The Phnom Penh Post - KHMER: “ការប្រយុទ្ធគ្នាឆាបឆេះឡើងខណៈពួកឧទ្ទាមលីប៊ីចូលដល់ភាគខាងលិច” plus 4 more |
- ការប្រយុទ្ធគ្នាឆាបឆេះឡើងខណៈពួកឧទ្ទាមលីប៊ីចូលដល់ភាគខាងលិច
- លោកស្រី មូ សុខហួរ បន្តបាត់បង់អភ័យឯកសិទ្ធគ្រប់ប្រាំឆ្នាំ
- ពលរដ្ឋកម្ពុជាអានព័ត៌មានអេឡិចត្រូនិចច្រើនជាងកាសែត
- Gomez ជួយឲ្យក្រុម Bayern ផ្តួលក្រុម Inter Milan
- កម្ពុជារងការរិះគន់ជុំវិញចេតនាគ្រប់គ្រងលើអង្គការក្រៅរដ្ឋាភិបាល
ការប្រយុទ្ធគ្នាឆាបឆេះឡើងខណៈពួកឧទ្ទាមលីប៊ីចូលដល់ភាគខាងលិច Posted: 24 Feb 2011 04:30 AM PST ក្រុងបេនហ្កាហ្ស៊ី៖ កងកម្លាំងស្ម័គ្រស្មោះនឹងបុរសខ្លាំង មួម៉ារ ហ្កាដាហ្វី បានបើកការវាយប្រហារតបតវិញ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលក្រុមឧទ្ទាមបានគំរាមកំហែងដល់អំណាចរបស់មេដឹកនាំលីប៊ីរូប នេះ តាមរយៈការដណ្តើមកាន់កាប់ទីក្រុងសំខាន់ៗនៅជិតនឹងរដ្ឋធានី ទ្រីប៉ូលី។ |
លោកស្រី មូ សុខហួរ បន្តបាត់បង់អភ័យឯកសិទ្ធគ្រប់ប្រាំឆ្នាំ Posted: 24 Feb 2011 03:52 AM PST ភ្នំពេញ៖ យោងតាមលិខិតបែកធ្លាយមួយមកពីក្រសួងយុត្តិធម៌ បានឲ្យដឹងថា សមាជិកសភាគណបក្សជំទាស់និយាយមិនសំចៃសម្តី លោកស្រី មូ សុខហួរ អាចបន្តបាត់បង់អភ័យឯកសិទ្ធិសភារបស់គាត់បន្តទៀតរហូតដល់ ៥ឆ្នាំ ដែលធ្វើឲ្យមានការរិះគន់ពីក្រុមអ្នកជំនាញផ្នែកច្បាប់ លើកឡើងថា អភ័យឯកសិទ្ធិរបស់គាត់ គួរតែត្រូវបានផ្តល់ជូនវិញ។ |
ពលរដ្ឋកម្ពុជាអានព័ត៌មានអេឡិចត្រូនិចច្រើនជាងកាសែត Posted: 24 Feb 2011 03:14 AM PST ភ្នំពេញ៖ របាយការណ៍របស់រដ្ឋាភិបាល បានបង្ហាញថា ចំនួនអ្នកអានសារព័ត៌មានបោះពុម្ពនៅក្នុងប្រទេសកម្ពុជា ក្នុងមួយថ្ងៃ មានចំនួនតិចជាងពាក់កណ្តាលនៃចំនួនអ្នកចូលមើល និងអានព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិត។ |
Gomez ជួយឲ្យក្រុម Bayern ផ្តួលក្រុម Inter Milan Posted: 24 Feb 2011 02:43 AM PST ទីក្រុងមីឡាន៖ ខ្សែប្រយុទ្ធ Mario Gomez ដែលត្រូវបានគេគិតថា មិនមានផលល្អសម្រាប់ការចូលលេងនៅក្នុងក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងរដូវកាលដំបូងរបស់គេនោះ បានស្តារមុខខ្លួនទាន់ពេលវេលា ដោយគេបានរកគ្រាប់បាល់ជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមការពារជើងឯក Champions League និងជើងឯកក្របខ័ណ្ឌ Series A របស់អ៊ីតាលី Inter Milan កាលពីថ្ងៃពុធកន្លងមក។ |
កម្ពុជារងការរិះគន់ជុំវិញចេតនាគ្រប់គ្រងលើអង្គការក្រៅរដ្ឋាភិបាល Posted: 24 Feb 2011 02:35 AM PST ភ្នំពេញ៖ ប្រទេសកម្ពុជាទទួលរងនូវការរិះគន់ជុំវិញពង្រាងច្បាប់មួយ សម្រាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ដែលក្រុមអ្នករិះគន់ ក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរនោះ បាននិយាយថា វាគឺជាការប៉ុនប៉ងរបស់អាជ្ញាធរ ដើម្បីរឹតបន្តឹងសេរីភាពសាធារណៈ និងបំបិទសេរីភាពបញ្ចេញមតិ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |