The Phnom Penh Post - KHMER: “អ្នក​ភូមិ​លើក​គ្នា​បិទ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ” plus 9 more

The Phnom Penh Post - KHMER: “អ្នក​ភូមិ​លើក​គ្នា​បិទ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ” plus 9 more


អ្នក​ភូមិ​លើក​គ្នា​បិទ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ

Posted: 11 Aug 2011 03:15 AM PDT

ព្រះសីហនុៈ ប្រជា​ពលរដ្ឋ​ជាង ១០០​នាក់​មក​ពី​ឃុំ​ចំនួន ៣​ នៅ​តំបន់​បឹងព្រែកទប់ ខេត្ត​ព្រះសីហនុ បាន​បិទ​ផ្លូវ​ជាតិ​លេខ ៤ បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ទាម​ទារ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​មួយ​កន្លែង ដែល​ឧកញ៉ា គិត ម៉េង ចង់​កសាង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍។

តុលាការ​ជម្រះ​ក្តី​ជន​ចែក​ចាយ និង​លក់​គ្រឿង​៦​នាក់

Posted: 11 Aug 2011 02:49 AM PDT

ភ្នំពេញៈ មនុស្ស ៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ឡើង​ជម្រះ​ក្តី​នៅ​តុលាការ​រាជ​ធានី​ ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ផ្ទុះ​គ្រាប់​ផ្លោង​នៅ​កំពង់ចាម របួស​ក្មេង​ប្រុស​៥​នាក់

Posted: 11 Aug 2011 02:39 AM PDT

កំពង់ចាមៈ ផ្ទុះ​គ្រាប់​ផ្លោង​ប្រភេទ ៦០​មីលីម៉ែត្រ​មួយ​គ្រាប់ នៅ​ចំនុច​ចំការ​កៅស៊ូ​ពាមជាំង កាល​ពី​ល្ងាច​ថ្ងៃ​ពុធ បាន​បណ្ដាល​ឲ្យ​កុមារា​ចំនួន ៥​នាក់ រង​របួស​ជា​ទំងន់ និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា រាជ​ធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក កែវ សៀងហ៊ន អធិការ​រង​នគរបាល​ស្រុក​អូរាំងឪ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទស្សនិក​ជន​រិះ​គន់ សុខ ពិសី រឿង​ឡើង​ច្រៀង​ចាក់​ស៊ីឌី

Posted: 11 Aug 2011 02:23 AM PDT

110811_b08

ភ្នំពេញៈ ជាមួយ​នឹង​រូប​សម្រស់​ស្រស់​ក្មេង​សាច់​ស​ខ្ចី និង​មាន​បទ​ចម្រៀង​ថ្មី​ល្បី​ៗ​​ជាប់​ៗ​គ្នា​ជា​ច្រើន​ឆ្នាំ​ក្រោយ​វិល​ចូល​ សិល្បៈ​វិញ​នោះ សុខ ពិសី កំពុង​មាន​ភាព​លេច​ធ្លោ​ខ្លាំង​នៅ​ក្នុង​ចំណោម​តារា​ចម្រៀង​ស្រី​ល្បី​របស់​ កម្ពុជាដែល​មាន​ដូច​ជា សុគន្ធ កញ្ញា មាស សុខ​សោភា សុគន្ធ និសា និង​អ៊ីវ៉ា ជាដើមនោះ។

បញ្ជូន​ខ្លួន​អតីត​អាណិក​ជន​ខ្មែរ​អាមេរិក​ពីរ​នាក់​ទៅ​តុលាការ

Posted: 11 Aug 2011 02:15 AM PDT

បន្ទាយមានជ័យៈ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​បញ្ជូន​បុរស​ជន​ជាតិ​ខ្មែរ ២​នាក់ ដែល​ធ្លាប់​រស់​នៅ សហរដ្ឋ​អាមេរិក ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​បទ​ប៉ុន​ប៉ង​លួច​ម៉ូតូ​មិន​បាន​សម្រេច បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​ប្រជា​ពលរដ្ឋ​កាច់​សោ​យក ​ម៉ូតូ។

តម្លៃ​មាស​ធ្លាក់​ចុះ​​ក្រោយ​ឡើង​កប់​ពពក​៤​ថ្ងៃ​ជាប់​គ្នា

Posted: 11 Aug 2011 01:59 AM PDT

110811_b06

សិង្ហបុរីៈ មាស​បាន​ធ្លាក់​ថ្លៃ​ពី​តម្លៃ​ខ្ពស់​បំផុត ១៨០០​ដុល្លារ​ក្នុង​មួយ​អោន​(៨,៣​ជី)​បន្ទាប់ពី​ក្រុម​ហ៊ុន CME Group Inc បាន​​បង្កើន​ដល់​ប្រាក់​ចំណេញ​នៅ​លើ​កិច្ច​សន្យា​អនាគត​ ដោយ​ជំរុញ​ឲ្យ​វិនិយោគិន​មួយចំនួន​លក់​មាស ​បន្ទាប់ពី​តម្លៃ​មាស​បាន​ឡើង​ថ្លៃ​រយៈ​ពេល​បួន​ថ្ងៃ​ជាប់​គ្នា។

រដ្ឋាភិបាល​ថៃ​នឹង​ប្រកាស​គោល​នយោបាយ​ចំ​ថ្ងៃ​ចាប់​ផ្តើម​ចរចា​ជា​មួយ​កម្ពុជា

Posted: 11 Aug 2011 01:41 AM PDT

បាងកកៈ អគ្គ​លេខាធិការ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី លោក អាំផុន គិតធៀមផុន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​នឹង​ប្រកាស​គោល​នយោបាយ​របស់​ខ្លួន​ចំពោះ​មុខ​សភា​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​ខាង​មុខ​នេះ ចំ​ថ្ងៃ​ដែល​គណៈ​កម្មការ​ព្រំ​ដែន​​មក​ពី​យោធ​ភូមិ​ភាគ ៤​ របស់​កម្ពុជា និង​យោធ​ភូមិ​ភាគ ២ របស់​ថៃ ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​នគររាជ​សីមា ដើម្បី​​សម្រួល​សភាព​ការណ៍​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ។

ហ៊ុន សែន បើក​ភ្លើង​ខៀវ​ឲ្យ​មាន​ការ​ចរចា​គ្រប់​កម្រិត​ទាំង​អស់

Posted: 11 Aug 2011 12:53 AM PDT

110811_b04

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កិច្ច​ចរចា​រវាង​ប្រទេស​កម្ពុជា និង​ថៃ នឹង​ចាប់​ផ្តើម​ឡើង​វិញ​គ្រប់​កម្រិត និង​គ្រប់​ថ្នាក់​ទាំង​អស់ បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​ថ្មី​ ដឹក​នាំ​ដោយ​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី យីងឡាក់ ស៊ីណាត្រា បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កោត​សរសើរ​សភាព​ការណ៍​ព្រំ​ដែនក្រោយ​ភឿ​ថៃ​ឈ្នះ​ឆ្នោត

Posted: 11 Aug 2011 12:01 AM PDT

110811_b03

ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កោត​សរសើរ​ដល់​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​នៅ​តាម​តំបន់​ព្រំ​ដែន​ កម្ពុជា-ថៃ ចាប់​តាំង​ពី​គណ​បក្ស​ភឿ​ថៃ​របស់​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា។

 

ត្រៀម​បញ្ជូន​ជន​សង្ស័យ​ផលិត​ស្រា​ក្លែង​ក្លាយ​ទៅ​តុលាការ

Posted: 10 Aug 2011 09:40 PM PDT

ភ្នំពេញៈ សមត្ថកិច្ច​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ព្រហស្ប​ត្តិ៍​នេះ បាន​ឲ្យ​ដឹង​ថា នគរបាល​នឹង​បញ្ជូន​ខ្លួន​ស្រ្តី​ម្នាក់​ទៅ​កាន់​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​នេះ ដោយ​សង្ស័យ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​លួច​ស្តុក​ស្រា​ក្លែង​ក្លាយ​ជា​ ច្រើន​រយ​ដប​នៅ​ក្នុង​ផ្ទះ ដើម្បី​លួច​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!