The Phnom Penh Post - KHMER: “ព្យុះ​រន្ទះ​វាយ​ប្រហារ​ភូមិ​ដ្ឋាន​អ្នក​សៀមរាប ៧​នាក់​របួស” plus 9 more

The Phnom Penh Post - KHMER: “ព្យុះ​រន្ទះ​វាយ​ប្រហារ​ភូមិ​ដ្ឋាន​អ្នក​សៀមរាប ៧​នាក់​របួស” plus 9 more


ព្យុះ​រន្ទះ​វាយ​ប្រហារ​ភូមិ​ដ្ឋាន​អ្នក​សៀមរាប ៧​នាក់​របួស

Posted: 08 Aug 2011 03:22 AM PDT

សៀមរាបៈ មនុស្ស​ចំនួន ៧​នាក់ នៅ​ឃុំ​ផ្សេងៗ​គ្នា​ក្នុង​ខេត្ត​សៀមរាប បាន​ទទួល​រង​របួស​ នៅ​ក្នុង​អំឡុង​ពេល​មាន​រន្ទះ​បាញ់ និង​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​ក្លា​មួយ​កាល​ពី​ចុង​សប្តាហ៍​មុន។

បិសាច​ក្រហម​ផ្តួល​ក្រុម​ Man City ក្នុង​លទ្ធផល​ ៣-២

Posted: 08 Aug 2011 02:47 AM PDT

110808_b03

ឡុងដ៍ៈ ក្រុម បិសាច​ក្រហម Manchester United បាន​វាយ​បក​វិញ​ក្នុង​តង់​ទី​២ ដើម្បី​ផ្តួល​ក្រុម Manchester City ក្នុង​លទ្ធផល ៣-២ សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ Community Shield នៅ​ឯ​កីឡ​ដ្ឋាន​ Wembley កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​កន្លង​មក។

រដ្ឋាភិបាល​កាត់​ដី​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព

Posted: 08 Aug 2011 02:38 AM PDT

សៀមរាបៈ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​កាត់ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ទំហំ​ ២៨ ៣២០ ​ហិកតា ដែល​ស្ថិត​នៅ​ក្នុងខេត្ត​ឧត្ត​រមាន​ជ័យ​ ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះវិហារ​ ដាក់​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ សម្រាប់​ជួល ឬ​ផ្តល់​សម្បទាន ដើម្បី​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ និង​ដំណាំ​ក​សិ​-​ឧស្សា​ហកម្ម​។

កម្ពុជា​មាន​សហ​គ្រាស​ទាំង​តូច​ទាំង​ធំ​ជាង​៥​សែន

Posted: 08 Aug 2011 02:15 AM PDT

ភ្នំពេញៈ កម្ពុជា​មាន​សហ​គ្រាស​សរុប​ចំនួន ៥០៣ ០០៨ នៅ​ទូទាំង​ប្រទេស នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ សណ្ឋាគារ​កាំបូឌីយ៉ាណា  អំពី​លទ្ធ​ផល​បណ្ដោះ​អាសន្ន​នៃ​ជំរឿន​សហ​គ្រាស​នៅ​កម្ពុជា​ឆ្នាំ​២០១១។

G20 ប្តេជ្ញា​ចាត់​វិធានការ​ចាំ​បាច់​សម្រាប់​ស្រោច​ស្រង់​សេដ្ឋកិច្ច

Posted: 08 Aug 2011 01:22 AM PDT

ប៉ារីសៈ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទាំង ២០ (G20) បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រមុខ​ហិរញ្ញវត្ថុ និង​ធនាគារ​កណ្តាល​របស់ G20 នឹង​ចាត់​វិធានការ​​ចាំ​បាច់​ទាំង​អស់ ដើម្បី​គាំ​ទ្រ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ កំណើន​សេដ្ឋកិច្ច និង​សាច់​ប្រាក់​ងាយ​ស្រួល នៅ​ក្នុង​មធ្យោបាយ​សម្រប​សម្រួល​មួយ។

ប៉ូលិស​អង់គ្លេស​ចាប់​ខ្លួន​មនុស្ស​ជាង​១០០​នាក់​នៅ​ទីក្រុង​ឡុងដ៍

Posted: 08 Aug 2011 12:59 AM PDT

110808_b01

ឡុងដ៍ៈ ប៉ូលិស​អង់គ្លេស បាន​ចាប់​ខ្លួន​មនុស្ស​ជាង ១០០​នាក់ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ នៅ​ទីក្រុង​ឡុងដ៍ បន្ទាប់​ពី​បណ្តា​ហាង​ទំនិញ​នានា ត្រូវ​បាន​លួច​យក​របស់​របរ​ ហើយ​មន្ត្រី​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នៅ​អំឡុង​យប់​ទី​ពីរ នៃ​អំពើ​ហិង្សា​មួយ ដែល​កើត​ឡើង​ក្រោយ​ពី​​មាន​អំពើ​ឥត​សណ្តាប់​ធ្នាប់​ដ៏​អាក្រក់​បំផុត​នៅ​ ក្នុង​រាជ​ធានី​នេះ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

តុលាការ​នឹង​ប្រកាស​សាល​ក្រម​ប្រឆាំង​បុរស​តួគីនៅ​ចុង​ខែ​នេះ

Posted: 08 Aug 2011 12:36 AM PDT

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាល​ក្រម​ប្រឆាំង​នឹង​បុរស​ជន​ជាតិ​តួគី​ម្នាក់ និង​ភរិយា​ជា​ជន​ជាតិ​ខ្មែរ​របស់​គេ នៅ​ចុង​ខែ​នេះ បន្ទាប់​ពី​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

តុលាការ​បើក​សវនាការ​ជម្រះ​ក្តី​គ្រឿង​ញៀន​ពាក់​ព័ន្ធ​មនុស្ស​៦​នាក់

Posted: 08 Aug 2011 12:25 AM PDT

ភ្នំពេញៈ មនុស្ស ៦​នាក់ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​ ២​នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​បើក​អង្គ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​រាជ​ធានី​ភ្នំពេញ។

យុវជន​៦​នាក់​ចាប់​ទោស​ពី​១​ដល់​២​ឆ្នាំ

Posted: 08 Aug 2011 12:15 AM PDT

ភ្នំពេញៈ យុវ​និស្សិត​ចំនួន ៦​នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ សម្រេច​ដាក់​ទោស​ពី ១​ឆ្នាំ​ទៅ ២​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន។

កាសែត​ចិន៖ វិបត្តិ​បំណុល​អាមេរិកគំរាម​កំហែង​ដល់​សេដ្ឋកិច្ច​សកល

Posted: 07 Aug 2011 09:22 PM PDT

ប៉េកាំងៈ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្លូវការ​ចិន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហ​រដ្ឋ​អាមេរិក និង​អឺរ៉ុប ត្រូវ​តែ​ប្រមូល​ផ្តុំ​ឆន្ទៈ​នយោបាយ ដើម្បី​កម្ចាត់​វិបត្តិ​បំណុល​របស់​ពួក​គេ ឬ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច នឹង​ទទួល​រង​ការ​គំរាម​កំហែង។ ការ​លើក​ឡើង​បែប​នេះ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​សម្ពាធ​ធ្លាក់​មក​លើ​ទីក្រុង​ប៉េកាំង ដោយ​សារ​តែ​ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​អាមេរិក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!