The Phnom Penh Post - KHMER: “វិស័យធានារ៉ាប់រងអាចខាតបង់ប្រាក់៣,៥-៨ពាន់លានដុល្លារក្រោយរញ្ជួយដី” plus 6 more |
- វិស័យធានារ៉ាប់រងអាចខាតបង់ប្រាក់៣,៥-៨ពាន់លានដុល្លារក្រោយរញ្ជួយដី
- ថៃគ្រោងទម្លាក់តម្លៃអង្ករដោយសារតម្រូវការធ្លាក់ចុះ
- អ្នកស្លាប់ឡើងដល់៧៥នាក់ ខណៈក្រុមជួយសង្រ្គោះបន្តរុករក
- អ.ស.ប.ថ្កោលទោសការប្រើកម្លាំងទ័ពប្រឆាំងក្រុមបាតុករ
- កាដាហ្វី ជម្នះស៊ូស្លាប់ដើម្បីប្រឆាំងនឹងក្រុមបាតុករក្នុងនាមទុក្ករបុគ្គល
- រញ្ជួយដីវាយប្រហារហ្វីលីពីន កូនសិស្សភ័យស្លន់ស្លោ
- វៀតណាមដំឡើងតម្លៃអង្ករ ខណៈហ្វីលីពីនស្វែងរកទិញអង្ករ
វិស័យធានារ៉ាប់រងអាចខាតបង់ប្រាក់៣,៥-៨ពាន់លានដុល្លារក្រោយរញ្ជួយដី Posted: 23 Feb 2011 12:39 AM PST ទីក្រុងហ្វ្រែងហ្វឺត៖ វិស័យឧស្សាហកម្មធានារ៉ាប់រង កំពុងប្រឈមមុខនឹងការខូចខាតចន្លោះ ៣,៥ពាន់លានដុល្លារ ទៅ ៨ពាន់លានដុល្លារ ចាប់ពីមានរញ្ជួយដីដ៏មហន្តរាយកាលពីថ្ងៃអង្គារម្សិលមិញ នៅក្នុងទីក្រុងគ្រីស្តឈ័រ ប្រទេសនូវែលហ្សេឡង់។ នេះបើតាមការអះអាងរបស់ក្រុមវាយតម្លៃអន្តរាយ Air Worldwide។ |
ថៃគ្រោងទម្លាក់តម្លៃអង្ករដោយសារតម្រូវការធ្លាក់ចុះ Posted: 23 Feb 2011 12:08 AM PST ទីក្រុងបាងកក៖ ក្រុមឈ្មួញនាំចេញបាននិយាយថា តម្លៃអង្ករនៅក្នុងប្រទេសវៀតណាម បានកើនឡើងនៅសប្តាហ៍នេះ ដោយសារតែមានតម្រូវការខ្លាំងក្លា បន្ទាប់ពីការទម្លាក់តម្លៃរូបិយប័ណ្ណ បានជួយដល់ការប្រកួតប្រជែង។ |
អ្នកស្លាប់ឡើងដល់៧៥នាក់ ខណៈក្រុមជួយសង្រ្គោះបន្តរុករក Posted: 22 Feb 2011 11:16 PM PST ទីក្រុងគ្រីស្តឈ័រ៖ ក្រុមអ្នកជួយសង្រ្គោះនូវែលហ្សេឡង់ នៅថ្ងៃពុធនេះ បានដើររុករានកាត់គំនរបាក់បែកដើម្បីស្វែងរកមនុស្សនៅរស់រាន មានជីវិតនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី ដោយឮតែសម្លេងស្រែកទួញយំ ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់នេះ បានកើនឡើងដល់ចំនួន ៧៥នាក់ហើយ ហើយមនុស្សជាច្រើននាក់ទៀត នៅតែជាប់ខ្លួននៅក្នុងគំនរអគារបាក់រំលំនានា។ |
អ.ស.ប.ថ្កោលទោសការប្រើកម្លាំងទ័ពប្រឆាំងក្រុមបាតុករ Posted: 22 Feb 2011 10:54 PM PST ក្រុងញូវយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ បានវាយប្រហារយ៉ាងធ្ងន់ៗទៅលើមេដឹកនាំរបស់ប្រទេសលីប៊ី នៅថ្ងៃពុធនេះ ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងក្រុមបាតុករសន្តិវិធី និងបានអំពាវនាវឲ្យមេដឹកនាំទាំងនោះ ទទួលខុសត្រូវបញ្ឈប់ការវាយប្រហារបែបនេះ។ |
កាដាហ្វី ជម្នះស៊ូស្លាប់ដើម្បីប្រឆាំងនឹងក្រុមបាតុករក្នុងនាមទុក្ករបុគ្គល Posted: 22 Feb 2011 09:27 PM PST ក្រុងទ្រីប៉ូលី៖ លោក មួម៉ារ កាដាហ្វី ដែលមានចិត្តមានះ បាននិយាយថា លោកត្រៀមខ្លួនស្លាប់ក្នុងនាមជា«ទុក្ករបុគ្គលម្នាក់»ក្នុងប្រទេស លីប៊ី ដោយប្តេជ្ញាកម្ទេចការបះបោរកំពុងតែកើនឡើងៗ នៅតំបន់ភាគខាងកើត ដែលបានបំបែកខ្លួនចេញពីការគ្រប់គ្រង៤១ឆ្នាំរបស់លោក និងបាននាំឲ្យមានភាពចលាចល ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងទីក្រុង។ |
រញ្ជួយដីវាយប្រហារហ្វីលីពីន កូនសិស្សភ័យស្លន់ស្លោ Posted: 22 Feb 2011 03:47 AM PST ម៉ានីល៖ រញ្ជួយដីកម្រិតមធ្យមមួយ បានវាយប្រហារលើភាគឦសានប្រទេសហ្វីលីពីន ចម្ងាយ ១១៦គីឡូម៉ែត្រពីទីក្រុងម៉ានីល។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា រញ្ជួយដីមានមានកម្លាំង ៤,៧រ៉ិចទ័រ ប៉ុន្តែ មិនបានបង្កការខូចខាតណាមួយឡើយ។ |
វៀតណាមដំឡើងតម្លៃអង្ករ ខណៈហ្វីលីពីនស្វែងរកទិញអង្ករ Posted: 22 Feb 2011 02:46 AM PST ហាណូយ៖ ក្រុមឈ្មួញបាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនឯកជននៅក្នុងប្រទេសហ្វីលីពីន អាចកំពុងតែស្វែងរកអង្ករចំនួន ៦៦ម៉ឺនតោនពីប្រទេសវៀតណាម ខណៈដែលអាជ្ញាធរស្បៀងអាហារវៀតណាម បានដំឡើងតម្លៃអង្ករសម្រាប់នាំចេញទៅដល់ ៤ភាគរយ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |