VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិសង្ខេប៖ ១៣ សីហា” plus 1 more |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៣ សីហា Posted: 13 Aug 2011 08:16 AM PDT អង់គ្លេស៖ ប៉ូលីសក្រុងឡុងដ៏ និយាយថា ពួកគេបានចោទប្រកាន់មនុស្សជិត៦រយនាក់ដែលពាក់ព័ន្ធនឹងអំពើហិង្សា ធ្វើមិនឲ្យមានសណ្តាប់ធ្នាប់ និងលួចទំនិញ បន្ទាប់ពីកុបកម្មដ៏សាហាវអស់រយៈពេលជិតមួយសប្តាហ៍ក្នុងទីក្រុង និងបណ្តាក្រុងផ្សេងៗទៀតនៃប្រទេសអង់គ្លេស។ សេដ្ឋកិច្ចសកល៖ សន្ទស្សន៍ភាគហ៊ុននៅអឺរ៉ុប បានឡើងថ្លៃរយៈពេលថ្ងៃជាប់ៗគ្នាដោយទីផ្សារសហរដ្ឋអាមេរិក ក៏នឹងឡើងថ្លៃដែរ តែមិនខ្លាំងដូចជាការចុះថ្លៃនៅចុងសប្តាហ៍ទេ។ ចិន៖ លោកស្រី Wang Lihong អតីតអ្នកចូលរួមបាតុកម្មទីលាន Tiananmen ឆ្នាំ១៩៨៩ បានត្រូវគេឃុំឃាំងកាលពីខែមេសា ហើយបានរងការចោទប្រកាន់ពីការបង្កើតការរំខាន។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរី បានប្រើប្រាស់គ្រាប់គាំភ្លើងមែនទែនបាញ់ទៅលើពួកបាតុករដែលកំពុងអំពាវនាវឲ្យប្រធានាធិបតី Bashar al-Assad ចុះចេញពីតំណែង។ យេម៉ែន៖ ពួកអ្នកប្រឆាំងរាប់ម៉ឺននាក់របស់ប្រធានាធិបតីយេម៉ែន Ali Abdullah Saleh ប្រទេសយេម៉ែនបានបន្តអំពាវនាវឲ្យលោកចាកចេញពីប្រទេស។ សហរដ្ឋអាមេរិក៖ បេក្ខជន៨នាក់បានប្រកាសឲ្យបានទទួលការតែងតាំងជាបេក្ខជន គណបក្សសាធារណរដ្ឋ បានប្រើប្រាស់ការជជែកដេញដោលតាមទូរទស្សន៍ផ្សាយទូទាំងប្រទេសជាតិកាលពីថ្ងៃព្រហស្បត៍ ដើម្បីរិះគន់ប្រវត្តិសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក្នុងខណៈនោះដែរក៏មានគោលបំណងធ្វើការរិះគន់គ្នាទៅវិញទៅមកដែរ។ សូម៉ាលី៖ ក្រុមកងជីវពល al – Shabab ប្រទេសសូម៉ាលីនិយាយថា ពួកគេនឹងប្រើប្រាស់យុទ្ធវិធីទ័ពព្រៃក្នុងរដ្ឋធានី Mogadishu ជាទីកន្លែងការដឹកជំនួយបរទេសដ៏ច្រើនសន្ធឹកសន្ធាប់បានទើបមកដល់នៅក្នុងប្រទេសដែលជួបប្រទះនឹងគ្រោះទុរ្ភិក្ស។ ប៉ាគីស្ថាន៖ តុលាការប្រទេសប៉ាគីស្ថានបានកាត់ទោសប្រហារជីវិតទាហានប្រតិព័ទ្ធម្នាក់ក្នុងសម្លាប់បុរសគ្មានអាវុធម្នាក់កាលពីខែមិថុនា ជាសកម្មភាពមួយដែលត្រូវចាប់បានតាមម៉ាស៊ីនថតរូប ហើយបានបណ្តាលឲ្យមានការតវ៉ាជាសាធារណៈបន្ទាប់ពីបានត្រូវផ្សាយនៅតាមទូរទស្សន៍។ តួកគី៖ ការផ្ទុះមួយនៅបំពង់បង្ហូរប្រេងក្នុងប្រទេសតួកគីបានបង្អាក់ការបង្ហូរឧស្ម័នមកពីប្រទេសអ៊ីរ៉ង់ដែលជាប្រទេសជិតខាង។ ប៉ូឡូញ៖ រទេះភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចេញពីផ្លូវនៅក្នុងប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្ស៤នាក់ ហើយនិងធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏២០នាក់ដែររងរបួស។ អាល្លឺម៉ង់៖ នៅថ្ងៃសៅរ៍នេះ ប្រទេសអាល្លឺម៉ង់ នឹងប្រារព្ធខួបលើទី៥០នៃការចាប់ផ្តើមការសាងសង់កំផែងទីក្រុងប៊ែឡាំង ដែលបានបែងចែករដ្ឋធានីនេះ ហើយត្រូវបានគេកំណត់ថាជាសង្គ្រាមត្រជាក់។ ពិធីជាច្រើនត្រូវបានគេគ្រោងធ្វើនៅពាសពេញទីក្រុង ពេលដែលប្រជាពលរដ្ឋអាល្លឺម៉ង់រំឮកដល់របងនៃការចែកផ្នែកខាងលិច និងខាងកើតរបស់ទីក្រុងនោះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អ.ស.បសុំឱ្យកម្ពុជាយកចិត្តទុកដាក់បង្កើនជំនាញដល់ពលរដ្ឋ Posted: 12 Aug 2011 03:20 PM PDT កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានព្រមានឲ្យប្រទេសកម្ពុជាផ្តោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្សឱ្យមានសក្ដានុពលប្រយោជន៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់មួយនៅក្នុងប្រទេស។ នៅក្នុងរបាយការណ៍សិក្សាលម្អិតមួយដែលមានចំណងជើងថា ផលទាក់ទងនៃមូលធនមនុស្សលើកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងពេលអនាគត។ របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ បានលើកមកបង្ហាញយ៉ាងពិស្ដារពីភាពទន់ខ្សោយក្នុងប្រព័ន្ធអប់រំ និងការអភិវឌ្ឍផ្នែកជំនាញចាំបាច់ដល់ប្រជាពលរដ្ឋដែលបានបង្កបញ្ហាទៅដល់ដំណើរការកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ លោកស្រី សូហ្វី បារ៉េណេ (Sophie Baranes) នាយិការងអង្គការ UNDP ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ក្នុងពិធីបង្ហាញរបាយការណ៍ក្នុងក្រុងភ្នំពេញកាលពីព្រឹកម៉ិញនេះថា របាយការណ៍នេះនឹងក្លាយជាសារមួយសម្រាប់រដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការរៀបចំយុទ្ធសាស្ដ្ររបស់ខ្លួន។ «សាររបស់យើងគឺថា ការអភិវឌ្ឈសម្រាប់ពេលអនាគតរបស់ប្រទេសកម្ពុជានឹងពឹងផ្អែកជាខ្លាំងលើការបង្កើតក្រុមធនធានមនុស្សដែលមានជំនាញ និងមានសមត្ថភាពដែលអាចជួយពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេស និងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានកម្រិតប្រាក់ចំណូលមធ្យម»។ របាយការណ៍របស់អង្គការ UNDP បានរៀបរាប់ថា កំណើនសេដ្ឋកិច្ចកម្ពុជាប្រមូលផ្ដុំនិងពឹងផ្អែកតែលើវិស័យមួយចំនួនតូចតែប៉ុណ្ណោះដូចជាវិស័យកាត់ដេរសម្លៀកបំពាក់ វិស័យសំណង់ និងវិស័យទេសចរណ៍។ វិស័យទាំងនេះដែលពឹងផ្អែកសំខាន់បំផុតលើការវិនិយោគពីក្រៅប្រទេស។ ម្យ៉ាងវិញទៀត ការវិនិយោគទាំងនេះមានតែនៅតាមតំបន់ទីក្រុងមួយចំនួនតូច ជាក់ស្ដែងដូចជានៅក្នុងរាជធានីភ្នំពេញជាដើម។ ដោយឡែកវិស័យសហគ្រាសមានលក្ខណៈជាគ្រួសារតូចៗ។ របាយការណ៍ដដែលបង្ហាញទៀតថា ការបញ្ចប់ឧត្តមសិក្សានៅកម្ពុជាមានកម្រិតទាបជាងប្រទេសនានាក្នុងចំណោមប្រទេសជាសមាជិកអាស៊ានជាពិសេសគឺទាបជាងប្រទេសឡាវ ឥណ្ឌូណេស៊ី និងហ្វីលីពីន។ បន្ថែមពីនោះទៀតកម្ពុជាមានការយកចិត្តទុកដាក់តិចតួចលើការអភិវឌ្ឍធនធានមនុស្សក្រោយពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ ព្រមជាមួយគ្នានេះមានការខ្វះចន្លោះក្នុងការផ្ដល់ព័ត៌មានអំពីការងារនិងជំនាញ។ អង្គការ UNDP ក៏បានផ្ដល់អនុសាសន៍ឲ្យមានការដោះស្រាយជាបន្ទាន់ចំពោះមុខដូចជាការដោះស្រាយបញ្ហាចំណាកស្រុក ការអភិវឌ្ឍផ្នែកឯកជន លើកកម្ពស់ព័ត៌មានផ្នែកទីផ្សារការងារ ពង្រឹងអាហារូបករណ៍សម្រាប់សិស្សក្រីក្រ លើកកម្ពស់ការបណ្ដុះបណ្ដាលផ្នែកជំនាញ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងវិស័យឧត្តមសិក្សា ឈានទៅរកភាពចុះសម្រុងផ្នែកស្តង់ដាគុណភាពអប់រំជាដើម។ លោក ហាវ រតនៈ អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងថា រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាពិសេសសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលរដ្ឋរបស់ខ្លួនពេលដែលប្រទេសកម្ពុជាទទួលរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក។ ហើយពលករចំនួនជាង៤០.០០០នាក់បានទទួលការបណ្ដុះបណ្ដាល។ លោកហាវ រតនៈ បានគាំទ្ររបាយការណ៍របស់អង្គការ UNDP នោះដោយនិយាយថា វាដល់ពេលវេលាសម្រាប់ការពង្រឹងធនធានមនុស្សដើម្បីពង្រីកវិស័យសេដ្ឋកិច្ច។ «ឥឡូវនេះគឺជាពេលវេលាយ៉ាងត្រឹមត្រូវ និងគឺជាពេលវេលាដ៏មានសារៈសំខាន់ដែលមិនមែនត្រឹមតែសម្រាប់រយៈពេលខ្លីប៉ុណ្ណោះទេ ក៏ប៉ុន្ដែគឺសម្រាប់រយៈពេលមធ្យម និងសម្រាប់រយៈពេលវែងផងដែរដើម្បីធ្វើឲ្យមានការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយភាពចម្រុះ»។ ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាមានតម្រូវការការងារថ្មីៗយ៉ាងតិចចំនួន៣០០.០០០ នាក់។ តម្រូវការការងារនេះបានជំរុញឲ្យមានចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេសទៀតផង។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បញ្ជាក់ថា ការបណ្ដុះបណ្ដាលមូលធនធនធានមនុស្សនៅគ្រប់លំដាប់ថ្នាក់ គឺជាការវិនិយោគជាអាយុជីវិតសម្រាប់ប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |