The Phnom Penh Post - KHMER: “កម្ពុជា​ គ្រោង​ទទួល​ជំនួយ​ជប៉ុន ​៥០​លានដុល្លារ​អាមេរិក” plus 5 more

The Phnom Penh Post - KHMER: “កម្ពុជា​ គ្រោង​ទទួល​ជំនួយ​ជប៉ុន ​៥០​លានដុល្លារ​អាមេរិក” plus 5 more


កម្ពុជា​ គ្រោង​ទទួល​ជំនួយ​ជប៉ុន ​៥០​លានដុល្លារ​អាមេរិក

Posted: 12 Aug 2011 03:29 AM PDT

កម្ពុជា​និង​ជប៉ុ​ន​ គ្រោង​ចុះ​ហត្ថ​លេខា​ លើ​លិខិត​ប្តូរសារ​នូវ​ការ​បន្ត​នូវ​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ សម្រាប់​បន្ត​ការអនុវត្ត​គម្រោង​ពីរនៅកម្ពុជា ដែល​មាន​ទឹក​ប្រាក់​សរុប​ទាំង​ពីរ​គម្រោង​ជាង​៥០​លាន​ដុល្លារ​អា​មេរិក។

ក្នុង​ពិធី​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ វេលាម៉ោង​ ៩​ព្រឹក​ ​លោក​ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​កម្ពុជា នឹងអញ្ជើញ​ជាអធិបតី​ភាព​ នៅ​ចំពោះ​មុខ​ពិធី​ចុះ​ហត្ថ​លេខា​រវាង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ ជាមួយ​លោក​ ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។ នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​ទី​១២ ខែ​សីហា​នេះ។

គម្រោង​ទី​១ គឺ​ជា​គម្រោង​ប្រាក់កម្ចី​ មាន​ទឹកប្រាក់​ជាង​ ៥៣​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​អនុវត្ត​លើ​គម្រោងកែ​លំអប្រព័​ន្ធ​​​​ធារាសាស្ត្រ​បឹង​ទន្លេសាប​ខាង​លិច​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​ប្រព័ន្ធ​បង្ហូរ​ទឹក​។ ចំណែកគម្រោង​ទី​២ គឹ​ជា​ជំនួយ​ឥតសំណង​លើ​ទឹក​ប្រាក់​ប្រមាណ​ ៧០ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់​អនុវត្ត​គម្រោង​ កែលំអនូវបរិក្ខា​​អប់រំ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​នៃ​កម្ពុជា៕

 

 

កាកបាទ​ក្រហម​ផ្តល់​សម្ភារ​ប្រើ​ប្រាស់​ដល់​ជន​រងគ្រោះ​ដោយ​ទឹកជំនន់

Posted: 12 Aug 2011 02:53 AM PDT

មន្ត្រី​កាកបាទក្រហម​កម្ពុជា​ដឹក​នាំ​ដោយ​លោក អ៊ុយ សំអាត​ ប្រធាននាយក​ដ្ឋាន​​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ដឹកនាំ​សម្ភារ​ជាស្បៀង​អាហារ និង​សម្ភារ​​ប្រើ​ប្រាស់​មួយ​ចំនួន​ មាន​៥០០​សម្រាប់ ដើម្បី​ត្រៀម​ចែក​ជូន​ដល់​អ្នក​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹង​ត្រែង​។

លោក អ៊ុយ សំអាត​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​ថា តាម​ព័ត៌មាន​ពី​ខេត្ត​ស្ទឹង​ត្រែង​មក ប្រជាពលរដ្ឋ​ដែល​បានជម្លៀស​ទាំង​គ្រួសារ​ទៅ​កាន់ទីទួល​សុវត្ថិ​ភាព​ មាន​ក្រោម​១០០​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​កាក​បាទ​ក្រហម បាន​ត្រៀម​ដល់​ទៅ​៥០០ ដើម្បី​ទុក​ប្រគល់ជូន​សាខា​ខេត្ត​ចែក​បន្ត ព្រោះ​ទឹក​ទន្លេ​មេគង្គកំពុង​តែ​កើន​ឡើង​រាល់​ថ្ងៃ។

លោក​ថ្លែង​ថា ៖ «យើង​មិន​ទាន់​មាន​ស្ថិតិជនរងគ្រោះ​​បន្ថែម​ទៀត​ទេ ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើលស្ថាន​ការណ៍​ជាក់ស្តែង​នៅ​ពេល​ទៅ​ដល់​ខេត្ត​ ហើយ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​គ្រោះ​មហន្តរាយ​ខេត្ត​»។

លោកឲ្យ​ដឹងថា អំណោយនឹង​ត្រូវ​ចែក​ជូន​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ ដែល​ក្នុង​នោះ​មួយ​គ្រួសារ​ទទួល​បាន អង្ករ​៣០គីឡូក្រាម ត្រី​ខ១០​កំប៉ុង មី​មួយកេស​ស្មើ​៥០​កញ្ចប់​ មុង​១ សារុង១ ភួយ​១ និង​ក្រមា១។

 

ដោយ​ឡែក​លោក​បន្ត​ថា នៅ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​កម្ពស់​ទឹក​បាន​កើន​ជា​លំដាប់ដែរ​នោះ គឺ​ខាង​សាខា​កាកបាទ​ក្រហម​ខេត្ត​ក៏​ត្រៀម​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​៥៣​គ្រួសារ​ដែល​ពួកគាត់​សុទ្ធ​ជា​កម្ម​ករ​លី​សែង​ប្រចាំ​ថ្ងៃ​នៅ​តាម​ផ្សារខេត្ត​ក្រចេះ ហើយ​ពេល​ដែល​ទឹក​ជំនន់​លិច​ក្រុង​ក្រចេះ ធ្វើ​ឲ្យ​គាត់គ្មាន​ការងារ​ធ្វើ​។

ក្នុង​មួយ​សប្តាហ៍​នេះ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ចេញ​លិខិត​ជូន​ដំណឹង​ពីរលើក​ ដែល​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ជាប់​ទន្លេ​មេគង្គ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កម្ពស់ទីក​ទន្លេ ដែល​បង្ក​ឲ្យ​មាន​កន្លែង​ខ្លះ​ជន់លិច​តំបន់​ខ្លះ​៕

 

 

ប្រជាពល​រដ្ឋ ១០០​ នាក់​ដើរ​ក្បូន​តវ៉ា ឲ្យ​អាជ្ញា​ធរ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី

Posted: 12 Aug 2011 02:52 AM PDT

ប្រជាពលរដ្ឋ​ភូមិ​ព្រែក​ទប់ជាង​១០០​នាក់​ នៅ​បន្ត​ការ​តវ៉ា​ថ្ងៃ​ទី​ពីរ ជាបន្ត​ទៀត កាលពីព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​ធ្វើ​ដំណើ​រ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ ទៅ​កាន់​មន្ទីរ​ដែនដី​ នគររូបនីយកម្ម​និង​សំណង់ ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចេញប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ឲ្យ​ពួកគាត់​ ដោយ​បាន​បដិសេធ​មិន​ទទួល​យក​សំណង​ដី​ទំហំ​៤,៥ម៉ែត្រ គុណ​២២ម៉ែត្រ​។

 

ការតវ៉ា​ថ្ងៃ​ទី​ពីរ​នេះ មិន​មាន​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ដូច​ថ្ងៃ​ទី​១ឡើយ ដោយ​ពួកគាត់​គ្រាន់តែ​លើក​បដា ដើ​រជាក្បួន​តាម​វិថី​ក្នុង​ក្រុង​ព្រះ​សីហនុ​ ដោយ​មាន​ការ​ឃ្លាំ​មើ​លពី​សមត្ថកិច្ច​ជាអ្នក​រៀបចំ​សណ្តាប់ធ្នាប់។ នេះ​បើ​តាម​លោក​ សក់​ សុផល អ្នក​តំណាង​ប្រជាពលរដ្ឋ​ ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ។

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បឹង​ព្រែក​ទប់​នេះ ត្រូវ​បាន​អាជ្ញា​ធរ​ឲ្យ​ដឹង​ថា មាន​គម្រោង​ធ្វើ​ជា​តំបន់​ទេសចរធម្មជាតិ ក្នុង​សង្កាត់​៣ ក្រុង​ព្រះ​សីហនុ​​ ដែល​ស្នើ​ដោយ​លោក​ឧកញ៉ា គិត​ ម៉េង លើ​ផ្ទៃ​ដី​៨២​ហិកតា​ ក្នុង​រយៈពេល​៩៩​ឆ្នាំ​។ នេះ​បើ​តាម​លិខិត​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​។ ដូច្នេះ​អាជ្ញា​ធរ​បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យពួកគាត់​រើ​ចេញ​ផ្ទះសម្បែង​ពី​តំបន់​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​រៀប​ចំ​បរិស្ថាន​ជុំវិញ​ផ្ទៃ​បឹង​ ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ធម្ម​ជាតិ​៕

 

 

ពលរដ្ឋ​ប៉ះ​ពាល់​នឹង​គម្រោង​ស្ពាន​ជ្រោយ​ចង្វា​ថ្មី​រក​ជំនួយ​ពី​នាយក​រដ្ឋ​មន្ត្រី

Posted: 11 Aug 2011 04:33 AM PDT

ភ្នំពេញៈ ប្រជា​ពល​រដ្ឋ​ប្រមាណ​ ១៦០​គ្រួសារ នៅ​ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ បាន​ដាក់លិខិត​ ២ ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី និង​សា​លា​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម​រម្យ​ដល់​ពួក​គាត់ បន្ទាប់​ពី​អាជ្ញា​ធរ​ខណ្ឌ​បានដាក់ឱសាទ​វាទ​​ចំនួន ​​១៥​ថ្ងៃ ឲ្យ​អ្នក​ភូមិ​រងការ​​ប៉ះ​ពាល់​ពី​ការ​សាង​សង់​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី រុះ​រើ​ផ្ទះ​ចេញ​ជាកំហិត​។

សាលា​ឧទ្ធរណ៍​លើក​ពេល​កាត់​​ក្តី​បុរស​អូទ្រីស​រំលោភ​ក្មេង​ប្រុស​ខ្មែរ

Posted: 11 Aug 2011 04:06 AM PDT

110811_b10

ភ្នំពេញៈ សាលា​ឧទ្ធរណ៍ បាន​សម្រេច​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​លើ​ជន​ជាតិ​អូទ្រីស​ម្នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយសារ​តែ​ជន​ជាប់​ចោទ​គ្មាន​មេធាវី​ការពារ​ក្តី និង​គ្មាន​អ្នក​បក​ប្រែ។

សម្រាំង​បាន​បេក្ខជន​៤​រូប​សម្រាប់​ឈរ​ឈ្មោះ​​បោះ​ឆ្នោត​ប្រធានាធិបតី​សិង្ហបុរី

Posted: 11 Aug 2011 03:48 AM PDT

110811_b09

សិង្ហបុរីៈ រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បេក្ខជន ៤​រូប គឺ​ជា​មនុស្ស​សាក​សម​សម្រាប់​ចូល​រួម​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​ រើស​ប្រធានាធិបតី​នៅ​ខែ​នេះ នៅ​សិង្ហបុរី ​ជា​បើក​ផ្លូវ​សម្រាប់​ការ​បោះ​ឆ្នោត​ ដែល​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​គណ​បក្ស​កំពុង​ គ្រប់​គ្រង​អំណាច។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!