The Phnom Penh Post - KHMER: “កម្ពុជា-ថៃឯកភាពទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី” plus 9 more |
- កម្ពុជា-ថៃឯកភាពទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី
- កម្ពុជាស្វាគមន៍ការដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ
- តុលាការថៃដោះលែងក្រុមមេដឹកនាំអាវក្រហមឲ្យនៅក្រៅឃុំ
- ហ៊ុន សែន៖ កម្ពុជាគ្មានរើសយុវជនចូលទាហានទេ តែចង់បន្តកាត់បន្ថយទាហាន
- តារាសម្តែងហុងកុងដ៏ល្បី Michelle Yeoh ចូលរួមជំរុញសុវត្ថិភាពចរាចរណ៍កម្ពុជា
- មនុស្ស៦៥នាក់ស្លាប់នៅក្នុងគ្រោះរញ្ជួយដី ចំនួនអាចកើនឡើងទៀត
- ហ្កាដាហ្វីបង្ហាញខ្លួនតាមទូរទស្សន៍ កម្ចាត់មន្ទិលសង្ស័យរត់គេចខ្លួន
- អាស៊ានព្យាយាមបញ្ចប់ជម្លោះកម្ពុជា-ថៃដោយសន្តិវិធី
- រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារនូវែលហ្សេឡង់ មហន្តរាយធំធេង
- ពលរដ្ឋហ្វីលីពីនរាប់រយនាក់រត់គេចចេញពីកំអ៊ែរភ្នំភ្លើង
កម្ពុជា-ថៃឯកភាពទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី Posted: 22 Feb 2011 01:49 AM PST ទីក្រុងហ្សាការតា៖ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកម្ពុជា និងថៃ បានយល់ព្រមអនុញ្ញាតឲ្យអ្នកសង្កេតការណ៍យោធា និងស៊ីវិលឥណ្ឌូនេស៊ី ទៅត្រួតពិនិត្យតំបន់ព្រំដែនមានជម្លោះ ដែលជាកន្លែងធ្លាប់មានការប្រយុទ្ធគ្នាដ៏បង្ហូរឈាមចាប់តាំងពី ឆ្នាំ២០០៨។ |
កម្ពុជាស្វាគមន៍ការដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ Posted: 22 Feb 2011 01:13 AM PST ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃអង្គារនេះថា លោកស្វាគមន៍ការដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសសមាជិកអាស៊ាន ឲ្យត្រួតពិនិត្យបទឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងថៃ នៅតំបន់ព្រំដែនកំពុងមានជម្លោះ។ |
តុលាការថៃដោះលែងក្រុមមេដឹកនាំអាវក្រហមឲ្យនៅក្រៅឃុំ Posted: 22 Feb 2011 12:16 AM PST បាងកក៖ តុលាការឧក្រិដ្ឋកម្ម នៅថ្ងៃអង្គារនេះ បានសម្រេចដោះលែងមេដឹកនាំអាវក្រហម ៧នាក់ ឲ្យនៅក្រៅឃុំ ក្នុងលក្ខខណ្ឌថា ពួកមេដឹកនាំទាំងនោះ នឹងមិនចូលពាក់ព័ន្ធនៅក្នុងការអុកឡុកណាមួយ និងហាមចាកចេញទៅបរទេស។ |
ហ៊ុន សែន៖ កម្ពុជាគ្មានរើសយុវជនចូលទាហានទេ តែចង់បន្តកាត់បន្ថយទាហាន Posted: 21 Feb 2011 11:51 PM PST ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលរបស់លោកគ្មានផែនការជ្រើសរើសយុវជន ចូលបម្រើការក្នុងជួរកងទ័ពឡើយ បើទោះបីជាប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានដោយទាហានថៃ នៅតាមព្រំដែនជិតប្រាសាទព្រះវិហារក្តី។ |
តារាសម្តែងហុងកុងដ៏ល្បី Michelle Yeoh ចូលរួមជំរុញសុវត្ថិភាពចរាចរណ៍កម្ពុជា Posted: 21 Feb 2011 10:41 PM PST ភ្នំពេញ៖ តារាសម្តែងភាពយន្តអន្តរជាតិ Michelle Yeoh ដែលជាអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិ បានចូលមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃបេសកកម្មសប្បុរសធម៌របស់នាង ដើម្បីជំរុញសុវត្ថិភាពចរាចរណ៍របស់ប្រទេសនេះ។ |
មនុស្ស៦៥នាក់ស្លាប់នៅក្នុងគ្រោះរញ្ជួយដី ចំនួនអាចកើនឡើងទៀត Posted: 21 Feb 2011 09:55 PM PST ទីក្រុងវីល្លីងតុន៖ រញ្ជួយដីដ៏ខ្លាំងក្លាមួយ បានសម្លាប់មនុស្សយ៉ាងតិច ៦៥នាក់ នៅក្នុងទីក្រុងធំទីពីររបស់ប្រទេសនូវែលហ្សេឡង់ ជាមួយនឹងមហន្តរាយកាន់តែធំធេង ខណៈដែលក្រុមអ្នកសង្រ្គោះ បានចូលទៅកាន់កន្លែងគ្រោះដើម្បីស្វែងរកមនុស្សដែលជាប់ផុងនៅ ក្នុងអគារដួលរលំបាក់។ |
ហ្កាដាហ្វីបង្ហាញខ្លួនតាមទូរទស្សន៍ កម្ចាត់មន្ទិលសង្ស័យរត់គេចខ្លួន Posted: 21 Feb 2011 08:57 PM PST ទីក្រុងទ្រីប៉ូលី៖ មេដឹកនាំលីប៊ី មួម៉ារ ហ្កាដាហ្វី បានបង្ហាញមុខរយៈពេលខ្លីមួយនៅលើទូរទស្សន៍រដ្ឋ នៅថ្ងៃអង្គារនេះ ដែលបញ្ជាក់ថាគាត់តស៊ូនឹងបាតុកម្មកំពុងកើនឡើងប្រឆាំងនឹងរបប គ្រប់គ្រង ៤១ឆ្នាំរបស់គាត់។ |
អាស៊ានព្យាយាមបញ្ចប់ជម្លោះកម្ពុជា-ថៃដោយសន្តិវិធី Posted: 21 Feb 2011 08:00 PM PST ទីក្រុងហ្សាការតា៖ បណ្តារដ្ឋមន្ត្រីការបរទេសមកពីប្រទេស សមាជិកប្លុកតំបន់អាស៊ីអាគ្នេយ៍ បានជួបប្រជុំគ្នានៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ចប់ជម្លោះព្រំដែនដ៏បង្ហូរ ឈាមរវាងប្រទេសកម្ពុជា និងថៃ ដែលនេះបានបង្កើតឲ្យមានក្តីមន្ទិលសង្ស័យទៅលើគោលបំណងរបស់ប្លុក នេះ ដែលសំដៅទៅរកសមាហរណកម្មសេដ្ឋកិច្ច។ |
រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារនូវែលហ្សេឡង់ មហន្តរាយធំធេង Posted: 21 Feb 2011 07:11 PM PST ទីក្រុងវីល្លីងតុន៖ រញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារលើតំបន់គ្រីស្តឈ័រ ទីក្រុងធំលំដាប់ទីពីររបស់ប្រទេសនូវែលហ្សេឡង់ នៅថ្ងៃអង្គារនេះ ជាលើកទីពីរនៅក្នុងរយៈពេល ៥ខែកន្លងមកនេះ ដោយបានផ្តួលរំលំអគារ បង្កមហន្តរាយច្រើនអនេក មនុស្សជាច្រើនជាប់នៅក្រោមគំនរបាក់បែក និងមានអគ្គិភ័យ។ |
ពលរដ្ឋហ្វីលីពីនរាប់រយនាក់រត់គេចចេញពីកំអ៊ែរភ្នំភ្លើង Posted: 21 Feb 2011 03:45 AM PST ក្រុងម៉ានីល៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រជាជន ហ្វីលីពីនរាប់រយនាក់ បានរត់គេចចេញពីផ្ទះសម្បែង និងកសិដ្ឋាន នៅភាគកណ្តាលនៃប្រទេសនេះ នៅថ្ងៃចន្ទនេះ បន្ទាប់ពីភ្នំភ្លើងមួយ បានព្រួសកំអ៊ែរផេះចម្ងាយ ២គីឡូម៉ែត្រ ដោយបានធ្លាក់មកលើភូមិដ្ឋានអ្នកស្រុកជាច្រើនកន្លែង។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |