The Phnom Penh Post - KHMER: “ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ថៃ​រហូត​ហើម​ស្អុយ​រលួយ” plus 9 more

The Phnom Penh Post - KHMER: “ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ថៃ​រហូត​ហើម​ស្អុយ​រលួយ” plus 9 more


ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ថៃ​រហូត​ហើម​ស្អុយ​រលួយ

Posted: 07 Aug 2011 02:28 AM PDT

ប៉ៃលិនៈ សាក​សព​ហើម​ស្អុយ​រលួយ​របស់​បុរស​ខ្មែរ​ម្នាក់ ដែល​អាជ្ញាធរ​អះ​អាង​ថា​បាន​ស្លាប់​ចំនួន ៤ ថ្ងៃ​មក​ហើយ​នោះ ត្រូវ​បាន​តម្រួត​ថៃ​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​ខ្មែរ​កាល​ពី​ថ្ងៃ​សុក្រ  ទី០៥ ខែ​សីហា ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

មេដឹកនាំ​ហិរញ្ញវត្ថុ G7 ឯកភាព​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ស្អែក

Posted: 07 Aug 2011 02:04 AM PDT

តូក្យូៈ ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ៧ (G7) បាន​ឯកភាព​រៀប​ចំ​​កិច្ច​ប្រជុំ​​តាម​ទូរស័ព្ទ​ជា​បន្ទាន់​មួយ​នូវ​បណ្តា​ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល នៅ​ថ្ងៃ​ចន្ទ​ស្អែក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ​ រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ។

ថៃ​បាញ់​ខ្មែរ​ម្នាក់​របួស​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ

Posted: 07 Aug 2011 01:49 AM PDT

ឧត្តរមានជ័យៈ ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម ៨​នាក់ ដែល​លួច​ចូល​ទៅ​កាប់​ឈើ​គ្រញូង​តាម​ព្រំ​ដែន​កម្ពុជា-ថៃ ត្រូវ​បាន​តម្រួត​ថៃ បាញ់​ឲ្យ​រង​របួស និង​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ។

ឪពុក ម៉ៃឃើល ជែក​សុន មក​ស្រុក​ខ្មែរ​ស្ងាត់ៗ

Posted: 07 Aug 2011 01:08 AM PDT

110807_b03

ភ្នំពេញៈ លោក ចូ ជែក​សុន (​Joe Jackson) ឪពុក​បង្កើត​របស់​ស្តេច​ចម្រៀង​ប៉ុប លោក ម៉ៃឃើល ជែក​សុន បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​យ៉ាង​ស្ងៀម​​ស្ងាត់​កាល​ពី​ថ្ងៃ​ទី​ ៣ ខែ​សីហា​កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​លោក​បាន​ប្រាប់​ថា វត្ត​មាន​របស់​លោក​មក​កាន់​កម្ពុជា​នេះ គឺ​ដើម្បី​មក​ជួប​មិត្ត​ភ័ក្តិ​របស់​លោក។

ទឹក​ជំនន់​នៅ​ថៃ​ផ្តាច់​ជីវិត​មនុស្ស​២០​នាក់

Posted: 07 Aug 2011 12:47 AM PDT

បាងកកៈ មនុស្ស​សរុប ២០​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ១១​​នាក់​រង​របួស និង​ម្នាក់​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់​ដ៏​ធំ​មួយ ដែល​បាន​វាយ​ប្រហារ​ខេត្ត​ចំនួន ២០ ភាគ​ច្រើន​នៅ​ភាគ​ខាង​ជើង និង​ភាគ​ឦសាន​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​មក។ នេះ​យោង​តាម​នាយក​ដ្ឋាន​បង្ការ និង​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​របស់​ក្រសួង​មហា​ផ្ទៃ​ថៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ។

អាភីស៊ីត​បន្ត​ដឹកនាំ​គណ​បក្ស​ប្រជាធិបតេយ្យ

Posted: 07 Aug 2011 12:41 AM PDT

បាងកកៈ គណ​​បក្ស​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ បាន​ជ្រើស​តាំង​លោក អាភីស៊ីត វេចាជីវ៉ា ធ្វើ​ជា​មេដឹកនាំ​របស់​គណ​បក្ស​នេះ​ត​ទៅ​ទៀត បើ​ទោះ​បី​អតីត​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា​ក៏​ដោយ។

កម្មករ​ជាង​២០០​នាក់​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ និង​សាំង

Posted: 06 Aug 2011 11:52 PM PDT

ភ្នំពេញៈ កម្មករ​និយោជិត​ជាង ២០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ បន្ទាន់ ដើម្បី​បញ្ចុះ​តម្លៃ​ប្រេង​សាំង ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ផ្សេងៗ ឡើង​ថ្លៃ​ជា​លំដាប់។

ណាតូ​កំពុង​ស៊ើប​អង្កេត​ករណី​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​នៅ​អាហ្វហ្គានីស្ថាន

Posted: 06 Aug 2011 11:37 PM PDT

កាប៊ុលៈ កង​កម្លាំង​បរទេស​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​អាទិត្យ​នេះ កំពុង​តែ​ស៊ើប​អង្កេត​​លើ​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ត្រូវ​បាន​គេ​បាញ់​ទម្លាក់ ដោយ​បាន​សម្លាប់​ទាហាន​អាមេរិក ៣០​នាក់ ទាហាន​អាហ្វហ្គានីស្ថាន ៧​នាក់ និង​អ្នក​បក​ប្រែ​ម្នាក់ នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ដ៏​មហន្តរាយ​បំផុត​នេះ​សម្រាប់​កង​ទ័ព​បរទេស​នេះ​នៅ ​ក្នុង​ប្រតិបត្តិការ​មួយ​ទសវត្សរ៍។

មេដឹកនាំ​ពិភព​លោក​នឹង​ពិភាក្សា​អំពី​វិបត្តិ​បំណុល

Posted: 06 Aug 2011 11:13 PM PDT

តូក្យូៈ ក្រុម​អ្នក​រៀប​ចំ​គោល​នយោបាយ​ពិភព​លោក កំពុង​តែ​កោះ​ហៅ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​បំណុល​នៅ​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ដែល​កំពុង​តែ​បង្ក​ឲ្យ​មាន​អស្ថិរភាព​ទីផ្សារ និង​កំពុង​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ថា បណ្តា​ប្រទេស​អ្នក​នៅ​លើ​ពិភព​លោក នឹង​រអិល​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ម្តង​ទៀត។

កម្មករ​ជាង​២០០​នាក់​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ និង​សាំង

Posted: 06 Aug 2011 10:04 PM PDT

110807_b02

ភ្នំពេញៈ កម្មករ​ជាង ២០០​នាក់ មក​ពី​បណ្តា​រោង​ចក្រ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​សួន​សេរីភាព ដោយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​​កាត់​បន្ថយ​ពន្ធ​ប្រេង​សាំង ឬ​ផ្អាក​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​ប្រេង​ជា​បណ្តោះ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​នានា​នៅ​លើ​ទីផ្សារ​ធ្លាក់​ចុះ​មក​វិញ ខណៈ​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ និង​ទំនិញ​លើ​ទីផ្សារ​ដ៏​ខ្ពស់ បាន​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​កាន់​តែ​យ៉ាប់​យឺន​ឡើងៗ។

 

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!