The Phnom Penh Post - KHMER: “ដំរី​មួយ​ក្បាល​ជាន់​ស្ត្រី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ស្វីស​​ម្នាក់​ស្លាប់” plus 9 more

The Phnom Penh Post - KHMER: “ដំរី​មួយ​ក្បាល​ជាន់​ស្ត្រី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ស្វីស​​ម្នាក់​ស្លាប់” plus 9 more


ដំរី​មួយ​ក្បាល​ជាន់​ស្ត្រី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ស្វីស​​ម្នាក់​ស្លាប់

Posted: 24 Feb 2011 01:44 AM PST

បាងកក៖ ស្ត្រី​ចំណាស់​​ជន​ជាតិ​ស្វីស​ម្នាក់ ត្រូវ​បាន​​ដំរី​ជាន់​សម្លាប់ ហើយ​ភ្ញៀវ​ទេសចរណ៍ ៤​នាក់​ទៀត​បាន​រង​របួស នៅ​ពេល​ដំរី​ដែល​ពួកគេ​កំពុង​ជិះ​នោះ ជល់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ឯ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ប៉ូលិស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រេសិត​ពិសេស​យូណេស្កូ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ

Posted: 24 Feb 2011 01:20 AM PST

ភ្នំពេញ៖ ប្រេសិត​ពិសេស​របស់​អង្គការ​យូណេស្កូ ទទួល​បន្ទុក​ប្រាសាទ​ព្រះវិហារ លោក កូអ៊ីឈីរ៉ូ ម៉ាតស៊ូរ៉ា នឹង​ធ្វើ​ដំណើរ​មក​ដល់​​ប្រទេស​ថៃ​នៅ​ថ្ងៃ​សុក្រ​ស្អែក​ និង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ពិភាក្សា​អំពី​កិច្ច​គាំ​ពារ​សុវត្ថិភាព​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា និង​ថៃ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ​កាល​ពី​ដើម​ខែ​ កុម្ភៈ​កន្លង​មក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អង្គការ​យូណេស្កូ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស។

សមាជិក​សភា​ថៃ​ស្នើ​ឲ្យ​ដក​ប្រមុខ​កង​ទ័ព​ថៃ ពួក​​មេទ័ព​មិន​សប្បាយ​ចិត្ត

Posted: 24 Feb 2011 12:36 AM PST

បាងកក៖ ក្រុម​សមាជិក​សភា​ថៃ​​មក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ​ ប្រចាំ​​ភាគ​ខាង​ត្បូង​ បាន​ទាម​ទារ​ឲ្យ​ដក​ប្រមុខ​កង​ទ័ព​ថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ​ ច័ន្ទអូឆា ចេញ​ពី​តំណែង ដោយ​សារ​តែ​​បរាជ័យ​ក្នុង​ការ​បញ្ចប់​ភាព​ចលា​ចល​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ ខាង​ចំនួន ៣ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​ប្រទេស​មួយ​នេះ​ មិន​សប្បាយ​ចិត្ត​ឡើយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​គេហ​ទំព័រ​កាសែត​ថៃ ដែល​បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ចិន​នឹង​មាន​ព្រលាន​យន្ត​ហោះ​២២០​កន្លែង​នៅ​ឆ្នាំ​២០១៥

Posted: 23 Feb 2011 11:38 PM PST

ទីក្រុង​ប៉េកាំង៖ ប្រទេស​ចិន​នឹង​បន្ថែម​ព្រលាន​យន្ត​ហោះ​ជាង ៤៥​កន្លែង​ទៀត​នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ខាង​មុខ ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​ព្រលាន​យន្ត​សរុប​ជាង ២២០​កន្លែង​នៅ​ទូទាំង​ប្រទេស បើទោះ​បី​ជា​​មាន​ក្តី​បារម្ភ​អំពី​ស្ថានភាព​​ហិរញ្ញវត្ថុ​​របស់​ព្រលាន​ យន្ត​ក្នុង​តំបន់​ជា​ច្រើន​ក៏​ដោយ។ នេះ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​​អាកាសចរណ៍​កំពូល​របស់​ប្រទេស​នេះ​នៅ​ ថ្ងៃ​ព្រហស្បតិ៍​នេះ។

តួ​លេខ​អ្នក​ស្លាប់​ក្នុង​រញ្ជួយ​ដី​​នូវែហ្សឡង់ ឡើង​​ជិត​ដល់​​១០០​នាក់

Posted: 23 Feb 2011 11:06 PM PST

ទីក្រុង​ស៊ីដនី៖ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ ទីក្រុង​គ្រីស្តឈ័រ ដែល​ជា​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​នូវែលហ្សឡង់ បាន​ឡើង​ដល់​ ៩៨​នាក់​ហើយ ហើយ​តួលេខ​អាច​នឹង​ឡើង​បន្ត​ទៀត។ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ចន ឃី ប្រាប់​ដល់​ទូរទស្សន៍​​ព័ត៌មាន​ Sky នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ឥណ្ឌា​សម្លឹង​រក​​ប្រយោជន៍​ពី​​តម្លៃ​ស្បៀង​អាហារ​ដ៏​ខ្ពស់

Posted: 23 Feb 2011 09:47 PM PST

ទីក្រុង​ញូវដេលី៖ រដ្ឋ​មន្ត្រី​កសិកម្ម​របស់​ប្រទេស​ឥណ្ឌា​ ដោយ​បាន​លើក​ឡើង​អំពី​​តម្លៃ​ដ៏​ខ្ពស់​នៃ​ទីផ្សារ​ពិភព​លោក បាន​អំពាវ​នាវ​​ឲ្យ​មាន​ការ​នាំ​ចេញ​​ស្រូវ​សាលី អង្ករ​ និង​ស្ករ​ស​​ឡើង​វិញ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ដើម្បី​ចាប់​​យក​ប្រយោជន៍​ពី​ការ​ឡើង​ថ្លៃ​ដ៏​ខ្ពស់​នៃ​តម្លៃ​ទំនិញ​នៅ​លើ​​ ទីផ្សារ​ពិភព​លោក។

រញ្ជួយ​ដី​នៅ​ឡាវ​ ញ័រ​ដល់​ថៃ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ

Posted: 23 Feb 2011 09:17 PM PST

បាងកក៖ តាម​សេចក្តី​រាយការណ៍​​របស់​គេហ​ទំព័រ​កាសែត​ថៃ បាន​ឲ្យ​ដឹង​ថា រញ្ជួយ​ដី​កម្រិត​ ៤,៧​រ៉ិចទ័រ​មួយ បាន​វាយ​ប្រហារ​លើ​ប្រទេស​ឡាវ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ ហើយ​អាច​រញ្ជួយ​​ដល់​ខេត្ត​ជា​ច្រើ​ន​របស់​ប្រទេស​ថៃ។

អូបាម៉ា​ថ្កោល​ទោស​ការ​បង្រ្កាប​របស់​បុរស​ខ្លាំង​ហ្កាដាហ្វី លើ​ក្រុម​បាតុករ

Posted: 23 Feb 2011 08:20 PM PST

ទីក្រុង​បេនហ្កាហ្ស៊ី៖ បណ្តា​មេដឹកនាំ​ពិភព​លោក បាន​ថ្កោល​ទោស​​ការ​បង្ក្រាប​របស់​មេដឹកនាំ​ មួម៉ារ ហ្កាដាហ្វី ទៅ​លើ​ការ​បះ​បោរ​មួយ ដែល​បាន​ពុះ​បំបែក​ប្រទេស​លីប៊ី ប៉ុន្តែ មេដឹកនាំ​ទាំង​នោះ​បែរ​ជា​ចាត់​វិធានការ​តិច​តួច​ប៉ុណ្ណោះ​ ដើម្បី​បញ្ឈប់​ការ​បង្ហូរ​ឈាម​ ដែល​កើត​ចេញ​ពី​​ការ​ក្រោក​ឡើង​ថ្មីៗ​​​នៅ​ក្នុង​ពិភព​អារ៉ាប់។

ថៃ​ប្រកាស​មិន​ដក​ទ័ព​ទោះ​បី​មាន​អ្នក​សង្កេត​ការណ៍

Posted: 23 Feb 2011 05:13 AM PST

ភ្នំពេញ៖ សេចក្តី​រាយការណ៍​ព័ត៌មាន​ពី​របស់​គេហ​ទំព័រ​កាសែត​ថៃ​ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​នឹង​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ព្រំ​ដែន​កម្ពុជា-ថៃ បើ​ទោះ​បី​ជា​ប្រទេស​ឥណ្ឌូនេស៊ី​ត្រៀម​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​មក​ តំបន់​នោះ​ក៏​ដោយ។

ពួក​អាវ​ក្រហម​ថៃ​​ប្រកាស​ជួប​ជុំ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​១២​មីនា

Posted: 23 Feb 2011 04:51 AM PST

បាងកក៖ លោក វ៉ូរ៉ាវុធ វិឆៃឌិត អ្នក​នាំ​ពាក្យ​រណ​សិរ្ស​​រួប​រួម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​ភាព​ ផ្តាច់ការ​ (UDD) បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មេដឹកនាំ​សទាំង​ ៧​នាក់​នៃ​ក្រុម​ UDD ដែល​ទើប​នឹង​ទទួល​បាន​សេរីភាព​ឡើង​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នោះ នឹង​ចេញ​បង្ហាញ​ខ្លួន​លើ​ឆាក​នៅ​ឯ​វិមាន​ប្រជាធិបតេយ្យ នៅ​អំឡុង​ការ​តវ៉ា​របស់​ក្រុម​អាវ​ក្រហម​ទៅ​តាម​ផែនការ​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​ខាង​មុខ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!