The Phnom Penh Post - KHMER: “ចិន​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​ពិភព​លោក​ដើម្បី​រក្សា​លំនឹង​ទីផ្សារ​ហិរញ្ញវត្ថុ” plus 9 more

The Phnom Penh Post - KHMER: “ចិន​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​ពិភព​លោក​ដើម្បី​រក្សា​លំនឹង​ទីផ្សារ​ហិរញ្ញវត្ថុ” plus 9 more


ចិន​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​ពិភព​លោក​ដើម្បី​រក្សា​លំនឹង​ទីផ្សារ​ហិរញ្ញវត្ថុ

Posted: 10 Aug 2011 03:34 AM PDT

ប៉េកាំងៈ នាយក​រដ្ឋ​មន្ត្រី​ចិន លោក​ វេន ជាប៉ាវ នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នានា ​សហការ​គ្នា​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ហិរញ្ញ​វត្ថុ​ដែល​កំពុង​វឹក​វរ ខណៈ​ភាគ​ហ៊ុន​របស់​ពិភពលោក​បាន​ជួប​ប្រទះ​ពុំ​មាន​លំនឹង​រឹង​មាំ ដោយ​សារ​មាន​ក្តី​បារម្ភ​ថា សេដ្ឋកិច្ច​របស់​ពិភព​លោក​នេះ នឹង​ដាំ​ក្បាល​ចុះ។

ពេទ្យ​ឆ្មប​នៅ​ពេទ្យ​កុមារ​ជាតិ​ប្តឹង​មន្ត្រី​ពីរ​នាក់​ពី​បទ​ពុក​រលួយ

Posted: 10 Aug 2011 03:14 AM PDT

ភ្នំពេញៈ ក្រុម​មន្ត្រី​រាជ​ការ​ជា​គ្រូ​ពេទ្យ និង​ឆ្មប​ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារកប្រមាណ​ ៩០នាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​លោក​ស្រី ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ជា​ភរិយា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ជួយរក​យុត្តិធម៌ និង​កែ​លំអ​នូវ​ការ​គ្រប់​គ្រង​ដែល​មិន​មាន​តម្លា​ភាព​ ប្រកប​ដោយ​អំពើ​ពុក​រលួយ និង​លួច​កិប​កេង​ថវិកា​ហិរញ្ញប្បទាន​ប្រព្រឹត្ត​ដោយ​មន្ត្រី​គណនេយ្យ​ពីរ​រូប។

ពលរដ្ឋ​ស្ទឹងត្រែង​១​ពាន់​គ្រួសារ​គេច​ពី​ជំនន់​ទន្លេ​មេគង្គ

Posted: 10 Aug 2011 02:56 AM PDT

ក្រចេះ,​ស្ទឹងត្រែងៈ យ៉ាង​ហោច​ណាស់​ប្រជា​ពលរដ្ឋ​ ១០០០​គ្រួសារ នៅ​ស្ទឹងត្រែង និង​សត្វ​ពាហនៈ ១៧០០​ក្បាល ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​មុខ​ទឹក​ជំនន់​ទន្លេង​មេគង្គ​លើ ខណៈ​ទឹក​ទន្លេ​មេគង្គ​បាន​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន។

សាលា​ឧទ្ធរណ៍​លើក​ពេល​ជំនុំ​ជម្រះ​ក្តី​ឃាតកម្ម​លើ​លោក ជា វិជ្ជា

Posted: 10 Aug 2011 02:35 AM PDT

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​លើក​ពេល​ជំនុំ​ជម្រះ​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា ដោយ​មិន​បាន​កំណត់​ពេល​ច្បាស់​លាស់​នៅ​ឡើយ ដោយ​សារ​មាន​ការ​ស្នើ​សុំ​ពន្យារ​ពលេ​ពី​មេធាវី​របស់​ជន​ជាប់​ចោទ និង​ដើម​បណ្តឹង។

ជន​ជាតិ​ភាគ​តិច​កាចក់​រត់​រក​ជំនួយ​ពី​អាដហុក

Posted: 10 Aug 2011 02:20 AM PDT

រតនគិរីៈ តំណាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់ នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​អាដហុក​នៅ​ថ្ងៃ​នេះ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​រក​មេធាវី​ជួយ​ការពារ​ក្តី ដល់​ពួកគេ ក្នុង​រឿង​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ជាង ២​ពាន់​ហិក​តា​។

ប្រមុខ​ការ​កម្ពុជា​ស្វាគមន៍​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ថ្មី

Posted: 10 Aug 2011 02:07 AM PDT

ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ពុធ​នេះ បាន​ស្វាគមន៍​ចំពោះ​លោក ស៊ូរ៉ាពុង តូវិចក្រឆៃគុល ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​របស់​ប្រទេស​ថៃ។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ​ថ្មី​ផ្តល់​អាទិភាព​លើ​ដំណោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ជា​មួយ​កម្ពុជា

Posted: 10 Aug 2011 01:14 AM PDT

110810_b05

បាងកកៈ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ លោក យុត្ថាសក្តិ សាស៊ីប្រាផា បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា កិច្ច​ប្រជុំ​មួយ​រវាង​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន ប្រហែល​ជា​នឹង​បើក​ផ្លូវ​សម្រាប់​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​កិច្ច​ប្រជុំ​ របស់​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ (GBC) ដែល​ត្រូវ​បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជា​យូរ​មកហើយ​នោះ។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​សម្លាប់​ពួក​បះ​បោរ​២១​នាក់

Posted: 10 Aug 2011 01:01 AM PDT

ប៉េហ្សាវ៉ាៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម​យន្ត​ហោះ​អាមេរិក​ បាន​សម្លាប់​ជន​សង្ស័យ​ជា​​សកម្ម​ជន​ប្រយុទ្ធ​យ៉ាង​តិច ២១​នាក់ នៅ​តំបន់​វ៉ាហ្ស៊ីរីស្ថាន ភាគ​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ពុធ​នេះ តែ​ប៉ុន្មាន​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រទេស​ប៉ាគីស្ថាន​បាន​អំពាវ​នាវ​ឲ្យ​មាន​ លក្ខ​ខណ្ឌ​ច្បាស់​លាស់​នៃ​ការ​ចូល​ពាក់​ព័ន្ធ នៅ​ក្នុង​ទំនាក់​ទំនង​អាមេរិក-ប៉ាគីស្ថាន។

រដ្ឋ​កាត់​ដី​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ជិត​១​សែន​ហិកតា

Posted: 10 Aug 2011 12:40 AM PDT

ភ្នំពេញៈ ដី​ទំហំ​ជិត ១​សែន​ហិកតា​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ ខេត្ត​ព្រះវិហារ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អនុបយោគ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ សម្រាប់​ជួល ឬ​ធ្វើ​សម្បទាន​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ឯកជន អភិវឌ្ឍន៍​ខាង​វិស័យ​កសិកម្ម និង​ដំណាំ​កសិ-ឧស្សាហកម្ម។

ចាប់​ផ្តើម​រាប់​ថយ​ក្រោយ​សម្រាប់​លោក​ កាន់ ចុះ​ចេញ​ពី​តំណែង

Posted: 10 Aug 2011 12:20 AM PDT

110810_b04

តូក្យូៈ ការ​ព្យាករ​នានា​នៅ​ថ្ងៃ​ពុធ​នេះ បាន​បង្ហាញ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ណាអូតូ កាន់ នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​នេះ ដោយ​នឹង​រៀប​ចំ​ឆាក​មួយ​សម្រាប់​ការ​ជ្រើស​មេដឹកនាំ​ទី​ប្រាំ​មួយ​របស់​ ជប៉ុន នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​នេះ ខណៈ​ប្រទេស​មួយ​នេះ​កំពុង​តែ​តស៊ូ​កសាង​ខ្លួន​ចេញ​ពី​គ្រោះ​មហន្តរាយ​រលក​ យក្ស​ស៊ូណាមិ​ឡើង​វិញ បង្កើត​នូវ​គោល​នយោបាយ​ថាមពល​ថ្មី នៅ​ក្រោយ​រយៈ​ពេល ៦​ខែ​នៃ​វិបត្តិ​នុយក្លេអ៊ែរ និង​​ជួស​ជុល​ហិរញ្ញវត្ថុ​រដ្ឋ​រង់ការ​រអាក់​រអួល។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!