VOA News: ព័ត៌មាន: “ស.រ.អា និង​សហភាព​អ៊ឺរ៉ុប ប្រយ័ត្នប្រយែង​លើ​សំណើ​របស់​អ៊ីរ៉ង់​ក្នុង​ការ​បន្ត​កិច្ច​ចរចា” plus 5 more

VOA News: ព័ត៌មាន: “ស.រ.អា និង​សហភាព​អ៊ឺរ៉ុប ប្រយ័ត្នប្រយែង​លើ​សំណើ​របស់​អ៊ីរ៉ង់​ក្នុង​ការ​បន្ត​កិច្ច​ចរចា” plus 5 more


ស.រ.អា និង​សហភាព​អ៊ឺរ៉ុប ប្រយ័ត្នប្រយែង​លើ​សំណើ​របស់​អ៊ីរ៉ង់​ក្នុង​ការ​បន្ត​កិច្ច​ចរចា

Posted: 18 Feb 2012 07:47 AM PST

សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​សម្តែង​សុទិដ្ឋិនិយម​ប្រកប​ដោយ​ការ​ប្រយ័ត្ន​ប្រយែង​កាលពី​ថ្ងៃ​សុក្រ​ទាក់​ទង​នឹង​សំណើរ​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​សុំ​ចាប់​ផ្តើម​ការ​ចរចា​ឡើង​វិញ​ជាមួយ​នឹង​មហាអំណាច​ពិភពលោក​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ដោយ​បាន​ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​សុក្រ​លោកស្រី​ ហ៊ីលឡារី ​គ្លីនតុន ​(Hillary Clinton) រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​និង​លោកស្រី​កាថឺរីន​ អាសស្តុន​ (Catherine Ashton) នាយក​ខាង​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ពួកគេ​កំពុង​តែ​ពិនិត្យ​វាយ​តម្លៃ​លើ​លិខិត​មួយ​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​សុំ​ឱ្យ​ចាប់​ផ្តើម​ការ​ចរចា​ឡើង​វិញ​ក្រោយ​ពី​បាន​ជាប់​គាំង​មួយ​រយៈ​មក។​ លិខិត​ដែល​ផ្ញើ​មក​ដោយ​លោក ​សាអ៊ីដ ​ចាលីលី​(Saeed Jalili) ​អ្នក​ចរចា​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ធ្វើ​ឡើង​ជា​ការឆ្លើយ​តប​នឹង​លិខិត​របស់​លោកស្រី អាសស្តុន ដែល​បាន​ផ្ញើ​ទៅ​កាល​ពី​ខែ​តុលា។

លោកស្រី​គ្លីនតុន​បាន​ហៅ​ការ​ឆ្លើយ​តប​របស់​អ៊ីរ៉ង់​ថា​ជា​​ជំហាន​ដ៏​សំខាន់។

លោកស្រី​គ្លីនតុន​មាន​ប្រសាសន៍​ថា​សហគមន៍​អន្តរជាតិ​កំពុង​សង្ឃឹម​ថា​ប្រទេស​អ៊ីរ៉ង់​បង្ហាញ​ថា​ខ្លួន​បាន​ត្រៀម​ខ្លួន​នឹង​ចូល​មក​តុ​ចរចា​ប្រកប​ដោយ​មធ្យោបាយ​ប្រកប​ដោយ​ការ​ស្ថាបនា​និង​ភាព​ម៉ឺងម៉ាត់។ ការឆ្លើយ​តប​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​នេះ​គឺ​ជា​អ្វី​ដែល​យើង​រងចាំ​ជា​យូរ​មក​ហើយ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ស.រ.អា៖ អាជ្ញាធរ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​និយាយ​ថា​ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​នៅ ជិត​អគារ​រដ្ឋ​សភា​កាពីតូល​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ពួកគេ​និយាយ​ថា​បុរស​នោះ​បាន​ព្យាយាម​ធ្វើការ​វាយ​ប្រហារ​ភេវរកម្ម។

ស.រ.អា៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​ថា​លោក​បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​ឥណទាន​សម្រាប់​ការ​នាំ​ចេញ​របស់​អាមេរិក​ជំរុញ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ផលិតផល​អាមេរិកាំង​ឱ្យ​បាន​ច្រើន ប្រយោជន៍​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​បរទេស​ដ៏​រ៉ាំ​រ៉ៃ​ដែល​ប្រទេស​នេះ​​ជួប​ប្រទះ។

ជប៉ុន៖ អធិរាជ​អាគីហ៊ីតុ (Akihito) នៃ​ប្រទេស​ជប៉ុន​បាន​ទទួល​ការ​វះកាត់​បេះដូង​ប្រកប​ដោយ​ជោគជ័យ។ បណ្តាញ​ទូរទស្សន៍​ជាតិ​អ៊ែនអេកខេ (NHK) បាន​និយាយ​ថា​ការ​វះកាត់​នោះ​ធ្វើ​ឡើង​នៅ​ឯ​មន្ទីរ​ពេទ្យ​នៃ​សាកល​វិទ្យាល័យ​ក្រុង​តូក្យូ នៅ​ថ្ងៃ​សៅរ៍​នេះ​ហើយ​មាន​រយៈ​ពេល​ប្រហែល​ប្រាំ​ម៉ោង។

អ៊ឺរ៉ុប៖ សម្តេច​​ប៉ាប​ បេណេឌិក (Benedict) បាន​ជួប​ជាមួយ​​ក្រុម​បុព្វជិត​ធំ​ៗ​នៃ​វិហារ​រ៉ូម៉ាំង​កាតូលិក​ដើម្បី ពិភាក្សា​គ្នា​អំពី​វិធី​ដែល​ត្រូវ​ពង្រឹង​ព្រះវិហារ​ដោយសារ​តែ​មាន​និន្នាការ​កាន់​តែ​ធំឡើង​ក្នុង​ការ​មិន​យក​សាសនា​ជាធំ​នៅ​ក្នុង​ពិភព​ពួក​បច្ចឹម​ប្រទេស។

សូម៉ាលី៖ មេដឹកនាំ​សូម៉ាលី បាន​បញ្ចប់​សន្និសីទ​​ក្នុង​រដ្ឋ​ភុនឡែន (Puntland) នៃ​ប្រទេស​សូម៉ាលី ដោយ​ចុះ ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​តាម​រយៈ​ការបោះ​ឆ្នោត។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ប្រធាន​អង្គរក្ស​ប្រធាន​ព្រឹទ្ធ​សភា​ត្រូវ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​១០ឆ្នាំ

Posted: 17 Feb 2012 09:10 PM PST

មេធាវី​របស់​លោក​ឈឿន ​ចាន់ថន ​អតីត​ប្រធាន​អង្គការភាព​កង​អង្គរក្ស​របស់​លោក ​ជា ​ស៊ីម ​ប្រធាន​ព្រឹទ្ធសភា ​គ្រោង​នឹង​ប្តឹង​សារទុក្ខ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​នៅ​សប្ដាហ៍​ក្រោយ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ឈឿន ​ចាន់ថន​ អតីត​ឧត្តម​សេនីយ៍​ឯក​(ផ្កាយ​បី ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លានរៀល​ ឬ​ស្មើ​នឹង​១២៥០​ដុល្លារ​អាមេរិក​សម្រាប់​ដាក់​ចូល​ជា​ថវិកា​រដ្ឋ។​

ការ​ដាក់​ទោស​នេះ​ធ្វើឡើង​ក្រោម​ការ​ចោទ​ប្រកាន់​បទ​ល្មើស​៤​ករណី​ទាក់ទង​ទៅ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​សារធារណៈ​ និង​ការ​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។​

លោក​ពុធ ​ធាវី ​មេធាវី​របស់​លោក​ឈឿន ​ចាន់ថន ​បាន​ឲ្យ​ដឹង​ថា ​លោក​កំពុងតែ​រៀបចំ​បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ដោយសារ​តែ​លោក​ចាត់ទុក​ថា ​សាលក្រម​កំណត់​ទោស​កូនក្ដី​របស់​លោក​នោះ​មិន​យុត្តិធម៌​នោះ​ទេ។​

«ជា​មេ​អង្គរក្ស​មួយ​ គាត់​មាន​អាវុធ​បី​ បួន​ ប្រាំ​ដើម​ក្នុង​ផ្ទះ​ជា​អាវុធ​បន្សល់​ពី​បេសកម្ម​អត់ទាន់​បាន​យក​ទៅ​ដាក់​ក្នុង​អង្គភាព​ ហើយ​នាំ​គ្នា​ចោទ​ប្រកាន់​ថា​ គាត់​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ ​វា​ដូច​ជា​អត់​សមរម្យ។ ​ចំណុច​មួយ​ទៀត​គឺ​ទណ្ឌកម្ម​ដែល​ថា ​កូន​ក្តី​ខ្ញុំ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​គឺ​គ្មាន​ភស្តុតាង​ គ្មាន​ឯកសារ​ណាមួយ​ទេ​ ដែល​បញ្ជាក់​ថា​ កូន​ក្តី​ខ្ញុំ​ក្លែង​ឯកសារ​ ប្រើប្រាស់​ឯកសារ​ក្លែង​នោះ​​ គឺ​គ្មាន​តែ​ម្តង។​ ចោទ​ទាំង​បំពាន។ ​អា​នេះ​គឺ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​កូន​ក្តី​ខ្ញុំ ​ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​ដើម្បី​ឲ្យ​សមត្ថកិច្ច​តុលាការ​ឧទ្ធរណ៍​ជួយ​រក​យុត្តិធម៌​ជូន​កូន​ក្តី​ខ្ញុំ​បន្ត​ទៀត»។​

លោក​ឈឿន ​ចាន់ថន​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ ទាំង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​តុលាការ​យោធា​ បន្ទាប់​ពី​ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​ សីហា ​ឆ្នាំ​២០១១​ រួម​ជាមួយ​អង្គរក្ស​៣​នាក់​ផ្សេង​ទៀត​ នៅ​ក្នុង​ភូមិគ្រឹះ​របស់​លោក​ក្នុង​សង្កាត់​បឹងកេងកង​ទី​៣ ​ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ។​

អាវុធ​ប្រមាណ​ជាង​១០​ដើម​ ទាំង​វែង​ ទាំង​ខ្លី​ គ្រាប់​កាំភ្លើង​ប្រហែល​ជាង​១ពាន់​គ្រាប់​ និង​សម្ភារៈ​យោធា​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​ឆែកឆេរ​ផ្ទះ​របស់​អតីត​ប្រធាន​អង្គរក្ស​រូប​នេះ។​

នៅ​ក្នុង​សវនាការ ​លោក​ឈឿន ​ចាន់ថន​បាន​ធ្វើ​ការ​បដិសេធ​ដោយ​អះអាង​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។​

ដោយឡែក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ តុលាការ​យោធា​បាន​បើក​សវនាការ​ផ្សេង​មួយ​ទៀត​ដោយ​ចោទ​ប្រកាន់​បទ​ល្មើស​ចំនួន​៥​ករណី​ទៅ​លើ​លោក​ឈឿន ​ចាន់ថន ​ដោយ​សាលក្រម​នោះ​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ខាង​មុខ​នេះ។​

លោក​ឈឿន ​ចាន់ថន​គឺ​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​ចំណោម​សមាជិក​ជាន់​ខ្ពស់​៤​រូប​របស់​លោក​ជា ​ស៊ីម​ ដែល​ត្រូវ​បាន​គេ​យក​មក​កាត់ទោស​ជា​បន្តបន្ទាប់​តាម​ការ​ចោទ​ប្រកាន់​ពីបទ​​ក្លែងបន្លំ​ឯកសារ​ ដែល​មាន​ទឹកប្រាក់​រហូត​ដល់​រាប់​លាន​ដុល្លារ។ ​ហើយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី​៣​ទៅ​៤​ឆ្នាំ។​ ក៏ប៉ុន្តែ​ពួក​គេ​សុទ្ធ​តែ​បាន​បដិសេធ​​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​កំពុង​តែ​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ដូច​លោក ​ឈឿន ​ចាន់ថន​ដែរ។​

លោក​ចាន់ ​សាវ៉េត ​ជា​អនុប្រធាន​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ដែល​បាន​តាម​ឃ្លាំមើល​ដំណើរការ​ក្ដី​នេះ​មួយ​ផ្នែក។ ​លោក​យល់​ថា ​តុលាការ​បាន​ប្រមូល​ភស្ដុតាង​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដន្ទាទោស​នេះ។​

«ភស្តុងតាង​ក្នុង​ការ​ចង្អុល​បង្ហាញ​នេះ​ឃើញ​ថា ​គាត់​អាច​ប្រព្រឹត្ត​នូវ​ទោស​កំហុស​ទាំង​អស់​នេះ​ ដូច​បាន​ចោទ​ប្រកាន់»។​

ដោយឡែក​វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ចៅក្រម​សួស ​សំអាត ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គជំនុំជម្រះ​នៃ​សាលា​ដំបូង​ក្នុង​សំណុំរឿង​ក្ដី​នេះ​ ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ តែ​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​ នៅ​ថ្ងៃ​នេះ។ ​រី​ឯ​លោក​កែវ ​មុន្នី ​និង​លោក​​លី លីបម៉េង ​ចៅក្រម​ប្រឹក្សា​ ក៏​បាន​បដិសេធ​មិន​ផ្ដល់​សេចក្ដី​អត្ថាធិប្បាយ​លើ​សំណុំ​រឿង​នេះ​ដែរ៕

This posting includes an audio/video/photo media file: Download Now

ស៊ីរី​បន្ត​ការ​វាយ​ប្រហារ​បន្ទាប់ពី​អ.ស.ប.​បាន​ថ្កោល​ទោស​

Posted: 17 Feb 2012 08:28 PM PST

ពួក​សកម្មជន​បាន​និយាយ​ថា​ពួក​ទាហាន​ស៊ីរី​បាន​បាញ់​ផ្តក់​លើ​តំបន់​ដែល​ពួក​ឧទ្ទាម​កាន់​កាប់​ក្នុង​ក្រុង​ ហោមស៍ (Homs) នា​ប៉ែក​កណ្តាល​ប្រទេស​ មួយ​ថ្ងៃ​ក្រោយ​ពី​មហា​សន្និបាត​អង្គការសហប្រជជាតិ​បាន​ថ្កោល​ទោស​របប​គ្រប់​គ្រង​ស៊ីរី​ចំពោះ​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ការ​បង្ក្រាប​របស់​ពួក​គេ។

ពួក​សកម្មជន​បាន​និយាយ​ថា​ការ​បាញ់​កាំភ្លើង​ពី​រថក្រោះ​និង​ការ​បាញ់​កាំ​ភ្លើង​ធំ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ត្រូវ​ចំ​សង្កាត់​បួន​ក្នុង​ក្រុង​នេះ​ដែល​ឋិត​នៅ​កណ្តាល​ប្រទេស​ដែល​បាន​ផ្តើម​គំនិត​ធ្វើការ​បះបោរ​ដែល​មាន​រយៈពេល​១១​ខែ​មក​ហើយ​ប្រឆាំង​នឹង​ប្រធានាធិបតី​បាសារ អាល អាសាទ (Bashar al-Assad)។​

លីប៊ី៖ កាល​ពី​ថ្ងៃ​សុក្រ ប្រជារាស្ត្រ​លីប៊ី​បាន​ប្រមូល​ផ្តុំ​​គ្នា​នៅ​ក្នុង​ទីលាន​ធំ​ជាង​គេ​នៃ​ក្រុង​ បេងហាហ្សី (Benghazi) នា​ប៉ែក​ខាង​កើត​ប្រទេស​ដែល​ជា​ទី​កំណើត​នៃ​ចលនា​ប្រឆាំង ដើម្បី​ប្រារព្ធ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​បដិវត្តន៍​ដែល​នាំ​ឱ្យ​មាន​ការ​រំលំ​ការ​គ្រប់គ្រង​៤២​ឆ្នាំ​របស់​អតីត​មេដឹកនាំ​ផ្តាច់​ការ​ឈ្មោះ​ ម៉ូអាម៉ា កាហ្តាហ្វី (Moammar Gadhafi)។

អ៊ីរ៉ុង់៖ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​បាន​សម្តែង​សុទិដ្ឋិនិយម​អំពី​សេចក្តី​ស្នើ​របស់​ អ៊ីរ៉ង់​ដើម្បី​ធ្វើការ​ចរចា​ជា​ថ្មី​ជាមួយ​ពួក​ប្រទេស​មហា​អំណាច​ពិភពលោក​អំពី​កម្មវិធី​បរមាណូ​របស់​ផង​ខ្លួន។ លោក​សី្រ ហ៊ីលឡារី គ្លីនតុន ​បានហៅ​ការ​ឆ្លើយ​តប​របស់​អ៊ីរ៉ង់​លិខិត​មួយ​ច្បាប់​របស់​លោកស្រី​ ខាដឺរីន អាសតុន (Catherine Ashton) កាល​ពី​ខែ​តុលា ​ជា​«ជំហាន​សំខាន់​មួយ»។

ប៉ាគីស្ថាន ការ​ជួប​ចចារ​សន្តិភាព​រវាង​លោក​ប្រធានាធិបតី​ប៉ាគិស្ថាន ​អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari) និង​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​ ហាមីទ កាហ្សាយ (Hamid Karzai) នៅ​ក្នុង​ក្រុង​ អ៊ីស្លាម៉ាបាទ (Islamabad) ​ជា​ផ្នែក​មួយ​នៃ​សន្និសីទ​កំពូលត្រីភាគី​ត្រូវបាន​បញ្ចប់ ដោយ​មាន​ការ​ជឿន​លឿន​តែ​បន្តិច​បន្តួច។

ប៉ាគស្ថាន៖ ពួក​មន្ត្រី​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ Kurram ​នា​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្រុង​ ផារ៉ាឆៃណា (Parachinar) ​ក្នុង​ផ្សារ​មួយ​មាន​មនុស្ស​កុះករ បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២៦​នាក់​ស្លាប់ មនុស្ស​ជាង​៥០​នាក់​ត្រូវ​របួស​ហើយ​បាន​បំផ្លាញ​ហាង​លក់​ទំនិញ ​មួយ​ចំនួន​ផង​ដែរ។

អឺរ៉ុប៖ នៅ​ក្រោយ​ចរចា​គ្នា​ជា​ច្រើន​ខែ​មក​ ពួក​មេដឹកនាំ​អឺរ៉ុប​បាន​សម្តែង​សុទិដ្ឋិនិយម​ថ្មី​ថា​ប្រាក់​ជំនួយ​សង្គ្រោះ​១៧០​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ក្រិក​នឹង​ទទួល​ការ​យល់​ព្រម​នៅ​ថ្ងៃ​ច័ន្ទ។

កិ្រក៖ពួក​ប៉ូលីស​ក្រិក​និយាយ​ថា​ពួក​ចោរ​ប្រដាប់​អាវុធ​បាន​លួច​បូរាណ​វត្ថុ​យ៉ាង​តិច​ណាស់​៦០​ពី​សារ​មន្ទីរ​មួយ​ក្នុង​ក្រុង អូឡាំពា (Olympia) កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

តុលាការ​ដោះលែង​ពលរដ្ឋ​បូរី​កីឡា​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន

Posted: 17 Feb 2012 07:50 PM PST

ពលរដ្ឋ​នៅ​​បូរីកីឡា​ចំនួន​៥​​នាក់​ក្នុង​ចំណោម​៧​នាក់​​ត្រូវ​បាន​​ដោះ​លែង​ឱ្យ​មក​នៅ​ក្រៅ​ឃុំ​ហើយ​កាលពីយប់​​​ថ្ងៃ​សុក្រ​​​​ បន្ទាប់​ពី​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​ជាង​មួយ​ខែ​ក្នុង​ទំនាស់​ដី​ធ្លី​ជាមួយ​នឹង​លោក​ស្រី​ស៊ុយ ស៊ីផាន។​

ពលរដ្ឋ​​ទាំង​៧​នាក់​ ក្នុង​នោះ​មាន​​ក្មេង​ជំទង់​​​ផង​ ត្រូវ​បាន​អាជ្ញា​ប៉ូលិស​ចាប់​ខ្លួន​ទាក់​ទង​នឹង​ការប្រឆាំង​តប​ត​នឹង​មន្រ្តី​មាន​សមត្ថ​កិច្ច​ក្នុង​អំឡុង​ពេល​ចុះ​មក​កម្ចេច​ផ្ទះ​របស់​ពួកគេ​នៅ​ប្លុក​បូរី​កីឡា​ ក្នុង​រាជ​ធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៣​ខែ​មករា។​

នៅ​ពេល​ដែល​វិល​មក​ដល់​កន្លែង​ស្នាក់​នៅវិញ ​លោក​សេង គង់​ ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​បាន​បញ្ជាក់​​ប្រាប់​វីអូអេ​​ថា៖ ​

«ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ត្រូវ​ដោះ​លែង​ចេញ​ពី​ព្រៃ​ស​មក​វិញ។​ ខ្ញុំ​សូម​អរគុណ​ខាង​បងៗ​ហើយ​ដែល​បាន​ជួយ​ពួកខ្ញុំ​តាម​កាសែត​ តាម​សំឡេង​វិទ្យុ​គឺ​សូម​អរគុណ​ទាំង​អស់​គ្នា»។​

ចំណែក​ក្មេង​ជំទង់​ពីរ​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​តុលាការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែរ​ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​យប់​និង​មិន​អាច​បំពេញ​បែបបទ​ទាន់​ ដូច្នេះ​ពួកគេ​​អាច​នឹង​ត្រូវ​ដោះ​លែង​នៅ​ពេល​ក្រោយ​ ហើយ​ពួកគេ​សង្ឃឹមថា​អាច​នឹង​ចេញ​ផុត​នៅ​ថ្ងៃ​សៅរ៍​នេះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​ពលរដ្ឋ​ទាំង​នោះ។​ ​

លោក​ជិន លីដា​ មេធាវី​ប្រចាំ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​តំណាង​ឱ្យ​​​ពលរដ្ឋ​ទាំង​នោះ​​ បាន​បញ្ជាក់​​​ប្រាប់​វីអូអេ​ថា​ អ្នក​ទាំង​នោះ​ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ប្រាកដ​មែន៖​

«គេ​ឱ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​សិន​ ហើយ​រឿង​នេះ​គេ​មិន​ទាន់​កាត់​ថា​មាន​ទោស​ឬ​អត់​ទេ»។​

លោកលីដា​​បញ្ជាក់​ដូច​នេះ​ពេល​កំពុង​ឈរ​ចាំ​ទទួល​ជន​ជាប់​ចោទ​ទាំង​នោះ​ពី​ពន្ធនាគារ។ យ៉ា​ង​ណា​ក៏​ដោយ​លោក​​​បញ្ជាក់​បន្ថែម​ថា​ តុលាការ​គួរ​តែ​លើក​លែង​ការចោទ​ប្រកាន់​ទាំងស្រុង។​

«គ្រាន់​តែ​នៅក្រៅឃុំ​បណ្តោះ​អាសន្ន។ ​ប៉ុន្តែ​សំខាន់​ បើ​ចង់​ផ្តល់​យុត្តិធម៌​ឱ្យ​គាត់​ទាល់​តែ​សម្រេច​ក្តី​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ពួកគាត់​ទៅ។ ​នេះ​គ្រាន់​តែ​ជា​ដំណាក់​កាល​មួយ​មាន​ភាព​យុត្តិធម៌​​មួយកម្រិត។ ​ប៉ុន្តែ​បើ​រឿង​ហ្នឹង​បាន​លើក​លែង​ការចោទ​ប្រកាន់​ទៅ​ ទើប​មាន​ភាព​យុត្តិធម៌»។ ​

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ស្វាគមន៍​ការដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​​ ប៉ុន្តែ​ទទូច​ថា​​ ពួកគេ​មិន​ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់​ចំពោះ​ករណី​នេះ​ ដោយសារ​តែ​ពួកគេ​ធ្វើ​ឡើង​ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ ​ដែល​រង​ការ​បំផ្លាញ​ដោយ​បង្ខំ​តែ​ប៉ុណ្ណោះ។​

លោក​សៀ ភីរម្យ ​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​សិទ្ធិ​លំនៅដ្ឋាន​ បាន​បញ្ជាក់​ថា៖​

«តាមអ្វី​ដែល​យើង​សង្កេត​មើល​ឃើញ​គឺ​ថា​ មិនត្រូវ​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ទេ​ ពីព្រោះ​តាម​អនុសាសន៍​របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​គឺ​បញ្ហា​ជម្លោះ​ ដី​ធ្លី​នេះ​គឺ​មិន​ឱ្យ​មាន​ការ​ចាប់​ឃុំ​ខ្លួន​ទេ។ ​ហើយ​ទាក់​ទង​នឹង​បញ្ហា​កាលពីថ្ងៃ​៣ ​គឺ​បើសិន​ជា​ក្រុម​ហ៊ុន​មិន​​ប្រើ​ប្រាស់​កម្លាំង​ឱ្យ​ទៅ​រុះ​រើ​ផ្ទះ​របស់​គាត់​​ និង​ឈូសឆាយ​ផ្ទះ​របស់​គាត់​ ក៏​គាត់​មិន​ប្រើ​នូវ​ស្វ័យ​ការពារ​របស់​គាត់​ដែរ»។​

មាន​ពលរដ្ឋ​​ជាង​៣០០​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​វាយ​កម្ចេច​ដោយ​បង្ខំ​ដើម្បី​យក​ទីធ្លា​កន្លែង​នោះ​ឱ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​​របស់​លោកស្រី​ស៊ុយ ស៊ីផាន​យក​មក​អភិវឌ្ឍ​ជា​សំណង់​ផ្ទះល្វែង។​ ពលរដ្ឋ​បាន​​វាយ​តបត​គ្នា​ជាមួយ​នឹង​សមត្ថ​កិច្ច​ ដោយ​មាន​ការ​គ្រប់​ដុំ​ថ្ម​និង​ដប​ទឹក​សុទ្ធ​ជាដើម​ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន។​​

យ៉ាង​ណា​ក៏​ដោយ ​ទាំង​លោក​ពុត​ សាមាន​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​ជាប់​ឃុំ​ជា​មួយ​នឹង​លោក​សេង គង់​បាន​បញ្ជាក់​ថា​ ស្ថាន​ភាព​រស់​នៅ​ក្នុង​ពន្ធនាគារ​មាន​ស្ថានភាព​ល្អ​ជា​ទេ​ ដោយ​គ្មាន​អ្នក​ណា​ធ្វើបាប​អ្វីឡើយ។​ លោក​​សេង គង់​បន្ថែម​ថា​ ការយក​ចិត្ត​ទុក​ដាក់​ពី​​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ប្រសិទ្ធិ​ភាព​​ ហើយ​លោក​សុំ​ឱ្យ​​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​គឺ​ការ​ប្រគល់​លំនៅដ្ឋាន៖​

«ខ្ញុំ​សូម​អំពាវនាវ​ឱ្យសម្តេច​ហ៊ុន សែន ក៏​ដូច​ជា​សម្តេច​ហេង សំរិន​ដែរ​ ដែល​បាន​ចារ​មក​ឱ្យ​សាលា​ក្រុង​ដោះ​ស្រាយ។ ​ខ្ញុំ​ថា​ ពិត​ជា​រក​យុត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​មែន»។​

បើ​ទោះ​បី​ជា​មាន​សេរីភាព​ឡើង​វិញ​មែន ​ប៉ុន្តែ​អ្នក​ទាំង​នោះ​នៅ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គ្មាន​ផ្ទះ​សម្បែង​នៅ​ឡើយ​ ដោយសារ​​ពួកគេ​ខ្លះ​រស់​នៅ​តាម​សំយ៉ាប​ផ្ទះ​អ្នក​ជិត​​ខាង​ និង​អ្នក​ខ្លះ​ទៀត​រស់​នៅ​តាម​ក្រោម​ជណ្តើរ​នៃ​អគារ​ដែល​បាន​សាង​សង់​រួច​ហើយ​សម្រាប់​អ្នក​មុន​រស់​នៅ។​

លោក​ពេជ្រ​ លឹមឃួន ​តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា៖​

«យើង​នៅ​តាម​ក្រោម​អគារ​ថ្មី​ តាម​សំយ៉ាប​អគារ​ថ្មី​មួយ​ជួរ​ អគារ​ថ្មី​ ដោយ​រស់​នៅ​ទីនេះ​បន្តិច​ទីនោះ​បន្តិច។ ​បើ​យើង​ចុះ​ចោល​​កន្លែង​យើង​​ គឺ​បាត់​បង់​ការតស៊ូ​របស់​ប្រជាពលរដ្ឋ​យើង។ ​បើ​អញ្ចឹង ​យើង​នៅ​តស៊ូ​ឱ្យ​បាន​ជ័យ​ជម្នះ​ទៅ​ថ្ងៃ​ខាង​មុខ»។​

មាន​ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​បន្ត​រស់​នៅ​ដើម្បី​ទាមទារ​កម្មសិទ្ធិ​លើ​សំណង់​ថ្មី​ដែល​នឹង​ត្រូវ​សាងសង់។​ អ្នក​ខ្លះ​ទៀត​បាន​ព្រម​ព្រៀង​យក​តាម​ការផ្តល់​ជូន​របស់​ក្រុម​ហ៊ុន​ដោយ​ទទួល​ជា​សំណង​ និង​ទៅ​នៅ​ទីតាំង​ថ្មី៕

This posting includes an audio/video/photo media file: Download Now

អ្នក​កាសែត​អាមេរិកាំងល្បី​ឈ្មោះ​ដាក់​បង្ហាញរូប​ថត​ដ៏​កម្រ​អំពី​របប​ខ្មែរ​ក្រហម

Posted: 17 Feb 2012 07:30 PM PST

ពិព័រណ៍​រូប​ថត​ដ៏​កម្រ​អំពី​របប​ខ្មែរ​ក្រហម ​ដោយ​អ្នក​កាសែត​អាមេរិកាំង​ដ៏​ល្បី​ឈ្មោះ​អេលីហ្សាប៊ែត ​បិកឃឺ ​(Elizabeth Becker) ​បាន​ចាប់​បើក​ហើយ​កាល​ពី​សប្តាហ៍​មុន នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​រាជធានី​ភ្នំពេញ។​

រូប​ថត​បង្ហាញ​សុទ្ធ​តែ​ភាព​ស្រស់​បំព្រង​និង​ស្នាម​ញញឹម​​នៃ​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​មួយចំនួន ​រួម​ផ្សំ​នឹង​ភាព​ស្ងាត់​ជ្រងុំ​នៃ​ទីក្រុង​ភ្នំពេញ​ នា​សម័យ​កាល​នោះ​ផងដែរ។​

«ខ្ញុំ​ចង់​ឲ្យ​ស្ថាប័ន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​រូប​ថត​ទាំង​នេះ​ទុក​សម្រាប់​ជា​ប្រវត្តិ​សាស្ត្រ»។​

រូប​ថត​ទាំង​នេះ​ត្រូវ​បាន​ថត​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​ស្រី ​Becker ​រយៈ​ពេល​២​សប្តាហ៍​មក​កាន់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​នៅ​ចុង​ឆ្នាំ​១៩៧៨​​​ ក្រោម​ការ​អញ្ជើញ​និង​តាម​ឃ្លាំ​មើល​យ៉ាង​តឹង​រឹង​ពី​ក្រុម​ខ្មែរ​ក្រហម។​

អ្នក​ស្រី​ Becker​បាន​ជួប​និង​ត្រៀម​សួរ​​ប៉ុល ពត ​នូវ​​សំណួរ​ជា​ច្រើន​ដោយ​រួម​ទាំង​សំណួរ​ថា ​តើ​ហេតុ​អ្វី​បាន​អ្នកស្រី​មិន​អាច​ជួប​ជាមួយ​ប្រជាជន​មក​ពី​ទី​ក្រុង​ភ្នំពេញ​ឬ​ជួប​ជាមួយ​អ្នក​នេះ​ អ្នក​នោះ​ដោយ​ខ្លួន​អ្នក​ស្រី​ផ្ទាល់​បាន ​ជាដើម​ ប៉ុន្តែ​អ្នក​ស្រី​មិន​បាន​ទទួល​ចម្លើយ​ឆ្លើយ​តប​ដោយ​ផ្ទាល់​មាត់​ពី​ប៉ុល​ ពត​នោះ​ទេ។​

«គាត់​មិន​ឆ្លើយ​នឹង​សំណួរ​ទាំង​នោះ​ទេ។ ​គាត់​និយាយ​ថា ​អ្នក​ឯង​នឹង​ទទួល​បាន​ចម្លើយ​បោះ​ពុម្ព​រួច​ជា​ស្រេច​ទៅ​នឹង​សំណួរ​ទាំង​នោះ។​ ដូច្នេះ​គាត់​គ្រាន់​តែ​ផ្តល់​បទ​ឧទ្ទេស​នាម​ដល់​ខ្ញុំ​អំពី​សារៈ​សំខាន់​នៃ​អង្គការ​ណាតូ​ក្នុង​ការ​ចូល​មក​ជួយ​និង​អំពី​ទង្វើ​អាក្រក់​របស់​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ»។​

ជា​អ្នក​និពន្ធ​សៀវភៅ​ "នៅពេល​ដែល​សង្រ្គាម​រលត់​ទៅ" និង​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កាសែត​Washington Post ​ អ្នក​ស្រី ​Becker​ និយាយ​ថា ​ប៉ុល ពត​​ចង់​ឲ្យ​អ្នក​កាសែត​បស្ចឹម​ប្រទេស ​ដូចជា​អ្នក​ស្រី​ជួយ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចូល​មក​ជួយ​កម្ពុជា​ប្រជា​ធិបតេយ្យ​ដើម្បី​វាយ​តប​នឹង​ការ​ឈ្លាន​ពាន​របស់​ប្រទេស​វៀតណាម។​

អ្នក​ទស្សនា​រូបថត​របស់​អ្នក​ស្រី​ Becker​ ស្ងើច​សរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​អ្នក​ស្រី​ក្នុង​ការ​ចូល​មក​យក​ព័ត៌មាន​ក្នុង​របប​មួយ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់។​

អ្នកស្រី​ឌី រដ្ឋា​គឺ​ជា​គ្រូ​បង្រៀន​ចូល​និវត្តន៍។​

«ខ្ញុំ​សូម​កោត​សរសើរ​គាត់​ ថា​ជា​វីរនារី​ដ៏​អស្ចារ្យ។​ គាត់​មាន​សេចក្តី​ក្លាហាន​ ហ៊ាន​ចូល​មក​ក្នុង​សម័យ​ប៉ុល ពត ​ដែល​គេ​សម្លាប់រង្គាល»។​

ក្រៅ​ពី​រូបថត ​អ្នក​ទស្សនា​ក៏​អាច​ស្តាប់​ខ្សែ​អាត់​សំឡេង​របស់​ប៉ុល ពត​ដែល​គេ​ថត​ទុក​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​ស្រី ​Becker ​ផងដែរ​ នៅក្នុង​ការ​តាំង​ពិព័រណ៍​នេះ។​

ពិព័រណ៍​នេះ​ទទួល​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ។​

មិស្សែល បិនណិត​គឺ​ជា​អនុ​ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​សាធារណៈ​របស់​ស្ថានទូត​នេះ។​

«យើង​សង្ឃឹម​ថា​ ពិព័រណ៍​នេះ​ផ្តល់​ឱកាស​មួយ​ទៀត​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​និយាយ​អំពី​អតីត​កាល​របស់​ពួកគេ​និង​ចាប់ផ្តើម​ទទួល​ស្គាល់​អ្វី​ដែល​បាន​កើត​ឡើង​និង​ស្វែងរក​វិធី​បោះ​ជំហាន​ទៅមុខ​នៅ​ពេល​អនាគត»។​

​លោក​ជ័យ សុមៀន​គឺ​ជា​អ្នក​ថែ​ទាំ​អ្នក​ជម្ងឺ​នៃ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​និយាយ​ថា ​លោក​មិន​ដែល​បាន​ឃើញ​ទិដ្ឋ​ភាព​ដូច​ក្នុង​រូប​ថត​ដែល​លោក​កំពុង​មើល​នេះ​ទេ ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ។​

«កាល​នោះ​ ខ្ញុំ​នៅ​ស្រុក​ស្រែ​ មិន​បាន​ឃើញ​ទីក្រុង​អី​អញ្ចឹង​ទេ។​ ឃើញ​តែ​គេ​ជម្លៀស​ ជីក​ប្រឡាយ​ លើក​ទំនប់​ ច្រូតកាត់​ ច្រៀង​រាំ​សិល្បៈ​ភូមិ​ភាគ​អី​ណាណី»។​​

អ្នក​ទស្សនា​ពិព័រណ៍​នេះ​មួយ​ចំនួន​និយាយ​ថា ​ពួក​គេ​មិន​ដែល​ធ្លាប់​គិត​ទេ​ ប្រជាជន​កម្ពុជា​ក្រោម​របប​ខ្មែរក្រហម​មាន​សភាព​ស្រស់​ស្រាយ​ដូច​ដែល​បាន​លាត​ត្រដាង​តាម​រយៈ​រូបថត​របស់​អ្នក​ស្រី​ Becker ​នៅ​ពេល​នេះ។​

លោក​ស្តានីស្លាស​ ទូហ្សេត៍​គឺជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​មជ្ឈមណ្ឌល​បុប្ផាណា។​

«សម្រាប់​អ្នក​ដែល​បាន​ឆ្លង​កាត់​របប​នេះ ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ពួកគេ​ដើម្បី​យល់​ដឹង​ពី​អ្វី​ដែល​មេដឹកនាំ​របស់​ពួកគេ​(ខ្មែរក្រហម)​​បាន​បង្ហាញ​ទៅ​ពិភព​លោក​ខាង​ក្រៅ។​ ពួកគេ​បង្ហាញ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​អ្វី​ដែល​ពួកគេ​បង្ហាញ​នោះ​គឺ​កម្ពុជា​ដ៏​ស្រស់ស្អាត​មួយ។​ ឥឡូវ​​ប្រជាជន​នឹង​យល់​ថា ​មេដឹកនាំ​របស់​ពួកគេ​ទាំង​នោះ​គឺ​ជា​មេ​កុហក»។​

ពិព័រណ៍​រូបថត​របស់​អ្នក​ស្រី​ Becker​ នេះ​នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ​សម្រាប់​ការ​ចូល​មើល​ដោយ​សេរី​រហូត​ដល់​ចុង​ខែ​កុម្ភៈ​នេះ​ ហើយ​រូបថត​និង​ខ្សែ​អាត់​សំឡេង​របស់​ប៉ុល ពត​ក្នុង​ពិព័រណ៍នេះ​នឹង​ត្រូវ​បាន​រក្សា​ទុក​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា​​នេះ៕

This posting includes an audio/video/photo media file: Download Now

មន្ដ្រី​សាលាក្ដី​ខ្មែរក្រហម​ទៅ​ការិយាល័យ​អ.ស.ប.​ដើម្បី​រក​ថវិកា

Posted: 17 Feb 2012 04:57 PM PST

មន្ដ្រី​ផ្លូវការ​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​សាលាក្ដី​នេះ​ត្រូវ​ការ​ថវិកា​បន្ថែម​ចំនួន​៨៩​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទ្រទ្រង់​ប្រតិបត្តិការ​កាត់ទោស​រយៈ​ពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត។ ​​ស្របពេល​ជាមួយ​គ្នា​នេះ ​លោក​ ក្រាញ់​ តូនី ​និង​លោក​គ្នុត​ រ៉ូស​សេនហក ​(Knut Rosandhug)​ ប្រធាន​ និង​អនុប្រធាន​រដ្ឋបាល​សាលាក្ដី​ខ្មែរក្រហម​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូយ៉ក ​សហ​រដ្ឋ​អាមេរិក ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រៃអង្គាស​ថវិកា​ពី​ប្រទេស​ជា​មិត្ត​របស់​សាលាក្ដី​ និង​ប្រទេស​ម្ចាស់​ជំនួយ។​

លោក​ហ៊ុយ ​វណ្ណៈ​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ មាន​ប្រសាសន៍​ថា ​ភាគី​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​ការ​ថវិកា​ចំនួន​៦៩​លាន​ដុល្លារ​ រីឯ​ភាគី​កម្ពុជា​ត្រូវ​ការ​តែ​២០​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ។​

«ឆ្នាំ​២០១២​នេះ​ យើង​ត្រូវ​ការ​៤៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ហើយ​សម្រាប់​ឆ្នាំ​២០១៣ ​យើង​ត្រូវ​ការ​៤៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ហើយ​នៅ​ក្នុង​នោះ​ភាគី​កម្ពុជា​ត្រូវ​ការ​២០​លាន​ដុល្លារ»។​

តម្រូវ​ការ​ថវិកា​បន្ថែម​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​សាលាក្ដី​ខ្មែរក្រហម​កំពុង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចាស់​ជរា​ចំនួន​បី​នាក់ ​ក្នុង​សំណុំ​រឿង​០០២។ ​ក៏ប៉ុន្ដ​ក្នុង​ពេល​កំពុង​ដំណើរការ​ក្ដី​នេះ ​បុគ្គលិក​កម្ពុជា​ចំនួន​១១​រូប ​ក្នុង​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា ​និង​ការិយាល័យ​សហ​ចៅក្រហម​ស៊ើបអង្កេត ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​ពីរ​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​លា​ឈប់​ពី​ការងារ ​និង​បាន​សុំ​ព្យួរ​ការងារ ​ដោយសារ​តែ​វិបត្តិ​ខ្វះ​ថវិកា​ខាង​ភាគី​កម្ពុជា។ ​ភាគី​កម្ពុជា​អស់​សាច់ប្រាក់​ផ្គត់ផ្គង់​ប្រាក់ខែ​បុគ្គលិក​របស់ខ្លួន​ទាំង​៣០០​នាក់​ ចាប់​តាំង​ពី​ខែ​តុលា ​ឆ្នាំ​២០១១​មក​ម្ល៉េះ។​

កាល​ពី​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​បាន​ផ្ដល់​កញ្ចប់​ថវិកា​ចំនួន​១,២​លាន​អឺរ៉ូ ​ឬស្មើ​នឹង​ប្រមាណ​ជា​១,៥​លាន​ដុល្លារ​ ឲ្យ​ផ្នែក​គាំពារ​ជន​រងគ្រោះ​ក្នុង​សាលាក្ដី​ខ្មែរក្រហម។ ​ក៏ប៉ុន្ដែ​លោក​ហ៊ុយ ​វណ្ណៈ​បញ្ជាក់​ថា ​ថវិកា​នេះ​មិន​ចាត់​បញ្ចូល​ក្នុង​គម្រោង​ស្នើ​ថវិកា​នោះ​ទេ។​

លោក​ម៉ាទីន ​ណេសស៊ើគី ​(Martin Nesirk)​ អ្នក​នាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន ​គីមូន​ (Ban Ki-Moon)​ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​សប្ដាហ៍​នេះ​ថា​ លោក​បាន​ដឹង​ថា ​មាន​សំណើ​ថវិកា​ពី​សាលាក្ដី​ខ្មែរក្រហម​រួច​ហើយ​ ហើយ​ក្រុម​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ក៏​កំពុង​ពិចារណា​លើ​សំណើ​ទាំង​នេះ​ដែរ។ ​ប្រភព​ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​សម្រេច​លើ​ទឹក​ប្រាក់​ជំនួយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ក្នុង​កិច្ចប្រជុំ​ដែល​នឹង​មាន​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន ​គីមូន​ធ្វើ​ជា​អធិបតី។​

លោក​ហ៊ុយ ​វណ្ណៈ​បញ្ជាក់​ថា ​លោក​មាន​ជំនឿ​ពី​ផលវិជ្ជមាន​ពី​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ​នោះ។​

«ការ​រំពឹង​របស់​យើង​គឺ​ដោយសារ​តែ​លទ្ធផល​ដែល​តុលាការ​ធ្វើ​បាន​ ជាពិសេស​គឺ​បញ្ចប់​ទាំង​ស្រុង​នូវ​សំណុំរឿង​០០១ ​ប្រឆាំង​ឌុច។ ​ហើយ​យើង​កំពុង​តែ​បន្ដ​នូវ​ដំណើរ​ការ​ក្ដី​ករណី​សំខាន់​ គឺ​ការ​ជំនុំជម្រះ​លើ​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរក្រហម»។​

សាលាក្ដី​ខ្មែរក្រហម​ត្រូវ​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​សម្រាប់​កាត់ទោស​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់ ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​ត្រូវ​ស្ដី​បន្ទោស​ចំពោះ​ការ​ស្លាប់​ និង​ការ​សម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ​រហូត​មក​ទល់​ពេល​នេះ​សាលាក្ដី​ចម្រុះ​អង្គការ​សហ​ប្រជាជាតិ ​និង​កម្ពុជា​នេះ​ចំណាយ​ថវិកា​អស់​ជាង​១៤០​លាន​ដុល្លារ​អាមេរិក។ ​បញ្ហា​កង្វះ​ថវិកា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​សាលាក្ដី​កូន​កាត់​នេះ​ទេ៕

This posting includes an audio/video/photo media file: Download Now

Khmerization ខែ្មរូបនីយកម្ម: “The Khmer Rouge had considered killing Sihanouk” plus 4 more

Koh Santipheap Daily

Koh Santipheap Daily


គូស្វាមី​​អាមេ​រិក​7គូរៀបការ​ស្រាត​នៅ​​តំបន់​​​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ប្រទេស​ហ្សាម៉ាអ៊ីក

Posted: 17 Feb 2012 03:29 AM PST

បណ្តា​គូស្វាមី​​អាមេ​រិក​ទាំង​7គូដែល​រៀបការ​ស្រាត​នៅ​​តំបន់​​​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ប្រទេស​ហ្សាម៉ាអ៊ីក
យោង​​​ទៅតាម​ប្រភព​​​​​ព័ត៌​មាន​​​ពី​កាសែត​​អង់​គ្លេស​​​ដេលី ម៉េល ​​​ចេញ​ផ្សាយ​​ កាលពីថ្ងៃ​​​សុក្រ ​ទី១៧ កុម្ភៈ ​ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា ​​៖ គូស្វា​មី​​​​អាមេ​រិក៧គូ ​​បានសម្រេច​ចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ស្រាត​​នៅ​ក្នុង​តំបន់​​រមណីយដ្ឋាន​មាត់​សមុទ្រ​​​​មួយ​កន្លែង​​​​​​នៅ​ក្នុង​ប្រទេស​​​ហ្សា​ម៉ាអ៊ី​ក។ ​ការ​រៀប​ការ​​នេះ ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​​ឡើង​​កាល​ពី​ថ្ងៃអង្គារ ​​ទី១៤ ​​កុម្ភៈ​​​ ឆ្នាំ​២០១២ ចំ​ថ្ងៃ​​​នៃក្តី​ស្រឡាញ់​​ Valen-tine's Day ។ ​នៅ​ក្នុង​​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ គូស្វាមី​មួយគូ​បាន​បង្ហាញ​​ចំណាប់អារម្មណ៍​​ថា ៖ ​​យើង​​ស្រឡាញ់​គ្នា​ស្រាត​​បាន​ ហេតុ​អ្វី​​​បាន​ជា​យើង​​មិន​អាច​រៀបការ​​​​​ស្រាត​​បាន?

អ្នកយក​ព័ត៌មាន​New York Time ស្លាប់ក្នុង​ប្រទេស​ស៊ី​រី

Posted: 17 Feb 2012 03:26 AM PST

លោក Anthony Shadid ដែលឈ្នះពាន​​រង្វាន់​ស្នាដៃ Pulitzer ចំនួនពីរចំពោះ​ស្នា​ដៃ​រាយ​ការណ៍ព័ត៌​មានពីប្រទេស​អ៊ី​រ៉ាក់របស់គាត់ត្រូវ​បានគេរាយការណ៍​មកថាស្លាប់នៅ​ថ្ងៃព្រសហ្បតិ៍ ក្នុងតំបន់ភាគខាង​កើតប្រទេសស៊ីរី ដោយ​សារ​​ជំងឺហឺត ក្នុងវ័យ៤៣ឆ្នាំ។ កន្លែងដែលគាត់​ស្លាប់មិនទាន់ត្រូវ​បានគេ ​រាយការណ៍ឲ្យ​ដឹងច្បាស់​​នៅ​ឡើយទេ ប៉ុន្តែអ្នក​​ថត​​រូប​ដែលធ្វើការ​ជាមួយគាត់បាន​នាំសាក​លោក ​Shadid ឆ្លងកាត់ព្រំដែន​ប្រទេសតួគី។

ប្រទេស​កូរ៉េខាង​ជើង​នៅតែ​ត្រៀម​ខ្លួន​​ក្នុង​ការ​សាក​ល្បង​អាវុធនុយ​ក្លេអ៊ែរ

Posted: 17 Feb 2012 03:24 AM PST

ប្រទេសកូរ៉េខាង​ជើងនៅតែត្រៀម​ខ្លួនក្នុងការសាក​ល្បងអាវុធ​នុយក្លេអ៊ែរ និងបាញ់មីសីល។ នេះបើតាមមន្ត្រី​សេអ៊ូល ។ និយោបាយ​ការពារមន្ត្រីយោ​ធាការពារ​ប្រទេស​ជាន់​ខ្ពស់និយាយថា ប្រទេសកូរ៉េខាង​​ជើង ​នៅ​តែបន្តថែ្លងថា នឹងអាចសាក​ល្បង​អាវុធ​នុយក្លែ​អ៊ែរនិងបាញ់មីស៊ីល​ក្នុងរយៈពេល១​ទៅ​២ខែសម្រាប់ការ​រៀបចំបន្ថែម​មុនអនុវត្ត ។ យើងជឿថា វាអាចទៅ​រួច​​សម្រាប់​ប្រទេស​​កូរ៉េ​ខាងជើង ស្របពេលរដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាងស្វែង​រកនូវគោលនយោ​បាយតែមួយ​របស់ខ្លួន។

ការវិភាគ​បាល់​ទាត់​អង់​គ្លេស​ហ្វា​ខាប់​ជុំ​ទី5​ចុង​សប្តាហ៍​នេះ​មាន8​ប្រកួត

Posted: 17 Feb 2012 03:10 AM PST

ការ​ប្រជែង​ដណ្តើម​បាល់គ្នា​រវាង​កីឡាករ​ក្រុម Chelsea និងកីឡាករ​ក្រុម Sunderland
​​ការ​ប្រកួត​បាល់​ទាត់​​​អង់គ្លេសហ្វាខាប់ជុំ​ទី 5 សម្រាប់​​​ចុង​​សបា្តហ៍​​នេះ​មាន 8 ប្រកួត ។ ក្រុម​​ម្ចាស់​​​ផ្ទះ Chelsea, Liverpool ​និង​​ភ្ញៀវ Tottenham សង្ឃឹម​​ឈ្នះគូប្រកួត​​ថ្ងៃនេះ ។ ​ថ្ងៃសៅរ៍ Chelsea V Birmingham Chelsea លទ្ធផល 5 ប្រកួត​ចុង​ក្រោយ​​គឺ 1-3-1 ។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Swansea 1-1 ក្រៅផ្ទះ,​ ស្មើ Man Utd 3-3 ក្នុង​ផ្ទះ បន្ទាប់មក​លេង​ចាញ់ Everton 2-0 ក្រៅ​ផ្ទះ ។ Birmingham លទ្ធផល 5 ប្រកួត​​​ចុង​ក្រោយ​គឺ​ 4-1-0 ។ 3 ប្រកួត​​​​​ចុង​ក្រោយគឺ​លេង​​ឈ្នះ Leeds 4-1 ​ក្រៅផ្ទះ ​ស្មើ Southampton 0-0 បន្ទាប់មក​លេង​ឈ្នះ Portsmouth 1-0 ក្នុង​ផ្ទះ​ ។ ប្រវត្តិជួបគ្នា 10 ប្រកួត​​​ Chelsea ឈ្នះ 6 Birmingham ឈ្នះ 1 ស្មើ 3 ។

អនុ​សាសន៍​10​ចំណុច​របស់​សម្តេច​តេជោ​ទប់​ទល់​គ្រោះ​មហន្ត​រាយ​

Posted: 17 Feb 2012 03:06 AM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​នា​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០១២ ​បាន​អនុ​ញ្ញាត​ឱ្យ​អង្គ​ការ​ក្រៅរដ្ឋាភិ​បាល​​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​​ដែល​បាន​ចូល​រួម​ប្រតិ​បត្តិ​ការ​​ផ្ទាល់​ រួម​ចំណែក​ជួយ​ដោះ​ស្រាយ​ផល​លំបាក​​ទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ​​ដែល​បាន​ ជួប​ប្រទះ​​គ្រោះ​មហន្ត​រាយ​​​ទឹក​ជំន​ន់​កន្លង​​ទៅ​កាលពី​ឆ្នាំ​​

ក្រុមកំពូល​តារាងបី Dortmund,​Bayern,​Gladbach ត្រូវការ​ឈ្នះ​គូ​ប្រកួត​ដើម្បី​ប្រជែង​គ្នា​យក​លេខ1​នៅ​ក្រប​ខណ្ឌ​អាល្លឺម៉ង់​ប៊ុន​ដេស្លីហ្គា

Posted: 17 Feb 2012 03:05 AM PST

ការជួប​គ្នា​កន្លង​​មករវាង​កីឡាករ​ក្រុម Dortmund​និងកីឡាករ​ក្រុម Holstein
​ការ​ប្រកួត​បាល់​ទាត់​​អាល្លឺ​ម៉ង់​ប៊ុនដេស្លី​ហ្គា​ជុំ​ទី​22 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 8 ប្រកួត​ ។ ក្រុម​​ខ្លាំង​កំពូល​តារាង​បី​គឺ Dortmund, Bayern, និង​Gladbach ត្រូវ​ការ​ឈ្នះ​គូ​ប្រកួត​​ដើម្បី​ប្រជែង​​គ្នា​យក​តំណែង​កំពូល​តារាង ។ ថ្ងៃ​សៅរ៍ Leverkusen (6) Augsburg (17) Leverkusen 10 ប្រកួត​ក្នុង​ផ្ទះ​គឺ 4-3-3 ស៊ុត​បាល់​បាន​ 14 គ្រាប់និង​របូត​វិញ 15 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Stuttgart 2-2 ក្នុង​ផ្ទះ ចាញ់ Dortmund 1-0 ក្រៅ​ផ្ទះ និង​ចាញ់​Barcelona 3-1 ក្នុង​ផ្ទះ ។

ការ​កសាង​​ផែនទី​គោល និង​​ផែ​នការ​មេ​សម្រាប់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា

Posted: 17 Feb 2012 03:04 AM PST

រាជធានីភ្នំពេញ ៖ ពិធីប្រគល់​ និង​ទទួល​លទ្ធ​ផល​​គម្រោង​ការ​កសាង​ផែន​ទីគោល​ និង​ផែន​ការ​​មេ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ទិន្ន​​ន័យ​​ភូមិ​សាស្ត្រ​​ នៅ​កម្ពុជា ត្រូវ​បាន​រៀបចំ​​ឡើ​ង​កាល​ពី​ព្រឹក​ថ្ងៃទី​១៦ កុម្ភៈ ​ឆ្នាំ​២០១២ ដោយ​មាន​ការ​ចូល​រួម​​ពី​លោក​ទេស​រដ្ឋ​មន្ត្រី​​ អ៊ឹម ឈុន​លឹម ​រដ្ឋ​មន្ត្រី​​ក្រសួង​រៀបចំ​​ដែនដី​នគរូបនីយ​កម្ម​ និង​សំណង់ និង​លោក​​បណ្ឌិត​ ស៊ីន អ៊ឺយ​ឆល់ ប្រធាន​​តំណាង​​កូយ

Juventus ត្រូវការ​ឈ្នះ​ Catania​ ឡើងមក​លេខ​1 ខណៈ Udinese,​Milan មាន​ប្រៀប​ជាង​គូប្រកួត

Posted: 17 Feb 2012 03:01 AM PST

កីឡាករ​ក្រុម Juventus​សប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ​កន្លង​មក
​ការប្រកួតបាល់​ទាត់​​​អ៊ី​តាលីស៊េរី A ជុំទី 24 សម្រាប់​​ចុង​សបា្តហ៍​​នេះ​មាន 8 ប្រកួត ។ ក្រុម​ Juventus ​ត្រូវ​ការ​ឈ្នះ Catania ដើម្បី​​​ឡើង​មក​​​តំណែង​​កំពូល​តារាង​​ ខណៈ​ Udinese, Milan ​មាន​ប្រៀប​​ជាងគូប្រកួត ។ ថ្ងៃ​សៅរ៍ Juventus (2) V Catania (13) Juventus 11 ប្រកួត​​ក្នុងផ្ទះ គឺ 7-4-0 ស៊ុត​​បាល់បាន 21 គ្រាប់ និង​​របូតវិញ 7 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​​​​ស្មើ Siena 0-0 ក្នុង​ផ្ទះ, ឈ្នះ Milan 2-1 បន្ទាប់មក​លេង​​​ស្មើ​ Parma 0-0 ក្រៅផ្ទះ​ ។ Catania 10 ប្រកួត​​​ក្រៅផ្ទះ គឺ 1-5-4 ​ស៊ុត​​បាល់បាន 12 គ្រាប់ ​និង​របូតវិញ 21 គ្រាប់ ។

រឹតកសម្លាប់​ភរិយា​នាយក​សាលា ៖ ស្រ្តី​រងគ្រោះ​មានផ្ទៃ​ពោះ​៨ខែ ត្រូវ​ឃាតក​ឈាម​ខ្មៅ​សម្លាប់​រួច​រំលោភ

Posted: 17 Feb 2012 03:01 AM PST

សពស្រ្តីរងគ្រោះ
ខេត្ត​តាកែវ ៖ ស្ត្រី​មាន​​ផ្ទៃពោះ​​ជិត​​គ្រប់​ខែ​ម្នាក់​​​​ត្រូវជន​​​​មិន​​ស្គាល់​​​​ មុខ​​​​​​​រឹតក​​​សម្លាប់​​ ខណៈ​​​នាង​នៅ​​​​ផ្ទះ​​​​តែម្នាក់​ឯង​ បម្រុង​​​​​​​រៀប​​ចំដួស​បាយ​​ហូប​​​ ។ ​ការ​​សម្លាប់​​​យ៉ាង​​​សាហាវ​​​ព្រៃផ្សៃ​នេះ​​អាច​និយាយ​​​បាន​​​ថា​ជា​ការ ​​សម្លាប់​​​​​ជីវិត​ស្ត្រី​​​ជា​ម្តាយ​​ផង​​ និ​ង​កូន​​ក្នុង​ផ្ទៃ​ដែល​ជិត​​ប្រសូត​​ផង គឺ​​ ស​ម្លាប់​មួយ​មាន​ជីវិត​ពីរ​ ។ ​​ហេតុ​ការណ៍​គួរ​ឱ្យ​​​​តក់​ស្លុត​​​​នេះ​​កើត​ឡើង​​​កាលពី​​​​​ថ្ងៃទី​​​ ១៦​ កុម្ភៈ​ ​​​វេលា​​​ម៉ោង​​​​១​និង​៣០​

ចែ​ក​មុង​​ដល់​ប្រជាពលរដ្ឋ​​ដែល​ប្រឈម​ នឹង​គ្រុន​ចាញ់​ទូទាំង​ខេត្តព្រះវិហារ ​

Posted: 17 Feb 2012 02:55 AM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះវិហារ ៖ មុង​ជ្រលក់​ថ្នាំ​ការ​ពារ​ជំងឺ​គ្រុន​​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណក​សាស្ត្រ ​ត្រូវ​បាន​ចែក​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ​១.០៤៥​គ្រួសារ ​កាលពីព្រឹកថ្ងៃទី​១៧ កុម្ភៈ ២០១២ នៅភូមិ​​ធម្មជាតិ​សម្តេចតេជោ ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ​ក្រោម​អធិបតី​ភាព​លោក ស ថាវី អភិ​បាល​​រង​ខេត្ត និង​ជា​ប្រធាន​​លេខា​ធិការ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​​តំបន់​ប្រាសាទ​​ព្រះ ​វិហារ​ និង​​មាន​ការ​ចូលរួម​ពី​

អេស្ប៉ាញព្រី​មេរ៉ាលី​ហ្គាជុំ​ទី22 Levante,​Barcelona,​Sevilla,​Real M ជាក្រុមល្អ

Posted: 17 Feb 2012 02:53 AM PST

កីឡាករ​ក្រុម Sevilla​ថតរូបជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត​កន្លង​មក
ការប្រកួត​បាល់ទាត់អេស្ប៉ាញ​​ព្រីមីរ៉ាលីហ្គា ​​ជុំ​ទី 3 សម្រាប់​​ចុង​​សបា្តហ៍​នេះ​មាន 9 ប្រកួត ។​ក្រុម Real M , Barcelona, Sevilla និង Levante ​ជាជម្រើស​ល្អ​ក្នុងទឹកដី ។ ថ្ងៃសៅរ៍ Getafe (12) V Espanyol (5) Getafe 10 ប្រកួត​ក្នុងផ្ទះ គឺ 4-4-2 ​ស៊ុត​បាល់បាន 9 គ្រាប់ ​ និង​របូតវិញ 7 គ្រាប់។ 3 ប្រកួត​​​​ចុង​ក្រោយគឺលេង​ឈ្នះ Levante 2-1 ក្រៅ​ផ្ទះ,​ចាញ់ Real M 1-0 ក្នុងផ្ទះ​ និងចាញ់ Vallecano 2-0 ក្រៅផ្ទះ ។ Espanyol 11 ប្រកួត​​ក្រៅផ្ទះ គឺ 3-3-5 ស៊ុត​បាល់​បាន 11 គ្រាប់ ​និងរបូតវិញ​14 ​គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​ឈ្នះ Mallorca 1-0 ​ក្នុង​ផ្ទះ ​​ស្មើ Bilbao 3-3 ​ក្រៅផ្ទះ, បន្ទាប់មក​លេង​ចាញ់ Zaragoza 2-0 ក្នុងផ្ទះ ។ ប្រវត្តិជួប​គ្នា​ 10 ប្រកួត​ Getafe ឈ្នះ​2 Espanyol ឈ្នះ 4 ស្មើ 4 ។

អ្នកចាញ់​​ក្តី​ឡាំ​ប៉ា​ដេក​ននៀល​​កណ្តាល​ផ្លូវ​​​ពេល​អនុវត្ត​សាល​ដីកា

Posted: 17 Feb 2012 02:51 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពត ៖ សំណុំរឿង​​រដ្ឋ​ប្ប​វេណី​​មួយ​ដែល​​បាន​ប្តឹង​ប្តល់​​គ្នា​រវាង​ដើម​ចោទ​ ឈ្មោះ​​ដួង ស្រីអ៊ីម ​អាយុ​៥០ឆ្នាំ ​ជន​ជាតិ​​ខ្មែរ​​ មុខ​របរ​​ជា​គ្រូ​បង្រៀន​ មាន​ទីលំនៅ​​ភូមិ​ក្រាំង​អំពិល ​សង្កាត់​​ក្រាំង​អំពិល ក្រុង​កំពត និង​ចុង​ចម្លើយ​​ឈ្មោះ​ស៊ុំ ​​យឿន ភេទ​ស្រី ​អាយុ​៥៣​ឆ្នាំ ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម មាន​ទីលំនៅភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។

ក្រុម​ហ៊ុន​​​​ជប៉ុន​​​នឹង​ផលិត​​​ម៉ាស៊ីន​​​​កិន​ស្រូវ​​​​​​សម្រាប់​​​​កសិករ​​​កម្ពុជា​តាម​ខ្នាត​អន្តរជាតិ​

Posted: 17 Feb 2012 02:48 AM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ៖ លោក​​​TAKAI YOSEIKI ប្រធាន​​​​ក្រុមហ៊ុន​​​ TAIWA Seiki របស់​​​ជប៉ុន​​​​មាន​​ប្រសាសន៍​​ជម្រាប​​ជូន​សម្តេច​តេជោ​​​​ នាយករដ្ឋមន្ត្រី​​​ហ៊ុន សែនថា គោល​​​បំណង​​​នៃដំណើរ​​ទស្សនកិច្ចរបស់​លោក​​​​មក​កាន់​​ព្រះរាជាណាចក្រ​​ កម្ពុជា​​ នៅពេល​នេះ​​​គឺដើម្បី​​​ចូល​រួម​​​ចំណែក​​​ជំរុញ​​​​ផលិតផល​​ស្រូវ​​អង្ករ​​ ​កម្ពុជា​​ ឱ្យ​មានភាព​​ល្បីល្បាញ​​​​នៅក្នុង​​ពិភព​​លោក និង​​​រួម​ចំណែក​​​ធ្វើ​​​ឱ្យ​

ម៉ន គឹម​ឡុង ជួប​ ទឹម សាន ខណៈ​ លួន សុខខេង ជួប​ឡេះ តើក​ នៅ​​លើរេញ​ទូរទស្សន៍ CTN ថ្ងៃសៅរ៍ នេះ

Posted: 17 Feb 2012 02:44 AM PST

កីឡាករ​ប្រដាល់ ម៉ន គឹមឡុង (រូបឆ្វេង) ​និង​កីឡាករ​ប្រដាល់ ទឹម សាន (រូបស្តាំ)
រាជធានី​ភ្នំ​ពេញ ៖​ ម៉ន គឹមឡុង មកពី​ក្លឹប​ព្រែក​ឯង​កីឡា ជួប​ទឹម សាន​ ​មក​ពី​ក្លឹប​អាស៊ី​កីឡា នៅ​លើ​សង្វៀនស្ថានីយ​ទូរទស្សន៍​ CTN នា​ថ្ងៃ​សៅរ៍​ទី​១៨ កុម្ភៈ​នេះ ។ ​គឹមឡុង មួយ​រយៈ​មក​នេះ​ដូច​ជា​ឡើង​កូដ​ជាង​មុន​ឆ្ងាយ​ណាស់​ បន្ទាប់​ពី​បាន​វាយ​ផ្តួល​គូ​ប្រកួត​ជើង​ថ្មី​ឱ្យ​បរាជ័យ​នៅ​លើ​សង្វៀន​អស់​ជា​ច្រើន​នាក់​មក​ហើយ​នោះ​ ពេល​នេះ​គេ​បែរ​ជា​ចង់​សាក​កម្លាំង​ជា​មួយ​ទឹម​ សាន ដែល​ជា​អ្នក​​ប្រដាល់​​ចាស់​វស្សា​វិញ​ម្តង ។

រថយន្ត​បុក​​ម៉ូតូ បណ្តាល​ឱ្យសិស្ស​ម្នាក់​ស្លាប់​

Posted: 17 Feb 2012 02:44 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើតឡើង​​នៅតាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៦៧បេ ក្នុង​ភូមិ​ដីថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បង្ក​ដោយ​រថយន្ត​ឈ្មួល​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​​បណ្តាល​ឱ្យ​អ្នក​បើក​ បរស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម​​ កាលពីវេលា​ម៉ោង៧​​ព្រឹក​ថ្ងៃ​​ទី​១៧ កុម្ភៈ ២០១២ ។

ថ្មមុខ​ផ្ទះ​ក្លាយ​ជា​អាចម៌​ផ្កា​យដ៏ធំ​មួយ

Posted: 17 Feb 2012 02:42 AM PST

ថ្មមុខ​ផ្ទះ​ក្លាយ​ជា​អាចម៌​ផ្កា​យដ៏ធំ​មួយ
ប្រភពពីទីភ្នាក់ងារ​​ព័ត៌​​មាន​បរទេស​ផ្សាយ​ថា ម្ចាស់​ផ្ទះ​នៅ​ក្នុង​តំបន់​​វីល​សៀរ៍ ​មាន​ការ​​ភ្ញាក់​​ផ្អើល​​នៅពេល​ឃើញ​ថ្ម​សម្រាប់​​លំអ​នៅ​បរិវេណ​​ខាងមុខ​ផ្ទះ​របស់​ពួកគេ​​ក្នុង​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មុន ក្លាយ​ជា​បំណែក​អាចម៌​ផ្កាយ​​ដ៏ធំ​ដែល​មិន​ធ្លាប់​មាន​​នៅ​ប្រទេស​អង់​គ្លេស ។ អ្នកជំនាញ​ធ្វើ​ការ​ត្រួតពិនិត្យ​​ថ្ម​ខាង​លើ​បង្ហើប​ឱ្យ​ដឹងថា ថ្ម​នេះ​មាន​ប្រវែង​​១,៦​ហ្វុត ឬ​៤៨​សង្ទី​ម៉ែត្រ ទម្ងន់​ជាង​២០០​ផោន ​ឬ​៩០​គីឡូ​ក្រាម ខណៈ​ពេល​​​លោក​សាស្ត្រា​ចារ្យ​ ខូលីន ហ្វីល​លីន​ជ័រ ​មក​ពី​មហា​​វិទ្យា​ល័យ​អូផេន មាន​ជំនឿ​ចិត្ត ៩៩,៩% ថា វា​បាន​ធ្លាក់​មក​លើ​ប្រទេស​​អង់​គ្លេស

លាភសំណាង​​ចៃដន្យ​​ប្រទះឃើញ​​កាក់​មាស​

Posted: 17 Feb 2012 02:40 AM PST

​​កាក់​មាស​
ប្រភពពីទីភ្នាក់ងារ​​ព័ត៌​មាន​បរទេស​ផ្សាយ​ថា ​​លោក​ហ្វ្រង់​ស្វ័រ ​ឡេង​ ជនជាតិ​បារាំង​ ជាសិប្ប​ករ​​ផលិត​ស្រា «អាឡិច​សង់​ដ្រេ បូនណេ» ​បាន​ជួប​នឹង​លាភ​សំណាង​មួយ​ក្រោយ​ពី​កម្ម​ករ​សំណង់​ធ្វើ​ការ​ជួសជុល​អគារ​ចាស់​របស់​​លោក​​​នៅ​ក្នុង​ភូមិ​ឡេ​ រីសេ ភាគខាង​កើត​ប្រទេស​​បារាំង កាលពីថ្ងៃទី​១៤ កុម្ភៈ កន្លង​មក បាន​​ប្រទះ​ឃើញ​​កាក់​​មាស​ចំនួន​៤៩៧ ​កាក់ ជា​ប្រភេទ​​កាក់​២០​ដុល្លារ​ផលិត​ឡើង​​ក្នុង​រវាង​ពី​ឆ្នាំ​១៨៤១ដល់​១៩២៨ ដែល​បច្ចុ​ប្បន្ន​​តម្លៃ​​​រ​បស់​​កាក់​នោះ​បាន​កើន​ដល់​៧៥០.០០០​អឺរ៉ូ ។

មនុស្ស​និង​សត្វ​នៅអឺរ៉ុប​​ប្រឈម​មុខ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​

Posted: 17 Feb 2012 02:38 AM PST

សត្វ​ភេ​​​ពណ៌​ប្រផេះ​មួយ​ក្បាល​​នេះ​​កំពុង​អើត​ក្បាល​ចេញ​​ពីផ្ទាំង​​ទឹក​កក​
សត្វ​ភេ​​​ពណ៌​ប្រផេះ​មួយ​ក្បាល​​នេះ​​កំពុង​អើត​ក្បាល​ចេញ​​ពីផ្ទាំង​​ទឹក​កក​នៅ​ឯ​ស្ថានីយ​បង្កាត់​​ពូជ​ភេ ​ភាគខាង​ជើង​ប្រទេស​​អាល្លឺ​ម៉ង់​ ដោយ​មាន​ភេ​​ចំនួន​៦​ក្បាល ។ ​​បច្ចុ​ប្បន្ន​ស្ថាន​ភាពអាកាស​ធាតុ​ដ៏ត្រជាក់​នេះ​​កំពុង​វាយ​ប្រហារ​​ទៅ​លើ​មនុស្ស និង​សត្វ​យ៉ាង​ធ្ងន់ធ្ងរ​នៅតំបន់​អឺរ៉ុប ប៉ុន្តែ​​អាកាស​ធាតុ​ត្រជាក់​ខាងលើ​បែរជាធ្វើ​ឱ្យ​សត្វ​មួយ​ចំនួន​ទៀត​​ពេញ​ចិត្ត​

បង្ហាញ​ម៉ូដ​នៅ​ក្រុង​ញូវ​យ៉ក ប្រចាំ​ឆ្នាំ2012

Posted: 17 Feb 2012 02:36 AM PST

​តារា​បង្ហាញ​ម៉ូដ​នៅ​ក្រុង​ញូវ​យ៉ក​ប្រចាំ​ឆ្នាំ2012
តារា​ម៉ូដ​​កំពុងដើរ​បង្ហាញ​គ្រឿង​សម្អាង​​តុប​តែង​​កាយ​ជា​សមិទ្ធ​ផល​​នៃ​ការ​ចេញ​ម៉ូដ​​របស់​លោក​ម៉ៃឃើល ​ឃ័ស និង​ជា​ប្រជុំ​​ម៉ូដ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូ​វ​រងា​២០១២ ​នៅលើ​វេទិកា​​ម៉ូដ​ក្នុង​ក្រុង​ញូវ​យ៉ក ​(New York Fashion Week) ។ ការបង្ហាញ​ម៉ូដ​​បច្ចុ​ប្បន្ន​​កំពុង​ទទួល​ចំណាប់​អារម្មណ៍​​ពីស្ត្រី ព្រោះ​ថា ការ​តុបតែង​​ខ្លួន​របស់​​ស្ត្រី នឹង​ទទួល​ចំណាប់​អារម្មណ៍​​ពី​ទស្សនិក​ជន

ទាហាន​សៀម​បង្ក​មហិច្ឆតា​មក​លើ​តំបន់​​ព្រំ​ដែន​ប្រាសាទ​ព្រះវិហារ​ក្នុងសបា្តហ៍នេះ

Posted: 17 Feb 2012 02:34 AM PST

ការលួចសង់តូបអ្នកតារបស់ភាគីសៀម
ខេត្តព្រះវិហារ ៖ ​នៅ​វេលា​ម៉ោង​១២​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១២​នេះ ទាហាន​សៀម បាន​លួច​សង់តូប​អ្នកតា​មួយ​ខ្នង នៅ​ក្នុង​ដី​ចំណុច​ស លើ​ចំណុច​កូនភ្នំ​ភាគ​ខាងជើង​វត្ដ​កែវ​សិក្ខា​ គិរី​ស្វា​រៈរបស់​ខ្មែរចម្ងាយ​៨០ ទៅ​១០០​ម៉ែត្រ​ ដែល​ជា​ចំណុច​ហាមឃាត់ ។ គួរ​កត់សម្គាល់​ផង​ដែរ ម​ហិ​ច្ឆតា​ទាហាន​សៀមនៅ​តែ​បន្ដ​មិន​

ស្ត្រី​​ឥណ្ឌា​ចាកចេញ​ពីផ្ទះ​របស់ប្តី​ដែល​គ្មាន​ប​ង្គន់​ប្រើប្រាស់

Posted: 17 Feb 2012 02:32 AM PST


ស្ត្រី​​ឥណ្ឌា​ម្នាក់បាន​ទទួល​ប្រាក់រង្វាន់​ដ៏សន្ធឹក​សន្ធាប់​​ក្រោយពី​សម្រេច​ចិត្ត​​​ចាកចេញ​ពីផ្ទះ​របស់​​​​​​ប្តីដែល​ទើប​រៀបការ​ផ្ទះគ្មាន​ «បង្គន់» ​។​​​ នាង​អានីតាណាបានទទួលប្រាក់​រង្វាន់​១០.០០០​ដុ​ល្លារ​អាមេ​រិក​ពីក្រុម «ស៊ូលាប អ៊ី​ន​ធើរ​ណេ​ស្យូ​ណល» ជាអង្គការ​​​មិនស្វែង​រក​​ប្រាក់​ចំណេញ​​ក្រោយពីនាង​បដិសេធ​ការបន្ទោបង់​នៅ​កណ្តាល​វាល និងជំរុញ​​ឱ្យមាន​ការ​ធ្វើ​បង្គន់​​នៅក្នុងភូមិ​ក្នុង​រដ្ឋ​មធ្យម​​ប្រទេសរបស់​ឥណ្ឌា ។ លោកប៊ី ច័ន្ទ្រាស៊ីខា​​​ បានផ្តល់​បទសម្ភាសន៍​​​តាមទូរស័ព្ទ​​​ថា «​នាងណាជា​អ្នក​បង្កើតកម្លាំង​​ចិត្ត​​​ដល់ស្ត្រី​ដទៃ​ទៀតនៅក្នុង​ភូមិ​ ជំរុញ​ឱ្យគ្រួសារ​កសាងបង្គន់​​ ។

យូសេន បូល​បញ្ជាក់​ពី​ការ​ចូល​រួម​របស់​ខ្លួន​រត់​ចម្ងាយ​១០០​ម៉ែត្រ​នៅ​ប្រ​​ទេស​ឆែក​ខែ​ឧសភា​ខាង​មុខ​

Posted: 17 Feb 2012 02:30 AM PST

អត្ត​ពលិក​ហ្សា​ម៉ា​អ៊ី​ក​យូ​សេន បូល
អត្ត​ពលិក​ហ្សា​ម៉ា​អ៊ី​ក​យូសេន បូល​នឹង​ទៅ​ចូល​រួម​រត់​ប្រ​ណាំង​ចម្ងាយ​១០០ម៉ែត្រ​ក្នុង​កម្ម​វិធី​Golden Spikeក្នុង​ទី​ក្រុង​ Ostravaសាធារណ​រដ្ឋ​ឆែក​នា​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ ។ ​កម្ម​វិធី​​​នេះ​គឺ​ជា​ផ្នែក​មួយ​របស់​ព្រឹត្តិការណ៍​ប្រកួត​ជា​ស៊េរី IAAF World Challenge seriesថ្មី​។ ​សម្រាប់​បូល​ដែល​ជា​ជើង​ឯក​អូ​ឡាំ​ពិក​ នេះ​គឺ​ជា​ការ​ចូល​រួម​លើក​ទី​៦​ហើយ​ក្នុង​កម្ម​វិធី Golden Spike។ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​គេ​បញ្ជាក់​ថា​៖«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​អាច​ត្រឡប់​ទៅ​កាន់​ក្រុង​ Ostravaជា​ថ្មី​។ កម្ម​វិធី​ Golden Spikeគឺ​តែង​តែ​មាន​អ្នក​ចូល​រួម​ច្រើន​ហើយ​បណ្តា​អ្នក​គាំ​ទ្រ​ពោរពេញ​ទៅ​ដោយ​ថាម​ពល​។

រកមួយ​ថ្ងៃរស់​មួយថ្ងៃសម្រាប់​​ជនក្រីក្រ​​នៅ​ឥណ្ឌា

Posted: 17 Feb 2012 02:28 AM PST


កុមារ​​ជនជាតិ​​ឥណ្ឌា​ម្នាក់​នេះ​កំពុង​ប្រលែង​លេង​ជា​មួយ​សុនខ​នៅក្នុងទីក្រុងញូវ​ដេលី ខណៈ​ពេល​អង្គការ​ស្បៀង​អាហារពិភព​លោកបង្ហើប​ឱ្យដឹងថា ប្រជា​ជន​ក្រីក្រ​នៅ​ប្រទេស​ឥណ្ឌា​ប្រហែល​៤០% ​មាន​ស្ថានភាព​រស់​នៅក្នុង​កម្រិត​ទាប​ជាង​បទដ្ឋាន​នៃ​ភាពក្រីក្រ​ដោយ​មាន​ប្រាក់​​ចំណូល​ប្រហែល​​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ ​សម្រាប់រូបភាព​​ដែល​បង្ហាញ​នេះ ជាទិដ្ឋ​ភាព​​មួយ

សាលា​ក្តី​ខ្មែរ​ក្រហម​ស្នើ​ថវិកា​ជិត90​លាន​ដុល្លារ​សម្រាប់​គម្រោង​ឆ្នាំ 2012-2013

Posted: 17 Feb 2012 02:26 AM PST

ទិដ្ឋភាពក្នុងសាលាក្តីខ្មែរក្រហម
​មន្ត្រីសាលាក្តីខ្មែរក្រហមបានថ្លែងឲ្យដឹង​នៅ​ថ្ងៃទី១៧ កុម្ភៈ ថា ភាគីជាតិ និង​អន្តរជាតិមាន​គម្រោងស្នើសុំថវិកាប្រទេសម្ចាស់ជំនួយ​ក្នុង​គម្រោង​ ថវិកាឆ្នាំ២០១២ និង២០១៣​ របស់ខ្លួន សរុប​ប្រមាណ៨៩លានដុល្លារអាមេរិក សម្រាប់​ដំណើរការការងាររបស់ខ្លួន នៅក្នុងរយៈ​ពេល​ពីរ​ឆ្នាំក្នុងនោះភាគីជាតិត្រូវការទឹកប្រាក់​ ប្រមាណ១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។

បក្សីរកចំណី​ដូច​ឃ្មុំ​​ក្រេប​​លំអង​ផ្កា

Posted: 17 Feb 2012 02:26 AM PST

បក្សី​កំពុង​សំយុង​​ក្បាល​ចុះ​​ដើម្បីស្វែង​​រក​ចំណី​ពីផ្កា​​ ដូច​ឃ្មុំ​​ក្រេប​​លំអង​ផ្កា
បក្សី «បាណា​ណាគ្វីត» កំពុង​សំយុង​​ក្បាល​ចុះ​​ដើម្បីស្វែង​​រក​ចំណី​ពីផ្កា​នៅ​ក្នុង​ឧទ្យាន​​ព្រឹក្សា​ «ខ្លេប​​លែន» ក្នុងទីក្រុង​​ខ្លេប​លែន ប្រទេស​​កូស្តារីកា ។ ចាត់ទុកថាជា​សកម្ម​​ភាព​ដ៏​ចម្លែក​​មួយ​ដែល​បក្សី​នេះ​រក​ចំណី​នៅលើ​ផ្កា​ស្រដៀង​នឹង​ឃ្មុំ​​កំពុង​ក្រេប​​លំអង​ផ្កា​ ដែល​ទិដ្ឋ​ភាព​នេះ ទទួល​​បាន​​ការ​ចាប់​អារម្មណ៍​​ពី​មហា​ជន​យ៉ាង​ច្រើន​កុះករ ៕

សម្តែង​សៀក​ដោយ​​ប្រើ​ក្បាល​ទល់​ក្បាល​

Posted: 17 Feb 2012 02:23 AM PST

​ក្រុម​សម្តែង​សៀក​ដោយ​​ប្រើ​ក្បាល​ទល់​ក្បាល​
ក្រុម​អ្នក​សម្តែង​សៀក​ជនជាតិ​អេស្ប៉ាញ ​កំពុង​បង្ហាញ​​ទេព​កោសល្យ​ដ៏​លេច​ធ្លោ​ ដោយ​ប្រើ​​សមត្ថ​ភាព​​ពិសេស​ក្នុង​ទិវា​​សៀក​អន្តរជាតិ នៅ​ក្រុង​ប្រាក ប្រទេស​ឆែក ។ ការ​សម្តែង​​សៀក​​ដោយ​យក​ក្បាល​​ទល់​ក្បាល​នេះ ចាត់ទុកថា ជាឥរិយា​​បថ​ដ៏​អច្ឆរិយ​កម្រ​មាន​ និង​ជួប​ប្រទះ ប៉ុន្តែ​ក៏​ជា​សមិទ្ធ​ផល​​មួយ​​ក្នុង​ការ​បង្ហាញ​​ពីសមត្ថ​ភាព​​ដ៏​រឹង​​ប៉ឹង​នៃ​ការ​សម្តែង​​សៀក​នៅ​​ប្រទេស​ឆែក ៕

កម្ពុជា-ជប៉ុន បើក​មហោស្រព​គីហ្សូ៊ណា​ឆ្នាំ​2012

Posted: 17 Feb 2012 02:18 AM PST

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំ​ពេញ ៖ ក្នុង​គោល​បំណងរឹត​​ចំណង​សាមគ្គី​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​រឹង​មាំ​ និង​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ជប៉ុន កាល​ពី​​រសៀល​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០១២ ​​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​​​រៀប​ចំ​មហោ​ស្រព​​គីហ្ស៊ូណា​ជប៉ុន​-កម្ពុជា ឆ្នាំ​២០១២ ដោយ​មាន​ការ​ចូល​រួម​ជា​អធិបតី​ពី​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​​​រដ្ឋ​មន្ត្រី

ប្រទេសអ៊ី​រ៉ង់​ទិញគ្រាប់​ធញ្ញជាតិ​បន្ថែម គេច​ពីទណ្ឌកម្ម

Posted: 17 Feb 2012 02:07 AM PST

ប្រទេសអ៊ី​រ៉ង់ បានទិញស្រូវសាឡី​ក្នុង​ចំនួន​ដ៏​ច្រើន​​សម្បើមពីប្រទេស​ផ្សេងៗនាពេលថ្មីៗ។ ដោយប្រើប្រាស់​រូបិយវត្ថុរុស្ស៊ីក្នុង​ការចំណាយ​សម្រាប់កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម ប្រទេសអ៊ី​រ៉ង់​ខិតខំធ្វើការ​ប្រឆាំងជុំវិញ​ការដាក់ទណ្ឌ​កម្មរបស់​ប្រទេសលោក​ខាងលិច។ ប្រទេសអ៊ីរ៉ង់ទិញ​ស្រូវ​​សាឡី​​ស្ទើរ៥​សែន​នាសប្តាហ៍នេះ តាមរយៈការ​​ប្រើប្រាស់រូបិយ​​វត្ថុ​កម្ចីប្រទេសផ្សេង​ក្នុង​ការ​ចំណាយ ​នេះ​បើ​តាម​សម្តី​​របស់ពាណិជ្ជករ​ប្រាប់ទីភ្នាក់ងារព័ត៌​មាន​Reuter កាលពីថ្ងៃព្រហស្បតិ៍។ អ្នកទិញឯក​ជន ក៏ត្រូវបានគេ​រាយការណ៍ថា បាន​ចរចាក្នុងការ​​នាំ​ចូល​​បន្ថែម​ជាច្រើនតោន​ពីរុស្ស៊ី។

អតីត​ប្រធាន​ក្រុមហ៊ុន Olympus ត្រូវ​ចូល​ខ្លួន​ឆ្លើយ​សំណួរ ហើយ​មនុស្ស​ផ្សេងៗ​ត្រូវចាប់​ខ្លួន

Posted: 17 Feb 2012 02:01 AM PST

អតីតប្រធាន​នាយកប្រតិបត្តិ​នៃក្រុមហ៊ុន Olympus ត្រូវបានចាប់ខ្លួន​នៅថ្ងៃព្រហស្បតិ៍ ទៅ​លើតួនាទី​របស់គេក្នុង​រឿងក្តីបន្លំគណ​នេយ្យ​១,៧ពាន់លាន​ដុល្លារនៃក្រុម​ហ៊ុនផលិត​កាមេរ៉ា និងបរិក្ខារ​ពេទ្យ។ នេះបើតាម​ការផ្សាយរបស់​​សារព័ត៌​មានជប៉ុន។ រដ្ឋអាជ្ញា​ទីក្រុងតូក្យូបាន​ចាប់ខ្លួនអតីត​ប្រធានក្រុម​ហ៊ុន Tsuyoshi Kikukawa អតីត​អនុ​ប្រធានក្រុម​ហ៊ុន Hisashi Mori និង​អតីត​​សវនករ Hideo Yamada ​នេះបើតាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទូរទស្សន៍តូក្យូ និងបណ្តាញ​ព័ត៌មាន ផ្សេងៗ។

អេផលគ្រង​​មកុដជំនួយ​ Google ក្នុង​នាមជា​ក្រុមហ៊ុន​ដែលមាន​ពាណិជ្ជសញ្ញា

Posted: 17 Feb 2012 02:00 AM PST

ទាក់​ភ្នែកអតិថិជន​បំផុត​អេផលបាន​ទម្លាក់រាជ Google ក្នុងនាម​ជាក្រុមហ៊ុន​ដែលមានពាណិជ្ជ​សញ្ញាទទួលការ​ទាក់​ទាញ​បំផុតក្នុងភ្នែក​អតិថិជន នេះបើ​តាម​​លទ្ធ​​ផលនៃការ​សិក្សា​ស្រាវជ្រាវ​របស់ក្រុម​​ហ៊ុន​ Harris Interactive ។ ក្រុមហ៊ុនផលិត​ទូរស័ព្ទ Iphone, Ipad និង Ipod រួមនឹងកុំព្យូទ័រ Macintosh បានទទួល​​ពិន្ទុខ្ពស់បំផុត ដែលមិន​ធ្លាប់មានប្រចាំ​ឆ្នាំក្នុង ការសិក្សារបស់ Harris Poll RQ ដែលបាន​សាកសួរមនុស្ស​ម្នា ដើម្បីឱ្យដឹងពីអត្រា​នៃ​ភាព​ល្បីល្បាញ​នៃក្រុមហ៊ុន​ដែល​ល្បីឈ្មោះ​បំផុត​​ទាំង​៦៩ ក្នុងសហ​រដ្ឋ​អាមេរិក។