Koh Santipheap Daily

Koh Santipheap Daily


រដ្ឋ​មន្ត្រី​ការ​​បរទេស​​​អ៊ីស្រាអែល​​គំរាម​​​កាត់​ផ្តាច់​​​ទំនាក់​ទំនង​​​ជាមួយ​អាជ្ញា​ធរ​​ប៉ាឡេស្ទីន​​ ​បើ​ស្នើ​​អ.ស.ប​​ទទួល​​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន

Posted: 08 Aug 2011 01:36 AM PDT

រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​​អ៊ីស្រាអែល​​​លោក AVIGDOR LIEBERMAN បានគំរាម​​កាល​ពី​ថ្ងៃទី​៧ ​សីហា ​កាត់​ផ្តាច់​​ទំនាក់​ទំនង​​ការទូត ​និង​សេដ្ឋ​កិច្ច​ទាំងអស់​​ជាមួយ​អាជ្ញា​ធរ​ប៉ាឡេស្ទីន​​​​ប្រសិន​បើ​ពួក​ប៉ាឡេ​ស្ទីន​ស្នើ​ដល់អ.ស.ប ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីនឯករាជ្យ​មួយ​​ក្នុង​ខែកញ្ញា ខាងមុខ​នេះ ។

មេខ្លាឃ្មុំសម្លាប់កូន រួចសម្លាប់ខ្លួនឯងគេច​ពី​ទារុណ​កម្ម​

Posted: 08 Aug 2011 01:31 AM PDT

​មេខ្លា​ឃ្មុំ​
ប្រភពពីបណ្តាញព័ត៌មានចិនបានឱ្យដឹងពី​រឿងរ៉ាវដ៏ចម្លែក​មួយ​ គឺ​មេខ្លាឃ្មុំ​ខ្មៅ​មួយ​ក្បាល​បាន​ជួយ​សង្គ្រោះកូនរបស់វាដែលរងការ​ធ្វើ​ ទារុណកម្មដ៏​ព្រៃផ្សៃ​​ដោយ​ការ​ចិញ្ចឹម​យក​ទឹក​ប្រមាត់​ពី​សំណាក់​ ម្ចាស់កសិដ្ឋាន ​ដោយ​រើ​បម្រះ​ចេញ​ពី​ទ្រុង និងរត់សំដៅទៅរក​កូនទាំងក្តី​អាណិត​​អាសូរ រួចក៏សម្លាប់កូនរបស់​

សាលាក្តីខ្មែរ​ក្រហម​គ្រោង​​ផ្សព្វផ្សាយ​​​​ភាព​យុត្តិធម៌​នីតិវិធី​​ជំនុំជម្រះ​ដល់​ព្រះសង្ឃ​​​៤២០​

Posted: 08 Aug 2011 01:31 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​​ប្រកាសព័ត៌មាន​របស់​សាលា​ក្តីខ្មែរ​ក្រហម​​​ចេញ​ផ្សាយ​​​​ កាលពី​ព្រឹក​ថ្ងៃទី​​៨ សីហា ​​២០១១ ​​ដែល​កោះ​សន្តិភាព​​ទទួលបាន​ឱ្យ​ដឹង​ថា ផ្នែកកិច្ច​ការ​សាធា​រណៈ​នៃសាលាក្តីខ្មែរក្រហម​​គ្រោង​នឹង​​​រៀបចំ​​​ការ​ ផ្សព្វផ្សាយ​​ស្តីពី​ភាព​យុត្តិធម៌​នៃការ​ជំនុំ​ជម្រះ​ បទល្មើស​ប្រឆាំង​

ជនសង្ស័យ​​​លួចកាច់​សោ​.ក​ម៉ូតូ​ម្នាក់ត្រូវ​​សមត្ថកិច្ច​​​ចាប់​ឃាត់ខ្លួន​

Posted: 08 Aug 2011 01:26 AM PDT

បុរសជាប់ចោទ
​ខេត្តបន្ទាយមានជ័យ​​​ ៖ ​​ជន​​​​​ជាចោរលួច​​កាច់​សោ.ក​យកម៉ូតូម្នាក់​​​ត្រូវ​បាន​កម្លាំង​​នគរ​បាល​ ស្រុក​​​​មង្គល​បុរី ចាប់ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​​​២​និង​​​៤៥នាទី​​​រំលង​អធ្រាត្រ​ឈាន​ចូល​ ​ថ្ងៃទី​​​​៥ សីហា ​​​ឆ្នាំ​២០១១ ​នៅលើ​ផ្លូវ​​ជាតិលេខ​​​៥ ក្នុង​​ភូមិ​​ភ្នំ​តូច ​ឃុំ​ភ្នំតូច ស្រុក​មង្គលបុរី​​។​

​ប្រជា​ពលរដ្ឋ​​365គ្រួសារ ពិបាក​​​រៀ​ងរាល់ឆ្នាំ​ដោយ​ការ​ជន់លិច​​រដូវវស្សា​

Posted: 08 Aug 2011 01:22 AM PDT

សកម្មភាពពលរដ្ឋដូរទីលំនៅ
​ក្រុងប៉ោយប៉ែត​ ៖ ​​លំនៅឋាន​ប្រជា​ពល​រដ្ឋ​​​​ចំនួន​៣៦៥គ្រួសារ ស្ថិតក្នុង​​​ភូមិអូរ​ជ្រៅ​ សង្កាត់​​ប៉ោយប៉ែត ​​តែង​រង​ការ​ជន់​លិច​​​ជា​រៀង​រាល់​​ឆ្នាំ នៅរដូវវស្សា ព្រោះ​​​គ្មានប្រព័ន្ធ​លូ​បង្ហូរទឹក​​​ ហើយ​ទាំង​​​ប្រជា​ពលរដ្ឋ​ ទាំង​មេភូមិ​​​ត្អូញត្អែរ​ថា ​​ពួក​គាត់​​ពិបាក​ក្នុង​​​ការ​រស់នៅ ។​ ភូមិ​​ដែលមានការលិច​លង់​នេះ ស្ថិត​​នៅ

ប្រ​កាស​តែង​​តាំង និង​ចូល​​កាន់​តំ​ណែង​ថ្មី​របស់​ប្រ​ធាន​សាលា​ដំបូង​ខេត្ត

Posted: 08 Aug 2011 01:20 AM PDT

ក្នុងពិធីតែងតាំង
ខេត្ត​ក្រ​ចេះ ៖ «នៅ​ក្នុង​ពន្ធ​នា​​គារ​បច្ចុប្បន្ន​​​ជន​មិន​ទាន់​​ជំនុំ​ជំ​រះ​​ទោស​មាន​ ច្រើន​ជាង​ជន​មាន​ទោស មាន​ន័យ​ថា​ ពិរុទ្ធជន​មាន​ច្រើន​ជា​ង​ទណ្ឌិត ហើយ​ការ​ឃុំ​ខ្លួន​​ជន​ជាប់​ចោទ​មួយ​ចំនួន​លើ​ស​ពី​៦​ខែ ដោយមិន​ទាន់​ជំនុំជម្រះ​ទោស​​នៅ​ឡើយ ដូច្នេះ​ស្នើ​​ជំ​រុញ​ឱ្យ​មាន​ការ​ជំនុំ​ជម្រះ​សំ​ណុំ​រឿង​ដែល​នៅ​សល់​

បណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិអំពីកម្មវិធីកាត់បន្ថយគ្រោះថ្នាក់សម្រាប់មន្រ្តីអនុវត្តច្បាប់

Posted: 08 Aug 2011 01:15 AM PDT

ទិដ្ឋភាពក្នុងវគ្គបណ្តុះបណ្តាល
ខេត្តព្រះសីហនុ ៖ វគ្គ​បណ្តុះ​បណ្តាលគ្រូ​បង្គោល​ថ្នាក់ជាតិអំពីកម្មវិធី​កាត់បន្ថយ​គ្រោះ​ ថ្នាក់សម្រាប់មន្ត្រីអនុវត្តច្បាប់​ដែល​​បាន​ប្រារព្ធ​ធ្វើ​​នៅ​សណ្ឋា​គារ​ ហូលីដេ ស្ថិត​ក្នុង​សង្កាត់​​លេខ​៤​ក្រុង​ព្រះ​សីហនុ ​ចាប់​ពី​ថ្ងៃ​​ទី​១ សីហា មក បាន​បញ្ចប់​​ជា​ស្ថាពរ​កាល​ពី​​ថ្ងៃ​ទី​៥ សីហា ។ ​វ​គ្គ​បណ្តុះ​បណ្តាល​​នេះ​មាន​ការ​

ក្រុមហ្វាតាហ៍ ​និង​ក្រុមហាម៉ាស់​ ​ព្រមព្រៀង​​​គ្នា​​ដោះ​លែង​អ្នក​​​ទោសទាំងអស់​

Posted: 08 Aug 2011 12:58 AM PDT


​ចលនា​ប្រជែង​គ្នា​សំខាន់​​២ក្រុម​​របស់​ប៉ាឡេ​ស្ទីន ​គឺក្រុម​​​ហ្វាតាហ៍​​និង​ក្រុម​​ហាម៉ាស់ ​បានព្រម​ព្រៀងគ្នា​​​កាលពីថ្ងៃទី​៧ សីហា ​នៅទីក្រុង​​​គែរ ​​​ដោះលែង​​អ្នកទោស​​​ទាំងអស់​​​របស់​ភាគី​ទាំង​​២ ។ ​នេះជា​​​សេចក្តីរាយការណ៍​​​របស់​ទូរទស្សន៍​​​អេហ្ស៊ីប ។​ អ្នកទទួលខុសត្រូវ​​ម្នាក់​របស់​ក្រុម​​ហ្វាតាហ៍​​ចាត់​ទុក​​ការចរចា​​នៅទីក្រុង​​​គែរ​ថា វិជ្ជ​មាន​ និង​សំខាន់​​

ជនជាតិ​ចិននិង​ឥណ្ឌា​ចូល​ទៅ​ប្រទេ​ស​អូស្ត្រា​លី​​មាន​ចំនួន​ច្រើន​

Posted: 08 Aug 2011 12:58 AM PDT

ទីភ្នាក់ងារ​​​ព័ត៌​មាន​បរទេស​ផ្សាយ​ថា ​រដ្ឋា​ភិបាល​​អូស្ត្រាលី​បាន​កត់​សម្គាល់​ថា ​ប្រជា​ជន​ចិន និង​ឥណ្ឌា​​បាន​ហូរ​ចូល​ក្នុង​ប្រទេស​​មាន​​​ចំនួន​ច្រើន​​ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​​បារម្ភ​​លើ​ផល​ប៉ះ​ពាល់​ផ្នែក​សន្តិ​សុខ ។ ​កន្លង​មក អាជ្ញា​ធរ​អូស្ត្រាលី​​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន ចូល​ក្នុង​ប្រទេស​​ចំនួន​៣៤.១៨៩​នាក់ ​ជន​ជាតិ​

គូស្នេហ៍​ជាង​4.200​គូចុះឈ្មោះ​​រៀបការ​​នៅ​​ក្រុង​​ប៉េកាំង​ពេល​​បុណ្យ​​នៃក្តី​ស្រឡាញ់​​ចិន​

Posted: 08 Aug 2011 12:55 AM PDT


​អាជ្ញាធរ​​កិច្ចការ​​ស៊ីវិល​ក្រុងប៉េកាំង​រាយ​ការណ៍​ថា សរុប​គូស្នេហ៍​​៤.២៥១​គូ ​​បាន​ចុះ​ឈ្មោះ​រៀបការ​​ពួកគេ​​កាលពីថ្ងៃទី​​​៦ សីហា ​​​កន្លង​មក ​នេះ នៅក្រុងប៉េកាំង នាថ្ងៃ​​បុណ្យ​​នៃក្តី​ស្រឡាញ់​ចិន​ថ្ងៃ៧ ខែ​៧។​ តួលេខ​នេះ​​មានការកើន​​១០ដង​ខ្ពស់​​ជាង​មធ្យម​ប្រចាំ​ថ្ងៃ​ និងប្រមាណ​ជា​២០០គូ ​លើស​​កាលពីបុណ្យ​​នៃក្តីស្រឡាញ់​សាកល​ថ្ងៃ​ទី​១៤ កុម្ភៈ​។​​

នាង​REBECCA ZHU​ជាប់​ជា​បវរ​កញ្ញា​​ឆ្នាំ2011​​របស់​ហុងកុង

Posted: 08 Aug 2011 12:49 AM PDT


​​កញ្ញា REBECCA ZHU (រូបកណ្តាល) ​​កញ្ញា HYMAN CHU (ឆ្វេង) និង​កញ្ញា WHITNEY HU ថត​រូប​ជា​ក្រុមក្នុង​ឱកាស​​នៃ​​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​​​ជ្រើស​រើស​​​បវរ​​ឆ្នាំ​កញ្ញា​២០១១ របស់​ក្រុង​ហុងកុង ។ ​ក្នុង​ការ​ប្រកួត​បវរ​កញ្ញា​​វគ្គ​ផ្តាច់ព្រ័ត្រ​​​នោះ​ដែល​ប្រព្រឹត្ត​​​ទៅ​កាលពីថ្ងៃទី​៧ ​សីហា ឆ្នាំ​២០១១ ​​កញ្ញា REBECCA ZHU

ឈើ​គ្រញូង​​ដឹក​តាម​រថយន្ត​ថយ​ចុះ​​សំបូរ​លាក់​ស្តុក​ទុក​នៅ​តាម​ផ្ទះ​

Posted: 08 Aug 2011 12:38 AM PDT

គំនរឈើប្រណីតដែល​រឹបអូសបាន
ខេត្តពោធិ៍សាត់ ៖ ​ឈើ​គ្រញូង​​មួយ​គំនរ​ធំ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​​ក្នុង​​ភូមិ​​ វាល​វង់ ឃុំរកាត ​ស្រុក​ភ្នំ​ក្រវាញ កាលពី​ថ្ងៃ​ទី ៦ សីហា ឆ្នាំ​២០១១ ​ដោយ​មិន​ដឹង​ម្ចាស់​មួយ​ណា​នោះ​ទេ។ ​លោក​អនុ​សេនីយ៍​​ឯ​ក ហួន ហាំង មេ​បញ្ជា​ការ​​រង​កង​រាជអាវុធ​ហត្ថ​ស្រុក​​​ភ្នំ​ក្រវាញ ​ឱ្យដឹង​ថា ​បន្ទាប់​ពី​ល្បាត​​

សំណេះ​សំណាល​ជា​មួយ​យុវ​ជន​ស្ម័គ្រចិត្តចូលបម្រើកងទ័ពនៅខណ្ឌដូនពេញ

Posted: 08 Aug 2011 12:35 AM PDT

រាជធានីភ្នំពេញ ៖ លោកម៉ប់ សារិន ប្រធាន​​ក្រុម​ប្រឹក្សា​រាជធា​នីភ្នំពេញ លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក​សុខ សម្បត្តិ អភិបាលខណ្ឌ អភិបាលរង និងចៅ​សង្កាត់​ទាំង១១ ព្រម​​ទាំង​មេភូមិទាំងអស់ បាន​រៀប​ចំ​​ពិធី​សំណេះ​សំណាល​ជា​មួយ​យុវជន​ស្ម័គ្រ​ចិត្តចូល​បម្រើ​កង​

​មាន​ទំ​នាក់​ទំនង​ល្អ​ក្នុង​ការ​ងារ​ជួយ​ឱ្យ​​អាយុ​វែង​

Posted: 08 Aug 2011 12:31 AM PDT


យោង​តាម​របាយ​ការណ៍​សិក្សា​ថ្មី​មួយ​របស់​សាកល​វិទ្យា​ល័យ​Tel Aviv Universityរបស់​ប្រទេស​អុី​ស្រា​អែល​បង្ហាញ​ថា ភាព​ត្រូវ​រ៉ូវ​ស៊ី​សង្វាក់​គ្នា​ជា​មួយ​បណ្តា​អ្នក​រួម​ការ​ងារ​គឺ​អាច​ បង្កើន​អាយុ​កាល​មធ្យម​របស់​អ្នក​(មាន​អាយុ​វែង​)។ ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​២០​ឆ្នាំ​រក​ឃើញ​ថា អ្នក​ដែល​មាន​ការ​គាំ​ទ្រ​តិច​តួច​នៅ​កន្លែង​ធ្វើ​ការ​គឺ​២,៤​ដង​ឆាប់​ ស្លាប់​ជាង​អ្នក​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​អ្នក​រួម​ការ​ងារ​។​ លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​កំណត់​ត្រា​សុខ​ភាព​មនុស្ស​ពេញ​វ័យ​៨២០​នាក់​ អាយុ​ចាប់​ពី​២៥​ឆ្នាំ​ដល់​៦៥ឆ្នាំ​។ ពួក​គេ​ទាំង​អស់​នេះ​មាន​ប្រ​វត្តិ​រូប​និង​ទម្លាប់​ខុស​ៗគ្នា​និង​ធ្វើ​ការ ​ក្នុង​វិ​ស័យ​ផ្សេងៗគ្នា​មាន​ដូចជា​ផ្នែក​ហិរញ្ញ​វត្ថុ សុខភាព​និង​រោង​ចក្រ​ជា​ដើម​ដែល​ក្នុង​១ថ្ងៃ​គេ​ធ្វើ​ការ​ជា​មធ្យម​៨​ម៉ោង។

ដឹក​អុស​ចេញពី​ព្រៃ​​ធ្លាក់​ពី​​គោ​យន្ត​កិន​ចំ​ក្បាល​ស្លាប់​

Posted: 07 Aug 2011 11:49 PM PDT

ខេត្តកំពង់ស្ពឺ ៖ ​យុវជន​ម្នាក់​​​បាន​ត្រូវគោ​យន្ត​កិនខ្ទេច​ក្បាល​ធ្លាយ​ខួរស្លាប់​នៅ​នឹង​ កន្លែង ​ខណៈ​​យុវជន​នេះ​​ចុះ​ពី​លើ​គោ​យន្ត​ដែល​កំពុង​បើក​បរ​ ដើម្បី​ទៅ​ដេញ​គោ​មួយ​ហ្វូង​នៅ​ពី​​មុខ​ លុះ​ពេល​ឡើង​មក​លើ​គោ​យន្តវិញ ក៏រអិល​ជើង​ធ្លាក់​ពី​​មកដី​បណ្តាល​ឱ្យ​គោ​យន្ត​កិនតែ​​ម្តង ។

សកម្មភាពរបស់​អាស៊ីជួយ​រំលត់ប្រាក់​​បំណុល​អាមេរិក

Posted: 07 Aug 2011 11:41 PM PDT


ប្រទេស​ជប៉ុន​ដែលជា​រដ្ឋាភិបាល​មួយនាំមុខ​ ក្នុងការ​ស្វែងរក​ដំណោះ​ស្រាយ​ និងរំលត់​ការ​ព្រួយ​បារម្ភទៅ​លើប្រាក់​បំណុល​អាមេរិក​ដែល ​នឹងធ្លាក់ចុះ​ ហើយ​រដ្ឋាភិបាល​​ក្រុង​តូក្យូ ​នៅតែ​​មាន​ជំនឿ​ថា​​អាមេរិក​គ្មានការ​ផ្លាស់​ប្តូរ។​ ផ្សារហ៊ុន​ ​Standard & Poor ​បានកាត់​​អត្រា​ឥណទាន​អាមេរិកពី​ចំណុច​កំពូលAAA​ មកត្រឹម​AA+​។

បើកកិច្ច​​ប្រជុំ​ពិភាក្សា​​បន្ទាន់​មួយ​​ដើម្បី​​រំលត់​វិបត្តិហិរញ្ញវត្ថុ​ពិភព​លោក

Posted: 07 Aug 2011 11:31 PM PDT


ប្រធានហិរញ្ញវត្ថុ​ដែលមកពី​ប្រទេសមាន​ អំណាចធំៗ​បានបើកកិច្ច​ប្រជុំពិភាក្សា​បន្ទាន់មួយ​តាម​ទូរស័ព្ទដើម្បី​ពិភាក្សាររក​មធ្យោបាយ​គ្រប់គ្រង​វិបត្តិធ្ងន់ធ្ងរ​នាពេលថ្មីៗ ​នេះនៃ ទីផ្សារ​ហិរញ្ញ​វត្ថុ​​ពិភពលោក។ ​បងប្អូនភ្លោះនៃ​ប្រាក់បំណុល​ក្នុងតំបន់ប្រើ ​ប្រាស់ប្រាក់អឺរ៉ូ ​និងនៅសហរដ្ឋ​អាមេរិកបានធ្វើ​ឲ្យ​ផ្សារហ៊ុនធ្លាក់​ចុះយ៉ាង​គំហុក។

កងទ័ព​លោកកាដាហ្វី ​វាយ​យក​​ទីក្រុង​បៀរ​​អាល់​​ហ្គា​​ណាមវិញ​ ខណៈ​ក្រុងទ្រីប៉ូលី​​​ខ្វះ​ភ្លើង ​និងសាំង​

Posted: 07 Aug 2011 09:14 PM PDT


​ក្នុងសន្និសីទ​​​សារព័ត៌មានមួយ​នៅ​ទីក្រុង​ទ្រីប៉ូ​លី​​នាយករដ្ឋមន្ត្រី​​​លីប៊ី លោក BAGHDADI MAHMOUDI រាយការណ៍​​កាលពីថ្ងៃទី​​​៧ សីហា ថា កង​កម្លាំង​​​ដែលស្មោះត្រង់​​នឹង​មេដឹក​នាំ​​លីប៊ី លោក​​​មូអាម៉ា កាដាហ្វី ​​វាយដណ្តើម​​​​យក​បានវិញ​នូវទីក្រុង​បៀរ​អាល់ ​ហ្គា​ណាម ជា​ទីក្រុង​​យុទ្ធសាស្ត្រ​​​មួយស្ថិ​តនៅ​​ចម្ងាយ​​៨០គីឡូ ​ម៉ែត្រ ​​ភាគនិរតី​ក្រុងទ្រីប៉ូលី ​

ដើម្បីការពារ​ទឹកដី​រាជធានី​ភ្នំពេញ​​បញ្ជូនកង​​ទ័ព​ស្ម័គ្រ​ចិត្ត​​​​៨០០នាក់ ​​ទៅកាន់​សមរភូមិ​ និង​បន្ទាយ​​ហ្វឹក​ហាត់​

Posted: 07 Aug 2011 09:14 PM PDT

ទិដ្ឋភាពរួមនៃពិធីបញ្ជូនកងទ័ព​ស្ម័គ្រ​ចិត្ត
រាជធានីភ្នំពេញ​​ ៖ ​​វេលាម៉ោង​​​៨ព្រឹកថ្ងៃ​ទី​​៨ សីហា ២០១១ ​ពិធីជូនដំណើរ​កង​ទ័ព​​​ស្ម័គ្រ​ចិត្ត​ទៅកាន់​សមរភូមិ​​​ និង​បន្ទាយ​ហ្វឹក​ហាត់​​ត្រូវ​បាន​រៀប​ចំ​​ឡើងនៅក្នុង​​បរិវេណ​ពហុកីឡដ្ឋាន​ ជាតិអូឡាំ​ពិក​ក្រោម​អធិបតីភាព​​​​លោកកែប ជុតិមា ​​​​អភិបាល​រាជធានីភ្នំពេញ ​ដោយ​មានការ​ចូល​រួម​ពី​​លោក​ឧត្តមសេនីយ៍​ឯក ព្រំ ឌិន

ប្រធានាធិបតី​យេម៉ែន​​​ចាកចេញ​ពី​​មន្ទីរពេទ្យ​​​ទីក្រុង​រីយ៉ាដ

Posted: 07 Aug 2011 09:13 PM PDT

​ប្រធានាធិបតី​​យេម៉ែនលោកអាលី អាប់ឌុល ​ឡាហ៍​ សាឡេហ៍
ប្រភព​រដ្ឋាភិបាល​ និង​មន្ទីរពេទ្យ​​រាយការណ៍​ថា ​ប្រធានាធិបតី​​យេម៉ែនលោកអាលី អាប់ឌុល ​ឡាហ៍​ សាឡេហ៍ ​​ដែលត្រូវរបួស​ក្នុងការ​​​វាយ​ប្រហារ​​​វិមាន​​​​របស់​លោកនៅ​ទីក្រុង​សាណា​កាល​ពី​ដើម​​ខែមិថុនាមកនោះ ​បានចាកចេញ​ពីមន្ទីរ​​ពេទ្យ​ទី​ក្រុង​រីយ៉ាដ ហើយ​កាលពី​ថ្ងៃទី៧ សីហា ក៏ប៉ុន្តែលោក​នឹង​បន្ត​​ស្នាក់​នៅ​អារ៉ាប៊ី សាអូឌីត​ទៀត

រថយន្ត​​កាមរី​​បោះពួយ​​បុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​​​ម្នាក់​​របួសធ្ងន់​​​ម្នាក់​

Posted: 07 Aug 2011 09:12 PM PDT

ទិដ្ឋភាពកន្លែងគ្រោះថ្នាក់​ចរាចរណ៍
ខេត្ត​ឧត្តរ​មានជ័យ ៖​ គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​បាន​កើត​ឡើង​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៦​​ ៧B ​ស្ថិត​​នៅក្នុង​ភូមិ​អភិវឌ្ឍន៍​​ ឃុំ​​អន្លង់​វែង​​ ​ស្រុក​​​អន្លង់​វែង​ កាលពី​​វេលា​​​ម៉ោង​​​៧និង​​​២០​នាទី​​​យប់​ថ្ងៃទី​​​៦ សីហា បណ្តាល​ឱ្យ​​​អ្នក​ជិះ​ម៉ូតូ​ស្លាប់​​​​ម្នាក់​ និង​​របួស​ធ្ងន់​​​ម្នាក់​​។ ជនរងគ្រោះ​​​ឈ្មោះ​​​​ប៉ក់ ​​​សុគន្ធ ភេទ​ប្រុស

លោកហ៊ូហ្គោ​ឆាវេស ​​ទៅ​គុយបា​ទៀត​​បន្ត​​ព្យា​បាល​​មហារីក​

Posted: 07 Aug 2011 09:11 PM PDT


​យោងតាម​​សេចក្តីប្រកាសជា​ផ្លូវ​ការ​​មួយ​ចេញ​ផ្សាយ​​​ដោយ​ម៉ាស៊ីន​​ឃោសនា​​​ក្នុង​ស្រុក​ថា ប្រធានាធិបតី​​វេណេស៊ុយអេឡា​​ លោក​ហ៊ូ​ហ្គោ ឆាវេស ​បានទៅកាន់​គុយបា​ជា​ថ្មី​ទៀត​បន្តការ​ព្យាបាល​ CHIMIOTH ERAPIE ជាលើក​ទី​​២​ប្រឆាំង​ជំងឺ​មហារីក ដែល​លោក​ទទួល​​ការ​​វះ​កាត់​​ដុំ​សាច់​មហារីក​ចេញ​​នៅប្រទស​​​ដែន​កោះ​​នោះ​ កាលពីខែ​មិថុនា​​កន្លង​មក​​នេះ

ការវាយ​ប្រហារ​​ថ្មីៗ​​របស់​កងទ័ព​​ស៊ីរី​​ប្រឆាំង​​ពួកបះ​បោរ​ស្លាប់​​​52នាក់​

Posted: 07 Aug 2011 09:08 PM PDT


​មនុស្សយ៉ាង​តិច​​៥២​នាក់ ​បានត្រូវ​​ស្លាប់​​កាល​ពីថ្ងៃទី​​​​៧ សីហា ​ក្នុង​ការ​វាយប្រហារ​​ថ្មីៗ​​​របស់​កង​ទ័ព​​ស៊ីរីប្រឆាំង​ពួកបះបោរ​។ ​​សម្ព័ន្ធ​​​អារ៉ាប់​បានចេញពី​ភាពស្ងៀម​ស្ងាត់ ​ដោយ​អំពាវ​នាវ​​​​ដល់​របបស៊ីរី​​​​​ឱ្យ​បញ្ឈប់​​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា​។​ ​ការប្រកាស​​ពីការ​កែទម្រង់​​​នានា​នៅស៊ីរី​​មាន​តែ​​នៅ​លើ​បបូរ​មាត់​។ ក្នុង​ទីក្រុង​ទាំង​ឡាយ​​របស់​ស៊ីរី​​ ទោះបី​ក្នុង​រដូវ​​បុណ្យ​រ៉ាម៉ា​ដាន

ស្លាប់​ទាហាន​បារាំង​​2​នាក់​​ទៀត​​នៅ​អាហ្វហ្គានីស្ថាន​​​ខណៈ​​​ជនស៊ីវិល​​8នាក់​​ត្រូវ​​សម្លាប់​​ដោយ​​អូតង់

Posted: 07 Aug 2011 09:04 PM PDT


ទាហាន​បារាំង​២​នាក់​បានត្រូ​​វ​ស្លាប់​ហើយ៥​​នាក់​ទៀត​​ត្រូវ​របួស​​កាលពីថ្ងៃទី៧ សីហា ​​នៅ​អាហ្វហ្គានីស្ថាន​​ក្នុងជ្រលង​ភ្នំតាហ្គាប ក្នុង​ពេល​​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ពួកបះ​បោរ។ ​​​វិមាន​ប្រធានាធិបតី​បារាំង​ក្នុង​សេចក្តី​ប្រកាស​​មួយគូសបញ្ជាក់ថា ជាមួយនឹងក្តី​ក្រៀម​ក្រំ​​​យ៉ាង​ខ្លាំង​ដែល​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​​​បាន​ទទួល​ព័ត៌​មាន​ពីការ​ស្លាប់​

ខ្យល់ព្យុះ​MUIFA​ចុះ​​ថយ​កម្លាំង​​ពេល​បោក​បក់តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​​ចិន

Posted: 07 Aug 2011 09:03 PM PDT


អាជ្ញា​ធរ​ចិន​រាយការណ៍​​​កាលពីថ្ងៃទី៧ ​​សីហា ថា ​ខ្យល់ព្យុះ​ទីហ្វុង​ឈ្មោះ MUIFA ​ជាព្យុះ​​​ទី៩ ​វាយ​ប្រហារ​​​លើប្រទេស​ចិន​​នា​ឆ្នាំនេះ​​បាន​ចុះ​ថយ​​កម្លាំង​​​​ពេលបោកបក់ឆ្ពោះ​ទៅ​​​​ទិស​​ខាង​ជើង​តាម​បណ្តោយឆ្នេរសមុទ្រ​​​ភាគ​ខាង​កើត​​ប្រទេស​ចិន​ដែល​តម្រូវ​ឱ្យ​មានការ​ជម្លៀស​​​​មនុស្ស​ចេញ​​៦១០.០០០នាក់ ។

បុរសម្នាក់​​​សម្លាប់​​មនុស្ស7​​​​នាក់​មុន​​ប៉ូលិស​​បាញ់​​​ស្លាប់​នៅ​​​​អូហៃយ៉ូ

Posted: 07 Aug 2011 09:01 PM PDT

​ប៉ូលិសអាមេរិក​​រាយការណ៍​ថា បុរស​ម្នាក់​បាន​សម្លាប់​​មនុស្ស​​​៧​នាក់ ក្នុងនោះមាន​ក្មេង​ប្រុស​​ជំទង់​អាយុ​​​១១​ឆ្នាំ​ម្នាក់ កាលពីថ្ងៃទី​៧ សីហា ​នៅរដ្ឋ​​​អូហៃ​យ៉ូ​​ដោយសារ​ជម្លោះ​​​គ្រួសារ​មួយ​។​ ខ្មាន់​កាំភ្លើង​​​​ក្រោយ​មក​ត្រូវ​បានប៉ូលិស​​​បាញ់​ស្លាប់​​

ខឹង​គូដណ្តឹង​ស្រីនិយាយ​ទូរស័ព្ទ​​ជាមួយ​ប្រុស​ចាប់​ក្របួច​សក់​ជះទឹកអាស៊ីត​

Posted: 07 Aug 2011 09:00 PM PDT

​ខេត្តកោះកុង​​​ ៖ ​ស្ត្រីមេម៉ាយ​​កូន​១​ស្រស់​ស្អាតម្នាក់​​ត្រូវគូដណ្តឹង​​របស់ខ្លួន​​ចាប់​​ ​ក្របួច​​​សក់ ​ជះទឹកអាស៊ីត​ដាក់​លើ​ផ្ទៃ​មុខ​​​ បណ្តាល​ឱ្យរលកា​ធ្ងន់​​​ធ្ងរ ដោយ​សារ​តែ​ប្រចណ្ឌ​​​នាង​និយាយ​ទូរស័ព្ទ​​ជាមួយប្រុស​។ ​ហេតុការណ៍​វាយប្រហារ​ដោយ​ទឹកអាស៊ីត​នេះ បានកើតឡើង​​​នៅ​​​ក្នុងផ្ទះ​របស់​​ស្ត្រីរងគ្រោះ ស្ថិតក្នុង

កែសម្រួល​​កង​ទ័ព​១វរសេនាតូច​នៅ​ទិសទី​១ ប្រាសាទព្រះវិហារ​

Posted: 07 Aug 2011 08:50 PM PDT

​លោក​នាយ​ឧត្តម​សេនីយ៍​​គន់ គីម
ខេត្ត​ព្រះវិហា​រ​​​ ៖ ​​នៅព្រឹកថ្ងៃទី​​៨ សីហា ​​២០១១ នេះ នៅទិស​​ទី​១​ប្រាសាទព្រះវិហារ ​​មានការ​កែ​សម្រួលកងទ័ព​​​​១វរសេនាតូច​​​អន្តរា​គមន៍​​របស់​សឹករង​​​ កំពង់ធំ​ឱ្យ​​វិល​ទៅ​មូលដ្ឋានវិញ​។​ ការកែ​សម្រួល​​កង​ទ័ព​​នៅទិសប្រាសាទ​ព្រះ​វិហារ​ នា​ព្រឹកថ្ងៃទី​​​៨ សីហា នេះ ​លោក​នាយ​ឧត្តម​សេនីយ៍​​គន់ គីម ​អគ្គមេ​

កម្មករ​រោងចក្រ​​កាត់ដេរ​ណាក់​ហ្គេត ​បន្តធ្វើ​​កូដ​កម្ម​ទាមទារ៣​​​ចំណុច​សំខាន់​​

Posted: 07 Aug 2011 08:40 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​កម្មកររោងចក្រ​​​កាត់​ដេរណាក់​ហ្គេត ប្រមាណ​​​ជា​៦០០នាក់ ​​នៅតែ​​បន្ត​ធ្វើ​កូដ​កម្ម​នៅឡើយទេ ​នាព្រឹក​​ថ្ងៃទី៨ សីហា ​បន្ទាប់ពី​​នាំគ្នាធ្វើ​តាំងពីថ្ងៃទី​៤ សីហា ​មក​​ ដោយ​នៅពុំទាន់​​មានដំណោះស្រាយ ដែល​អាច​​​ទទួល​​​យក​បាន​រវាង​​​និយោជក​រោង​ចក្រ​ និង​និយោជិត​ទាំងអស់​គ្នា​។

ឃាត់ខ្លួន​​​ក្មេងប្រុស​​​ជំទង់អាយុ​​​១៥​ឆ្នាំ ​ម្នាក់ ​ពេលលួង​​ និង​ព​​ក្មេង​ស្រីអាយុ​​៦​ឆ្នាំ​​​​ឱ្យឈប់​យំ​

Posted: 07 Aug 2011 08:35 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្មេង​ប្រុស​​អាយុ​​​១៥​ឆ្នាំ ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​​​នគរបាល​ប៉ុស្តិ៍​​​បឹង​កេង​កង​ទី​៣ ខណ្ឌ​​​ចំការមន ​​ឃាត់ខ្លួន​​​​កាលពីរសៀល​ថ្ងៃទី​៧ សីហា ​​​២០១១ នៅ​ចំណុចផ្ទះ​ជួល​លេខ​​​​៥៤ ផ្លូវ​លេខ​​​​៩៥ ​សង្កាត់​បឹង​កេង​កងទី​​​​៣ ដោយ​យោងទៅតាមពាក្យ​បណ្តឹង​​​របស់ម្តាយ​​ក្មេង​ស្រី​​អាយុ​៦ឆ្នាំម្នាក់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!