The Phnom Penh Post - KHMER: “រឿងក្តីគ្រួសារឧកញ៉ា ខូវ ជឺលី បន្តឡើងទៅសាលាឧទ្ធរណ៍” plus 9 more |
- រឿងក្តីគ្រួសារឧកញ៉ា ខូវ ជឺលី បន្តឡើងទៅសាលាឧទ្ធរណ៍
- បាសៀរប្រកាសមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិថ្មី
- គ្រាប់បែកអត្តឃាតផ្តាច់ជីវិតយ៉ាងតិច២០នាក់នៅអាហ្វហ្កានីស្ថាន
- ចិនស្នើឲ្យបំបាត់ចលាចលក្រោយបំបែក«បដិវត្តន៍ប្រជាជន»
- រដ្ឋាភិបាល និងពួកបះបោរចោទប្រកាន់គ្នាថារំលោភបទឈប់បាញ់គ្នា
- តម្លៃកៅស៊ូឡើងខ្ពស់កំពុងល្បួងវិនិយោគិនបរទេសចូលកម្ពុជា
- ប្រេងឡើងថ្លៃជាង១ដុល្លារទៀតដោយសារចលាចលនៅលីប៊ី
- ក្រុមបាតុករលីប៊ីស៊ូស្លាប់ដើម្បីផ្តួលរំលំបុរសខ្លាំងហ្កាដាហ្វី
- ប្រមុខការទូតកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
- វៀតណាមត្រូវការឧស្ម័នធម្មជាតិ១លានតោនចាប់ពីឆ្នាំ២០១៣
រឿងក្តីគ្រួសារឧកញ៉ា ខូវ ជឺលី បន្តឡើងទៅសាលាឧទ្ធរណ៍ Posted: 21 Feb 2011 01:26 AM PST ភ្នំពេញ៖ មេធាវីការពារក្តីឲ្យអ្នកស្រី សេង ច័ន្ទដា ភរិយាវ័យក្មេងរបស់ឧកញ៉ា ខូវ ជឺលី បានថ្លែងឲ្យដឹងថា កូនក្តីរបស់លោកបានសម្រេចដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីស្វែងរកយុត្តិធម៌ ក្រោយពីអ្នកស្រី ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំក្រោមបទចោទប្រកាន់ប៉ុនប៉ងមនុស្ស។
|
បាសៀរប្រកាសមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិថ្មី Posted: 21 Feb 2011 12:56 AM PST ក្រុងកាទុម៖ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីស៊ូដង់ អូម៉ារ ហាសសាន់ អាល់បាសៀរ នឹងមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោតអាណត្តិក្រោយទៀតទេ ដែលនេះគឺជាផ្នែកមួយនៃកំណែទម្រង់ប្រទេសទៅរកលទ្ធិប្រជាធិបតេយ្យ។ |
គ្រាប់បែកអត្តឃាតផ្តាច់ជីវិតយ៉ាងតិច២០នាក់នៅអាហ្វហ្កានីស្ថាន Posted: 21 Feb 2011 12:45 AM PST ក្រុងកាប៊ុល៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានសម្លាប់មនុស្សយ៉ាងតិច ២០នាក់ និងប្រហែល ២០នាក់ទៀត រងរបួសនៅក្នុងការវាយប្រហារមួយលើអគាររដ្ឋាភិបាល ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទនេះ។ |
ចិនស្នើឲ្យបំបាត់ចលាចលក្រោយបំបែក«បដិវត្តន៍ប្រជាជន» Posted: 21 Feb 2011 12:15 AM PST ក្រុងប៉េកាំង៖ ប្រមុខសន្តិសុខផ្ទៃក្នុងរបស់ចិន បានថ្លែងថា រដ្ឋាភិបាលត្រូវតែស្វែងរកមធ្យោបាយថ្មីសម្រាប់លុបបំបាត់ចលាចលនៅ ក្នុងសង្គមកំពុងមានបន្លាស់ប្តូរដ៏ឆាប់រហ័សមួយនេះ ដែលនេះបង្ហាញនូវក្តីបារម្ភរបស់ក្រុងប៉េកាំងអំពីការគ្រប់គ្រង ក្រោយពីកម្លាំងប៉ូលិសបានចូលទៅបំបែកដោយហិង្សានូវការអំពាវ នាវឲ្យមានការប្រមូលផ្តុំកាលពីចុងសប្តាហ៍កន្លងមកនេះ ដែលបានយកលំនាំតាមការក្រោកឡើងបះបោរនៅតំបន់មជ្ឈិមបូព៌ា។ |
រដ្ឋាភិបាល និងពួកបះបោរចោទប្រកាន់គ្នាថារំលោភបទឈប់បាញ់គ្នា Posted: 20 Feb 2011 11:37 PM PST ម៉ានីល៖ កម្លាំងសន្តិសុខហ្វីលីពីន និងក្រុមឧទ្ទាមម៉ៅនិយម បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់គ្នា នៅមុនការបញ្ចប់ទៅនៃកិច្ចចរចាសន្តិភាពនៅប្រទេសន័រវេស នៅថ្ងៃចន្ទនេះ ប៉ុន្តែ ពួកគេត្រូវបានគេរំពឹងថាយល់ព្រមជួបគ្នាចរចាម្តងទៀត។ |
តម្លៃកៅស៊ូឡើងខ្ពស់កំពុងល្បួងវិនិយោគិនបរទេសចូលកម្ពុជា Posted: 20 Feb 2011 10:43 PM PST សៀមរាប៖ មន្ត្រីជាន់ខ្ពស់កសិកម្មកម្ពុជាមួយរូប បានថ្លែងនៅថ្ងៃចន្ទនេះថា តម្លៃកៅស៊ូឡើងខ្ពស់បំផុត កំពុងតែជំរុញអ្នកនាំចេញកៅស៊ូបរទេស និងអតិថិជនងាកទៅវិនិយោគផ្នែកចម្ការកៅស៊ូថ្មីៗនៅក្នុងប្រទេស កម្ពុជា ហើយទិន្នផលរបស់ប្រទេសនេះ អាចកើនឡើងទ្វេដងនៅក្នុងរយៈពេល ៥ឆ្នាំ។ |
ប្រេងឡើងថ្លៃជាង១ដុល្លារទៀតដោយសារចលាចលនៅលីប៊ី Posted: 20 Feb 2011 09:06 PM PST សិង្ហបុរី៖ តម្លៃប្រេងបានលើសថ្លៃជាងមួយ ១ដុល្លារទៀតក្នុងមួយធុង នៅថ្ងៃចន្ទនេះ ខណៈដែលការប៉ះទង្គិចប្រកបដោយហិង្សានៅក្នុងប្រទេសលីប៊ី ដែលជាសមាជិកមួយរបស់អង្គការ OPEC នោះ បានបង្កើនឲ្យក្តីបារម្ភអំពីចលាចលសង្គម ដែលកំពុងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិកខាងជើង និងកំពុងតែរំខានដល់ការផ្គត់ផ្គង់ប្រេងនៅក្នុងតំបន់ផលិតប្រេង ដ៏ធំមួយនេះ។ |
ក្រុមបាតុករលីប៊ីស៊ូស្លាប់ដើម្បីផ្តួលរំលំបុរសខ្លាំងហ្កាដាហ្វី Posted: 20 Feb 2011 08:15 PM PST ក្រុងទ្រីប៉ូលី៖ ខណៈដែលមនុស្សម្នានៅទីក្រុងបានចូលរួម បាតុកម្មជាលើកដំបូង ក្រោយពីមានចលាចលហិង្សាកើតឡើងនៅទីក្រុងបេងហ្កាហ្ស៊ី ភាគខាងកើតប្រទេសលីប៊ីនោះ កូនប្រុសម្នាក់របស់បុរសខ្លាំង មួមម៉ារ ហ្កាដាហ្វី បាននិយាយនៅថ្ងៃចន្ទនេះថា បុរសខ្លាំងម្នាក់នេះនឹងបន្តប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ប្រជាជន រហូតដល់«ដំណាក់កាលចុងក្រោយ»។ |
ប្រមុខការទូតកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន Posted: 20 Feb 2011 07:39 PM PST ភ្នំពេញ៖ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង បានចាកចេញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។ |
វៀតណាមត្រូវការឧស្ម័នធម្មជាតិ១លានតោនចាប់ពីឆ្នាំ២០១៣ Posted: 20 Feb 2011 06:50 PM PST ហាណូយ៖ ប្រទេសវៀតណាមនឹងចាប់ផ្តើមនាំចូលឧស្ម័នធម្មជាតិ (LNG)ចំនួន ១លានតោនក្នុងមួយឆ្នាំចាប់ពីដើមឆ្នាំ២០១៣តទៅ។ នេះបើតាមការអះអាងរបស់មន្ត្រីឧស្សាហកម្មនៅថ្ងៃចន្ទនេះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |