Koh Santipheap Daily

Koh Santipheap Daily


អាមេរិក​​បាត់​ការ​​ទាក់​ទង​ជា​មួយ​យាន​​សំកាំង​ដ៏​​ទំនើប​​ក្នុង​​គម្រោង​​វាយ​​ប្រហារ​​ពិភព​​លោក​​យ៉ាង​ឆាប់​

Posted: 12 Aug 2011 01:08 AM PDT

យាន​HYPERSONIC TECHNOLOGY VEHICLE-2 (HTV-2)
ដោយ​ដក​ស្រង់​ប្រភព​ទី​ភ្នាក់​ងារ​ស្រាវ​ជ្រាវ​របស់មន្ទីរ​ប៉ង់​តា​ហ្គោន​ DARPA ទី​ភ្នាក់​ងារ​ព័ត៌​មាន​បារាំង​ AFP រាយការណ៍​ថា ពួក​អ្នក​ស្រាវ​ជ្រាវ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​នឹង​យាន​សំកាំង​ដ៏​ទំនើប​បំផុត​ដែល​អាច​ហោះ​ហើរ​បាន​ក្នុង​ល្បឿន​ដល់​ទៅ​២៧.០០០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​ទី​១១ សីហា ក្នុង​ឱកាស​នៃ​ការ​ហោះ​

កូរ៉េ​ខាង​​ត្បូង​​​ធ្វើ​​មាតុភូមិ​និវត្តន៍​​ជន​ជាតិកូរ៉េ​ខាង​ជើង​​3នាក់​

Posted: 12 Aug 2011 01:04 AM PDT

​ម៉ាស៊ីនឃោសនា​​​ក្នុងស្រុក​​​រាយការណ៍​​កាល​ពីថ្ងៃទី​​​១២ សីហា ថា កូរ៉េ​ខាង​ត្បូង​បានជួយ​សង្គ្រោះ​​មនុស្ស​​៧​នាក់​ដែលជិះ​លើ​ទូកនេសាទ​​​​៣​គ្រឿង ​របស់កូរ៉េ​ខាជើង ហើយ​ដោយ​ធ្វើ​មាតុ​ភូមិ​​​និវត្តន៍​​​មនុស្ស​​​៣នាក់​ក្នុងចំណោម​​មនុស្ស​ទាំង​​នេះ​។​ ទីភ្នាក់ងារ​​​ព័ត៌​មានកូរ៉េ​ខាងត្បូង YONHAP គូសបញ្ជាក់​ថា ​​កង​ទាហាន​​​កូរ៉េ​ខាងត្បូង​​កាល​ពី​ថ្ងៃទី​​​១១ សីហា

រូបសំណាក​​តំណាង​សេរីភាព​អាមេ​រិក​ត្រៀម​បិទ​ធ្វើការ​ជួស​ជុល​

Posted: 12 Aug 2011 12:49 AM PDT

 រូប​សំណាក​តំណាង​សេរីភាព​នៃ​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​ក្រុងញូវ​យ៉ក
ទីភ្នាក់ងារ​​បរទេស​កាលពី​ថ្ងៃទី​១១ សីហា ផ្សាយ​ឱ្យដឹងថា រូប​សំណាក​តំណាង​សេរីភាព​នៃ​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​ក្រុងញូវ​យ៉ក សហ​រដ្ឋ​អាមេរិក ត្រៀម​បិទ​ធ្វើការ​កែ​លំអ​ដោយ​ចំណាយ​រយៈ​ពេល​១​ឆ្នាំ ដើម្បីភ្ជាប់​​ជណ្តើរ​ថ្មើរ​ជើង​ និង​ជណ្តើរ​​យន្ត​ថ្មី រួម​ទាំង​ប្រព័ន្ធ​សុវត្ថិ​ភាព​​ និង​ឧបករណ៍​​បង្ក​លក្ខណៈ​ងាយ​ស្រួល​ផ្សេង​ទៀត ដូច​ជា​ប​

ជនជាតិ​​កូរ៉េខាងជើង​​ប្រើ​ប្រាស់​​ប្រទេសថៃជា​ច្រក​​ឆ្លង​​កាត់​​​ទៅកូរ៉េខាងត្បូង

Posted: 12 Aug 2011 12:44 AM PDT

រូបភាពបរទេស
តាម​ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​​ផ្សាយ​​ឱ្យ​ដឹង​ថា កូរ៉េ​​ខាងជើង​​កំពុង​ជួប​បញ្ហា​​​​កង្វះ​អាហារ​​យ៉ាង​ខ្លាំង​​​​ ហើយ​​ប្រទេសថៃបាន​ក្លាយ​ជា​គោល​ដៅ​ដំបូង​នៃការ​ធ្វើ​ដំណើរ​​​សម្រាប់​ ភៀសខ្លួន​របស់​ជន​ជាតិ​កូរ៉េ​​​ខាងជើង ។​ តាម​​​ស្ថិតិ​​របស់​​នាយកដ្ឋាន​ត្រួត​​ពិនិត្យ​​ច្រក​ចេញ​​-​ចូល​​របស់​ថៃ​ កាលពី​ឆ្នាំ​​២០០៤ បញ្ជាក់​​​ថា មាន​​​អ្នក​ភៀសខ្លួន​​កូរ៉េ​​

ឃុំ​ចំនួន​​​២​នៅ​ស្រុក​ឆែប ជាប់ព្រំ​​ប្រទល់​​​ឡាវ​កំពុងលិចលង់​​ខ្លាំង​

Posted: 12 Aug 2011 12:37 AM PDT

ត្រៀមជួយសង្រ្គោះពេលមានទឹកជំនន់
ខេត្តព្រះវិហារ​​​ ៖ ទឹក​​​​ទន្លេ​មេគង្គ​​លើ​​​​នៅ​​ឃុំកំពង់ស្រឡៅ​​​១ និង​ឃុំ​កំពង់ស្រឡៅ​​២ ស្រុក​ឆែប​​ ​​ជាប់​ព្រំប្រទល់​ឡាវ​បាន​​ទទួលរង​ដោយ​ទឹក​ជំនន់​​លិច​​លង់​​​វាលស្រែ​ និងភូមិ​ឋាន​​ប្រជា​ពលរដ្ឋ​​ទាំង​​២ឃុំ​ខាងលើនេះ​​​ចំនួន​​​១៥៩​គ្រួសារ ស្មើ​នឹង​មនុស្ស​​​​១.១១៧​នាក់ កំពុង​ជួប​ការ​លំបាក​ដីស្រែ​​​​​​១៥៨​ហិកតា​ ដីចម្ការ​​១២ហិកតា ​ត្រូវលិច​

ប៉ូ​លិស​បង្ក្រាប​​ចាស់​​ដៃ​ទៅ​លើនិស្សិត​ពេល​ធ្វើ​បាតុ​កម្ម

Posted: 12 Aug 2011 12:30 AM PDT

ទិដ្ឋភាពបង្រ្កាបបាតុកម្ម
ព័ត៌​មាន​ផ្សាយ​ថា និស្សិត​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​ប៉ូ​លិស​ចាប់​ខ្លួន​​ក្នុងអំ​ឡុង​ពេល​ ធ្វើ​បាតុ​កម​របស់​​បណ្តា​និស្សិត​ ដែល​ជា​ការ​តវ៉ា​​ឱ្យ​មាន​​កំណែ​ទម្រង់​ប្រ​ព័ន្ធ​អប់​រំ​របស់​រដ្ឋ​ក្នុង​ ទី​ក្រុង​សាន​ទី​យ៉ា​ហ្គោ​។​ ចំពោះ​រូប​ភាព​ដែល​បង្ហាញ​នៅ​ទី​នេះ គឺ​ជា​រឿង​ដ៏​ព្រៃ​ផ្សៃ​ និងអ​មនុស្ស​ធម៌​របស់​ប៉ូ​លិស​ធ្វើ​ឱ្យ​មហា​ជន​គ្រប់​រូប​សំ​ដែង​ការ​មិន​ ពេញ​ចិត្ត​នូវទង្វើ​

វ៉ា​លី​ដាក់​ឧ​ប​ករណ៍​វាយ​កូន​ហ្គោល​របស់​ថៃហ្គ័រ​​ វូដ​ដូច​មនុស្ស

Posted: 12 Aug 2011 12:28 AM PDT

​វ៉ា​លី​រក្សា​ទុក​ឧ​ប​ករណ៍​វាយ​កូន​ហ្គោល​​របស់​​ថៃ​ហ្គ័រ វូដ
សម្រាប់​រូប​ភាព​ដែល​បង្ហាញ​មាន​ល​ក្ខណៈ​​ចម្លែក​​ដូច​រូប​មនុស្ស​នេះ​ ធាតុ​ពិត​ជា​វ៉ា​លី​រក្សា​ទុក​ឧ​ប​ករណ៍​វាយ​កូន​ហ្គោល​​របស់​​ថៃ​ហ្គ័រ វូដ អតី​ត​អ្នក​វាយ​កូន​ហ្គោល​​លំ​ដាប់​ទី​១​​លើ​ពិ​ភព​លោក ខណៈ​ពេល​កំពុង​ហាត់​សម ដើម្បី​ត្រៀម​ប្រ​កួត​កូន​ហ្គោល​ PGA ​លើក​ទី​៩៣​។ ​ពេល​ក​ន្លង​មក ​​ថៃ​ហ្គ័រ​វូដ​បាន​ជួប​រឿង​អា​ស្រូវ​លួច​មាន​សហា​យ​ស្មន់ ធ្វើ​​

លោក​យាយ​អាយុ​៩៨​ឆ្នាំ​ទទួល​ខ្សែ​ក្រ​វាត់​ខ្មៅ​10​ដាន់​

Posted: 12 Aug 2011 12:26 AM PDT

លោកយាយទទួលបានខ្សែក្រវ៉ាត់
លោក​យាយ​កេ​កូ ហ្វូ​កា​ដា គ្រូ​បង្ហាត់​ក្បាច់​គុន​យូ​ដូ​អាយុ​៩៨​ឆ្នាំម្នាក់ ទើប​តែ​ទទួល​បាន​ខ្សែ​ក្រ​វាត់​ខ្មៅ​១០​ដាន់ ពី​សមា​គម​​ក្បាច់​គុន​សហ​រដ្ឋ​អា​មេរិក និង​ចាត់​ទុក​ថា ជា​អតី​ត​​គ្រូ​បង្ហាត់​​យូ​ដូ ដែល​មាន​ជ័យ​ចំណាស់​បំ​ផុត​​ក្នុង​ពេល​បច្ចុប្បន្ន​។​ តាម​ទី​ភ្នាក់​ងារ​បរ​ទេស​បាន​ឱ្យ​ដឹង​ថា នៅ​លើ​ពិ​ភព​លោកនេះ​មានមនុស្ស​តែ​៣​នាក់ទេ ដែល​ទទួល​​​ការ​

នាយក​​រដ្ឋ​មន្ត្រី​រុស្ស៊ី​មុជ​ទឹក​ប្រ​ទះ​ឃើញ​ក្រ​ឡ​បុរាណ

Posted: 12 Aug 2011 12:25 AM PDT

លោកពូទីន
លោកផ្លា​ឌី​មៀ​ពូ​ទីន នាយ​ក​រដ្ឋ​មន្ត្រី​​ប្រ​ទេស​រុស្ស៊ី​បាន​ប្រ​ទះ​ឃើញ​ក្រ​ឡ​បុរាណ​ ខណៈ​ពេល​អ្នក​បុរាណ​វិទ្យា​បាន​រំ​ពឹង​ទុក​ថា ក្រ​ឡ​ខាង​លើ​ត្រូវ​​បានធ្វើ​ឡើង​ក្នុង​ទសវត្ស​​ទី​៦ ជា​យុ​​គសម័យ​ចក្រ​ពត្តិ «​បៃ​សេន​ថាយ​» ឬ​រ៉ូ​ម៉ាំង​ខាង​កើត។ ​តាម​ប្រ​ភព​ព័ត៌​មាន​ផ្សាយ​ថា លោក​លូ​ទី​​ន​បាន​មុជ​ទឹក​នៅ​សមុទ្រ​ខ្មៅ​ក្នុងជម្រៅ​ជាង​២​ម៉ែត្រ​ក៏​ប្រ​​ ទះឃើញ

ប្រជា​ពលរដ្ឋ​​ភូមិព្រែក​​ទប់ ធ្វើ​ការ​​​តវ៉ា​​ដើរ​តាមដង​ផ្លូវ​​ក្នុងក្រុង​

Posted: 12 Aug 2011 12:13 AM PDT

ក្បួនបាតុកម្មតវ៉ា
​ខេត្តព្រះសីហនុ​​​ ៖ ​​ប្រជា​ពលរដ្ឋ​​ភូមិ​ព្រែក​​ទប់ជាង​​១០០នាក់ ​​បានធ្វើការ​​តវ៉ារបស់​ខ្លួន​ជា​បន្តទៀត ​​នៅឯ​មន្ទីរ​​រៀបចំ​​ដែនដី​​​​នគរូបនីយ​កម្ម​​​​សំណង់​ និង​សុរិយោដី កាលពីវេលាម៉ោង​​៨​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​​១២ សីហា ២០១១ ប្រយោជន៍​​​ទាម​ទារ​​ឱ្យអាជ្ញាធរ​​​ធ្វើប្លង់​​​កម្មសិទ្ធិ​ដីធ្លី​​​​ដល់​ ពួក​គាត់​​​តាម​ទំហំ​ដី​​​ជាក់ស្តែង ​និងមិនព្រម​​​​ទទួល​

ខេត្តស្ទឹង​ត្រែង​ទឹកទន្លេ​​មេគង្គ​ឡើង​ជន់​​លិច​ស្ទើរ​គ្រប់​​ស្រុក​

Posted: 12 Aug 2011 12:13 AM PDT

ទិដ្ឋភាពទឹកជំនន់នៅខេត្តស្ទឹងត្រែង
​ខេត្ត​ស្ទឹង​ត្រែង​ ៖ ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិភាព​បាន​រាយការណ៍មកថា ស្រុក និង​ក្រុងចំនួន​៤​ក្នុងចំណោមស្រុក-ក្រុងទាំង​៥​របស់​ខេត្ត​ស្ទឹង​ត្រែង​ បាននិងកំពុង​ទទួលរងនូវការ​ជន់​លិច​ដោយ​ទឹកទន្លេមេគង្គគិតត្រឹមថ្ងៃទី១២ សីហា ២០១១ នេះ​។ បើតាមអ្នកឆ្លើយឆ្លងព័ត៌​មានកោះសន្តិ​ភាពប្រចាំខេត្តស្ទឹងត្រែងបាន​បញ្ជាក់​

រុស្ស៊ី ​និង​អ៊ុយក្រែន​​បន្តខ្វែង​​​គំនិត​គ្នា​​​​លើ​​សំណុំ​​រឿង​​​ឧស្ម័ន​

Posted: 12 Aug 2011 12:05 AM PDT

​ប្រធានាធិបតី​​រុស្ស៊ី​ លោកឌីមីទ្រីម៉េដវេដេវ ​និង​សមភាគី​អ៊ុយក្រែន​ លោក​វិក​ទ័រ អ៊ីយ៉ា​នូ កូវីត ​​បានជួប​ពិភាក្សា​គ្នា​​កាលពីថ្ងៃទី​​១១ សីហា នៅ​ទី​ក្រុង​​សូតជី ក៏ប៉ុន្តែ​​​ភាគីទាំង​​២​​​ទទួលស្គាល់​ថា នៅតែ​មាន​ការ​​ខ្វែង​ទំនាក់​គ្នា​​​​បន្តទៀត ​​លើ​សំណុំរឿង​​​មួយចំនួន​ដូចជា​​​សំណុំរឿង​​ដែលទាក់​ទិន​ទៅនឹង​តម្លៃ​​ឧស្ម័ន​​ជាដើម​។​

ម្ចាស់​ក្សត្រី​ថៃ​សម្តែង​ហឫទ័យព្រួយ​បារម្ភ​​ពី​បញ្ហា​​នៅភាគ​ខាង​ត្បូង​ប្រទេស

Posted: 11 Aug 2011 11:47 PM PDT

លោកស្រីយីងឡាក់​ចូលគាល់​ម្ចាស់​ក្សត្រីថៃ
ម្ចាស់ក្សត្រីថៃ Sirikit បានសម្តែង​ព្រះ​រាជ​​ហឫទ័យ​សោក​​សង្រេងចំពោះអំពើហិង្សាដែល​កាន់តែ​ រីកធំឡើងនៅក្នុងតំបន់ភាគខាងត្បូង​ប្រទេស។ ​ជា​មួយ​គ្នា​​នេះ​ការវាយប្រហារមកលើ​ព្រះ​សង្ឃ គឺ​ជាការ​រំលោភលើសេរីភាពសាសនា​យ៉ាងធ្ងន់​ធ្ងរ។ ម្ចាស់ក្សត្រី​បានមានព្រះ​សវនីយ៍​ពីក្តីបារម្ភ​របស់​ទ្រង់​ទៅលើបញ្ហាផ្សេងៗ​

នៅខេត្តក្រចេះ​​​តំបន់ខ្លះ​ទឹកជន់​លិច​​​​​ពាក់​​ៗ​កណ្តាល​​​សសរ​ផ្ទះ​

Posted: 11 Aug 2011 11:45 PM PDT

ទិដ្ឋភាពទឹកជំនន់នៅក្រចេះ
​ខេត្តក្រចេះ​​​ ៖ ពីខេត្តក្រចេះមានសេចក្តី​រាយ​ការណ៍មកថា ស្រុក៤និងក្រុង១របស់ខេត្ត ត្រូវបានទឹកទន្លេមេគង្គជន់លិច​។ ស្រុក​ និង​ក្រុងទាំងនោះរួមមាន ស្រុកព្រែក​ប្រសព្វ​-ឆ្លូង- ចិត្តបុរី-ស្រុកសម្បូរណ៍ និងក្រុងក្រចេះ​។ បើតាម​អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា នៅស្រុកសម្បូរណ៍​មាន​បុរស​

ស្រវឹង​មិន​ហ៊ាន​បើក​បរ​ខ្លាច​ប៉ូលិស​​ផាក​នាំ​គ្នា​រុញ​

Posted: 11 Aug 2011 11:32 PM PDT

កំពុងនាំគ្នារុញរថយន្ត
ជនជាតិ​ចិន​​ខ្លាច​មាន​ទោស​ធ្ងន់​ធ្ងរ ប្រសិន​បើ​​​ត្រូវ​ប៉ូលិស​​ចាប់​ពី​បទ «ស្រវឹង​បើក​បរ» ។ ​ជាក់​ស្តែង​​ក្នុង​រូប​ភាព​នេះបុគ្គ​លិក​រប​ស់​ក្រុម​ហ៊ុន​​មួយ​​ក្នុង​ ទីក្រុង​ឆាង​ឈុន ​បាន​នាំគ្នា​ជួយរុញ​រថយន្ត​របស់​ប្រធាន​​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ក្នុង​ចម្ងាយ​ផ្លូវជាង​៥​គីឡូ​​ម៉ែត្រ ​​ដោយ​ចំណាយ​ពេល​៤៥​នាទី ។

គណបក្ស​សិទ្ធិមនុស្ស​​​ប្រកាស​ផ្លាស់ប្តូរ​​​សមាសភាព​​គណៈកម្ម​​ការ​នាយក​

Posted: 11 Aug 2011 11:32 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​កាលពីថ្ងៃទី​​១១ សីហា ​​២០១១ ​​គណបក្សសិទ្ធិមនុស្ស​​​ប្រកាស​ផ្លាស់ប្តូរ​​សមាស​ភាព​គណៈ​កម្មការ​​​នាយក ​ដោយ​បាន​សម្រេច​ប្តូរ​​​តួនាទី​លោកម៉ៅ ​​មុនី​វណ្ណ ​​ពី​តួនាទី​​​អនុ​ប្រធាន​​​គណៈ​កម្មការ​នា​យក​មកជា​អនុប្រធាន​គណៈ​កម្មការ​ ​ប្រតិបត្តិការ​​​ និង​លោក​វេជ្ជបណ្ឌិត​​កែវ សម្បត្តិ​​​ ប្រធានគណ​បក្ស​​​សិទ្ធិ​មនុស្ស​​​​ប្រចាំ​​

មាស សុ​ម៉ា​លីន​ ​ឡើង​កូដ​​​ទទួល​​រថយន្ត​​ទំ​នើប​​​ជា​កា​ដូ​

Posted: 11 Aug 2011 11:02 PM PDT

កញ្ញា​មាស ​​សុម៉ា​លីន ​វ័យ​១៩​ឆ្នាំ
រាជធានី​ភ្នំពេញ ៖ អតី​ត​កញ្ញា​ឯក BRIDGESTONE ចំណាត់លេខ​២ ឆ្នាំ​២០០៩ ឆ្លង​កាត់​ជី​វិត​ជា​តា​រាសម្តែង​កាយ​វិកា​រ​ខារ៉ា​​អូ​ខេ​ និង​ភាព​យន្ត​ក្នុង​រយៈ​ពេលជិត​៣​ឆ្នាំ កន្លង​​មក​នេះ​គឺ​កញ្ញា​មាស ​​សុម៉ា​លីន ​វ័យ​១៩​ឆ្នាំ ​បាន​ទទួល​ជោគ​ជ័យ​លើ​អា​ជីព​លិ​ល្បៈ​ជា​បន្ត​បន្ទាប់​។ នាងបាន​ក្លាយ​ជា​តួ​ឯក​ក្នុង​​​​ខ្សែ​​​​ភាព​យន្ត​​រឿង «​ស្រ​ណោះ​ទឹក​គ្រឿង​​របស់​​ម៉ែ​»

ម៉ិក​ស៊ិក​៖ ​អតីត​​កីឡា​ករ​​បាល់​ទាត់​​ម្នាក់​​ត្រូវ​បាញ់​​សម្លាប់​​27គ្រាប់​

Posted: 11 Aug 2011 09:12 PM PDT

អាជ្ញា​ធរ​តុលាការ​ម៉ិច​ស៊ិក​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១ សីហា ថា អតីត​កីឡា​ករ​បាល់​ទាត់​ម៉ិច​ស៊ិក​ លោក IGNACIO NACHO FLORES បាន​ត្រូវ​គេ​បាញ់​សម្លាប់​ដល់​ទៅ​២៧​គ្រាប់​ កាល​ពី​យប់​ថ្ងៃ​ទី​១០ មក​ទី​១១ សីហា​។ អតីត​កីឡាករ​បាល់​ទាត់​រូប​នេះ​ដែល​ធ្លាប់​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​១៩៧៨​នៅ​អាហ្សង់​ទីន

សមត្ថកិច្ច​​នគរបាល​ចុះឆែក​ឆេរ​​ផ្ទះ​សំណាក់​​ និង​ខារ៉ាអូខេ​​​ឆេង ឆេ ដែល​មាន​បម្រើ​សេវា​ផ្លូវ​ភេទ​

Posted: 11 Aug 2011 09:10 PM PDT

សមត្ថកិច្ចចុះឆែកឆេរ​ផ្ទះសំណាក់ និងហាង​ខារ៉ាអូខេ
​ខេត្តព្រះសីហនុ​​ ៖ ​​ផ្ទះសំណាក់ និង​ខារ៉ា​អូ​ខេ ​​មួយកន្លែង​យីហោ​​​​ឆេង​ឆេ ស្ថិត​ក្នុងក្រុមទី​​​​៤៧ ​ភូមិ​​១ សង្កាត់​​​​៤ ក្រុងព្រះសីហនុ ​ដែលជាប់​សង្ស័យ​​​ពីបទ​​​​សញ្ចរ​កម្ម​ត្រូវ​​កម្លាំង​​​នៃ​ស្នងការ​​​ ដ្ឋាននគរបាល​​ខេត្តព្រះសីហនុ ​ដែលដឹកនាំ​​ដោយ​លោក​​​ប៊ូ ​ប៊ុនហាង ​ព្រះអាជ្ញា​​​​អមសាលា​ដំបូង​ខេត្ត ​​លោកវរសេនីយ៍​​​​ឯក ជ័រ ​​ហេង ស្នងការ​​​រង​

រញ្ជួយដីនៅ​ជប៉ុន​ ចិន ​និង​អ៊ីរ៉ង់​

Posted: 11 Aug 2011 08:59 PM PDT


​ទីភ្នាក់ងារ​​ឧតុនិយម​​​​ជប៉ុន​រាយការណ៍​ថា ​ការ​រញ្ជួយដី​​​មួយមាន​កម្លាំង​​៦រីស្ទ័រ​​កើតមាន​កាលពី ព្រឹកថ្ងៃទី​​១២​សីហា ក្នុង​តំបន់ហ្វូគូស៊ីម៉ា ភាគ​​​​ឦសាន​​​ប្រទេសជប៉ុន​។​ ចំណុច​កណ្តាល​​​​នៃការ​រញ្ជួយដី​នេះ​ដែល​កើត​មាន​​នា​វេលាម៉ោង​​​៣​និង​​២២​នាទីទៀបភ្លឺ​ ម៉ោង​ក្នុង​ស្រុក ស្ថិតនៅ​​ចម្ងាយ​​ប្រមាណជា​​៥០គីឡូ​ម៉ែត្រ​​ ក្រោម​សមុទ្រ​ក្នុងដែនទឹក​​ក្រុង​ហ្វូគូស៊ីម៉ា

អង់គ្លេស​​អាច​ប្រើ​​​​កង​ទ័ព​ក្នុង​​ការ​បះបោរ​​​​​​នា​ពេល​​​ខាងមុខ​

Posted: 11 Aug 2011 08:50 PM PDT


​​នាយករដ្ឋមន្ត្រី​​​អង់​គ្លេស ​​លោក​ដាវីដ កាមី​រ៉ូន បានបង្ហាញ​​ពី​ការ​​ប្តេជ្ញា​ចិត្ត​​របស់​លោក ដោយថ្លែង​កាលពីថ្ងៃទី​​​​១១ សីហា ថា ពួកបះ​បោរ​​ដែលទទួល​ខុសត្រូវ​​​​​ចំពោះអំពើ​ហិង្សា​​​យ៉ាង​ធ្ងន់ធ្ងរ​​​ពុំធ្លាប់​មាន​​ចាប់តាំងពី​​ច្រើន​ទសវត្ស​​​មក​ហើយ​​ នៅអង់គ្លេស​​​នឹង​ត្រូវ​​​ប្រឈមមុខ​​ចំពោះ​ការ​​កាត់ទោស ហើយនឹង​ទទួលនូវទណ្ឌ​កម្ម​។​

ស៊ីរី ៖ ​ស្លាប់​យ៉ាង​​តិច​11​​​នាក់​ទៀត​​ដោយសារ​​ការបាញ់​​​ប្រហារ​​របស់កង​​ទ័ព​នៅ​ភាគ​​ខាង​​លិច​ប្រទេស​

Posted: 11 Aug 2011 08:43 PM PDT

កង​ទ័ពស៊ីរី
​យោង​តាម​​ពួកសកម្មជន​​​ការ​ពារ​​សិទ្ធិមនុស្ស​​​ថា កង​ទ័ពស៊ីរី​បានបាញ់សម្លាប់​​​មនុស្សយ៉ាង​តិច​​១១នាក់ នៅ​ក្រុង​ QOUSSEIR ភាគខាង​លិច​ប្រទេស ជិត​ព្រំដែន​​ជាមួយ​លីបង់ ​​ហើយ​លុក​ចូល​​​កាលពីថ្ងៃទី​​​​១១ សីហា ក្នុង​​ទីក្រុង SARAQEB នាភាគពាយ័ព្យ​​​មិន​ឆ្ងាយប៉ុន្មាន​ពី​ព្រំដែន​​​តួកគី ​បន្ទាប់ពី​​ការប្រកាស​ជាផ្លូវការ​​​ពី​ការ​ដកកង​​ទ័ពចេញពី​

លោកថោង ខុន, នេត សាវឿន អញ្ជើញ​​​ពិនិត្យ​​សភាពការណ៍​​​ច្រក​ទ្វារ​​​សម្រួល​​សណ្តាប់ធ្នាប់​​​​ទេសចរណ៍​

Posted: 11 Aug 2011 08:38 PM PDT

ទិដ្ឋភាពក្នុងពិធី
ក្រុងប៉ោយប៉ែត​​​ ៖ ​​លោកថោង ខុន រដ្ឋ​​មន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​នាយ​ឧត្តម​សេនីយ៍​នេត សាវឿន ​អគ្គស្នង​ការ​​នគរបាល​ជាតិ អម​ដោយ​​​លោកអ៊ុង អឿន ​​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ​​​ព្រមទាំង​​មន្ត្រីពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​បានអញ្ជើញ​​ ចុះត្រួតពិនិត្យ​​​​មើលសភាព​ការណ៍​​​​ភ្ញៀវទេសចរ និង​​រៀបចំសណ្តាប់ធ្នាប់​​​​​ច្រកទ្វារ​​

នគរបាល​ផ្សារ​ថ្មី​​​​៣ឃាត់ខ្លួន​ជនសង្ស័យ​​​កំពុងប្រើប្រាស់ថ្នាំញៀន​​​៤នាក់​

Posted: 11 Aug 2011 08:37 PM PDT

ជនសង្ស័យទាំង៤នាក់
រាជធានីភ្នំពេញ​​ ៖ ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​ផ្សារថ្មីទី​៣ បាន​​​ឆ្មក់​ចូល​​ឃាត់ខ្លួន​ជន​សង្ស័យប្រើប្រាស់​ថ្នាំញៀន​​ចំនួន​​​៤នាក់ នៅ​ចំណុច​​​​កាំជណ្តើរ​​​ជាន់ទី​៣ (ប្លុកតាន់​ប៉ា) កែង​ផ្លូវ​​លេខ​​​១៥៤ ​និង​៤៩ ស្ថិតក្នុង​ភូមិ​​​ទី​៦ សង្កាត់​ផ្សារ​ថ្មីទី៣ ខណ្ឌ​​ដូនពេញ ​កាលពីវេលាម៉ោង​​​១០​និង​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​១១ សីហា ខណៈ​ពេល​ជន​ទាំង​​នោះ​

ក្រុម​ហ៊ុនអេប​ផល (APPLE) គ្រង​តំណែង​​ក្រុម​ហ៊ុន​មាន​ប្រាក់​ទុន​ច្រើន​

Posted: 11 Aug 2011 08:35 PM PDT

លោហ្គោរបស់​ក្រុម​ហ៊ុន​ អេបផល
ទីភ្នាក់ងារ AFP ផ្សាយថា ក្រុម​ហ៊ុន «អេប​ផល» (Apple) អ្នក​ផលិត​ «អាយ​ហ្វូន» (iPhone) និង «អាយ​ផេត» (iPed) បាន​ប្រជែង​​ក្រុម​ហ៊ុន​ផលិត​ប្រេង​ដ៏ធំ​បំផុត «អេក​ហ្សុន​ម៉ូ​ប៊ីល» ​គ្រប់​គ្រង​​តំណែង​ក្រុម​ហ៊ុន​ដែល​មានប្រាក់​ទុន​ច្រើន​បំផុត​​នៅ​លើ​ពិភព​ លោក ស្រប​តាម​តម្លៃ​ទិញ​-លក់​ក្នុង​ទី​ផ្សារ​មូល​​ប័ត្រ ។

អតីតសហាយ​ស្មន់​​របស់វេន រូនី ត្រូវជន​មិន​ស្គាល់​មុខ​​មួយ​ក្រុម​វាយ​ធ្វើ​បាប​

Posted: 11 Aug 2011 08:02 PM PDT

កីឡាករវេនរ៉ូនី និងអតីតសហាយស្មន់
នាងហេ​លែន វូដ ​ជា​មិត្ត​របស់​នាង​ជេននី​ហ្វ័រ ​ថុម​សុន ដោយ​ពួកគេទាំង​២​នាក់ បាន​បក​អាក្រាត​​កាលពី​រដូវកាល​បាល់​ទាត់​មុន(២០១០-២០១១) ​ថា បានធ្លាប់​រួម​ដំណេក​​ជា​មួយ​កីឡា​ករ​វេន រូនី ​បច្ចុ​ប្បន្ន​នៅ​លើ​​ផ្ទៃ​មុខ​របស់​នាង​មាន​ការ​ហើម​ជាំ​បាក់​ក្តោង​ច្រមុះ និង​ភ្នែកឡើង​ជាំ​ខ្មៅ​​ក្រោយ​ពី​មាន​បុរស​២​នាក់​ និង​ស្ត្រី៧​នាក់​ចោម​

បាញ់ប្រហារ ​និង​ចាប់​​​មនុស្សជា​​​​ចំណាប់​ខ្មាំង​​ក្នុង​​​ក្រសួង​​ការពារ​​​​ប្រទេស​​អេស្តូនី​

Posted: 11 Aug 2011 07:56 PM PDT


​បុរស​ប្រដាប់អាវុធ​ម្នាក់​បាន​បាញ់ប្រហារ និង​ចាប់​មនុស្ស​​​​២នាក់​ជា​ចំណាប់ខ្មាំង នៅក្នុង​​ក្រសួងការពារ​ប្រទេស​​អេស្តូនីនា​ក្រុង​តាល់​លីន កាលពីរសៀលថ្ងៃទី​​​១១ សីហា ។ ​បុរស​នោះ​​បាន​ត្រូវ​​សម្លាប់​ពេល​​មានអន្តរាគមន៍​​​របស់​កង​​ឯកភាព​​ពិសេស​មួយ ។​

កាមរី​​បាឡែន​បុក​កាមរីគូទ​ស្វិត​ចេញ​ឈើ​​គ្រញូង​​39​ដុំ

Posted: 11 Aug 2011 07:55 PM PDT

រថយន្តបាឡែនដឹកឈើ
ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរី​បាឡែន​ដឹក​ឈើគ្រញូងមួយគ្រឿង ​កាលពីវេលាម៉ោង២និង​៤៥​នាទីរសៀលថ្ងៃទី​១១ សីហា បានបុក​រថយន្ត​កាមរីគូទ​ស្វិត​ចំទទឹងខ្លួនពេញទំហឹង ខណៈ​រថយន្ត​នោះ​បត់ចូលចាក់សាំងបណ្តាល​ឱ្យ​ខូចខាតយ៉ាង​ធ្ងន់ធ្ងរទៅមុខលែងរួច។ ហេតុ​ការណ៍​​នេះ បាន​កើតឡើងនៅចន្លោះគីឡូម៉ែត្រ​

ទាហានអាមេរិក​5​​​នាក់ស្លាប់​​​នៅភាគ​ខា​ងត្បូង​​​អាហ្វហ្គានីស្ថាន​

Posted: 11 Aug 2011 07:45 PM PDT

​ប្រភពព័ត៌មាន​​យោធា​រាយការណ៍​​​កាលពីថ្ងៃ​ទី​​១១ សីហា ថា ​ទាហានអាមេរិក​​​៥​នាក់ស្លាប់​ដោយ​សារ​ការផ្ទុះ​​មីន​មួយ​គ្រាប់​នៅ​ភាគខាង​ត្បូងអាហ្វហ្គានីស្ថាន​។​ កង​កម្លាំង​​​អន្តរជាតិ​​នៅអាហ្វហ្គានីស្ថាន​​ពុំ​បាន​​ផ្តល់​ការ​​បញ្ជាក់​​​​លើ​ហេតុ​​​ការណ៍​​នៃការ​វាយប្រហារ​​​នេះឡើយ ។ ​​អ្នក​នាំពាក្យ​​​ម្នាក់​របស់​​មន្ទីរប៉ង់​តាហ្គោន ​​បញ្ជាក់​ថា ​ទាហានអាមេរិក​​​​៥​នាក់ស្លាប់​។​

សេដ្ឋកិច្ច​​​អាមេរិកធ្លាក់​​ប្រហែល​​​ជាង​៤%

Posted: 11 Aug 2011 07:30 PM PDT


ផ្សារហ៊ុន​​អាមេរិកធំៗ​ចំនួន៣​បានធ្លាក់​ចុះ​កាល​​ពីថ្ងៃពុធ​​ ទី១០​ សីហា ​ប្រហែល​៤ភាគរយ​ ស្របពេល​ដែលអ្នក​វិនិយោគ​មានការ​ព្រួយបារម្ភ​ពីសេដ្ឋកិច្ច​ និងមាន​ពាក្យ​ចចាមអារ៉ាម​ថា ​ប្រទេសបារាំង​​ក៏នឹង​បាត់បង់​អត្រាឥណ​ទាន ​​AAA​ ផងដែរ​។ បន្ទាប់ពី​អត្រា​ឥណទាន​អាមេរិក​ធ្លាក់​ចុះចាប់​​ពីថ្ងៃសុក្រ​សប្តាហ៍​មុនមក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!