The Phnom Penh Post - KHMER: “ប្រកាស​អាសន្ន​ដល់​ពលរដ្ឋ​រស់​តាម​ដង​ទន្លេង​មេគង្គ​លើ” plus 9 more

The Phnom Penh Post - KHMER: “ប្រកាស​អាសន្ន​ដល់​ពលរដ្ឋ​រស់​តាម​ដង​ទន្លេង​មេគង្គ​លើ” plus 9 more


ប្រកាស​អាសន្ន​ដល់​ពលរដ្ឋ​រស់​តាម​ដង​ទន្លេង​មេគង្គ​លើ

Posted: 09 Aug 2011 03:43 AM PDT

ក្រចេះ, ស្ទឹងត្រែងៈ ជំនន់​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ នឹង​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​នៅ​ក្នុង​រង្វង់​បី​ទៅ​បួន​ថ្ងៃ​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​អង្គារ​នេះ។

ដាក់​ទោស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ព្រោះ​រួម​ភេទ​ជា​មួយ​អនីតិ​ជន

Posted: 09 Aug 2011 03:38 AM PDT

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាន​កាត់​ទោស​បុរស​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជា​មួយ​អនីតិ​ជន​កាល​ពី​ឆ្នាំ​២០០៩ នៅ​រាជ​ធានី​ភ្នំពេញ។

តុលាការ​ប្រកាស​ទោស​ជន​ល្មើស​គ្រឿង​ញៀន​១១​នាក់

Posted: 09 Aug 2011 03:27 AM PDT

ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាន​កាត់​ទោស​មនុស្ស ១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់​ ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​ចន្លោះ ១​លាន​រៀល ទៅ ១៣​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ភ្នំពេញ។

ធ្លាក់​យន្ត​ហោះ​ដឹក​ជញ្ជូន​នៅ​ភាគ​ខាង​កើត​រុស្ស៊ី​ស្លាប់​១១​នាក់

Posted: 09 Aug 2011 03:16 AM PDT

មូស្គូៈ យន្ត​ហោះ​ដឹក​ជញ្ជូន​មួយ​គ្រឿង បាន​ធ្លាក់​នៅ​តំបន់​កូលីម៉ា​ ស្ថិត​នៅ​ចុង​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស ១១​នាក់ បន្ទាប់​ពី​វា​បាន​បាត់​ខ្លួន​ចេះ​ពី​ផ្ទាំង​រ៉ាដា។ នេះ​ដោយ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RIA Nonosti ដែល​បាន​ដក​ស្រង់​សម្តី​របស់​មន្ត្រី​ដឹក​ជញ្ជូន​ម្នាក់។

ធនាគារ​ពិភព​លោក​បញ្ឈប់​ផ្តល់​កម្ចី​ដល់​កម្ពុជា​ព្រោះ​តែ​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ

Posted: 09 Aug 2011 02:49 AM PDT

110809_b09

ភ្នំពេញៈ ធនាគារ​ពិភព​លោក បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​បញ្ឈប់​ផ្តល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​ប្រទេស​កម្ពុជា​ហើយ ហើយ​នឹង​មិន​ចាប់​ផ្តើម​ផ្តល់​ប្រាក់​កម្ចី​ឡើង​វិញ​ទេ លុះត្រា​តែ​រដ្ឋាភិបាល​ប្រទេស​នេះ ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ដល់​មនុស្ស​រាប់​រយ​គ្រួសារ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​នៅ​ជុំ​វិញ​បឹង​មួយ​នៅ​ កណ្តាល​រាជ​ធានី​ភ្នំពេញ។

វៀតណាម​អនុញ្ញាត​ឲ្យ​នាំ​ចូល​មាស​បន្ថែម ខណៈ​តម្លៃ​ហក់​ឡើង​កប់​ពពក

Posted: 09 Aug 2011 02:12 AM PDT

110809_b08

ហាណូយៈ ធនាគារ​កណ្តាល​វៀតណាម បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​អនុញ្ញាត​ឲ្យ​បណ្តា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​នាំ​ចូល​មាស​ចំនួន ៥​តោន​ ដើម្បី​ជួយ​រក្សា​ស្ថិរភាព​ទីផ្សារ​ក្នុង​ស្រុក និង​ផ្គត់​ផ្គង់​តម្រូវ​ការ​រូបិយវត្ថុ​មាន​តម្លៃ​ក្នុង​ប្រទេស ខណៈ​តម្លៃ​មាស​បាន​ហក់​ឡើង​ដល់​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ណូដា​​ផ្អាក​ប្រកាស​បេក្ខភាព​សម្រាប់​ប្រជែង​យក​តំណែង​មេ​បក្ស

Posted: 09 Aug 2011 01:56 AM PDT

110809_b07

តូក្យូៈ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោក យ៉ូហ្ស៊ីហ៊ីកូ ណូដា បាន​ផ្អាក​ផែនការ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ នូវ​ការ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​តំណែង​ជំនួស​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្លាក់​ ប្រជា​ប្រិយភាព ណាអូតូ កាន់ ដោយ​លោក​លើក​ឡើង​ថា លោក​នឹង​ផ្តោត​អារម្មណ៍​សំខាន់​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលា​ចល​ ទីផ្សារ​ហិរញ្ញវត្ថុ​សកល​លោក។

សមាជិក​រ៉ក​ប៊យ​ម្នាក់​ថត​រឿង​ឲ្យ​ផលិតកម្ម​បរទេស

Posted: 09 Aug 2011 01:35 AM PDT

110809_b06

ភ្នំពេញៈ សមា​ជិក​ចម្រៀង​មួយ​រូប​នៅ​ក្នុង​ក្រុម រ៉ក់​ប៊យ ( Rock Boy) របស់​ផលិត​កម្ម​រ៉ក់ ដែល​កំពុង​ច្បាម​យក​ប្រជា​ប្រិយ​ភាព​តាម​រយៈ​បទ «​ស្នេហ៍​អមតៈ​» លោក លំ សុក្រិត បាន​ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ស្ងាត់​ៗ​លោក​ត្រូវ​បាន​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាព​យន្ត​ខ្នាត​ អន្តរ​ជាតិ​របស់​បរ​ទេស ជ្រើស​រើស​ឲ្យ​លោក​ដើរ​តួ​នៅ​ក្នុង​រឿង​ The Big Mistake ជាមួយ​នឹង​តួ​ឯក​ស្រី​ជា​ជន​ជាតិ​ចិន​ម៉ាឡេស៊ី។

យីងឡាក់៖ ប្រមុខ​ការទូត​មិន​មែន​ជា​អតីត​ឯក​អគ្គ​រាជ​ទូត

Posted: 09 Aug 2011 01:09 AM PDT

110809_b05

បាងកកៈ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទាត់​ចោល​នូវ​សេចក្តី​រាយការណ៍​នានា​ថា លោក​ស្រី​បាន​ជ្រើស​រើស​អតីត​អគ្គ​រាជ​ទូត​ថៃ​ម្នាក់ ឲ្យ​កាន់​តំណែង​ជា​ប្រមុខ​ការ​ទូត​របស់​ប្រទេស​នេះ។

អាជ្ញាធរ​រាជ​ធានី​គ្រោង​បើក​ការដ្ឋាន​សង់​ស្តូប​កោះ​ពេជ្រ​នៅ​ថ្ងៃ​ខាន​ស្អែក

Posted: 09 Aug 2011 12:39 AM PDT

110809_b04

ភ្នំពេញៈ សាលា​រាជ​ធានី​ភ្នំពេញ គ្រោង​នឹង​បើក​ការ​ដ្ឋាន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា​នេះ ដើម្បី​សាង​សង់​ស្តូប​រំលឹក​វិញ្ញាណ​ក្ខន្ធ ដល់​ជន​រង​គ្រោះ​​កោះ​ពេជ្រ ជិត​១​ឆ្នាំ​ក្រោយ​ពី​មនុស្ស​យ៉ាង​តិច ៣៥២​នាក់ បាន​ស្លាប់​បង់​ជីវិត​​នៅ​ក្នុង​ឧប​ទ្ទវ​ហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​ កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!