VOA News: ព័ត៌មាន |
Posted: 07 Oct 2011 08:52 PM PDT ទីបេ៖ ក្រុមនិរទេសខ្លួនជាតិទីបេ និយាយថា ក្មេងជំទង់ពីរនាក់បានដុតខ្លួនក្នុងតំបន់ទីបេភាគនារតីនៃប្រទេសចិនដើម្បីប្រឆាំងតវ៉ាការត្រួតត្រាសាសនារបស់ចិន។ អៀរឡង់៖ លោក Enda Kenny នាយករដ្ឋមន្រ្តីអៀរឡង់ មានផែនការចេញផុតពីប្រាក់ជួយសង្គ្រោះអន្តរជាតិ ហើយបន្តផ្គត់ផ្គង់ហិរញ្ញវត្ថុកិច្ចប្រតិបត្តិការដោយខ្លួនឯង។ តួកគី៖ រដ្ឋាភិបាលតួកគី បានរិះគន់ប្រធានាធិបតីបារាំង Nicolas Sarkozy ដោយសារលោកនិយាយថា រដ្ឋាភិបាលទីក្រុង Ankara គួរទទួលស្គាល់ការស្លាប់របស់ជនជាតិ Armenia នៅក្រោមការគ្រប់គ្រងរបស់តួកគីកាលពីជិតមួយរយឆ្នាំថាជាការប្រល័យពូជសាសន៍។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា ប្រជាពលរដ្ឋអាមេរិកាំងមានសុវត្ថិភាពកាន់តែខ្លាំងឡើង មួយទសវត្សរ៍ក្រោយការចាប់ផ្តើមសង្គ្រាមក្នុងប្រទេសអាហ្គានីស្ថាន។ ស៊ីរី៖ កងកម្លាំងសន្តិសុខ បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៨នាក់ដែរនៅស៊ីរី ជាទីកន្លែងពួកបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មឲ្យប្រធានាធិបតី Bashar al – Assad ចុះចេញពីតំណែង។ លីប៊ី៖ ពួកអ្នកប្រយុទ្ធរបស់រដ្ឋាភិបាលអន្តរកាលលីប៊ី បានធ្វើការប្រយុទ្ធយ៉ាងខ្លាំងជាមួយពួកអ្នកស្មោះត្រង់អតីតមេដឹកនាំ Moammar Gadhafi ក្នុងទីក្រុងកំណើតរបស់លោក។ លីបេរីយ៉ា / យេម៉ែន៖ រង្វាន់ណូបែលសន្តិភាពឆ្នាំ២០១១ បានត្រូវប្រគល់ជូនប្រធានាធិបតី Johnson Sirleaf ពីលីបេរីយ៉ា សកម្មជនសន្តិភាពលីបេរីយ៉ា Leymah Gbowee និងអ្នកគាំទ្រសិទ្ធិរបស់ស្រ្តី Tawakkul Karman ពីយេម៉ែន។ សហរដ្ឋអាមេរិក៖ អត្រាការអត់ការងារធ្វើត្រូវគេរំពឹងថានឹងស្ថិតនៅដដែលដោយមិនមានការផ្លាស់ប្តូរនៅពេលដែលរដ្ឋាភិបាល បានចេញសេចក្តីរាយការណ៍អំពីការងារក្នុងខែកញ្ញាកាលពីថ្ងៃសុក្រម្សិលម៉ិញ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |