Koh Santipheap Daily

Koh Santipheap Daily


អា​ជ្ញា​ធរ​ចុះ​បិទ​អា​ជី​វកម្ម​ភោ​ជ​នី​​យ​ដ្ឋាន​សុវណ្ណា​999ក្រោយ​ពេលមាន​ការ​​វាយ​សម្លាប់មនុស្ស

Posted: 11 Aug 2011 01:10 AM PDT

ទីតាំងភោជនីយដ្ឋានសុវណ្ណា៩៩៩
រាជធានី​ភ្នំពេញ ៖ ភោ​ជ​នី​យ​ដ្ឋាន​សុវណ្ណា​៩៩៩ ស្ថិ​តនៅ​ផ្ទះ​លេខ​​៧២A ​ផ្លូវ​លេខ​២៦១ កែង​ផ្លូវ​១៦០ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ត្រូវ​បាន​អាជ្ញា​ធរ​ខណ្ឌ​ដឹក​នាំ​ដោយលោក​សាំង សុភៈ​វិចិត្រ អ​ភិ​បាល​រង​ខណ្ឌ​ទួល​គោក​ចុះ​បិទ​អា​ជី​វ​កម្ម​​បណ្តោះ​អា​សន្ន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ សី​ហា។ ករណី​ដែល​ឈាន​ដល់​ការ​បិទ​គឺ បន្ទាប់​ពី​

សម្ពោធ​សាខា​កោះ​ពេជ្រ​របស់​ភោជនីយ​ដ្ឋាន​​ប៊ីប៊ីឃ្យូ​ ឈីក​ខិន​

Posted: 11 Aug 2011 01:10 AM PDT

ទិដ្ឋភាពក្នុងហាង
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន ដែល​ជា​ភោជនីយដ្ឋាន​សាច់​មាន់​បា​ប៊ី​ឃ្យូ និង​បំពង​លំដាប់​អន្ដរជាតិ​លេខ​១ នៅ​ប្រទេស​​កូរ៉េ និង​ពេញ​និយម​នៅ​ក្រុងភ្នំពេញ បាន​បើក​សម្ពោធ​សាខា​ថ្មី សាខា​ទី​២ ដែល​មា​នទី​តាំង​នៅ​ផ្សារ​រាត្រី​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​៩ សីហា ដោយ​មានការ​អញ្ជើញ​​​ចូលរួម​ពី​ភ្ញៀវ​

ចាប់​រង្វាន់​សំណាង​របស់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ម៉ូតូHonda Scoopy, iPhone4 និង​រង្វាន់​ជា​ច្រើន​ទៀត

Posted: 11 Aug 2011 01:10 AM PDT

ក្នុងពិធីចាប់រង្វាន់
រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ សី​ហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន​មិត្ត​ហ្វូន​បាន​ប្រារព្ធ​ពិ​ធី​ចាប់​រង្វាន់​សំណាង​ជូន​ដល់​អតិ ​ថិ​ជន នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​។ នេះ​គឺ​ជា​កម្ម​វិធី​ចាប់​រង្វាន់​​​សំណាង​សម្រាប់​អតិ​ថិ​ជន​មិត្ត​ហ្វូន​ និង​អតិ​ថិ​ជន​ប្រើ​ប្រាស់​ទូរស័ព្ទ​លើ​តុ​​ឥត​ខ្សែ​ទាំង​អស់​ធ្វើ​ការ​ហៅ​ ចេញ​កាន់​តែ​​ច្រើ​ន និង​មាន​ឱ​កាស​

មេ​បញ្ជា​ការ​រង​ដក​កាំ​ភ្លើង​ខ្លី​បាញ់​កូន​ទាហាន​ខឹង​ ព្រោះ​ជេរ​ម្រ៉ាយ

Posted: 11 Aug 2011 01:10 AM PDT

បុរសជាកូនទាហានរងគ្រោះ
ខេត្ត​កំពត​ ៖ មេ​បញ្ជា​ការ​រង​ប្រតិ​បត្តិ​ការ​សឹក​រង​ស្រុក​បន្ទាយ​មាស​ម្នាក់​​ដក​កាំ​ ភ្លើង​ខ្លី​ម៉ាក​កា​៥៤​បាញ់​កូន​ទាហាន​ឈ្មោះ​កែវ ធី ត្រង់​ក្បាល​មួយ​គ្រាប់​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​៨ សីហា​ ។ លោក​កែវ ធី ​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា ​រូប​លោក​ និង​មេបញ្ជា​ការ​រង​​ឈ្មោះ​ម៉ាត់ លី មាន​

កូរ៉េ​ខាង​ត្បូង​​បដិ​សេធ​ការ​តវ៉ា​​របស់​​កូរ៉េ​ខាង​​ជើង​លើ​​ឧប្បត្តិ​ហេតុ​​នៃ​ការ​​បាញ់​​កាំភ្លើង​ធំ​ត​គ្នា

Posted: 11 Aug 2011 12:50 AM PDT


ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បដិ​សេធ​កាល​ពី​ថ្ងៃ​ទី​១១ សីហា​ នូវ​ការ​តវ៉ា​របស់​កូរ៉េ​ខាង​ជើង​ដែល​ថា កូរ៉េ​ខាង​ជើង​ពុំ​បាន​បាញ់​គ្រាប់​កាំ​ភ្លើងនៅ​ក្នុង​ដែន​ទឹក​ជិត​ព្រំ​ដែន​សមុទ្រ​ភាគ​ខាង​លិច​កាល​ពី​ថ្ងៃ​ទី​១០ សីហាឡើយ​។ យោង​តាម​កូរ៉េ​ខាង​ត្បូង​ថា កង​ទាហាន​របស់​ខ្លួន​បានស្តាប់​ឮ​​កាលពី​ថ្ងៃ​ទី​១០ សីហា នូវ​ស្នូរបាញ់​គ្រាប់​កាំ​ភ្លើង​ធំ​របស់​កូរ៉េ​ខាង​ជើង​

សហ​រដ្ឋ​អាមេរិក​​អះ​អាង​ថា ​បាន​​សម្លាប់​ពួក​​តាលី​បង់​​ដែល​​បាញ់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​ខ្លួន​

Posted: 11 Aug 2011 12:46 AM PDT

មេ​បញ្ជា​ការ​កង​ទ័ព​អាមេរិក​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១០ សីហា ថា ពួក​តាលី​បង់​ដែល​វាយ​ប្រហារ​​ឧទ្ធម្ភាគ​ចក្រ​យោធា​អាមេរិក​មួយ​គ្រឿង​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឱ្យ​ស្លាប់​ទាហាន​អាមេរិក​៣០​នាក់​ និង​ទាហាន​អាហ្វ​ហ្គា​នី​ស្ថាន​៨​នាក់​បាន​ត្រូវ​សម្លាប់​ដោយ​កង​ទ័ព​ចម្រុះ​។

នារី​ម្នាក់​​បរិភោគ​​ផេះ​​​សព​ប្តី​​របស់​ខ្លួន​​ក្រោយ​​បូជា​

Posted: 11 Aug 2011 12:46 AM PDT


កាល​ពី​២​ខែមុន​លោក​ស្រី CASIE បាន​បាត់​បង់​ស្វាមី​របស់​គាត់​លោក SHAWN ក្រោយ​ពី​ប្តី​​គាត់​មា​ន​ជំងឺ​ហឺត​ធ្ងន់​ធ្ងរ​មក​។ ចាប់​តាំង​ពី​ពេល​នោះ​មក​នារី​រូប​នេះ​ពុំ​ទៅ​ណា​ឆ្ងាយ​ពី​កោណ​ដែល​ដាក់​ផេះ​សាក​សព​ប្តី​គាត់​ឡើយ​ ហើយ​គាត់​តែង​បរិភោគ​ផេះ​ធាតុ​ប្តី​នោះ​។ ថ្ងៃ​ទី​៩ សីហា ទូរ​ទស្សន៍​ TLC បាន​ចាក់​ផ្សាយ​ពី​រឿង​នេះ​។ ទូរ​ទស្សន៍​នោះ​បង្ហាញ​​ករណី​នាង CASIE អាយុ​២៦​ឆ្នាំ ជា​​ភរិយា​មេ​ម៉ាយ​របស់​លោក SHAWN

ប្រទះឃើញ​ទារក​អាយុ​៣ខែម្នាក់​ត្រូវជនមិនស្គាល់មុខ​​យក​មក​ប្លុង​ចោល​

Posted: 11 Aug 2011 12:33 AM PDT

ទារកដែលគេប្លុងចោល
រាជធានីភ្នំពេញ​​ ៖ ​​ទារក​អាយុប្រហែលជា​៣​ខែ​​ម្នាក់ត្រូវ​​បានកម្លាំង​​ប្រជា​ការពារ​​ភូមិ​ ជ្រោយ​​បាសាក់ ​សង្កាត់​ព្រែកប្រា ខណ្ឌមាន​ជ័យ​​​ប្រទះឃើញ​​នៅលើ​កំណាត់ផ្លូវ​​បេតុង​មួយកន្លែង​​​ ក្បែរស្នាក់ការ​ភូមិ​​​ជ្រោយបាសាក់ ​​កាលពីវេលា​ម៉ោង​​​១១​យប់ថ្ងៃទី​​​១០ សីហា ​២០១១ ។ ការប្រទះឃើញ​​​​ទារក​នេះភ្លាមៗ​​​ក្រុម​ប្រជា​កាពារ​ភូមិ​ក៏​បាន​លើក​​បី​ យកមក​​​ថែរក្សា​​​អស់​មួយ​យប់ ​លុះព្រឹកថ្ងៃទី​​១១ សីហា ​​ក៏ប្រគល់​​ទារក​អភ័ព្វ​​នោះទៅ​ឱ្យ​អង្គការ​​​មិត្តសម្លាញ់​​​យកទៅបី​បាច់​ ​​ថែរក្សា​។​

បើក​លុយ​បានទៅផឹក​ស៊ី​​​សង្ស័យ​គង​ពាក្យ​សម្តី​​វាយប៉ងសម្លាប់​​​ទម្លាក់​ចូលលូ

Posted: 11 Aug 2011 12:33 AM PDT

បញ្ជូនជនរងគ្រោះទៅសង្រ្គោះ
​ខេត្តកំពង់ចាម​​​ ៖ ​​ក​ម្មកររោងចក្រ​​​កៅស៊ូ​​​កែ​ច្នៃ​​កាំជីនម្នាក់ ឈ្មោះ​​​ពិន តុល ភេទប្រុស អាយុ​​២២​ឆ្នាំ ​រស់នៅភូមិ​​​​ចុង​អង្ក្រង់ ​សង្កាត់​​​សួង ក្រុង​សួង ត្រូវបានជនមិនស្គាល់​មុខ​​​មានគ្នា​មិន​តិច​ជាង​​​២នាក់​នោះទេ ​បានព្រួត​វាយ​ និងកាប់​យ៉ាង​ចាស់ដៃ​ត្រូវ​​មុខមាត់ និង​​បាក់ឆ្អឹង​​ដង​កាំបិត ​ ​ដើម្បីសម្លាប់​​​​បំបិទ​មាត់ ហើយអូស​​​ទម្លាក់ ​ចូល​ទៅ​​

​គ្រួសារ​​​​មួយនៅ​​បារាំង​​មាន​ចិញ្ចឹម​មាន់​គក​ជើង​4

Posted: 11 Aug 2011 12:19 AM PDT


គេធ្លាប់​ឮព័ត៌​​មាន​​ពីស​ត្វទា​​មានជើង​៣ ​ពី​សត្វ​​​ចៀម​មាន​ជើង​៥ ​តែ​លើកនេះ​​មានមាន់​​គក​មួយ​​ក្បាល​​​មានជើង​ដល់​ទៅ​៤ ។ គឺគ្រួសារ​​​បារាំង​មួយ​នៅតំបន់ BLAYE-LES-MINES ​​ក្នុងតំបន់​ TARN ​ដែលបាន​ទិញ​​កូន​មាន់​ឈ្មោល​មួយក្បាល​​​យក​មក​ចិញ្ចឹម ​ហើយ​ក្រោយ​ការទិញ​ពិនិត្យ​ឃើញ​កូន​មាន់នោះ​​មាន ជើង​ដល់​ទៅ​៤​ឯណោះ

ទើសភ្នែក​ទៅ​ឃាត់​​គេ​​ឈ្លោះ​គ្នា​​ត្រូវ​ជន​​ដៃដល់វាយ​នឹង​ឈើ​ជ្រុង​​ស្លាប់

Posted: 11 Aug 2011 12:18 AM PDT

សពជនរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បាន​ស្លាប់​ក្នុង​ថ្លុក​ឈាមនៅនឹងកន្លែងកើតហេតុ ខណៈពេល​​អង្គុយផឹកស្រាឃើញម្ចាស់ហាងឈ្លោះគ្នាតឹងសរសៃកក៏ទៅ​ឃាត់ ក្រោយ​ពេលស្ងាត់ជម្លោះ​ក៏ទៅបត់ជើងតូចត្រូវជនដៃដល់ម្នាក់ជាភាគី​ ជម្លោះជាមួយម្ចាស់ហាង​វាយនឹងឈើជ្រុង​​រហូត​ដល់​ស្លាប់​ពេល​បញ្ជូន​​ដល់​​ មន្ទីរ​ពេទ្យ។​​ ហេតុ​ការណ៍​

អគ្គិ​ភ័យ​ឆាប​ឆេះ​បន្ទប់​ភោជ​នីយ​ដ្ឋាន​ខា​រ៉ា​អូ​ខេ​ធាន​អាន​ម៉ិន​ផ្អើល​ឆោ​ឡោ​ស្លាប់​ស្ត្រី​គិត​លុយ​ម្នាក់​

Posted: 11 Aug 2011 12:17 AM PDT

ស្រ្តីដែលស្លាប់ក្នុងហេតុការណ៍
រាជធានីភ្នំពេញ​​ ៖ ​​​អគ្គិភ័យ​​​បាន​ឆាបឆេះ​​​បន្ទប់ភោជនីយដ្ឋាន​​​​ខារ៉ាអូខេ ​​ហុយផ្សែង​​​ខ្មួល​ខ្មាញ់​​ បង្ក​ឱ្យមានការ​​​ភ្ញាក់​ផ្អើល​​​​​ឆោឡោ ​កាលពី​វេលាម៉ោង​​​១១​និង​​២០នាទី​ព្រឹកថ្ងៃទី​​​១១ សីហា ​​២០១១ ស្ថិតនៅ​​តាមបណ្តោយផ្លូវ​​​លេខ​​២៥២ សង្កាត់​ចតុមុខ ​​ខណ្ឌដូនពេញ ។

គន្លឹះណែនាំ​សម្រាប់​ការស្វែងយល់មុនពេលទិញអចលនទ្រព្យ

Posted: 11 Aug 2011 12:15 AM PDT


ការស្វែងរកទិញគេហដ្ឋានដែលល្អ និង​ប្រកប​ដោយផាសុកភាពទៅតាម​បំណងប្រាថ្នា​គឺ​ជាបញ្ហាដ៏ពិបាក​មួយ​សម្រាប់​ លោកអ្នក។ ខាង​ក្រោមនេះគឺ​ជាគន្លឹះ​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​ស្វែង​យល់​ ៖ ១-ទិញគេហដ្ឋាន​ទៅតាមបំណងប្រាថ្នា លោក Ismail និយាយថា ដំបូង​អ្នក​ទិញ ត្រូវ​តែប្រាកដថា ​គេហដ្ឋានបែបណាដែល​លោក អ្នកកំពុង​ស្វែងរកទិញ និងទីកន្លែងណា​ដែល​ចង់​រស់នៅ ហើយមានតម្លៃ​សមរម្យទៅនឹងការ​គ្រោងទុក ។ ជា​ពិសេស ​​អ្នកទិញត្រូវ​តែ​​ប្រុងប្រយ័ត្នខ្ពស់ទៅលើតម្លៃ​ទីផ្សារអចន​ទ្រព្យ​នៅ​ពេល​ ចាប់ផ្តើមវាយ​តម្លៃ​ ។ ប្រសិនបើទិញ​អចលនទ្រព្យ​នោះក្នុងតម្លៃខ្ពស់ លោកអ្នក​ប្រឈម​​នឹង​ការ​ខាត​បង់​ថវិកា​ច្រើន​នៅ​ពេល​តម្លៃ​ទីផ្សារធ្លាក់​ ចុះ។ ២-កុំរួញរាក្នុងការពិភាក្សាលើតម្លៃ នៅក្នុងចំណុចនេះ អ្នកទិញ​ត្រូវតែ​ចរចា​គ្នា​ចំពោះតម្លៃ​ចាំបាច់ នៅពេល​ដែល​យើង​ដឹងថា​ អ្នកលក់ត្រូវការលក់អចលន​ទ្រព្យ​របស់​គាត់​ប្រញាប់ តែយើងត្រូវ​មាន​ហេតុ​ផល​ និង​ពិនិត្យពីទីតាំងដែលយើងកំពុងស្វែងរកទិញ ។

ទ​ទួល​​ទាន​​សម្ល​កា​រី​​អាច​​ជួយ​​ព្យា​​បាល​​​រលាក​​សន្លាក់​​កែង​​ដៃ​​

Posted: 11 Aug 2011 12:07 AM PDT

រមៀតជាសារធាតុយ៉ាងសំខាន់នៅក្នុងសម្លការី
ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ទទួល​ទាន​សម្ល​ការី​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សន្លាក់​កែង​ដៃ​ព្រម​ ទាំង​ការ​ឈឺ​ចាប់​តាម​សរសៃ​ពួរ។ រមៀត​ដែល​ជា​គ្រឿង​ផ្សំ​សំ​ខាន់​នៅ​ក្នុង​សម្ល​ការី​ជា​ពិសេស​ការី​របស់​ ឥណ្ឌា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​រលាក​សន្លាក់​នានា ។

ប្រជាពល​រដ្ឋ​​​នៅឃុំ​​​ដាក់​ដាំ​​​ព្រួយបារម្ភ​​​ពី​រណ្តៅ​ជីករ៉ែ

Posted: 11 Aug 2011 12:04 AM PDT

រណ្តៅជីកយករ៉ែ
ខេត្ត​មណ្ឌល​គិរី ៖ ​​​​ប្រជាពល​រដ្ឋ​​​ជាជន​ជាតិ​ដើម​​​ភាគ​តិច​​រស់នៅ​​ឃុំ​ដាក់ដាំ ​ស្រុកអូររាំង​​ បាន​អំពាវនាវ​ដល់​អាជ្ញាធ​រឱ្យ​ជួយពិនិត្យ​មើល​​​ការ​ជីក​រុករក​​រ៉ែ​របស់​ ក្រុមហ៊ុន​​​មិន​គោរព​​​តាម​កិច្ច​សន្យា​​​​ដែលបានធ្វើ​​ជាមួយ​ប្រជា​ពល​ រដ្ឋ​​​​រួច​មក​ហើយ​នោះ ។ ​​តាមប្រភព​ពី​ប្រជា​​សហគមន៍​​​​បាន​ឱ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​នេះ​ក្រុម​ហ៊ុន​​រុករក​រ៉ែ​​មួយ​​​ចំនួន​កំពុង​​ធ្វើ​​​​

សម្តេច​ហេង សំ​រិន ប្រ​ធាន​រដ្ឋ​សភា​ជួបសវនា​ការ​ជា​មួយ​តំណាង​ក្រុម​ហ៊ុនចិន

Posted: 10 Aug 2011 11:43 PM PDT

ក្នុងកិច្ចពិភាក្សារបស់​សម្តេច​ហេង​​ សំរិន
រាជធានី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​១១ សី​ហា សម្តេច​អគ្គ​ម​ហា​ព​ញា​ចក្រី​ហេង សំ​រិន ប្រ​ធាន​រដ្ឋ​សភា បាន​អនុញ្ញាត​ឱ្យ​តំណាង​ក្រុម​ហ៊ុនលី​ យេ​ រ៉ាប់​ប៊ើរ​​ខូ​អិល​ធី​ឌី​របស់​សាធារណរដ្ឋ​មានិត​ចិនចំនួន​៩​នាក់ ដឹក​នាំ​ដោយ​លោក​កៅ​ ហុង​ស៊ិន​​ នាយក​ក្រុម​ហ៊ុន​ចូល​ជួប​សវ​នា​ការ​នៅ​វិមាន​រដ្ឋ​សភា​។​ សម្តេច​ហេង​ សំរិន​ មាន​ប្រ​សាសន៍​ថា

សមត្ថកិច្ច​ចម្រុះត្រួតពិនិត្យ​​​យាន​យន្ត​​ដែល​បើកបរ​​ខុស​បទដ្ឋាន​បច្ចេកទេស

Posted: 10 Aug 2011 11:35 PM PDT

ការត្រួតពិនិត្យរថយន្ត
ខេត្ត​តាកែវ​​៖ មន្ត្រី​ចម្រុះ​មាន​​មន្ទីរសាធា​រណ​​ការ​​និង​ដឹកជញ្ជូន​​​ខេត្ត​​​ ប៉ូលិស​​ចរាចរខេត្ត​ ​ និង​ប៉េអឹម​ ​​​ក្នុង​​រយៈ​ពេល​​​២​ថ្ងៃ​​​​ គឺថ្ងៃទី​៨ និងទី៩​​សីហា​ កន្លង​ទៅ​នេះ បាន​ចុះ​​ត្រួត​ពិនិត្យ​​​យាន​យន្ត​​​​ផ្ទុក​​​ទំនិញ​​​សំពីង​សំពោង​​និង​ ខុស​បទដ្ឋាន​​បច្ចេក​ទេស​​តទ្រុង​ថែម​ភ្លៅ​​​ដែល​បាន​​បើក​បរ​នៅលើ​ផ្លូវ​​​ សាធារណៈ​ ។​

ចាប់ខ្លួន​ជនសង្ស័យ​បី​នាក់​ចោទ​ប្រកាន់​ពី​បទ​លួច​ដោយ​ប្រើ​ហិង្សា​

Posted: 10 Aug 2011 11:35 PM PDT

ជនជាប់ចោទទាំង៣នាក់
ខេត្តព្រះសីហនុ ៖ យុវជន​៣​នាក់​ដែល​ជាប់​សង្ស័យ​ពី​បទលួច​ដោយប្រើ​ហិ​ង្សា​បានត្រូវ​ សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ សីហា នៅ​ក្រុម​ទី​៨ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ។ លោក​ម៉េ​ង ច​ន្ថា អធិការរង​នគរបាល​ក្រុង​ព្រះ​សីហនុ​បានឱ្យ​ដឹង​ថា យុវជន​ទាំង​៣​នាក់​​នេះ​ គឺ​ជា​ក្រុម​លួច​ និងវាយ​អ្នក​ដទៃ​យក​លុយ​ប្រចាំ​ភូមិ​ថ្មី​

ចិនចេញ​​បទ​បញ្ជា​​ឱ្យ​រថភ្លើង​​ល្បឿន​លឿន​បើកបរ​ក្នុង​ល្បឿន​យឺត

Posted: 10 Aug 2011 11:25 PM PDT

រថភ្លើងល្បឿនលឿននៅចិន
ទីភ្នាក់ងារ​​​ព័ត៌​មាន​បរទេ​ស​បានចេញផ្សាយ​ដោយ​យោង​​លើ​របាយ​ការណ៍​របស់​ ទីភ្នាក់​ងារ​ស៊ីន​ហួថា ​រដ្ឋា​ភិបាល​​ចិន​បាន​​ចេញ​បញ្ជា​ឱ្យ​រថភ្លើង​​ល្បឿន​លឿន​ដំណើរការ​​សេវា​ កម្ម និង​​បើក​បរ​​ក្នុង​ល្បឿន​យឺត​ជាង​ប្រក្រតី ។ គួរបញ្ជាក់ថា ​ល្បឿន​ដែល​ត្រូវកាត់​បន្ថយ​នា​ពេល​បច្ចុ​ប្បន្ន​មិន​ទាន់​កំណត់​ជា​តួ​លេខ​គីឡូ​ម៉ែត្រ ​ក្នុងមួយ​ម៉ោង​​ច្បាស់​

រដ្ឋសភា​ចូលរួម​​​មរណ​ទុក្ខ​​​​ក្រៀម​ក្រំ​ចំពោះ​​លោកជំទាវញ៉ែម សុផានី ភរិយា​លោក​ងួន ញ៉ិល ​អនុប្រធានទី​​១ រដ្ឋសភា​ទទួលមរណភាព

Posted: 10 Aug 2011 11:24 PM PDT

​​លោក​ជំទាវ ងួន ញ៉ិល ​​នាម​ដើម​ញ៉ែម ​សុផានី
រាជធានីភ្នំពេញ​​ ៖ ​​លោកឡេង ប៉េង​ឡុង អគ្គលេខាធិការ​​នៃអគ្គ​លេខាដ្ឋាន​រដ្ឋសភា ​​កាល​ពី​ថ្ងៃទី​​១០ សីហា ​​២០១១ ​បានធ្វើសេចក្តី​​​​ជូន​ដំណឹង​​​ជាសាធារណ​​​​ៈ​ថា​ ​អគ្គលេខាធិការ​​​ដ្ឋាន​​រដ្ឋ​សភា ​​មានទុក្ខ​​ដ៏ក្រៀមក្រំ​​​ដោយ​​លោក​ជំទាវ ងួន ញ៉ិល ​​នាម​ដើម​ញ៉ែម ​សុផានី ​​បានទទួលអនិច្ច​កម្ម​​កាលពីថ្ងៃពុធ ទី​១០ សីហា ​២០១១ វេលា​ម៉ោង​​​​​១០​និង​​១៣នាទី​ព្រឹកក្នុង​ជន្មា​យុ​​​៦៦​ឆ្នាំ ​ដោយ​រោគាពាធ​។​

ក្រសួង​​​ទេសចរណ៍​បិទ​សិក្ខាសាលា​​ផ្សព្វផ្សាយការ​​​​​​ហាម​ជក់​បារី​នៅ​កន្លែង​ធ្វើ​ការ​

Posted: 10 Aug 2011 11:20 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ​​ ៖ ​នៅ​ទីស្តីការ​ក្រសួង​​​ទេស​ចរណ៍​​​​កាលពីថ្ងៃទី​១០ សីហា ​មានរៀបចំ​ពិធី​បិទ​​សិ​ក្ខា​សាលា​​ផ្សព្វផ្សាយ​ការ​​ហាម​​ជក់បារី​នៅ​​ កន្លែង​ធ្វើការ​​ និង​មូលដ្ឋាន​​​អាជីវកម្មទេស​ចរណ៍ ក្រោម​អធិប​តីភាព​លោក​ហា សារុន​ ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​​ទេសចរណ៍​។​ លោកហោ សារុន បានថ្លែង​ថា ​ដោយមាន​ការ​​​​​សហការយ៉ាង​

គន្លឹះ​​ដើម្បី​កាត់​បន្ថយ​ការចំណាយ​នៅពេល​​ធ្វើ​ដំណើរ

Posted: 10 Aug 2011 09:19 PM PDT


មនុស្សគ្រប់រូបតែងតែធ្វើដំណើរហើយ​ការ​ធ្វើដំណើរទាំងនោះគឺពិតជាត្រូវការ​ ចំណាយ ។ ដើម្បីកាត់បន្ថយការចំណាយ។ ខាង​ក្រោមនេះ​គឺជាគន្លឹះដែល​លោក​អ្នក​គួរ​គិត​មុន​ពេលដំណើរ៖ ១-គិតពីទីកន្លែងទិញសម្ភារដែលនៅជិតផ្ទះ ៖ ប្រសិនបើអាចទិញសម្ភារក្នុងហាងដែល​នៅ​ក្បែរលំនៅឋានរបស់លោកអ្នកបាន​ លោក​អ្នក​មិន​ចាំបាច់​ទៅទិញ​នៅ​ហាង​ឆ្ងាយទេ ព្រោះនាំឱ្យ​លោកអ្នកចំណាយថវិកាក្នុងការធ្វើដំណើរ និងខាតបង់ពេលវេលាទៀត​ផង​ ។ ២-ធ្វើដំណើរដោយថ្មើរជើងទៅកាន់ចំណត​រថយន្តក្រុងឬស្ថានីយរថភ្លើង៖ លោកអ្នកគួរ​ធ្វើដំណើរដោយថ្មើរជើងទៅកាន់ចំណតរថយន្ត​ក្រុង​ ឬស្ថានីយរថភ្លើង ប្រសិនបើនៅជិត​លំនៅ​ឋាន ព្រោះលោកអ្នកចំណេញទាំងថវិកា និង​ទទួលបានសុខភាពល្អផងដែរ។

មហាក្សត្រថៃជម្រុញរដ្ឋាភិបាលថ្មីធានាសុខសន្តិភាព និង​ធ្វើ​ការ​​ស្មោះ​ត្រង់​តាម​ពាក្យ​សន្យា​

Posted: 10 Aug 2011 09:11 PM PDT

លោកស្រីយីងឡាក់​ ពេលចូលគាល់ព្រះមហាក្សត្រថៃ
មហាក្សត្រថៃ Bhumibol Adulyadej ដែល​មានព្រះជន្ម៨៣វស្សា បានជម្រុញ​ឱ្យ​លោក​ស្រីនាយករដ្ឋមន្ត្រីថ្មីយីងឡាក់ ស៊ីណាវ៉ាត្រា​ និង​​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល របស់​​គាត់​​ធ្វើ​យ៉ាង​​ណា​​ធានា​​ឱ្យ​បាននូវសុខសន្តិភាពក្នុងប្រទេសជាតិ​ ស្របពេលដែលពិភព លោកកំពុងធ្លាក់ចូលក្នុង​ភាព​ច្របូកច្របល់​។

ត្រី​បា​ឡែន​និយម​ស្តាប់​តន្ត្រី​ដូ​ចមនុស្ស

Posted: 10 Aug 2011 09:04 PM PDT

ត្រីបាឡែនដែលងាប់
តាម​ព័ត៌​មាន​ផ្សាយ​ថា ត្រី​បា​ឡែន «​បេ​លូ​ហ្គា»​ស្ថិត​ក្នុង​ឧ​ទ្យាន​សត្វ​មួយ​កន្លែង​​ក្នុង​រដ្ឋ​ខុន​ណេក​ទី ​​កាត់ ​សហ​រដ្ឋ​​អា​មេរិក​កំពុង​ក្លាយជា​ចំណាប់​អារម្មណ៍​​របស់​អតិ​ថិ​ជន​។ ពួក​គេបាន​នាំ​គ្នា​​​បើក​ទស្ស​នា​រូប​ភាព​​តាម​រយៈ​ខ្សែ​អាត់​វី​ដេ​ អូក្នុង​អំឡុង​ពេល​ត្រី​បេ​លូ​ហ្គា​បង្ហាញ​​​អា​ការស្ងប់​ស្ងាត់​នៅ​ស្ងៀម​ ខាង​មុខ​​ទូ​ត្រី​ក្នុង​ឧ​ទ្យាន​សត្វបង្ហាញ​​ការ​ស្តាប់​

ស្ត្រី​សិច​ស៊ី​នៅ​អា​ហ្សង់​ទីន​ដើរ​បង្ហាញ​ម៉ូដ

Posted: 10 Aug 2011 09:03 PM PDT

ការដើរបង្ហាញម៉ូដ
បណ្តា​តារា​ម៉ូដ​នៅ​ក្នុង​សម្លៀក​បំពាក់​ប្រ​ចាំ​​រដូវ​​ស្លឹក​ឈើ​លាស់​ និង​រដូវ​ក្តៅ​២០១១-២០១២ របស់​ក្រុម​ហ៊ុន «​ហួ​ណា ដេ​​ អា​ហ្គោ» កំពុង​ដើរ​បង្ហាញម៉ូដ​លើ​វេ​ទិ​កា​ប្រ​ចាំ​សប្តាហ៍​ក្នុង​ទី​ក្រុង​ប៊ុយ​ណូស៊ែ​ ប្រ​ទេស​អា​ហ្សង់​ទីន​។​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​រដូវកាល​នី​មួយៗ​នៅ​តំ​បន់​អឺរ៉ុប ​​គេ​តែង​​ប្រ​ទះ​ឃើញ​មាន​ការ​បង្ហាញ​ឈុត​សម្រាប់​ស្វា​គមន៍​​រដូវ​

រថ​យន្ត​​តេ​ឡេ​កុំ​ម៉ង់​​ជួយ​​សង្គ្រោះ​ជីវិត​​ទាហាន​​អាមេរិក​​6​នាក់​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន​​

Posted: 10 Aug 2011 08:50 PM PDT


រថ​យន្ត​តេឡេ​កុំ​ម៉ង់​តូច​មួយ​បាន​ជួយ​សង្គ្រោះ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​នូវ​ជីវិត​របស់​ទាហាន​អាមេរិក​៦​នាក់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​។ របស់​ក្មេង​លេង​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អ្នក​បំភ្លឺ​ផ្លូវ​សម្រាប់​រាវ​រក​គ្រាប់​បែក​ដែល​ដាក់​នៅ​តាម​ចិញ្ចើម​ថ្នល់​។ កាល​ពី​ឆ្នាំ​២០០៧​ទាហាន​អាមេរិក​ម្នាក់​ឈ្មោះ​ CHRISTOPHER FESSENDEN បច្ចុប្បន្ន​ស្ថិត​នៅ​អាហ្វ​ហ្គា​នី​ស្ថាន

កូកាកូឡា​ផលិត​​ស្រា​បៀដែល​​គ្មាន​ជាតិ​អាល់​កុល​

Posted: 10 Aug 2011 08:46 PM PDT

​​ស្រា​បៀដែល​​គ្មាន​ជាតិ​អាល់​កុល​
ក្រុម​ហ៊ុន​ភេសជ្ជៈ​អាមេរិក​កូកា​កូឡា​ទើប​បង្ហាញ​ពី​ផលិត​​ផល​ថ្មី​មួយ​របស់​ខ្លួន​គឺ​ស្រា​បៀរ​គ្មាន​ជាតិ​អាល់កុល​។ ដាក់​លក់​​នៅ​ក្រុង​ប៉ារីស​​ស្រា​បៀរ​ពិសេស​នោះ​​នឹង​អាច​វាទ​ទី​ផ្សារ​រហូត​ដល់​អឺរ៉ុប​ទាំងមូល​ក្នុង​ករណី​ទទួល​បាន​ជោគ​ជ័យ។ ស្រា​បៀរ​គ្មាន​ជាតិ​អាល់​កុល​នេះ​មាន​ឈ្មោះ​ថា TUMULT ដែល​នឹង​ចែក​ចាយ​នា​ពេល​​ខាង​មុខ​នេះ​តាម​កន្លែង​លក់​ចំនួន​៥០​ចំណុច​ក្នុង​ទី​ក្រុង​ប៉ារីស

ក្រុ​ម​អ្នក​ច្បាប់RULLបង្កើត​​​គេហទំព័រស្រាវជ្រាវ​​និងផ្សព្វ​ផ្សាយ​​​ច្បាប់

Posted: 10 Aug 2011 08:36 PM PDT

រាជធានីភ្នំពេញ ៖ ​​​ក្រុម​អ្នក​​ច្បាប់​មួយ​ក្រុម​នៃ​សា​កល​វិទ្យា​ល័យ​ភូមិន្ទ​​​ នីតិសាស្ត្រ​​​ និង​វិទ្យា​សាស្ត្រ​​​សេដ្ឋ​កិច្ច (RULL) មាន​មេធាវី ​​សាស្ត្រា​ចារ្យ​ច្បាប់​​ទីប្រឹក្សា​​ច្បាប់ ​​និង​​និស្សិត​ច្បាប់​​​បាន​សហការ​​​​​​គ្នា​បង្កើ​តជា​​គេហទំព័រ​​​ ស្រាវជ្រាវ​​​ និង​ផ្សព្វ​ផ្សាយ​​​​ច្បាប់​​​ដ៏ធំ​បំផុត​​​​មិនធ្លាប់​​មាន​នៅកម្ពុជា ។ ​​លោក គង់​ តាំងម៉េង

ជន​ដៃ​ដល់​ដើរ​កាត់​ភ្លើង​គ្មាន​ការ​ភ័យ​ខ្លាច

Posted: 10 Aug 2011 08:35 PM PDT

មនុស្សដើរ​កាត់ភ្លើង
អ្នក​បង្ក​ហេតុ​ម្នាក់​ដើរ​កាត់​​ភ្លើង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​មាន​ការ​រីក​រាយដែល​ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅទី​ក្រុង​លី​វើ​ភូល​ ប្រទេស​អង់​គ្លេស​ កាល​ពី​ថ្ងៃ​ទី​៩​ សី​ហា​កន្លង​ទៅ​។​ បច្ចុប្បន្ន​ហេតុ​ការណ៍​ចលា​ចល​ដ៏​​ធំ​បំ​ផុតនេះ​កំពុង​កើត​ឡើង​នៅអង់​ គ្លេសក្នុងទី​ក្រុង​​ឡុង និង​កំពុង​រីក​រាល​ដាល​នៅ​តាម​ទី​ក្រុង​

ប្រជាពលរដ្ឋ​​​នៅ​ភូមិ​ព្រែកទប់ ក្រុង​ព្រះ​សីហនុ តវ៉ាបិទ​​​ផ្លូវជាតិលេខ​​៤ អាជ្ញាធរ​​កំពុង​​សម្របសម្រួល​

Posted: 10 Aug 2011 08:34 PM PDT

ទិដ្ឋភាពបិទផ្លូវជាតិលេខ៤របស់ប្រជាពលរដ្ឋ
​ខេត្តព្រះសីហនុ​​​ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​ជាង​​១០០​នាក់ ​បាន​ជួបជុំ​​គ្នា​ធ្វើ​ការតវ៉ា​​បិទផ្លូវ​ជាតិ​លេខ​​​​៤ កាលពីវេលាម៉ោង​​​៨ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ សីហា ២០១១ នៅភូមិ​​​​​២ សង្កាត់លេខ​១ ក្រុង​ព្រះ​សីហនុ ខាងកើត​​ផ្សារ​ឃ្លាំង​លើ ក្បែរ​សាលា​បឋម​សិក្សា-អនុវិទ្យា​ល័យ​ហ៊ុន សែន ឃ្លាំងលើ ប្រយោជន៍​​ដើម្បីទាមទារ​​​ឱ្យអាជ្ញាធរ​​​​ធ្វើ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!