|
- គ្រូពេទ្យមកពីម៉ាឡេស៊ីធ្វើបទបង្ហាញពីការព្យាបាលផ្នែកតម្រងនោម និងក្រលៀន
- ពលរដ្ឋអ៊ីស្រាអែលជាង300.000នាក់ធ្វើបាតុកម្មប្រឆាំងទំនិញឡើងថ្លៃ
- អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបទីតាំងជល់បក្សីនៅសង្កាត់ស្រះចក
- ប្រកាសតែងតាំង និងចូលកាន់តំណែងព្រះរាជអាជ្ញា និងអនុប្រធានសាលាដំបូង
- ស្លាប17នាក់ដោយសាររថយន្តបុកតគ្នានៅចិន
- ប្រជាពលរដ្ឋរារាំងរថយន្តដឹកដីមិនឱ្យបើកកាត់ផ្លូវក្នុងភូមិ
- កូនជ្រូកចម្លែកក្បាល2ភ្នែក3ផ្អើលអ្នកភូមិទៅចោមរោមមើល
- ផូ មុន្នីពៅ ចង់មានបុត្រក្រោយពេលរៀបការជាង5ខែ
- មន្ត្រីកាំកុងត្រូលនិងសមត្ថកិច្ចពាក់ព័ន្ធចុះអង្កេតទំនិញតាមផ្សារ
- កូនប្រុសលោកកាដាហ្វីមិនស្លាប់ក្នុងការវាយប្រហាររបស់អូតង់ឡើយ
- អនុសាខាកាកបាទក្រហមនាំអំណោយចែកជូនប្រជាពលរដ្ឋ៨គ្រួសារ អត់ស្បៀងនៅសង្កាត់ឪឡោក
- បាតុកម្មតវ៉ានៅក្រុងឡុងដ៍ដុតរថយន្តប៉ូលិស2គ្រឿង
- ស្ត្រីអ្នកគាំទ្រលោកម៉េតវេដេវ ប្រធានាធិបតីរុស្ស៊ីបង្ហាញឈុតប៊ីគីនី
- គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ឃាត់ខ្លួនមនុស្ស២នាក់ និងម៉ូតូ៤៧គ្រឿង
- សហព័ន្ធសហជីពចំនួន៦សុំឱ្យសម្តេចតេជោជួយបញ្ចុះតម្លៃទំនិញ
- រថយន្តបុកគ្នាបន្តបន្ទាប់២ករណីក្នុងខេត្តកំពង់ឆ្នាំងស្លាប់១ របួស៤
- យកចិញ្ចើមផ្លូវត្តស្រះចកធ្វើចំណតរថយន្តតាក់ស៊ីបង្កការកកស្ទះរាល់ថ្ងៃ
- ផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនលើកទី36អាណត្តិទី5
- រថយន្តឡង់គ្រីស្ស័រចងកំហឹងជាមួយរបងព្រះបរមរាជវាំងបុកបែកកង់ស្តាំ
- រដ្ឋសូម៉ាលីនឹងត្រូវរំដោះទាំងស្រុង
- ចិន ៖ នាវានេសាទជាង10គ្រឿងនិងមនុស្ស200នាក់បាត់ក្នុងឆ្នេរសមុទ្រភាគខាងកើត
- ចូលជួយឃាត់គេទាស់គ្នា ក្លាយជាជនល្មើស ព្រោះចាក់គេស្លាប់
- អ៊ុយក្រែន ៖ ចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោកស្រីទីម៉ូឆេនកូ
- ទឹកជំនន់នៅកូរ៉េខាងជើងធ្វើឱ្យមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរ
- កំពុងអង្គុយសាសងជាមួយស្រីក្នុងភោជនីយដ្ឋាន ត្រូវអ្នកផឹកស៊ីក្បែរ៩នាក់ព្រួតគ្នាវាយសម្លាប់
- ប្រគល់អំណោយសប្បុរសជននៅឯនាយសមុទ្រដល់សពលោកតាប្រាក់ ព្រាប
- ម៉ូតូគុបជ្រុង និងម៉ូតូ MD បុកគ្នារបួស២នាក់ រត់គេចម្នាក់
- យកដុំថ្មគប់អ្នកជិះម៉ូតូដួលដណ្តើមយកខ្សែដៃ តែអះអាងថា សរសៃប្រសាទទៅវិញ
- ការវាយលុករបស់ពួកឧទ្ទាមលីប៊ីមកលើទីក្រុងប្រេហ្គា
- នារីវ័យក្មេងដែលម៉ូតូឌុបដឹកយកទៅដាក់ចោលនៅមន្ទីរពេទ្យត្រូវឪពុកម្តាយមកទទួលហើយ
គ្រូពេទ្យមកពីម៉ាឡេស៊ីធ្វើបទបង្ហាញពីការព្យាបាលផ្នែកតម្រងនោម និងក្រលៀន Posted: 07 Aug 2011 01:02 AM PDT រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យដែលមានឈ្មោះល្បីនៅប្រទេសម៉ាឡេស៊ី MAKOHTA ថ្មីៗនេះតាមរយៈគ្រូពេទ្យជំនាញលោកវេជ្ជបណ្ឌិតលីម ខេងប៊ុន បានរៀបចំធ្វើបទបង្ហាញពីការព្យាបាលផ្នែកតម្រងនោម និងក្រលៀនដើម្បីជាការផ្សព្វផ្សាយនូវចំណេះដឹងអំពីរោគសញ្ញា ការព្យាបាល និងបញ្ហា |
ពលរដ្ឋអ៊ីស្រាអែលជាង300.000នាក់ធ្វើបាតុកម្មប្រឆាំងទំនិញឡើងថ្លៃ Posted: 07 Aug 2011 12:56 AM PDT ពលរដ្ឋអ៊ីស្រាអែលដល់ទៅជាង៣០០.០០០នាក់បានលើកគ្នាធ្វើបាតុកម្មនៅតាមវិថីនៃទីក្រុងទាំងឡាយរបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃទី៦ សីហា ដើម្បីតវ៉ាប្រឆាំងទំនិញឡើងថ្លៃ និងទាមទារយុត្តិធម៌សង្គមកាន់តែច្រើនថែមទៀត។ យោងតាមការវាយតម្លៃមួយចំនួនថា មនុស្សចំនួន២០០.០០០នាក់បាននាំគ្នាដើរហែក្បួននៅក្រុងតែលអាវីវ |
អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបទីតាំងជល់បក្សីនៅសង្កាត់ស្រះចក Posted: 07 Aug 2011 12:54 AM PDT រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះមាននគរបាល ប៉េអឹម ដឹកនាំដោយលោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ លោកហែម ឫទ្ធី នាយករងរដ្ឋបាលសាលាខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់បានឆ្មក់ចូលបង្ក្រាបទីតាំង ជល់មាន់មួយកន្លែងស្ថិតក្នុងក្រុមទី២១១ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ |
ប្រកាសតែងតាំង និងចូលកាន់តំណែងព្រះរាជអាជ្ញា និងអនុប្រធានសាលាដំបូង Posted: 07 Aug 2011 12:53 AM PDT ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី៥ សីហា នៅសាលាដំបូងខេត្ត មានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់តំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង និងអនុប្រធានសាលាដំបូងខេត្តក្រោមអធិបតីភាពលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ អញ្ជើញចូលរួមក្នុងពិធីនោះមាន |
ស្លាប17នាក់ដោយសាររថយន្តបុកតគ្នានៅចិន Posted: 07 Aug 2011 12:46 AM PDT ប៉ូលិសមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៦ សីហា ថា មនុស្ស១៧នាក់បានត្រូវស្លាប់ និង៤នាក់ទៀតត្រូវរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តគ្នាមួយនៅខេត្តយ៉ាងស៊ីប្រទេសចិន។ នាព្រឹកថ្ងៃទី៦ សីហា នោះរថយន្តពាក់កណ្តាលសន្តោងមួយបានបុកពីក្រោយរថយន្តធុនធ្ងន់មួយគ្រឿង ហើយក្រឡាប់ផ្ងារជើងលើផ្លូវសៀងហៃ-គុនមិញ |
ប្រជាពលរដ្ឋរារាំងរថយន្តដឹកដីមិនឱ្យបើកកាត់ផ្លូវក្នុងភូមិ Posted: 07 Aug 2011 12:36 AM PDT រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌដង្កោ បានធ្វើការរារាំងមិនឱ្យរថយន្តដឹកដីរបស់ក្រុមហ៊ុនប៊ុនហួរ បើកឆ្លងកាត់លើផ្លូវក្នុងភូមិដែលកំពុងធ្វើការស្ថាបនា ។ ប្រជាពលរដ្ឋបាននាំគ្នាចេញមុខការពារផ្លូវនោះ ដោយយកដើមត្នោត និងឈើផ្សេងៗ |
កូនជ្រូកចម្លែកក្បាល2ភ្នែក3ផ្អើលអ្នកភូមិទៅចោមរោមមើល Posted: 07 Aug 2011 12:30 AM PDT ខេត្តព្រៃវែង ៖ មេជ្រូក១ក្បាលរបស់កសិករនៅភូមិក្បាលដំរី ឃុំរោងដំរី ស្រុកបាភ្នំ ដែលទើបតែកើតកូនដំបូងកាលពីថ្ងៃទី៤ សីហា បានកូនចំនួន១០ ក្បាល តែអ្វីដែលចម្លែកនោះគឺកូនជ្រូកឈ្មោល១ក្បាល កើតមកចម្លែកជាងគេ គឺមានក្បាល២ ភ្នែកធម្មតា២ និងភ្នែកចំកណ្តាលថ្ងាស១ ។ |
ផូ មុន្នីពៅ ចង់មានបុត្រក្រោយពេលរៀបការជាង5ខែ Posted: 07 Aug 2011 12:27 AM PDT រាជធានីភ្នំពេញ ៖ ពិធីការិនីទូរទស្សន៍ CTN ធ្មេញច្រពើស អ្នកនាងផូ មុន្នី ពៅ ក្រោយពីរៀបការកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ មក ស្រាប់តែការងារជាពិធីការិនីរបស់នាង ស្ងប់ស្ងាត់ស្ទើរតែបាត់មុខពីកញ្ចក់ទូរទស្សន៍ទាំងស្រុងតែម្តង ។ សព្វថ្ងៃអាជីពសិល្បៈរបស់នាងនៅតែមួយកម្មវិធីប៉ុណ្ណោះ គឺ |
មន្ត្រីកាំកុងត្រូលនិងសមត្ថកិច្ចពាក់ព័ន្ធចុះអង្កេតទំនិញតាមផ្សារ Posted: 07 Aug 2011 12:05 AM PDT ក្រុងប៉ោយប៉ែត ៖ កាលពីព្រឹកថ្ងៃទី៥ កន្លងមកនេះ មន្ត្រីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនិងប៉ូលិសប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តនិងក្រសួង បានចុះអង្កេតទំនិញនៅតាមផ្សារនានាក្នុងក្រុងប៉ោយប៉ែត ពិសេសនៅផ្សារត្រីហៅផ្សារអគ្គៈចាស់ ហើយ |
កូនប្រុសលោកកាដាហ្វីមិនស្លាប់ក្នុងការវាយប្រហាររបស់អូតង់ឡើយ Posted: 07 Aug 2011 12:01 AM PDT រដ្ឋាភិបាលលីប៊ីបានបដិសេធកាលពីថ្ងៃទី៥ សីហា កន្លងមកនេះ ចំណោមព័ត៌មានដែលថា លោកខាមីស កូនប្រុសម្នាក់របស់មេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី ត្រូវសម្លាប់ក្នុងការវាយឆ្មក់តាមអាកាសមួយរបស់អូតង់នៅទីក្រុង ZLITAN ភាគខាងលិចលីប៊ី ។ |
អនុសាខាកាកបាទក្រហមនាំអំណោយចែកជូនប្រជាពលរដ្ឋ៨គ្រួសារ អត់ស្បៀងនៅសង្កាត់ឪឡោក Posted: 06 Aug 2011 11:53 PM PDT រាជធានីភ្នំពេញ ៖ មន្ត្រីអនុសាខាកាកបាទ ក្រហមខណ្ឌដង្កោ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៨គ្រួសារនៅក្នុងសង្កាត់ឪឡោក ដែលអាជ្ញាធរសង្កាត់ខាងលើបានរាយការណ៍ថា ប្រជាពលរដ្ឋទាំងនោះកំពុងដាច់បាយ ។ |
បាតុកម្មតវ៉ានៅក្រុងឡុងដ៍ដុតរថយន្តប៉ូលិស2គ្រឿង Posted: 06 Aug 2011 11:51 PM PDT រថយន្តប៉ូលិស២គ្រឿងត្រូវបានដុតកាលពីយប់ថ្ងៃទី៦ សីហា នៅទីក្រុងឡុងដ៍ក្នុងឱកាសបាតុកម្មតវ៉ាប្រឆាំងនឹងការបាញ់ប្រហារសម្លាប់មនុស្សរបស់ប៉ូលិសបណ្តាលឱ្យស្លាប់បុរសជាឪពុកនៃគ្រួសារមួយកាលពីថ្ងៃទី៤ សីហា កន្លងទៅនេះមក។ ហាងទំនិញមួយ និងរថយន្តបឺសក្រុងមួយគ្រឿងក៏ត្រូវដុតបំផ្លាញដែរ ហើយប៉ូលិសរងការវាយប្រហារ |
ស្ត្រីអ្នកគាំទ្រលោកម៉េតវេដេវ ប្រធានាធិបតីរុស្ស៊ីបង្ហាញឈុតប៊ីគីនី Posted: 06 Aug 2011 11:41 PM PDT ស្ត្រីសកម្មជននៅក្នុងក្រុមដែលមានឈ្មោះ ថា «ម៉េតវេដេវ» គឺជាប្រធានាធិបតីរបស់យើង» ត្រូវបានចោមរោមដោយអ្នកថតរូប និងអ្នកសារព័ត៌មាន ខណៈពេលពួកនាងធ្វើការអះអាងថា ការស្រាតសម្លៀកបំពាក់លើកនេះ មានគោលដៅគាំទ្រគោលគំនិតចាប់ផ្តើមរបស់លោកម៉េត វេដេវ ក្នុងគម្រោង |
គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ឃាត់ខ្លួនមនុស្ស២នាក់ និងម៉ូតូ៤៧គ្រឿង Posted: 06 Aug 2011 11:41 PM PDT គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ឃាត់ខ្លួនមនុស្ស២នាក់ និងម៉ូតូ៤៧គ្រឿងរាជធានីភ្នំពេញ ៖ បុរសពីរនាក់ត្រូវកម្លាំងសមត្ថកិច្ចគណៈបញ្ជាការឯកភាព ខណ្ឌដង្កោ ឃាត់ខ្លួនខណៈពេលដែលពួកគេស្រវឹងស្រាជេរប្រមាថបញ្ចេញ ឫកពា និងកាយវិការច្រងេងច្រងាងដាក់កងកម្លាំងដែលកំពុង |
សហព័ន្ធសហជីពចំនួន៦សុំឱ្យសម្តេចតេជោជួយបញ្ចុះតម្លៃទំនិញ Posted: 06 Aug 2011 11:38 PM PDT រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ សីហា កម្មករ-កម្មការិនីប្រមាណជាង១៥០នាក់ មកពីសហព័ន្ធសហជីពចំនួន៦ បានធ្វើការជួបជុំគ្នាលើទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីសុំឱ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជួយបញ្ចុះតម្លៃម្ហូបអាហារ ទំនិញគ្រប់ |
រថយន្តបុកគ្នាបន្តបន្ទាប់២ករណីក្នុងខេត្តកំពង់ឆ្នាំងស្លាប់១ របួស៤ Posted: 06 Aug 2011 11:33 PM PDT ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបរម្នាក់បានស្លាប់កៀបជាប់ក្នុងរថយន្ត និង៤នាក់ទៀតរងរបួសដោយសាររថយន្តបុកគ្នា២ករណីនៅលើផ្លូវ ជាតិលេខ៥ ចម្ងាយពីគ្នាប្រហែល២០គីឡូម៉ែត្រ ស្ថិតក្នុងស្រុករលាប្អៀរ ទឹកដីខេត្តកំពង់ឆ្នាំង វេលាម៉ោងជាង៥ភ្លឺថ្ងៃទី៧ សីហា ២០១១។ |
យកចិញ្ចើមផ្លូវត្តស្រះចកធ្វើចំណតរថយន្តតាក់ស៊ីបង្កការកកស្ទះរាល់ថ្ងៃ Posted: 06 Aug 2011 11:18 PM PDT រាជធានីភ្នំពេញ ៖ ជារៀងរាល់ព្រឹកប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការដែលធ្វើ ដំណើរឆ្លងកាត់វត្តស្រះចក ផ្លូវលេខ៦១ ច្រកចូលតំបន់បឹងកក់ ផ្លូវលេខ៨៦ និងមុខស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក បានធ្វើការរិះគន់ដល់អាជ្ញាធរសង្កាត់ និងសាលាខណ្ឌដូនពេញ ជាពិសេសនគរបាល |
ផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនលើកទី36អាណត្តិទី5 Posted: 06 Aug 2011 10:13 PM PDT ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃទី៦ សីហា នៅទីស្នាក់ការគណបក្សប្រជាជនស្រុកសង្កែបានរៀបចំពិធីផ្សព្វ ផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៦ អាណត្តិទី៥ ក្រោមអធិបតីភាពលោកឡោក ហ៊ួរ នាយករងទី១ខុទ្ទកាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមនិងជាប្រធានក្រុមការ |
រថយន្តឡង់គ្រីស្ស័រចងកំហឹងជាមួយរបងព្រះបរមរាជវាំងបុកបែកកង់ស្តាំ Posted: 06 Aug 2011 09:24 PM PDT រាជធានីភ្នំពេញ ៖ រថយន្តឡង់គ្រីស្ស័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-7776 ដែលអ្នកបើកទំនងជាស្រវឹងបានចងកំហឹងបុកជាមួយរបងព្រះ បរមរាជវាំង នៅចំណុចកែងផ្លូវលេខ២៤០ និង១៩ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី៦ សីហា |
រដ្ឋសូម៉ាលីនឹងត្រូវរំដោះទាំងស្រុង Posted: 06 Aug 2011 09:11 PM PDT ប្រធានាធិបតីសូម៉ាលីលោកសារីហ្វ ស៊ិក អាម៉េដ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ូហ្គាឌីស៊ីយ៉ូថ្លែងថា រដ្ឋធានីសូម៉ាលីត្រូវបានរំដោះទាំងស្រុងពីពួកបះបោរអ៊ិស្លាមរ៉ាឌីកាល់ នៃក្រុម SHEBAB ដែលបោះបង់ចោលបណ្តាទីតាំងពួកគេកាលពីយប់ថ្ងៃទី៥ មកទី៦ សីហា ។ ប្រធានាធិបតីថ្លែងថា |
ចិន ៖ នាវានេសាទជាង10គ្រឿងនិងមនុស្ស200នាក់បាត់ក្នុងឆ្នេរសមុទ្រភាគខាងកើត Posted: 06 Aug 2011 08:54 PM PDT អាជ្ញាធរមូលដ្ឋានរាយការណ៍ថា នាវានេសាទជាង១០គ្រឿងជាមួយមនុស្សប្រមាណជា២០០នាក់ បានបាត់ដានកាលពីព្រឹកថ្ងៃទី៦ សីហា ក្នុងដែនទឹកនៃឆ្នេរសមុទ្រខាងកើតរបស់ចិន ។ នាវាទាំងនោះមកពីកោះ LANTAU នៅហុងកុងសំដៅមកកំពង់ផែនីញបូ ខេត្តហ្សេយ៉ាង ភាគខាងកើតចិន |
ចូលជួយឃាត់គេទាស់គ្នា ក្លាយជាជនល្មើស ព្រោះចាក់គេស្លាប់ Posted: 06 Aug 2011 08:48 PM PDT រាជធានីភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍បឹងកក់ទី១ ចាប់ឃាត់ខ្លួនបន្ទាប់ពីមានទំនាស់គ្នានៅតាមបណ្តោយផ្លូវលេខ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៥ភ្លឺថ្ងៃទី៧ សីហា ហើយឈានទៅចាក់លើគូទំនាស់នឹងដែក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូន |
អ៊ុយក្រែន ៖ ចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីលោកស្រីទីម៉ូឆេនកូ Posted: 06 Aug 2011 08:37 PM PDT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដែលពេលនេះជាមេដឹកនាំប្រឆាំងលោកស្រី អ៊ី អ៊ូលីយ៉ា ទីម៉ូ ឆេនកូ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ សីហា កន្លងមកនេះពីបទរំលោភបំពានលើដំណើរការរបស់តុលាការក្នុងឱកាសនៃសវនាការកាត់ក្តីលោកស្រីពីបទរំលោភបំពានអំណាច ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន INTERFAX UKRAINE ថា |
ទឹកជំនន់នៅកូរ៉េខាងជើងធ្វើឱ្យមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរ Posted: 06 Aug 2011 08:32 PM PDT ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍កាលពីថ្ងៃទី៥ សីហា ថា ការបាត់បង់ជីវិតមនុស្ស និងសម្ភារៈដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅកូរ៉េខាងត្បូងមានការកើនឡើង។ KCNA បន្តថា ភ្លៀងធ្លាក់យ៉ាងខ្លាំង និងព្យុះទីហ្វុង-៥ ដែលកើតមានក្នុងប្រទេសកូរ៉េខាងជើងពីដំណាច់ខែមិថុនា |
Posted: 06 Aug 2011 08:24 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមទំនើងមានគ្នា៩នាក់ ព្រួតវាយនឹងដបកែវ ជើងម៉ា បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹង កន្លែង ខណៈពេលកំពុងអង្គុយសាសងជាមួយស្ត្រីអ្នកបម្រើម្នាក់។ ហេតុការណ៍វាយសម្លាប់នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ |
ប្រគល់អំណោយសប្បុរសជននៅឯនាយសមុទ្រដល់សពលោកតាប្រាក់ ព្រាប Posted: 06 Aug 2011 08:11 PM PDT ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៥ សីហា កន្លងទៅនេះ លោកទ្រី វន្ថា ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពបាននាំយកអំណោយរបស់សប្បុរសជន ចំនួន១០០ដុល្លារអាមេរិកដែលបានប្តូរយកជាប្រាក់រៀលទៅជូនលោក តាប្រាក់ ព្រាប អាយុ៦៥ឆ្នាំ ដែលទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី |
ម៉ូតូគុបជ្រុង និងម៉ូតូ MD បុកគ្នារបួស២នាក់ រត់គេចម្នាក់ Posted: 06 Aug 2011 08:06 PM PDT រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូគុបជ្រុង បុកគ្នាជាមួយសន្តិសុខម្នាក់ជិះម៉ូតូ MD បណ្តាលឱ្យដួលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៥ សីហា នៅតាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ គ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកជិះខាងក្រោយ |
យកដុំថ្មគប់អ្នកជិះម៉ូតូដួលដណ្តើមយកខ្សែដៃ តែអះអាងថា សរសៃប្រសាទទៅវិញ Posted: 06 Aug 2011 07:59 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសង់ សេ១២៥ តាមផ្លូវបេតុងលេខ៣១២ ស្ថិតក្នុងក្រុមទី១៧ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ស្រាប់តែមានបុរសម្នាក់ទៀតយកដុំថ្មធំមកគប់ត្រូវម៉ូតូ បណ្តាលឱ្យដួល ហើយប្រវាយប្រតប់ដណ្តើមយកខ្សែដៃប្លាទីនទម្ងន់១តម្លឹងយក ចូលក្នុងផ្ទះ បាត់ |
ការវាយលុករបស់ពួកឧទ្ទាមលីប៊ីមកលើទីក្រុងប្រេហ្គា Posted: 06 Aug 2011 07:58 PM PDT ពួកឧទ្ទាមលីប៊ីប្រកាសកាលពីថ្ងៃទី៦ សីហា ថា ពួកគេបានធ្វើការវាយលុកថ្មីមួយសំដៅលើកំពង់ផែប្រេង ប្រេហ្គា ស្ថិតនៅជាប់ឈូងសមុទ្រ SYRTE នៅភាគខាងកើតលីប៊ី ។ ពួកឧទ្ទាមបញ្ជាក់ថា ពួកគេរុលទៅមុខដោយប្រុងប្រយ័ត្ន ព្រោះខ្លាចចំការមីនដាក់ដោយកងទាហានលោកមូអាម៉ាកា ដាហ្វី នៅតាមច្រកចូលទីក្រុងនេះ |
នារីវ័យក្មេងដែលម៉ូតូឌុបដឹកយកទៅដាក់ចោលនៅមន្ទីរពេទ្យត្រូវឪពុកម្តាយមកទទួលហើយ Posted: 06 Aug 2011 07:54 PM PDT រាជធានីភ្នំពេញ ៖ តាមរយៈសារព័ត៌មានកោះសន្តិភាពលេខ៧៣៣៣ ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី៦-៧ សីហា ២០១១ ក្រោមចំណងជើងថា «នារីរូបស្រស់ត្រូវថ្នាំសណ្តំក្នុងផ្ទះសំណាក់ គេនាំមកប្លុងចោលក្នុងមន្ទីរពេទ្យមិនទាន់ដឹងច្បាស់ពីមូលហេតុ» ដែលនាងទំនងជាត្រូវថ្នាំសណ្តំពីផ្ទះ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |