Koh Santipheap Daily

Koh Santipheap Daily


បុគ្គលិក​អាជ្ញាធរ​អប្សរាជាង​100នាក់​​បរិច្ចាគ​​​ឈាម​ជូន​ដល់​​​មន្ទីរ​​ពេទ្យ​កុមារ​ជ័យ​វរ្ម័នទី7

Posted: 12 Aug 2011 11:00 PM PDT

ការបរិច្ចាគឈាម
ខេត្ដសៀមរាប ៖ ​បុគ្គលិក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហប្រតិបត្ដិ​ការ​​ នៃ​អា​ជា្ញ​ធរ​អប្សរាប្រមាណ​ជាង​មួយ​រយ​នាក់ បាន​​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជា​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ជូន​ដល់​ មន្ទីរពេទ្យ​កុមារជ័យ​វ​រ្ម័នទី៧​ ដើម្បី​ចូលរួម​សកម្មភាព​មនុស្ស​ធ​ម៌។ ការ​បរិច្ចាគ​ឈាម​ជា​លើក​ដំបូង​របស់​បុគ្គ​លិក​​អា​ជា្ញ​ធរ​អប្សរា​នេះ​​

រយៈពេល​7​ខែ​ឆ្នាំ​2011​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ចូល​ទស្ស​នា​តំ​បន់​អង្គរ​កើន​ជិត​26ភាគរយ

Posted: 12 Aug 2011 10:09 PM PDT

ភ្ញៀវទេសចរបរទេស​ទៅ​លេង​អង្គរវត្ត្​
ខេត្ត​សៀម​រាប ៖ មន្ដ្រីជាន់ខ្ពស់​អាជ្ញាធរ​អប្សរា​​ថ្លែង​ឱ្យ​ដឹង​ថា ​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០១១ នេះ​ភ្ញៀវ​ទេសចរអន្ដរ​ជាតិ​​​ទិញ​សំបុត្រ​ចូល​ទស្សនារ​មណី​យ​ដ្ឋា​ន​ ប្រវត្ដិសាស្ដ្រ​អង្គរ​មាន​ចំនួន​កើនឡើងជិត២៦ ភាគរយបើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំទៅ​មិញ ដោយ​ផ្តល់​​ចំណូលប្រមាណ​​ជាង២៤លាន​ដុល្លារ​អា​មេ​រិ​ក។

បិទ​វគ្គ​បណ្តុះ​បណ្តាល​សង្គ្រោះ​ប​ឋម​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​​កាក​​បាទ​ក្រ​ហម​និង​​ទទួល​​ស្គាល់​​អនុ​ប្រ​ធាន​​កិត្តិ​យស​​អនុ​សា​​ខា​​កា​ក​​បាទ​​ក្រ​ហម​កម្ពុជា​​ស្រុក​​​កណ្តាល​​ស្ទឹង

Posted: 12 Aug 2011 10:00 PM PDT

គណៈអធិបតី
ខេត្ត​កណ្តាល ៖ កាលពីព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០១១ សាលាស្រុកកណ្តាលស្ទឹង បានធ្វើពិធីបិទវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម​ដល់អ្នកស្ម័គ្រចិត្តនិង​ប្រកាស​ ទទួល​ស្គាល់បន្ថែម​ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព​លោក​កឹម​ ជាតិ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​ធម្ម​

ចោរលួច​វ័យ​ក្មេង​ធ្វើ​ឱ្យ​​អ្នក​ភូមិ​​ខ្លាច​​រអា​​ជាប់​គុក​មិន​រាង​ចាល​

Posted: 12 Aug 2011 09:35 PM PDT

ជនជាប់ចោទ
ខេត្ត​​កំពង់​ធំ ៖​ មុខសញ្ញាក្មេងស្ទាវ​​ម្នាក់ត្រូវ​បានសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយឃាត់​ ខ្លួនជាលើកទី៤ បន្ទាប់ពីរូបគេ​ធ្វើសកម្មភាព​លួចហើយលួចទៀត​មិនរាងចាល កាលពីថ្ងៃទី​១០ សីហា ដោយ​បាន​គាស់​​ផ្ទះស្ត្រីចំណាស់ម្នាក់​ចូល​លួចយកលុយនិងមាសប្រាក់នៅភូមិព្រៃ​ ព្រាល«ក» ឃុំត្រពាំងឫស្សី ស្រុក​កំពង់​ស្វាយ។

រទេះ​​នំ​បញ្ចុក​​និង​បាយ​ក្លាយ​ជា​រទេះ​បង្កប់សាច់​​ខូ​ច​គុណ​ភាព

Posted: 12 Aug 2011 09:00 PM PDT

រទេះ​លក់​នំ​បញ្ចុក​
ក្រុង​ប៉ោយ​ប៉ែត ៖ រទេះ​លក់​នំ​បញ្ចុក​ និង​​លក់​បាយ​ចំនួន​២​រទេះ ត្រូវ​បាន​មន្ត្រី​កាំ​​កុង​ត្រូល​សហ​ការ​​ជា​មួយ​សមត្ថ​កិច្ច​​ប៉ូ​លិស​ អន្តោ​ប្រ​វេសន៍​ច្រកទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​​បានឆែក​ឆេរ​​រក​ឃើញ​សាច់ ​មាន់​​ចម្រុះ​ខូ​ច​គុណ​ភាព​​ជិត​៣០០​គី​ឡូ​ក្រាម​។ ​កាល​ពី​វេ​លា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១ សី​ហា ឆ្នាំ២០១១ ​ខណៈ​ម្ចាស់​រទេះ​​ទាំង​២​អូស​ត្រ​ឡប់​ពី​​​

មេ​បញ្ជា​ការ​កង​អង្គ​រក្ស​សម្ដេច​ជា​​ ​ស៊ីម​ ​លោក​​ឩត្តម​សេ​នី​យ៍​ឯក​ឈឿន​ ចាន់​ថន​ ត្រូវ​ចាប់​ខ្លួនទាំងព្រឹក

Posted: 12 Aug 2011 08:43 PM PDT

មេ​បញ្ជា​ការ​កង​អង្គ​រក្ស​សម្ដេច​ជា​​ ​ស៊ីម​ ​លោក​​ឩត្តម​សេ​នី​យ៍​ឯក​ឈឿន​ ចាន់​ថន​ ត្រូវ​បាន​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ធ្វើ​ការ​ចាប់​ខ្លួននៅ​ផ្ទះ​របស់​លោក​មេ​បញ្ជា​ការ​កង​អង្គ​រក្ស​រូប​នេះ​ និង​ឡោម​ព័ទ្ធ​ភូម​គ្រឹះ​របស់​គាត់​​លេខ​៦៥​ ផ្លូវ​លេខ​៩៥​ដើម្បី​​ឆែក​ឆេរ​រក​វត្ថុ​តាង​បទ​ល្មើស

ក្មេងទំនើង​2ក្រុម​​​ជម្រះ​​គំនុំ​​​ចាស់​​​ម្ខាង​ចូល​ដេក​ពេទ្យ​​ម្ខាង​ចូល​ដេកទ្រុង

Posted: 12 Aug 2011 08:30 PM PDT

ជនជាប់ចោទ
​ខេត្ត​កំពង់​ធំ ៖ មុខសញ្ញាវាយតប់បង្ក របួសស្នាមម្នាក់ក្នុងចំណោមបក្សពួកច្រើននាក់ ត្រូវបាននគរបាលស្រុកបារាយណ៍ឃាត់ខ្លួនកាល​ពីថ្ងៃទី៩ សីហា បន្ទាប់ពីក្មេង​ទំនើង២ក្រុម​បាន​ប៉ះទង្កិចគ្នា​ដោយអាវុធបង្កឱ្យមានរបួសស្នាម ​ទៅ​លើបក្សពួកម្ខាងទៀតកាលពីវេលាម៉ោង៨​និង​៣០នាទី​យប់ថ្ងៃទី៨ សីហា នៅចំណុចភូមិ​តាពៅ

ជន​សង្ស័យ​ចំនួន​2​នាក់​ជាប់​ចោទ​​ពី​បទ​លួច​ត្រូវ​​​​ចាប់​ខ្លួន​​បញ្ជូន​ទៅសាលា​ដំ​បូង

Posted: 12 Aug 2011 08:00 PM PDT

ជនជាប់ចោទទាំង២នាក់
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ជន​សង្ស័យ​២​នាក់ ដែល​បាន​ប្រ​ព្រឹត្ត​អំ​ពើចោរ​កម្ម និង​​ប្រើ​​អំពើ​ហិង្សា​ទៅ​លើជន​រង​គ្រោះ​​ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​​​ប៉ូ​លិស​​ឆែក​ឆេរ​​លំ​នៅ​ឋាន​ ដោយ​មាន​​​ការ​ដឹក​នាំ​​បញ្ជា​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង​ផាន់ ភីរម្យ កាល​ពីវេ​លា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៩ សី​ហា ឆ្នាំ​២០១១​ នៅ​ចំណុច​ភូមិ​សូ​ភី សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោ​ភ័ណ។

រលកកំដៅនៅជប៉ុនសម្លាប់មនុស្ស៤​នាក់ និង​៩០០នាក់ទៀត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ

Posted: 12 Aug 2011 04:07 AM PDT

រលកកំដៅក្នុងប្រទេសជប៉ុន​នា​រដូវ​ក្តៅ​ឆ្នាំ​នេះ​បានសម្លាប់មនុស្ស៤នាក់ និ​ងមនុស្ស​ចំនួន​៩០០នាក់ផ្សេងទៀតត្រូវបញ្ជូនទៅមន្ទីពេទ្យ ដើម្បី​​សង្គ្រោះ​។ មនុស្ស៤នាក់នោះ​ស្លាប់ដោយសារដាច់សរ​សៃឈាមបេះដូង​នៅ​ថ្ងៃទី១១ សីហា មាន​កសិករ​ពីរ​នាក់ ​សន្តិសុខ និង​កម្មករ​សំណង់។ ចំណែក​មនុស្ស៩០០នាក់ផ្សេង​ទៀត​ត្រូវ​បញ្ជូន​

អង់គ្លេសប្រឺ​មីញេលីក​ បើករដូវ​កាលថ្មី​ថ្ងៃសៅរ៍​ និងថ្ងៃ​អាទិត្យមាន​៨ប្រកួត

Posted: 12 Aug 2011 03:41 AM PDT

ក្រុមMan Utd
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេលីក​បើក​​រដូវ​កាល​ថ្មី​ថ្ងៃ​នេះ​​មាន​តែ​​8ប្រកួតប៉ុណ្ណោះ​។ ក្រុម​ម្ចាស់​ផ្ទះ​ Liverpool និង​ក្រុម​ភ្ញៀវ​​ជើង​ខ្លាំង​បី​គឺ Chelsea, Arsenal និង Man Utd សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ។ Blackburn លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-1-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Aston Villa 1-0 ឈ្នះ Kitchee 3-0 និង​ឈ្នះ

Bayern,​Schalke ​ត្រូវការឈ្នះ​ដើម្បីស្តារ​មុខមាត់ ​ឯDortmund​ ​មានប្រៀងជាង​ ​Hoffenheim

Posted: 12 Aug 2011 03:30 AM PDT


ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី​2នៅ​ចុង​សប្តាហ៍នេះ​មាន​9ប្រកួត​។ ក្រុម​​Dort mund ល្អ​ជាង​ម្ចាស់​ផ្ទះ​ Hoffenheim ចំណែក​ឯ​​ក្រុម Bayern និង Schalke ត្រូវ​ការ​ជ័យ​ជម្នះ​ដើម្បី​ស្តារ​មុខ​មាត់ឡើង​វិញ​ ​។ Hamburg លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 3-0-2។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Olden burg 2-1 ក្រៅ​ផ្ទះ ចាញ់ Valencia 2-1 ក្នុង​ផ្ទះ​ និង​ចាញ់ Dortmund 3-1 ក្រៅ​ផ្ទះ​បើក​រដូវ​កាល​​ថ្មី​។

Tiger Beer ​គាំទ្រ​​កីឡា​វាយ​​កូន​ហ្គោល​​នៅ​​ប្រទេស​​កម្ពុជា​កម្មវិធី​​ប្រកួត​ Angkor Amateur Open ​ឆ្នាំ​2011

Posted: 12 Aug 2011 03:15 AM PDT


ខេត្តសៀមរាប ៖ កម្មវិធី​ប្រកួត​កីឡា​​វាយ​កូន​ហ្គោ​ល Angkor Amateur Open 2011 បាន​ប្រព្រឹត្ដ​ទៅ​​កាល​ពី​ថ្ងៃ​ទី​៥-៧ សីហា​ ឆ្នាំ​២០១១​កន្លង​ទៅ​នេះ​នៅ​ទីលាន​វាយ​កូន​ហ្គោ​ល Angkor Golf Resort ក្នុង​ខេត្ដសៀមរាប​។ ទីលាន​វាយ​កូន​ហ្គោ​ល​ដែល​មាន​១៨​រន្ធ ​​ទំហំ​7279yard ​វាយ​បាន​ 72par បង្កើត​ឡើង​ដើម្បី​ធ្វើតេស្ដ​សមត្ថភាព​គ្រប់​កម្រិត​

សប្បុរសជន​​3ក្រុម​យកអំណោយ​​ជូនដល់​កាកបាទក្រហម​កម្ពុជា​

Posted: 12 Aug 2011 03:13 AM PDT

​​លោក​ជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហម​កម្ពុជា
រាជធានីភ្នំពេញ​​ ៖ ​នៅ​ទីស្នាក់​ការ​​​កណ្តាល​កាកបាទក្រហម​​កាលពីថ្ងៃទី​​​១២ សីហា ​​លោក​ជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហម​កម្ពុជា ​បានទទួល​ជួប​​សវនាការ និង​ទទួលអំណោយ​​​ពីគណៈ​​ប្រតិភូ​​​អគ្គ​បញ្ជា​ការ​​ដ្ឋាន​​​ ក្រសួងការពារជាតិ ដែលដឹក​​​​នាំ​ដោយ​លោក​​​ប៉ុល សារឿន ​​អគ្គ​មេបញ្ជាការ​​​។​​​​

​ឃាត់ខ្លួន​មន្ត្រី​យោធា​​​ជួញដូរ​គ្រឿង​ញៀន​នាំយកទៅ​ឆែកឆេរ​ដល់​ផ្ទះ​​ប្រពន្ធ​

Posted: 12 Aug 2011 03:12 AM PDT

សមត្ថកិច្ចកំពុងឆែកឆេររកថ្នាំញៀន
រាជធានីភ្នំពេញ​​ ៖ ​​​​ការិយាល័យប្រយុទ្ធ​​ប្រឆាំង​​​បទ​ល្មើស​​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​​ទៀង​ ចន្ទ​សារ ​បានចុះបង្ក្រាប​​ និង​ឃាត់​ខ្លួន​​​បុរសម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន ​កាល​ពី​ ម៉ោង​​៩​និង​​៣០នាទី​ថ្ងៃទី​​១២ សីហា ២០១១ នៅលើ​ទីតាំង​មួយ​កន្លែង​​ស្ថិតក្នុង​​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន។ ជនសង្ស័យ​​ដែល​​ឃាត់ខ្លួន​​

បាល់​ទាត់​​បារាំង​ឡឺ​​សំផ្ចូណា​​ជុំ​ទី2 ​សម្រាប់​​រាត្រី​ថ្ងៃ​​សៅរ៍នេះ​និង​​ថ្ងៃ​អាទិត្យ​​មាន​10​ប្រកួត​ក្រុម​ល្អ​​ក្នុង​ផ្ទះគឺ ​Lyon, ​Rennes ​ខណៈ​Bordeaux​ ត្រូវការ​​ជ័យ​ជម្នះ​នៅ​ថ្ងៃនេះ

Posted: 12 Aug 2011 03:09 AM PDT

ក្រុម​Lyon ​រីករាយ​ពេល​​ឈ្នះ​ការ​​ប្រកួត​​កន្លងមក​
ការ​ប្រកួត​បាល់​ទាត់​បារាំងឡឺ​សំ​ផ្ចូ​ណា​ជុំ​ទី​2សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម Lyon និង Rennes ល្អ​ក្នុង​ផ្ទះ ចំណែក​ក្រុម​ Bordeaux ត្រូវ​ការ​ឈ្នះ​ថ្ងៃ​នេះ​។ Lorient លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 3-1-1 ។ បី​ប្រកួត​ចុង​ក្រោយ​លេង​ចាញ់ Rennes 2-1 ក្រៅ​ផ្ទះ ឈ្នះ Auxerre 1-0 ក្នុង​ផ្ទះ បន្ទាប់​មក​ឈ្នះ Paris SG 1-0 ក្រៅ​ផ្ទះបើក​រដូវ​កាល​ថ្មី​​។

ម៉ិចស៊ិក​៖​ ចាប់​ខ្លួន​​មេ​រត់​ពន្ធ​​គ្រឿង​ញៀន​​ម្នាក់​​សង្ស័យ​​សម្លាប់​​មនុស្ស​​600នាក់​​

Posted: 12 Aug 2011 03:02 AM PDT

ជនសង្ស័យ​ ត្រូវ​ចាប់​ខ្លួន​
ប៉ូលិស​រដ្ឋ​ម៉ិច​ស៊ីកូ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១ សីហា ថា ជន​ឈ្មោះ OSCAR GARCIA MONTOYA ជា​ប្រមុខ​នៃ​ក្រុម​រត់​ពន្ធ​គ្រឿង​ញៀន​ម៉ិច​ស៊ិក​ «MANO CON OJOS» ត្រូវ​ចាប់​ខ្លួន​បាន​ហើយ​។ MONTOYA ហៅ​EL COMPAYITO

បះបោរ​នៅ​អង់​គ្លេស​​ស្លាប់​មនុស្ស​​​ទី៥មា្នក់​ទៀត​

Posted: 12 Aug 2011 02:56 AM PDT


​ការបះបោរ​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​តិច​​៥នាក់​​ហើ​យ ជាមួយនឹង​​ការស្លាប់របស់បុរស​​អាយុ​​៦៨​ឆ្នាំម្នាក់ ដែល​ត្រូវ​របួសជា​ទម្ងន់​​នៅ​​ជាយក្រុង​​ឡុងដ៍ ភាគខាងលិច​។​ ប៉ូលិស​​​អង់គ្លេស​​រាយការណ៍​កាលពី​​ថ្ងៃទី​​១២ សីហា ពី​ការ​ស្លាប់​​របស់​មនុស្ស​​ទី៥ ដែល​ជា​បុរស​​​អាយុ​​៦៨ឆ្នាំ ក្រោយ​​ពី​ត្រូវ​របួស​​ធ្ងន់ ​កាល​ពីយប់ថ្ងៃទី​៨ សីហា នៅ EALING

ទឹកជំនន់ទន្លេ​មេគង្គ​គំរាម​កំហែងក្រុងកំពង់ចាម

Posted: 12 Aug 2011 02:52 AM PDT

អាជ្ញាធរនាំគ្នា​ទប់​ស្កាត់​ទឹកជំនន់ទន្លេមេគង្គ
ខេត្ត​កំពង់​ចាម​​ ៖ ​លោក​​ហ៊ុន ណេង ​អភិបាល​ខេត្ត​​ កាលពី​​រសៀល​ថ្ងៃទី​១២ សីហា បាន​ដឹក​នាំ​​មន្ត្រី​រាជ​ការ​​​ ព្រមទាំងកង​កម្លាំង​​ប្រដាប់​អាវុធ​ មាន​នគរ​បាល អាវុធ ហត្ថ​ ​និង​​​យោធា​ សរុប​​​ជាង​៥០០​នាក់​ ​ចុះ​ទៅ​​​រៀបចំ​​ដាក់​​​​បាវ​ខ្សាច់​​និងដី ​ដើម្បីទប់​​ធ្វើ​ជា​របាំង​​ការពារ​កុំ​ឱ្យ​​បាក់​​ថ្នល់​​​នៅ​ភូមិ​១៥ សង្កាត់​​កំពង់​ចាម និងទប់​ទឹក​​ទន្លេ​​កុំ​ឱ្យ​

សមត្ថ​កិច្ច​​រំដោះ​​ក្មេង​ប្រុស​អាយុ​5​ឆ្នាំ​​​ពី​កន្លែង​បង្ខាំង​ទុក​

Posted: 12 Aug 2011 02:37 AM PDT

ក្មេងប្រុសដែល​រំដោះបាន
ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ ជា​កូន​របស់​បុរស​ពិការ​ម្នាក់​ដែល​ត្រូវ​​មេ​ខ្យល់​ឈ្មោះ​អេង ​ច័ន្ទ ចាប់​​បង្ខាំង​ទុក​​ដើម្បី​​ឱ្យ​បុរស​ជា​ឪពុក​​ត្រឡប់​ទៅដើរ​សុំ​ទាន​​នៅ​ថៃ ​វិញ ​ជា​ថ្នូរ​ក្នុងការ​ឱ្យ​ឪពុក​ និង​កូន​ជួប​គ្នា​នោះ ​ត្រូវ​បាន​កម្លាំង​នគរបា​ល​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ និង​ការ​ពារ​អនីតិ​ជន ​សហ​ការ​ជា​មួយ​មន្ត្រី​​អង្គ​ការ​

ប្រេស៊ីលប៉ះ​ជើងខ្លាំង​អេស្ប៉ាញ​ ឯម្ចាស់ផ្ទះ​កូឡំប៊ីមាន​ប្រៀងជាង​ម៉ិកស៊ិក

Posted: 12 Aug 2011 02:36 AM PDT

កីឡាករក្រុមប្រេស៊ីល
ការ​ប្រកួត​បាល់​​ទាត់​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​យុវ​ជន​អាយុ​ក្រោម​20ឆ្នាំ​ នៅ​កូឡុំ​ប៊ី​ថ្ងៃ​នេះ​មាន​4ប្រកួត​។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​ប្រេស៊ីល​ជួប​អេស្ប៉ាញ​។ ចំណែក​ឯម្ចាស់​ផ្ទះ​​កូឡុំ​ប៊ី​ និង​អាហ្សង់​ទីន​​​អាច​មាន​សំណាង​ល្អ​។ Spain លេខ 1 មកពី​ពូល C។ 3 ​ប្រកួត​​ជម្រុះ​​​ក្នុងពូល​​គឺ 3-0-0 ​ទាត់​បាល់បាន 11 គ្រាប់ ​និងរបូត​វិញ 2 គ្រាប់ ។ ក្រុម​​ Spain ធ្លាប់​ជាប់​

ប៉ូលិសចាប់ក្មេងកំព្រាលួចកង់ឱ្យតុលាការកាត់ទោស

Posted: 12 Aug 2011 02:36 AM PDT

យុវជនដែលលួចកង់
ខេត្ត​ស្វាយ​រៀង ៖ យុវ​ជន​ជំទង់​ម្នាក់​កំព្រា​ឯកោ​រស់​នៅ​ជាមួយ​ជីតា​ពិការ​ជើង​ទាំង​២ក្នុង​ ខ្ទម​កំសត់​មួយ​នៅ​ក្រោម​ដើម​ឈើ​​​ ត្រូវ​​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន​ ពី​បទ​លួច​កង់​កញ្ចាស់​​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​១២ សីហា ។ ជា​ការ​ពិត ​ច្បាប់​​​ពិត​ជា​គ្មាន​ការ​យោគ​យល់​ដល់​បុគ្គល​ណា​ម្នាក់​ឡើយ ហើយក៏​មិន​

នាង ​Lorena Tavera ​អតីត​បវរ​កញ្ញា​រដ្ឋ​​តិច​សាស់ ​ត្រូវបាន​​ចាប់​ខ្លួន​

Posted: 12 Aug 2011 02:30 AM PDT


យោងទៅតាម​​ប្រភព​ព័ត៌​មាន​រ៉យ​ទ័រ បាន​ផ្សាយ​​ឱ្យដឹងថា ​អតីត​បវរ​​កញ្ញា​​​ឆ្នាំ​២០០៨ ប្រចាំ​រដ្ឋ​តិច​សាស់ ​ត្រូវបានចាប់​ខ្លួន​ពី​បទ​បន្លំ​យក​អាវ​យឺត១​​តម្លៃ​៦៩​ដុល្លារពី​ក្នុង​ហាង​ Sundland Park ។ ប៉ូលិស​ក្នុងក្រុង El Paso បានចាប់​ខ្លួន​នាង Lorena Tavera នៅពេល​ដែល​ទទួល​​បាន​ព័ត៌​មាន​ពី​​និយោជិក​ដែល​បម្រើ​ការ​ក្នុងហាង​​ដែល​​បាន​និយាយ​ថា ​នាង​បាន​យក​អាវ​យឺត​​ដាក់​ក្នុង​កន្ត្រ​កអីវ៉ាន់​​របស់​នាង ហើយ​ដើរ​ចេញ​ដោយ​មិន​បាន​បង់​លុយ ។

បី​ថ្ងៃ​ចាប់​រថ​យន្ត​ដឹក​ឈើ​បី​គ្រឿង​ ក្នុង​នោះ​មាន​រថ​យន្ត​អ្នក​កាសែត​ដឹក​គ្រញូង​

Posted: 12 Aug 2011 02:27 AM PDT

សកម្មភាពដឹកឈើ
ខេត្ត​ក្រចេះ ៖ មន្រ្តីផ្នែករដ្ឋបាល​ព្រៃឈើ​ក្រចេះ កំពុងកសាងសំណុំរឿងរថយន្តដឹកឈើ ប្រណីតដែលបង្រ្កាបបានចំនួន៣គ្រឿងបញ្ជូន​ទៅកាន់សាលាដំបូងខេត្ត ក្រោយពីចាប់ឃាត់​បាន​ក្នុងអំឡុងពេល៣ថ្ងៃ ក្នុងនោះ​មាន​រថ​យន្ត​ដឹកឈើ​គ្រញូងមួយគ្រឿងជារថយន្តអ្នកកាសែត។

ក្រុម​គ្រួសារ​​ស្ត្រីដែល​ស្លាប់​ក្នុង​ភោជនីយ​ដ្ឋាន​​ខារ៉ាអូ​ខេ​ធា​ន​អាន​ម៉ិន​ទាម​ទារ​​យុត្តិ​ធម៌​

Posted: 12 Aug 2011 02:26 AM PDT

គ្រួសារស្រ្តីដែល​ស្លាប់​ក្នុង​ហាង​ខារ៉ាអូខេ
រាជធានីភ្នំពេញ ៖ ស្រ្តីផ្នែកគិតលុយ​នៃ​ភោជនីយ​ដ្ឋាន​ខារ៉ាអូខេ ធានអានម៉ិន ដែលជួប​គ្រោះ​អកុសល​ស្លាប់​​យ៉ាងអាណោច​អាធ័ម​​ក្នុង​អគ្គិភ័យ​មួយ​ដែល​បាន​ កើតឡើងកាលពីព្រឹកថ្ងៃ​ទី១១ សីហា ​កន្លងមក ត្រូវ​បាន​ក្រុមគ្រួសារ​យក​សព​មករៀបចំធ្វើបុណ្យ​កាល​ពី​ម្សិល​មិញ​នៅ​ព្រះ​ វិហារដំណឹងល្អ​ព្រះយេស៊ូ ដែល​មាន​

យុវជន​វ័យ​17ឆ្នាំ​​​ចាប់​នាង​​អាយុ​21ឆ្នាំ​រំលោភ​ប្តឹង​ទារ​​3.000ដុល្លារ​

Posted: 12 Aug 2011 02:26 AM PDT

យុវជនជាប់ចោទ
​ខេត្តកំពង់ចាម​​​ ៖ ​​​នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​​ឃុំ​​ទួលស្នួល ​​បានឃាត់ខ្លួន​​​ជនសង្ស័យ​​​ឈ្មោះ​​​​ជ្រឿន ​ដឿន ភេទប្រុស អាយុ​​​១៧​ឆ្នាំ ​​រស់​នៅ​​ឃុំ​ទួល​ស្នួល ស្រុកក្រូច​ឆ្មារ ​ពីបទ​​ចាប់នារី​​ឈ្មោះ​​ ស.ដ.រ អាយុ​២១​ឆ្នាំ ​រំលោភ​សេពសន្ថវៈ​​​ ខណៈ​​នាង​​​ចេញទៅឃ្វាល​គោតែម្នាក់​ឯង ​​។ ហេតុ​ការណ៍​នេះ​​​កើតឡើង​​​​នៅវេលាម៉ោង​​​​១០ព្រឹក​​ថ្ងៃ​ទី​១០

លោក​ស្រី​ហ៊ីលឡារី​​ចង់​ឱ្យ​​ប្រទេស​​ដទៃៗ​​ទៀត​​ជំរុញ​​ប្រធានា​ធិបតី​​ស៊ីរី​ឱ្យ​​ចាក​ចេញ​

Posted: 12 Aug 2011 02:22 AM PDT


រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក​ស្រី​ហ៊ីល​ឡារី​ គ្លីន​តុន កាល​ពី​ថ្ងៃ​ទី​១១ សីហា ចង់​ឱ្យ​ប្រទេស​ដទៃៗ​ទៀត​ ពិសេស​បណ្តា​ប្រទេស​អឺរ៉ុប​ និង​ចិន​រួប​រួម​គ្នា​ជាមួយ​សហ​រដ្ឋ​អាមេរិក​ជំរុញ​ប្រធានា​ធិបតី​ស៊ីរី​ លោក​បាចា​ អាល់​អាសាដ​ ឱ្យ​ចាក​ចេញ​ពី​អំណាច​។ ក្នុង​បទ​សម្ភាស​ន៍មួយ​ជាមួយ​កម្ម​វិធី​ព័ត៌​មាន​ពេល​ព្រឹក​របស់​ទូរ​ទស្សន៍​ CBS

មេ​បញ្ជា​ការ​កង​អង្គ​រក្ស​សម្ដេច​ជា​​ ​ស៊ីម​ ​លោក​​ឩត្តម​សេ​នី​យ៍​ឯក​ឈឿន​ ចាន់​ថន​ ត្រូវ​ចាប់​ខ្លួនទាំងព្រឹក

Posted: 12 Aug 2011 02:17 AM PDT

មេ​បញ្ជា​ការ​កង​អង្គ​រក្ស​សម្ដេច​ជា​​ ​ស៊ីម​ ​លោក​​ឩត្តម​សេ​នី​យ៍​ឯក​ឈឿន​ ចាន់​ថន​ ត្រូវ​បាន​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ធ្វើ​ការ​ចាប់​ខ្លួននៅ​ផ្ទះ​របស់​លោក​មេ​បញ្ជា​ការ​កង​អង្គ​រក្ស​រូប​នេះ​ និង​ឡោម​ព័ទ្ធ​ភូម​គ្រឹះ​របស់​គាត់​​លេខ​៦៥​ ផ្លូវ​លេខ​៩៥​ដើម្បី​​ឆែក​ឆេរ​រក​វត្ថុ​តាង​បទ​ល្មើស

ការវិភាគ​បាល់ទាត់​អង់គ្លេស​ឆេមពាន​ស៊ីប​ជុំទី2​សម្រាប់ចុង​សប្តាហ៍នេះ​ ​Ipswich,​Blackpool,​Cardiff ​នឹង​បន្តឈ្នះ​គូប្រកួត​របស់​ខ្លួនទៀត

Posted: 12 Aug 2011 02:08 AM PDT

ការប្រកួត​បាល់​ទាត់​​អង់​គ្លេស​ឆេម​ពាន​ស៊ីប​ជុំ​ទី​2នៅ​ចុង​សប្តាហ៍​នេះ​មាន​11ប្រកួត​។ ក្រុម​ Ipswich, Cardiff និង​ Blackpool សង្ឃឹម​ថា នឹង​បន្ត​ឈ្នះ​។ Barnsley លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 3-1-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Scunthorpe 5-0 ស្មើ Nottingham 0-0 ក្រៅ​ផ្ទះ​ បន្ទាប់​មក​ចាញ់ Morecambe 2-0 ក្នុង​ផ្ទះ​បើក​រដូវ​កាល​ថ្មី​។

ចិន​បាញ់​បង្ហោះ​​ផ្កាយ​​រណប​ទូរ​​គមនា​គមន៍​​សម្រាប់​​ប៉ា​គី​ស្ថាន​

Posted: 12 Aug 2011 02:02 AM PDT

​បាញ់​បង្ហោះ​ផ្កាយ​រណប​ទូរ​គមនា​គមន៍​ PAKSAT-1R
ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​១២ សីហា បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ទូរ​គមនា​គមន៍​ PAKSAT-1R សម្រាប់​ប្រទេស​ប៉ា​គី​ស្ថាន​ដោយ​ការ​បាញ់​បង្ហោះ​នេះ​ធ្វើ​ឡើង​នា​វេលា​ម៉ោង​០០ និង​១៥​នាទី​រំលង​អធ្រាត្រ​ចេញ​ពី​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ី​ចាង ក្នុង​ខេត្ត​ស៊ី​ឈួន​(ភាគ​និរតី)។ ផ្កាយ​រណប​ PAKSAT-1R ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​​ទី​អវ​កាស​តាម​រយៈ​កាំ​ជ្រួច​បញ្ជូន​LONGUE MARCHE-3B។ នេះ​ជា​ការ​បញ្ជូន​របស់​ចិន​ទៅ​កាន់​តារា​វិថី​នូវ​ផ្កាយ​រណប​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!