VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៧ សីហា

Posted: 07 Aug 2011 01:47 AM PDT

ស៊ីរី៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស៊ីរី បាន​និយាយ​ថា ការបោះឆ្នោត​ទូទៅ​មួយនឹង​ត្រូវធ្វើ​ឡើង​នៅចុង​ឆ្នាំនេះ​ ខណៈ​ដែល​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បន្តកៀប​សង្កត់​ប្រធានាធិបតី​ al – Assad ឲ្យ​ចុះចេញ​ពី​អំណាច។

បេឡារុស៖ ពួក​អាជ្ញាធរ​ក្នុង​ប្រទេស​ បេឡារុស ​បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​នាំមុខ​ម្នាក់ ​ពេល​ដែល​មាន​ការរិះគន់​កាន់តែ​ខ្លាំង​ឡើង​ដល់​រដ្ឋាភិបាល​ទីក្រុង​ Minsk ​​ដែល​បាន​បន្ត​បង្ក្រាបលើ​ពួកប្រឆាំង ​និង​អង្គការ​សង្គម​ស៊ីវិល។

សូម៉ាលី​៖ រដ្ឋាភិបាល​សហព័ន្ធ​របស់​សូម៉ាលី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កំពុង​សរសើរ​ព័ត៌មាន​ថា​កងជីវពល​ដែលមាន​ចំណង​ទាក់ទង​ជាមួយ​ពួក al – Qaida បាន​ចាប់ផ្តើម​ដកចេញពីរដ្ឋ​ធានី ​Mogadishu។

លីប៊ី​៖ ពួក​ឧទ្ទាម​លីប៊ី​និយាយ​ថា ពួកគេ​បាន​បង្កើន​ការត្រួតត្រា​លើទីក្រុង ​Bir al– Ghanam​ដែល​ជា​ទីក្រុង​យុត្តិសាស្រ្ត​ភាគនិរតី​ ក្រោយ​ពី​ការប៉ះទង្គិច​យ៉ាង​សាហាវ​ជាមួយ​កងទ័ព​ដែល​គាំទ្រ​រដ្ឋាភិបាល។

សហរដ្ឋ​អាមេរិក៖ ផ្នែក​មួយ​នៃ​ការផ្តោត​ទៅលើ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅ​មាន​ភាពស្រអាប់​លើ​ទីផ្សារ​ការងារ ពេល​ដែល​ជនជាតិ​អាមេរិកាំង​រាប់​លាន​នាក់​កំពុង​តស៊ូ​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​ស្វែង​រកការងារ​ធ្វើ។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ប៉ារ៉ាក់​ អូបាម៉ា​ មាន​ប្រសាសន៍​ថា ​មេដឹកនាំ​ជាប់​ឆ្នោត​ទាំងអស់​ត្រូវតែ​ធ្វើឲ្យ​ប្រសើរឡើង ​បន្ទាប់ពី​ការបញ្ចុះ​ពិន្ទុ​ឥណទាន​ដែល​មិន​ធ្លាប់មាន​កាលពី​ពេល​មុន។

សហរដ្ឋ​អាមេរិក៖ ប្រទេស​នានា​ជុំវិញ​ពិភពលោក​ដែល​កំពុង​ព្យាយាម​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការបញ្ចុះ​ពិន្ទុ​ឥណទាន​សហរដ្ឋ​អាមេរិក​លើ​សេដ្ឋកិច្ច​សកលលោក​ កំពុ​ង​ចាប់ផ្តើម​និយាយ។

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី ​Hamid​ Karzai​ នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា ​សមាជិក​នៃ ​កង​កម្លាំង​ពិសេស​៣១​នាក់​របស់​សហរដ្ឋ​អាមេរិក និងសមាជិក​កង​ឯកភាព​ពិសេស​របស់​អាហ្វហ្គានីស្ថាន​៧​នាក់​បាន​ស្លាប់​ក្នុង​ការធ្លាក់​ឧត្ថម្ភាគចក្រ​នៅ​ផ្នែក​ខាងកើត​ប្រទេស​អាហ្វហ្គានីស្ថាន។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!