The Phnom Penh Post - KHMER: “ពីរថ្ងៃសមត្ថកិច្ចចាប់ខ្លួនមនុស្សពាក់ព័ន្ធគ្រឿងញៀន៣០នាក់” plus 9 more |
- ពីរថ្ងៃសមត្ថកិច្ចចាប់ខ្លួនមនុស្សពាក់ព័ន្ធគ្រឿងញៀន៣០នាក់
- ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សានៅលីប៊ីកើនឡើងជាង១០០នាក់
- ទ្រង់រណឫទ្ធិអន្ទងសមាជិកមូលដ្ឋាន ខណៈរិះគន់ថ្នាក់ដឹកនាំបក្សហ៊្វុនស៊ិនប៉ិច
- Everton បញ្ចប់សុបិន្តដណ្តើមពាន FA Cup របស់តោខៀវ
- ផូ មុនីពៅ ចូលរោងការជាមួយបុរសបារាំង បញ្ចប់ពាក្យចរចាមអារាម
- យ៉ុនហាប់៖ កូរ៉េខាងជើងត្រៀមសាកល្បងគ្រាប់បែកនុយក្លេអ៊ែរទីបី
- ហ្គីស្ន័របង្ហាញថា ប្រាក់យន់ចិនជះឥទ្ធិពលមិនល្អលើសេដ្ឋកិច្ចប្រទេសដទៃ
- មេទ័ពកម្ពុជា-ថៃឯកភាពឈប់បាញ់គ្នាបណ្តោះអាសន្ន
- មនុស្សជិត១០០នាក់ត្រូវបានសម្លាប់នៅលីប៊ីពេលទ័ពចូលទៅបង្ក្រាប
- វៀតណាមនឹងដំឡើងតម្លៃអគ្គិសនីដល់១៥ភាគរយនៅខែក្រោយ
ពីរថ្ងៃសមត្ថកិច្ចចាប់ខ្លួនមនុស្សពាក់ព័ន្ធគ្រឿងញៀន៣០នាក់ Posted: 20 Feb 2011 01:57 AM PST ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនរួមជាមួយវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងផ្ទះសំណាក់ ៣កន្លែង នៅក្នុងខណ្ឌ ២ដាច់ដោយឡែកពីគ្នានៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីតុលាការរាជធានីភ្នំពេញ។ |
ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សានៅលីប៊ីកើនឡើងជាង១០០នាក់ Posted: 20 Feb 2011 01:35 AM PST ក្រុងទ្រីប៉ូលី៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សារយៈពេល ៤ថ្ងៃមកនេះ នៅទីក្រុងបេងហ្កាហ្ស៊ី ប្រទេសលីប៊ី បានឡើងហួស ១០០នាក់ហើយ បន្ទាប់ពីសាក្សីម្នាក់បាននិយាយថា កម្លាំងសន្តិសុខបានបាញ់ជាច្រើនគ្រាប់មកលើក្រុមបាតុករប្រឆាំង រដ្ឋាភិបាល។ |
ទ្រង់រណឫទ្ធិអន្ទងសមាជិកមូលដ្ឋាន ខណៈរិះគន់ថ្នាក់ដឹកនាំបក្សហ៊្វុនស៊ិនប៉ិច Posted: 20 Feb 2011 01:20 AM PST ភ្នំពេញ៖ បន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងក្រុមមេដឹកនាំគណបក្សរាជា និយមទាំងពីរ នៅក្នុងការច្របាច់បញ្ជូលគ្នាបង្កើតទៅជាគណបក្សហ៊្វុនស៊ិនប៉ិច៨១ មក ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស នរោត្តម រណឫទ្ធិ (NRP) បានព្យាយាមចុះទៅមូលដ្ឋានជារឿយៗដើម្បីស្វែងរកការគាំទ្រ។ |
Everton បញ្ចប់សុបិន្តដណ្តើមពាន FA Cup របស់តោខៀវ Posted: 20 Feb 2011 12:44 AM PST ក្រុងឡុងដ៍៖ កីឡាករ Phil Neville បានស៊ុតបាល់កាត់សេចក្តីពីរគ្រាប់ក្នុងប្រអប់ទី ដើម្បីជួយឲ្យក្រុម Everton ទទួលជ័យជម្នះ ៤-៣ លើម្ចាស់ការពារតំណែងជើងឯក Chelsea នៅពេលដែលការប្រកួតត្រូវសម្រេចដោយបាល់ប៉េណាល់ទីក្រោយពីការ ប្រកួតជុំទី៤ នៃ FA Cup សារឡើងវិញរបស់ពួកគេបានបញ្ចប់ទៅត្រឹមលទ្ធផល ១-១ នៅនាទីបន្ថែម ១៥នាទីពីរដងនៅឯទឹកដីកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃសៅរ៍។ |
ផូ មុនីពៅ ចូលរោងការជាមួយបុរសបារាំង បញ្ចប់ពាក្យចរចាមអារាម Posted: 20 Feb 2011 12:15 AM PST ភ្នំពេញ៖ រឿងអាស្រូវស្នេហាដែលធ្លាប់កើតចេញពីមនុស្សមាត់ចាបមាត់ព្រាបថា ពិធីការិនីល្បីឈ្មោះ ផូ មុនីពៅ មានទំនាក់ទំនងស្នេហាជាមួយឧកញ៉ានៅទូរទស្សន៍ដែលនាងបម្រើការងារ នោះ ត្រូវបានបញ្ចប់ហើយក្រោយពីពិធីការិនីដ៏ស្រស់ប្រិមប្រិយរូបនេះ បានចូលរោងការក្រាបសំពះផ្ទឹមជាមួយបុរសជនជាតិបារាំងម្នាក់ ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ។ |
យ៉ុនហាប់៖ កូរ៉េខាងជើងត្រៀមសាកល្បងគ្រាប់បែកនុយក្លេអ៊ែរទីបី Posted: 19 Feb 2011 11:44 PM PST ក្រុងសេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បាននិយាយនៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើងកំពុងតែជីកដីបង្កើតផ្លូវក្រោមដីនៅឯទីតាំងមួយ ជាដែលធ្លាប់មានការសាកល្បងគ្រាប់គ្រាប់បែកនុយក្លេអ៊ែរចំនួន ២លើករួចមហើយ ដែលនេះបង្ហាញថា រដ្ឋកុំម្មុយនីស្តមួយនេះកំពុងតែត្រៀមរៀបចំសាកល្បងគ្រាប់បែក នុយក្លេអ៊ែរទី៣របស់ខ្លួន ដែលនេះគឺជាដំណើរវិវត្តន៍មួយនឹងបណ្តាលឲ្យមានក្តីបារម្ភទូទាំង តំបន់ទាំងមូល។ |
ហ្គីស្ន័របង្ហាញថា ប្រាក់យន់ចិនជះឥទ្ធិពលមិនល្អលើសេដ្ឋកិច្ចប្រទេសដទៃ Posted: 19 Feb 2011 11:15 PM PST ក្រុងបារីស៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក ទីមូធី ហ្គីស្ន័រ កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចង្អុលបង្ហាញនូវបញ្ហានានាថា ការគ្រប់គ្រងរូបិយប័ណ្ណដ៏តឹងតែងរបស់ប្រទេសចិន បានជះឥទ្ធិពលដល់ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដទៃទៀត ហើយលោកបានថ្លែងថា ក្រុងប៉េកាំងត្រូវតែបន្តអនុញ្ញាតឲ្យរូបិយប័ណ្ណរបស់ខ្លួនឡើងថ្លៃ តទៅទៀត។ |
មេទ័ពកម្ពុជា-ថៃឯកភាពឈប់បាញ់គ្នាបណ្តោះអាសន្ន Posted: 19 Feb 2011 10:33 PM PST ព្រះវិហារ៖ តាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា យោធាកម្ពុជា និងថៃ បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះ អាសន្នមួយ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ |
មនុស្សជិត១០០នាក់ត្រូវបានសម្លាប់នៅលីប៊ីពេលទ័ពចូលទៅបង្ក្រាប Posted: 19 Feb 2011 09:30 PM PST ក្រុងទ្រីប៉ូលី៖ កងទ័ពប្រទេសលីប៊ី បានសម្លាប់ក្រុមបាតុករជាច្រើននាក់ នៅទីក្រុងបេងហ្កាហ្ស៊ី ភាគខាងកើតប្រទេស នៅក្នុងអំពើហិង្សាចុងក្រោយ ដើម្បីគំរាមកំហែងដល់អាជ្ញាធររបស់លោក មួមម៉ា ហ្កាដាហ្វី ខណៈដែលក្រុមមេដឹកនាំមូស្លីមជាតិ កំពុងតែអំពាវនាវឲ្យបញ្ចប់អំពើហិង្សានេះដើម្បីបញ្ឈប់ចំនួនអ្នក ស្លាប់។ |
វៀតណាមនឹងដំឡើងតម្លៃអគ្គិសនីដល់១៥ភាគរយនៅខែក្រោយ Posted: 19 Feb 2011 09:12 PM PST ហាណូយ៖ ប្រទេសវៀតណាម នឹងដំឡើងតម្លៃអគ្គិសនីជាមធ្យម ១៥,២៨ភាគរយ ចាប់ពីខែក្រោយទៅ ចំពេលដែលមានសម្ពាធខ្លាំងខាងអតិផរណា។ នេះបើយោងតាមកាសែតរដ្ឋ បានរាយការណ៍ឲ្យដឹង។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |