តែ​គគ្រឹក​គគ្រេង ​មន្ត្រី​​ខិល​​ខូច​មួយ​ចំនួន​សប្បាយ​យក​លុយ​ពី​ពួក​​ឈ្មួញ

Posted: 07 Jun 2013 04:30 PM PDT

រថ​យន្ត​ដឹក​ឈើ​ប្រណីត​
ខេត្ត​រតន​​គិរី​ ៖ រថ​យន្ត​តូច​ធំ​បាន​សម្រុក​​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញ​ពី​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​រតន​គិរី​ឆ្ពោះ​ទៅ​ប្រទេស​វៀត​ណាម​តាម​ច្រក​ទ្វារ​អន្ត​រ​ជាតិ​អូរ​យ៉ា​ដាវ​ និង​ច្រក​របៀង​មួយ​ចំនួន​​ទៀត​ដូច​ជា​ច្រក​ភ្នំ​ក្រហម​ ឃុំ​ប៉ក​ញ៉ៃ​ ច្រក​ផ្លូវ​ទឹក​ភូមិ​ភិះ​ និង​ច្រក​របៀង​ ​នៅ​ខាង​ក្រោយ​កា​ស៊ីណូ​ មាន​ចម្ងាយ​ប្រហែល​​៣០​០​ម៉ែត្រ​ ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​គគ្រឹក​គគ្រេង​ ។

ប៉េអឹម​​លើ​ផ្ទៃប្រទេស​​បង្ក្រាប​ក្រុម​ម៉ាហ្វ៊ីយ៉ាចិន​៣នាក់​នាំឡើង​​តុលាការ​១៤​​នាក់ចាប់​ខ្លួន​​បន្ត​បន្ទាប់

Posted: 07 Jun 2013 04:24 PM PDT

ក្រុមម៉ាហ្វីយ៉ា​ជនជាតិចិន​ដែល​ត្រូវ​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ក្រុម​ម៉ាហ្វី​​យ៉ា​ជន​​ជាតិ​ចិន​តៃវ៉ាន់​ចំនួន​៧​​នាក់ ​ក្នុងនោះមាន​​​ស្ត្រី​ម្នាក់​​ បាន​​ត្រូវ​កម្លាំង​ស្នងការ​​​ព័ត៌​មាន​សន្តិ​សុខ​នៃ​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃប្រទេស​ឃាត់ខ្លួន​ ក្នុង​ប្រតិ​ប​ត្តិ​ការ​ឆែក​ឆេរ​​លំនៅឋាន​មួួ​យ​កន្លែង​ លេខ​​២២H ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​​លេខ​៦ ក្នុង​ភូមិ​​កៀន​​ឃ្លាំង ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ​ កាលពី​​វេលាម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ មិថុនា ។ ​​​​​​​

ស្រឡាញ់​គ្នា​ចាក់​ទឹក​មិន​លិច រស់​ជា​ប្តី​ប្រពន្ធ​បាន​តែ7​ខែ លែង​អាល័យ​ប្រល័យ​ស្នេហ៍

Posted: 07 Jun 2013 04:20 PM PDT

រាជធានីភ្នំពេញ​ ៖​ បុរស​-ស្ត្រី​២នាក់​ដែល​ជា​គូ​ស្នេហ៍​នឹង​គ្នា​ហើយ​បាន​រស់​នៅ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា​យ៉ាង​ផ្អែម​ល្ហែម​ ដូច​ប្តី​ប្រពន្ធ​ មិន​ឱ្យ​ឪពុក​ម្តាយ​ដឹង​រយៈ​ពេល​៧​ខែ​មក​ហើយ​ ទីបំផុត​ក្លាយ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ និង​ប្រទូស្ត​រ៉ាយ​គ្នា​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​ទាំង​យប់​ ។

សភា​ប្រជុំ​វិ​សា​មញ្ញ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​​មិន​ទទួល​​ស្គាល់​​ឧក្រិដ្ឋ​កម្ម​សម័យ​ខ្មែរ​ក្រហម​ត្រូវ​បាន​អនុ​ម័ត

Posted: 07 Jun 2013 04:18 PM PDT

ទិដ្ឋភាព​អ្នក​តំណាង​រាស្ត្រ​​លើក​ដៃ​អនុ​ម័ត​ក្នុង​សម័យ​ប្រជុំ​វិសា​មញ្ញ​រដ្ឋ​សភា​ក្រោម​អធិបតី​ភាព​សម្តេច​ពញាចក្រ​ហេង សំរិន
​រាជ​ធានីភ្នំពេញ ​៖ ច្បាប់​ថ្មី​ស្តីពី «​ការ​ប្រឆាំង​ការ​មិន​​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម ​ដែល​ប្រព្រឹត្ត​ឡើងក​្នុង​រយៈ​កាល​នៃ​​កម្ពុជា​ប្រជា​ធិប​​តេយ្យ​​» មាន​​១​ជំពូក​និង​៥​មាត្រា​ ត្រូវ​បាន​រដ្ឋ​សភា ​អនុម័ត​ជាឯក​ច្ឆន្ទ​​ដោយ​​សំឡេង​៨៦​លើ​៨៦​​ ​ក្នុងកិច្ច​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​ កាលពី​ថ្ងៃ​ទី​៧ មិថុនា ​​​បើ​ទោះ​បី​​ជា​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​​ព្យាយាម​រា​រាំង​សុំ​ពន្យា​រ​ពេល​​អនុម័ត​ក្តី​ ក៏​គ្មាន​អ្វី​ជា​ឧប​សគ្គ​ទេ។ ​

កូន​​​ដើម​​​​កាប់​​​​ប្រហារ​​ឪពុក​​​ចុង​ ​3​កាំបិត​​ខ្វែវ​ស្លាប់​ក្នុង​ថ្លុក​​ឈាម ព្រោះ​​​​ធ្វើ​បាប​ម្តាយ​​​ខ្លាំង​ពេក

Posted: 07 Jun 2013 04:10 PM PDT

ទិដ្ឋ​ភាព​ផ្ទះ​កើត​ហេតុ​
ខេត្ត​កំពង់​ចាម​ ៖ បុរស​ប្រមឹក​​ម្នាក់​ឈ្មោះ ស៊ិន ផាន អាយុ​៥២ឆ្នាំ ​​​​​បន្ទាប់​​ពី​ផឹក​ស្រា​ស្រវឹង​​ជោក​ជាំ​​ក៏បាន​ឈ្លោះ​ប្រកែក​ជា​មួយ​ប្រពន្ធ​​ឈ្មោះ ​យឹម ​អុល អាយុ​៤៧​ឆ្នាំ​ នៅ​លើ​ផ្ទះ​​របស់​ខ្លួន​​​​រហូត​ក្លាយ​ជា​​​​អំពើ​ហិង្សា​​ក្នុង​​​​គ្រួសារ​ ​​។ ពេល​នោះ ​យុវជន​​ជា​​កូនដើម​​ទ្រាំ​​​លែង​បាន​​ក៏​ស្ទុះ​​ទៅ​យក​កាំ​បិត​ខ្វែវ​​​​​​​មក​កាប់​ឪពុក​ចុង​​ ​ត្រូវ​​​ក្បាល​​​៣​​កាំ​បិត​​​ស្លាប់​ក្នុង​ថ្លុក​ឈាម​​​ ។​​​

មេ​​ខ្លោង​​ចោរ​​ឆក់​​និង​​លួច​​នៅ​ស្ទឹង​​ត្រែង​​ជា​​កូន​​មន្ត្រី​​ប៉ូលិស​​​អន្តរា​​គមន៍

Posted: 07 Jun 2013 04:00 PM PDT

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ជនស​ង្ស័យ​ចំនួន​​៩នាក់​​បាន​ត្រូវ​​​​​​នគរ​បាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នងការ​​ដ្ឋានខេត្ត​​​ចាប់​ឃាត់​ខ្លួន​​​​ជាបន្ត​បន្ទាប់​​​​ និង​ស្វែង​រក​​​ចាប់​​​​បក្ស​ពួក​​​ដែល​សេស​សល់​​ជា​បន្ត​ទៀត​​​​​​ដោយ​សារ​​ជាប់​​​​​ពាក់​​ព័ន្ធ​ក្នុង​ករណី​ឆក់​​​ និង​លួច​​ទ្រព្យ​សម្បត្តិ​​​ប្រជា​ពលរដ្ឋ​ជា​​​​ច្រើន​លើក​​ និង​​​បង្កឱ្យ​កង​កម្លាំង​សមត្ថកិច្ច​ខេត្ត​ឈឺ​ក្បាល​​​យ៉ាង​ខ្លាំង​នា​ពេល​​កន្លង​មក​​ ។

រថ​យន្ត​ស្ការិច​​ជន​ជាតិ​ចិន​ស្រវឹង​បើក​បុក​អ៊ែរ​ប្លេក​របួស​ធ្ងន់​ម្នាក់​

Posted: 07 Jun 2013 02:30 PM PDT


រាជ​ធានី​ភ្នំពេញ​ ៖ មា​នករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បា​នកើត​ឡើង​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​បាក់​ជើង​ស្តាំ​ កាល​ពី​វេលាម៉ោង ៣ និង​ ៣០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៨ មិថុនា ២០១៣​​ តាម​បណ្តោយ​​ផ្លូវ​បេតុង​ចូល​ផ្សារ​សាំ​ហាន់​ ស្ថិតក្នុង​ភូមិ​ទួល​គោក​ ក្រុម​ទី១​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫ្​ស្សី​កែវ ។

​គ្រោះ​ថ្នាក់​ចរាចរណ៍ខែ​មិថុនាកើតឡើង​​6លើកស្លាប់​​3របួស8

Posted: 07 Jun 2013 12:45 PM PDT

​​គ្រោះ​ថ្នាក់​ចរាចរណ៍ខែ​មិថុនាកើតឡើង​​6លើកស្លាប់​​3របួស8
ខេត្ត​ស្ទឹង​ត្រែង ៖ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​​នគរ​បាល​​ចរាចរ​​នៃ​ស្នង​ការ​ដ្ឋាននគរ​បាល​​​ខេត្ត​បញ្ជាក់​ថា ​​ក្នុង​ខែ​មិថុនា​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​​កើត​​ឡើង​​​​​ចំនួន​៦​លើក​ ​​បើ​ធៀប​​ទៅនឹង​​ខែ​ឧសភា ​​​​មាន​ការ​ថយ​ចុះ​​​​​ចំនួន​១​លើក ។ ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​​​ទាំង​នេះ​​គិតពី​ថ្ងៃទី​​៦ ​ឧសភា ​​ដល់​ថ្ងៃទី​​៥ មិថុនា ​​​​ដែល​បណ្តាល​ឱ្យ​​​​មនុស្ស​​ស្លាប់​ចំនួន​៣​នាក់​ ​របួស​ធ្ងន់​​២នាក់ ​របួស​ស្រាល​​​៦នាក់​

ផលិត​ករ​បារម្ភ​ពី​ភាព​តូច​ចង្អៀត​នៃ​ទីផ្សារ​ភាព​យន្ត​នៅ​កម្ពុជា​

Posted: 07 Jun 2013 12:30 PM PDT

សកម្មភាព​ថត​របស់​សិល្បករ​
រាជធានីភ្នំពេញ​ ៖ បើ​ទោះ​បី​ជា​ក្នុង​ពេល​បច្ចុប្បន្ន​ ខ្សែ​ភាព​យន្ត​ខ្មែរ​ហាក់​មាន​ការ​ងើប​ឡើង​បន្តិច​ក៏​ដោយ​ ប៉ុន្តែ​បណ្តា​ផលិត​ករ​មួយ​ចំនួន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ភាព​តូច​ចង្អៀត​នៃ​ទីផ្សារ​ភាព​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ហាក់​មិន​សូវ​ជា​អំណោយ​ផល​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ​ឡើយ​ ។

គោ​យន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ឪពុក​ក្មេករបួស​ធ្ងន់​កូន​ប្រសា

Posted: 07 Jun 2013 12:15 PM PDT

គោ​យន្ត​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ឪពុក​ក្មេករបួស​ធ្ងន់​កូន​ប្រសា
ខេត្តកំពង់​ឆ្នាំង ​៖ ​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ ខណៈ​​ដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ និង​បុរស​​ជាកូន​ប្រសាបានរងរបួស​ធ្ងន​់​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​មួយ ​ដែល​​​កើត​ឡើង​ កាលព​ីវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា ​នៅ​ចំណុច​ផ្លូវ​​ក្រួស​ក្រហម​បែក​ជា​៣​ ស្ថិ​ត​ក្នុង​ភូមិ​សាលា​ឃុំ ​ឃុំ​ពពេល ស្រុក​បរិ​បូរណ៍ ។

រថ​យន្ត​ធុន​ត្រា​បើ​កបុក​ម៉ូតូ​គុប​បណ្តាល​ឱ្យ​មនុស្ស​ ៣នាក់​ រង​របួស​បាក់​ដៃ​បាក់​ជើង​សន្លប់​ស្តូក​ស្តឹង​

Posted: 07 Jun 2013 12:04 PM PDT


រាជ​ធានី​ភ្នំពេញ​ ៖ មនុស្ស​ ៣នាក់​​ ក្នុង​នោះ​ មានស្រី​ម្នាក់​​ បាន​រង​របួស​បាក់​ដៃ​បាក់​ជើង​ និង​សន្លប់​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​ ខណៈ​ដែល​អ្នក​ទាំង​៣​ ជិះ​ម៉ូតូ​គុបជ្រុង​​ពណ៌​ទឹក​ប៊ិច​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AO-5490 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​​ ក្នុងទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​កែង​ផ្លូវ​ព្រះ​មុនី​វង្ស​

ធនាគារ​ ANZ Royal ធ្វើ​កំណែ​ទម្រង់​និង​ជួស​ជុល​សាខា​អូឡាំពិក

Posted: 07 Jun 2013 12:00 PM PDT

ធនាគារ​ ANZ Royal ធ្វើ​កំណែ​ទម្រង់​និង​ជួស​ជុល​សាខា​អូឡាំពិក
រាជធានីភ្នំពេញ​ ៖ ធនា​គារ​ ANZ Royal បាន​ប្រកាស​ថ្ងៃ​នេះ​អំពី​កំណែ​ទម្រង់​ជួស​ជុល​សាខា​អូឡាំពិក​ដើម្បី​ពង្រីក​ទីធ្លា​បន្ថែម​កន្លែង​បម្រើ​សេវា​កម្ម​ និង​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ថ្មី​ សម្រាប់​ពង្រឹង​បទ​ពិសោធន៍​ធនា​គារ​ជូន​ដល់​អតិ​ថិជន​របស់​ខ្លួន​ ។ការ​ជួស​ជុល​កែទម្រង់​នេះ​នឹង​មាន​ការ​ពង្រីក​បន្ថែម​ទំហំ​នៃ​សាខា​៣០ភាគ​រយ​ ដែល​នឹង​ផ្តល់​នូវ​ទីធ្លា​ចំណត​រថយន្ត​ធំ​ជាង​ទូលាយ​ជាង​មុន​ ។

ផ្លូវ​ជាតិ​លេខ​57​មុខ​ចំណត​បេន​ឡាន​ថ្មី​ក្លាយ​ជា​កន្លែង​ចត​រថ​យន្ត​តាក់​ស៊ី​

Posted: 07 Jun 2013 11:45 AM PDT

ផ្លូវ​ជាតិ​លេខ​57​មុខ​ចំណត​បេន​ឡាន​ថ្មី​ក្លាយ​ជា​កន្លែង​ចត​រថ​យន្ត​តាក់​ស៊ី​
ខេត្ត​ប៉ៃលិន​ ៖ អ្នក​ភូមិ​សង្កេត​ឃើញ​​រថ​យន្ត​តាក់​ស៊ី​ជា​ច្រើន​គ្រឿង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥៧​ ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ មិថុនា​ ។អ្នក​ភូមិ​​រស់​នៅ​ក្បែរ​ចំណត​រថ​យន្ត​នេះ​និយាយ​ថា​ ស្ទើរ​តែ​រាល់​ថ្ងៃ​មាន​រថ​យន្ត​តាក់​ស៊ី​ជា​ច្រើន​គ្រឿង​យក​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥៧​ ធ្វើ​ជា​កន្លែង​ចត​រថ​យន្ត​ដោយ​អត់​បើក​ចូល​ទៅ​ក្នុង

មន្ត្រី​ជំនាញ​ ៈ ជំងឺ​គ្រុន​ឈាម​ផ្តាច់​ជីវិត​កុមារ​ពី​70​ទៅ​80​នាក់​ក្នុង​មួយ​ឆ្នាំៗ​

Posted: 07 Jun 2013 11:30 AM PDT

មន្ត្រី​ជំនាញ​ ៈ ជំងឺ​គ្រុន​ឈាម​ផ្តាច់​ជីវិត​កុមារ​ពី​70​ទៅ​80​នាក់​ក្នុង​មួយ​ឆ្នាំៗ​
រាជធានីភ្នំពេញ​ ៖ ទោះ​បី​ជា​បច្ចុប្បន្ន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ​ ប៉ុន្តែ​មន្ត្រី​ជំនាញ​អះ​អាង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ ជំងឺ​គ្រុន​ឈាម​បាន​ផ្តាច់​ជីវិត​កុមារ​ជា​មធ្យម​ពី​៧០​ទៅ​៨០​នាក់​ ដែល​បញ្ហា​នេះ​ទាំង​អស់​គ្នា​ត្រូវ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ។